Category: សុខភាព

  • កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៣ នាក់ទៀត ខណៈ​អ្នក​ស្លាប់មាន​ ៥ ករណី​

    កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៣ នាក់ទៀត ខណៈ​អ្នក​ស្លាប់មាន​ ៥ ករណី​

    កម្ពុជា រកឃើញអ្នកឆ្លងថ្មី ២៣ នាក់ទៀត ខណៈ​អ្នក​ជំងឺ​ជាសះស្បើយ​ចំនួន ១៩ នាក់ និងស្លាប់ ៥ នាក់ ក្នុង​នោះ​មាន​ ៤ នាក់ មិនបានចាក់វ៉ាក់សាំង។

    ករណី​ឆ្លង​ថ្មី​ទាំង​ ២៣ នាក់​នេះ មាន​ ២០​ នាក់​ជា​ករណីឆ្លង​ក្នុង​សហគមន៍ និង​ ៣ នាក់ជា​ករណី​នាំ​ចូល។

    គិតត្រឹមព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នេះ​ ករណី​ឆ្លង​ ស្លាប់ និង​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ សរុប​ នៅ កម្ពុជា​ រួម​មាន​៖

    – អ្នកឆ្លងសរុប= ១២០,១៨៣ នាក់
    – អ្នកជាសះស្បើយ= ១១៦,៥៤៨ នាក់
    – អ្នកស្លាប់= ២,៩៤៩ នាក់

    នៅទូទាំង​សកល​លោក ករណី​ឆ្លង​ ស្លាប់ និង​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ រួម​មាន​៖
    – ឆ្លង​ថ្មី = ៣៧,៦៤៩
    – ឆ្លង​សរុប​ = ២៦៣,៧៥៦,៥៧០ នាក់
    – ស្លាប់​សរុប​ = ៥,២៤២,១២៦ នាក់
    – ជាសះស្បើយ​សរុប​ = ២៣៨,០៩៤,៨៧៣ នាក់
    – កំពុងព្យាបាល​សរុប​ = ២០,៤១៩,៥៧១ នាក់

  • ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​កម្ចាត់​រាល់ វ៉ា​រ្យ៉​ង់ របស់ កូ​វីដ-១៩

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន រកឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​អាច​កម្ចាត់​រាល់ វ៉ា​រ្យ៉​ង់ របស់ កូ​វីដ-១៩

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ប្រកាសថា រកឃើញ និង​បំបែកចេញ​បាន​នូវ​អង្គ​ប​ដិ​ប្រាណ​មួយ​ប្រភេទ​ដែល​អាចជា «ឱសថ​ទិព្វ» សម្រាប់​ទប់ទល់​នឹង​រាល់ វីរុស​បំប្លែង​ខ្លួន​របស់ កូ​វីដ-១៩ ដែល​ធ្លាប់បាន​រកឃើញ​កន្លង​មក។

    ក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ៣០ វិច្ឆិកា ក្រុម​អ្នកជំនាញ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ ប្រទេស​ចិន (ក្នុងនោះ​មាន សាកលវិទ្យាល័យ ស៊ុន យ៉ាតសេន (Sun Yat-sen) នៅ ខេត្ត​ក្វាង​ចូ​វ និង សាកលវិទ្យាល័យ ចេជាំង (Zhejiang) នៅ ខេត្ត ហាងចូវ (Hangzhou) បានឱ្យដឹងថា ពួកគេ​ទំនងជា​បាន​រកឃើញ «ឱសថ​ទិព្វ» សម្រាប់​ដោះស្រាយ​បញ្ហា​វិបត្តិ​កូ​វីដ-១។

    ទូរទស្សន៍ RT (រុស្ស៊ី) ផ្សាយ​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​បាន​អះអាងថា អង្គ​ប​ដិ​ប្រាណ 35B5 ដែល​ពួកគេ​រកឃើញ បានបង្ហាញ​ប្រសិទ្ធភាព​ទាំង​នៅក្នុង​បន្ទប់ពិសោធន៍ ទាំង​នៅក្នុង​ការពិសោធ​លើ​រាងកាយ​មានជីវិត។

