Category: សុខភាព

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីច្រើន​ជាង​ជិត ៥០% ធៀប​នឹង​​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ ១ ថ្ងៃ​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីច្រើន​ជាង​ជិត ៥០% ធៀប​នឹង​​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ ១ ថ្ងៃ​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ២០ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ២៩ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ ក្នុង​នោះ​មាន​​​​ករណីឆ្លង​ក្នុង​សហគមន៍ ២២ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ ៧ នាក់​។

    តួលេខ​អ្នក​វិជ្ជមាន​ថ្មី​ខាងលើ​នេះ​ ខ្ពស់​ជាង​ជិត​ពាក់​កណ្ដាល​ បើ​ធៀប​នឹង​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​ ២០២២​ ពោល​គឺ​ក្រោយ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ១​ ថ្ងៃ​។ នៅ​ថ្ងៃទី ១៧ មេសា កម្ពុជា​ មាន​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន ១៦ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • កម្ពុជា កែប្រែ​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ពី​បរទេស

    កម្ពុជា កែប្រែ​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ពី​បរទេស

    ចំពោះ​អ្នកដំណើរ​ពី​បរទេស​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ នឹងត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័​យ ៧ ថ្ងៃ ជំនួស​ឱ្យ ១៤ ថ្ងៃ ដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

     

  • ​ភាពស៊ាំ​ក្នុង​សហគមន៍ទាក់ទងនឹង​​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​​ជំងឺ ​​កូ​វីដ-១៩ នៅ​ក្នុងពិធី​​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​បាន​ដឹង​បន្ទាប់​ពី​ដាច់​ខែ​នេះ​

    ​ភាពស៊ាំ​ក្នុង​សហគមន៍ទាក់ទងនឹង​​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​បង្ការ​​ជំងឺ ​​កូ​វីដ-១៩ នៅ​ក្នុងពិធី​​បុណ្យចូលឆ្នាំ​ខ្មែរ នឹង​បាន​ដឹង​បន្ទាប់​ពី​ដាច់​ខែ​នេះ​

    ១០ ថ្ងៃ​ទៀត ទើប​មន្ត្រី​ជំនាញ​របស់ ក្រសួងសុខាភិបាល អាច​វាយតម្លៃ​បាន​អំពី​កម្រិត​ឆ្លង​កូ​វីដ-១៩ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ នេះ​បើតាម សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។

    ការអះអាង​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល នៃ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ-លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី៤ នា​ព្រឹក​ថ្ងៃទី ២០ មេសា ២០២២។

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លើកឡើងថា មិនអាច​វាយតម្លៃថា​ល្អ ឬ​យ៉ាងណា​បាន​នៅឡើយ បើ​ទោះ​ក្រោយ​ពិធី​ចូល​ឆ្នាំនេះ​មិនទាន់មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ការឆ្លង​ជំងឺ​កូ​វីដ-១។ សម្ដេច​ថា ត្រូវ​រង់ចាំ​មើល​ស្ថានភាព​រហូតដល់​ដំណាច់​ខែមេសា។

    សម្ដេច​តេ​ជោ បានឱ្យដឹងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ៣ បាន​ជាង ៨ លាន​នាក់ ក្នុងចំណោម​មនុស្ស​ជាង ១៤ លាន​នាក់ និង​ដូ​ស​ទី ៤ បាន​ជាង ១ លាន​នាក់។ សម្ដេច​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាជន​បន្តទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត។

  • កម្ពុជា​ មាន​អ្នក​ជំងឺ​កូវីដ-១៩ ម្នាក់ បាន​បាត់​បង់​ជីវិត​ ក្នុង​អំឡុង​​ថ្ងៃទី ១៩ ខែមេសា ២០២២​

    កម្ពុជា​ មាន​អ្នក​ជំងឺ​កូវីដ-១៩ ម្នាក់ បាន​បាត់​បង់​ជីវិត​ ក្នុង​អំឡុង​​ថ្ងៃទី ១៩ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៩ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ២៧ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ១៤ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៨ មេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ១៤ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៨ មេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១៨ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៤ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • បណ្ដា​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ

