Category: សុខភាព

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី COVID-19 ចំនួន 48 នាក់ទៀត កាល​ពី​ 24 ម៉ោង​ នៃ​ថ្ងៃទី 15​ វិច្ឆិកា

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី COVID-19 ចំនួន 48 នាក់ទៀត កាល​ពី​ 24 ម៉ោង​ នៃ​ថ្ងៃទី 15​ វិច្ឆិកា

    ក្នុងចំណោម​ករណី​ឆ្លង​ថ្មីទាំង​ 48 នាក់​ រួម​មាន​៖
    – ករណីឆ្លងសហគមន៍ 37 នាក់
    – អ្នកដំណើរពីបរទេស 11 នាក់

    នៅ​ កម្ពុជា​ គិតត្រឹមព្រឹក ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2021​ ករណី​ COVID-19 សរុប​ រួម​មាន​៖ 
    – អ្នកឆ្លងសរុប= 119,636 នាក់
    – អ្នកជាសះស្បើយ= 116,024 នាក់
    – អ្នកស្លាប់= 2,876 នាក់

    នៅ​ទូទាំង​ពិភពលោក​ ករណី​ COVID-19 សរុប​ រួម​មាន​៖
    – អ្នកឆ្លងសរុប= 254,589,524 នាក់
    – អ្នកជាសះស្បើយ= 230,189,150 នាក់
    – អ្នកស្លាប់= 5,121,992 នាក់

  • វ៉ាក់សាំង​បង្ការ COVID-19 ចំនួន 2 លាន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក

    វ៉ាក់សាំង​បង្ការ COVID-19 ចំនួន 2 លាន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​ថ្ងៃស្អែក

    វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន 2 លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ផ្តល់ជូន រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​នឹង​ត្រូវបាន​ដឹក​មកដល់​នៅ​ព្រឹក​ថ្ងៃទី 27 វិច្ចិកា 2021 នឹងមាន​ការអញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន។

    កន្លងមក ចិន គឺជា​ប្រទេស​ដែល​បាន​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ច្រើនជាងគេ​មក កម្ពុជា ហើយ កម្ពុជា ក៏បាន និង​កំពុង​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​នេះ​ពី ចិន ក្នុង​បរិមាណ​ច្រើន​ផងដែរ។

    រដ្ឋាភិបាល​ចិន បានសម្រេច​បន្ត​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 រួម​នឹង​ជំនួយ​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល ដល់ កម្ពុជា នាពេលខាងមុខ ដែល​នេះ​គឺជា​លទ្ធផល​មួយ​នៅក្នុង​ជំនួប​រវាង សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021៕

  • ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ជាង 3 សែន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​រសៀល​ថ្ងៃនេះ

    ជំនួយ​ជា​វ៉ាក់សាំង​បង្ការ COVID-19 ជាង 3 សែន​ដូ​ស​ទៀត នឹង​មកដល់ កម្ពុជា នៅ​រសៀល​ថ្ងៃនេះ

    វ៉ាក់សាំង AstraZeneca ចំនួន 3.2 សែន​ដូ​ស​ដែលជា​ជំនួយ​អន្តរជាតិ​តាមរយៈ​យន្តការ COVAX នេះ នឹងត្រូវ​បាន​ដឹក​មក​ដល់​ កម្ពុជា នៅ​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 វេលា​ម៉ោង​ប្រហែលជា 4 រសៀល។

