ក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួល រដូវកាលផ្លាស់ប្តូរ មនុស្សជាច្រើនតែងមានអាការកណ្តាស់ហាច់ឈីស! ជាញឹកញាប់ ដែលប្រាកដណាស់ ច្បាស់ជានឹកភ្លែតឡើងថា ប្រហែលជាកើតផ្តាសាយមិនខាន។ អា៎… កុំអាលគិតថា អាការកណ្តាស់របស់យើងនេះ វាបញ្ចប់ត្រឹមតែជំងឺផ្តាសាយនោះ ព្រោះការពិតទៅ អ្នកណាដែលកណ្តាស់ញឹកញាប់ ព្រឹកក៏កណ្តាស់ ល្ងាចក៏កណ្តាស់ កណ្តាស់ពេញមួយថ្ងៃនេះ អាចបណ្តាលមកពីរាងកាយរបស់យើងមានលាក់បង្កប់ភាពខុសប្រក្រតីអ្វីម្យ៉ាង ឬច្រើនយ៉ាងក៏អាចថាបានដែរ។
1/ រោគប្រតិកម្មចាញ់អាកាសធាតុ
ក្នុងករណីដែលមិនមែនជាជំងឺផ្តាសាយ គឺមិនបានកណ្តាស់ និងមានទឹកសំបោរខាប់ស្អិត រួមទាំងមិនមានអាការឈឺក្បាលឡើយ ដូច្នេះវាអាចទៅរួចថា អាការកណ្តាស់ញឹកញាប់របស់អ្នកនេះ អាចបណ្តាលមកពីសភាវរបស់រោគប្រតិកម្មចាញ់ធាតុអាកាស រឹតតែនៅលើមនុស្សដែលមានអាការកណ្តាស់ញឹកញាប់ជាប់ៗគ្នា ឬមានអាការរមាស់ក្នុងភ្នែក ហៀរទឹកភ្នែករួមជាមួយផងនោះ ក៏រឹតតែសង្ស័យថាអាចនឹងកើតរោគប្រតិកម្មចាញ់អាកាធាតុ ឬជំងឺច្រមុះបានដែរព្រោះរោគនេះជាអាការដែលកើតឡើងនៅលើសាច់ភ្នាសក្នុងច្រមុះ ដែលសាច់ភ្នាសក្នុងច្រមុះរបស់អ្នកកើតរោគនេះនឹងឆាប់រហ័សមានប្រតិកម្មជាមួយនឹងកត្តាជំរុញជាច្រើនដូចជា សភាពអាកាសធាតុ ធូលីដី លំអងទឹកភ្លៀង កេសររបស់ផ្កា មេរោគផ្សិត រោមសត្វ ឬសូម្បីតែក្លិន និងវត្ថុដែលធ្វើឱ្យរលាកក្រហាយផ្សេងៗរហូតបង្កឱ្យកើតជាអាការកណ្តាស់ហាច់ឈីសៗហ្នឹងឯង។
2/ រលាកសាច់ភ្នាសច្រមុះ
សភាវរលាកសាច់ភ្នាសច្រមុះក៏អាចជាមូលហេតុរបស់អាការកណ្តាស់ញឹកញាប់នេះបានដែរ ដោយសាច់ភ្នាសក្នុងច្រមុះដែលរលាកនោះច្រើនតែបណ្តាលមកពីការឆ្លងមេរោគវីរុសនៅលើប្រព័ន្ធដកដង្ហើម ឬអាចជាការឆ្លងមេរោគបាក់តេរីដែលច្រើនតែកើតនៅលើមនុស្សដែលមានប្រព័ន្ធប្រឆាំងជំងឺទាប។ ទាំងអស់នេះយើងអាចសង្កេតអាការរលាកសាច់ភ្នាសច្រមុះនេះបានតាមរយៈអាការកណ្តាស់ញឹកញាប់ មិនព្រមបាត់ អ្នកខ្លះអាចមានក្តៅខ្លួនស្ទិញៗរួមជាមួយផង មានទឹកសំបោរពណ៌ប្រផេះ លឿង ដែលបង្ហាញពីអាការឆ្លងមេរោគ ហើយអ្នកខ្លះអាចមានអាការឈឺករួមជាមួយផងដែរ។
3/ ជំងឺឫសដូងច្រមុះ