    35B5 អាច​បន្សាប វីរុស​កូ​វីដ-១៩ ប្រភេទ​ដំបូង ក៏ដូចជា​បណ្ដា វ៉ា​រ្យ៉​ង់ ដែល​បាន និង​កំពុង​បង្ក​ការព្រួយបារម្ភ (VOC) ដល់​ពិភពលោក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ពិសោធ​ថ្នាំ​នេះ​នៅលើ​សត្វ​កណ្ដុរ​ដែលមាន​ផ្ទុក វ៉ា​រ្យ៉​ង់ ដូច​នៅលើ​មនុស្ស។ 35B5 អាច​ភ្ជាប់​ខ្លួន​ទៅនឹង​តំបន់​ស្ថិរភាព​បំផុត​របស់ ប្រូ​តេ​អ៊ី S (Spike protein/S-protein) នៅលើ វីរុស រួច​បន្សាប​រាល់ វ៉ា​រ្យ៉​ង់ របស់​វា រួមទាំង អូ​មី​ក្រុង (Omicron) ផងដែរ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា របកគំហើញ​នេះ​អាចជួយ​ដល់​ការអភិវឌ្ឍ​វ៉ាក់សាំង​រួមមួយ ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង វីរុស​កូ​វីដ-១៩ គ្រប់​ប្រភេទ៕

  • អាម៉េរិក រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​

    អាម៉េរិក រកឃើញ​ករណី​ឆ្លង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​

    អ្នកជំងឺ​កូ​វីដ-១៩ ដែល​ផ្ទុក​វីរុស​ប្រភេទ អូ​មី​ក្រុង (Omicron) ដំបូង ដែល​ត្រូវបាន​រកឃើញ​នៅ សហរដ្ឋ​អាម៉េរិក គឺជា​អ្នកដំណើរ​ត្រលប់​មកពី អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២២ វិច្ឆិកា និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង។

    មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​រោគរាតត្បាត (CDC) របស់ អាម៉េរិក នា​ថ្ងៃនេះ បានឱ្យដឹងថា ករណី​ឆ្លង​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ដំបូង​នៅ​ប្រទេស​នេះ​គឺជា​ពលរដ្ឋ​របស់​រដ្ឋ California ដែល​បាន​ត្រលប់​មកពី ប្រទេស​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី ២២ វិច្ឆិកា ហើយ​មួយ​សប្ដាហ៍​ក្រោយមក​ក៏បាន​ធ្វើតេស្ត​រកឃើញថា វិជ្ជមាន​នឹង​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង។

    CDC របស់ អាម៉េរិក បានប្រកាសថា «អ្នកជំងឺ​នេះ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង មាន​អាការរោគ​ស្រាល និង​បាន​ប្រសើរ​ឡើងវិញ​ហើយ។ ករណី​ប៉ះពាល់​ផ្ទាល់​ត្រូវបាន​ស្រាវជ្រាវ ធ្វើតេស្ត និង​ទទួលបាន​លទ្ធផល​អវិជ្ជមាន»។

    អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​របស់ អាម៉េរិក លោក Anthony Fauci ឱ្យដឹងថា អ្នកជំងឺ​នេះ​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់ ប៉ុន្តែ​មិនទាន់បាន​ចាក់​ដូ​ស​ជំរុញ។ លោក​ថា ត្រូវការ​ពេល​ជាង ២ សប្ដាហ៍ ដើម្បី​ដឹង​អំពី​លទ្ធភាព​នៃ​ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង ក៏ដូចជា​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ចំពោះ​វ៉ា​រ្យ៉​ង់​នេះ។

    អូ​មី​ក្រុង បានបង្ហាញ​វត្តមាន​ដំបូង​នៅ ប្រទេស​ប៊ុត​ស្វា​ណា (Botswana) កាលពី​ថ្ងៃទី ១១ វិច្ឆិកា ហើយ​ក្រោយមក​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រកឃើញ និង​ប្រកាស​ជា​សាធារណៈ នៅពេល​ករណី​ឆ្លង​នៅ​ប្រទេស​នេះ​កើនឡើង​យ៉ាង​ឆាប់រហ័ស។ អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៦ វិច្ឆិកា បាន​ចាត់ អូ​មី​ក្រុង ចូលទៅក្នុង​ក្រុម​វ៉ា​រ្យ៉​ង់​ដែល​គួរឱ្យ​ព្រួយបារម្ភ។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ជាង ២០ ហើយ ដែល​បាន​រកឃើញ​វ៉ា​រ្យ៉​ង់​ថ្មី​នេះ ក្នុងនោះ​ក៏មាន​ទាំង​បណ្ដា​ប្រទេស​នៅ ទ្វីបអឺរ៉ុប និង​អាស៊ី ផងដែរ៕