    នេះ​គឺជា​លើក​ទឹក​បី​ហើយ​ដែល កម្ពុជា ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំង​ពី​អន្តរជាតិ​តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងនោះ លើកទីមួយ កម្ពុជា ទទួលបាន​វ៉ាក់សាំង AstraZeneca ផលិត​នៅ ឥណ្ឌា ចំនួន 324,000 ដូ​ស កាលពី​ខែមីនា ឆ្នាំ 2021 និង​លើក​ទី​ពី​គឺ​វ៉ាក់សាំង Sinovac ផលិត​នៅ​ប្រទេស ចិន ចំនួន 124,800 ដូ​ស កាលពី​ខែតុលា ឆ្នាំ 2021 ខណៈ​លើក​ទី​បី​គឺ​វ៉ាក់សាំង AstraZeneca ចំនួន 324,000 ដូ​ស ដែល​នឹង​មកដល់​នៅ​រសៀល​ថ្ងៃនេះ។ ជា​សរុប កម្ពុជា ទទួលបាន​វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​អន្តរជាតិ​តាមរយៈ​យន្តការ COVAX នេះ ចំនួន 772,800 ដូ​ស។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុជា បានទទួល​វ៉ាក់សាំង​បង្ការ COVID-19 សរុប​ចំនួន​ប្រមាណ 30,000,000 ដូ​ស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ ចិន គឺជា​ប្រទេស​ដែល​បានផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 មកដល់ កម្ពុជា ច្រើនជាងគេ។

    កំណើន​នៃ​អត្រា​ចាក់​វ៉ាក់សាំង COVID-19 នៅ កម្ពុជា  គិត​ត្រឹម​ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2021 រួមមាន៖

    -លើ​ប្រជាជន​អាយុ​ពី 18 ឆ្នាំ​ឡើង មាន 100.57% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 10 លាន​នាក់

    -លើ​កុមារ-យុវវ័យ​អាយុ​ពី 12 ឆ្នាំ ទៅ​ក្រោម 17 ឆ្នាំ មាន 98.47% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 1,827,348 នាក់

    -លើ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ មាន 103.7% ធៀប​នឹង​ប្រជាជន​គោលដៅ 1,897,382 នាក់

    -លើ​កុមារ​អាយុ 5 ឆ្នាំ មាន 76.23% ធៀប​នឹង​ប្រជាជន​គោលដៅ 304,317 នាក់

    -លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប 16 លាន​នាក់ មាន 87.85% ៕

  • ករណី​ឆ្លងថ្មី​ COVID-19 នៅ​ កម្ពុជា​ គិតមក​ដល់ព្រឹក​ថ្ងៃទី 15 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021 នៅ​តែ​បន្ត​ថយ​ចុះ​

    ករណី​ឆ្លងថ្មី​ COVID-19 នៅ​ កម្ពុជា​ គិតមក​ដល់ព្រឹក​ថ្ងៃទី 15 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021 នៅ​តែ​បន្ត​ថយ​ចុះ​

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 14 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 52 នាក់
    – ជាសះស្បើយ​ថ្មី = 55 នាក់
    – ស្លាប់​ថ្មី = 5 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 52 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 48 នាក់
    – អ្នកដំណើរពីបរទេស 04 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,481 នាក់
    – អ្នកជាសះស្បើយ= 115,862 នាក់
    – អ្នកស្លាប់= 2,861 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 254,039,400 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 229,711,900 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,115,350 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 19,212,000 នាក់

  • ការស្រាវជ្រាវ​បង្ហាញថា «រោគសញ្ញា COVID-19 អូសបន្លាយ​ពេល​យូរ» គឺ​ដោយសារ​កត្តា​ផ្លូវចិត្ត

    ការស្រាវជ្រាវ​បង្ហាញថា «រោគសញ្ញា COVID-19 អូសបន្លាយ​ពេល​យូរ» គឺ​ដោយសារ​កត្តា​ផ្លូវចិត្ត

    ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស បារាំង បាន​បង្ហាញថា រោគសញ្ញា​ដែល​ត្រូវបាន​គេ​ហៅថា «អាការរោគ COVID-19 អូសបន្លាយ​ពេល​យូរ» អាច​បណ្ដា​មកពី​កត្តា​ផ្លូវចិត្ត​ច្រើនជាង​កត្តា​ឆ្លង​វីរុស។

