Category: សុខភាព

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ៤០ នាក់ទៀត ក្នុង​ថ្ងៃទី ៣០ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ៤០ នាក់ទៀត ក្នុង​ថ្ងៃទី ៣០ មីនា​ ២០២២

    ​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ទាំង​ ៤០ នាក់ គឺ​សុទ្ធ​តែ​​ជា​​ករណីឆ្លងក្នុង​សហគមន៍ និង​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។

  • របកគំហើញ​ថ្មី​អាច​ព្យាបាល​មហារីក ដោយ​មិន​ប៉ះពាល់​សុខភាព៖ បញ្ជូន និង​បញ្ជា​បាក់តេរី​តាមរយៈ​រលក​សំឡេង ឱ្យទៅ​កម្ចាត់​កោសិកា​ជំងឺ

    របកគំហើញ​ថ្មី​អាច​ព្យាបាល​មហារីក ដោយ​មិន​ប៉ះពាល់​សុខភាព៖ បញ្ជូន និង​បញ្ជា​បាក់តេរី​តាមរយៈ​រលក​សំឡេង ឱ្យទៅ​កម្ចាត់​កោសិកា​ជំងឺ

    ក្រុម​អ្នកស្រាវជ្រាវ​នៅ Caltech បានធ្វើ​ការកែប្រែ​បាក់តេរី E. coli និង​រំញោច​វា​ដោយ​ប្រើ​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន (Ultrasound គឺជា​រលក​សំឡេង​ដែលមាន​ហ្វ្រេ​កង់​ខ្ពស់ជាង​កម្រិត​អតិបរមា​ដែល​ត្រចៀក​មនុស្ស​អាច​ស្ដាប់ឮ) ដើម្បីឱ្យ​វា​បញ្ចេញ​សារធាតុ​គីមី​កម្ចាត់​កោសិកា​មហារីក ប៉ុន្តែ មិន​ប៉ះពាល់​ដល់​កោសិកា​ធម្មតា។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ វិទ្យាស្ថាន​បច្ចេកវិទ្យា California (Caltech) សហរដ្ឋ​អាម៉េរិក បាន​រកឃើញ​វិធីសាស្ត្រ​ល្អ​ជាង​មុន នៅក្នុង​ការព្យាបាល​ជំងឺមហារីក។ ជំនួស​ឱ្យ​ការសម្លាប់​ទាំង​ឫស​សក់​ដូច​ទៅនឹង​ការព្យាបាល​ជំងឺមហារីក​នាបច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ អាច​ប្រើប្រាស់​រល​សំឡេង បញ្ជា​ទៅលើ បាក់តេរី ដែល​ត្រូវបាន​កែប្រែ​ហ្សែ​ន ឱ្យ​ផ្ដោតទៅលើ​តែ​ការស្វែងរក និង​កម្ចាត់​កោសិកា​មហារីក។

    នៅក្នុង​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communications ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​បន្ទប់ពិសោធន៍​របស់​សាស្ត្រាចារ្យ Mikhail Shapiro ឱ្យដឹងថា ពួកគេ​បាន​អភិវឌ្ឍ​បាក់តេរី Escherichia coli (E. coli) មួយ​ប្រភេទ ដែលមាន​សមត្ថភាព​ពិសេស​អាច​ជ្រៀតចូល​ទៅក្នុង​ដុំ​សាច់​ពក​នៅពេល​ចាក់​បញ្ចូល​ទៅក្នុង​រាងកាយ​អ្នកជំងឺ។ នៅពេល​ទៅដល់​គោលដៅ បាក់តេរី​ទាំងនេះ​នឹង​បញ្ចេញ​ថ្នាំ​ប្រឆាំង​ជំងឺមហារីក បន្ទាប់ពី​ទទួលបាន​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន ពី​វេជ្ជបណ្ឌិត។

    បាក់តេរី​ប្រភេទ E. coli ដែលមាន​ឈ្មោះថា Nissle ១៩១៧ ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ពិសោធន៍​នេះ។ នៅពេល​ត្រូវបាន​ចាក់​បញ្ចូល​ទៅក្នុង​រាងកាយ បាក់តេរី​ទាំងនេះ នឹង​ចូលទៅ​ពាសពេញ​រាងកាយ ហើយក៏​ត្រូវ​ប្រព័ន្ធ​ការពារ​រាង​កាយ​​សម្លាប់​ចោល​​ទាំងអស់ លើកលែងតែ​បាក់តេរី ដែល​បាន​ចូលទៅក្នុង​ដុំ​សាច់​ពក ជាទី​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​មិនអាច​ធ្វើ​អ្វី​បាន។

