Category: សុខភាព

  • អ៊ីស្រាអែល ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ Pfizer-BioNTech មិន​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ

    អ៊ីស្រាអែល ថា វ៉ាក់សាំង​កូ​វីដ-១៩ របស់ Pfizer-BioNTech មិន​ប៉ះពាល់​ដល់​ស្ត្រី​ពពោះ

    ប្រភពព័ត៌មាន​ពី ទីក្រុង​តែ​ល​អា​វីវ (Tel Aviv) បានឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល ប្រកាស​កាលពី​ថ្ងៃទី ១០ កុម្ភៈ បង្ហាញថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech មិន​ជាប់ទាក់ទង​នឹង​ផលវិបាក​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ដូចជា កូន​កើតមុន​ខែ ការស្លាប់​របស់​ទារក​ទើប​កើត ឬ​ពិការភាព​ពី​កំណើត​ជាដើម។

    ការស្រាវជ្រាវ​នេះ ត្រូវបាន​ធ្វើឡើង​ដោយយោង​ទៅតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព Maccabi នៅ អ៊ីស្រាអែល។ ក្រុម​ស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​ស្ត្រី​ជាង ១៧,០០០ នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង Pfizer-BioNTech ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ចាប់ពី​ខែមីនា ដល់​តុលា ២០២១ និង​ស្ត្រី​ពពោះ​ចំនួន ៧,០០០ នាក់ ដែល​មិនបាន​ចាក់​វ៉ាក់សាំង។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​បង្ហាញថា បណ្ដា​បញ្ហា​ដែល​បាន​កើតឡើង​នៅលើ​ទារក​ទើប​កើត ដូចដែល​បាន​និយាយ​ខាងដើម សុទ្ធតែ​មិនមាន​ភាពខុសគ្នា​រវាង​ក្រុម​ទាំងពីរ​រវាង​ក្រុម​បាន​ចាក់​វ៉ាក់សាំង និង​ក្រុម​មិនបាន​ចាក់។ ក្នុងនោះ អត្រា​ការស្លាប់​របស់​ទារក​ទើប​កើត​នៃ​ក្រុម​ទាំងពីរ គឺ ០.១%, អត្រា​កើតមុន​ខែ​គឺ ៤.២% ចំពោះ​ទារក​ដែលមាន​ម្ដាយ​បាន​ចាក់​វ៉ាក់សាំង និង ៤.៨% ចំពោះ​ទារក​ដែលមាន​ម្ដាយ​មិនបាន​ចាក់​វ៉ាក់សាំង, អត្រា​ពិការ​ស្មើនឹង ១.៥% នៅលើ​ក្រុម​បាន​ចាក់​វ៉ាក់សាំង និង ២.១% នៅលើ​ក្រុម​មិនបាន​ចាក់ ខណៈដែល​អត្រា​ទារក​ទើប​កើត​ដែល​ត្រូវ​ព្យាបាល​គឺ​ស្មើនឹង ៥.១% និង ៥.៣%។

    ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​លទ្ធផល​ប្រហាក់ប្រហែល​ខាងលើ ចំពោះ​ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុងអំឡុង ៣ ខែ​ដំបូង​នៃ​វដ្ដ​របស់​គ​ភ៍ ជា​ពេលដែល​ត្រូវបាន​គេ​ចាត់ទុកថា ងាយ​បង្ក​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នក​​ជំនាញ​ អ៊ីស្រាអែល នេះ​ ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី​ផ្នែក​ជំងឺ​កុមារ JAMA។

    វ៉ាក់សាំង Pfizer-BioNTech ក្នុងដំណាក់កាល​ពិសោធន៍​សាកល្បង ក្រុមហ៊ុន​មិនបាន​ពិសោធ​នៅលើ​ស្ត្រី​មាន​ផ្ទៃពោះ។ ក៏ប៉ុន្តែ អ៊ីស្រាអែល បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​សម្រាប់​ស្ត្រី​កំពុងមាន​គ​ភ៍​ផងដែរ។ ក្រោយមក បណ្ដា​អង្គការ​សុខភាព និង​ប្រទេសផ្សេងៗ ក៏បាន​ណែនាំ​ឱ្យធ្វើ​ដូចគ្នានេះដែរ។

