បន្លែផ្លែឈើជាច្រើនប្រភេទដែលយើងតាំងចិត្តចង់ញ៉ាំ ដើម្បីឱ្យទទួលបានវីតាមីន និងសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយ តែបែរជាមិនបានដឹងខ្លួនឡើយថា បានបំផ្លាញអ្វីល្អៗ មានប្រយោជន៍ជាច្រើនដែលធម្មជាតិផ្ដល់ឱ្យមកចោលអស់ដោយការ “បក ឬចិតសម្បក” ចោលហ្នឹងឯង។
តើមានបន្លែផ្លែឈើប្រភេទណាខ្លះដែលយើងគួរញ៉ាំទាំងសម្បក….តោះ! យើងទៅមើលទាំងអស់គ្នា។
ផ្លែត្របែក
ត្របែកជាផ្លែឈើដែលមានវីតាមីនC ខ្ពស់ ដែលសម្បករបស់ត្របែកក៏ជាប្រភពនៃវីតាមីនល្អៗជាច្រើនដូចគ្នា ដូច្នេះបើញ៉ាំផ្លែត្របែកទាំងសម្បកបាន នឹងធ្វើឱ្យយើងទទួលបានវីតាមីនដែលមានប្រយោជន៍ចំពោះរាងកាយកាន់តែច្រើនឡើងដូចគ្នាដែរ។
មើមការ៉ុត
មើមការ៉ុតមានសារធាតុបេតាឃែរ៉ូធីនខ្ពស់ និងថែមទាំងមានច្រើននៅនឹងសម្បកទៀតផង។ បើជាការ៉ុតមើមធំៗដែលមានសម្បកអាចនឹងក្រាស់ឬមិនស្អាតគួរឱ្យចង់ទទួលទានផងនោះ អ្នកខ្លះអាចនឹងមិនចង់ញ៉ាំទាំងសម្បកឡើយ តែបើសិនជាកូនមើមការ៉ុតតូចៗ ឬមើមការ៉ុតខ្ចីៗ តូចៗវិញនោះក៏ញ៉ាំទាំងសម្បកតែម្ដងទៅ។
ផ្លែប៉េងប៉ោះ

មុខម្ហូបខ្លះ អាចត្រូវបកសម្បកផ្លែប៉េងប៉ោះចេញ។ ទោះជាសាច់ប៉ងប៉ោះទន់ខ្លាំងប៉ុនណាក៏ដោយ តែចង់ប្រាប់ថា បើយកមកញ៉ាំទាំងឆៅស្រស់ៗ ឬដាក់ចូលទៅស្ងោរ ទៅឆាក្នុងខ្ទះ ឬឆ្នាំងដោយមិនបាច់បកសម្បកបាន ក៏នឹងល្អខ្លាំងណាស់ ព្រោះសម្បករបស់ផ្លែប៉េងប៉ោះជាប្រភពរួមនៃវីតាមីនC បេតាឃែរ៉ូធីន និងឡៃខូពីន ជាពិសេសពេលផ្លែប៉េងប៉ោះទុំ ឡៃខូពីននឹងរឹតតែច្រើនឡើងទៀតផង បើមិនបានញ៉ាំទាំងសម្បក ច្បាស់ជាស្ដាយខ្លាំងណាស់។
ផ្លែសារី
អ្នកខ្លះចូលចិត្តញ៉ាំផ្លែសារីបែបបកសម្បកអស់តែឡារ៉ែនសូមប្រាប់ថា នៅក្នុងសម្បករបស់ផ្លែសារី មានវីតាមីនC ខ្ពស់ណាស់ និងថែមទាំងមានសារធាតុប្រឆាំងមហារីក និងជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងរាងកាយទៀតផង ដូច្នេះលើកក្រោយ បើញ៉ាំផ្លែសារី គ្រាន់តែលាងឱ្យស្អាត រួចហាន់ជាចំណិត ហើយញ៉ាំតែម្ដងទៅ។
ផ្លែប៉ោម
