Category: សុខភាព

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 12 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 12 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 11 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 63 នាក់
    – ជាសះស្បើយ​ថ្មី = 67 នាក់
    – ស្លាប់​ថ្មី = 6 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 63 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 55 នាក់
    – អ្នកដំណើរពីបរទេស 08 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,421 នាក់
    – អ្នកជាសះស្បើយ= 115,797 នាក់
    – អ្នកស្លាប់= 2,856 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 252,651,600 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 228,575,300 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,095,600 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,980,600 នាក់

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 11 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 11 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 10 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 66 នាក់
    – ជាសះស្បើយ​ថ្មី = 71 នាក់
    – ស្លាប់​ថ្មី = 5 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 66 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 58 នាក់
    – អ្នកដំណើរពីបរទេស 08 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,358 នាក់
    – អ្នកជាសះស្បើយ= 115,730 នាក់
    – អ្នកស្លាប់= 2,850 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 252,153,200 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 228,227,500 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,088,500 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,837,200 នាក់

  • ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3 នាក់ ដែល​វិជ្ជមាន​នឹង COVID-19 បាន​សម្រាលកូន​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង

    ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3 នាក់ ដែល​វិជ្ជមាន​នឹង COVID-19 បាន​សម្រាលកូន​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង

    ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន 3 នាក់​ដែលមាន​ផ្ទុក​វីរុស COVID-19 ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ជួយ​សម្រាលកូន​បាន​ដោយ​ជោគជ័យ នា​ព្រឹក​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។

    មន្ត្រី​សុខាភិបាល​ប្រចាំ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង បានឱ្យដឹងថា ស្ត្រី​ទាំង 3 រូប​ខាងលើ រួមមាន ទីមួយ៖ ស្ត្រី​ម្នាក់​អាយុ 31 ឆ្នាំ ស្នាក់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង, ទី​ពីរ៖ ស្ត្រី​ម្នាក់​អាយុ 25 ឆ្នាំ ស្នាក់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង និង​ទី​បី៖ ជា​ស្ត្រី​អាយុ 21 ឆ្នាំ ស្នាក់នៅ​ក្នុងស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។

    បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​ស្ត្រី​សម្រាលកូន​ខាងលើ​មាន​ភាពល្អប្រសើរ នេះ​បើតាម​​ទំព័រ​ Facebook របស់​មន្ទីរពេទ្យ​ខេត្ត​ស្វាយ​រៀង​។

    មន្ទីរពេទ្យ​ស្វាយរៀង​បាន​ជួយ​សម្រាលកូន​ជូន​ដល់​ស្ត្រី​វិជ្ជមាន​នឹង COVID-19 សរុប​ចំនួន 61 ករណី​ហើយ គិត​មកដល់​បច្ចុប្បន្ន៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 10 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 10 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 9 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 65 នាក់
    – ជាសះស្បើយ​ថ្មី = 68 នាក់
    – ស្លាប់​ថ្មី = 4 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 65 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 58 នាក់
    – អ្នកដំណើរពីបរទេស 07 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,292 នាក់
    – អ្នកជាសះស្បើយ= 115,659 នាក់
    – អ្នកស្លាប់= 2,845 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 251,562,900 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 227,779,600 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,079,915 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,703,300 នាក់

  • កម្ពុជា​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី COVID-19 ចំនួនជាង​​ 60​ នាក់​ទៀត​ កាល​ពី​ម្សិល​មិញ

    កម្ពុជា​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី COVID-19 ចំនួនជាង​​ 60​ នាក់​ទៀត​ កាល​ពី​ម្សិល​មិញ

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី 68 (PCR) នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយមាន​ចំនួន​ 72 នាក់ និងស្លាប់ 6 នាក់ ក្នុង​រយៈ​ពេល​ 24 ម៉ោង​ នៃ​ថ្ងៃទី 7 វិច្ឆិកា ឆ្នាំ​ 2021។

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 250,613,440 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 226,869,270 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,064,640 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,679,530 នាក់

  • ដំណឹង​ល្អ​មួយ​ទៀត​! Pfizer ប្រកាស​បង្ហាញ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ថ្មី «ប្រសិទ្ធភាព 89%»

    ដំណឹង​ល្អ​មួយ​ទៀត​! Pfizer ប្រកាស​បង្ហាញ​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ថ្មី «ប្រសិទ្ធភាព 89%»

    ក្រុមហ៊ុន​ផលិត​ឱសថ Pfizer របស់ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ មាន​ប្រសិទ្ធភាព​រហូតដល់ 89% នៅក្នុង​ការកាត់បន្ថយ​អត្រា​ចូល​ពេទ្យ និង​ស្លាប់ ចំពោះ​អ្នកជំងឺ​ដែលមាន​ហានិភ័យ​ខ្ពស់។

    យោងតាម​ប្រកាស​របស់ Pfizer ការពិសោធ​លើ​មនុស្ស​របស់​ពួកគេ​បាន​បង្ហាញថា ថ្នាំ​គ្រាប់​នេះ នាំមក​នូវ «ប្រសិទ្ធភាព​អស្ចារ្យ​ជាងគេ»។