    របាយការណ៍​មួយ​ដែល​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី​សមាគម​សេវ​ជ្ជ​សាស្ត្រ​សហរដ្ឋ​អាម៉េរិក ដែល​បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​មនុស្ស​ជិត 27,000 នាក់ នៅ​ពាសពេញ​ប្រទេស បារាំង ជា​ក្រុមមនុស្ស​ដែល​បានធ្វើ​តេស្ត​អង្គ​ប​ដិ​ប្រាណ​ក្នុង​ការ​​ស្វែង​រក​​អ្នក​​ផ្ទុក COVID-19។

    បន្ទាប់ពី​អ្នក​ទាំងនេះ​បានទទួល​លទ្ធផល​នៃ​ការធ្វើ​តេស្ត ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សួរថា តើ​ពួកគេ​ជឿថា ខ្លួន​ពិតជា​បាន​ឆ្លង COVID-19 ឬទេ ក៏ដូចជា​របាយការណ៍​អំពី​រោគសញ្ញា ដូចជា អត់​កម្លាំង ពិបាក​ដកដង្ហើម ឬ​ការថយចុះ​នៃ​សមត្ថភាព​ផ្ដោតអារម្មណ៍។

    មនុស្ស​ភាគច្រើន (ជាង 25,000 នាក់) មាន​លទ្ធផល​អវិជ្ជមាន​នឹង COVID-19 ជឿថា ពួកគេ​មិន​ធ្លាប់​ឆ្លង​វីរុស​នេះ។ ក្នុងចំណោម​មនុស្ស​ប្រមាណ 1,000 នាក់​ដែលមាន​លទ្ធផល​វិជ្ជមាន មាន 450 នាក់​ជឿថា ពួកគេ​បាន​ឆ្លង​វីរុស។

    ចុងក្រោយ មនុស្ស​ជិត 460 នាក់ ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន បានឱ្យដឹងថា ពួកគេ​មិន​ធ្លាប់បាន​គិតថា ខ្លួន​បាន​ឆ្លង COVID-19 នោះទេ។

    ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​ជឿថា ពួកគេ​បាន​ឆ្លង COVID-19 បើទោះជា​ពួកគេ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន ឬ​អវិជ្ជមាន​ក៏ដោយ ក៏មាន​របាយការណ៍​ក្នុង​អត្រា​ខ្ពស់​ស្ដីពី​ការកើតមាន​រោគសញ្ញា​អូសបន្លាយ​ពេល​យូរ។ ក្នុង​ខណៈនោះ លទ្ធផល​តេស្ត​វិជ្ជមាន គ្រាន់តែ​ទាក់ទិន​នឹង​រោគសញ្ញា​មួយគត់​ដែល​អូសបន្លាយ​ពេល​យូរ នោះ​គឺ​ការបាត់បង់​ឃានវិញ្ញាណ (ក្លិន)។

    ដូច្នេះ ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋានថា រោគសញ្ញា​ដែល​អូសបន្លាយ​ពេល​យូរ អាច​ជាប់ទាក់ទង​នឹង​ភាព​ច្រឡំបល់​ដែលថា ខ្លួន​បាន​ឆ្លង COVID-19 ជាជាង​ការដែល​វិជ្ជមាន​នឹង​វីរុស​នេះពិត។

    លោក Cedric Lemogne ប្រធាន​ផ្នែក​ជំងឺផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ Hotel-Dieu នៅ​ទីក្រុង បារី​ស ប្រទេស បារាំង បាន​​អះអាង​ថា ​ការរកឃើញ​នេះ ពិត​ជាមាន​សារសំខាន់​ក្នុងការ​ស្រាវជ្រាវរ​កមូ​ល​ហេតុ​ដទៃទៀត​ដែល​បណ្ដាលឱ្យ​កើតមាន​រោគសញ្ញា​នៃ​ជំងឺ។

    យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ផ្សេងទៀត នៅតែមាន​មន្ទិលសង្ស័យ​ចំពោះ​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ៕

  • បា​រ៉ែ​ន ក្លាយជា​ប្រទេស​ដំបូង​គេ​​ក្នុង​ពិភព​លោក​ ដែល​បានអនុម័ត​ឱ្យប្រើ​បន្ទាន់​នូវ​ថ្នាំ​ព្យាបាល COVID-19 របស់ AstraZeneca

    បា​រ៉ែ​ន ក្លាយជា​ប្រទេស​ដំបូង​គេ​​ក្នុង​ពិភព​លោក​ ដែល​បានអនុម័ត​ឱ្យប្រើ​បន្ទាន់​នូវ​ថ្នាំ​ព្យាបាល COVID-19 របស់ AstraZeneca

    កាលពី​ថ្ងៃទី 14 វិច្ចិកា សារព័ត៌មាន​របស់​ប្រទេស​បា​រ៉ែ​ន ប្រកាសថា ប្រទេស​នេះ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ COVID-19 ដែលមាន​ឈ្មោះថា Evusheld របស់​ក្រុមហ៊ុន AstraZeneca ដែល​នេះ​បាន​ជួយ​ឱ្យ​បា​រ៉ែ​ន ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បានអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ​នេះ។

    យោងតាម​ការកំណត់​ថ្មី ឱសថ Evusheld នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់តែ​មនុស្សពេញវ័យ​ដែល​មិនមាន​លទ្ធភាព​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ ឬ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​រង​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​អ្នក​ដែល​កំពុងធ្វើការ​នៅ​ទីកន្លែង​ដែលមាន​ហានិភ័យ​ឆ្លង​វីរុស​ខ្ពស់។

    Evusheld (ឬ​ហៅថា AZD7442) គឺជា​ឱសថ​អង្គ​ប​ដិ​ប្រាណ​ព្យាបាល​ជំងឺ COVID-19 ដំបូង​របស់​ ​AstraZeneca។ នេះ​គឺជា​សមាសធាតុ​របស់​អង្គ​ប​ដិ​ប្រាណ tixagevimab និង cilgavimab ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​នៅក្នុង​បន្ទប់ពិសោធន៍ សម្រាប់​ទប់ស្កាត់​ការឆ្លង COVID-19 និង​ទប់ស្កាត់​មិនឱ្យ​ជំងឺ​វិ​វត្ត​ទៅជា​ធ្ងន់។

    លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស​ដំណាក់​ទី​បី បង្ហាញថា ថ្នាំ Evusheld ជួយ​កាត់បន្ថយ​បាន 77% នៃ​ហានិភ័យ​ជំងឺ COVID-19 វិ​វត្ត​ទៅ​ធ្ងន់ធ្ងរ​ចំពោះ​ក្រុម​អ្នក​ដែល​បាន​ចាក់​ថ្នាំ​នេះ ធៀប​នឹង​ក្រុមមនុស្ស​ដែល​ប្រើប្រាស់​ឱសថ​បញ្ឆោត។

    ទិន្នន័យ​ថ្មី​បំផុត​ដែល AstraZeneca បានប្រកាស​កាលពី​ថ្ងៃទី 11 តុលា ក៏បាន​បង្ហាញថា ថ្នាំ Evusheld ជួយ​កាត់បន្ថយ​បាន 50% នៃ​ហានិភ័យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ ឬ​ស្លាប់ ចំពោះ​អ្នកជំងឺ COVID-19 បើសិន​ពួកគេ​បាន​ចាក់​ថ្នាំ​ក្នុងរ​ង្វ​ន់​មួយ​សប្ដាហ៍​រាប់​ចាប់ពី​មាន​រោគសញ្ញា។ កាន់តែ​ឆាប់​បាន​ប្រើ​ថ្នាំ​នេះ អ្នកជំងឺ​នឹង​កាន់តែ​ឆាប់​បានជា​សះស្បើយ៕

