“ខ្ញុំមិនចង់ធ្វើការងារនេះទៀតទេ! សូមដេញខ្ញុំចោលទៅ ជូនខ្ញុំទៅផ្ទះ! តើគ្រូពេទ្យដូចពួកខ្ញុំ មិនត្រូវការរស់ទេ មែនទេ?”។ នេះជាសម្ដីរបស់គ្រូពេទ្យម្នាក់ដែលស្ថិតក្នុងការ “ឡោមព័ទ្ធ” របស់មេរោគ Corona និងក្រោមសម្ពាធការងារដ៏គួរឱ្យខ្លាចនៅក្នុងទីក្រុង Wuhan។
កាលពីថ្ងៃទី23 មករា នៅលើបណ្ដាញសង្គម Weibo ដ៏ល្បីល្បាញរបស់ចិន គេឃើញមានវីដេអូឃ្លិបមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណិត។ ក្នុងវីដេអូឃ្លិបនោះ បង្ហាញឱ្យឃើញអំពីកម្រិតដ៏ធ្ងន់ធ្ងរនៃសម្ពាធការងារនៅក្នុងមន្ទីរពេទ្យនានាដែលពោរពេញដោយអ្នកជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយមេរោគ Corona (nCoV)។
គិលានុបដ្ឋាយិកាម្នាក់ដែលមានផ្ទៃពោះ 7ខែ នៅតែត្រូវទៅកាន់មន្ទីរពេទ្យ ដើម្បីថែទាំអ្នកជំងឺ ហើយចុងក្រោយគិលានុបដ្ឋាយិកាម្នាក់នេះក៏បានឆ្លងមេរោគ Corona។ ម្ដាយដែលមានវ័យ 70ឆ្នាំរបស់គិលានុបដ្ឋាយិកាម្នាក់នេះក៏ឆ្លងមេរោគ Corona ពីនាងដែរ។
បុគ្គលិកពេទ្យស្ទើរតែទាំងអស់នៅ Wuhan ត្រូវបន្ថែមម៉ោងប្រចាំការក្នុងមន្ទីរពេទ្យ។ ក្នុងអំឡុងពេលប្រចាំការមួយពេលៗ ពួកគេមិនបានផឹកទឹក និងត្រូវស្លៀកខោទឹកនោមជាប់ជានិច្ច ព្រោះតែមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបំពេញធុរៈផ្ទាល់ខ្លួននេះ។ គ្រូពេទ្យភាគច្រើនដែលត្រូវប៉ះពាល់សារធាតុសម្លាប់មេរោគច្រើន ធ្វើឱ្យដៃរបស់ពួកគេត្រូវប្ដូរទៅជាពណ៌សស្លេកស្លាំង ហើយស្បែកមុខក៏ត្រូវរលាក ព្រោះពាក់ម៉ាស់ការពារជាតិពុល និងមេរោគក្នុងរយៈពេលយូរជាប់ជានិច្ច។
Helen ធ្វើការនៅតំបន់ដែលមានអ្នកជំងឺដែលគេសង្ស័យថា មានផ្ទុកមេរោគ Corona ក្នុងមន្ទីរពេទ្យស៊ាងហៃ ប្រទេសចិន មានឱកាសហូបមីតែ 1ចានគត់ក្នុងរយៈពេល 1ថ្ងៃដែលនាងប្រចាំការ ហើយនាងក៏មិនបានគេង ឬសម្រាកដែរ ដោយសារតែខ្វះបុគ្គលិក។ ចំណែកប្ដី និងកូនរបស់នាង បានចាកចេញទៅស្រុកកំណើតបាត់ទៅហើយ។
មន្ទីរពេទ្យភាគច្រើនដែលនៅជុំវិញក្រុង Wuhan ត្រូវប្រឈមនឹងភាពតានតឹង និងសម្ពាធការងារដ៏ធ្ងន់ធ្ងរ រួមនឹងហានិភ័យនៃការឆ្លងមេរោគ ព្រមទាំងកង្វះខាតគ្រប់បែបយ៉ាង។ មន្ទីរពេទ្យធំៗ នៅតំបន់នោះ ពោរពេញដោយអ្នកជំងឺ ហើយសម្ភារវេជ្ជសាស្ត្រ ឯគ្រែសម្រាប់អ្នកជំងឺក៏ខ្វះខាត។ ចំណែកបុគ្គលិកពេទ្យវិញ ក៏មិនមានចំនួនច្រើនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការកើនឡើងនៃអ្នកជំងឺ ជាហេតុធ្វើឱ្យពួកគេម្នាក់ៗ ត្រូវបាក់កម្លាំង។ មនុស្សជាច្រើនដែលសង្ស័យថា មានផ្ទុកមេរោគ Corona ប៉ុន្តែត្រូវបានគេបដិសេធមិនទទួលការពិនិត្យ និងព្យាបាល ព្រោះពេទ្យគ្មានកន្លែងសម្រាប់អ្នកជំងឺថ្មី។