    ដើម្បី​ធ្វើឱ្យ បាក់តេរី ក្លាយជា​ឧបករណ៍​មាន​ប្រយោជន៍​ក្នុងការ​កម្ចាត់​កោសិកា​មហារីក ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​កែប្រែ​វា​ដើម្បី​អាច​ផ្ទុក​ហ្សែ​ន​ថ្មី​ចំនួន ២ ក្រុម ក្នុងនោះ ១ ក្រុម​ទទួលខុសត្រូវ​ក្នុងការ​ផលិត​អង្គ​ប​ដិ​ប្រាណ​ណា​ណូ ជា​ប្រូតេអ៊ីន រាំងខ្ទប់​សញ្ញា​មួយ​ប្រភេទ ដែល​ដុំ​សាច់​ពក​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ប្រតិកម្ម​របស់​ប្រព័ន្ធ​ការពារ​រាងកាយ។ វត្តមាន​របស់​អង្គ​ប​ដិ​ប្រាណ​ទាំងនេះ បង្ក​ភាពងាយស្រួល​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្នុងការ​វាយប្រហារ​លើ​កោសិកា​មហារីក។ ចំណែក​ហ្សែ​ន ១ ក្រុម​ទៀត ដើរតួនាទី​ដូច​ទៅនឹង​កុងតាក់​បើក​បិទ​កម្ដៅ ដែល​អាច​រំញោច​ទៅលើ​ហ្សែ​ន​បញ្ចេញ​អង្គ​ប​ដិ​ប្រាណ​ណា​ណូ នៅពេល បាក់តេរី ឆ្លងកាត់​កម្ដៅ​ដែល​បានកំណត់។

    ដើម្បី​កម្ដៅ បាក់តេរី ដែល​ស្ថិតនៅ​ជ្រៅ​ក្នុង​រាងកាយ​មនុស្ស ជាទី​ដែល​ដុំ​សាច់​ពក​កំពុង​រីកចម្រើន ក្រុម​អ្នកវិទ្យាសាស្ត្រ​ត្រូវ​ប្រើប្រាស់​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន​ប្រមូលផ្ដុំ FUS (Focused Ultrasound)។ FUS គឺ​ដូច​ទៅនឹង​បច្ចេកវិទ្យា​អេកូ ដែល​ប្រើ​នៅក្នុង​ការឆ្លុះ​មើល​ទារក​ក្នុង​ផ្ទៃ ប៉ុន្តែ មាន​កម្រិត​ខ្ពស់ជាង និង​ចំណុច​ប្រមូលផ្ដុំ​តូច​ជាង។ ការប្រមូលផ្ដុំ​រលក​អ៊ុ​ល​ត្រា​សោ​ន​ត្រង់​មួយ​ចំណុច ធ្វើឱ្យ​ជាលិកា​នៅត្រង់​នោះ​ក្ដៅ ប៉ុន្តែ ជាលិកា​នៅ​ជុំវិញ មិន​រង​ផលប៉ះពាល់។ ដោយ​វិធី​គ្រប់គ្រង​កម្រិត​នៃ​កម្លាំង​អ៊ុ​ល​ត្រា​សោ​ន ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​បង្កើន​កម្ដៅ​របស់​ជាលិកា​នោះ​ឱ្យដល់​កម្រិត​ដែល​ពួកគេ​ត្រូវការ។

    ដើម្បី​ឱ្យដឹងថា បាក់តេរី ដែល​បាន​កែប្រែ​ហ្សែ​ន ធ្វើ​សកម្មភាព​ដូចដែល​បានគ្រោង​ទុក ឬ​អត់ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ចាក់​កោសិកា​ដែលមាន​បាក់តេរី ទៅក្នុង​សត្វ​កណ្ដុរ​ដែលមាន​ដុំ​សាច់​ពក នៅក្នុង​បន្ទប់ពិសោធន៍។ បន្ទាប់ពី បាក់តេរី បាន​ចូលដល់​ដុំ​សាច់​ពក ពួកគេ​ប្រើប្រាស់​រលក​សំឡេង​អ៊ុ​ល​ត្រា​សោ​ន ដើម្បី​ធ្វើឱ្យ​វា​ឡើងក​ម្ដៅ។

