Category: សុខភាព

  • WHO ព្រួយបារម្ភ​អំពី កូ​វីដ-១៩ ប្រភេទ​ថ្មី នាពេល​អនាគត ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង

    WHO ព្រួយបារម្ភ​អំពី កូ​វីដ-១៩ ប្រភេទ​ថ្មី នាពេល​អនាគត ដែល​អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង

    អង្គការ​សុខភាព​ពិភពលោក (WHO) ឱ្យដឹងថា វ៉ា​រ្យ៉​ង់ បន្ទាប់​របស់ កូ​វីដ-១៩ អាច​ឆ្លង​រាលដាល​លឿន​ជាង អូ​មី​ក្រុង ប៉ុន្តែ មិនទាន់​ដឹងថា វា​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់​ជាង​ប្រភេទ​បច្ចុប្បន្ន ឬ​យ៉ាងណា​នៅឡើយ។

    «យើង​មានការ​ព្រួយបារម្ភ​ចំពោះ វ៉ា​រ្យ៉​ង់ បន្ទាប់ ដែល​អាច​ងាយ​ឆ្លង​ជាង ព្រោះតែ​វា​ត្រូវ​ឆ្លងកាត់​បណ្ដា វ៉ា​រ្យ៉​ង់ ដែល​កំពុងមាន​បច្ចុប្បន្ន។ សំណួរ​ធំ​បំផុត​នោះ​គឺថា តើ វ៉ា​រ្យ៉​ង់ ក្នុង​អនាគត​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ដែរ ឬទេ» Maria Van Kerkhove ប្រធាន​ក្រុមបច្ចេកទេស​របស់ WHO លើកឡើង​ដូច្នេះ​កាលពី​ថ្ងៃទី ២៥ មករា។

    អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ប្រហែល ២១ លាន​ករណី នៅ​ទូទាំង​ពិភពលោក ត្រូវបាន​រាយការណ៍​ដ​ល់ WHO កាលពី​សប្ដាហ៍​មុន ដែល​តួលេខ​នេះ​កើនឡើង​ខ្ពស់បំផុត​នៅក្នុង​របាយការណ៍​ប្រចាំ​សប្ដាហ៍​កាលពីពេល​កន្លង ដោយសារតែ អូ​មី​ក្រុង។

    អូ​មី​ក្រុង ទំនងជា​មិន​សាហាវ​ជាង​បណ្ដា វ៉ា​រ្យ៉​ង់ មុនៗ ប៉ុន្តែ ការឆ្លង​រាលដាល​លឿន​របស់​វា នាំឱ្យ​ប្រព័ន្ធ​សុខាភិបាល​ត្រូវ​រង​សម្ពាធ​ធ្ងន់។

    លោក​ស្រី Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសរបស់ WHO

    Kerkhove បាន​ព្រមាន​ថា គ្រប់គ្នា​មិនគួរ​ជឿជាក់​ទាំងស្រុង​ទៅលើ​សម្មតិកម្ម​ដែលថា វីរុស​នឹង​បន្ត​វិ​វត្ត​ទៅជា ប្រភេទ​ខ្សោយ​ជាង​បច្ចុប្បន្ន និង​មិន​បង្ក​អាការ​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន​នោះឡើយ។

    ចំណែក​ប្រធាន​កម្មវិធី​បន្ទាន់​របស់ WHO វិញ ឱ្យដឹងថា វីរុស​នឹង​បន្ត​រីកចម្រើន​មុនពេល​ស្ងប់ស្ងាត់។ លោក​សង្ឃឹមថា វីរុស​នឹង​វិ​វត្ត​ទៅជា​ខ្សោយ ដោយ​ការឆ្លង​រាលដាល​អាច​នឹងមាន​ល្បឿន​យឺត​មកវិញ ហើយ​អាច​ក្លាយជា​វីរុស​ដែល​ឆ្លងតាម​រដូវ ឬ​អាច​ត្រឹមតែ​ប៉ះពាល់​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ។

    ក៏ប៉ុន្តែ បញ្ហា កូ​វីដ-១៩ គឺ​មិនអាច​ស្មាន​បានឡើយ។ ជាក់ស្ដែង វីរុស​បាន​នាំមក​នូវ​ការ​ភ្ជា​ក់​ផ្អើល​ជាច្រើន​ដែល​បង្ក​ការលំបាក​ដល់​មនុស្ស។ នេះ​បើតាម​វេជ្ជបណ្ឌិត Mike Ryan៕

