Category: សុខភាព

  • អាម៉េរិក វះកាត់​ដាក់​បេះដូង​ជ្រូក​ទៅក្នុង​រាងកាយ​អ្នកជំងឺ​ដើម្បី​សង្គ្រោះ​ជីវិត

    អាម៉េរិក វះកាត់​ដាក់​បេះដូង​ជ្រូក​ទៅក្នុង​រាងកាយ​អ្នកជំងឺ​ដើម្បី​សង្គ្រោះ​ជីវិត

    ក្រុម​វេជ្ជបណ្ឌិត​នៅ Maryland (សហរដ្ឋ​អាម៉េរិក) បានធ្វើការ​វះកាត់​ភ្ជាប់​បេះដូង​ជ្រូក​ដែល​ត្រូវបាន​កែប្រែ ហ្សែ​ន ទៅក្នុង​រាងកាយ​របស់​អ្នកជំងឺ​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត។

    សារព័ត៌មាន​អង់គ្លេស Guardian ដកស្រង់​សម្ដី​របស់​ក្រុម​វេជ្ជបណ្ឌិត​ប្រចាំ​មជ្ឈមណ្ឌល​សុខាភិបាល​នៃ​សាកលវិទ្យាល័យ Maryland កាលពី​ថ្ងៃទី ១០ មករា បានឱ្យដឹងថា ក្រោយ​ការវះកាត់​បាន ៣ ថ្ងៃ អ្នកជំងឺ​ក៏បាន​ប្រសើរឡើង ប៉ុន្តែ ត្រូវការ​ពេល​បន្ថែមទៀត​ដើម្បី​អាច​អះអាងថា ករណី​វះកាត់​នេះ​ជោគជ័យ ឬ​យ៉ាងណា។

    ករណី​វះកាត់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បោះជំហាន​ទៅមុខ ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​ដែល​បានអូសបន្លាយ​ពេល​អស់​ច្រើន​ទសវត្សរ៍ ទាក់ទិន​នឹង​ការប្រើប្រាស់​គ្រឿងក្នុង​របស់​សត្វ នៅក្នុង​ការវះកាត់​សង្គ្រោះ​ជីវិត​មនុស្ស។

    អ្នកជំងឺ​ដែល​ទទួលបាន​ការវះកាត់​ដាក់​បេះដូង​ជ្រូក​ដែល​បាន​កែប្រែ ហ្សែ​ន នេះ គឺ​លោក David Bennett អាយុ ៥៧ ឆ្នាំ។ កូនប្រុស​របស់លោក David Bennett បាន​និយាយថា បើទោះជា​មិនមាន​ការធានា​ថា ការវះកាត់​នឹង​ជោគជ័យ ប៉ុន្តែ ឪពុក​របស់គាត់​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ គឺមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួលយក​ការវះកាត់ ហើយ​បច្ចុប្បន្ន​ក៏​មិនមាន​វិធី​ព្យាបាល​ផ្សេងទៀត​ដែរ។

    មកដល់​ថ្ងៃទី ១០ មករា លោក David Bennett អាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង ប៉ុន្តែ នៅតែ​ត្រូវ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ជំនួយ​បេះដូង និង​សួត។

    សហរដ្ឋ​អាម៉េរិក កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​អ្នក​បរិច្ចាគ​អវយវៈ​ក្នុង​រាងកាយ​សម្រាប់​ការវះកាត់​ប្ដូរ​អវយវៈ​ដល់​អ្នកជំងឺ។ ប្រការនេះ​នាំឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​ប្រើប្រាស់​គ្រឿងក្នុង​របស់​សត្វ​ដើម្បី​ជំនួស។ ឆ្នាំ ២០២១ មានការ​វះកាត់​បែបនេះ​តែ​ជាង ៣,៨០០ ករណី​ប៉ុណ្ណោះ ដែល​ត្រូវបាន​ធ្វើឡើង​នៅ សហរដ្ឋ​អាម៉េរិក៕

  • ស្ថានភាព​ កូវីដ-១៩ នៅ​ កម្ពុជា​ គិត​មក​ដល់​ព្រឹក​ថ្ងៃទី ១០ មករា ឆ្នាំ​ ២០២២

    ស្ថានភាព​ កូវីដ-១៩ នៅ​ កម្ពុជា​ គិត​មក​ដល់​ព្រឹក​ថ្ងៃទី ១០ មករា ឆ្នាំ​ ២០២២

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ ១៥ នាក់ទៀត​ ក្នុង​នោះ​មាន​ ១២ នាក់​ជា​ករណី​នាំ​ចូល​ និង ៣ នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

  • ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ក្នុង​សហគមន៍​កម្ពុជា កើន​ដល់ ៤ នាក់

    ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ក្នុង​សហគមន៍​កម្ពុជា កើន​ដល់ ៤ នាក់

    ក្រសួងសុខាភិបាល​កម្ពុ​ជា ក្នុង​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២២ បាន​រកឃើញ​ករណី​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ បំប្លែង​ថ្មី «អូ​មី​ក្រុង» ក្នុង​សហគមន៍ ចំនួន ៣ នាក់​បន្ថែមទៀត។

    ព័ត៌មាន​នេះ​គឺ​យោងតាម​ប្រសាសន៍​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ៥ ប្រវែង​ជិត ៨៥ គីឡូម៉ែត្រ ភ្ជាប់​ពី ខេត្តបាត់ដំបង ទៅកាន់ ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី ១០ មករា ២០២២។

    ការរកឃើញ​នេះ បានធ្វើឱ្យ​ចំនួន​ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅក្នុង​សហគមន៍​កម្ពុជា កើន​ឡើងដល់​ចំនួន ៤ ករណី។

    គិត​មកដល់​ថ្ងៃទី ៨ មករា កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង អូ​មី​ក្រុង សរុប​ចំនួន ២៩ នាក់ ដែលជា​ករណី​នាំចូល ដូច្នេះ ករណី អូ​មី​ក្រុង ដែល កម្ពុជា បាន​រកឃើញ ទាំង​ករណី​នាំចូល ទាំង​ករណី​ក្នុង​សហគមន៍ បច្ចុប្បន្ន អាច​ឡើងដល់ ៣៣ នាក់។

  • ស្ថិតិ​ថ្មី​ស្ដីពី​ស្ថានការណ៍​ជំងឺ​កីវីដ-១៩ នៅ​ កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ

    ស្ថិតិ​ថ្មី​ស្ដីពី​ស្ថានការណ៍​ជំងឺ​កីវីដ-១៩ នៅ​ កម្ពុជា​ សម្រាប់​ថ្ងៃ​នេះ

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃថ្ងៃទី ៧ មករា ២០២២ កម្ពុជា​ កឃើញអ្នកឆ្លងថ្មី ២៧ នាក់ទៀត (សុទ្ធតែ​ករណី​ អូមីក្រុង) និង​ជាសះស្បើយ ១២ នាក់ ខណៈ​អ្នក​ស្លាប់ «គ្មាន»។

     

  • ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

    ក្រោយពី​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ រហូតដល់ ១២ ដូ​ស លោក​តា​​ម្នាក់​​អះអាងថា ជំងឺ​នានា​របស់គាត់​បានជា​សះស្បើយ

    (ឥណ្ឌា)-លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ នៅក្នុង​រដ្ឋ Bihar យល់ថា វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ បាន​ជួយ​ឱ្យ​គាត់​មាន​សុខភាព​ល្អ​ជាង​មុន ទើបបាន​គាត់​សម្រេចចិត្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​រហូតដល់ ១២ ដូ​ស និង​នៅតែ​មានបំណង​ទទួល​ការចាក់​ថែមទៀត។

    លោកតា Mandal ដែលជា​អតីត​បុគ្គលិក​ប្រៃសណីយ៍​ម្នាក់ បានឱ្យដឹងថា លោកតា​បានទទួល​ការចាក់​ដូ​ស​ដំបូង​នៅ​ថ្ងៃទី ១៣ កុម្ភៈ ២០២១ នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយ​ទទួល​ការចាក់​បន្តទៀត​ចាប់ពីពេលនោះ។ លោកតា​រូបនេះ​បាន​កត់ត្រា​ពេលវេលា និង​ទីតាំងនីមួយៗបន្ទាប់ពី​បានទទួល​ការចាក់។ លោកតា Mandal អះអាងថា ដូ​ស​ទី ៩ ត្រូវបាន​ចាក់​កាលពី​ថ្ងៃទី ២៤ កញ្ញា ២០២១ នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់ Kalashan ស្រុក Madhepura។