    ក្រុមហ៊ុន Pfizer គ្រោង​នឹងដាក់​សំណើសុំ​ការអនុម័ត​ពី​អាជ្ញាធរ សហរដ្ឋ​អាម៉េរិក ដើម្បី​អាច​ប្រើប្រាស់​បន្ទាន់។ មូល​ប​ត្រ​របស់ Pfizer ក៏បាន​ឡើងថ្លៃ 11% គិត​មកដល់​ម៉ោង ជិត 7 ព្រឹក ថ្ងៃទី 5 វិច្ឆិកា នៅ​ទីក្រុង​នី​វ​យ៉​ក។

    Pfizer បានចាប់ផ្ដើម​ធ្វើការ​ពិសោធ​ថ្នាំ​នេះ​នៅលើ​អ្នកស្ម័គ្រចិត្ត​ពេញវ័យ​ចំនួន 1,219 នាក់​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង COVID-19។ យោងតាម​ទិន្នន័យ​របស់ Pfizer ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​នេះ​នឹងមាន​រយៈពេល 5 ថ្ងៃ។ ថ្នាំ​នេះ​ជួយ​កាត់បន្ថយ​អត្រា​ចូល​ពេទ្យ​បាន​យ៉ាងច្រើន​បន្ទាប់ពី​បាន​លេប​រយៈពេល​ពី 3 ទៅ 5 ថ្ងៃ ក្រោយពី​មាន​រោគសញ្ញា។

    ថ្នាំ​គ្រាប់​របស់ Pfizer នេះ មានឈ្មោះ ថា Paxlovid។ Paxlovid មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការកើត​កូនចៅ​ដោយ​ស្វ័យប្រវត្ត​របស់​វីរុស។

    Pfizer បញ្ជាក់ថា មានតែ 0.8% ប៉ុណ្ណោះ ដែល​ត្រូវ​ចូល​ពេទ្យ នៅក្នុង​ចំណោម​អ្នកជំងឺ​ដែល​បាន​លេបថ្នាំ Paxlovid រយៈពេល 3 ថ្ងៃ ក្រោយ​មាន​រោគសញ្ញា ហើយ​ពុំមាន​ករណី​ស្លាប់​នោះដែរ ខណៈដែល​អ្នកជំងឺ​ចំនួន 7% ដែល​បាន​ប្រើ​ថ្នាំ​បញ្ឆោត (placebo) ត្រូវ​ចូល​ពេទ្យ ឬ​ស្លាប់។

    Pfizer ក៏​កំពុង​ពិសោធ​ប្រើប្រាស់​ថ្នាំ Paxlovid នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស ពោលគឺ អ្នក​ដែល​មិនទាន់​ឆ្លង COVID-19 អាច​លេបថ្នាំ​នេះ​បាន ដើម្បី​ស្កាត់​មិនឱ្យ​ឆ្លង​វីរុស។

  • ក្រសួងសុខាភិបាល បន្ថែម​វ៉ាក់សាំង​បង្ការ COVID-19 មួយ​ប្រភេទ​ទៀត​ទៅ​​ក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង​​ដែល​ត្រូវ​​​ចាក់​ជូន​ប្រជាពលរដ្ឋ

    ក្រសួងសុខាភិបាល បន្ថែម​វ៉ាក់សាំង​បង្ការ COVID-19 មួយ​ប្រភេទ​ទៀត​ទៅ​​ក្នុង​បញ្ជី​ឈ្មោះ​វ៉ាក់សាំង​​ដែល​ត្រូវ​​​ចាក់​ជូន​ប្រជាពលរដ្ឋ

    កាលពី​ថ្ងៃទី 5 វិច្ឆិកា កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាស​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មួយ​ប្រភេទ​ទៀត​ដែលមាន​ឈ្មោះថា COVAXIN សម្រាប់​ប្រយុទ្ធ​តតាំង​នឹង​ជំងឺឆ្លង​នេះ ក្នុង​លក្ខខណ្ឌ​បន្ទាន់។

    វ៉ាក់សាំង COVAXIN នេះ គឺជា​ជម្រើស​ថ្មី និង​ជា​អាវុធ​ថ្មី​មួយទៀត​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត​របស់ កម្ពុជា នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស COVID-19។

    វ៉ាក់សាំង​ដែល​ត្រូវបាន​ផលិត​នៅ ប្រទេស​ឥណ្ឌា នេះ ត្រូវបាន​កំណត់ឱ្យ​ប្រើប្រាស់​សម្រាប់តែ​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី 18 ឆ្នាំ​ឡើងទៅ​ប៉ុណ្ណោះ។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​កម្ពុជា។

    សូមបញ្ជាក់ថា វ៉ាក់សាំង Covaxin នេះ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) អនុម័ត​ឱ្យប្រើ​បន្ទាន់ បន្ទាប់ពី​ក្រុមប្រឹក្សាបច្ចេកទេស (TAG) បាន​ស្នើឱ្យ​ដាក់បញ្ចូល​វ៉ាក់សាំង​នេះ​ទៅក្នុង​បញ្ជី​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​បន្ទាន់ កាលពី​ថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2021។

