ជប៉ុន៖ ហាងទំនិញមួយនៅក្នុងតំបន់ Hakone ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារតែបានដាក់តាំងបដាមួយផ្ទាំងនៅខាងមុខហាង ដែលមានសរសេរថា “ហាមជនជាតិចិន” ដោយសារព្រួយបារម្ភខ្លាចឆ្លងជម្ងឺរលាកសួតប្រភេទថ្មី មានប្រភពពីប្រទេសចិនដែលកំពុងរាតត្បាត និងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។
នៅលើបដានោះរៀបរាប់ថា “ជនជាតិចិនមិនត្រូវបានអនុញ្ញាតឱ្យចូលហាង។ ខ្ញុំមិនចង់ឆ្លងមេរោគ”។ ម្ចាស់ហាងរូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មានប្រចាំថ្ងៃ Asahi ថា គាត់បានប្រើកម្មវិធីបកប្រែអនឡាញដើម្បីសរសេរអក្សរលើបដានេះ និងបានអះអាងថា “ខ្ញុំគ្រាន់តែចង់ការពារខ្លួនពីមេរោគប៉ុណ្ណោះ”។
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ Hakone បានឱ្យដឹងថា ខ្លួនបានទទួលព័ត៌មាននេះហើយ និងមានការសោកស្ដាយចំពោះខ្លឹមសារនៃបដានោះ។

សាស្ត្រាចារ្យផ្នែកច្បាប់នៃសកលវិទ្យាល័យ Aoyama Gakuen បានឱ្យដឹងថា ម្ចាស់ហាងនេះមិនបានបំពានច្បាប់ទេ ព្រោះថា នៅប្រទេសជប៉ុនពុំមានច្បាប់ណាមួយចែងលម្អិតអំពីសកម្មភាពបែងចែកបែបនេះថា ជាអំពើខុសច្បាប់ឡើយ។
អ្នកនាំពាក្យខាងលើបាននិយាយថា នៅតំបន់ Hakone មានភ្ញៀវទេសចរចិនយ៉ាងច្រើន ហើយទីនេះក៏ជាតំបន់ល្បីឈ្មោះដែលពួកគេ(ជនជាតិចិន)មកលេង ព្រោះវានៅមិនឆ្ងាយពីក្រុង Tokyo ប៉ុន្មាន។ អ្នកនាំពាក្យរូបនេះក៏បានផ្ញើសម្ដី “សុំទោស” ជំនួសម្ចាស់ហាងខាងលើ ទៅកាន់ភ្ញៀវទេសចរជនជាតិចិនផងដែរ។

ក្រសួងសុខាភិបាលជប៉ុន ថ្មីៗនេះបានបញ្ជាក់ថា មានករណីឆ្លងមេរោគរលាកសួតថ្មី Wuhan ត្រឹមតែ 1ករណីប៉ុណ្ណោះ។ ប្រទេសនេះក៏កំពុងតែដុតដៃដុតជើងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាកសួត Wuhan ដ៏គួរឱ្យខ្លាចនេះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស




