ភ្ញៀវទេសចរជនជាតិចិនម្នាក់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅប្រទេសបារាំង បានបាត់បង់ជីវិត ដោយសារឆ្លងមេរោគកូរ៉ូណា (COVID-19) នេះបើតាមអាជ្ញាធរបារាំង។ នេះក៏ជាករណីស្លាប់់ដោយសារវីរុសកូរ៉ូណាដំបូងបង្អស់នៅបារាំង និងនៅអឺរ៉ុប។
>ទ្វីបអាហ្វ្រិកមានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ករណីដំបូង
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងលោកស្រី Agnes Buzyn ក្នុងថ្ងៃទី15កុម្ភៈនេះ បានឱ្យដឹងថា ភ្ញៀវទេសចរមកពីប្រទេសចិនម្នាក់ ដែលបានស្លាប់នោះ គឺជាបុរសវ័យ80ឆ្នាំ។ ប៉ុន្តែ លោកស្រីមិនបានបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណនៃអ្នកជំងឺនេះទេ។ បុរសចំណាស់នេះ បានស្លាប់ដោយសារផ្ទុកវីរុសកូរ៉ូណា COVID-19។
លោកស្រី Agnes Buzyn បានបញ្ជាក់ថា ភ្ញៀវទេសចរខាងលើ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅឯមន្ទីរពេទ្យ Bichat-Claude Bernard ភាគខាងជើងទីក្រុងប៉ារីស ចាប់តាំងពីបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី25មករា។ បុរសនេះបានចាកចេញពីខេត្ត Hubei ប្រទេសចិន ដែលជាសម្បុកមេរោគកូរ៉ូណា ឆ្ពោះទៅកាន់បារាំង កាលពិ9ថ្ងៃមុន៕
ប្រភព៖ សារព័ត៌មានបរទេស


គិតមកដល់ថ្ងៃទី15កុម្ភៈនេះ វីរុសកូរ៉ូណា COVID-19 បានឆ្លងទៅកាន់មនុស្សជាង 67,100នាក់ និងបានសម្លាប់មនុស្ស 1,526នាក់៕