  • មូលហេតុ​ដែលនាំ​ឱ្យ​​អ្នក​ជំងឺ​​​កូ​វីដ-​១៩ ​ខ្លះ​ មាន​​អាការ​​ធ្ងន់​ធ្ងរ ឯ​​ខ្លះ​ទៀត​មាន​អាការ​​ស្រាល

    មូលហេតុ​ដែលនាំ​ឱ្យ​​អ្នក​ជំងឺ​​​កូ​វីដ-​១៩ ​ខ្លះ​ មាន​​អាការ​​ធ្ងន់​ធ្ងរ ឯ​​ខ្លះ​ទៀត​មាន​អាការ​​ស្រាល

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មូលហេតុ​ដែលនាំឱ្យ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ មួយចំនួន មាន​អាការ​ធ្ងន់ធ្ងរ ខណៈដែល​អ្នកជំងឺ​ខ្លះទៀត​បែរ​ជាមាន​អាការ​ស្រាល​ទៅវិញ។

    យោងតាម​សារព័ត៌មាន Daily Mail (អង់គ្លេស) នៅក្នុង​គម្រោង​ស្រាវជ្រាវ​អន្តរជាតិ​មួយ វេជ្ជបណ្ឌិត Jean-Laurent Casanova រួម​នឹង​សហការី​របស់គាត់​នៅ​សាកលវិទ្យាល័យ Rockefeller (សហរដ្ឋ​អាម៉េរិក) បាន​ស្រាវជ្រាវ​រក​កត្តា​ដែលនាំឱ្យ​មានការ​កើនឡើង​នៃ​ហានិភ័យ​កើត​ជំងឺ​កូ​វីដ-១៩ ធ្ងន់ធ្ងរ។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​រកឃើញថា អ្នកជំងឺ​ដែល​ចូល​ពេទ្យ​ដោយសារ​ឆ្លង​កូ​វីដ-១៩ មាន​កំហាប់ autoantibody (autoantibody គឺជា​អង្គ​ប​ដិ​ប្រាណ​ដែល​ផលិត​ដោយ​ប្រព័ន្ធ​ការ​រាងកាយ និង​វាយប្រហារ​លើ​ប្រូតេអ៊ីន​ល្អ ដោយសារ​ច្រឡំ) ខ្ពស់ជាង​ច្រើន ធៀប​នឹង​អ្នកជំងឺ​ដែល​មិនត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ពួកគេ​គណនា​ឃើញថា autoantibody មាន​ប្រហែល ១/៥ នៃ​ករណី​ស្លាប់​សរុប​ដែល​បង្កឡើង​ដោយ​កូ​វីដ-១។

    អង្គ​ប​ដិ​ប្រាណ​ដែល​វាយប្រហារ​លើ​រាងកាយ​អ្នកជំងឺ​នេះ បានធ្វើឱ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរឡើងៗ ព្រោះតែ​ពួកវា​ទប់ស្កាត់​សកម្មភាព​របស់​ម៉ូ​លី​គុល​ដែលមាន​តួនាទី​រារាំង​ការឆ្លង​រាលដាល​របស់​វីរុស។

    ដោយសារតែ autoantibody អាច​ត្រូវបាន​រកឃើញ​ដោយ​ការពិសោធ​ឈាម ដូច្នេះ​គេ​អាច​កំណត់​បាន​ច្បាស់​ថា អ្នកណា​មាន​កំហាប់ autoantibody ខ្ពស់។ បន្ទាប់មក វេជ្ជបណ្ឌិត​នឹង​អាច​រកឃើញ​បាន​យ៉ាង​ឆាប់រហ័ស​នូវ​អ្នកជំងឺ​ដែល​ត្រូវការ​ព្យាបាល​សកម្ម និង​លើកឡើង​នូវ​វិធីសាស្ត្រ​ព្យាបាល​ទប់ស្កាត់​ទាន់ពេល៕

  • កូវីដ-១៩! កម្ពុជា​ បាន​រក​ឃើញ​អ្នកវិជ្ជមាន​ថ្មី​ចំនួន​ ២៨ នាក់ ក្នុង​អំឡុង​ថ្ងៃទី ២៤ មករា ២០២២