     

  • ក្រុមហ៊ុន​អង់គ្លេស ពិសោធ​វ៉ាក់សាំង​បង្ការជំងឺ​ COVID-19 ជំ​នាក់​ទី​ពីរ ​(ប្រភេទ​​បិទ​​លើ​ស្បែក) ដែល​អាច​កម្ចាត់​កោសិកា​ផ្ទុក​វីរុស

    ក្រុមហ៊ុន​អង់គ្លេស ពិសោធ​វ៉ាក់សាំង​បង្ការជំងឺ​ COVID-19 ជំ​នាក់​ទី​ពីរ ​(ប្រភេទ​​បិទ​​លើ​ស្បែក) ដែល​អាច​កម្ចាត់​កោសិកា​ផ្ទុក​វីរុស

    ក្រុមហ៊ុន Emergex នៅ​ប្រទេស​អង់គ្លេស នឹងធ្វើ​ការពិសោធ​នៅលើ​មនុស្ស​ក្នុងពេលឆាប់ៗខាងមុខ ចំពោះ​វ៉ាក់សាំង​បង្ការ COVID-19 ជំនាន់​ទី​ពីរ ដែលជា​ប្រភេទ​បិទ​លើ​ស្បែក ប្រើប្រាស់​កោសិកា T ដើម្បី​កម្ចាត់​កោសិកា​ដែលមាន​ផ្ទុក​វីរុស COVID-19។

    ក្រុមហ៊ុន Emergex ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង Abingdon កាលពី​ឆ្នាំ 2016 ដើម្បី​អភិវឌ្ឍ​ប្រភេទ​វ៉ាក់សាំង​កោសិកា T ដែលជា​ផលិតផល​នៃ​បញ្ហា​របស់​សាស្ត្រាចារ្យ Thomas Rademacher នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Emergex និង​ជា​សាស្ត្រាចារ្យ​កិត្តិយស​ស្ដីពី​ឱសថ​ម៉ូលេគុល​ប្រចាំ​សាកល​វិទ្យា​វេជ្ជសាស្ត្រ​ទីក្រុង​ឡុង​ដ៍។

    វ៉ាក់សាំង​ខាងលើនេះ​នឹង​បង្កើត​កោសិកា T ដើម្បី​កម្ចាត់​កោសិកា​ឆ្លង​រោគ​ចេញពី​រាងកាយ ដែល​នេះ​គឺជា​យន្តការ​ទប់ស្កាត់​ការកកើត​កូនចៅ​របស់​វីរុស និង​ជំងឺ។ អង្គ​ប​ដិ​ប្រាណ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​វ៉ាក់សាំង​បង្ការ COVID-19 ទូទៅ​នាបច្ចុប្បន្ន តោង​ជាប់​នឹង​វីរុស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ទៅកាន់​កោសិកា​ដទៃ ខណៈដែល​កោសិកា T របស់​វ៉ាក់សាំង Emergex នឹង​តាមរក កម្ចាត់​បណ្ដា​កោសិកា​ដែលមាន​ផ្ទុក​វីរុស។ ប្រភេទ​វ៉ាក់សាំង​មួយចំនួន​ដូចជា Pfizer/BioNTech និង AstraZeneca ក៏​បង្កើតបាន​ប្រតិកម្ម​កោសិកា T ប៉ុន្តែ នៅមានកម្រិត​ទាប។

    អាជ្ញាធរ​គ្រប់គ្រង​ឱសថ​របស់ ស្វ៊ី​ស បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Emergex ធ្វើការ​ពិសោធ​លើ​មនុស្ស​ជា​លើកដំបូង​នៅ​តំបន់ Lausanne ចាប់ពី​ថ្ងៃទី 3 មករា 2022។ លទ្ធផល​នៃ​ការពិសោធ​ដំបូង​គ្រោង​នឹងត្រូវ​បានប្រកាស​នៅក្នុង​ខែមិថុនា ឆ្នាំ 2022។ ក៏ប៉ុន្តែ វ៉ាក់សាំង​នេះ​នឹង​មិនអាច​បង្ហាញខ្លួន​ក្នុង​ទីផ្សារ​បាន​មុន​ឆ្នាំ 2025 ទេ នេះ​បើ​យោងតាម​រយៈពេល​នៃ​ការផលិត​វ៉ាក់សាំងនីមួយ៕