    តាមរយៈ​ការពិសោធ​ជាច្រើន Shapiro និង​សហការី រកឃើញថា សត្វ​កណ្ដុរ​ដែល​បាន​ព្យាបាល​ដោយ បាក់តេរី​ថ្មី និង​រលក​សំឡេង មាន​ដុំ​សាច់​ពក​រីក​ធំ​យឺត​ជាង​ឆ្ងាយ បើ​ធៀប​នឹង​សត្វ​កណ្ដុរ​ដែល​គ្រាន់តែ​ព្យាបាល​ដោយ​រលក​សំឡេង, ដោយ​បាក់តេរី ឬ មិន​ព្យាបាល។ នេះ​មានន័យថា ពួកគេ​អាច​ព្យាបាល​ជំងឺមហារីក​ប្រកបដោយ​សុវត្ថិភាព​បាន​មួយកម្រិត។

    ទោះជា​យ៉ាងនេះ​ក៏ដោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​បាន​បញ្ជាក់ថា ពួកគេ​ត្រូវធ្វើ​ការពិសោធ​ជាច្រើន​ទៀត ដើម្បី​ប្រើប្រាស់​វិធី​ព្យាបាល​ខាងលើ​ឱ្យបាន​សមស្រប​បំផុត៕

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៣០ នាក់ទៀត ក្នុង​ថ្ងៃទី ២៩ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៣០ នាក់ទៀត ក្នុង​ថ្ងៃទី ២៩ មីនា​ ២០២២

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន ៣៣ នាក់ មាន​ ករណីឆ្លងសហគមន៍ទាំង ៣៣ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។

  • BA.២ ក្លាយជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ចម្បង​ដែល​បង្កឱ្យមាន​ជំងឺ​កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក

    BA.២ ក្លាយជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ចម្បង​ដែល​បង្កឱ្យមាន​ជំងឺ​កូ​វីដ-១៩ នៅ​ទូទាំង​សកលលោក

    «កូនចៅ» សែស្រឡាយ BA.២ របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៃ វីរុស SARS-CoV-២ (កូ​វីដ-១៩) បច្ចុប្បន្ន​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មាន​ជំងឺ​កូ​វីដ-១៩ នៅលើ​ពិភពលោក ពិសេស​គឺ​នៅ អឺរ៉ុប និង អាស៊ី ធ្វើឱ្យមាន​ការបារម្ភ​អំពី​លទ្ធភាព​នៃ​ការផ្ទុះ​ឆ្លង​រាលដាល​ជាថ្មី​នៅ សហរដ្ឋ​អាម៉េរិក។

    យោងតាម អង្គការ​សុខភាព​ពិភពលោក (WHO) វ៉ា​រ្យ៉​ង់ BA.២ បច្ចុប្បន្ន បង្កឱ្យមាន​ករណី​ឆ្លង ៨៦% ក្នុងចំណោម​ករណី​ឆ្លង​កូ​វីដ-១៩ សរុប ដែល​ត្រូវបាន​វិភាគ​ហ្សែ​ន។ AB.២ មាន​សមត្ថភាព​ឆ្លង​រាលដាល​លឿន​ជាង​ឆ្ងាយ ធៀប​នឹង «បងប្អូន​បង្កើត» របស់​វា គឺ BA.១ និង BA.១.។ ក៏ប៉ុន្តែ មកដល់ពេលនេះ ភ័ស្ដុតាង​នានា​បាន​បង្ហាញថា BA.២ អាច​នឹងមិន​បង្ក​អាការ​ធ្ងន់ធ្ងរ។

    វ៉ាក់សាំង​នានា មិនសូវមាន​ប្រសិទ្ធភាព​ចំពោះ BA.២ បើ​ធៀប​ទៅនឹង​បណ្ដា​វ៉ា​រ្យ៉​ង់មុនៗ ដូចជា Alpha ឬ វីរុស​ដើម SARS-CoV-។ BA.២ ត្រូវបាន​គេ​ហៅថា វ៉ា​រ្យ៉​ង់ «បំបាំងកាយ» ព្រោះថា ពិបាក​ក្នុង​ការរកឃើញ​វា។ BA.២ រួម​នឹង «បងប្អូន» របស់​វា​មួយ​ផ្សេងទៀត គឺ BA.៣ ដែលជា​វីរុស​កំពុង​បង្ហាញខ្លួន​កាន់តែច្រើន អាច​ត្រូវបាន​រកឃើញ​នៅពេល​វិភាគ​ហ្សែ​ន​តែប៉ុណ្ណោះ ហើយ​នេះ​គឺជា​ប្រការ​ដែល​មិនមែន​ប្រទេស​ណា​ក៏មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​វិភាគ​ទ្រង់ទ្រាយ​ទូទៅ​នោះដែរ។