ផ្លែឈើកំពូលល្បីល្បាញដែលមនុស្សជាច្រើនចិតសម្បកចោលយ៉ាងគ្មានស្ដាយស្រណោះ ព្រោះមិនចូលចិតញ៉ាំសម្បកខ្លះទៅ ឬសម្បកមិនគួរឱ្យញ៉ាំខ្លះទៅក៏មាន តែក្រៅពីការចិតសម្បកហើយ នឹងធ្វើឱ្យសាច់ផ្លែប៉ោមឆាប់ឡើងខ្មៅហើយនោះ នៅធ្វើឱ្យផ្លែប៉ោមបាត់បង់វីតាមីនល្អៗអស់ជាច្រើនទៀតផង ដូចជា ឃ្វើស៊ីធីន ដែលជួយការពារជំងឺសរសៃឈាម និងបេះដូង វីតាមីនC និងត្រៃធើរពីនណយដ៍ដែលជួយការពារជំងឺមហារីក ជាដើម។
ផ្លែត្រប់វែង(ពណ៌ស្វាយ)
សម្បករបស់ផ្លែត្រប់វែងមានសារធាតុដែលហៅថា ណាស៊ូនីន ដែលជួយការពារឱ្យបេះដូងរឹងមាំ ហើយសារធាតុមួយនេះនៅតែមាន ទោះជាឆ្លងកាត់ការចម្អិនដោយកម្ដៅហើយក៏ដោយ ដូច្នេះបើចិត្តសម្បកចោលមុនទទួលទាន ប្រហែលជាមិនទទួលបានសារធាតុអាហារល្អៗបែបនេះឡើយ។
ផ្លែត្រសក់
មនុស្សជាច្រើនចូលចិត្តញ៉ាំផ្លែត្រសក់បែបចិត្តសម្បកចេញដូចគ្នា។ ការពិតទៅសម្បករបស់ត្រសក់មានជាតិកាកសរសៃខ្ពស់ ជួយឱ្យប្រព័ន្ធបន្ទោបង់ដំណើរការយ៉ាងប្រក្រតី ដែលអាចការពារអាការទល់លាមក និងមហារីកពោះវៀនធំបាន។
មើមដំឡូងបារាំង
100 ទាំង 100 ចិត្តសម្បកមើមដំឡូងបារាំងចោលទាំងអស់ តែដឹងទេថា សម្បករបស់ដំឡូងបារាំងពេញទៅដោយប៉ូតាស្យូម និងសារធាតុដែកដែលភាគច្រើនស្ថិតនៅក្នុងសម្បកទាំងនោះ។ លើកក្រោយបើសម្បកមើមដំឡូងបារាំងមិនក្រាស់ជ្រុលពេកទេនោះ សាកល្បងទទួលទានទាំងសម្បកមើលម្ដងក៏ល្អម្យ៉ាងដែរ៕


ប្រទាលនេះជាថ្នាំធម្មជាតិដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលអាការរមាស់គូទ។ ចូរលាបជាតិអន្ធិលៗរបស់វានៅលើតំបន់ដែលកំពុងរមាស់ប្រហែលជា10នាទី ទៅ15 នាទី រួចទើបលាងសម្អាតជាមួយទឹកស្អាតជាធម្មតា។ អនុវត្តពីរបីដងក្នុងមួយថ្ងៃ រហូតដល់ជាសះស្បើយជាការស្រេច។
ប្រេងដូងមានប្រសិទ្ធភាពខ្លាំងណាស់នៅពេលនិយាយដល់ការព្យាបាលអាការរមាស់គូទ មិនថារមាស់គូទដោយសារជំងឺត្រអក ជំងឺរលាកស្បែក ឬជំងឺផ្សិតនោះឡើយ។ លាបប្រេងដូងនៅលើតំបន់ដែលរមាស់ រួចម៉ាស្សាថ្នមៗរាល់ថ្ងៃ នោះនឹងឆាប់ជាសះស្បើយជាមិនខាន។ មួយវិញទៀត អ្នកក៏អាចយកប្រេងដូង លាយជាមួយនឹងប្រេង cinnamon បន្ទាប់មកលាបល្បាយនេះនៅលើតំបន់ដែលរមាស់នោះ ដើម្បីទប់ស្កាត់ការរីករាលដាល ឬការបន្តឆ្លងទៅកន្លែងផ្សេងទៀត។ បន្ថែមពីនេះទៅទៀត ប្រសិនបើជំងឺរមាស់ ឬរោគផ្សិតនេះ កើតមាននៅនឹងមាត់ សូមប្រើប្រេងដូងនេះ បៀម ឬខ្ពុរនៅក្នុងមាត់រយៈពេល 5នាទីទៅ10នាទីជាការស្រេច។