ឫសដូងច្រមុះគឺ សភាវដែលសាច់ភ្នាសនៅក្នុងច្រមុះមានអាការរលាក និងហើម រហូតមានលក្ខណៈលយពកចេញមកដូចជាខ្នែង ដែលច្រើនតែបណ្តាលមកពីការរលាក ឬការឆ្លងមេរោគនៅលើសាច់ភ្នាសច្រមុះរ៉ាំរ៉ៃ ភាពខុសប្រក្រតីរបស់ការតបស្នងចំពោះប្រព័ន្ធប្រសាទដែលគ្រប់គ្រងការធ្វើការរបស់សរសៃឈាមក្នុងផ្នែកដែលចិញ្ចឹមសាច់ភ្នាសច្រមុះ ដែលជាហេតុធ្វើឱ្យកើតអាការហើមលើសាច់ភ្នាសច្រមុះ។ ភាពខុសប្រក្រតីទាំងនោះអាចបង្ហាញចេញមកដោយអាការតឹងណែនច្រមុះ កណ្តាស់ញឹកញាប់ មានទឹកសំបោរថ្លាៗ ឬសំបោរមានពណ៌ព្រមជាមួយក្លិន រួមទាំងមានអាការឈឺពើតនៅត្រង់ក្តោងច្រមុះ និងថ្ពាល់ ឈឺករ៉ាំរ៉ៃ និងអាការឈឺងឿងក្បាលទៀតផង។
4/ សភាវឌឺថ្នាំ
ការប្រើថ្នាំប្រភេទដដែលជាប់ៗគ្នាយូរ អាចបង្កឱ្យកើតប្រតិកម្មអវិជ្ជមានចំពោះរាងកាយបាន ដោយច្រើនប្រទះឃើញថា ថ្នាំដែលអ្នកជំងឺលេបជាប់ៗគ្នារយៈពេលយូរ ជាហេតុនាំឱ្យកើតអាការរលាក ហុចផលឱ្យកើតអាការកណ្តាស់ញឹកញាប់មិនបាត់បានដូចគ្នា ដោយនឹងមានចំណុចសង្កេតបន្តិចថា អ្នកជំងឺនឹងមានអាការកណ្តាស់ក្រោយពីប៉ះពាល់នឹងអ្វីដែលជាកត្តាជំរុញ ដូចជា ផ្សែងបារី ក្លិនឈួលខ្លាំង ឬផ្សែង និងធូលីជាដើម៕


នៅពេលយន្តហោះចុះចតភ្លាម រថយន្តBus 5គ្រឿង និងរថយន្តសង្គ្រោះ 20គ្រឿងដែលបានត្រៀមរួចជាស្រេចនៅក្នុងអាកាសយានដ្ឋាននោះ បាននាំអ្នកដំណើរទាំងអស់ទៅពិនិត្យសុខភាពម្ដងទៀត។ ទាំងអស់គ្នានឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីពិនិត្យមើលអាការរយៈពេល 14ថ្ងៃ។








ការប្រឆាំងតវ៉ាយ៉ាងដាច់ណាត់របស់អ្នកដំណើរជនជាតិជប៉ុនខាងលើ បានបណ្ដាលឱ្យជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ចិន Southern Airlines ដែលនឹងហោះចេញពីក្រុង Nagoya នៃប្រទេសជប៉ុន ទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន ត្រូវពន្យារពេលដល់ទៅ 5ម៉ោង កាលពីថ្ងៃទី28មករាកន្លងទៅ។
ក្រុមអ្នកដំណើរបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ដកអ្នកដំណើរដែលជាអ្នកស្រុក Wuhan ទាំង 16នាក់នោះចេញពីជើងហោះហើរនេះ។ បញ្ហានេះ បានអូសបន្លាយពេលរហូតដល់មានវត្តមានរបស់បុគ្គលិកស្ថានទូតចិននៅ Nagayo។ ចុងក្រោយ អ្នកដំណើរជនជាតិជប៉ុនទាំងអស់ ក៏ព្រមឡើងយន្តហោះ និងហោះឆ្ពោះទៅកាន់ស៊ាងហៃ ប្រទេសចិន។
សូមបញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hebei ប្រទេសចិន ត្រូវបានអាជ្ញាធរប្រកាសបិទទ្វារ បន្ទាប់ពីអាសន្នរោគ Corona បានផ្ទុះឡើង។ ប៉ុន្តែ ប្រជាជននៅក្នុងទីក្រុងនេះ ប្រមាណជា 5លាននាក់ បានចាកចេញទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះមានអ្នកស្រុក Wuhan ប្រហែលជាង 3,000នាក់ បានមកកាន់កម្ពុជា។



