សោភ័ណនៃរូបរាងកាយរបស់អ្នកកំពុងតែមានការធ្លាក់ចុះ ព្រោះតែក្រចកជើងរបស់អ្នកមិនស្អាត ខូច ព្រមទាំងមានជំងឺផ្សិតលើក្រចកមែនទេ? បើដូច្នេះនាំគ្នាមកអានពីមូលហេតុ រោគសញ្ញា ព្រមទាំងវិធីកែខៃមួយចំនួនដូចតទៅ៖
មូលហេតុអាចបណ្តាលមកពី
– ភាពសើមជាប់ជើងដែលបានមកពីទីសាធារណៈដូចជា កន្លែងហែលទឹក កន្លែងហាត់កីឡា ឬបន្ទាប់ពីងូតទឹកជាដើម។
– ពាក់ស្បែកជើងតឹងចង្អៀតពេក។
– ស្បែកមានកម្រិត PH ខុសប្រក្រតី។
– កម្រិតនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។
– ខ្វះអនាម័យជើង និងក្រចកជើង។- ងាយកើតមេរោគផ្សិតលើក្រចកជើង។ល។
រោគសញ្ញាដែលអាចឱ្យអ្នកសម្គាល់បានពីការកើតមានរោគផ្សិត៖
– ក្រចកជើងឡើងក្រាស់។
– ក្រចកជើងឡើងពណ៌ត្នោត ឬពណ៌លឿង។
– ចាប់ផ្តើមជ្រុះក្រចក។
– ចាប់ផ្តើមមានកម្ទេចប្រមូលផ្តុំគ្នានៅម្តុំក្រចកជើង។
– ក្រចកចាប់ផ្តើមឡើងដុំៗ (ដូចមានដំបៅ)។
– ក្រចកចាប់ផ្តើមមានភាពផុយស្រួយ ងាយរបក ងាយបាក់។
– មានការឈឺចាប់រាល់ពេលប៉ះពាល់វា។
– មានទ្រង់ទ្រាយខុសពីមុន។
– មិនមានភាពភ្លឺរលោងដូចមុន (ឡើងពណ៌ស្រអាប់ ឬឡើងពណ៌ខ្មៅតែម្តងក៏មាន)។
– មានក្លិនមិនល្អ។ល។
វិធីកែខៃ
ប្រសិនបើលោកអ្នកកំពុងតែជួបប្រទះនឹងបញ្ហាបែបនេះ សូមសាកល្បងធ្វើតាមវិធីមួយចំនួនដូចតទៅ៖
– ទឹកខ្មេះ (គេច្រើនប្រើទឹកខ្មេះធម្មជាតិដែលផលិតពីផ្លែប៉ោម) មួយភាគ លាយជាមួយទឹកក្តៅតិច2ភាគ។ ត្រាំក្រចកជើងឱ្យលិចទៅក្នុងទឹក ប្រហែល15-20នាទី។ រួចលាងសម្អាតឱ្យស្អាត និងជូតវាឱ្យស្ងួតជាការស្រេច។
– ប្រេងអូលីវមួយស្លាបព្រាបាយ លាយជាមួយនឹងប្រេងអូរីហ្គាណូ (Oregano) 2ដំណក់។ យកល្បាយនេះទៅត្រដុសត្រង់ក្រចកដែលមានបញ្ហា។ ធ្វើបែបនេះរយៈពេល3សប្តាហ៍ជាប់គ្នា នោះនឹងឃើញប្រសិទ្ធភាពជាមិនខាន។
– ម្សៅល្មៀតលាយជាមួយទឹកខាប់ៗ រួចយកវាមកលាបលើក្រចកដែលខូច។ ទុកចោលរហូតដល់វាស្ងួតសឹមសម្អាត និងជូតចេញឱ្យស្ងួតជាការស្រេច។
– ហាន់ខ្ទឹមបារាំងជាបន្ទះស្តើងៗ រួចយកវាមកត្រដុសលើក្រចកដែលមានបញ្ហានោះ ទុកចោល20-30នាទី សឹមសម្អាតចេញ។ ធ្វើបែបនេះឱ្យមានញឹកញាប់(មិនចាំបាច់រាល់ថ្ងៃក៏បាន)។ ខ្ទឹមបារាំងមឹងជួយកាត់បន្ថយការក្លាយនៃដំបៅបានយ៉ាងល្អ។