ទឹកឃ្មុំក៏មានប្រសិទ្ធភាពខ្ពស់ដូចជាប្រេងដូងដែរ។ លាបវានៅលើតំបន់ដែលរមាស់ផ្អាប់ទុកកន្លះម៉ោង រួចសឹមងូតទឹកសម្អាតខ្លួនប្រាណ។ទឹកឃ្មុំមានរាងស្អិតបន្តិច តែប្រសិនបើអ្នកមានប្រទាលកន្ទុយក្រពើ ឬប្រេងដូង គួរប្រើពួកវាជំនួសទឹកឃ្មុំ គឺស្រណុកចិត្តជាង។
ទឹកដោះគោជូរ គឺមានផ្ទុកដោយសារធាតុ និងវីតាមីនជាច្រើន ដែលអាចជួយការពារ និងគ្រប់គ្រងអាការរមាស់នេះ មិនឱ្យរីករាលដាលទៅតំបន់ផ្សេងៗទៀត នៃស្បែករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងករណីដែលស្បែករបស់អ្នកនៅតែបន្ដរមាស់មិនឈប់ និងកើតអាការផ្សេងឡើងមកទៀតនោះ សូមងាកទៅពិគ្រោះជាមួយគ្រូពេទ្យស្បែកជាមុនសិន មុននឹងសាកល្បងប្រើប្រាស់ថ្នាំដោយខ្លួនឯង៕






ចាប់ផ្តើមងាកមករកវីតាមីនទាំង7មុខនេះពីពេលនេះតទៅ គឺមានន័យថា ចាប់ផ្តើមវាយដណ្តើមយកភាពស្រស់ស្អាតមកធ្វើជាកម្មសិទ្ធិរបស់អ្នក៕




2. អ្នកត្រូវគ្រប់គ្រងលើកត្តាផ្សេងៗ ដែលអាចបណ្ដាលឱ្យអាការជំងឺកម្រើកឡើងមកវិញដូចជា គ្រប់គ្រងលើអាការសម្ពាធឈាម និងជំងឺលើសឈាមជាដើម ដើម្បីជួយឱ្យចង្វាក់បេះដូង និងលំហូរឈាមស្ថិតនៅក្នុងលំដាប់ឈាមធម្មតា។ ត្រូវគ្រប់គ្រងអាការជំងឺទឹកនោមផ្អែម កុំឱ្យលើសបរិមាណជាតិស្ករក្នុងឈាម និងត្រូវគ្រប់គ្រងបរិមាណជាតិខ្លាញ់ក្នុងសរសៃឈាមកុំឱ្យលើសដូចគ្នាដែរ។
3. ត្រូវធ្វើការណាត់ជួបគ្រូពេទ្យជារៀងរាល់1សប្ដាហ៍ម្ដង ឬមួយខែម្ដង ដើម្បីពិនិត្យសុខភាពបេះដូង។
4. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ តែប្រសិនបើអ្នកមិនច្បាស់នៅក្នុងចិត្តអំពីរបៀបហាត់ប្រាណយ៉ាងណា ដើម្បីកុំឱ្យឆាប់នឿយហត់នោះ ឬអ្នកមានបញ្ហាខ្លាចហាត់ប្រាណលើសពីកម្លាំងរបស់ខ្លួននោះ អ្នកគប្បីគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន មុនពេលធ្វើលំហាត់ដោយខ្លួនឯង។ គ្រូពេទ្យនឹងធ្វើការវាស់សម្ពាធឈាម ចង្វាក់បេះដូង ដើម្បីបញ្ជាក់ពីការចាប់ផ្ដើមធ្វើលំហាត់ប្រាណដោយវិធីសាស្ត្រណាមួយ ក្នុងកម្រិតណាមួយដែលស័ក្ដិសមជាមួយអ្នក និងប្រាប់ពីភាពខុសប្រក្រតីនៃការធ្វើលំហាត់ប្រាណ និងគួរបញ្ឈប់ ឬបន្តទៀត។