តាមសេចក្ដីរាយការណ៍នៃសារព័ត៌មាន CNBC និង Bloomberg បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចិនមានអ្នកឆ្លងមេរោគ Corona កើនឡើងដល់ជាង 6,000ករណី ដោយសារព័ត៌មានទាំង2 ខាងលើបានបញ្ជាក់ថា ចំនួននេះរួមទាំងកោះតៃវ៉ាន់ផងដែរ។
សម្រាប់តែក្នុងតំបន់ Hubei (ចិនដីគោក)មួយ ត្រូវបានគេរាយការណ៍ជាផ្លូវការថា មានអ្នកឆ្លងមេរោគនេះចំនួន 3,554ករណី និងស្លាប់ 125ករណី។

លោក ចូ សៀនវ៉ាង អភិបាលក្រុងវូហាន បានទទួលស្គាល់ថា ការបញ្ចេញព័ត៌មានមានការយឺតយ៉ាវមែន ព្រោះត្រូវទទួលបានការអនុញ្ញាតពីថ្នាក់លើ គឺមណ្ឌលហ៊ូពើយ និងគណៈកម្មការសុខាភិបាលជាតិចិន ជាមុនសិន ទើបអាចបញ្ចេញព័ត៌មានបាន។
វីរុសកូរ៉ូណាប្រភេទថ្មីនេះ ខុសប្លែកពីប្រភេទដែលបង្កឱ្យកើតការសាយភាយរាតត្បាតរបស់ជំងឺខាងប្រព័ន្ធដកដង្ហើមទាន់ហន់ និងធ្ងន់ធ្ងរ ឬសារស៍ និងរោគខាងផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬជំងឺមើស ព្រោះថា អ្នកដែលឆ្លងមេរោគវីរុសជំងឺសារស៍ និងមើស នឹងមិនសាយភាយ ឬចម្លងទៅបុគ្គលដទៃឡើយ ខណៈដែលខ្លួនឯងនៅមិនទាន់មានអាការរោគ ដូចជាក្អក ឬហៀរសំបោរ ជាដើមនោះ។
គិតមកដល់ព្រឹកថ្ងៃទី27 មករានេះ តំបន់ Wuhan មានអ្នកជំងឺដល់ទៅ 533នាក់ ត្រូវបានគេបញ្ជាក់ថា មានផ្ទុកជំងឺរលាកសួតថ្មី Corona។ ខេត្ត Hebei នៃប្រទេសចិន មានអ្នកជំងឺរលាកសួតជាងពាក់កណ្ដាលក្នុងចំណោមអ្នកជំងឺជាង 2,700នាក់នៅប្រទេសចិន នេះបើតាមគេហទំព័រ CNBC។
ទីភ្នាក់ងារសារព័ត៌មាន Nytimes បានដកស្រង់សម្ដីលោកអភិបាលក្រុង Wuhan លោក Zhou Xianwang ឱ្យដឹងថា មុនការដាក់បម្រាមគោចរ មានមនុស្សចំនួនប្រមាណជា 5លាននាក់បានចាកចេញពីទីក្រុង Wuhan ទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក។
បើតាមគេហទំព័រដែលមានឈ្មោះថា “ថ្មីៗ” បានសរសេរថា លោក ជា អូន អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នមានជនជាតិចិនដែលមកពីទីក្រុងវូហានចំនួនជាង 3,000នាក់បានស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយពួកគេបានធ្វើដំណើរមកដល់កម្ពុជាតាំងពីថ្ងៃទី23 មករាកន្លងទៅ៕