Category: សុខភាព

  • COVID-19! ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក កើន​លើស​100,000​នាក់​

    COVID-19! ចំនួន​អ្នក​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក កើន​លើស​100,000​នាក់​

    សហរដ្ឋ​អាមេរិក បច្ចុប្បន្ន​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ឆ្លង​វីរុស​COVID-19 ជាង​100,000​នាក់ កើន​ជិត​17,000​នាក់​ បើ​ធៀប​នឹង​មុន​នេះ​1ថ្ងៃ​។

    យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ Johns Hopskins បាន​ឱ្យ​ដឹង​ថា តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី​27​មីនា បាន​កើន​16,961​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​ទូទាំង​ប្រទេស​ឡើង​ដល់​102,936​នាក់​។ ចំនួន​អ្នក​ស្លាប់​ថ្មីដោយ​សារ​វីរុស​កូរ៉ូណា​នេះ កើន​312​នាក់​បន្ថែម​ទៀត​ ដូច្នេះ​ចំនួន​អ្នក​ស្លាប់​សរុប​​នៅ​សហរដ្ឋ​អាមេរិក​ ឡើង​ដល់​1,607​នាក់​។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​593,952​នាក់ ក្នុង​នោះ​មាន​27,341​នាក់​បាន​បាត់​បង់​ជីវិត​ និង​133,057​នាក់​ (ស្មើ​នឹង​22.3%​ នៃ​ចំនួន​អ្នក​ឆ្លង​មេរោគសរុប​) បាន​ជា​សះស្បើយ​។ ចំណែក​អ្នក​ជំងឺ​ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ មាន​ចំនួន​ដល់​ទៅ​ 23,519​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! មនុស្ស​ជាង​27,000​នាក់ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​ថ្មី នៅ​ទូទាំង​ពិភពលោក​

    COVID-19! មនុស្ស​ជាង​27,000​នាក់ស្លាប់​ដោយ​សារ​វីរុសកូរ៉ូណា​ថ្មី នៅ​ទូទាំង​ពិភពលោក​

    តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​តែ​បន្ត​កើន​ឡើង​នៅ​សហរដ្ឋ​អាមេរិក និងអឺរ៉ុប ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ទូទាំង​ពិភពលោក​ កើន​ដល់​27,215​នាក់​ ក្នុង​ចំណោមអ្នក​ឆ្លង​មេរោគ ​593,656​នាក់​។

    COVID-19 បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​199​ នៅ​ទូទាំង​សកល​លោក​ ក្នុង​នោះ​ចំនួន​ករណី​ឆ្លង​មេរោគ​នៅ​សហរដ្ឋ​អាមេរិក​ កើន​ឡើង​លឿន​ជាង​គេ​ក្នុង​រយៈ​ពេល​24ម៉ោង​កន្លង​ទៅ​នេះ​។ សហរដ្ឋ​អាមេរិក​ រក​ឃើញ​អ្នក​ជំងឺ​កូរ៉ូណា​ថ្មី​ 16,419​ករណី​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​102,396​ករណី។

    អ៊ីតាលី​៖ អ្នក​ជំងឺ​សរុប​86,498​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​9,134​នាក់។
    ប្រទេស​ចិន៖ អ្នក​ជំងឺ​សរុប 81,340នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​3,292នាក់។
    អេស្ប៉ាញ៖ អ្នក​ជំងឺ​សរុប​65,719 ក្នុង​នោះ​មាន​អ្នក​​ស្លាប់5,138នាក់។
    អាល្លឺម៉ង់៖ អ្នក​ជំងឺ​សរុប50,871 ក្នុង​នោះ​មាន​អ្នក​​ស្លាប់​351នាក់​។
    បារាំង៖ អ្នក​ជំងឺ​សរុប​32,964នាក់ ក្នុង​នោះ​មាន​អ្នក​​ស្លាប់1,995នាក់។
    អ៊ីរ៉ង់៖​ អ្នក​ជំងឺ​សរុប32,332 ក្នុង​នោះ​មាន​អ្នក​​ស្លាប់2,378នាក់។
    អង់គ្លេស៖ អ្នក​ជំងឺ​សរុប​14,543 ក្នុង​នោះ​មាន​អ្នក​​ស្លាប់​759នាក់​។
    ស្វីស៖ អ្នក​ជំងឺ​សរុប12,928នាក់​ ក្នុង​នោះ​មាន​អ្នក​​ស្លាប់231នាក់​។

    នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​វីរុស​COVID-19 សរុប​593,656​នាក់ ក្នុង​នោះ​មាន​27,215​នាក់​បាន​បាត់​បង់​ជីវិត​ និង​132,526​នាក់​ (ស្មើ​នឹង​22.3%​ នៃ​ចំនួន​អ្នក​ឆ្លង​មេរោគសរុប​) បាន​ជា​សះស្បើយ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ហើយ

    COVID-19! រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ហើយ

    វិមាន​ក្រឹម​ឡាំង​(Kremlin) នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា ខ្លួន​កំពុង​ចាត់​វិធាន​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​ បន្ទាប់​ពី​មាន​បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​ទី​នេះ បាន​ឆ្លង​វីរុស​COVID-19។

    “យើង​បាន​រកឃើញ​ករណី​ឆ្លង​ COVID-19 នៅក្នុង​វិមាន​ក្រឹមឡាំង​។ ប្រធានាធិប​តី​មិន​ទាន់​បាន​ជួប​មនុស្ស​នេះ​នៅឡើយ​” អ្នក​នាំពាក្យ​នៃ​វិមាន​ក្រឹម​ឡាំង លោក​ Dmitry Peskov មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នា​ថ្ងៃទី​27​មីនា​ ប៉ុន្តែ​លោក​មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​អត្តសញ្ញាណ​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19នេះ​នោះ​ទេ​។

    អ្នក​នាំពាក្យ​នៃ​វិមាន​ក្រឹម​ឡាំង លោក​ Dmitry Peskov

    នេះ​គឺជាករណី​ឆ្លង​វីរុសCOVID-19 ដំបូង​បង្អស់​នៅ​ក្នុង​វិមាន​ក្រឹម​ឡាំង។ ប្រទេស​រុស្ស៊ី គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ជាង​1,000​នាក់ ក្នុង​នោះ​មាន​3នាក់​បាន​ស្លាប់ និង​ជាង​40​នាក់​​បាន​ជា​សះស្បើយ​។ រដ្ឋ​ធានី​ម៉ូស្គូ បាន​រកឃើញ​ករណីឆ្លង​មេរោគ​​COVID-19 ច្រើន​ជាង​គេ​បំផុត ដោយ​មាន​រហូត​ដល់​ជាង​700​ករណី​ ក្នុង​ចំណោម​អ្ន​ក​ឆ្លង​វីរុស​សរុប​ទូទាំង​ប្រទេស​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស​ ឆ្លងវីរុស​កូរ៉ូណា

    COVID-19! នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស​ ឆ្លងវីរុស​កូរ៉ូណា

    រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស លោក Matt Hncock វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19 ភ្លាម​ៗក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ Boris Johnon បាន​ទទួល​ស្គាល់​ថា ខ្លួន​ក៏​បាន​ឆ្លង​វីរុស​នេះ​។

    នាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson

    “យោង​តាម​ការ​ណែនាំ​ពី​ខាង​មន្ត្រី​សុខាភិបាល​ ខ្ញុំ​ត្រូវ​បាន​ស្នើឱ្យ​ធ្វើ​តេស្ត​រកមេរោគ​COVID-19។ ខ្ញុំ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​។ សំណាង​ល្អ​ណាស់ដែល​អាការ​រោគ​របស់​ខ្ញុំ​នៅ​ស្រាល ហើយ​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​ការ​ ក៏ដូច​ជា​បង្ខាំង​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ”។ លោក Matt Hancock បាន​បង្ហោះ​សារ​បែប​នេះនៅ​លើ​គណនី​ Twitter របស់​ខ្លួន​ក្នុង​ថ្ងៃ​នេះ​។

    លោក Matt Hancock រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អង់គ្លេស

    ប្រហែល​ជា​1ម៉ោង​មុននោះ​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Boris Johnson ក៏​បាន​ប្រកាស​នៅ​លើ​ Twitter ថា លោក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះដែរ ដោយ​មាន​អាការ​ស្រាល​ ក្ដៅ​ខ្លួន និងក្អក។

    បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ Boris Johnson ត្រូវ​បាន​បញ្ជាក់​ថា វិជ្ជមាន​ជាមួយ​នឹង​ COVID-19 អ្នក​នាំពាក្យ​នៃ​វិមាន​រាជរដ្ឋាភិបាល​អង់គ្លេស​ បាន​ស្នើ​ឱ្យ​រដ្ឋ​មន្ត្រី​ទាំង​អស់​ បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​ បើ​សិន​មាន​អាការ​រោគ​កើត​ឡើង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រសួង​សុខាភិបាល​កម្ពុជា​​ប្ដូរ​ពេលវេលា​​ប្រកាស​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ COVID-19 ​ពី​យប់​ទៅ​ព្រឹក​

    ក្រសួង​សុខាភិបាល​កម្ពុជា​​ប្ដូរ​ពេលវេលា​​ប្រកាស​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ COVID-19 ​ពី​យប់​ទៅ​ព្រឹក​

    ក្រសួង​សុខាភិបាល​កម្ពុជា​ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា​ ក្រសួង​នេះ​នឹង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​ស្ថាន​ភាព​បញ្ហា​វិបត្តិ​សុខ​ភាព​ COVID-19 នៅ​ក្នុង​ប្រទេស​ នៅ​ចម្លោះ​ម៉ោង​9-10​ព្រឹក​រៀង​រាល់​ថ្ងៃ​។

    ក្រសួង​សុខាភិបាល​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​មាន​អ្ន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​98​នាក់​ ក្នុង​នោះ​មាន​11​នាក់​បាន​ជា​សះស្បើយ​ និង​87​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

    ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​វីរុស​COVID-19ទាំង​អស់ គឺ​មាន​36​ករណី​បានរកឃើញ​នៅ​ខេត្ត​ព្រះសីហនុ 15ករណី​នៅ​ខេត្ត​កំពង់​ចាម 13ករណី​នៅ​ភ្នំ​ពេញ 8ករណី​នៅ​បាត់​ដំបង 5ករណី​នៅ​ខេត្ត​សៀម​រាប រួម​នឹង​ករណី​មួយចំនួន​ទៀត​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​។


  • ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ឃុំចំនួន២ នៅខេត្ដរតនគិរីបានប្រកាសបិទ

    ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ឃុំចំនួន២ នៅខេត្ដរតនគិរីបានប្រកាសបិទ

    លោកឆាយ ធី មេ​ឃុំ​ប៉ាតេ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានយើងនៅថ្ងៃនេះ​ថា ឃុំ​ចំនួន​២​នៅ​ក្នុង​ខេត្ត​រតន​គិរី គឺ​ឃុំសេដា នៅ​ក្នុង​ស្រុក​លំផាត់ និង​ឃុំ​ប៉ា​តេ នៅ​ក្នុង​ស្រុក​អូរ​យ៉ា​ដាវ បាន​ប្រកាស​បិទ​ឃុំ​ដោយ​ហាម​ឃាត់​មនុស្ស​ប្លែក​មុខ​ចេញ​ចូល និង​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​ទាំង​នេះ​។ ការ​បិទ​ឃុំ​នេះ គឺ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ19 ដែល​កំពុង​វាយ​លុក​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​បី​បិទ​ឃុំ​ហាម​មនុស្ស​ប្លែក​មុខ​ចេញ​ចូល​ក៏​ដោយ ប៉ុន្តែ​ការ​រក​ស៊ី​ជួញដូរ​ទំនិញ គឺ​ធ្វើ​ឡើង​ជា​ធម្មតា។ បើ​តាម​លោក​ឆាយ ធី ឃុំប៉ាតេ​របស់​លោក​នឹង​បិទ​គ្មាន​ការ​កំណត់​ឡើយ ដរាប​ណា​ជំងឺ​កូវីដ19 ​ត្រូវ​បាន​គ្រប់គ្រង់ទាំងស្រុង ទើប​បើក​ឱ្យ​មាន​ការ​ចេញ​ចូល​ឡើង​វិញ​។

  • វេជ្ជ​បណ្ឌិត​នៅ​អេស្ប៉ាញ ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​រើស​ “​អ្នក​ជំងឺ​ណាគួរ​​ស្លាប់​ និង​អ្នក​ជំងឺ​ណា​គួរ​រស់​”