5. តមជក់បារី និងទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។
6. កម្ចាត់អារម្មណ៍តានតឹងរបស់អ្នកចេញពីក្នុងខ្លួន កុំឱ្យមានអារម្មណ៍តានតឹងកាន់តែធ្ងន់ធ្ងរឡើងឱ្យសោះ ព្រោះថា ប្រសិនបើអ្នកដឹងខ្លួនឯងកំពុងតែកើតអារម្មណ៍តានតឹង គួរតែបញ្ឈប់ការគិតរឿងនោះភ្លាមៗ ហើយគួរស្វែងរកវិធីសាស្ត្រ ឬក៏កន្លែងបន្ធូរអារម្មណ៍ភ្លាមៗដូចជា ការធ្វើការងារហត្ថកម្ម ទៅមើលកុន ស្ដាប់ចម្រៀងទៅមាត់សមុទ្រ ឬកន្លែងមានខ្យល់អាកាសត្រជាក់ៗ ដើម្បីជួយបន្ថយភាពតានតឹងក្នុងអារម្មណ៍ឱ្យធូរស្បើយឡើងវិញ។
មនុស្សជាច្រើនបានជួបជុំគ្នាដាច់យប់នៅថ្ងៃចុងសប្តាហ៍។ យ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមកំណត់រយៈពេលគេងបន្ថែមឱ្យបានមួយ ឬពីរម៉ោង ដូច្នេះអ្នកអាចរក្សាប្រព័ន្ធគ្រប់គ្រងសរីរាង្គរបស់អ្នកឱ្យមានសុខភាពល្អបាន។ ការប្រកាន់ខ្ជាប់នូវទម្លាប់នេះឱ្យបានទៀងទាត់ពេលវេលា អាចជួយអ្នកឱ្យរក្សាទម្លាប់គេងបានយ៉ាងល្អ។ គន្លឹះសំខាន់នោះគឺ ការចូលគេង និងភ្ញាក់ពីដំណេកទៀងពេលវេលាជារៀងរាល់ថ្ងៃ ដែលអាចជួយបង្កើតនូវពេលវេលាគេងមួយទៀងទាត់ប្រចាំថ្ងៃ។ ទោះបីជាទម្លាប់នេះអាចចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីធ្វើឱ្យអ្នកសម្របខ្លួបាននក៏ដោយ ប៉ុន្តែខួរក្បាល និងរាងកាយរបស់អ្នកនឹងទម្លាប់គេង និងភ្ញាក់ពីដំណេកដោយខ្លួនឯងជាមិនខាន។
វាមានផលប៉ះពាល់ខ្លាំង នៅពេលដែលអ្នកប្រើទូរស័ព្ទនៅជិតភ្នែក មុនពេលអ្នកចូលគេង។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាមិនអាចឈប់ប្រើប្រាស់គ្រឿងអេឡិតត្រូនិកនៅមុនពេលគេងទេនោះ អ្នកនៅមានវិធីសាស្ត្រមួយចំនួនដែលអាចជួយកាត់បន្ថយផល់ប៉ះពាល់របស់វាបាន ដូចជា៖
