ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០២ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០២ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។

ស្ថាប័នសន្តិសុខសុខាភិបាលអង់គ្លេស (UKHSA) កាលពីថ្ងៃទី ០១ មិថុនា បានឱ្យដឹងថា ជំងឺអុតស្វាពិតជាឆ្លងពីមនុស្សទៅមនុស្ស។
យោងតាម Reuters វីរុសដែលតែងបង្កជាជំងឺរាតត្បាតនៅ អាហ្វ្រិកខាងលិច និង អាហ្វ្រិកកណ្ដាល នេះ ត្រូវបានគេជឿថា អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់។ កាលពីដើមខែឧសភា ករណីឆ្លងជំងឺអុតស្វា ត្រូវបានរកឃើញនៅខាងក្រៅដែនដីនៃ ទ្វីបអាហ្វ្រិក។
«ការផ្ទុះឆ្លងជំងឺនាបច្ចុប្បន្ន គឺជាសញ្ញាដំបូងបង្ហាញថា វីរុសឆ្លងពីមនុស្សទៅមនុស្សនៅក្នុង ប្រទេសអង់គ្លេស ក្នុងស្ថានការណ៍ដែលទំនាក់ទំនងរវាងបណ្ដាករណីឆ្លង និងការដើរហើរទៅកាន់ប្រទេសណាមួយដែលមានជំងឺនេះ នៅតែមិនទាន់ត្រូវបានគេដឹង» UKHSA ប្រកាសដូច្នេះ។
UKHSA ឱ្យដឹងថា ភាគច្រើននៃករណីឆ្លងនៅ អង់គ្លេស (១៣២ ករណី) ត្រូវបានរកឃើញនៅ ទីក្រុងឡុងដ៍ ក្នុងនោះ ១១១ ករណីគឺជាមនុស្សដែលស្ថិតក្នុងសហគមន៍ LGBTQ (អ្នកដែលមានភេទពិសេស/ស្រលាញ់ភេទដូចគ្នា)។ គិតមកដល់បច្ចុប្បន្ន UKHSA រកឃើញតែករណីឆ្លងដែលមានទំនាក់ទំនងជាមួយនឹងបណ្ដាក្លឹបរាត្រីសម្រាប់មនុស្សភេទទីបី បន្ទប់ឆ្ពុង (ស្ទីមសូណា) និងកម្មវិធីណាត់ជួបលើទូរស័ព្ទ នៅ អង់គ្លេស ក៏ដូចជានៅបរទេសប៉ុណ្ណោះ។
អង់គ្លេស កំពុងតែចាក់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុន Bavarian Nordic ដល់ក្រុមមនុស្សដែលបានប៉ះពាល់ទៅនឹងមនុស្សដែលត្រូវបានបញ្ជាក់ថា មានផ្ទុក ឬសង្ស័យថាមានផ្ទុកវីរុសអុតស្វា។
បច្ចុប្បន្ន ករណីឆ្លងជំងឺអុតស្វាបន្តកើនឡើងនៅខាងក្រៅ ទ្វីបអាហ្វ្រិក ដែលភាគច្រើននៅ អឺរ៉ុប។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រឹងប្រែងក្នុងការស្វែងរកមូលហេតុដែលនាំឱ្យមានការផ្ទុះឆ្លងរាលដាលជំងឺនេះ។
ជំងឺអុតស្វាត្រូវបានរកឃើញជាលើកដំបូងលើមនុស្សកាលពីឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយចាប់ពីពេលនោះមក ករណីឆ្លងស្ទើរតែទាំងអស់ត្រូវបានរកឃើញនៅតំបន់ជនបទ និងព្រៃត្រូពិក។ ប៉ុន្មានទសវត្សរ៍កន្លងមក មានតែប៉ុន្មានករណីប៉ុណ្ណោះដែលត្រូវបានរកឃើញ។ ក្រោយមក ក្នុងឆ្នាំ ២០១៧ មានជាង ២,៨០០ ករណីត្រូវបានសង្ស័យថាបានឆ្លងជំងឺនេះ នៅក្នុងប្រទេសចំនួន ។ ឆ្នាំ ២០២០ ចំនួនករណីសង្ស័យឆ្លងជំងឺអុតស្វាបានកើនដល់ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានរហូតដល់ ៩៥%។ តួលេខនៃករណីសង្ស័យនេះ ក្រោយមកបានថយចុះមកនៅត្រឹមប្រហែល ៣,២០០ នាក់ ក្នុងឆ្នាំ ២០២១។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០១ ខែមិថុនា ២០២២ កម្ពុជា មានករណីជាសះស្បើយថ្មី ០១ នាក់, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។