    កូវីដ-១៩! កម្ពុជា​ បាន​រក​ឃើញ​អ្នកវិជ្ជមាន​ថ្មី​ចំនួន​ ២៨ នាក់ ក្នុង​អំឡុង​ថ្ងៃទី ២៤ មករា ២០២២

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៤ មករា កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន​ ២៨ នាក់ ក្នុង​នោះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចំនួន​ ១០ នាក់ និង​ករណី​នាំ​ចូល​ចំនួន ១៨​ នាក់​ ដែល​ទាំង​អស់​នេះ​សុទ្ធតែ​ជា​ករណី​ អូមីក្រុង​។

  • កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ៤០ នាក់ទៀត ក្នុង​ថ្ងៃទី ២៣ មករា ២០២២

    កូវីដ-១៩! កម្ពុជា រកឃើញអ្នកឆ្លងថ្មី ៤០ នាក់ទៀត ក្នុង​ថ្ងៃទី ២៣ មករា ២០២២

    អ្នកវិជ្ជមាន​ថ្មី​ទាំង​អស់​នេះ​សុទ្ធ​តែជា​ករណី​ អូមីក្រុង​ ក្នុង​នោះ​មាន​​ករណីឆ្លង​ក្នុង​សហគមន៍ ២៥ នាក់ និង​​អ្នកដំណើរពីបរទេស ១៥ នាក់។

  • WHO ថា អូ​មី​ក្រុង អាច​បញ្ចប់​ជំងឺ​រាតត្បាត​សកល​នៅ អឺរ៉ុប

    WHO ថា អូ​មី​ក្រុង អាច​បញ្ចប់​ជំងឺ​រាតត្បាត​សកល​នៅ អឺរ៉ុប

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ធ្វើឱ្យ​ជំងឺ​រាតត្បាត​សកល ងាក​ទៅរក​ដំណាក់កាល​ថ្មី និង​អាច​បញ្ចប់​នៅ អឺរ៉ុប នេះ​បើតាម Hans Kluge ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ តំបន់​អឺរ៉ុប។

    «ជំងឺ​រាតត្បាត​សកល​ក្នុង​តំបន់ ទំនងជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ទៅរក​ទីបញ្ចប់» Kluge បាន​ប្រាប់​សារព័ត៌មាន AFP កាលពី​ថ្ងៃទី ២៣ មករា ដូច្នេះ និង​បន្ថែមថា វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង អាច​នឹង​ឆ្លង​ដល់​ប្រជាជន​ចំនួន ៦០% ក្នុង​តំបន់​អឺរ៉ុប នៅ​ខែមីនា​ខាងមុខ។

    នៅពេល​ល្បឿន​នៃ​ការឆ្លង អូ​មី​ក្រុង កើនឡើង​ពាសពេញតំបន់​អឺរ៉ុប ត្រូវ​ថយចុះ «ភាពស៊ាំ​ក្នុង​សហគមន៍​នឹងត្រូវ​បាន​រក្សា​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍ ដល់​ច្រើន​ខែ​ទៅមុខ ដោយសារ​វ៉ាក់សាំង ឬ​គ្រប់គ្នា​មាន​អង្គ​ប​ដិ​ប្រាណ បន្ទាប់​ពី​បាន​ឆ្លង​វីរុស» លោក Kluge និយាយ​ដូច្នេះ។

    លោក Kluge បន្ថែមថា «ដូច្នេះ យើង​ព្យាករ​ថា នឹងមាន​អំឡុងពេល​ស្ងប់ស្ងាត់​មួយ មុនពេល កូ​វីដ-១៩ វិល​មកវិញ​នៅ​ចុងឆ្នាំ ប៉ុន្តែ មិន​ប្រាកដថា វា​នឹង​ត្រលប់​មកវិញ​ទេ»។

