ទន្ទឹមនឹងការប្រកាសដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្ន លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏បានថ្លែងថា លោកអាចនឹងត្រូវធ្វើតេស្តរកវីរុសកូរ៉ូណា COVID-19 ផងដែរ។
“ខ្ញុំសូមប្រកាសភាពអាសន្នសម្រាប់ប្រទេសជាតិយើង ដែលនេះជាពាក្យដ៏សំខាន់” លោក Trump និយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន កាលពីថ្ងៃទី13មីនាកន្លងទៅ បន្ទាប់ពីមានការរិះគន់ខ្លាំងថា លោកមានប្រតិកម្មយឺតយ៉ាវ និងទម្លាក់ភាពធ្ងន់ធ្ងរនៃរោគរាតត្បាត COVID-19 បណ្ដោយឱ្យមេរោគនេះបង្កចលាចលនៅស្ទើរគ្រប់កន្លែង។ បច្ចុប្បន្ន សហរដ្ឋអាមរិក បានរកឱ្យអ្នកផ្ទុកវីរុសនេះ ចំនួនជាង 2,200នាក់ ក្នុងនោះមាន 48នាក់បានស្លាប់ និងជាង40 បានជាសះស្បើយ។
ប្រធានាធិបតីអាមេរិក ក៏បានប្រកាសថា នឹងចែករំលែកថិវកាជាតិប្រមាណជា50ពាន់លានដុល្លារ ទៅឱ្យបណ្ដារដ្ឋ និងតំបន់ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។ “ខ្ញុំសូមជំរុញឱ្យបណ្ដារដ្ឋ បង្កើតមជ្ឈមណ្ឌលធ្វើកម្មភាពជាបន្ទាន់” នេះគឺជាប្រសាសន៍របស់ប្រធានាធិបតីអាមេរិក Donald Trump។
កាលពីថ្ងៃទី7មីនា លោក Trump ក៏ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងមន្ត្រីប្រេស៊ីលម្នាក់ ដែលក្រោយមកមន្ត្រីរូបនេះ បានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគ COVID-19។ លោក Trump មានប្រសាសន៍ថា លោកក៏នឹងត្រូវធ្វើតេស្តរកមេរោគនេះដែរ ប៉ុន្តែ លោកថា មិនមែនដោយសារតែមូលហេតុខាងលើនេះនោះទេ។
COVID-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ មកដល់ពេលនេះ វាបានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន138 នៅទូទាំងពិភពលោក និងបានធ្វើឱ្យមនុស្សចំនួនជាង 145,000នាក់កើតរោគ ក្នុងនោះ5,401នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស


រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ លោកស្រី Irene Montero ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសកូរ៉ូណា COVID-19 បន្ទាប់ពីត្រូវបានធ្វើតេស្តរកមេរោគ ខណៈដែលស្វាមីរបស់លោកស្រី គឺឧបនាយករដ្ឋមន្ត្រី Pablo Iglesias ត្រូវបង្ខាំងខ្លួននៅដោយឡែក។
លោកស្រី Sophie Gregoire ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុស COVID-19 បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសអង់គ្លេស ប៉ុន្តែ នៅមានសុខភាពល្អ និងមានអាការរោគស្រាលប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក Dutton ត្រូវបានពិនិត្យឃើញថា មានផ្ទុកមេរោគ COVID-19 និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងរដ្ឋ Queensland ដើម្បីនៅដាច់ដោយឡែក និងទទួលការព្យាបាល។ លោក Dutton គឺជាអ្នកនយោបាយអូស្ត្រាលីទី1ហើយ ដែលបានឆ្លងវីរុស COVID-19។
លោក Ali Akbar Velayati អាយុ74ឆ្នាំ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិ របស់មេដឹកនាំអ៊ីរ៉ង់ Ali Khamenei ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19។ លោក Ali Akbar Velayati ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ចាប់ពីឆ្នាំ 1981-1997 មុនពេលលោកក្លាយជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការបរទេសរបស់មេដឹកនាំ Ali Khamenei។
យោងតាមសារព័ត៌មាន Reuters ស្ត្រីដែលជាមន្ត្រីការបរទេសហ្វីលីពីននេះ ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 កាលពីថ្ងៃទី12មីនា ដែលនេះជាករណីដំបូងបង្អស់នៅឯអង្គការសហប្រជាជាតិ នាទីក្រុង New York។ ឯកអគ្គរដ្ឋទូតស្តីទីហ្វីលីពីន ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Kira Christianne Azucena
យោងតាមសារព័ត៌មាន Guardian កាសែតធំមួយដែលមានឈ្មោះថា Jornal O Dia របស់ប្រេស៊ីល ថ្ងៃនេះបានចេញផ្សាយថា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឆ្លងមេរោគ COVID-19 បន្ទាប់ពីបានធ្វើតេស្ត។ សារព័ត៌មាន Fox News ក៏បានចេញផ្សាយអំពីដំណឹងនេះ៕









លោក ចាវ ទើបតែឡើងមកបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានមិនយូរប៉ុន្មាន បន្ទាប់ពីធ្វើជាអនុប្រធានស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថាន និងតែងតែប្រើប្រាស់ប្រព័ន្ធធ្វីតធើរឆ្លើយតបបែបកាប់ឆៅៗ និងក្ឌុងក្ឌាំងបែបនេះជានិច្ច។ កាលពីអតីត លោកធ្លាប់មានជម្លោះពាក្យសម្ដីនៅលើធ្វីតធើរ ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូហ្សាន រ៉ៃស៍ ដែលធ្វើឱ្យលោកស្រី រ៉ៃស៍ ចោទលោក ចាវ ថា រើសអើងជាតិសាសន៍ពណ៌សម្បុរ។