    បញ្ហា​ខាងលើនេះ​បញ្ជាក់ថា វីរុស​កូ​វីដ-១៩ នៅតែ​អាច​បង្កឱ្យមាន​ករណី​ឈឺ​ធ្ងន់ និង​ស្លាប់​ជា​បន្តទៀត ពិសេស​ចំពោះ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ និង​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង៕

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៣០ នាក់ទៀត ក្នុង​ថ្ងៃទី ២៨ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៣០ នាក់ទៀត ក្នុង​ថ្ងៃទី ២៨ មីនា​ ២០២២

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន ៣៩ នាក់ មាន​ ករណីឆ្លងសហគមន៍ ៣៨ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ ១ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។

     

  • វ៉ាក់សាំង​ច្រើន​លាន​ដូ​ស ដែលជា​ជំនួយ​របស់ ប្រទេស​ចិន បាន​ដឹក​មកដល់ កម្ពុជា កាលពី​ព្រឹក​មិញ

    វ៉ាក់សាំង​ច្រើន​លាន​ដូ​ស ដែលជា​ជំនួយ​របស់ ប្រទេស​ចិន បាន​ដឹក​មកដល់ កម្ពុជា កាលពី​ព្រឹក​មិញ

    វ៉ាក់សាំង​ចំនួន ៥ លាន​ដូ​ស ដែលជា​ជំនួយ​របស់ ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់ ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ២៩ មីនា ២០២២ នេះហើយ។

    វ៉ាក់សាំង​ដែល​ទើប​មកដល់​ថ្មី​នេះ ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង ២០ លាន​ដូ​ស ដែល ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានប្រកាស​ផ្តល់ជូន កម្ពុជា កាលពី​ថ្ងៃទី ១៨ ខែមីនា ក្នុងជំនួប​តាម​ទូរស័ព្ទ​ជាមួយ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ចិន បានផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ដល់ កម្ពុជា សរុប​ចំនួន ២៨,៧២៤,៨០០ ដូ​ស រួចហើយ ដែល​ក្នុងនោះ មាន ២០ លាន​ដូ​ស ជា​ជំនួយ​ថ្មី។

    ដោយមាន​វ៉ាក់សាំង​ជា​ជំនួយ​របស់ ចិន ក៏ដូចជា​ជំនួយ​របស់​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក និង​វ៉ាក់សាំង​ដែលជា​ការបញ្ជាទិញ​រប​ស់ រាជរដ្ឋាភិបាល មកដល់ពេលនេះ កម្ពុជា បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ឡើងទៅ បាន​ជាង ៩២% ធៀប​នឹង​ចំនួន​ប្រជាជន​សរុប។

  • «អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ មិនបាច់​ធ្វើតេស្ត ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ»! នេះ​គឺ​នៅ ប្រទេស​អេ​ស្ប៉ា​ញ

    «អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ មិនបាច់​ធ្វើតេស្ត ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ទេ»! នេះ​គឺ​នៅ ប្រទេស​អេ​ស្ប៉ា​ញ

    អាជ្ញាធរ​អេ​ស្ប៉ា​ញ អនុញ្ញាតឱ្យ​អ្នក​កំពុង​វិជ្ជមាន​នឹង វីរុស SARS-CoV-2 (កូ​វីដ-១៩) ដែលមាន​រោគសញ្ញា​ស្រាល មិនចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​ធ្វើតេស្តរ​កវី​រុស នៅពេល​ប្រទេស​នេះ​ចាត់ទុក កូ​វីដ-១៩ ជា​ជំងឺ​ធម្មតា​ដូច​ផ្ដាសាយ។

    ចាប់ពី​ថ្ងៃនេះ អាជ្ញាធរ​អេ​ស្ប៉ា​ញ កំណត់ អនុញ្ញាតឱ្យ​អ្នក​ឆ្លង​កូ​វីដ-១៩ ដែលមាន​អាការរោគ​ស្រាល ឬ​មិនមាន​រោគសញ្ញា អាច​រស់នៅ ប្រកបមុខរបរ​រក​ស៊ី ដូច​ធម្មតា។ ការធ្វើ​តេស្ត ឬ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ បន្ទាប់ពី​ឆ្លង កូ​វីដ-១៩ លែង​ជា​បញ្ហា​ដែល​ត្រូវតែ​អនុវត្ត​ដូច​មុន​ទៀតហើយ។

    អ្នក​ដែល​ត្រូវធ្វើ​តេស្ត ឬ​ធ្វើ​ច​ត្តា​ឡី​ស័ក គឺជា​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ រួមមាន មនុស្ស​វ័យ​ចាប់ពី ៦០ ឆ្នាំ និង​អ្នកមាន​អង្គ​ប​ដិ​ប្រាណ​ថយចុះ ក៏ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ និង​បុគ្គលិក​សុខាភិបាល។

