កូរ៉េខាងត្បូងទើបតែបានបញ្ជាក់ថា មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីបន្ថែមចំនួន84នាក់ទៀត នាំឱ្យចំនួនអ្នកមានផ្ទុកមេរោគនេះឡើងដល់977នាក់។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងរបស់កូរ៉េខាងត្បូង(KCDC) បានឱ្យដឹងថា 80% ក្នុងចំណោមអ្នកមានផ្ទុកមេរោគកូរ៉ូណាសរុប977នាក់នៃប្រទេសនេះ សុទ្ធតែមកពីទីក្រុង Daegu ខេត្ត Gyeongsang ខាងជើង។ កូរ៉េខាងត្បូងក៏បានប្រកាសថា ប្រទេសនេះ មានអ្នកស្លាប់ចំនួន10នាក់ដោយសារមេរោគកូរ៉ូណា ក្នុងនោះមាន8នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យ Cheongdo ជាកន្លែងដែលអ្នកជំងឺ110នាក់ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគ COVID-19។
ជាមួយនឹងតួលេខថ្មីដែលទើបត្រូវបានប្រកាសឱ្យដឹង គេឃើញថាចំនួនករណីឆ្លងនៅកូរ៉េខាងត្បូង បានកើនឡើងជាង30ដង ចាប់ពីថ្ងៃទី18កុម្ភៈ ខណៈចំនួនអ្នកឆ្លងមេរោគថ្មីមាន31ករណី។ តំបន់ស្នូលនៃអាសន្នរោគចំនួន2គឺ វិហារ Shincheonji នៅឯទីក្រុង Daegu និងមន្ទីរពេទ្យ Daenam នៅក្នុងខណ្ឌ Cheongdo នៃខេត្ត Gyeongsang មានអ្នកផ្ទុកមេរោគកូរ៉ូណាសរុប70% ក្នុងចំណោមអ្នកមានមេរោគសរុបនៅកូរ៉េខាងត្បូង។
នៅក្នុងដំណើរទស្សនកិច្ចដំបូងទៅកាន់តំបន់ Daegu ចាប់តាំងពីអាសន្នរោគបានចាប់ផ្ដើមកើតឡើង ប្រធានាធិបតី Moon Jae-in បានថ្លែងថា “ស្ថានភាពពិតជាធ្ងន់ធ្ងរណាស់” ហើយលោកក៏បានសន្យាថា រដ្ឋាភិបាលនឹងជួយដល់តំបន់នេះ។
សូមរំឭកថា អាសន្នរោគកូរ៉ូណា COVID-19 នេះ បានកើតឡើងដំបូងនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2020។ មកដល់បច្ចុប្បន្ន មេរោគនេះបានឆ្លងទៅមនុស្សយ៉ាងហោច 80,289នាក់ និងបានសម្លាប់មនុស្សជាង2,704នាក់ នៅទូទាំងពិភពលោក។ កូរ៉េខាងត្បូង បច្ចុប្បន្ន បានក្លាយជាសម្បុកមេរោគកូរ៉ូណាធំបំផុតលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស



ប្រភព សារព័ត៌មានបរទេស










មន្ត្រីអ៊ីតាលី2រូប កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះ មិនទាន់រកឃើញ “អ្នកជំងឺលេខ 0” (ប្រភពចម្លងដំបូងគេដំបូងក្នុងប្រទេសនេះ) នៅឡើយ។ Nott Angelo Borrelli ដែលជាប្រធាននៃគណៈកម្មការការពារពលរដ្ឋរបស់អ៊ីតាលី បានឱ្យដឹងថា “ប្រការដែលសំខាន់គឺត្រូវរកឱ្យឃើញថា តើអ្នកនោះមកពីទីណា ដើម្បីអាចទប់ស្កាត់ការបន្តចម្លងវីរុសពីប្រភពមេរោគនេះ”។
ប្រទេសប្រ៊ុយណេ អង់គ្លេស តូមិននីស្ថាន កាហ្សាក់ស្ថាន អេត្យូពី និងអ៊ូហ្គង់ដា ក៏បានចាប់ផ្ដើមរឹតបន្តឹងចំពោះភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងបណ្ដាប្រទេសដែលមានអ្នកជំងឺកូរ៉ូណាច្រើន ខណៈដែលប្រទេសអូម៉ង់នឹងបង្ខាំងអ្នកទេសចរកូរ៉េខាងត្បូង ចិន អ៊ីរ៉ង់ និងសិង្ហបុរីចំនួន14ថ្ងៃ នៅពេលពួកគេចូលដល់ប្រទេសនេះ។

អ្នកដែលធ្វើការនៅកន្លែងដែលមានមនុស្សច្រើន ឬត្រូវជួបអតិថិជន ពួកគេត្រូវតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការចាប់ដៃឱ្យបានជាអតិបរមា និងឈរ ឬអង្គុយឆ្ងាយពីអតិថិជនឱ្យបាន1ម៉ែត្រ ហើយត្រូវលាងដៃនឹងសាប៊ូ និងទឹកស្អាតឱ្យបានញាប់ញាប់នៅមុនពេលធ្វើការ ក្រោយម៉ោងសម្រាក និងមុន និងក្រោយការទទួលទានអាហារ មុននិងក្រោយការចម្អិនអាហារ ក្រោយពីចូលបន្ទប់ទឹក ក្រោយពីក្អក កណ្ដាស់ ពេលដៃបែកញើស ឬប្រឡាក់អ្វីមួយ និងក្រោយពីនៅក្បែរ ឬចាប់ដៃអ្នកណាម្នាក់។
នៅឯប្រទេសវៀតណាម ក្រុមហ៊ុន និងរោងចក្រជាដើម ក៏ត្រូវបានអាជ្ញាធរស្នើឱ្យផ្ដល់ម៉ាស់ដល់បុគ្គលិកឱ្យបានគ្រប់ៗគ្នាផងដែរ។