    «ខ្ញុំ​យល់ថា វ៉ាក់សាំង​កំពុង​ជួយ​ដល់​សុខភាព​ទូទៅ​របស់ខ្ញុំ» លោកតា​និយាយ​ដូច្នេះ​កាលពី​ថ្ងៃទី ៧ មករា នៅក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ។ លោកតា​បន្តថា «អាការ​ឈឺចង្កេះ ភាព​អស់កម្លាំង​បាន​ធូរស្រាល ហើយ​ខ្ញុំ​ក៏​ហូប​បាន​ឆ្ងាញ់​មាត់​ជាង​មុន។ ខ្ញុំ​តែងតែ​ស្វែងរក និង​ទៅកាន់​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី។ គ្មាន​នរណា​ស្គាល់​ខ្ញុំ​ឡើយ»។

    វេជ្ជបណ្ឌិត Amarendra Narayan Shahi ប្រធាន​មន្ទីរពេទ្យ​នៅ Madhepura ថ្លែងថា បាន​និយាយ​គ្នា​ជាមួយ​លោកតា Mandal ហើយ​ត្រូវ​លោកតា​ប្រាប់ថា ចង់​ចាក់​វ៉ាក់សាំង​ថែមទៀត ព្រោះ​ជឿថា វា​អាច​ព្យាបាល​ជាសះស្បើយ​នូវ​ជំងឺ​ទូទៅ​របស់​មនុស្ស​ចាស់។ «គាត់​អះអាងថា បាន​ចាក់​វ៉ាក់សាំង ១២ ដូ​ស រួចហើយ។ ខ្ញុំ​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដែលមាន​សមាជិក ៣ រូប ដើម្បី​ស្វែងរក​ការពិត» វេជ្ជបណ្ឌិត Shahi បន្ថែម​ដូច្នេះ។

    លោកតា Brahmdeo Mandal វ័យ ៨៥ ឆ្នាំ

    ប្រភពព័ត៌មាន​ឱ្យដឹងថា ៩ ដូ​ស ក្នុងចំណោម ១២ ត្រូវបាន​លោកតា​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដើម្បី​ចុះឈ្មោះ។ ចំណែក ៣ ដូ​ស ទៀត លោកតា​ចុះឈ្មោះ​ដោយ​ប្រើប្រាស់​ប័ណ្ណបោះឆ្នោត លេខ​ទូរស័ព្ទ​របស់​ភរិយា និង​លេខ​ទូរស័ព្ទ​មិត្តភក្ដិ។

    ពុំទាន់​ដឹង​ច្បាស់​ថា ព័ត៌មាន​ស្ដីពី​ការចាក់​វ៉ាក់សាំង ១២ ដូ​ស របស់​លោកតា Mandal បាន​បែកធ្លាយ​ដោយសារ​មូលហេតុ​ណា​នោះទេ ប៉ុន្តែ ដំណឹង​នេះ​ទំនងជា​ត្រូវបាន​លោកតា Mandal និយាយប្រាប់​អ្នកណាម្នាក់ ហើយ​ម្នាក់​នោះ​ក៏បាន​ប្រាប់​អ្នកយកព័ត៌មាន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ស្រុក Madlepura កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ។

    មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ណាមួយ​ដែល​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង ១២ ដូ​ស នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាក់លាក់​ដល់​សុខភាព ឬ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ផ្សេងទៀត​ក្រៅពី​ការប្រឆាំង​កូ​វីដ-១៩ នៅឡើយ។ ក៏ប៉ុន្តែ ជាក់ស្ដែង ការជជែក​វែកញែក​អំ​ពី​ហានិភ័យ​នៃ​ការចាក់​វ៉ាក់សាំង​ជា​បន្តបន្ទាប់ កំពុង​ត្រូវបាន​ធ្វើឡើង ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​យល់ថា វា​អាច​នាំឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ត្រូវអស់​កម្លាំង ឬ​ទប់​មិនឱ្យ​វា​ប្រតិកម្ម​ជាមួយនឹង​កំណែ​វ៉ាក់សាំង​នាពេល​អនាគត។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​នឹង​កំណត់​ច្បាស់​ថា លោកតា Mandal បានទទួល​ការចាក់​វ៉ាក់សាំង​ប៉ុន្មាន​ដូ​ស​រួចហើយ។ រដ្ឋ Bihar គឺជា​តំបន់​ដែល​កើតមាន​ករណី​ខុស​ប្រក្រតី​ច្រើនជាងគេ​នៅក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នៅ ឥណ្ឌា ដែលជា​ប្រទេស​បាន​ចាក់​វ៉ាក់សាំង ១.៥ ពាន់​លាន​ដូ​ស​រួចហើយ៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី វីរុស​កូវីដ-១៩ ចំនួន ១៨ នាក់ទៀត និង​ជាសះស្បើយ ១១ នាក់