ក្រុមអ្នកវិទ្យាសាស្ត្រនៅឯ RML បានថតរូបភាពកោសិកាមានមេរោគកូរ៉ូណា ដែលបានមកពីអ្នកជំងឺជនជាតិអាមេរិកម្នាក់ ដោយប្រើកែវពង្រីកពីរប្រភេទ គឺមីក្រូទស្សន៍អេឡិចត្រុងប្រភេទស្កេន(Scanning electron microscope) និងមីក្រូទស្សន៍អេឡិចត្រុងប្រភេទបញ្ជូនរូបភាព(transmitted electron microscope) បន្ទាប់មក អ្នកវិទ្យាសាស្ត្របានបន្ថែមពណ៌ទៅលើរូបភាពទាំងនោះ។
ករណីដែលបានកើតឡើងខាងលើ គឺដោយសារវីរុសកូរ៉ូណាប្រភេទ SARS អាចឆ្លងតាមរយៈលាមក និងកាកសំណល់ដែលមិនទាន់បានសម្លាប់មេរោគ។ វេជ្ជបណ្ឌិត Amesh Adalja អ្នកឯកទេសផ្នែកជំងឺឆ្លងនៃមជ្ឈមណ្ឌលសន្តិសុខផ្នែកសុខភាព Jonhs Hopkins ក្នុងតំបន់ Baltimore បានថ្លែងថា បំពង់លូបង្ហូរកាតសំណល់ ត្រូវបានគេរៀបចំដាក់ឱ្យដាច់ដោយឡែកពីកន្លែងរស់នៅ ប៉ុន្តែ បើសិនវាបែក ឬធ្លុះ វានឹងអាចជួយឱ្យមេរោគចេញមកខាងក្រៅបាន ប្រការនេះ ធ្វើឱ្យពលរដ្ឋដែលនៅក្បែរកន្លែងមានលូធ្លាយ ត្រូវប្រឈមទៅនឹងហានិភ័យនៃការឆ្លងមេរោគ។ នេះបើតាមសារព័ត៌មាន Live Science។
ក៏ប៉ុន្ដែ វេជ្ជបណ្ឌិត Amesh Adalja បានសង្កត់ធ្ងន់ថា បើទោះមេរោគកូរ៉ូណា Covid-19 អាចឆ្លងតាមរយៈបំពង់លូ តែនេះក៏មិនមែនជាការឆ្លងធម្មតានោះដែរ។ របៀបឆ្លងទូទៅបំផុតរបស់មេរោគនេះ គឺតាមរយៈកម្ទេចទឹកមាត់ កម្ទេចស្លេស្ម ដែលខ្ទាតចេញនៅពេលអ្នកជំងឺកណ្ដាស់ ឬក្អក។ ការពិនិត្យបឋមទៅលើបំពង់លូក្នុងអគារ Hong Mei House បង្ហាញថា ប្រព័ន្ធបំពង់លូនេះ ត្រូវបានរៀបចំយ៉ាងល្អ។
បណ្ដាផលិតផលនេះ សុទ្ធតែបានច្នៃចេញពីប្លាស្មាឈាម ដែលបានមកពីការបរិច្ចាគពីក្រុមអ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូរ៉ូណា និងបានត្រៀមទុកក្រោយពីបានកម្ចាត់វីរុសរួចរាល់ និងការធ្វើតេស្តជាច្រើនទៀត។ នេះបើតាមការឱ្យដឹងពី CNBG។ អ្នកជំងឺជាង 10នាក់ បានយល់ព្រមទទួលការព្យាបាលដោយប្រើវិធីថ្មីជាមួយនឹងប្លាស្មាឈាមចម្ចាត់មេរោគពិសេសនេះ ហើយឃើញថា ស្ថានភាពជំងឺរបស់ពួកគេ បានប្រសើរឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានព្យាបាលរយៈពេល 12-24ម៉ោង។
ឈាមជាសារធាតុរាវយ៉ាងសំខាន់សម្រាប់រាងកាយរបស់មនុស្សម្នាក់ៗ រួមមានសមាសធាតុផ្សំ4សំខាន់ៗគឺ ប្លាស្មា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត ដែលមានតួនាទី ដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹម បង្កើតឲ្យមានកំណកឈាម ដឹកនាំកាកសំណល់ទៅតម្រងនោម និងថ្លើម គ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយទៀតផង៕
ការទៅកាន់ភោជនីយដ្ឋានដើម្បីផឹកតែ និងហូបអាហារចិន Dim sum (Dim sum គឺជាម្ហូបចិនមួយបែប ដែលអាហារទាំងនោះ ត្រូវបានគេរៀបចំជាផ្នែកតូចៗ ដាក់ក្នុងកន្ត្រកចំហុយតូច ឬនៅលើចានតូចទាបមួយៗ) គឺជាទម្លាប់របស់អ្នកក្រុងក្វាងចូវ។
អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមផ្ទុះឆ្លងរាលដាល តាំងពីខែធ្នូ ឆ្នាំ2019 នៅទីក្រុងអ៊ូហាន (Wuhan) ប្រទេសចិន។ មកដល់ពេលនេះ ពិភពលោកទាំងមូល មានអ្នកស្លាប់ដោយសារមេរោគនេះ កើនដល់ 1,383នាក់ និងអ្នកមានផ្ទុកមេរោគនេះ កើនដល់ទៅ 64,437នាក់ ក្នុងនោះមានអ្នកជំងឺរាប់ពាន់នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត៕

ទាក់ទិននឹងមេរោគកូរ៉ូណា អ្នកបើកបររថយន្តតាក់ស៊ីម្នាក់នៅឯទីក្រុង Tokyo ក៏បានឆ្លងមេរោគនេះ ខណៈដែលជប៉ុនកំពុងខឹតខំទប់ស្កាត់ការរាលដាលនៃមេរោគនេះ ក្នុងនោះក៏មានវិធានការបង្ខាំងនាវាទេសចរណ៍ Diamond Princess នៅឯកំពង់ផែ Yokohama ផងដែរ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមនៅលើនាវាដែលមានផ្ទុកមនុស្សជាង 3,700នាក់ រាជរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តថានឹងជម្លៀសមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ចេញពីនាវានេះនៅថ្ងៃស្អែក ដើម្បីយកទៅដាក់នៅកន្លែងដាច់ដោយឡែកនៅឯដីគោក និងដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវបំផុត។
“អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាព ទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចត ឱ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឱ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព”។ នេះគឺជាសំណេររបស់សម្ដេច ហ៊ុន សែន នៅលើបណ្ដាញសង្គម។
សម្ដេច បានបញ្ចប់ថា ៖ “សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”៕