ទោះជាយ៉ាងនេះក្ដី ប្រទេសចិនដែលកំពុងទទួលអំណរឆ្នាំថ្មី មានមនុស្សរាប់រយលាននាក់បាន និងកំពុងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ពាសពេញពិភពលោក ដូច្នេះការរាលដាលនៃជម្ងឺនេះ គឺប្រាកដជាពិបាកក្នុងការទប់ស្កាត់មិនខាន។
សារព័ត៌មាន Flightradar24 បានរាយការណ៍ថា ក្នុងសប្ដាហ៍នេះនឹងមានជើងហោះហើរសរុប 2,131ជើង ដែលហោះពីតំបន់ Wuhan ទៅកាន់បណ្ដាទីក្រុងក្នុងប្រទេសចិន។ ជើងហោះហើរអន្តរជាតិដែលហោះហើរចេញពីប្រទេសចិន នឹងមានចំនួនជាង 205ជើង គិតពីថ្ងៃទី20 ដល់27 មករាខាងមុខ ក្នុងនោះមាន 54ជើងហោះហើរនឹងចុះចតនៅប្រទេសថៃ ដែលជាប្រទេសនៅជិតខាងកម្ពុជា៕
អ្នកមានបញ្ហាក្លិនមាត់ គួរតែមានទម្លាប់ញ៉ាំទឹកតែរាល់ថ្ងៃ ប៉ុន្តែមិនមែនទឹកតែដែលមានជាតិស្ករនោះទេ។ អ្នកគួរតែប្ដូរពីការផឹកតែ មកជាការក្រេបរសជាតិតែវិញទើបល្អ។ អ្នកក៏អាចទំពាស្លឹកតែប្រហែល1នាទីរៀងរាល់ពេលអ្នកមានអារម្មណ៍ថាមានក្លិនមាត់មិនល្អ។
ទន្ទឹមនិងនេះ អ្នកដែលមានក្រពះពោះវៀនមិនល្អ គួរញ៉ាំអាហារដែលបង្កភាពងាយស្រួលដល់ដំណើរការរបស់ក្រពះ និងពោះវៀន។ បែបនេះវាមិនត្រឹមតែល្អសម្រាប់សុខភាពក្រពះពោះវៀននោះទេ វាក៏ជួយកំចាត់ក្លិតមាត់ផងដែរ។
ការពិនិត្យសុខភាពនៅពេលមានក្លិនមាត់មិនល្អក៏អាចជួយរកឃើញមេរោគ Helicobacter pylori ដែលជាមេរោគមួយប្រភេទធ្វើឱ្យក្លិនមាត់របស់អ្នកមិនល្អ។ ពេលព្យាបាល កំចាត់មេរោគនេះរួច ក្លិនមាត់នឹងបាត់ទៅវិញដោយឯកឯង។
ចំពោះការដុសធ្មេញវិញ មិនមែនដុសឱ្យតែរួចពីដៃ។ អ្នកត្រូវដុសដោយប្រុងប្រយ័ត្ន និងដុសឱ្យសព្វកន្លែង។
– គួរនៅក្នុងទីកន្លែងដែលមានខ្យល់អាកាសចេញចូលល្អ មិនគួរចូលទៅក្នុងកន្លែងដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ឡើយ។
– ចៀសវាងការជក់បារី ផឹកស្រា។ល។
– ក្នុងអំឡុងពេលដំណើរកម្សាន្ត គួរមើលថែទាំរាងកាយឱ្យបានកក់ក្តៅជាប់ជានិច្ច ជាពិសេសបំផុតនៅក្នុងទីកន្លែងដែលមានធាតុអាកាសប្រែប្រួល ឬបើធាតុអាកាសត្រជាក់ខ្លាំង គួរស្លៀកខោអាវក្រាស់ៗ ពាក់ស្រោមដៃ ស្រោមជើង និងពាក់មួក ហើយបន្ទាប់ពីងូតទឹករួច គួរលាបឡេថែបំប៉នស្បែកផង។












-ការពារការកើតដំបៅនៅក្នុងក្រពះ : លែកតូបាស៊ីឡាស់(Lactobacillus)ដែលមាននៅក្នុងយ៉ាអួ នឹងជួយបញ្ឈប់ការរីកចម្រើនធំធាត់របស់អតិសុខុមប្រាណ H.Pylori ដែលជាមូលហេតុរបស់ដំបៅក្នុងក្រពះបានជាង 90%។
-ជួយការពារជំងឺសរសៃឈាមបេះដូង : ព្រោះលែកតូបាស៊ីឡាស់នៅក្នុងទឹកដោះគោជូរ នឹងជួយគ្រប់គ្រងបរិមាណកូលេស្តេរ៉ូល នៅក្នុងឈាមដែលជាមូលហេតុធ្វើឱ្យកើតជំងឺសរសៃឈាមបេះដូងបាន។