បរិយាកាសកន្លែងគេងរបស់អ្នក គឺសំខាន់ណាស់ ដើម្បីជួយឱ្យអ្នកគេងនៅពេលយប់បានលក់ស្រួល។ ដើម្បីឱ្យខួរក្បាលរបស់អ្នកស៊ាំទៅនឹងគ្រែគេង និងការគេង អ្នកត្រូវរៀបចំគ្រែគេងរបស់អ្នកសម្រាប់តែគេងប៉ុណ្ណោះ។ ក្នុងន័យនេះ គឺអ្នកត្រូវប្រាកដថា គ្រែ និងបន្ទប់របស់អ្នក ត្រូវតែស្អាត និងមិនផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀតសូមចៀសវាងដាក់របស់របរច្រើនពេកនៅលើគ្រែ ព្រោះវាអាចរំខានដល់ដំណេករបស់អ្នក។ អ្នកត្រូវប្រាកដថា បរិយាកាសនៅក្នុងបន្ទប់គេងមានផាសុកភាព ហើយអ្នកក៏គួរតែប្រើខ្នើយ ភួយ និងកម្រាលពូកដែលសមស្របផងដែរ។ ការជ្រើសរើសប្រើខ្នើយឱ្យត្រូវ អាចជួយអ្នកឱ្យមានអារម្មណ៍កាន់តែស្រួលខ្លួននៅពេលដាក់ខ្លួនគេង ឬកើយទៅស្រួលក ក្បាល ស្មា និងឆ្អឹងកងខ្នងរបស់អ្នក។ មិនតែប៉ុណ្ណោះ ការរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់គេងរបស់អ្នកក្នុងកម្រិតមួយមិនឱ្យត្រជាក់ពេក ឬក្ដៅពេក ក៏អាចជួយឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ផងដែរ។
អ្នកប្រហែលធ្លាប់ទទួលការណែនាំឱ្យចៀសវាងការទទួលទានទឹកក្រោយម៉ោង8យប់ ឬទទួលទានឱ្យបានច្រើនម៉ោងមុនពេលចូលគេងហើយ។ ទាំងនេះគ្រាន់តែជារឿងនិយាយតៗគ្នាប៉ុណ្ណោះ អ្វីដែលអ្នកត្រូវធ្វើឱ្យប្រាកដនោះ គឺទទួលទានប្រភេទអាហារក្នុងបរិមាណត្រឹមត្រូវ ជាពិសេសនៅពេលទទួលទានអាហារពេលល្ងាចរួច។ សូមចៀសវាងការទទួលទានអាហារច្រើនជ្រុលពេក ហឹរពេក ឬអាហារដែលមានជាតិជូរខ្លាំងពេក ព្រោះវាអាចបណ្ដាលឱ្យរលាកបេះដូង និងពិបាកក្នុងការកិនរំលាយអាហារនៅពេលអ្នកជិតចូលគេង។ អ្នកក៏គួរតែកាត់បន្ថយរបបអាហារដែលផ្ទុកទៅដោយជាតិស្ករ និងស្ករសុទ្ធ ដូចជា នំប៉័ង បាយ មី និងគុយទាវជាដើម ព្រោះវាអាចបណ្ដាលឱ្យស្មារតីរបស់អ្នកស្វាង លែងងងុយគេង។ ការទទួលទានគ្រឿងស្រវឹង និងកាហ្វេអុីន ក៏អាចប៉ះពាល់ដល់វដ្ដនៃដំណេករបស់អ្នកផងដែរ។ ដើម្បីគេងនៅពេលយប់ឱ្យបានលក់ស្រួល អ្នកគប្បីទទួលទានអាហារដែលផ្ទុកដោយជាតិខ្លាញ់ល្អ និងកាបូអុីដ្រាត ដូចជា ទឹកដោះគោ យ៉ាអ៊ួ ផ្លែចេក ប៊័រ ដំឡូងជ្វា ឬគ្រាប់ធញ្ញជាតិផ្សេងៗជាដើម។ កត្តានេះនឹងជួយឱ្យអ្នកឆាប់ឆ្អែត និងមិនកូរពោះពេលគេង។