  • កូវីដ-១៩! ករណី​ឆ្លងថ្មីនៅ​ កម្ពុជា​ កើន​ឡើងបន្តិច​​ ធៀប​នឹង​ថ្ងៃ​ម្សិល​មិញ (៣០ វិច្ឆិកា)

    កូវីដ-១៩! ករណី​ឆ្លងថ្មីនៅ​ កម្ពុជា​ កើន​ឡើងបន្តិច​​ ធៀប​នឹង​ថ្ងៃ​ម្សិល​មិញ (៣០ វិច្ឆិកា)

    ក្នុង​រយៈ​ពេល ២៤ ម៉ោងនៃ​ថ្ងៃទី ៣០ វិច្ឆិកា ២០២១ កម្ពុជា បាន​រកឃើញ​ករណីឆ្លងថ្មី​ចំនួន ២៦ នាក់ ខណៈករណី​ស្លាប់ថ្មី មាន​ចំនួន​ ៤ នាក់។

    នៅ​ទូទាំង​ពិភពលោក ករណី​កូវីដ-១៩ មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ ៣៣,៣០១ នាក់
    -ឆ្លង​សរុប ៖ ២៦៣,០៥៧,០៨៥ នាក់
    -ស្លាប់​សរុប ៖ ៥,២៣៣,៣៣៦ នាក់
    -ជាសះស្បើយ​សរុប ៖ ២៣៧,៥៤០,០៧៥ នាក់

  • ហ្វៃ​ហ្សឺ​រ (Pfizer) ជឿជាក់ថា ថ្នាំលេប​ប្រឆាំង​កូ​វីដ-១៩ របស់​ពួក​គេ​ មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី​ អូ​មី​ក្រុង (Omicron) របស់​ កូវីដ-១៩

    ហ្វៃ​ហ្សឺ​រ (Pfizer) ជឿជាក់ថា ថ្នាំលេប​ប្រឆាំង​កូ​វីដ-១៩ របស់​ពួក​គេ​ មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី​ អូ​មី​ក្រុង (Omicron) របស់​ កូវីដ-១៩

    នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​ជឿជាក់ថា ថ្នាំ​គ្រាប់​សម្រាប់​លេប​របស់ ហ្វៃ​ហ្សឺ​រ នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​ទាំងអស់​របស់ ASRS-CoV-2 (វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩) បូករួម​ទាំង អូ​មី​ក្រុង (Omicron) ដែល​ទើប​ត្រូវបាន​រកឃើញ​កាលពីពេលថ្មីៗនេះ។

    នាយក​ប្រតិបត្តិ Albert Bourla បាន​ប្រាប់​ទូរទស្សន៍ CNBC កាលពី​ថ្ងៃទី ៣០ វិច្ឆិកា ថា ក្រុមហ៊ុន​របស់លោក​ក៏​កំពុង​ស្រាវជ្រាវ​អភិវឌ្ឍ​ឱ​ស​ថ្មី​ផងដែរ ដើម្បី​ត្រៀម​បង្ការ​ករណី​វីរុស​អាច​ទប់​ទល់នឹង​ថ្នាំ​ដែល​មាននៅ​បច្ចុប្បន្ន។

    តាម​ការអះអាង​របស់ ហ្វៃ​ហ្សឺ​រ ថ្នាំ​នេះ​មិន​ត្រឹមតែ​វាយប្រហារ​លើ​វីរុស​នោះទេ ប៉ុន្តែ​ក៏​អាច​ទប់ស្កាត់​អង់ស៊ីម (enzyme) មួយ​ប្រភេទ​ដែលមាន​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការកកើត​កូនចៅ​របស់​វីរុស​ផងដែរ។

    នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla

    កាលពី​ថ្ងៃទី ១៧ វិច្ឆិកា ក្រុមហ៊ុន ហ្វៃ​ហ្សឺ​រ បានដាក់​ពាក្យ​ទៅកាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ​អាម៉េរិក (FDA) ដើម្បី​សុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាប់​ចំពោះ Paxlovid ជា​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ សម្រាប់​អ្នកជំងឺ​ដែលមាន​អាការ​ស្រាល និង​មធ្យម។

    ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ FDA របស់ អាម៉េរិក អាច​នឹងធ្វើ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ Paxlovid ជា​ថ្នាំ​ដែល​ក្រុមហ៊ុន ហ្វៃ​ហ្សឺ​រ អះអាងថា មាន​ប្រសិទ្ធភាព ៨៩% ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​ដោយសារ​កូ​វីដ-១៩៕

  • ក្រុមប្រឹក្សា​ជំនាញ FDA របស់​ សហរដ្ឋ​អាម៉េរិក​ ណែនាំ​ឱ្យប្រើ​ប្រាស់​ថ្នាំ ម៉ុលនូភីរ៉ាវា (Molnupiravir) របស់ ម៉ើក ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ក្រុមប្រឹក្សា​ជំនាញ FDA របស់​ សហរដ្ឋ​អាម៉េរិក​ ណែនាំ​ឱ្យប្រើ​ប្រាស់​ថ្នាំ ម៉ុលនូភីរ៉ាវា (Molnupiravir) របស់ ម៉ើក ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន ម៉ើ​ក (Merck) (អាម៉េរិក) សម្រាប់​អ្នកជំងឺ​វ័យ​ចំណាស់ ឬ​អ្នកជំងឺ​ដែលមាន​ហានិភ័យ​ប្រែ​ទៅជា​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមប្រឹក្សា​ជំនាញ​នៃ​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក អនុម័ត​រួចហើយ ដោយមាន​ការគាំទ្រ​ចំនួន ១៣ សំឡេង និង ប្រឆាំង​ចំនួន ១០ សំឡេង កាលពី​ថ្ងៃទី ៣០ វិច្ឆិកា។

    ក្រោយ​ការអនុម័ត​របស់​ក្រុមប្រឹក្សា​ជំនាញ​នៃ​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ ថ្នាំ ម៉ុលនូភីរ៉ាវា នេះ ទំនងជា​នឹងត្រូវ​បាន អាម៉េរិក អនុម័ត​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ និង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​មុន​ដំណាច់​ឆ្នាំនេះ។

    ថ្នាំ ម៉ុលនូភីរ៉ាវា ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ម៉ើ​ក គឺជា​ថ្នាំ​ដំបូង​ក្នុង​ក្រុម​ថ្នាំ​ប្រឆាំង​វីរុស​ជំនាន់​ថ្មី​ដែលមាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង​ច្រើន​ប្រភេទ​របស់​វីរុស SARS-COV-2 ដែល​បង្ក​ជា​ជំងឺ​កូ​វីដ-១។

    យោងតាម​សារព័ត៌មាន The New York Times (NYT) ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា ថ្នាំ ម៉ុលនូភីរ៉ាវា «មាន​ប្រសិទ្ធភាព​គួរឱ្យ​កាត់​សម្គាល់» ក្នុងការ​កាត់បន្ថយ​ការចូល​ពេទ្យ និង​ស្លាប់​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ដែល​ឆ្លង​វ៉ា​រ្យ៉​ង់ Delta, Mu និង Gamma។

    បច្ចុប្បន្ន ក្រុមហ៊ុន ម៉ើ​ក កំពុង​រៀប​គម្រោង​ពិសោធ​លើ​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​របស់ ម៉ុលនូភីរ៉ាវា ចំពោះ​អ្នកជំងឺ​ដែល​បាន​ឆ្លង អូ​មី​ក្រុង (Omicron) ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​បំផុត​របស់ កូ​វីដ-១។

    មុន​នោះ កាលពី​ថ្ងៃទី ២៦ វិច្ឆិកា FDA ក៏បាន​ប្រកាស​របាយការណ៍​បឋម​របស់ខ្លួន ដែល​អះអាងថា ថ្នាំ ម៉ុលនូភីរ៉ាវា មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ប៉ុន្តែ បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ ពុំគួរ​ប្រើប្រាស់​ថ្នាំ​នេះ៕

  • អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួនទៀត ត្រូវបាន​ហាមឃាត់ ចូលមក កាណាដា ដោយសារ អូ​មី​ក្រុង

    អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួនទៀត ត្រូវបាន​ហាមឃាត់ ចូលមក កាណាដា ដោយសារ អូ​មី​ក្រុង

    យោងតាម​ព័ត៌មាន​ពី Ottawa រដ្ឋាភិបាល​កាណាដា កាលពី​ថ្ងៃទី ៣០ វិច្ឆិកា បានសម្រេច​បន្ថែមចំនួន​ប្រទេស​ទៅក្នុង​បញ្ជី​ហាមឃាត់​អ្នកដំណើរ​ចូលមក​កាន់ កាណាដា មានដូចជា នី​ហ្សេ​រី​យ៉ា, ម៉ាឡាវី និង អេ​ហ្ស៊ី​ប។

    ប្រទេស​កាណាដា ចាប់ពី​ថ្ងៃទី ២៦ វិច្ឆិកា បាន​អនុវត្ត​បទបញ្ជា​ហាមឃាត់​ពលរដ្ឋ​បរទេស​ចូលមក​ទឹកដី​របស់ កាណាដា បើសិនជា​ពួកគេ​បាន​ទៅកាន់​ប្រទេសមួយ​ចំនួន​នៅ​តំបន់​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក (បុ​ត​ស្វា​ណា (Botswana), អេ​ស្វា​ទី​នី (Eswatini), ឡេ​សូ​តូ  (Lesotho), ម៉ូ​សំ​ប៊ិក (Mozambiqu), ណា​មី​ប៊ី (Namibia), អាហ្វ្រិក​ខាងត្បូង (South Africa), ស៊ីម​បា​វ៉េ (Zimbabwe) ក្នុង​រង្វង់ ២ សប្ដាហ៍​មុន​នោះ។

    ក្រៅពីនេះ យោងតាម​បទបញ្ជា​ថ្មី អ្នកដំណើរ​ពី​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក (លើកលែងតែ អាម៉េរិក) ដែល​មកកាន់ កាណាដា នឹងត្រូវ​ធ្វើតេស្ត​រក កូ​វីដ-១៩ នៅពេល​មកដល់។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Jean-Yves Duclos។

    គិត​មកដល់​បច្ចុប្បន្ន នៅ កាណាដា មាន​ខេត្ត​មួយចំនួន​ដូចជា Quebec, Ontario, Alberta និង British Columbia ជាដើម បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ក្នុង​សហគមន៍។

  • កម្ពុជា នឹង​នាំយក​ជំនួយ​ជា​វ៉ាក់សាំង រថយន្ត​ដឹក​វ៉ាក់សាំង និង​ថវិកា ជូន​ដល់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា នឹង​នាំយក​ជំនួយ​ជា​វ៉ាក់សាំង រថយន្ត​ដឹក​វ៉ាក់សាំង និង​ថវិកា ជូន​ដល់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២១

    នៅ​ថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល តំណាងឱ្យ កម្ពុជា នឹង​នាំយក​វ៉ាក់សាំង​ចំនួន ៥ សែន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ៣ គ្រឿង ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ។

    ការផ្ដល់​ជំនួយ​ខាងលើនេះ នឹងត្រូវ​បានធ្វើ​ឡើងទៅ​តាម​ការសន្យា​របស់ សម្តេច​តេ​ជោ ហ៊ុនសែន នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២។

    ជាង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន ១៣ លាន​ដុល្លារ​អាមេរិក ផងដែរ ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១។ ក្នុងចំណោម​ខ្ទង់​ប្រាក់​ជំនួយ ១៣ លាន​ដុល្លារ​នេះ មាន ៣ លាន​ដុល្លារ ជា​ថវិកា​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង ១០ លាន​ដុល្លារ ជា​ថវិកា​របស់​សប្បុរ​សជន។

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត ខណៈ​ករណី​ស្លាប់​ថ្មី​ មាន​ចំនួន​ ៥ នាក់ 

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត ខណៈ​ករណី​ស្លាប់​ថ្មី​ មាន​ចំនួន​ ៥ នាក់ 