    ដូច្នេះ នៅ ប្រទេស​អេ​ស្ប៉ា​ញ វិធានការ​ទប់ស្កាត់​ការឆ្លង​កូ​វីដ-១៩ នៅសល់តែ​មួយគត់ គឺ​ពាក់​ម៉ាស​នៅក្នុង​អគារ​សាធារណៈ អគារ ឬ​សាល​ដែលមាន​មនុស្ស​ច្រើន និង​នៅក្នុង​រថយន្តក្រុង រថភ្លើង និង​យន្តហោះ៕

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៥០ នាក់ទៀត ក្នុង​ថ្ងៃទី ២៧ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ជាង ៥០ នាក់ទៀត ក្នុង​ថ្ងៃទី ២៧ មីនា​ ២០២២

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ ចំនួន ៥២ នាក់ ដែល​បាន​រក​ឃើញ​កាល​ពី​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ២៧ មីនា មាន​ករណីឆ្លងសហគមន៍ទាំង ៥២ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី 58 នាក់ទៀត ក្នុង​ថ្ងៃទី ២៥ មីនា​ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី 58 នាក់ទៀត ក្នុង​ថ្ងៃទី ២៥ មីនា​ ២០២២

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​នឹង​ កូវីដ-១៩ មាន​ ករណីឆ្លងសហគមន៍ ៥៤ នាក់ និង​អ្នកដំណើរពីបរទេស ៤ នាក់ ដែល​ទាំង​អស់​សុទ្ធ​តែ​វិជ្ជមាន​នឹង​ អូមីក្រុង។

  • កូ​វីដ-១៩​ ប្រភេទ ​អូ​មី​ក្រុង​ «​បំបាំង​កាយ» បង្ក​ឱ្យ​មាន​​អាការ​​ធ្ងន់​ធ្ងរ​​នៅ​លើ​​កុមារ

    កូ​វីដ-១៩​ ប្រភេទ ​អូ​មី​ក្រុង​ «​បំបាំង​កាយ» បង្ក​ឱ្យ​មាន​​អាការ​​ធ្ងន់​ធ្ងរ​​នៅ​លើ​​កុមារ

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ហុងកុង (ប្រទេស​ចិន) បាន​បង្ហាញថា កុមារ​ដែល​ឆ្លង BA.២ ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​អាច «បំបាំងកាយ» របស់ វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង នៃ វីរុស​កូ​វីដ-១៩ មានលទ្ធភាព​ធ្វើឱ្យ​អាការរោគ​របស់​អ្នកជំងឺ ប្រែជា​ធ្ងន់ធ្ងរ​ជាង បើ​ធៀប​នឹង វីរុស​បំប្លែង​ខ្លួន​ដទៃ ឬ​ធៀប​នឹង​ជំងឺ​រលាក​សួត និង​ជំងឺ​ផ្ដាសាយ។

    លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​របកគំហើញ​បឋម ព្រោះ​មិនទាន់​ត្រូវបាន​ផ្ទៀ​ត​ផ្ទាត់​ត្រឹមត្រូវ​ដោយ​អ្នកវិទ្យាសាស្ត្រ​ខាងក្រៅ​ប្រទេស​ចិន ឬ​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ ក៏ដូចជា​មិនទាន់មាន​ការសិក្សា​ស្រាវជ្រាវ​ផ្សេង​បញ្ជាក់បន្ថែម។

    វេជ្ជបណ្ឌិត Beth Thielen នៅ​សាកលវិទ្យាល័យ Minnesota សហរដ្ឋ​អាម៉េរិក យល់ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នៅ ហុងកុង នេះ ឱ្យ​យើង​ដឹង​អំពី​ផលប៉ះពាល់​ដំបូង​របស់ វ៉ា​រ្យ៉​ង់ BA.២ និង​បញ្ជាក់​អំពី​សារសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩។

    ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ សាកលវិទ្យាល័យ​ហុងកុង ត្រូវបាន​ធ្វើឡើង​ដោយ​ការប្រៀបធៀប​អត្រា​នៃ​ការចូល​ពេទ្យ​របស់​កុមារ ដោយសារ BA.២ ជាមួយនឹង​បណ្ដា វីរុស​បំប្លែង​ខ្លួន​ដទៃ ក្នុងអំឡុងពេល​ពី ខែមករា ២០២០ ដល់​ខែ វិច្ឆិកា ២០២១៕