    វេជ្ជ​បណ្ឌិត​នៅ​អេស្ប៉ាញ ត្រូវ​បង្ខំ​ចិត្ត​ជ្រើស​រើស​ “​អ្នក​ជំងឺ​ណាគួរ​​ស្លាប់​ និង​អ្នក​ជំងឺ​ណា​គួរ​រស់​”

    នៅ​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់​នៃ​មន្ទីរ​ពេទ្យ​នៅ​ទីក្រុង Madrid វេជ្ជ​បណ្ឌិត​ Bernabeu បាន​ចុះ​ហត្ថលេខា​លើ​លិខិត​​បញ្ជាក់​មរណ​ភាព​ជូន​លោក​តា​ម្នាក់ ហើយ​បាន​ងាក​ទៅ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ម្នាក់​ផ្សេង​ទៀត​ដែល​កំពុង​ដង្ហក់​ ដោយ​ទុក​ឱ្យ​លោក​តា​ម្នាក់​នោះ​​បាត់​បង់ជីវិត​ ដោយ​គ្មាន​ការ​ជួយ​សង្គ្រោះ​។

    “​នៅក្នុង​ស្ថាន​ភាព​ផ្សេង​ លោក​តា​នោះ​នឹង​មាន​ឱកាស​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ជីវិត​។ ក៏ប៉ុន្តែ នៅ​ទី​នេះ​មាន​មនុស្ស​ច្រើន​ហួស​ពេក​ ហើយ​អ្នក​ទាំង​អស់​សុទ្ធ​តែ​កំពុង​ដង្ហក់​​រក​ខ្យល់​ដូច​ៗ​គ្នា​” វេជ្ជ​បណ្ឌិត​ Daniel Bernabeu ធ្វើ​ការ​នៅ​ឯ​មន្ទីរពេទ្យ​ La Paz (ដែល​ជា​មន្ទីរពេទ្យ​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​រាជធានី​ Madrid របស់​ប្រទេស​អេស្ប៉ាញ) បាន​ថ្លែង​ដូច្នេះ​កាល​ពី​ម្សិល​មិញ​។

    វេជ្ជ​បណ្ឌិត​ Bernabeu បាន​ឱ្យ​ដឹង​ថា បន្ទប់​ពិសេស​ទាំង​អស់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​សុទ្ធ​តែ​ចង្អៀត​ណែន ហើយ​ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​ស្នើ​ឱ្យ​ផ្ដល់​អាទិភាព​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​វ័យ​ក្មេង​ ព្រោះ​ថា អ្នក​ជំងឺ​ចាស់​ៗដែល​បាន​ឆ្លង​វីរុស​COVID-19 សុទ្ធ​តែ​មាន​ឱកាស​ជា​សះ​ស្បើយ​តិច​តួច​បំផុត។ អ្នកជំងឺ​ជា​ច្រើន​បាន​ដាច់​ខ្យល់​ស្លាប់​ខណៈ​កំពុងស្ថិត​នៅ​ក្នុង​បន្ទប់​​រង់ចាំ​ មុន​ពេលត្រូវ​បាន​ជួយ​សង្គ្រោះ ព្រោះ​ថា ទាំង​មន្ទីរពេទ្យ ទាំង​បុគ្គលិក​ពេទ្យ​ សុទ្ធ​តែ​ត្រូវ​ធ្វើ​ការ​លើស​ចំណុះដូចគ្នា​។

    នៅ​ឯមន្ទីរពេទ្យ​ La Paz ដែល​មាន​អគារ​ធំៗ​ចំនួន​17​អគារ​ ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់​កាល​ពី​ថ្ងៃទី​24​មីនា មាន​ពេល​ខ្លះ​ត្រូវ​ទទួល​អ្នក​ជំងឺ​រហូត​ដល់​240​នាក់​ ដែល​កំពុង​រង់​ចាំ​ចូល​សម្រាក​ព្យាបាល​។ ក្រុម​គ្រូពេទ្យ​នៅ​ជួរ​មុខ មិន​មាន​ឈុត​ការ​ពារ​ការ​ឆ្លង​មេរោគ​គ្រប់​គ្រាន់​នោះ​ទេ ដោយ​ពួកគេ​ខ្លះ​ពាក់​តែ​អាវ​ធំ​ពី​ក្រៅ​ និង​ពាក់​ម៉ាស់​តែ​ប៉ុណ្ណោះ។ ក្រុម​គ្រូពេទ្យ​ទាំង​នេះ​ត្រូវ​បាន​ស្នើ​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្ន​កជំងឺ​ប្រវែង​1ម៉ែត្រ ប៉ុន្តែ​ប្រការ​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ នេះ​ក៏ជា​កត្តា​ដែល​នាំ​ឱ្យ​​បុគ្គលិក​សុខាភិបាល​ប្រមាណជា​4,000​នាក់(ស្មើ​នឹង​12% នៃ​អ្នក​ជំងឺ​សរុប) ​របស់​អេស្ប៉ាញ បាន​ឆ្លង​វីរុសCOVID-19​។