    បណ្ដា​ប្រទេស​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ

    មកដល់​បច្ចុប្បន្ន ពិភពលោក​មាន​ប្រទេស​ចំនួន​តែ ៧ ប៉ុណ្ណោះ ដែល​បាន និង​កំពុង​ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​កុមារ​ដែលមាន​អាយុ​ក្រោម ៥ ឆ្នាំ។

    សារព័ត៌មាន Business Insider កាលពី​ថ្ងៃទី ១៦ មេសា បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក នៅមាន​ការរារែក​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ដល់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ដោយ​រង់ចាំ​រហូតដល់​ពេល Pfizer រួម​នឹង Moderna បញ្ចប់​ដំណាក់កាល​ពិសោធន៍​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ពី ៦ ខែ ដល់ ៤ ឆ្នាំ។ ចំណែក អឺរ៉ុប វិញ បច្ចុប្បន្ន​ផ្ដោតទៅលើ​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​លើសពី ៥ ឆ្នាំ លើកលែងតែ ស៊ុយអែត ដែល​ប្រឆាំងនឹង​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ក្រោម ១១ ឆ្នាំ។

    ប្រទេសមួយ​ចំនួន​ដែល​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​កុមារ​អាយុ​ក្រោយ ៥ ឆ្នាំ៖

    គុយបា

    កាលពី​ខែតុលា ២០២១ ប្រទេស​គុយបា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ក្នុងស្រុក Soberana-២ និង Soberana-plus សម្រាប់​ការចាក់​ជូន​កុមារ​អាយុ​ចាប់ពី ២ ឆ្នាំ​ឡើងទៅ។

    ក្រុម​អ្នកស្រាវជ្រាវ​របស់ គុយបា ឱ្យដឹងថា មិនមាន​ផលវិបាក​ណាមួយ​គួរឱ្យ​ចាប់អារម្មណ៍​ឡើយ នៅក្នុង​ការពិសោធ​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ លើ​កុមារតូច។

    វ៉េ​ណេ​ស៊ុយ​អេ​ឡា

    កាលពី​ខែវិច្ឆិកា ២០២១ ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង Soberana-២ របស់ គុយបា សម្រាប់​កុមារ​អាយុ​ពី ២ ឆ្នាំ ដល់ ១១ ឆ្នាំ។ មកដល់​ចុងខែ​មីនា ២០២២ រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា ឱ្យដឹងថា កុមារ​ប្រមាណ ៧៣% របស់​ប្រទេស​នេះ បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ ដូ​ស​រួចហើយ។

    ប្រទេស​ចិន

    គិត​មកដល់​ខែវិច្ឆិកា ២០២១ កុមារ​ប្រមាណ ៨៤ លាន​នាក់ នៅ ប្រទេស​ចិន បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ Sinovac ចំនួន ២ ដូ​ស។ កុមារ​នៅ​ប្រទេស​ចិន ដែលមាន​អាយុ​ចាប់ពី ៣ ឆ្នាំ​ឡើងទៅ អាច​ត្រូវបាន​ចាក់​វ៉ាក់សាំង Sinovac ឬ Sinopharm ហើយ​ការចាក់​នេះ​គឺជា​ការស្ម័គ្រចិត្ត។

    អាជ្ញាធរ​ហុងកុង កាលពី​ខែកុម្ភៈ ២០២២ ក៏បាន​យល់ព្រម​ឱ្យ​ចាក់​វ៉ាក់សាំង Sinovac ជូន​កុមារ​អាយុ​លើសពី ៣ ឆ្នាំ ខណៈ​កុមារ​អាយុ​លើសពី ៥ ឆ្នាំ អាច​ចាក់​វ៉ាក់សាំង​របស់ BioNTech។