    «គ្រប់គ្នា​ពិភាក្សា​គ្នាច្រើន​អំពី​ជំងឺ​រាតត្បាត​អសកល (ឬ​ជំងឺ​រាតត្បាត​តាម​តំបន់) ប៉ុន្តែ ការ​រាតត្បាត​អសកល​គឺ​ស្មើនឹង​ការដែល​អាច​ព្យាករ​បាន​នូវ​ប្រការ​អ្វីខ្លះ​ដែល​នឹង​កើតឡើង។ វីរុស​ប្រភេទ​នេះ​បានធ្វើឱ្យ​យើង​គ្រប់គ្នា​ភ្ញាក់ផ្អើល​ជាច្រើនលើក​មកហើយ ដូច្នេះ យើង​ត្រូវតែ​ប្រុង​ប្រ​យ័ត្ន​បំផុត» លោក Kluge បញ្ជាក់បន្ថែម។

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា អ្នក​ដែល​បាន​ឆ្លង អូ​មី​ក្រុង មាន​អាការ​មិន​ធ្ងន់ធ្ងរ​ស្មើនឹង ដេ​លតា យ៉ាងហោច​ក៏​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង។ ប្រការនេះ​បាន​នាំឱ្យមាន​ក្ដីសង្ឃឹម​ថា កូ​វីដ-១៩ កំពុង​ប្រែក្លាយ​ពី​ជំងឺ​រាតត្បាត​សកល ទៅជា​ជំងឺ​រាតត្បាត​អសកល ដែល​ងាយ​ទប់ទល់​ជាង​មុន និង​ដូច​ទៅនឹង​ជំងឺ​ផ្ដាសាយធំ៕

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤៤ នាក់ទៀត កាល​ពី​ ២៤ ម៉ោង​មុន

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤៤ នាក់ទៀត កាល​ពី​ ២៤ ម៉ោង​មុន

    ក្រសួងសុខាភិបាល​កម្ពុជា បាន​រកឃើញ​ អ្នកឆ្លងថ្មី កូវីដ-១៩ ចំនួន​ ៤៤ នាក់ទៀត ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២១ មករា ២០២២​។ ក្នុង​ចំណោម​នោះ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ១៦ នាក់ និង​អ្នកដំណើរពីបរទេស ២៨ នាក់ ដែល​សុទ្ធ​តែ​ជា​ករណី​អូមីក្រុង​។

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤២ នាក់ទៀត និង​​ជាសះស្បើយ ១៨ នាក់ ប៉ុន្តែ ពុំ​មាន​អ្នក​ស្លាប់

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ៤២ នាក់ទៀត និង​​ជាសះស្បើយ ១៨ នាក់ ប៉ុន្តែ ពុំ​មាន​អ្នក​ស្លាប់

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២០ មករា ២០២២ កម្ពុជា​ រកឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ថ្មី ចំនួន ៤២​ នាក់ ក្នុង​នោះ​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ៣០ នាក់ និង​​អ្នកដំណើរពីបរទេស ១២ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី​ អូមីក្រុង​។

  • កូវីដ-១៩ នៅ​ កម្ពុជា​! រកឃើញអ្នកឆ្លងថ្មី ៣៧ នាក់ទៀត កាលពី​ថ្ងៃទី ១៩ មករា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា​! រកឃើញអ្នកឆ្លងថ្មី ៣៧ នាក់ទៀត កាលពី​ថ្ងៃទី ១៩ មករា​ ២០២២

    អ្នក​វិជ្ជមាន​ទាំង​ ៣៧ នាក់ ដែល​ត្រូវ​បាន​រកឃើញ​កាលពី​ ២៤ ម៉ោង នៃ​ថ្ងៃទី ១៩ មករា គឺ​សុទ្ធតែ​ជា​ករណី​ អូមីក្រុង​ ក្នុង​នោះ​មាន​ ករណីឆ្លង​ក្នុង​សហគមន៍ ១៩ នាក់ និង​ អ្នកដំណើរពីបរទេស ១៨ នាក់។

  • មាន​ចេតនា​​​​ឆ្លង​​កូ​វីដ-១៩​ អ្នក​ចម្រៀង​​ម្នាក់​​បាន​​​បាត់​បង់​​ជីវិត ក្រោយ​​​វិជ្ជមាន​​បាន​សម្រេច

    មាន​ចេតនា​​​​ឆ្លង​​កូ​វីដ-១៩​ អ្នក​ចម្រៀង​​ម្នាក់​​បាន​​​បាត់​បង់​​ជីវិត ក្រោយ​​​វិជ្ជមាន​​បាន​សម្រេច