កាលពីថ្ងៃទី ៣១ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វីរុសបង្កជំងឺអុតស្វាបានឆ្លងរាលដាលដល់ប្រទេសចំនួន ៣០ ក្នុងពិភពលោក ដោយមានអ្នកឆ្លងសរុបជាង ៥៥០ នាក់។
នៅចំពោះមុខក្រុមអ្នកកាសែត វេជ្ជបណ្ឌិត Rosamund Lewis អ្នកជំនាញខាងជំងឺអុតស្វានៅក្នុងកម្មវិធីបន្ទាន់របស់ WHO បានឱ្យដឹងថា «បច្ចុប្បន្ន មានករណីឆ្លងជំងឺអុតស្វាជាង ៥៥០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣០ ក្នុង ៤ តំបន់ ក្នុងចំណោម ៦ តំបន់របស់ WHO»។
លោកស្រី Lewis អះអាងថា ជំងឺអុតស្វាកំពុងតែផ្ទុះឆ្លងរាលដាលខ្លាំងក្នុងពេលតែមួយ ក្នុងរយៈពេលដ៏ខ្លួន។ នេះគឺជាប្រការដែលមិនធ្លាប់មានពីមុនមក។
វេជ្ជបណ្ឌិត Lewis ឱ្យដឹងថា នាបច្ចុប្បន្ន WHO មិនជឿថា ការផ្ទុះឆ្លងរាលដាលជំងឺអុតស្វានៅខាងក្រៅ ទ្វីបអាហ្វ្រិក នឹងនាំទៅរកជំងឺរាតត្បាតសកលឡើយ។ ពេលនេះ WHO កំពុងពិនិត្យមើលការផ្ទុះឆ្លងរាលដាល ដើម្បីឱ្យដឹងថា វាអាចក្លាយជាជំងឺអាសន្នរោគសកលដូចទៅនឹង កូវីដ-១៩ ឬ អេបូឡា ដែរ ឬយ៉ាងណា បន្ទាប់មកនឹងមានដំណោះស្រាយ ជួយជំរុញការស្រាវជ្រាវ និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺនេះ។
ជំងឺអុតស្វាត្រូវបានរកឃើញជាលើកដំបូងលើមនុស្សកាលពីឆ្នាំ ១៩៧០ នៅ ទ្វីបអាហ្វ្រិក ហើយចាប់ពីពេលនោះមក ករណីឆ្លងស្ទើរតែទាំងអស់ត្រូវបានរកឃើញនៅតំបន់ជនបទ និងព្រៃត្រូពិក។ ប៉ុន្មានទសវត្សរ៍កន្លងមក មានតែប៉ុន្មានករណីប៉ុណ្ណោះដែលត្រូវបានរកឃើញ។ ក្រោយមក ក្នុងឆ្នាំ ២០១៧ មានជាង ២,៨០០ ករណីត្រូវបានសង្ស័យថាបានឆ្លងជំងឺនេះ នៅក្នុងប្រទេសចំនួន ។ ឆ្នាំ ២០២០ ចំនួនករណីសង្ស័យឆ្លងជំងឺអុតស្វាបានកើនដល់ជាង ៦,៣០០ នាក់ ក្នុងនោះ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានរហូតដល់ ៩៥%។ តួលេខនៃករណីសង្ស័យនេះ ក្រោយមកបានថយចុះមកនៅត្រឹមប្រហែល ៣,២០០ នាក់ ក្នុងឆ្នាំ ២០២១។
យោងតាម អង្គការសុខភាពពិភពលោក (WHO) ជំងឺអុតស្វា មិនងាយឆ្លងពីមនុស្សទៅមនុស្ស។ វីរុសនេះឆ្លងនៅពេលមនុស្សប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ៣១ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី ករណីវិជ្ជមានថ្មី និងករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ៣០ ខែឧសភា ២០២២ កម្ពុជា មានករណីជាសះស្បើយថ្មីចំនួន ០៣ នាក់ ខណៈដែលអ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ មិនមាន។

ជំងឺអុតស្វា (monkeypox) បង្ក «ហានិភ័យបង្គួរ» ចំពោះសុខាភិបាលសាធារណៈនៅក្នុងពិភពលោក។ ប្រកាសនេះត្រូវបាន អង្គការសុខភាពពិភពលោក (WHO) លើកឡើងកាលពីថ្ងៃទី ២៩ ឧសភា ក្នុងគ្រាដែលករណីឆ្លងជំងឺនេះកើតមាននៅក្នុងបណ្ដាប្រទេសដែលមិនធ្លាប់កើតមានជំងឺនេះ។
WHO ឱ្យដឹងថា ហានិភ័យទាក់ទងនឹងសុខាភិបាលសាធារណៈអាចកើនឡើងខ្ពស់ បើសិនវីរុសបង្កជំងឺអុតស្វាក្លាយជាភ្នាក់ងារបង្ករោគ និងឆ្លងរាលដាលទៅក្នុងក្រុមមនុស្សដែលមានហានិភ័យកើតជំងឺធ្ងន់ធ្ងរដូចជា កុមារ ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
យោងតាមស្ថិតិ គិតត្រឹមថ្ងៃទី ២៦ ឧសភា មានករណីឆ្លងជំងឺអុតស្វាចំនួន ២៥៧ នាក់ និងករណីសង្ស័យថាបានឆ្លងចំនួន ១២០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៣ ក្នុងនោះមានប្រទេសជាច្រើនដែលពីមុនមក មិនធ្លាប់កើតមានជំងឺនេះ។
មកដល់បច្ចុប្បន្ន មិនទាន់មានរបាយការណ៍ស្ដីពីករណីស្លាប់ដោយសារជំងឺអុតស្វានេះនៅឡើយ។ ប៉ុន្តែ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា អាចនឹងមានករណីឆ្លងថ្មីជាច្រើនទៀត គ្រាដែលអង្គការនេះកំពុងតាមដាននៅតាមបណ្ដាប្រទេសដែលមាន និងមិនមានករណីឆ្លងជំងឺអុតស្វា។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៩ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៧ ខែឧសភា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី អ្នកវិជ្ជមានថ្មី និងអ្នកស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។