    បា​រ៉ែ​ន

    ប្រទេស​នេះ​បាន​ចុះកិច្ចសន្យា​ទិញ​វ៉ាក់សាំង Sinopharm របស់ ប្រទេស​ចិន កាលពី​ខែតុលា ២០២១។ បច្ចុប្បន្ន កុមារ​អាយុ​ពី ៣ ដល់ ១១ ឆ្នាំ នៅ ប្រទេស​បា​រ៉ែ​ន អាច​ចាក់​វ៉ាក់សាំង​ខាងលើ។

    ប្រទេស​ស៊ី​លី

    កាលពី​ខែវិច្ឆិកា ២០២១ ក្រុមមន្ត្រី​សុខាភិបាល​របស់ ស៊ី​លី ប្រកាស​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សម្រាប់​កុមារ​អាយុ​ពី ៣ ឆ្នាំ ដល់ ៥ ឆ្នាំ ដោយ​ប្រើប្រាស់​វ៉ាក់សាំង Sinovac ឬ​ហៅថា CoronaVac នៅ​ប្រទេស​នេះ។

    អា​ហ្ស​ង់​ទីន

    អាជ្ញាធរ​របស់ អា​ហ្ស​ង់​ទីន បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង Sinopharm ជាបន្ទាន់ សម្រាប់​ចាក់​ជូន​កុមារ​អាយុ​ពី ៣ ឆ្នាំ​ឡើងទៅ កាលពីដើម​ខែតុលា ២០២១។

    នៅ​ប្រទេស​នេះ គិត​ត្រឹម​ខែមករា ២០២២ កុមារ​អាយុ​ពី ៣ ដល់ ១១ ឆ្នាំ ជាង ៤៦% បានទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី ២ ខណៈដែល ៦៩.៥% ក្នុង​ក្រុម​នេះ បាន​ចាក់​ម្ជុល​ដំបូង។

    កម្ពុជា

    គិត​ត្រឹម​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ កំណើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ លើ​កុមារ​អាយុ​ចាប់ពី ៣ ឆ្នាំ ដល់ ក្រោម ៥ ឆ្នាំ មាន ៥២,៨៤% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០,៧៣០ នាក់។ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​កុមារ​ដែលមាន​អាយុ​ពី ៣ ឆ្នាំ​ដល់​ក្រោម ៥ ឆ្នាំ ចាប់ពី​ថ្ងៃទី ២៣ ខែកុម្ភៈ ២០២២។

  • កូវីដ-១៩! កម្ពុជា​ រកឃើញ​ករណី​វិជ្ជមាន​​នឹង​កូវីដ-១៩ ១៦​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​ ២០២២​

    កូវីដ-១៩! កម្ពុជា​ រកឃើញ​ករណី​វិជ្ជមាន​​នឹង​កូវីដ-១៩ ១៦​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ​ ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១២ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៦ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១២ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកវិជ្ជមាន​​នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១២ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១២ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៨ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។

  • សូម​ប្រយ័ត្ន!​ តួលេខ​​អ្នក​​ឆ្លង​​មេរោគ ​Salmonella ​ទាក់​ទង​​នឹង​​នំ​​សូកូឡា ​Kinder ​កំពុង​កើន​ឡើង​​នៅ​ អឺរ៉ុប

    សូម​ប្រយ័ត្ន!​ តួលេខ​​អ្នក​​ឆ្លង​​មេរោគ ​Salmonella ​ទាក់​ទង​​នឹង​​នំ​​សូកូឡា ​Kinder ​កំពុង​កើន​ឡើង​​នៅ​ អឺរ៉ុប

    ទ្វីបអឺរ៉ុប រកឃើញ​ករណី​ឆ្លង​មេរោគ salmonella ចំនួន ១៥០ នាក់ ដែល​ត្រូវបាន​គេ​ជឿថា ទាក់ទិន​នឹង​បណ្ដា​ផលិតផល​នំ​សូកូឡា Kinder ផលិត​ដោយ​រោងចក្រ Ferrero នៅ ប្រទេស​បែលហ្ស៊ិក។