    អ្នកចម្រៀង​ជនជាតិ​ឆែក​ម្នាក់​ដែល​ប្រឆាំងនឹង​វ៉ាក់សាំង បាន​បាត់​បង់ជីវិត បន្ទាប់ពី​វិជ្ជមាន​នឹង​កូ​វីដ-១៩ ដោយ​ចេតនា ដើម្បី​បាន​ប័ណ្ណ​បៃតង​ដែល​អាចឱ្យ​គាត់​ចូលទៅ​កន្លែង​សូ​ណា និង​សាល​មហោស្រព។

    អ្នកស្រី Hana Horka ដែលជា​តារាចម្រៀង​មួយរូប​របស់​ក្រុម​ចម្រៀង Asonance បាន​ស្លាប់​នៅក្នុង​វ័យ ៥៧ ឆ្នាំ កាលពី​ថ្ងៃទី ១៦ មករា។ Jan Rek ដែលជា​កូនប្រុស​របស់ Horka បានឱ្យដឹងថា ម្ដាយ​របស់គាត់​មាន​ចេតនា​ធ្វើឱ្យ​ឆ្លង​វីរុស​កូ​វីដ-១៩ ដើម្បី​ទទួលបាន​ប័ណ្ណ​បៃតង​ដែល​ផ្ដល់ជូន​ដល់​អ្នក​ទាំងឡាយណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​ទើបតែ​ជា​ពី​ជំងឺ​កូ​វីដ។

    ស្វាមី និង​កូន​របស់ Horka បាន​ឆ្លង​កូ​វីដ កាលពីមុន​បុណ្យ​ណូអែល ប៉ុន្តែ ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​រួចរាល់ ខណៈដែល​អ្នកស្រី Horka មិន​ព្រម​ចាក់។ «គាត់​បន្ត​រស់នៅ​ជាធម្មតា​ជាមួយ​ពួកយើង និង​ចង់​ឆ្លង​ជំងឺ​នេះ​ជាជាង​ការចាក់​វ៉ាក់សាំង​ទៅទៀត» Rek និយាយ​ដូច្នេះ។

    មុនពេល​ស្លាប់ ២ ថ្ងៃ Horka បាន​បង្ហោះ​សារ​នៅលើ Facebook ថា៖ «ខ្ញុំ​នៅមាន​ជីវិត ពិតជា​ខ្លាំងក្លា។ ដូច្នេះ ខ្ញុំ​នឹង​ទៅកាន់​មហោស្រព បន្ទប់​សូ​ណា ចូលរួម​ការប្រគំ​តន្ត្រី និង​ទៅលេង​សមុទ្រ»។

    អ្នកស្រី Hana Horka

    Rek និយាយថា ចលនា​ប្រឆាំង​វ៉ាក់សាំង​នៅក្នុង​តំបន់ បានសម្លាប់​ម្ដាយ​គាត់ ដោយសារតែ​ពួកគេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​ម្ដាយ​គាត់ មិន​ទទួលយក​ការចាក់​វ៉ាក់សាំង។

    «ម្ដាយ​ខ្ញុំ​បាន​បាត់​បង់ជីវិត មិនមែន​ត្រឹមតែ​ដោយសារតែ​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​ក៏ដោយ​សារ​គាត់​ជឿ​ទៅលើ​សមត្ថភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​ធម្មជាតិ​របស់​រាងកាយ​ដែល​កើតមាន​បន្ទាប់ពី​បាន​ឆ្លង​កូ​វីដ» Rek បញ្ជាក់បន្ថែម។

    ប្រទេស​ឆែក ស្នើឱ្យ​ប្រជាជន​បង្ហាញ​ប័ណ្ណ​បៃតង​ដែល​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង ឬ​ទើប​ជា​ពី​ជំងឺ​កូ​វីដ ដើម្បី​អាច​ចូល​ទីតាំង​នានា ក្នុង​គ្រា​ដែល​តួលេខ​នៃ​ករណី​ឆ្លង កំពុងតែ​កើនឡើង។

    ប្រជាជន​ប្រហែល ៦៤% នៅ ប្រទេស​ឆែក បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ យ៉ាងតិច ១ ដូ​ស និង ៦៣% បាន​ចាក់​ពេញលេញ។ ប្រទេស​ដែលមាន​ប្រជាជន​ជាង ១០.៧ លាន​នាក់​នេះ រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ជាង ២៨,០០០ ករណី ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​កូ​វីដ-១៩ ឡើងដល់​ជាង ២.៦ លាន​នាក់ ក្នុងនោះ​មាន​ជិត ៣៧,០០០ នាក់ បាន​ស្លាប់៕