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី វីរុស​កូវីដ-១៩ ចំនួន ១៨ នាក់ទៀត និង​ជាសះស្បើយ ១១ នាក់

    អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩ ទាំង​ ១៨ នាក់ ដែល​បាន​រកឃើញ​កាល​ពី​ម្សិល​មិញ សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង​។ កម្ពុជា​ មិន​មាន​​អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ទេ​ នៅ​ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៥ មករា​។

  • កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន​ជាង ២២0 នាក់

    កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន​ជាង ២២0 នាក់

    សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី ៥ មករា នេះ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល ព​ន្លឿ​ន​ការសាងសង់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ខណៈ​ករណី​ឆ្លង កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង បន្ត​ចូលមក កម្ពុជា។

    នៅក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​បានឈ្នះ​មេដាយមាស​ពិភពលោក​កីឡា​ប៊ូល ប៉េតង់ នៅ អេ​ស្ប៉ា​ញ នា​ព្រឹក​ថ្ងៃទី ៥ មករា នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ណែនាំ​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រសួងសុខាភិបាល ព​ន្លឿ​ន​ការសាងសង់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ដើម្បី​រំដោះ​អ្នកជំងឺ​ចេញពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឱ្យបាន​រួចរាល់​នៅ​ឆ្នាំក្រោយ។

    ក្នុង​ពិធី​នេះដែរ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន កម្ពុជា នៅសល់​អ្នកជំងឺ​កូ​វីដ-១៩ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ចំនួន ២២៦ នាក់ ក្នុងចំណោម​អ្នកជំងឺ​កូ​វីដ-១៩ សរុប​ចំនួន ៥០០ នាក់ ដែល​កំពុង​ទទួល​ការព្យាបាល​នៅ​ទូទាំងប្រទេស។

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ សរុប​ចំនួន​ជាង ១២ ម៉ឺន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ជាង 3,០០០ នាក់៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ ចំនួន​ ៩ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយមាន​ ៨ នាក់

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ ចំនួន​ ៩ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយមាន​ ៨ នាក់

    ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ដែល​ត្រូវ​បាន​រកឃើញ​កាលពី​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ៤ មករា គឺ​សុទ្ធតែជា​ករណី​ អូមីក្រុង ដែល​នាំ​ចូល​ពី​បរទេស​ ចំណែក​តួលេខ​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​កូវីដ-១៩ «ពុំមាន»។

  • កម្ពុជា រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន​ ៦ នាក់ ដែល​សុទ្ធ​តែ​ជា​ករណី​នាំ​ចូល​ និង​ជា​ប្រភេទ​អូមីក្រុង

    កម្ពុជា រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន​ ៦ នាក់ ដែល​សុទ្ធ​តែ​ជា​ករណី​នាំ​ចូល​ និង​ជា​ប្រភេទ​អូមីក្រុង

    ក្នុង​អំឡុង​ ២៤​ ម៉ោង​ នៃ​ថ្ងៃទី ២ មករា ឆ្នាំ​ ២០២២ កម្ពុជា​ បាន​រកឃើញ​អ្នក​ឆ្លងថ្មី​នូវ​​ ​វីរុសកូវីដ-១៩ ចំនួន ៦ នាក់​ និង​អ្នក​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​ចំនួន​ ១ នាក់​ ខណៈករណីជាសះស្បើយថ្មី ១២ នាក់។

  • ករណី​ឆ្លង​ថ្មី​នូវ​ វីរុស​កូវីដ-១៩ នៅ​ កម្ពុជា​ ក្នុង​ថ្ងៃទី ៣០ ធ្នូ ភាគ​ច្រើនជា​ករណី​ អូមីក្រុង​ និង​ករណី​នាំ​ចូល​

    ករណី​ឆ្លង​ថ្មី​នូវ​ វីរុស​កូវីដ-១៩ នៅ​ កម្ពុជា​ ក្នុង​ថ្ងៃទី ៣០ ធ្នូ ភាគ​ច្រើនជា​ករណី​ អូមីក្រុង​ និង​ករណី​នាំ​ចូល​

    ក្នុង​ចំណោម​អ្នក​ដែល​មាន​ផ្ទុក​វីរុស​កូវីដ-១៩ ទាំង​ ៦ នាក់ មាន​ ៤ នាក់​ជា​ករណី​ អូមីក្រុង មក​ពី​បរទេស​ និង​ ២ នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។