សណ្តែកបណ្តុះ ជាបន្លែស្រស់ដែលយើងធ្លាប់ស្គាល់ និងធ្លាប់បានបរិភោគមកជាយូរហើយតែ… អ្នកដឹងទេថា តើសណ្តែកបណ្តុះមានគុណប្រយោជន៌យ៉ាងណាខ្លះចំពោះសុខភាពមនុស្សយើង?
ជនជាតិចិនបុរាណចូលចិត្តបរិភោគសណ្តែកបណ្តុះដែលបណ្ដុះពីគ្រាប់សណ្ដែកសៀង ជាប្រភពនៃវីតាមីនC នៅក្នុងរដូវរងា ដែលនៅពេលនោះបន្លែផ្លែឈើផ្សេងៗពិបាកនឹងរកបាន ជាពិសេសពួកអ្នកដើរទូកនេសាទតែងបណ្តុះសណ្តែកទុកបរិភោគនៅលើទូកដើម្បីការពារ និងព្យាបាលរោគខ្វះវីតាមីនC ដោយសាតែពួកគេបានដឹងច្បាស់ថា សណ្តែកសៀងបណ្តុះមានវីតាមីនC ចំណែកឯគ្រាប់សណ្តែកសៀងឆៅ និងតៅហ៊ូដែលផលិតពីសណ្តែកសៀងក៏មិនមែនគ្មានវីតាមីនC ដែរ។
នៅពេលយកគ្រាប់សណ្តែកសៀងមកបណ្តុះធ្វើជាសណ្តែកបណ្តុះនឹងមានវីតាមីនC ខ្ពស់ (សណ្តែកបណ្តុះ 100ក្រាមមានវីតាមីនC 5មីល្លីក្រាម) ចំណែកប្រូតេអុីននៅក្នុងសណ្តែកបណ្តុះវិញមានច្រើនជាងសណ្តែកធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ។ ក្រៅពីនោះការបណ្តុះឱ្យវាលាស់ឡើងនៅបានធ្វើឱ្យកើតមានវីតាមីនB12 ដែលចាំបាច់សម្រាប់ការរីកធំធាត់ និងជួសជុលប៉ះប៉ូវកោសិកាទៀតផង។
សណ្តែកបណ្តុះមានសារធាតុដែកដែលរាងកាយអាចរំលាយបានងាយជាងបន្លែដទៃទៀត មានវីតាមីនB17 និងសារធាតុលេស៊ីធីន(Lecithin) ជួយបំប៉នប្រព័ន្ធប្រសាទ និងការធ្វើការងាររបស់ខួរក្បាល ហើយអ្វីដែលសំខាន់ និងគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់មនុស្សវ័យកំលោះ ក្រមុំដែលមិនចង់ឆាប់ចាស់នោះ គឺសណ្តែកបណ្តុះស្រស់ៗមានថាមពលជីវិតដែលនឹងធ្វើឱ្យរាងកាយនៅស្រស់ថ្លា មិនងាយចាស់ ព្រោះនៅក្នុងសណ្តែកបណ្តុះមានសារធាតុប្រឆាំងភាពចាស់ជរាមួយឈ្មោះថា អុកស៊ីណុន(Auxinon)មានគុណសម្បត្តិជួយឱ្យរាងកាយនៅកំលោះក្រមុំបានយូរ និងមិនចាស់មុនអាយុ។
សណ្តែកបណ្តុះជាប្រភពនៃវីតាមីនដ៏ច្រើនផ្នែកវេជ្ជសាស្ត្ររបស់ចិនបានណែនាំឱ្យយកសណ្តែកបណ្តុះក្បាលធំ(បណ្ដុះពីគ្រាប់សណ្ដែកសៀង)ទៅស្ងោរបរិភោគ វានឹងជួយបណ្តេញស្លេស្ម៍ ធ្វើឱ្យសួតធូរស្រឡះ និងជួយបណ្តេញកាកសំណល់មិនល្អតាមទឹកនោម ទាំងអស់នេះ គឺដោយសារតែម៉ូលេគុលរបស់សារធាតុអាហារនៅក្នុងគ្រាប់របស់សណ្តែកដែលបណ្តុះបាននោះ វាប្រែប្រួលនៅក្នុងរូបលក្ខណៈមួយដែលរាងកាយអាចរំលាយបានយ៉ាងងាយហ្នឹងឯង។ ប្រូតេអុីនត្រូវបានរំលាយទៅជាអាស៊ីតអាមីណូ ម្សៅទៅជាខាបូហាយដ្រេតធម្មតា ឬគ្លុយខូស និងជាតិខ្លាញ់ក្លាយទៅជាអាស៊ីតខ្លាញ់ ដូច្នេះហើយទើបសណ្តែកបណ្តុះក្លាយជាអាហារមួយដែលងាយរំលាយជាខ្លាំង ពេលយើងបានបរិភោគហើយវា ស្មើនឹងជួយសន្សំសំចៃការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ និងជួយកាត់បន្ថយកាកសំណល់ទៀតផង៕