  • ឥណ្ឌូណេស៊ី បក​ស្រាយ​​ពី​​​មូលហេតុ​ដែល​​​សម្រេច​ចិត្ត​​​ប្រើ​តែ​​ពាក់​កណ្ដាល​​ដូស​​ សម្រាប់​​ការ​ចាក់​​វ៉ាក់​សាំង​​កូ​វីដ-១៩​ ដូ​ស​​ជំរុញ

    ឥណ្ឌូណេស៊ី បក​ស្រាយ​​ពី​​​មូលហេតុ​ដែល​​​សម្រេច​ចិត្ត​​​ប្រើ​តែ​​ពាក់​កណ្ដាល​​ដូស​​ សម្រាប់​​ការ​ចាក់​​វ៉ាក់​សាំង​​កូ​វីដ-១៩​ ដូ​ស​​ជំរុញ

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ ឥណ្ឌូណេស៊ី ឱ្យដឹងថា ប្រទេស​នេះ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ តែ​ពាក់កណ្ដាល​ដូ​ស​ប៉ុណ្ណោះ សម្រាប់​ជា​ដូ​ស​ជំរុញ ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន។

    លោក Budi Gunadi Sadikin រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់ ​ប្រទេស​ឥណ្ឌូណេស៊ី ថ្លែងថា សហរដ្ឋ​អាម៉េរិក បានធ្វើ​ការពិសោធ ស្រាវជ្រាវ និង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដូ​ស​ជំរុញ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Moderna តែ​ពាក់កណ្ដាល​ដូ​ស​ប៉ុណ្ណោះ។ លោក​បកស្រាយ​ថា៖ «វ៉ាក់សាំង Moderna មាន​អត្រា​ផលវិបាក​ខ្ពស់ ដូច្នេះ យើង​យល់ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​តែ​ពាក់កណ្ដាល​ដូ​ស​នេះ​នឹងមាន​សុវត្ថិភាព​ខ្ពស់ជាង»។

    លោក​រដ្ឋមន្ត្រី​បន្ថែមថា ការសម្រេច​នេះ​ក៏​យោងទៅតាម​អនុសាសន៍​របស់​ក្រុមប្រឹក្សា​ផ្នែក​បច្ចេកទេស​ចាក់​វ៉ាក់សាំង​ឥណ្ឌូណេស៊ី (ITAGI) និង​ក្រុម​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Padjadjaran និង​សាកលវិទ្យាល័យ​ឥណ្ឌូណេស៊ី ហើយ​អនុសាសន៍​នេះ​ក៏​ត្រូវបាន​យល់ព្រម​ដោយ​អាជ្ញាធរ​គ្រប់គ្រង​អាហារ និង​ឱសថ​ជាតិ (BPOM) ផងដែរ។

    លោក Budi Gunadi Sadikin អះអាងថា គិត​ជា​មធ្យម កម្រិត​នៃ​អង្គ​ប​ដិ​ប្រាណ​ដែល​កើត​ពី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ១ និង​ដូ​ស​ទី ២ គឺ​ប្រមាណ​ពី ១០០-២០។ ក្រោយពី​ត្រូវបាន​ចាក់​ពាក់កណ្ដាល​ដូ​ស​នៃ​ដូ​ស​ជំរុញ អង្គ​ប​ដិ​ប្រាណ​នឹង​កើន​ឡើងដល់ ៧,៥០០-៨,០០០ ខណៈដែល​ការចាក់​ដូ​ស​ជំរុញ​ពេញ ១ ដូ​ស បរិមាណ​នៃ​អង្គ​ប​ដិ​ប្រាណ​នឹង​កើន​ដល់ ៨,០០០-៨,៥០។ «ដូច្នេះ សូម្បីតែ​ប្រើប្រាស់ ១ ដូ​ស​ពេញ សម្រាប់​ការចាក់​ដូ​ស​ជំរុញ អត្រា​នៃ​ការ​លើសខ្វះ​គ្នា​ក៏​ប្រែប្រួល​មិន​ច្រើន​ប៉ុន្មាន»៕