នៅមានវិធីព្យាបាលផ្សេងៗចំនួនទៀតដែលអ្នកគួរតែដឹងដូចជា ពាក់ស្រោមជើងផលិតពីក្រណាត់សំឡីកប្បាស ចៀសវាងការលាបថ្នាំក្រចក កុំប្រើ ឬបោកសម្លៀកបំពាក់ និងក្រណាត់ប្រើប្រាស់ផ្សេងចូលគ្នា ជាមួយអ្នកមានជំងឺប្រភេទនេះ និងត្រូវរក្សាភាពស្ងួតឱ្យជើងជានិច្ច។ សូមចាំថា វិធីសាស្ត្រមួយមិនតម្រូវសម្រាប់មនុស្សគ្រប់គ្នានោះទេ ដូច្នេះសូមកុំទាន់បោះចោលការព្យាយាមឱ្យសោះប្រសិនបើអ្នកកំពុងជួបជាមួយនឹងបញ្ហាផ្សិតលើក្រចកជើងនេះ៕


មានសារធាតុកាល់ស្យូម និងវីតាមីន D ខ្ពស់ ល្អបំផុតសម្រាប់ការទ្រទ្រង់ឆ្អឹងឱ្យមានការលូតលាស់ល្អ ជំនួយកម្លាំង ជួយដល់ការចងចាំបានល្អ និងមានប្រូតេអុីនច្រើន ការពារជំងឺពុកឆ្អឹងនៅពេលឈានចូលវ័យចំណាស់ ជួយជម្រុញការលូតកម្ពស់បានល្អ ជួយឱ្យឆ្អឹង និងធ្មេញរឹងមាំល្អ។ ម្សៅទឹកដោះគោស្រស់ Australian Dairies ប្រភេទទី1នេះ ល្អបំផុតសម្រាប់មនុស្សចាស់។
ម្សៅទឹកដោះគោស្រស់ Australian Dairies ប្រភេទទី2នេះ ល្អបំផុតសម្រាប់កុមារ ដែលកំពុងស្ថិតនៅក្នុងវ័យកំពុងលូតលាស់ ជួយឱ្យញ៉ាំបាយបាន ជួយបង្កើនការចង់ញ៉ាំអាហារដល់កុមារ ជួយឱ្យឡើងគីឡូ ជួយឆ្អឹងឱ្យរឹងមាំ និងជួយជម្រុញការលូតកម្ពស់ ជួយឆ្អឹង សាច់ដុំ និងធ្មេញរឹងមាំល្អ។
ម្សៅទឹកដោះគោស្រស់ Australian Dairies ប្រភេទទី3នេះ ល្អបំផុតសម្រាប់យុវវ័យ និងវ័យកណ្តាល ជាពិសេសនារីៗ ដែលចង់ថែរក្សារូបរាងឱ្យស្រឡូនស្អាត និងសម្រាប់អ្នកសម្រកទម្ងន់។ ម្សៅទឹកដោះគោស្រស់ Australian Dairies ប្រភេទ Skin Milk មានជាតិខ្លាញ់ទាប ល្អសម្រាប់អ្នកដែលចង់រក្សាទម្ងន់ ជំនួយដល់ឆ្អឹង ផ្តល់នូវថាមពលខ្ពស់ បង្កើនការចងចាំ និងជួយដល់ការរំលាយអាហារបានយ៉ាងល្អប្រសើរ។
ម្សៅទឹកដោះគោស្រស់ Australian Dairies ប្រភេទទី4នេះ ល្អបំផុតសម្រាប់បុរសៗ និងសម្រាប់មនុស្សពេញវ័យ ដែលរវល់ច្រើន មិនមានពេលហាត់ប្រាណ និងមិនសូវចូលចិត្តញ៉ាំសាច់។ ម្សៅទឹកដោះគោស្រស់ Australian Dairies ប្រភេទ High Protein នេះ ជាប្រភេទម្សៅទឹកដោះគោស្រស់ ដែលសម្បូរដោយជាតិកាល់ស្យូម និងមានប្រូតេអុីនខ្ពស់ ជួយទ្រទ្រង់ដល់សរីរាង្គកាយ ដ្តល់នូវកម្លាំងថាមពល ជួយដល់ការលូតលាស់នៃឆ្អឹង មានតួនាទីសំខាន់ក្នុងការជួយសម្រួលដល់សាច់ដុំ រាងកាយ និងសាច់ដុំខួរក្បាល។