    COVAXIN គឺជា​វ៉ាក់សាំង​បង្ការ COVID-19 ដែល​ត្រូវបាន​អភិវឌ្ឍ និង​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌា Bharat Biotech ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Hyderabad នៃ ​ប្រទេស​ឥណ្ឌា។

  • កម្ពុជា​​ នៅ​តែ​ជាប់​លេខ 1 នៅ​ទ្វីបអាស៊ី ស្ដីពី​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19

    កម្ពុជា​​ នៅ​តែ​ជាប់​លេខ 1 នៅ​ទ្វីបអាស៊ី ស្ដីពី​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19

    របាយការណ៍​​​របស់​គេហទំព័​រ Our World in Data បានឱ្យដឹងថា កម្ពុជា នៅតែ​ឈរ​លំដាប់​លេខ 1 នៅក្នុង​ទ្វីបអាស៊ី និង​លេខ 5 នៅលើ​ពិភពលោក ស្ដីពី​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19។

    របាយការណ៍អន្តរជាតិរបស់​គេហទំព័​រ Our World in Data ​( https://ourworldindata.org/covid-vaccinations) ខាងលើ​នេះ​ ត្រូវ​បាន​គិត​​ត្រឹម​ថ្ងៃទី 4 ខែ​វិច្ឆិកា ឆ្នាំ​ 2021​។

  • នូ​វែ​ល​សេ​ឡង់ បន្ថែម​ឱសថ​មួយ​ប្រភេទ​ទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

    នូ​វែ​ល​សេ​ឡង់ បន្ថែម​ឱសថ​មួយ​ប្រភេទ​ទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

    រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ នា​ថ្ងៃទី 5 វិច្ឆិកា បានឱ្យដឹងថា ឱសថ​មួយ​ប្រភេទ​ទៀត​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​សម្រាប់​ការព្យាបាល​អ្នកជំងឺ COVID-19 នៅ​ប្រទេស​នេះ ដែល​នេះ​គឺជា​ដំណឹង​ល្អ​ចំពោះ​អ្នកជំងឺ ក៏ដូចជា​ប្រព័ន្ធ​សុខាភិបាល។

    លោក Andrew Little រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៃ ប្រទេស​នូ​វែ​ល​សេ​ឡង់ បញ្ជាក់ថា ការិយាល័យ​ជាតិ​បញ្ជា​ទិញ​ឱសថ (Pharmac) ទទួលបាន​ប្រភព​ផ្គត់ផ្គង់​ថ្នាំ Baricitinib ដែលជា​ថ្នាំ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំង​វីរុស COVID-19។

    Baricitinib គឺជា​ប្រភេទ​ថ្នាំ​ទី 5 ដែល Pharmac មាននៅ​ក្នុង​ដៃ ខណៈដែល​ថ្នាំ 4 ប្រភេទ​ផ្សេងទៀត រួមមាន remdesivir, tocilizumab, molnupiravir និង Ronapreve កំពុង​ត្រូវបាន​ប្រើប្រាស់​រាល់ថ្ងៃ។

    លោក Andrew Little រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃ ប្រទេសនូវែលសេឡង់

    ឱសថ​ប្រភេទ​ថ្មី​ដែល​ត្រូវបាន​ណែនាំ​ឱ្យប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 ដែលមាន​អាការ​ធ្ងន់ធ្ងរ​នេះ តាម​គម្រោង​នឹងត្រូវ​បាន​ផ្គត់ផ្គង់​ដល់ Pharmac ចំនួន 500 ឈុត (មួយឈុត ព្យាបាល​មួយ​ជា) នៅក្នុង​ខែវិច្ឆិកា​នេះ។ ប្រការនេះ​គឺជា​រឿង​សំខាន់ ព្រោះថា ពិភពលោក​កំពុងតែ​ខ្វះ​ថ្នាំ tocilizumab ហើយ​ការ​ដែលមាន​ថ្នាំ​ថ្មី​នឹង​ជួយ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​មាន​ជម្រើស​បន្ថែម​សម្រាប់​ព្យាបាល​អ្នកជំងឺ។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី។

    លោក Little សង្កត់ធ្ងន់ថា ឱសថ​ទាំង 5 ខាងលើ សុទ្ធតែ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​សុវត្ថិភាព​វេជ្ជសាស្ត្រ​របស់ នូ​វែ​ល​សេ​ឡង់ (Medsafe) អនុម័ត​ឱ្យប្រើ​ប្រាស់​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នៅឡើយ ប៉ុន្តែ ក្រុម​វេជ្ជបណ្ឌិត​អាច​ប្រើ​​បាន​​ដោយ​យោង​​ទៅតាម​ច្បាប់​វេជ្ជសាស្ត្រ​របស់​ប្រទេស​នេះ៕

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 5 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 5 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 4 វិច្ឆិកា 2021 រួមមាន៖

    -ករណីឆ្លងថ្មី 78 នាក់
    -ករណីជាសះស្បើយ 82 នាក់
    -ករណីស្លាប់ 5 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 249,342,300 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 225,844,510 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,045,0620 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 18,452,720 នាក់