អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានសម្ដែងការព្រួយបារម្ភខ្លាំង នៅពេលបណ្ដាប្រទេសនាំគ្នាហាមឃាត់ការធ្វើដំណើរទៅមកតំបន់អាហ្វ្រិក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់ វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron)។
«មិនអាចទម្លាក់កំហុសលើប្រជាជននៅ ទ្វីបអាហ្វ្រិក ដោយសារតែអត្រាចាក់វ៉ាក់សាំងទាបខ្លាំងពេកនៅទ្វីបនេះ ហើយក៏មិនអាចដាក់ទណ្ឌកម្មលើពួកគេ ព្រោះពួកគេកំណត់បាន និងចែករំលែកព័ត៌មានវិទ្យាសាស្ត្រ សុខាភិបាលដ៏សំខាន់ ជាមួយពិភពលោក» អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) បានថ្លែងដូច្នេះកាលពីថ្ងៃទី ២៩ វិច្ឆិកា។ លោកបន្តថា «ខ្ញុំមានការព្រួយបារម្ភខ្លាំងដោយសារតែបណ្ដាប្រទេសនៅ ទ្វីបអាហ្វ្រិក ត្រូវបានដាក់ឱ្យនៅឯកោ»។
បច្ចុប្បន្ន ប្រទេសជាច្រើនក្នុងពិភពលោក បានសម្រេចហាមឃាត់អ្នកដំណើរពីបណ្ដាប្រទេសនៅ ទ្វីបអាហ្វ្រិក បើទោះជាវ៉ារ្យ៉ង់ អូមីក្រុង បានបង្ហាញខ្លួននៅ អឺរ៉ុប អាស៊ី និង អាម៉េរិកខាងជើង រួចហើយក្ដី។ លោក Guterres បានស្នើឱ្យរដ្ឋាភិបាលនៃបណ្ដាប្រទេស ពិនិត្យអំពីវិធានការផ្សេងជំនួសការហាមឃាត់នេះ ក្នុងនោះមានដូចជា ការធ្វើតេស្តច្រើនដង ដើម្បី «បញ្ចៀសការឆ្លងរាលដាល និងអនុញ្ញាតឱ្យមានការធ្វើដំណើរ និងលំហូរសេដ្ឋកិច្ច»។
អង្គការសុខភាពពិភពលោក (WHO) បានចាត់ អូមីក្រុង ដែលត្រូវបានរកឃើញដំបូងនៅទ្វីប អាហ្វ្រិកខាងត្បូង ចូលក្នុងក្រុម វ៉ារ្យ៉ង់ ដែលគួរឱ្យព្រួយបារម្ភ។ វ៉ារ្យ៉ង់ថ្មីនេះបានបង្ហាញខ្លួននៅក្នុងបណ្ដាប្រទេសក្នុងទ្វីប អឺរ៉ុប និងប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោក៕


នៅទូទាំងពិភពលោក ករណីកូវីដ-១៩ មានដូចខាងក្រោម៖

នៅទូទាំងពិភពលោក ករណីកូវីដ-១៩ មានដូចខាងក្រោម៖



ទិន្នន័យបន្ថែម សូមអានសេចក្ដីជូនព័ត៌មានដូចខាងក្រោម៖

នៅទូទាំងពិភពលោក ករណី COVID-19 មានដូចខាងក្រោម៖