ការប្រយ័ត្នមិនប៉ះពាល់វត្ថុដែលធ្វើឱ្យងាយប្រតិកម្ម គឺជាវិធីដែលល្អបំផុត និងជួយដាស់ស្មារតីអ្នកឱ្យប្រុងប្រៀបខ្លួនដូចគ្នា។ អ្វីដែលអ្នកត្រូវប្រយ័ត្នរួមមាន ធូលី វត្ថុកខ្វក់ លម្អងទឹកភ្លៀង និងវត្ថុនៅក្នុងផ្ទះដែលមានធូលីកាន់ជាប់មិនបានសម្អាត។ មួយវិញទៀត អ្នកត្រូវតែធ្វើការសម្អាតក្នុងផ្ទះឱ្យបានស្អាតដូចជា កន្លែងអង្គុយលេង បន្ទប់គេង កន្លែងទទួលទានអាហារ បន្ទប់ចម្អិនអាហារ ឬកន្លែងឃ្លាំងឥវ៉ាន់ និងសម្ភារមិនប្រើប្រាស់ជាដើម។ ចំពោះបន្ទប់គេង អ្នកត្រូវបើកបង្អួចឱ្យមានពន្លឺគ្រប់គ្រាន់ ជាពិសេសធ្វើការសម្អាតផ្លាស់ប្ដូរស្រោមខ្នើយ ភួយ និងពូក 2ដងក្នុងមួយសប្ដាហ៍យ៉ាងហោចណាស់។
ទឹកអប់មានក្លិនខ្លាំង ស្រៃ្បយ៍បាញ់ខ្លួន ផ្សែងធូប ផ្សែងបារី និងផ្សែងរថយន្ដជាដើម ជាសារធាតុដែលមានក្លិនឈួលងាយធ្វើឱ្យរលាកភ្នាស់រន្ធច្រមុះ។ អ្នកគួរតែចៀសវាងយ៉ាងដាច់ខាតពីក្លិនផ្សែងទាំងអស់នេះ ហើយព្រមទាំងចៀសវាងពីកន្លែងណាដែលងាយផ្លាស់ប្ដូរសីតុណ្ហភាពដូចជា បន្ទប់ម៉ាស៊ីត្រជាក់ ឬបន្ទប់ស្ទីម ដែលកាន់តែធ្វើឱ្យរោគជំងឺកម្រើកខ្លាំងឡើង។ ប្រសិនបើអ្នកដើរកាត់កន្លែងដែលមានសីតុណ្ហភាពក្ដៅខ្លាំង នោះអ្នកគប្បីរកកន្លែងត្រជាក់ឈប់មួយសន្ទុះសិន ហើយត្រូវប្រើម៉ាសខ្ទប់ច្រមុះ ដើម្បីការពារការឈួលកម្ដៅ ជាហេតុធ្វើឱ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរ។
ការធ្វើលំហាត់ប្រាណ គឺដើម្បីបន្ថយការកម្រើករោគជំងឺប្រតិកម្មចាញ់អា-កាសធាតុ ព្រោះវាជាវិធីមួយដែលមានមុខងាររំញោចការលូតលាស់ប្រព័ន្ធភាពស៊ាំនៃសរីរាង្គកាយរបស់មនុស្សយើង។ មិនតែប៉ុណ្ណោះ វាបានជួយឱ្យរាងកាយមានសុខភាពរាងកាយល្អ បូករួមទាំងសុខភាពផ្លូវចិត្តល្អផងដែរ។ ការធ្វើលំហាត់ប្រាណត្រឹមត្រូវបានទៀងទាត់ និងមិនច្រើនពេក មិនតិចពេក គឺជាការបង្កើតភាពស៊ាំដល់រាងកាយបានយ៉ាងប្រសើរ។
អាហារដែលមានគុណប្រយោជន៍ ក្រៅពីល្អសម្រាប់រាងកាយហើយនោះ វាក៏បានជួយបំពេញបន្ថែមនូវប្រព័ន្ធស៊ាំការពារជំងឺប្រតិកម្មចាញ់នេះផងដែរ។ ជាពិសេសអាហារដូចជា ប្រូតេអុីន បន្លែ និងផ្លែឈើ គឺសុទ្ធតែធ្វើឱ្យសុខភាពកាន់តែរឹងមាំ។
ការគេងឱ្យបានគ្រប់គ្រាន់ គឺជាឱសថដែលមនុស្សតែងតែមើលរំលង។ មនុស្សក្នុងមួយថ្ងៃៗបានប្រើថាមពលក្នុងខ្លួនដើម្បីធ្វើការងារជាច្រើន ដូច្នេះរាងកាយរបស់អ្នកក៏ត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ផងដែរ។ប្រសិនបើរាងកាយហត់នឿយខ្លាំង ខ្វះការសម្រាកវាដូចជាការបើកឱកាសឱ្យជំងឺចូលមកវាយលុកក្នុងរាងកាយ និងខាតបង់ប្រាក់ចំណូល។ ដូច្នេះការគេងឱ្យបានគ្រប់គ្រាន់ មិនតិចជាង6-8 ម៉ោងក្នុងមួយថ្ងៃ គឺជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សម្នាក់ៗ ដើម្បីប្រឆាំងទប់ទល់នឹងជំងឺ។