គ្រូពេទ្យម្នាក់ឈ្មោះ Xincheng បានឱ្យដឹងថា៖ “ស្ថានភាពនៅទីនេះ ពិតជាគួរឱ្យខ្លាចណាស់។ មន្ទីរពេទ្យធំៗ មានសភាពណែនណាន់តាន់តាប់ មិនអាចទទួលអ្នកជំងឺថ្មីទៀតបានទេ”។
ជាងនេះទៅទៀត បុគ្គលិកពេទ្យជាច្រើនត្រូវបានគេរើសអើងជាទីបំផុត ទាក់ទិននឹងអាហារការហូបចុក និងបញ្ហាផ្សេងៗជាច្រើនទៀត។ ក្រុមហ៊ុនផ្គត់ផ្គង់អាហារជាច្រើន បានបដិសេធការបញ្ជាទិញពីក្រុមគ្រូពេទ្យដែលកំពុងធ្វើការនៅក្នុងបណ្ដាមន្ទីរពេទ្យដែលមានអ្នកជំងឺរលាកសួត ព្រោះតែភ័យខ្លាចឆ្លងមេរោគ Corona។
លើសពីនេះ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងរោគឆ្លងនៃប្រទេសចិន បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី25មករា ក្រុមគ្រូពេទ្យយ៉ាងតិច 15នាក់ នៅតំបន់ Wuhan បានឆ្លងមេរោគរលាកសួតប្រភេទថ្មីនេះពីអ្នកជំងឺក្នុងអំឡុងពេលបំពេញការងារ។ ក្នុងនោះ គិលានុបដ្ឋាយិកា 13នាក់ រួមនឹងវេជ្ជបណ្ឌិតម្នាក់បានឆ្លងមេរោគពីអ្នកជំងឺតែម្នាក់គត់ ក្នុងពេលវះកាត់ខួរក្បាល។
គ្រូពេទ្យយ៉ាងតិច 5នាក់ នៅទីក្រុង Huanggang ក្បែរតំបន់ Wuhan ក៏បានឆ្លងមេរោគ Corona នេះដែរ។ វេជ្ជបណ្ឌិត Jiang Jijun បានបាត់បង់ជីវិតក្នុងអំឡុងពេលព្យាបាលអ្នកជំងឺរលាកសួត។ ចំណែកវេជ្ជបណ្ឌិត Liang Wudong អាយុ 62ឆ្នាំ ក៏បានស្លាប់បន្ទាប់ពីបានឆ្លងមេរោគ Corona អស់រយៈពេល 9ថ្ងៃ៕
ប្រភព៖ សារព័ត៌មានបរទេស











Candice Qin បាននិយាយថា “យើងខ្ញុំគិតថា នេះជាសម្ពាធដ៏ធ្ងន់មួយ ដែលក្រុមគ្រូពេទ្យនៅតំបន់ Wuhan កំពុងទទួលរង។ យើងខ្ញុំយល់អំពីការព្រួយបារម្ភរបស់អ្នកជំងឺ ប៉ុន្តែយើងត្រូវដឹងថា គ្រូពេទ្យក៏ជាមនុស្សដែរ”៕





ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ាស់ចំនួន1លានសន្លឹកនេះ គឺជាការឧបត្ថម្ភរបស់អាជិវករលក់ដូរនៅក្នុងផ្សាររោងក្លឿ អាជីវករក្រុងប៉ោយប៉ែត រួមនឹងសប្បុរសជនមួយភាគធំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងព័ត៌មានដ៏គួរឱ្យត្រេកអរខាងលើ ក៏មានដំណឹងមិនសូវល្អប៉ុន្មានដែរទាក់ទិននឹងការចំណាយម៉ាស់ការពារនេះ ដោយនៅក្នុងបណ្ដាញសង្គមជាច្រើននាពេលថ្មីៗនេះ គេឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយ អំពីតម្លៃម៉ាស់ស្ទើរគ្រប់តំបន់។
ដោយឡែក ថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលលក់ម៉ាស់ការពារ (mask)ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុស កូរ៉ូណាថ្មី (2019-nCoV) ដោយសូមកុំដំឡើងថ្លៃ ម៉ាស់ ដោយទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើប្រាស់បាន ដើម្បីចូលរួម ការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺដ៏គួរឱ្យភ័យខ្លាចនេះ៕