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​នៃ​ថ្ងៃទី ២៩ វិច្ឆិកា កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ចំនួន​ ២២ នាក់ទៀត ដែល​តួលេខ​នេះ​​ខ្ពស់​​ជាង​បន្តិច​​ ​បើ​ធៀប​នឹង ២៥ ករណី​ កាលពី​ ២៤ ម៉ោង​នៃ​ថ្ងៃទី​ ២៨ វិច្ឆិកា។

    គិត​មក​ដល់​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០២១​ ស្ថិតិ​នៃ​ករណី​កូវីដ-១៩ សរុប​​​នៅ កម្ពុជា រួម​មាន​៖

    – អ្នកឆ្លងសរុប= ១២០,១៣៤ នាក់
    – អ្នកជាសះស្បើយ= ១១៦,៥០៧ នាក់
    – អ្នកស្លាប់= ២,៩៤០ នាក់

    នៅ​ទូទាំង​ពិភពលោក ករណី​កូវីដ-១៩ មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ ២៥,៨១៨ នាក់
    -ឆ្លង​សរុប ៖ ២៦២,៤២៩,២៨៨ នាក់
    -ស្លាប់​សរុប ៖ ៥,២២៤,៨០៨ នាក់
    -ជាសះស្បើយ​សរុប ៖ ២៣៦,៩៨៧,០៨៥ នាក់

  • រុស្ស៊ី និយាយថា វ៉ាក់សាំង Sputnik V មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron)

    រុស្ស៊ី និយាយថា វ៉ាក់សាំង Sputnik V មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង (Omicron)

    «វិទ្យាស្ថាន ហ្គាម៉ាលីយ៉ា (Gamaleya) ជឿថា វ៉ាក់សាំង ស្ពុតនីក វី (Sputnik V) និង ស្ពុតនីក ឡៃត៍ (Sputnik Light) នឹង​អាច​កម្ចាត់​បាន​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង ព្រោះថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ដទៃ។ ក្នុងករណី​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ យើង​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​រាប់រយ​លាន​ដូ​ស មុន​ថ្ងៃទី ២០ កុម្ភៈ ២០២២» គីរីល ឌីមីទ្រីវ (Kirill Dmitriev) នាយក​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់ រុស្ស៊ី (RDIF) ជា​ស្ថាប័ន​វិនិយោគ និង​ឃោសនា​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ របស់ រុស្ស៊ី បាន​សរសេរ​ដូច្នេះ​នៅលើ Twitter កាលពី​ថ្ងៃទី 29 វិច្ឆិកា។

    អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) ថ្លែងថា៖ «ប្រតិកម្ម​នៅលើ​ទីផ្សារ​នាបច្ចុប្បន្ន សុទ្ធ​តែមាន​លក្ខណៈ​ជា​អារម្មណ៍ មិន​យោងទៅលើ​ភ័ស្ដុតាង​វិទ្យាសាស្ត្រ»។

    លោក ឌីមីទ្រី ប៉េសកូវ (ស្ដាំ) និងលោក គីរីល ឌីមីទ្រីវ

    វិទ្យាស្ថាន ហ្គាម៉ាលីយ៉ា ដែលជា​កន្លែង​អភិវឌ្ឍ​វ៉ាក់សាំង ស្ពុតនីក វី កាលពី​ខែមិថុនា បានឱ្យដឹងថា វ៉ាក់សាំង​នេះ​មាន​​ប្រសិទ្ធ​ភាព​ ៩០% ចំពោះ​វ៉ា​រ្យ៉​ង់ ដេលតា (Delta)។ អាឡិចសាន់ឌឺ ហ្គីនស្បឺក (Alexander Ginsburg) ដែលជា​នាយក​នៃ​វិទ្យាស្ថាន​នេះ អះអាងថា វ៉ាក់សាំង ស្ពុតនីក វី មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​របស់ កូ​វីដ-១។

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ អូ​មី​ក្រុង ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ អាហ្វ្រិក​ខាងត្បូង ចូលក្នុង​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ។ វ៉ា​រ្យ៉​ង់​ថ្មី​នេះ​បាន​បង្ហាញខ្លួន​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង ទ្វីបអឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​នៅក្នុង​ពិភពលោក៕