    នៅ អ៊ីស្រាអែល គិត​មកដល់​បច្ចុប្បន្ន មាន​ប្រជាជន​ជិត ៦.៩ លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប ៩.៥ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ យ៉ាងតិច ១ ដុស, ៦.១១ លាន​នាក់ បាន​ចាក់​ដូ​ស​ទី ២ និង ៤.៤៥ លាន​នាក់ បាន​ចាក់​ដូ​ស​ទី ។ ស្ទើរតែ​ទាំងអស់ នៃ វ៉ាក់សាំង​កូ​វីដ-១៩ ដែល អ៊ីស្រាអែល បាន​ប្រើប្រាស់ គឺជា​វ៉ាក់សាំង​របស់ Pfizer-BioNTech៕

  • រដ្ឋបាល​រាជធានី​ភ្នំពេញ រំលឹកថា តុ​ជប់លៀង​ក្នុង​ពិធី​រៀបការ​ជា​ដើម​ មិន​ត្រូវឱ្យ​មាន​មនុស្ស​លើសពី ៧ នាក់

    រដ្ឋបាល​រាជធានី​ភ្នំពេញ រំលឹកថា តុ​ជប់លៀង​ក្នុង​ពិធី​រៀបការ​ជា​ដើម​ មិន​ត្រូវឱ្យ​មាន​មនុស្ស​លើសពី ៧ នាក់

    នា​ព្រឹក​ថ្ងៃទី ១០ កុម្ភៈ ២០២២ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​នូវ​សេចក្ដីណែនាំ ស្ដីពី​ការ​ក្រើនរំលឹក​ក្នុងការ​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​ភូមិសាស្ត្រ​រាជធានី។

    ក្នុង​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ក៏បាន​និយាយ​ដល់​ពិធី​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន​ផងដែរ ក្នុងនោះ បាន​បញ្ជាក់ថា តុ​ជប់លៀង​អាពាហ៍ពិពាហ៍ មិនត្រូវ​ឱ្យមាន​មនុស្ស​លើសពី ៧ នាក់​ឡើយ។

    សេចក្ដីជូនដំណឹង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ដែល ករណី​ឆ្លង វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង នៅ កម្ពុជា កំពុង​កើនឡើង។ ថ្ងៃទី ១០ កុម្ភៈ​នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា មនុស្ស​ចំនួន ២៦២ នាក់ ត្រូវបាន​រកឃើញថា វិជ្ជមាន​នឹង អូ​មី​ក្រុង ក្នុងអំឡុង ២៤ ម៉ោង នៃ​ថ្ងៃទី ៩ កុម្ភៈ ២០២២។

     

  • កូវីដ-១៩ នៅ​ កម្ពុជា (១០ កុម្ភៈ) រកឃើញអ្នកឆ្លងថ្មី ២៦២ នាក់ទៀត ខណៈ​អ្នក​ស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា (១០ កុម្ភៈ) រកឃើញអ្នកឆ្លងថ្មី ២៦២ នាក់ទៀត ខណៈ​អ្នក​ស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ២៦២ នាក់ ដែល​បាន​រកឃើញ​កាលពី​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៩ កុម្ភៈ ២០២២ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ២២៦​ នាក់ និង​ អ្នកដំណើរពីបរទេស ៣៦​ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • ឥណ្ឌូណេស៊ី នឹង​ប្រើប្រាស់ វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​ផលិត​ក្នុងស្រុក

    ឥណ្ឌូណេស៊ី នឹង​ប្រើប្រាស់ វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ដែល​ផលិត​ក្នុងស្រុក