ដំណោះស្រាយក្នុងការព្យាបាលចំពោះអ្នកជំងឺស្អប់សំឡេងគឺពិបាកខ្លាំងណាស់។ ប៉ុន្តែមានវិធីសាស្ត្រម្យ៉ាងដែលអាចជួយអ្នកជំងឺបាន ដោយអ្នកជំងឺត្រូវព្យាយាមទទួលការព្យាបាលដោយសំឡេង៖









រោគសញ្ញានៃជំងឺថប់បារម្ភនេះ នៅក្នុងមនុស្សចាស់កើតមានចាប់ពីអាការកម្រិតស្រាលទៅកម្រិតមធ្យម។ វាអាចមានសញ្ញាគ្រោះថ្នាក់ដូចខាងក្រោម៖
ប្រសិនបើមានមនុស្សអាយុច្រើន ហើយកើតអាការដូចពោលខាងលើនេះ អ្នកគួរតែចូលទៅនិយាយជាមួយគាត់ យកចិត្តទុកដាក់ចំពោះគាត់ឱ្យបានកាន់តែច្រើនឡើង និងនាំគាត់ទៅត្រួតពិនិត្យសុខភាពជារៀងរាល់ខែជាមួយគ្រូពេទ្យជំនាញ។ ហើយដាច់ខាតកុំទុកគាត់ចោលឱ្យនៅតែម្នាក់ឯងឱ្យសោះ។
មនុស្សជាច្រើននឹងខ្ពុរមាត់ ហើយយកច្រាសដុសធ្មេញទៅជ្រលក់ទឹកមុននឹងចាប់ផ្ដើមដុសសម្អាតធ្មេញ ធ្វើដូច្នេះ នៅពេលច្រាសទទឹកទឹក នឹងធ្វើឱ្យមានទឹកនៅក្នុងមាត់ច្រើន ថ្នាំដុសធ្មេញក៏នឹងរលាយយ៉ាងឆាប់រហ័ស ក្លាយជាពពុះពេញក្នុងមាត់។ បន្ទាប់ពីនោះ ក៏នឹងហូរកក្លាក់ចុះមកតាមកដៃមកដល់កែងដៃ រួចក៏ត្រូវប្រញាប់ដុសធ្មេញ និងខ្ពុរមាត់ចេញយ៉ាងលឿន រហូតដល់ចប់ការដុសធ្មេញទាំងមិនដល់2នាទីផង។
(គ្រាន់តែស្ដោះពពុះថ្នាំដុសធ្មេញចេញឱ្យអស់ ឬខ្ពុរមាត់ត្រឹមតែ 1ដងក្រោយពេលដុសធ្មេញ)។ បរិមាណថ្នាំដុសធ្មេញដែលនៅសល់បន្តិចបន្តួច(បន្ទាប់ពីស្ដោះចេញ ឬខ្ពុរចេញ 1ដង)ដែលអាចនឹងត្រូវលេបចូលទៅក្នុងពោះនោះ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។
(រួមទាំងទឹកសុទ្ធផង)យ៉ាងហោចណាស់កន្លះម៉ោងបន្ទាប់ពីដុសធ្មេញ គឺដើម្បីឱ្យ ហ្វ្ល័រអូរ៉ាយ បានបញ្ចេញ ឫទ្ធិការពារធ្មេញពុកយ៉ាងពេញទំហឹង៕



មិនគួរប្រើគ្រឿងសម្អាងដែលស្ថិតក្នុងក្រុម Whitening និងផលិតផលបំបាត់មុន ស្នាមអុច ស្នាមជាំខ្មៅផ្សេងៗ និងដែលមានគ្រោះថ្នាក់បំផុតនោះគឺ Retinol ឬអាស៊ីតវីតាមីន A ដោយសារតែវាអាចជ្រាបចូលទៅក្នុងក្រសែឈាម និងអាចបណ្តាលឱ្យទារកនៅក្នុងគភ៌រលូត ឬពិការបាន តែពពួកគ្រីមការពារកម្តៅថ្ងៃអាចនៅប្រើបាន។
ព្រោះការព្យាបាលមុននឹងមានសារធាតុ Roaccutane ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលខ្ពស់ ទើបចាំបាច់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពេទ្យយ៉ាងតឹងរឹង និងហាមប្រើប្រាស់នៅលើស្ត្រីមានគភ៌ ដោយសារតែថ្នាំមួយនេះអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងគភ៌ និងត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះប្រមាណជា 1-2 ខែជាមុនសិន ទើបអាចមានគភ៌បាន។
