ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៣ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១៣ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១២ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ១០ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


រដ្ឋាភិបាលអាម៉េរិក កំពុងបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វាបន្ថែមទៀត ក្នុងគ្រាដែលតួលេខអ្នកឆ្លងជំងឺនេះចេះតែកើនឡើង។
បច្ចុប្បន្ន សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងជំងឺអុតស្វា ចំនួន ៤៥ នាក់ នៅក្នុង ១៥ រដ្ឋ និងរដ្ឋធានីវ៉ាស៊ីងតោន។ ចំណែក ករណីឆ្លងជំងឺនេះជាង ១,៣០០ នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសប្រហែល ៣០ ដែលស្ថិតនៅក្រៅ ទ្វីបអាហ្វ្រិក។
ក្រុមមន្ត្រីសុខាភិបាលឱ្យដឹងថា ហានិភ័យនៃការផ្ទុះឆ្លងរាលដាលជំងឺអុតស្វាក្នុងសហគមន៍នៅ សហរដ្ឋអាម៉េរិក គឺទាប ប៉ុន្តែ វិធានការសុខាភិបាលចាំបាច់នានាកំពុងត្រូវបានអនុវត្តដើម្បីទប់ស្កាត់រាល់ស្ថានការណ៍ដែលអាចកើតឡើង។ រដ្ឋាភិបាលអាម៉េរិក បច្ចុប្បន្នមានវ៉ាក់សាំងបង្ការជំងឺអុតស្វា Jynnenos ចំនួន ៧២,០០០ ដូស និងមាន ៣០០,០០០ ដូសបន្ថែមទៀតនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ កាលពីម្សិលមិញ រដ្ឋាភិបាលអាម៉េរិក ក៏បានប្រកាសថា បានបញ្ជាទិញវ៉ាក់សាំង Jynnenos ចំនួន ៥០០,០០០ ដូស ហើយថា នឹងទទួលបានវ៉ាក់សាំងទាំងនេះនៅចុងឆ្នាំ។
ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក បានផ្ដល់អនុសាសន៍ឱ្យប្រព័ន្ធសុខាភិបាលប្រទេសនេះ តាមដានឱ្យបានម៉ត់ចត់ចំពោះករណីឆ្លងជំងឺអុតស្វា និងចាក់វ៉ាក់សាំងជូនដល់អ្នកដែលបានប៉ះពាល់ ឬនៅក្បែរប្រភពចម្លង។ មកដល់ពេលនេះ វ៉ាក់សាំងអុតស្វាប្រហែល ១,៤០០ ដូស ត្រូវបានបែងចែកទៅកាន់បណ្ដាតំបន់ដែលមានករណីឆ្លងជំងឺនេះ។
អុតស្វាគឺជាជំងឺរាតត្បាតដោយតំបន់នៅ ទ្វីបអាហ្វ្រិក និងឆ្លងរាលដាលតាមរយៈស្នាមខាំរបស់សត្វកកេរ ឬសត្វតូចៗ និងមិនសូវឆ្លងពីមនុស្សទៅមនុស្ស។ ប៉ុន្តែ កាលពីខែកន្លងទៅ ករណីឆ្លងជំងឺអុតស្វាជាច្រើនបានបង្ហាញខ្លួននៅ ទ្វីបអឺរ៉ុប និង អាម៉េរិក ហើយក្នុងចំណោមនោះ មានអ្នកជំងឺជាច្រើនមិនមានប្រវត្តិដើរហើរនៅបរទេស៕

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០៩ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្រុមមន្ត្រីនៃ ទីក្រុងសៀងហៃ ឱ្យដឹងថា នឹងបិទខ្ទប់ជាថ្មីចំពោះខណ្ឌមួយដែលមានប្រជាជនរស់នៅប្រមាណ ២.៧ លាននាក់ ដើម្បីធ្វើតេស្តរកកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ បន្ទាប់ពីការដករាល់វិធានការទប់ស្កាត់បានមួយសប្ដាហ៍។
ខណ្ឌ Minhang ដែលស្ថិតនៅភាគនិរតីនៃ ទីក្រុងសៀងហៃ នឹងត្រូវបិទខ្ទប់ចាប់ពីព្រឹកថ្ងៃទី ១១ មិថុនា ហើយប្រជាជនទាំងអស់នឹងត្រូវបានធ្វើតេស្តសំណាក នេះបើតាមក្រុមមន្ត្រីខណ្ឌដែលបានឱ្យដឹងនៅថ្ងៃនេះ។
«បទបញ្ជាបិទខ្ទប់នឹងត្រូវបានដកមកវិញបន្ទាប់ពីសំណាកសម្រាប់ធ្វើតេស្តត្រូវបានប្រមូលរួចរាល់» ប្រកាសរបស់អាជ្ញាធរក្រុងសៀងហៃ ឱ្យដឹងដូច្នេះ ប៉ុន្តែ មិនបានលើកឡើងអំពីពេលវេលាជាក់លាក់ក្នុងការដកបទបញ្ជាបិទខ្ទប់ និងមិនបានឱ្យដឹងអំពីវិធានការអ្វីខ្លះដែលនឹងត្រូវអនុវត្ត បើសិនបានរកឃើញករណីវិជ្ជមាន។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០៨ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០៧ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៣៦,២៦២ នាក់, ករណីជាសះស្បើយចំនួន ១៣៣,២០៦ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ០៦ ខែមិថុនា ២០២២ កម្ពុជា មានករណីជាសះស្បើយថ្មី ០១ នាក់, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។


មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លង (CDC) អាម៉េរិក បានបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺអុតស្វា ឡើងដល់កម្រិតទី ២ ដោយផ្ដល់អនុសាសន៍ឱ្យប្រជាជនពាក់ម៉ាសនៅពេលធ្វើដំណើរ។
ក្នុងការព្រមានថ្មីបំផុត កាលពីថ្ងៃទី ៦ មិថុនា CDC អាម៉េរិក បានឱ្យដឹងថា បណ្ដាករណីឆ្លងជំងឺអុតស្វា ត្រូវបានរកឃើញនៅ អឺរ៉ុប, អាម៉េរិកខាងជើង, អាម៉េរិកខាងត្បូង, អាហ្វ្រិក, អាស៊ី និង អូស្ត្រាលី។ យោងតាម អង្គការសុខភាពពិភពលោក (WHO) ករណីវិជ្ជមាននឹងជំងឺអុតស្វានេះប្រហែលជាបានឆ្លងទៅខាងក្រៅ ទ្វីបអាហ្វ្រិក ដោយមិនមានអ្នកណាដឹងអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ករណីដំបូងត្រូវបានគេបញ្ជាក់កាលពីខែមីនាកន្លងទៅ។
គិតមកដល់បច្ចុប្បន្ន សហរដ្ឋអាម៉េរិក បានរកឃើញអ្នកឆ្លងជំងឺអុតស្វាចំនួន ២៥ ករណី ហើយ CDC អាម៉េរិក បានបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺនេះឡើងដល់កម្រិតទី ២ ដោយណែនាំឱ្យប្រជាជនពាក់ម៉ាសនៅពេលធ្វើដំណើរ។
CDC អាម៉េរិក បានចាប់ផ្ដើមបែងចែកវ៉ាក់សាំងបង្ការវីរុសបង្កជំងឺអុតស្វាដែលមានឈ្មោះថា Jynneos ចំនួន ១,២០០ ដូស ដើម្បីចាក់ជូនប្រជាជនដែលបានប៉ះពាល់ និងនៅក្បែរអ្នកជំងឺអុតស្វា។ វ៉ាក់សាំងនេះត្រូវបានអនុម័តឱ្យប្រើប្រាស់នៅ សហរដ្ឋអាម៉េរិក កាលពីឆ្នាំ ២០១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីបង្ការជំងឺអុតធំ (smallpox) និងជំងឺអុតស្វា។
យោងតាម អង្គការសុខភាពពិភពលោក (WHO) វីរុសបង្កជំងឺអុតស្វាឆ្លងពីមនុស្សទៅមនុស្សនៅពេលប៉ះពាល់គ្នាយូរជាមួយនឹងរបួស ធាតុរាវរបស់រាងកាយ តំណក់ទឹកផ្លូវដង្ហើម ឬសម្ភរដែលមានផ្ទុកវីរុស ដូចជា ភួយខ្នើយជាដើម។ អាការដំបូងនៃជំងឺអុតស្វា គឺ ក្ដៅខ្លួន ឈឺក្បាល ហើមកូនកណ្ដុរ ឈឺខ្នង និងសាច់ដុំ ក្រោយមកក៏ចេញពងមានខ្ទុះលើស្បែកនៅត្រង់មុខ ដៃ និងកន្លែងជាច្រើនទៀតរបស់រាងកាយ។ រោងសញ្ញាចាប់ផ្ដើមបង្ហាញខ្លួនក្នុងរង្វង់ពី ១ ទៅ ២ សប្ដាហ៍ រាប់ចាប់ពីពេលឆ្លងវីរុស។