ក្រោយពេលបញ្ចេញចលនារាងកាយនៅពេលថ្ងៃរួចមក ជាធម្មតាវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អស់កម្លាំងនៅពេលយប់។ សកម្មភាពទាំងនេះ ធ្វើឱ្យអ្នកហត់នឿយ និងជួយឱ្យអ្នកឆាប់គេងលក់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការហាត់ចលនារាងកាយទៀងទាត់ ជួយឱ្យគេងលក់ស្រួល។ ប្រការនេះក៏មានប្រសិទ្ធភាពចំពោះវដ្ដសុខភាពផងដែរ ព្រោះការហាត់ប្រាណធ្វើឱ្យអ្នកគេងបានលក់ស្រួល និងជាកត្តាជួយឱ្យអ្នកអាចសម្រេចបានលទ្ធផលកាន់តែប្រសើរ ទាំងក្នុងការងារ ឬការសិក្សាផងដែរ។ ក្រៅពីធ្វើលំហាត់ប្រាណអាចជួយឱ្យគេងលក់ស្រួល អ្នកក៏គួរតែហាត់ប្រាណ ដើម្បីថែរាង និងជួយឱ្យរាងកាយមានសុខភាពល្អផងដែរ។ ការសម្រាកគ្រប់គ្រាន់នៅពេលយប់ និងហាត់ប្រាណនៅពេលថ្ងៃឱ្យបានត្រឹមត្រូវអាចជួយឱ្យអ្នករស់នៅមានសុខភាពល្អ៕
4. ម៉ាស្សាស្លឹកត្រចៀក : នៅនឹងត្រចៀករបស់យើងមានសសៃប្រសាទដែលតភ្ជាប់ជាមួយក្រលៀន ការទាញ ផ្ទាត់ ច្របាច់ ឬត្រដុសស្លឹកត្រចៀកញឹកញាប់ នឹងជួយជំរុញការធ្វើការងាររបស់ក្រលៀនដោយផ្ទាល់ជួយការពារអាការវិលមុខ និងការបានឮអ្វីផ្តេសផ្តាស់។
5. កម្រើកអណ្តាតពេលអង្គុយទំនេរៗ : បើបានយកអណ្តាតរុញក្រអូមមាត់ខាងលើផងនោះ នឹងជួយជំរុញការបញ្ចេញទឹកមាត់ ធ្វើឱ្យប្រអប់មាត់ស្អាត និងបំបាត់ក្លិនមាត់ទៀតផង។
. គេងសម្រាកមិនគ្រប់គ្រាន់។






– ការសេពគ្រឿងស្រវឹង : បើយើងនិយាយឱ្យចំការផឹកស្រា និងគ្រឿងស្រវឹងផ្សេងទៀត សុទ្ធតែមានជាតិអាល់កុលដូចគ្នា គ្រាន់តែស្ថិតក្នុងកម្រិតតិច ឬខ្ពស់តែប៉ុណ្ណោះ។ សូមជ្រាបថា អាល់កុល វានឹងបំផ្លាញសរសៃឈាមទាំងស្រុង ហើយការកម្រើកលិង្គ អាស្រ័យដោយសារសរសៃឈាមចូលរបស់លិង្គនោះដែរ។ នៅពេលដែលប្រព័ន្ធសរសៃឈាមទាំងអស់នោះរងក្តីអន្តរាយ មិនខុសអ្វីពីការធ្វើឱ្យលិង្គបាត់បង់សមត្ថភាពអស់ដោយមិនអាចសម្រេចតណ្ហាបានផងដែរ។ការសេពគ្រឿងស្រវឹងជាប្រចាំ ឬរយៈពេលដ៏យូរលង់ពេក ក៏បណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។ ដូច្នេះទើបបានជាអ័រម៉ូនរបស់បុរសបាត់បង់តុល្យភាពជាមួយនឹងការបំផ្លាញដល់ប្រព័ន្ធសរសៃប្រសាទឱ្យធ្លាក់ចុះអន់ខ្សោយផ្នែកភេទសម្ពន្ធកាន់តែខ្លាំង។ ក្រៅពីកត្តាទាំងពីរដូចបានលើកយកមកអធិប្បាយខាងលើនេះ ក៏នៅតែមានកត្តាមួយចំនួនផ្សេងទៀត ដែលបុរសៗទទួលយកដោយខ្វះការយល់ដឹង។