រោគរាតត្បាត Covid-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួនជិត100 នៅជុំវិញពិភព លោក បណ្ដាលឱ្យមានអ្នកផ្ទុកមេរោគនេះ ចំនួនជាង 102,050នាក់ ក្នុងនោះមាន 3,466នាក់ បានបាត់បង់ជីវិត។
ចំនួនករណីឆ្លងមេរោគ Covid-19 នៅប្រទេសអ៊ីតាលី និងអ៊ីរ៉ង់ កំពុងតែបន្តកើនឡើងយ៉ាងលឿន។ ប្រទេសអ៊ីតាលីបានរកឃើញអ្នកផ្ទុកមេរោគនេះបន្ថែម 778ករណី ធ្វើឱ្យចំនួនអ្នកបានឆ្លងមេរោគសរុបកើនដល់ 4,636នាក់ ខណៈដែលចំនួនអ្នកបានឆ្លងមេរោគនៅអ៊ីរ៉ង់ កើនដល់ 4,747នាក់។
អ៊ីតាលី គឺជាប្រទេសដែលមានករណីស្លាប់ដោយសារ Covid-19 ច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ដោយចំនួនអ្នកស្លាប់បានឡើងដល់ 197នាក់ កើន 49ករណី បើធៀបនឹង1ថ្ងៃមុន។
ប្រទេសចិន បានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគ Covid-19 បន្ថែម 99ករណី និងអ្នកស្លាប់ចំនួន28នាក់ នាំឱ្យចំនួនអ្នកបានឆ្លងមេរោគនេះកើនដល់ 80,651នាក់ និងអ្នកស្លាប់ កើនដល់ 3,070នាក់។
កូរ៉េខាងត្បូងបន្តក្លាយជាសម្បុកមេរោគ Covid-19 ធំជាងគេលំដាប់ទី2 បន្ទាប់ពីប្រទេសចិន នៅពេលមានអ្នកឆ្លងមេរោគចំនួន 6,593នាក់ កើន 309នាក់ បើធៀបនឹង1ថ្ងៃមុន។ ប្រទេសនេះ មានអ្នកស្លាប់សរុប 43នាក់។
ប្រទេសអាល្លឺម៉ង់ មានអ្នកផ្ទុកមេរោគនេះ ចំនួន670នាក់ ខណៈដែលប្រទេសបារាំងមានចំនួន 653នាក់។
គិតមកដល់ពេលនេះ (7មីនា) ពិភពលោកទាំងមូល មានអ្នកផ្ទុកមេរោគកូរ៉ូណា ចំនួនជាង 102,050នាក់ ក្នុងនោះមានអ្នកស្លាប់ 3,494នាក់ និងអ្នកបានជាសះស្បើយ 57,611នាក់៕
ប្រភព៖ សារព័ត៌មានបរទេស



Zhao បានប្រាប់ថា ពួកគេបានដឹងថា នៅឯស្រុកកំណើតនាទីក្រុង Wuhan ត្រូវបានគេបិទការចេញ-ចូល នៅពេលដែលខ្លួនកំពុងស្ថិតនៅក្នុងទីក្រុង Changchun នៃខេត្ត Jilin។ នៅទីនេះ ពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រួសារដែលកំពុងនៅក្នុងទីក្រុង Wuhan ហើយពេលខ្លះ ពួកគេត្រូវអ្នកស្រុកផ្សេងរើសអើង ព្រោះតែមកពីពួកគេមកពី Wuhan។

ក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាច្រើនជាងគេបង្អស់ គេឃើញថាប្រទេសអ៊ីតាលីបានឈរលំដាប់់លេខ2 បន្ទាប់ពីប្រទេសចិន ដោយមានអ្នកស្លាប់សរុបចំនួន148នាក់។ ឈរលេខ3 គឺប្រទេសអ៊ីរ៉ង់ ដោយមានអ្នកស្លាប់124នាក់ និងកូរ៉េខាងត្បូងមានអ្នកស្លាប់ចំនួន42នាក់។
នៅប្រទេសកម្ពុជាវិញ មកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីករណីបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណានៅឡើយ។ ប៉ុន្តែ កម្ពុជាមានមនុស្សចំនួន44នាក់កំពុងត្រូវបានដាក់ឱ្យនៅក្រោមការតាមដានសុខភាពពីសំណាក់ក្រសួងសុខាភិបាលនៅឯខេត្តសៀមរាប ក្នុងនោះមាន4នាក់ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ព្រោះសង្ស័យថា បានឆ្លងមេរោគកូរ៉ូណាពីបុរសជនជាតិជប៉ុនម្នាក់ ដែលបច្ចុប្បន្នជនជាតិជប៉ុនម្នាក់នោះ កំពុងទទួលការព្យាបាលនៅឯប្រទេសជប៉ុន៕
មនុស្សទាំង4នាក់ខាងលើ ក៏បានប្រាប់អ្នកតំណាងក្រសួងសុខាភិបាលដែរថា នៅកន្លែងធ្វើការរបស់ជនជាតិជប៉ុនម្នាក់ដែលពួកគេធ្វើការជាមួយនោះ បានអនុវត្តវិធានការការពារសុខភាពបានល្អណាស់។ ពួកគេបាននិយាយថា ជនជាតិជប៉ុនម្នាក់នោះ តែងឱ្យពួកគេឈរចម្ងាយ1ម៉ែត្រពីគាត់ នៅពេលនិយាយគ្នា បន្ទាប់ពីគាត់ដឹងថា ខ្លួនគាត់មិនសូវស្រួលខ្លួន។ នេះបើតាមសារព័ត៌មាន AKP។
គិតមកដល់ពេលនេះ រោគរាតត្បាត Covid-19 បានរាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះ មានប្រទេសមួយចំនួនដែលរងផលប៉ះពាល់ច្រើនជាងគេក្រៅពីប្រទេសចិន ដូចជា ប្រទេសកូរ៉េខាងត្បូង (មានអ្នកជំងឺ 6,593នាក់) ប្រទេសអីតាលី (មានអ្នកជំងឺ 3,858នាក់) ប្រទេសអ៊ីរ៉ង់ (មានអ្នកជំងឺ 3,513នាក់) រួមនឹងប្រទេសជាច្រើនផ្សេងទៀត៕

