ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២៦ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ០៥ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។


ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២៦ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ០៥ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។


គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាលកម្ពុជា រសៀលនេះ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញ ទាំងដូសទី ៣ និង ដូសទី ៤ ជូនប្រជាពលរដ្ឋទូទៅ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖


អាជ្ញាធរគ្រប់គ្រងចំណីអាហារ និងឱសថ (FDA) របស់ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២៥ មេសា ២០២២ បានផ្ដល់សិទ្ធិពេញលេញជាលើកដំបូងសម្រាប់ការប្រើប្រាស់ថ្នាំប្រឆាំងវីរុស Remdesivir ដែលផលិតដោយក្រុមហ៊ុន Gilead Sciences ដើម្បីព្យាបាលក្មេងតូចដែលមានអាយុចាប់ពី ២៨ ខែ ឡើងទៅ។
ការសម្រេចខាងលើត្រូវបានធ្វើឡើងបន្ទាប់ពី FDA ពង្រីកគោលដៅដែលត្រូវប្រើប្រាស់ថ្នាំនេះ សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំ និងមានទម្ងន់យ៉ាងតិច ៣.៥ គីឡូក្រាម។ នេះគឺជាលើកដំបូងហើយដែលប្រភេទថ្នាំព្យាបាលជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ក្មេងអាយុក្រោម ១២ ឆ្នាំ ។

យោងតាមការកំណត់ថ្មី ថ្នាំ Remdesivir ត្រូវបានអនុញ្ញាតឱ្យផ្សំដើម្បីព្យាបាលក្មេងដែលបានចូលពេទ្យ ឬមានរោគសញ្ញាពីស្រាល ដល់មធ្យម និងកំពុងប្រឈមនឹងហានិភ័យជំងឺប្រែជាធ្ងន់។
បច្ចុប្បន្ន ក្នុងពិភពលោកមានថ្នាំប្រឆាំងវីរុស ៣ ប្រភេទ ដែលត្រូវបានប្រើប្រាស់ទូលំទូលាយក្នុងការព្យាបាលជំងឺកូវីដ-១៩ រួមមាន ថ្នាំ Remdesivir, Favipiravir និង Molnupiravir។

ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២៥ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ០២ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។


ចំនួនកុមារអាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវចូលពេទ្យដោយសារកូវីដ-១៩ ប្រភេទអូមីក្រុង នៅ សហរដ្ឋអាម៉រិក ចាប់ពីខែធ្នូ ២០២១ ដល់ខែកុម្ភៈ ២០២២ ច្រើនជាងទ្វេដង ធៀបនឹងកុមារអាយុស្របាលគ្នា ប៉ុន្តែបានចាក់វ៉ាក់សាំង។
ខាងលើនេះគឺជាលទ្ធផលនៃការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក ដែលទើបត្រូវបានប្រកាសនាពេលថ្មីៗនេះ។ ប្រកាសរបស់ CDC អាម៉េរិក បង្ហាញថា វ៉ាក់សាំងនៅតែជាកត្តាសំខាន់ជួយឱ្យកុមារជៀសវាងអាការធ្ងន់ធ្ងរ ត្រូវចូលពេទ្យ បើទោះជាប្រសិទ្ធភាពរបស់វ៉ាក់សាំងអាចថយចុះនៅចំពោះមុខ អូមីក្រុង។
ការស្រាវជ្រាវត្រូវបានធ្វើឡើងដោយយោងទៅលើទិន្នន័យពីបណ្ដាមន្ទីរពេទ្យនៅក្នុងរដ្ឋចំនួន ១៤ របស់ សហរដ្ឋអាម៉េរិក ដែលទទួលបន្ទុកថែទាំសុខភាពរបស់ ពលរដ្ឋអាម៉េរិក ប្រហែល ១០% ធៀបនឹងទូទាំងប្រទេស។ ការស្រាវជ្រាវបានផ្ដោតទៅលើកុមារ ៤០០ នាក់ អាយុចាប់ពី ៥ ដល់ ១១ ឆ្នាំ ដែលត្រូវចូលពេទ្យនៅក្នុងរលកនៃការរាតត្បាតរបស់ អូមីក្រុង កាលពីរដូវរងាកន្លង។
ក្រុមអ្នកជំនាញអះអាងថា កុមារអាយុពី ៥ ដល់ ១១ ឆ្នាំ ប្រហែល ៩០% ត្រូវចូលពេទ្យដោយសារ កូវីដ-១៩ នៅក្នុងអំឡុងពីខែធ្នូ ២០២១ ដល់ ចុងខែកុម្ភៈ ២០២២ គឺស្ថិតនៅក្នុងក្រុមដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១។ អត្រានេះខ្ពស់ជាង ២ ដង ធៀបនឹងកុមារដែលបានចាក់វ៉ាក់សាំង។
ចំពោះកុមារដែលវិជ្ជមាននឹងកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំង គឺពុំមានករណីណាមួយដែលត្រូវប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម នៅពេលចូលពេទ្យឡើយ៕

ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២៤ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ១២ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។


