ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៦ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៦ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ស្ថាប័នសុខាភិបាលសាធារណៈរបស់ ប្រទេសកាណាដា (PHAC) កាលពីម្សិលមិញ បានរកឃើញអ្នកឆ្លងជំងឺអុតស្វា (monkeypox) បន្ថែមទៀត។
ក្នុងសេចក្ដីប្រកាស PHAC ឱ្យដឹងថា ក្រៅពីករណីឆ្លងជំងឺអុតស្វាចំនួន ១៦ នាក់ដែលបានរកឃើញមុននោះនៅ Quebec បច្ចុប្បន្ន កាណាដា មានករណីឆ្លងសរុប ២៦ ហាក់ហើយ ក្នុងនោះរួមមាន ២៥ ករណីនៅ Quebec និង ១ ករណីនៅ Ontario។ ការប្រកាសខាងលើក៏បានអះអាងថា អាចនឹងមានច្រើនករណីទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ គ្រាដែលមន្ទីរពិសោធន៍របស់ PHAC បន្តទទួលបានសំណាកថ្មីពីមូលដ្ឋាននានា។
ក្នុងថ្ងៃដដែល មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង (CDC) របស់ សហរដ្ឋអាម៉េរិក ក៏បានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺអុតស្វាចំនួន ៩ ករណីនៅក្នុង ៧ រដ្ឋ រួមមាន California, Florida, Massachusetts, New York, Utah, Virginia និង វ៉ាស៊ីងតោន។ ក្នុងពេលដ៏ខ្លីខាងមុខ នឹងមានករណីឆ្លងថ្មីជាច្រើនទៀត នេះបើតាមការវាយតម្លៃរបស់ក្រុមមន្ត្រីសុខាភិបាលអាម៉េរិក ខណៈដែល CDC អាម៉េរិក ស្នើឱ្យក្រុមវេជ្ជបណ្ឌិត និងប្រជាជនបង្កើនការប្រុងប្រយ័ត្នជាមួយនឹងរោគសញ្ញានៃជំងឺនេះ។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។

នៅទូទាំងសកលលោក ករណីឆ្លងជំងឺអុតស្វា បានកើនឡើងដល់ ២១៩ នាក់ នេះគឺជាការប្រកាសរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងអឺរ៉ុប (ECDC) ធ្វើឡើងកាលពីម្សិលមិញ។
យោងតាម ECDC បច្ចុប្បន្នមានប្រទេសជាង ១០ ដែលស្ទើរតែទាំងអស់គឺនៅ អឺរ៉ុប បានរាយការណ៍ថា ប្រទេសពួកគេមានករណីវិជ្ជមាននឹងវីរុសអុតស្វា។ នេះគឺជាលើកដំបូងដែលការផ្ទុះឆ្លងជំងឺមួយនេះបានកើតឡើងនៅ អឺរ៉ុប ដែលដើមឡើយមិនមានទំនាក់ទំនងអ្វីសោះជាមួយនឹងការផ្ទុះឆ្លងជំងឺនេះនៅ អាហ្វ្រិក កាលពីលើកមុន។
ស្ទើរតែទាំងអស់នៃករណីឆ្លងជំងឺនេះគឺជាបុរស និងបានសារភាពថា ធ្លាប់រួមភេទជាមួយនឹងមនុស្សភេទដូចគ្នា។ បច្ចុប្បន្ន អង់គ្លេស គឺជាប្រទេសដែលមានករណីឆ្លងជំងឺនេះច្រើនជាងគេ (៧១ នាក់), លំដាប់ទីពីរគឺ អេស្ប៉ាញ (៥១ នាក់) និង ព័រទុយហ្គាល់ (៣៧ នាក់)។ ក្រៅពី អឺរ៉ុប ប្រទេសកាណាដា ក៏មាន ១៥ នាក់ និង សហរដ្ឋអាម៉េរិក មាន ៩ នាក់។