អ្វីទាំងអស់នេះ មានសារធាតុម្យ៉ាងដែលអាចនឹងធ្វើឱ្យយើងកើតអាការប្រតិកម្មចាញ់បាន ដូចជាថា បើយើងកើតប្រតិកម្មចាញ់ និងមានស្នាមរបួស ឬដំបៅនៅលើស្បែកក្បាល វាអាចនឹងធ្វើឱ្យកើតការឆ្លងមេរោគរាលដាលកាន់តែលឿនឡើង ស្រួលមិនស្រួលអាចនឹងហុចផលអាក្រក់ដល់កូននៅក្នុងគភ៌ទៀតផង ដូច្នេះទើបយើងមិនណែនាំឱ្យស្រ្តីមានគភ៌ទៅធ្វើពណ៌សក់ក្នុងអំឡុងពេលនោះឡើយ។
ជាពិសេសការខាត់ស្បែកដោយសារធាតុគីមី អាចធ្វើឱ្យកើតប្រតិកម្មចាញ់ និងឡើងកន្ទួល ឬជួនកាលអាចនឹងឆ្លងមេរោគបានដោយងាយបើស្ត្រីមានគភ៌មានរបួស ឬដំបៅនៅតាមរាងកាយផងនោះ។ ដូច្នេះយើងសូមណែនាំថា បើអ្នកមានគភ៌ចង់ខាត់ ឬធ្វើម៉ាស្សាដងខ្លួននោះ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះសារធាតុមួយចំនួននៅក្នុងផលិតផលទាំងនោះអាចនឹងធ្វើឱ្យរលាកក្រហាយ និងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃបានយ៉ាងងាយ។
ដែលមានទាំង អាល់ត្រាសូនិក បេប៊ីហ្វេស ភ្លើងពណ៌ផ្សេងៗ ព្រោះតារាងដែកឆក់អគ្គិសនី នឹងហុចផលធ្វើឱ្យគភ៌រលូតបាន។ ទាំងអស់នេះរួមទាំងគ្រឿងប្រើប្រាស់អគ្គិសនីផ្សេងៗទៀតផង ដូចជា ប្រដាប់ផ្លុំសក់ ប្រដាប់បឺតធូលីដី ឆ្នាំងម៉ៃក្រូវេហ្វ និងអ្វីក៏ដោយដែលមានម៉ូទ័រ ឬឌីណាម៉ូភ្លើង អ្នកមានគភ៌គួរតែនៅឱ្យឆ្ងាយៗពីរបស់ទាំងអស់នោះ។
សារធាតុគីមីនៅក្នុងថ្នាំលាបក្រចកនឹងមានផលប៉ះពាល់ដល់វិវឌ្ឍនាការរបស់ទារកនៅក្នុងផ្ទៃ និងសូម្បីតែកូនង៉ាដែលទើបនឹងកើតក៏ដោយ។
ការចាក់សារធាតុនេះចូលទៅក្នុងស្បែក នឹងធ្វើឱ្យសាច់ដុំពិការ លែងធ្វើការ ជារឿងដែលត្រូវបានហាមជាដាច់ខាត សម្រាប់ស្រ្តីមានគភ៌ទាំងឡាយ។
ធ្វើឱ្យរាងកាយរបស់អ្នកមានផ្ទៃពោះបាត់បង់ជាតិទឹកក្នុងអំឡុងពេលនោះ ទើបមិនគួរធ្វើសោណាក្នុងអំឡុងពេលមានគភ៌ឡើយ ព្រោះអាចនឹងធ្វើឱ្យកើតខ្យល់គ វិលមុខបានយ៉ាងងាយបំផុត។ ក្រៅពីនេះនៅមានការសិក្សាស្រាវជ្រាវមួយទៀតបានប្រាប់ថា ក្រោយពីចំហុយសោណាបានប្រមាណជា 1-2 ម៉ោងមក នឹងធ្វើឱ្យ IQ របស់យើងធ្លាក់ចុះទៀតផង ដោយសារតែការបាត់បង់ជាតិទឹកក្នុងរាងកាយហ្នឹងឯង។