លោក Tedros សង្កត់ធ្ងន់ថា “នេះមិនមែនជាពេលដែលត្រូវចុះចាញ់ ហើយក៏មិនមែនជាពេលដែលត្រូវយកលេសដោះសា មកនិយាយនោះដែរ។ វាជាពេលវេលាដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់ដែលមាន ព្រោះថា បញ្ហាអាក្រក់បំផុតអាចនឹងកើតមានចំពោះប្រទេសមួយ ឬសូម្បីតែបុគ្គលម្នាក់។ នេះបើតាម CNBC។
មុននេះ WHO បានវាយតម្លៃទៅលើហានិភ័យរបស់ Covid-19 ពីកម្រិត “ខ្ពស់” ឡើងទៅកម្រិត “ខ្ពស់ខ្លាំង” និងជាសកល មានន័យថា “កម្រិតនៃការយកចិត្តទុកដាក់របស់ WHO កំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុត” នេះបើតាមលោកបណ្ឌិត Mike Ryan ប្រធានកម្មវិធីវេជ្ជសាស្ត្របន្ទាន់របស់អង្គការសុខភាពពិភពលោក។
វីរុស Covid-19 ដែលបង្កឱ្យមានជំងឺរលាកសួតប្រភេទថ្មី បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 89 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង 98,385នាក់ត្រូវកើតជំងឺ ក្នុងនោះមាន 3,383នាក់ បានបាត់បង់ជីវិត៕
សូមបញ្ជាក់ថា មូលហេតុដែលនាំឱ្យមានវិធានការខាងលើ គឺកើតឡើងបន្ទាប់ពីជនជាតិជប៉ុនម្នាក់នៅខេត្តសៀមរាប ត្រូវបានអាជ្ញាធរជប៉ុនពិនិត្យឃើញថាមានផ្ទុកមេរោគ Covid-19 ក្រោយពីបុរសម្នាក់នេះ បានធ្វើដំណើរតាមជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចេញចំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសជប៉ុន ដោយបានចុះចត និងប្ដូរយន្តហោះក្នុងប្រទេសវៀតណាម ហើយបានបន្តដើម្បីទៅកាន់ប្រទេសជប៉ុន។



ចំណែកលោកឧត្ដមសេនីយ៍ រេសៅ ចាឡាលី អគ្គមេបញ្ជាការអង្គការការពារគ្រោះភ័យពលរដ្ឋនៃប្រទេសអ៊ីរ៉ង់ បានថ្លែងកាលពីពេលមុនថា ការបំផុសក្ដីភ័យខ្លាចរបស់វីរុសថ្មីនេះនៅក្នុងប្រទេសអ៊ីរ៉ង់តាមរយៈព័ត៌មាន រឹតតែបន្ថែមទម្ងន់ទៀតថា មេរោគវីរុស គឺជាការវាយប្រហារខាងអាវុធជីវសាស្ត្រមកលើអ៊ីរ៉ង់ និងចិន តែយ៉ាងណាក្ដី ការសង្ស័យនេះត្រូវអាស្រ័យលើការស៊ើបអង្កេតខាងជីវសាស្ត្រ និងការសិក្សាស្រាវជ្រាវជីណូម ឬព័ត៌មានលម្អិតខាងពូជអម្បូររបស់វីរុស”៕
វេជ្ជបណ្ឌិត Liu បានរៀបរាប់ថា អ្នកជំងឺវ័យ 87ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែ ក្រុមគ្រូសារមិនអាចមកមើលអ្នកជំងឺញឹកញាប់បាន ដោយសារបញ្ហាសុវត្ថិភាព និងការដើរហើរ។ ដូច្នេះ អ្នកជំងឺនេះត្រូវបានថែទាំងដោយក្រុមបុគ្គលិកពេទ្យ។