ក្នុងប្រកាសកាលពីថ្ងៃទី ២៣ ឧសភា ប្រធានក្រុមបច្ចេកទេសនៃស្ថាប័នគ្រប់គ្រងជំងឺឆ្លងរបស់ អង្គការសុខភាពពិភពលោក លោកស្រី Maria Van Kerkhove បានអះអាងថា ពិភពលោកអាចគ្រប់គ្រង់ការឆ្លងរាលដាលរបស់ជំងឺអុតស្វាបាន។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៥ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្រុមអ្នកជំនាញផ្នែករោគឆ្លងនៅ អាហ្វ្រិកខាងត្បូង យល់ថា មិនចាំបាច់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដើម្បីទប់ស្កាត់ជំងឺអុតស្វា (monkeypox) និងមិនជឿថា ជំងឺនេះអាចផ្ទុះឆ្លងរាលដាលដូចកូវីដ-១។
គិតត្រឹមថ្ងៃទី ២៥ ឧសភា ប្រទេសអាហ្វ្រិកខាងត្បូង មិនទាន់មានករណីវិជ្ជមាន ឬករណីសង្ស័យណាមួយនៅឡើយ ទាក់ទងនឹងជំងឺអុតស្វា។ ប៉ុន្តែ ក្រុមមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ កំពុងតែមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមនុស្សជាង ២០០ នាក់ បានឆ្លង និងសង្ស័យថាបានឆ្លងជំងឺនេះនៅក្នុងប្រទេសចំនួន ១៩ ក្នុងពិភពលោក ដែលភាគច្រើននៅ អឺរ៉ុប រាប់ចាប់ពីដើមខែឧសភានេះ។
វីរុសបំប្លែងខ្លួនថ្មីដែលបង្កជំងឺអុតស្វានៅក្នុងការផ្ទុះឆ្លងកន្លង ធ្លាប់បង្កអត្រានៃការស្លាប់ប្រហែល ១% ប៉ុន្តែ ក្នុងការផ្ទុះឆ្លងថ្មីនេះ មិនទាន់មានករណីស្លាប់នៅឡើយ។
កាលពីថ្ងៃទី ២៥ ឧសភា នាយកប្រតិបត្តិរបស់ វិទ្យាស្ថានស្រាវជ្រាវជំងឺឆ្លង (NICD) របស់ ប្រទេសអាហ្វ្រិកខាងត្បូង Adrian Puren បានអះអាងថា មកដល់បច្ចុប្បន្ន ការចាក់វ៉ាក់សាំងទូលំទូលាយដើម្បីទប់ស្កាត់ជំងឺអុតស្វា គឺជារឿងមិនចាំបាច់។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការគួរផ្ដល់អាទិភាពឱ្យជំងឺដទៃ ដែលមានហានិភ័យឆ្លង និងស្លាប់ក្នុងអត្រាខ្ពស់។ ក៏ប៉ុន្តែ លោកបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលត្រូវតែមានការប្រុងប្រយ័ត្នចំពោះការផ្ទុះឆ្លងរបស់ជំងឺអុតស្វាលើកនេះ។
អ្នកជំនាញ Jacqueline Yeyer មកពី NICD ថ្លែងថា ការផ្ទុះឆ្លងជំងឺអុតស្វាលើកនេះមិនមានអ្វីខុសប្លែកពីធម្មតា ក្រៅតែពីទីតាំងផ្ទុះឆ្លង។ លោកស្រីឱ្យដឹងថា ការវិភាគហ្សែនវីរុសបង្កជំងឺអុតស្វាដែលផ្ទុះឆ្លងនាបច្ចុប្បន្ន ក៏បានបង្ហាញថា មិនមានអ្វីខុសពីវីរុសបង្កជំងឺអុតស្វាដែលបានផ្ទុះឆ្លងកាលពីប៉ុន្មានឆ្នាំកន្លងនៅ នីហ្សេរីយ៉ា។ ជំងឺអុតស្វាបច្ចុប្បន្ន ផ្ទុះឆ្លងនៅតំបន់ផ្សេងដែលមិនមែននៅ អាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្ដាល។