រោគដំបៅចង្វែកមាត់ ជារោគដែលអាចកើតឡើងបាននៅលើមនុស្សគ្រប់ភេទ គ្រប់វ័យ និអាចបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលដ៏ខ្លី តែក៏មានឱកាសអាចកើតឡើងម្ដងទៀតដដែលៗបានដែរ។ អ្នកដែលកើតជំងឺនេះ នឹងមានស្នាមរយះនៅត្រងចង្វែកមាត់ទាំងសងខាង បើមិនប្រញាប់ព្យាបាលទេ អាចក្លាយជាឧបសគ្គដល់ការនិយាយស្ដី ឬញ៉ាំអាហារបាន ហើយមូលហេតុរបស់រោគដំបៅចង្វែកមាត់នេះ ក៏កើតពីការដែលរាងកាយស្ថិតក្នុងសភាពទន់ខ្សោយ មានប្រព័ន្ធប្រឆាំងជំងឺទាប ឬសភាវខ្វះវីតាមីនB ជាពិសេសវីតាមីនB2 វីតាមីនB3 និងវីតាមីនB12 រួមទាំងការខ្វះសារធាតុរ៉ែស័ង្កសី និងសារធាតុដែក។
នៅពេលរាងកាយខ្វះវីតាមីន B1 វីតាមីនB6 និងវីតាមីនB12 ច្រើនតែធ្វើឱ្យកើតអាការឈឺស្ពឹកនៅលើចុងដៃ ចុងជើង ដោយវីតាមីន B1 និងវីតាមីន B6 មានចំណែកពាក់ព័ន្ធនឹងការសាងប្រព័ន្ធទំនាក់ទំនងប្រសាទ និងការបញ្ជូនសញ្ញាប្រសាទ។ ចំណែកឯវីតាមីនB12 វិញ ពាក់ព័ន្ធនឹងការផលិតសាច់ភ្នាស ម៉ៃអុិលិន ដែលមានតួនាទីជួយបញ្ជូនសញ្ញាក្រសែប្រសាទ។ ដូច្នេះហើយទើបការខ្វះវីតាមីនទាំងអស់នេះ នឹងធ្វើឱ្យរាងកាយកើតមានអាការខុសប្រក្រតី ឈឺស្ពឹកនៅលើសរសៃប្រសាទរង្វង់ក្រៅ ឬចុងដៃ ចុងជើងហ្នឹងឯង។
នៅពេលរាងកាយរបស់អ្នកមានសារធាតុដែកទាប រាងកាយផ្នែកខ្លះនឹងចាប់ផ្ដើមបង្ហាញភាពទន់ជ្រាយចេញមកក្នុងរូបបែបរបស់ក្រចកដៃជើងដែលផុយស្រួយ ឬសាច់ភ្នាសភ្នែកឡើងស្លេក។ ស្ត្រីដែលមានវដ្តរដូវមកច្រើន នឹងប្រថុយប្រថាននឹងការខ្វះសារធាតុដែកកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្នកដែលទទួលទានមំសៈអាហារ(តមអាហារដែលមានសាច់)រយៈពេលយូរដែរ។ ដោយសារតែរាងកាយអាចបឺតជ្រាបសារធាតុដែកបានល្អបំផុតពីសាច់សត្វ ដូច្នេះអ្នកដែលទទួលទានមំសៈអាហារគួរផ្ដល់ភាពសំខាន់ទៅលើការទទួលបន្លែដែលសម្បូរដោយសាធាតុដែក ដូចជា ស្លឹកផ្ទី ឬគ្រាប់សណ្ដែក រួមទាំងអាហារដែលមានវីតាមីនCខ្ពស់ ដើម្បីបង្កើនការបឺតជ្រាបសារធាតុដែកចូលទៅក្នុងរាងកាយ។
ភាពប្រថុយប្រថានក្នុងការកើតរោគឆ្អឹងស្ដើង សភាវឆ្អឹងផុយមិនរឹងមាំ និងឆ្អឹងងាយបាក់ ដោយសារតែបណ្ដុំឆ្អឹងថយចុះនេះ បណ្ដាលមកពីរាងកាយខ្វះកាល់ស្យូម ព្រោះឆ្អឹងរបស់មនុស្សយើង នឹងរឹងមាំខ្លាំងក្លាបំផុតនៅពេលមានអាយុប្រមាណជា30ឆ្នាំ មុននឹងបាត់បង់កាល់ស្យូមជាបណ្ដើរៗទៅវិញ។ ការទទួលទានកាល់ស្យូមក្នុងកម្រិតដែលសមរម្យជាប់ជាប្រចាំ គឺជារឿងសំខាន់ណាស់ ជាពិសេស ស្ត្រីក្នុងវ័យអស់វដ្តរដូវ ដែលមានភាពប្រថុយប្រថានជាមួយសភាវឆ្អឹងផុយមិនរឹងមាំខ្ពស់៕