    ប្រភពព័ត៌មាន​ពី រដ្ឋធានី​ហ្សា​ការ​តា កាលពី​ថ្ងៃទី ៩ កុម្ភៈ បានឱ្យដឹងថា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក ប៊ូ​ឌី ហ្គា​ណា​ឌី សា​ឌី​គីន (Budi Gunadi Sadikin) បញ្ជាក់ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ Merah Putih ដែល​អភិវឌ្ឍ​ដោយ​ប្រទេស​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ដូ​ស​ជំរុញ និង​សម្រាប់​កុមារ​អាយុ​ពី ៣ ដល់ ៦ ឆ្នាំ។

    ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​ពិសោធ​វ៉ាក់សាំង Merah Putih នៅលើ​មនុស្ស នៅឯ​មន្ទីរពេទ្យ​មួយ​ក្នុង ខេត្ត​ជ្វា (ចា​វ៉ា/Java) ខាងកើត លោក​រដ្ឋមន្ត្រី ប៊ូ​ឌី ឱ្យដឹងថា បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជាច្រើន​ប្រភេទ​ដែល​អាច​ប្រើប្រាស់​សម្រាប់​ក្មេង​តូច ក្រៅពី Sinovac និង Pfizer។

    លោក Budi បញ្ជាក់ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង Merah Putih ដល់​ប្រទេស​មួយចំនួន ក្នុងនោះ​មាន​បណ្ដា​ប្រទេស​នៅ ទ្វីបអាហ្វ្រិក ផងដែរ។

    រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី ហ្គាណាឌី សាឌីគីន (Budi Gunadi Sadikin)

    យោងតាម​រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី ការចែករំលែក​វ៉ាក់សាំង​នៅ ទ្វីបអាហ្វ្រិក កំពុងមាន​ល្បឿន​យឺត ក្នុងនោះ វ៉ាក់សាំង​មួយចំនួន ដូចជា Moderna និង Pfizer ជាដើម ត្រូវការ​ការដឹកជញ្ជូន និង​ការ​រក្សាទុក​យ៉ាង​ស្មុគស្មាញ ដោយសារតែ​វា​ត្រូវការ​ស្ថិតក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ចាប់ពី -២៥ ដល់ -២៨ អង្សា​សេ៕

  • កូវីដ-១៩ នៅ​ កម្ពុជា (៩ កុម្ភៈ)! រកឃើញអ្នកឆ្លងថ្មី ២២៣ នាក់ទៀត ខណៈ​អ្នក​ស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា (៩ កុម្ភៈ)! រកឃើញអ្នកឆ្លងថ្មី ២២៣ នាក់ទៀត ខណៈ​អ្នក​ស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ២២៣ នាក់ ដែល​បាន​រកឃើញ​កាលពី​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៨ កុម្ភៈ ២០២២ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ២១៨​ នាក់ និង​ អ្នកដំណើរពីបរទេស ៥ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • វិជ្ជមាន​នឹង​ ​កូ​វីដ-១៩ ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ១៤ ខែ បុរស​នេះ​ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ធ្វើ​អន្តរាគមន៍

    វិជ្ជមាន​នឹង​ ​កូ​វីដ-១៩ ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ១៤ ខែ បុរស​នេះ​ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ធ្វើ​អន្តរាគមន៍

    Muzzafer Kayasan ត្រូវបាន​រកឃើញថា ឆ្លង កូ​វីដ-១៩ ជា​លើកដំបូង​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០ និង​វិជ្ជមាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ។

    បុរស​ជនជាតិ​តួ​ក​គី​ម្នាក់ បាន​ឆ្លងកាត់​ដំណាក់កាល​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ និង​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល ១៤ ខែ បន្ទាប់ពី​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ ចំនួន ៧៨ ដង។ បុរស​នោះ​មាន​ឈ្មោះថា Muzzafer Kayasan ដែលជា​អ្នក​ជំងឺឈាមសស៊ីឈាមក្រហម​ម្នាក់ និង​ត្រូវបាន​រកឃើញថា វិជ្ជមាន​នឹង កូ​វីដ-១៩ ជា​លើកដំបូង​កាលពី​ខែវិច្ឆិកា ២០២០។