បណ្ដាប្រទេសនៅ អឺរ៉ុប កំពុងដុតដៃដុតជើង ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺអុតស្វា ដើម្បីត្រៀមទប់ទល់នឹងស្ថានការណ៍អាក្រក់បំផុតក្នុងគ្រាដែលករណីឆ្លងមានការកើនឡើង។
អង់គ្លេស បានចាក់វ៉ាក់សាំងចំនួន ១,០០០ ដូស ដល់អ្នកដែលបានប៉ះពាល់អ្នកជំងឺ បុគ្គលដែលមានហានិភ័យខ្ពស់ និងបុគ្គលិកសុខាភិបាលដែលថែទាំអ្នកជំងឺអុតស្វា។ ប្រទេសនេះគ្រោងនឹងចាក់វ៉ាក់សាំងបង្ការអុតស្វាប្រហែល ៣,៥០០ ដូសបន្ថែមទៀតនៅក្នុងពេលដ៏ខ្លីខាងមុខ។
ប្រទេសបារាំង វិញ ក៏បានប្រកាសថា កំពុងចាក់វ៉ាក់សាំងជូនដល់ក្រុមអាទិភាព ជាក់ស្ដែងគឺក្រុមអ្នកប៉ះពាល់ ឬនៅក្បែរអ្នកជំងឺអុតស្វា និងក្រុមគ្រូពេទ្យជាដើម ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងជំងឺនេះ។
បច្ចុប្បន្ន នៅ ទ្វីបអឺរ៉ុប មានវ៉ាក់សាំងបង្ការជំងឺអុតស្វាតែមួយប្រភេទប៉ុណ្ណោះ ដែលនេះបណ្ដាលឱ្យប្រទេសមួយចំនួន «ដណ្ដើមគ្នាទិញ»។
Rolf Sass Sorensen ប្រធានផ្នែកព័ត៌មាន និងទំនាក់ទំនងវិនិយោគនៅ Bavarian Nordic ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ ដាណឺម៉ាក ឱ្យដឹងថា «យើងកំពុងចរចាជាមួយប្រទេសជាច្រើនដែលមានតម្រូវការទិញវ៉ាក់សាំង។ វ៉ាក់សាំងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រឆាំងនឹងជំងឺអុតធំ (smallpox ឬ variola) នៅ សហភាពអឺរ៉ុប ក៏ដូចជាជំងឺអុតស្វានៅ សហរដ្ឋអាម៉េរិក និង កាណាដា»។

អង្គការសុខភាពពិភពលោក (WHO) រួមនឹងស្ថាប័នបម្រុងនិងទប់ស្កាត់ស្ថានការណ៍អាសន្នផ្នែកសុខាភិបាល របស់ គណកម្មការអឺរ៉ុប (HERA) ក៏កំពុងតែចរចាជាមួយក្រុមហ៊ុន Bavarian Nordic រឿងទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា។
WHO បានអំពាវនាវឱ្យបណ្ដាប្រទេស បង្កើនការតាមដាន ស្រាវជ្រាវអ្នកដែលបានប៉ះពាល់អ្នកជំងឺអុតស្វា ឬសង្ស័យថាវិជ្ជមាននឹងវីរុសបង្កជំងឺនេះ។ ក៏ប៉ុន្តែ អង្គការនេះបានព្រមានថា ការដណ្ដើមគ្នាទិញវ៉ាក់សាំងនៅពេលករណីឆ្លងនៅមានកម្រិតទាបបែបនេះនឹងនាំឱ្យមានផលមិនល្អ។
យោងតាមទិន្នន័យថ្មីបំផុត ប្រទេសអង់គ្លេស បច្ចុប្បន្នមានអ្នកឆ្លងជំងឺអុតស្វាសរុបចំនួន ៧០ ករណី ចំណែកបណ្ដាប្រទេសនៅ អឺរ៉ុប ផ្សេងទៀត បានរកឃើញសរុប ៦៧ ករណី។