ចំពោះអ្នកជំងឺប្រតិកម្មចាញ់អាកាសធាតុ សូមធ្វើការពិគ្រោះ និងពិនិត្យរោគជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការប្រើប្រាស់ថ្នាំបានយ៉ាងត្រឹមត្រូវ។ ចៀសវាងការទិញថ្នាំប្រើប្រាស់ដោយខ្លួនឯង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ភ្នាសច្រមុះរបស់អ្នក។ អ្នកគួរតែតមដាច់ខាតពីការប្រើថ្នាំផ្សះ ឬប្រើថ្នាំបន្ថយការឈឺចាប់។
អ្នកជំងឺដែលត្រូវការការព្យាបាលដោយការចាក់ថ្នាំ ដើម្បីជំរុញភាពប្រព័ន្ធស៊ាំឡើងវិញ គឺតម្រូវឱ្យមានការយកចិត្តទុកដាក់ និងសហការជាមួយគ្រូពេទ្យ អ្នកជំងឺត្រូវមកទទួលការចាក់ថ្នាំឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ នោះទើបធ្វើឱ្យការព្យាបាលមានប្រសិទ្ធភាពពិតប្រាកដ៕



4. បើមានអ្នកកើតមានបញ្ហាភ្នែក ត្រូវចៀសវាងការប្រើប្រាស់របស់ផ្ទាល់ខ្លួន ដូចជា កន្សែង ឬកន្សែងដៃរួមគ្នាជាដាច់ខាត។
7. ត្រូវលាងសម្អាតដៃរបស់អ្នកជាមួយសាប៊ូដុំជាប្រចាំ ពិសេសក្នុងរដូវភ្លៀង ព្រោះវាអាចសម្លាប់មេរោគបានរហូតដល់99%។ ក្រៅពីនេះ អ្នកក៏អាចប្រើអាល់កុលលាងបានដូចគ្នា ដែលវាផ្តល់នូវប្រសិទ្ធភាពបានរហ័ស ប៉ុន្តែគ្រាន់តែវាមិនមានប្រសិទ្ធភាពសម្រាប់វីរុសប៉ុណ្ណោះ។



2. ស្លឹក ឬដើមម្រះព្រៅ : ស្លឹក ឬដើមម្រះព្រៅក៏អាចប្រើកម្ចាត់សត្វមូសបានដូចគ្នាដែរ ប៉ុន្តែគ្រាន់តែក្លិនរបស់ម្រះព្រៅងាយហើរអស់ទៅវិញយ៉ាងឆាប់រហ័ស។ ហេតុនេះឃើញថាបើចង់ប្រើស្លឹក ឬដើមម្រះព្រៅកម្ចាត់សត្វមូស គប្បីធ្វើការផ្លាស់ប្តូរឱ្យបានញឹកញាប់បន្តិច។
3. សម្បកក្រូចសើច : ប្រេងនៅត្រង់សម្បករបស់ក្រូចសើចគេអាចប្រើក្នុងការកម្ចាត់សត្វមូសបានផងដែរ។ ហេតុនេះអ្នកត្រូវហាន់សម្បកក្រូចសើចជាចំណិតតូចៗ រួចហើយយកទៅដាក់នៅកន្លែងណាមួយសម្រាប់ប្រើបណ្តេញមូស។
4. ជីអង្កាម : ជាបន្លែមួយប្រភេទទៀតដែលគេអាចប្រើកម្ចាត់សត្វមូសបាន ដោយទទួលបានផលល្អផងដែរ។ វិធីប្រើគឺ ត្រូវញីស្លឹកស្រស់ៗរបស់វា រួចយកទៅដាក់ត្រង់ទីកន្លែងណាមួយនៅក្នុងផ្ទះ ដើម្បីប្រើកម្ចាត់សត្វមូសទាំងនេះឱ្យអស់ទៅវិញ។
5. ជីនាងវង : បន្លែមួយប្រភេទនេះយើងក៏អាចប្រើតាមវិធីខាងលើក្នុងការកម្ចាត់សត្វមូសបានផងដែរ។
6. ស្លឹកគ្រៃ : ជារុក្ខជាតិដែលមានភាពល្បីឈ្មោះខាងកម្ចាត់សត្វមូសស្រាប់ទៅហើយ។ ហេតុនេះយើងអាចរកស្លឹកគ្រៃមកដាំក្បែរផ្ទះឱ្យបានច្រើន ព្រោះថាវាអាចបណ្តេញសត្វមូសឱ្យចេញឆ្ងាយពីផ្ទះរបស់អ្នក ដើម្បីកុំឱ្យវាមករំខានអ្នក និងសមាជិកក្នុងគ្រួសារបន្តទៀត៕