ប្រមុខរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ២៥ មេសា នេះ បានថ្លែងថា សម្ដេចបានស្នើឱ្យក្រុមមន្ត្រីសុខាភិបាល ពិចារណាអំពីការដកកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណៈ ប៉ុន្តែ តម្រូវឱ្យពាក់ម៉ាសនៅទីកន្លែងបិទជិត។
ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រគល់ និងទទួលអំណោយជាវ៉ាក់សាំងកូវីដ-១៩ AstraZeneca ពីរដ្ឋាភិបាល និងប្រជាជនរបស់ សាធារណរដ្ឋអ៊ីតាលី កាលពីថ្ងៃទី ២៥ មេសា ឆ្នាំ ២០២២។
ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា គេមិនត្រូវមើលឃើញតែបញ្ហាសុខភាពតែមួយមុខទេ ប៉ុន្តែ ត្រូវមើលទៅលើបញ្ហាសេដ្ឋកិច្ច សង្គម និងចិត្តសាស្ត្ររបស់ប្រជាជនផងដែរ។ សម្ដេចថា ការទិញម៉ាសមកពាក់ទៅតាមកាតព្វកិច្ច គឺត្រូវចំណោយប្រហែល ៣ លានដុល្លារអាម៉េរិក/ខែ។ ម្យ៉ាងទៀត យោងតាមសម្ដេច «មួយរយៈចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅ កម្ពុជា មានអត្រាទាប» ដែលនេះអាចឱ្យគេពិចារណាអំពីការដកវិធានការពាក់ម៉ាសនៅក្នុងភូមិសាស្ត្រ និងទីកន្លែងមួយចំនួន។

សម្ដេចបន្ថែមថា តាមគំនិតរបស់លោក ការពាក់ម៉ាសនៅទីសាធារណៈខាងក្រៅអគារ គួរតែទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចថា គួរពាក់ ឬមិនគួរពាក់ ចំណែកនៅក្នុងអគារ ការិយាល័យដែលមានម៉ាស៊ីនត្រជាក់ ទីកន្លែងបិទជិត គួរតែមានការតម្រូវឱ្យពាក់ម៉ាស។ ក៏ប៉ុន្តែ សម្ដេចបញ្ជាក់ថានឹងទទួលយកលទ្ធផលនៃការសម្រេចនៅក្នុងកិច្ចប្រជុំល្ងាចនេះរវាងស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
ជាងនេះ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា អ្វីដែលរដ្ឋាភិបាលចង់បានគឺការចាកវ៉ាក់សាំងដូសជំរុញ ហើយដូសទី ៣ នឹងក្លាយជាកាតព្វកិច្ច។

ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២២ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ២៨ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។


ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា អ្នកជំងឺម្នាក់នៅ ប្រទេសអង់គ្លេស មានប្រព័ន្ធភាពស៊ាំខ្សោយខ្លាំង បានឆ្លងកូវីដ-១៩ ហើយវិជ្ជមាននឹងវីរុសនេះរហូតដល់ជិត ១ ឆ្នាំកន្លះ។
យោងតាម AP បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ថា នេះពិតជាករណីវិជ្ជមាននឹងកូវីដ-១៩ យូរជាងគេក្នុងពិភពលោក ឬយ៉ាងណានៅឡើយ ព្រោះថា មិនមែនគ្រប់គ្នាសុទ្ធតែត្រូវបានធ្វើតេស្តជាបន្តបន្ទាប់នោះទេ ពិសេសគឺការធ្វើតេស្តជាប្រចាំដូចករណីនេះ។ ប៉ុន្តែ វេជ្ជបណ្ឌិត Luke Blagdon Snell អ្នកឯកទេសផ្នែកជំងឺឆ្លងនៅ Guy’s and St. Thomas ដែលជាអង្គការជាតិទទួលសិទ្ធិផ្ដល់សេវាកម្មសុខាភិបាល ពី ក្រសួងសុខាភិបាលអង់គ្លេស នៅក្នុងរយៈពេល ៥០៥ ថ្ងៃ នេះប្រាកដជាករណីវិជ្ជមាននឹងកូវីដ-១៩ យូរជាងគេបង្អស់ក្នុងពិភពលោក។
ការរកឃើញខាងលើនេះបានកើតឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្រវិភាគទៅលើការប្រែប្រួល និងសមត្ថភាពរបស់បណ្ដាវ៉ារ្យ៉ង់កូវីដ-១៩ ដែលស្ថិតក្នុងរាងកាយអ្នកជំងឺក្នុងរយៈពេលយូរ ដោយការធ្វើតេស្ត PCR ជាប្រចាំ។ លទ្ធផលបានបង្ហាញថា មានអ្នកជំងឺកូវីដ-១៩ ២ នាក់ ដែលវិជ្ជមានក្នុងរយៈពេលជាង ១ ឆ្នាំ។ មុននោះ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា ករណីវិជ្ជមាននឹងកូវីដ-១៩ យូរជាងគេបង្អស់ក្នុងពិភពលោកគឺត្រឹម ៣៣៥ ថ្ងៃប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវរបស់លោក Snell មានគម្រោងប្រកាសអំពីករណីអ្នកជំងឺមួយចំនួនដែលវិជ្ជមាននឹងកូវីដ-១៩ យូរជាងគេ នៅក្នុងកិច្ចប្រជុំអំពីជំងឺឆ្លងនៅ ព័រទុយហ្គាល់ នាចុងសប្ដាហ៍នេះ។

ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២១ មេសា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង កូវីដ-១៩ ចំនួន ២៦ នាក់ ដែលសុទ្ធតែជាប្រភេទ អូមីក្រុង និងសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។