    ក្នុង​ប្រកាស​រួមមួយ​កាលពី​ថ្ង​ទី ១២ មេសា មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​ជំងឺឆ្លង​អឺរ៉ុប និង​អាជ្ញាធរ​គ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប ឱ្យដឹងថា ករណី​ឆ្លង​មេរោគ salmonella ភាគច្រើន​គឺជា​ក្មេង​អាយុ​ក្រោម ១០ ឆ្នាំ ក្នុងនោះ​មាន​ករណី​ជាច្រើន​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ។

    គិត​មកដល់​ថ្ងៃទី ៨ មេសា ស្ថាប័ន​មាន​សមត្ថកិច្ច​បាន​រក​ឃើញ​ករណី​ឆ្លង salmonella ចំនួន ១១៩ នាក់ និង ករណី​សង្ស័យថា​បាន​ឆ្លង​ចំនួន ៣១ នាក់ នៅក្នុង ៩ ប្រទេស នៃ​តំបន់​អឺរ៉ុប រួមមាន បែលហ្ស៊ិក, បារាំង, អាល្លឺម៉ង់, អៀឡង់, លុច​សំបួ, ហូ​ឡង់, ន័​រ​វែ​ស, អេ​ស្ប៉ា​ញ, ស៊ុយអែត និង អង់គ្លេស។

    ស្ថាប័ន​ខាងលើ​បានឱ្យដឹងថា បាន​រកឃើញ​មេរោគ salmonella ក្នុង​ផលិតផល​នំ​សូកូឡា Kinder ដែល​ផលិត​ដោយ​រោងចក្រ Ferrero នៅ​ទីរួមស្រុក Arlon នៃ ប្រទេស​បែលហ្ស៊ិក និង​បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស បន្ត​តាមដាន ព្រោះថា ករណី​ឆ្លង​មេរោគ​នេះ​អាច​នឹងមាន​ការកើនឡើង​បន្ថែមទៀត។

    កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​ផលិត​នំ​ស្ករ​គ្រាប់ Ferrero របស់ អ៊ីតាលី បាន​បង្ខំចិត្ត​បិទទ្វារ​នៅ ប្រទេស​បែលហ្ស៊ិក និង​ប្រមូល​មកវិញ​នូវ​ផលិតផល​ដែល​បានដាក់​លក់​នៅ សហរដ្ឋ​អាម៉េរិក, អង់គ្លេស និង​ប្រទេស​មួយចំនួន​នៅ អឺរ៉ុប។

    ក្រុមហ៊ុន Ferrero បាន​ទទួលស្គាល់ថា មាន​កំហុសឆ្គង​ក្នុងការ​ផលិត និង​បាន​ផ្ញើ​ការសុំ​អភ័យទោស​ដល់​អតិថិជន ទាក់ទង​នឹង​បញ្ហា​ឆ្លង​មេរោគ salmonella នៅលើ​ផលិតផល​នំ​សូកូឡា Kinder។

    មេរោគ salmonella អាច​បង្កឱ្យមាន​អាការ​រាករូស ក្ដៅខ្លួន និង​ឈឺក្រពះ​នៅលើ​មនុស្ស។ នេះ​គឺជា​ប្រភេទ​មេរោគ​ដែល​ឆ្លង​ច្រើន​ជា​គេ​មួយ​នៅលើ​ចំណីអាហារ៕

  • កូវីដ-១៩! កម្ពុជា​ ​បាន​រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១១ ខែមេសា ២០២២​

    កូវីដ-១៩! កម្ពុជា​ ​បាន​រកឃើញអ្នកវិជ្ជមាន​ថ្មី​ នឹង​កូវីដ-១៩ ជិត​ ២០​ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ១១ ខែមេសា ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ១១ មេសា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ១៧ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និង​ជា​​ករណីឆ្លង​ក្នុង​សហគមន៍។