លោកស្រី Weyer ជឿថា វីរុសអុតស្វាមិនឆ្លងរាលដាលលឿនដូចទៅនឹងវីរុសកូវីដ-១៩ ហើយរលកនៃការឆ្លងជំងឺអុតស្វាលើកនេះអាចត្រូវបានគ្រប់គ្រងយ៉ាងឆាប់រហ័សតាមរយៈការធ្វើតេស្ត ការតាមរកអ្នកពាក់ព័ន្ធ ការតាមដានអាការ និងការធ្វើចត្តាឡីស័ក ជំនួសឱ្យការចាក់វ៉ាក់សាំង។
ចំណែកសាស្ត្រាចារ្យ Moritz Kraemer មកពីសាកលវិទ្យាល័យ Oxford (អង់គ្លេស) វិញ យល់ថា បច្ចុប្បន្នមិនទាន់មានទិន្នន័យគ្រប់គ្រាន់សម្រាប់ធ្វើការព្យាករចំពោះការឆ្លងរាលដាលរបស់ជំងឺនេះ។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៤ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភារដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។
អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។
យោងតាម ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី ២៥ ឧសភានេះ កម្ពុជា មិនទាន់មានករណីជំងឺអុតស្វា (monkeypox) នេះនៅឡើយ ប៉ុន្តែ ដើម្បីបង្ការ ក្រសួងសុខាភិបាល បានចេញសេចក្ដីណែនាំដែលមានខ្លឹមសារដូចខាងក្រោម៖


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៣ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


អាជ្ញាធរវាយតម្លៃហានិភ័យ របស់ បែលហ្ស៊ិក បានប្រកាសធ្វើចត្តាឡីស័ក ២១ ថ្ងៃ ចំពោះអ្នកដែលបានឆ្លងជំងឺអុតស្វា (monkeypox)។
ទីភ្នាក់ងារសារព័ត៌មាន RT កាលពីថ្ងៃទី ២២ ឧសភា ឱ្យដឹងថា ប្រកាសខាងលើត្រូវបានធ្វើឡើងនៅពេលដែលពលរដ្ឋ ៣ នាក់របស់ប្រទេសនេះ ត្រូវបានពិនិត្យឃើញថា មានផ្ទុកវីរុសបង្កជំងឺអុតស្វា ដែលជាជំងឺមួយបានបង្ហាញខ្លួននៅក្នុងប្រទេសជាង ១០ រួចមកហើយក្នុងសប្ដាហ៍កន្លង។ ស្ថាប័នសុខាភិបាលរបស់ បែលហ្ស៊ិក បញ្ចេញប្រកាសនេះកាលពីថ្ងៃទី ២០ ឧសភា ២០២២។
អ្នកវីរុសសាស្ត្រ Marc Van Ranst បានឱ្យដឹងថា បែលហ្ស៊ិក បានរកឃើញអ្នកជំងឺទី ៤ ដែលបានឆ្លងវីរុសបង្កជំងឺអុតស្វា។ លោកបញ្ជាក់ថា ដូចទៅនឹង ៣ ករណីមុន ករណីទី ៤ នេះមានជាប់ទាក់ទងនឹងព្រឹត្តិការណ៍បុរសស្រលាញ់ភេទដូចគ្នាអន្តរជាតិ Darklands ដែលត្រូវបានរៀបចំធ្វើឡើងកាលពីដើមខែឧសភា នៅ Antwerp។
វិជ្ជបណ្ឌិត Ranst និយាយថា «ប្រការសំខាន់គឺថា អ្នកទាំងឡាយដែលបានចូលរួមព្រឹត្តិការណ៍ Darklands ត្រូវតែយកចិត្តទុកដាក់ទៅលើរាល់អាការដែលកើតឡើងលើខ្លួនពួកគេ»។
ស្ថានភាពនេះបង្ហាញថា ជំងឺផ្ទុះឡើងក្នុងទ្រង់ទ្រាយកាន់តែធំ។ ជំងឺអុតស្វា តែងជាសះស្បើយដោយឯកឯងក្នុងរង្វង់ ២-៣ សប្ដាហ៍។ ជំងឺនេះ ភាគច្រើនបង្ហាញវត្តមាននៅ អាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្ដាល។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។