    យោងតាម​ការកំណត់រ​បស់ ប្រទេស​តួ​ក​គឺ ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រយៈពេល ២ សប្ដាហ៍ អ្នកជំងឺ​នឹងត្រូវ​បានចាត់ទុក​ថា​មាន​សុខភាព​ល្អ បើសិន​មាន​លទ្ធផល​អវិជ្ជមាន​នឹង កូ​វីដ-១។ ក៏ប៉ុន្តែ ការធ្វើ​តេស្ត​សំណាក​ចំនួន ៧៨ ដង របស់ Kayasan បាន​បង្ហាញថា បុរស​នេះ​នៅតែ​វិជ្ជមាន​នឹង កូ​វីដ-១៩ ដដែល។

    សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា លោក Kayasan បានទទួល​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ នៅក្នុង​មន្ទីរពេទ្យ​រយៈពេល ៩ ខែ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​រយៈពេល ៥ ខែ។

    លោក Kayasan បានស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ដ៏​ចម្លែក​របស់ខ្លួន ជា​ស្ថានភាព​មួយ​ដែល​បង្ខំ​ឱ្យ​លោក​ត្រូវ​នៅផ្ទះ​រាល់ថ្ងៃ និង​អាច​មើល​កូនចៅ​ពី​ចម្ងាយ​តាម​បង្អួច​តែប៉ុណ្ណោះ។

    វេជ្ជបណ្ឌិត​ដែល​ព្យាបាល​ឱ្យ​អ្នកជំងឺ​នេះ បាន​បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​ជា​បន្តបន្ទាប់​គឺ​កើតឡើង​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​បាត់បង់​តុល្យភាព ព្រោះតែ Kayasan មាន​ជំងឺមហារីក​គ្រាប់​ឈាម៕

  • កូវីដ-១៩ នៅ​ កម្ពុជា (៧ កុម្ភៈ)! រកឃើញអ្នកឆ្លងថ្មី ១០៨ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ៩០ នាក់ និងស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា (៧ កុម្ភៈ)! រកឃើញអ្នកឆ្លងថ្មី ១០៨ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ៩០ នាក់ និងស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ១០៨ នាក់ ដែល​បាន​រកឃើញ​កាលពី​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៦ កុម្ភៈ ២០២២ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ១០៣ នាក់ និង​ អ្នកដំណើរពីបរទេស ៥ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • កូវីដ-១៩ នៅ​ កម្ពុជា ! រកឃើញអ្នកឆ្លងថ្មី ជាង​ ១០០ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ១០៥ នាក់ និងស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា ! រកឃើញអ្នកឆ្លងថ្មី ជាង​ ១០០ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ១០៥ នាក់ និងស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ១១២ នាក់ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ៨៧ នាក់ និង​ អ្នកដំណើរពីបរទេស ២៥ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • កូវីដ-១៩ នៅ​ កម្ពុជា ! រកឃើញអ្នកឆ្លងថ្មី ៦៦ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ៩៨ នាក់ និងស្លាប់ «គ្មាន»

    កូវីដ-១៩ នៅ​ កម្ពុជា ! រកឃើញអ្នកឆ្លងថ្មី ៦៦ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ ៩៨ នាក់ និងស្លាប់ «គ្មាន»

    ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ៦៦ នាក់ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ៦៤ នាក់ និង​ អ្នកដំណើរពីបរទេស ២ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​ជា​ករណី អូមីក្រុង។

  • កូវីដ នៅ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ៤៦ នាក់ទៀត កាលពី​ថ្ងៃទី ២ កុម្ភៈ ២០២២

    កូវីដ នៅ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ៤៦ នាក់ទៀត កាលពី​ថ្ងៃទី ២ កុម្ភៈ ២០២២

    ក្នុង​ចំណោម​ ៤៦​ នាក់​ ដែលសុទ្ធតែ​ជា​ករណី​ អូមីក្រុង​ ​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២ កុម្ភៈ ២០២២ មាន​ករណីឆ្លង​ក្នុង​សហគមន៍ ចំនួន ៤១ នាក់ និង​​អ្នកដំណើរពីបរទេស ៥ នាក់។