  • អ៊ីស្រាអែល អនុញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​បង្ការ​ COVID-19 ដល់​ក្មេង​អាយុ​ចាប់​​ពី 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​

    អ៊ីស្រាអែល អនុញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​បង្ការ​ COVID-19 ដល់​ក្មេង​អាយុ​ចាប់​​ពី 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​

    រដ្ឋាភិបាល​អ៊ីស្រាអែល កាល​ពី​ថ្ងៃទី 14 វិច្ឆិកា បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​​ដល់​​កុមារ​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ COVID-19 របស់​ក្រុម​ហ៊ុន​ Pfizer/BioNTech។

    ​អ៊ីស្រាអែល គឺជា​ប្រទេស​​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 កាល​ពី​ឆ្នាំ​មុន​ ដោយ​ផ្អែក​ទៅលើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​​វ៉ាក់សាំង​ និង​ទិន្នន័យ​​នៃ​ប្រសិទ្ធភាព​ក្រោយ​ការ​ចាក់​​ ជាមួយ​ Pfizer ដែល​នេះ​បាន​អនុញ្ញាត​ឱ្យ​ អ៊ីស្រាអែល​ ទទួល​បាន​វ៉ាក់សាំង​រាប់​លាន​ដូស​។

    អ៊ីស្រាអែល បាន​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ក្មេង​ជំទង់​អាយុ​ចាប់​ពី​ 12 ដល់ 17 ឆ្នាំ​ ប៉ុន្តែ បាន​សម្រេច​ចាក់​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ បន្ទាប់​ពី​ Pfizer បាន​ធ្វើ​ការ​ពិសោធ​ និង​ទទួល​បាន​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​វិទ្យា​សាស្ត្រ​ក្នុង​ប្រទេស​។

    ប្រកាស​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ក្រសួង​សុខាភិបាល​ រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 220​ ករណី ដែល​​តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​ ធៀប​នឹង​ 10,000​ នាក់​/​​ថ្ងៃ​ ​កាល​ពី​ចុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា​។​ យុទ្ធនាការ​ចាក់វ៉ាក់សាំង​ បាន​ជួយ​ឱ្យ​ប្រទេស​នេះ​កាត់​បន្ថយ​ល្បឿន​នៃ​ការ​ឆ្លង​រាលដាល​។

    ​លទ្ធផល​នៃ​ការ​ពិសោធ​លើ​កុមារ​ និង​ក្មេង​ជំទង់ បង្ហាញ​ថា ​វ៉ាក់សាំង​ Pfizer មាន​ប្រសិទ្ធភាព​ 90.7% ក្នុងការ​ទប់ស្កាត់​អាការរោគ​នៃ​ជំងឺ​ COVID-19​។

    អ៊ីស្រាអែល គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​បាន​ និង​កំពុង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​ក្មេង​ជំទង់​ ក្នុង​នោះ​​មាន​ដូច​ជា​ សហរដ្ឋ​អាម៉េរិក​ កម្ពុជា​ អារ៉ាប់រួម​ កូឡុំប៊ី និង​គុយបា​។ យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​​​អាយុ​ចាប់​ពី​ 5 ឆ្នាំ​ ដល់​ 11 ឆ្នាំ​ នៅ​ អ៊ីស្រាអែល នឹង​ត្រូវ​បាន​ចាប់ផ្ដើម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕

  • ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ដំបូង​​គេ​លើ​លោក​ ត្រូវបាន​ចុះបញ្ជិកា​​នៅ​ប្រទេស ​រុស្ស៊ី

    ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ដំបូង​​គេ​លើ​លោក​ ត្រូវបាន​ចុះបញ្ជិកា​​នៅ​ប្រទេស ​រុស្ស៊ី

    ប្រភេទ​ថ្មី​ចាក់​ព្យាបាល​ជំងឺ COVID-19 ដែលមាន​ប្រសិទ្ធភាព​ផ្ទាល់​ដំបូង​គេ​ក្នុង​ពិភពលោក ត្រូវបាន​ចុះ​បញ្ជិកា​ជាមួយ​ស្ថាប័នរដ្ឋ​រុស្ស៊ី និង​អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​មន្ទីរពេទ្យ​ចាប់​នាពេលឆាប់ៗខាងមុខ។

    ទូរទស្សន៍ RT ដកស្រង់​ប្រភពព័ត៌មាន​ពី TASS បានឱ្យដឹងថា ក្រុមហ៊ុន Promomed Group បាន​ចុះបញ្ជី​ប្រភេទ​ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ដំបូង នៅ រុស្ស៊ី និង​ជា​ថ្នាំ​ចាក់​ដែលមាន​ប្រភពពី​ថ្នាំ​គ្រាប់ Favipiravir ដំបូង​គេ​ក្នុង​ពិភពលោក។

    ថ្នាំ​ចាក់​របស់ Promomed Group ដែលមាន​ឈ្មោះថា Areplivir នេះ គឺជា​ថ្នាំ​ប្រឆាំង COVID-19 ដោយផ្ទាល់។ យោងតាម​ក្រុមហ៊ុន ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 របស់​ពួកគេ​នឹង​ត្រៀម​រួចរាល់​សម្រាប់​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​មន្ទីរពេទ្យ នៅមុន​ដំណាច់ឆ្នាំ 2021។

    បច្ចុប្បន្ន មាន​ថ្នាំ​ចាក់​ព្យាបាល​ជំងឺ COVID-19 ជាច្រើន​ប្រភេទ​ កំពុង​ត្រូវបាន​​ក្រុម​ហ៊ុន​នានា​​​ពិសោធ​លើ​មនុស្ស ក្នុងនោះ​ក៏មាន​ថ្នាំ​ Remdesivir ផងដែរ។ ទន្ទឹម​ជាមួយនឹង​វ៉ាក់សាំង ក្រុម​អ្នកវិទ្យាសាស្ត្រ​មើលឃើញថា ថ្នាំ​ព្យាបាល​ជំងឺ​កំពុង​ក្លាយជា «អាវុធ» មួយ​បន្ថែមទៀត​សម្រាប់​ក្រុមគ្រូពេទ្យ​ជួរមុខ​នៅលើ​ពិភពលោក៕

     

  • ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 13 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី COVID-19 នៅ​ កម្ពុជា​ និង​ទូទាំង​ពិភពលោក​ គិតមក​ដល់ព្រឹក​ថ្ងៃទី 13 ខែ​​វិច្ឆិកា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 12 វិច្ឆិកា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 60 នាក់
    – ជាសះស្បើយ​ថ្មី = 65 នាក់
    – ស្លាប់​ថ្មី = 5 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 60 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 53 នាក់
    – អ្នកដំណើរពីបរទេស 07 នាក់

    គិត​មក​ដល់​​ព្រឹក​ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2021 តួលេខ COVID-19 សរុបនៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 119,481 នាក់
    – អ្នកជាសះស្បើយ= 115,862 នាក់
    – អ្នកស្លាប់= 2,861 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុប​ជាង = 253,242,200 នាក់
    – អ្នកជា​សះស្បើយ​សរុបជាង​ = 229,017,400 នាក់
    – អ្នកស្លាប់​សរុបជាង​ = 5,104,500 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង = 19,120,200 នាក់