    ប្រទេស​អេស្ប៉ាញ បច្ចុប្បន្ន មាន​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ជិត​58,000​នាក់​ ក្នុង​នោះ​មាន​4,365​នាក់​បាន​បាត់​បង់ជីវិត​ ពោល​គឺ​ខ្ពស់​ជាង​ប្រទេស​ចិន និង​ទាប​ជាង​​​ប្រទេស​អ៊ីតាលី​​មួយតែ​​ប៉ុណ្ណោះ។

    គួរ​រំឭក​ថា កាល​ពី​ថ្ងៃទី​8មីនា នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ លោក Sanchez​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​អេស្ប៉ាញ​ចូល​រួម​ក្នុង​ព្រឹត្ត​ការណ៍​ដ៏​ធំមួយ​ដើម្បី​អបអរ​ថ្ងៃ​សិទ្ធិ​នារី​អន្តរ​ជាតិ​ ដោយ​មិន​អើពើ​ចំពោះ​​បម្រាម​គោចរ​នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ​។

    ព្រឹត្តិការ​ខាង​លើ​នោះ មាន​មនុស្សប្រមាណជា​120,000​នាក់​បាន​ចូល​រួម ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ជា​ច្រើន​រូប រួម​នឹង​លោក​ Sanchez និង​លោក​ស្រី Begona Gomez​ ផងដែរ​។ រាជ​រដ្ឋាភិបាល​អេស្ប៉ាញ​ពេល​នោះ​គិត​ថា ស្ថាន​ភាព​អាសន្ន​រោគ​នៅ​ពេល​នោះ​អាច​គ្រប់​គ្រង​បាន​នៅឡើយ​។ ប៉ុន្តែ Begona Gomez ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​សមធម៌ Irene Montero និង​ឧបនាយក​រដ្ឋមន្ត្រី Carmen Calvo ក៏បាន​ឆ្លង​វីរុស​COVID-19.

    លោក​នាយក​រដ្ឋមន្ត្រី​ Sanchez កាល​ពី​ថ្ងៃទី​15​មីនា បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ប្រទេស​ទាំង​ស្រុង​ និង​ចាប់​ផ្ដើម​ចាត់វិធាន​ការ​ថ្មី​ៗ និង​ខ្លាំង​ក្លា​ជា​បន្ត​បន្ទាប់​។ ក៏ប៉ុន្តែ វា​ហាក់ដូច​ជា​យឺត​ពេលបន្តិច​​ទៅហើយ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ខ្វះ​ខាត់ស្ទើរ​គ្រប់​យ៉ាង​ក្នុង​វិស័យ​សុខាភិបាល​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ​ហេតុផល ៣ សំខាន់ ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​មក​កម្ពុជា​

    ​ហេតុផល ៣ សំខាន់ ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​មក​កម្ពុជា​

    អតីតរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្តម ហោ ណាំហុង បាន​បង្ហាញ​នូវ​ក្តី​ត្រេកអរ ​និង​អរគុណ​រដ្ឋាភិបាល​ចិន ដែល​បញ្ជូន​គ្រូពេទ្យ​ជំនាញ និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ មកកាន់​ប្រទេស​កម្ពុជា​។ ឯកឧត្តម ​លើកឡើងថា ​ដំណើរ​មកកាន់​កម្ពុជា​របស់​គ្រូពេទ្យ​ចិន​នៅពេលនេះ បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។

    កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​អាស៊ាន ដែល​រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ។ ​នេះ​ជាការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុង​សារ​សំឡេង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។

    អតីត​ប្រមុខ​ការទូត​ចាស់វស្សា​របស់​កម្ពុជា​រូបនេះ បាន​ពន្យល់​នូវ​ហេតុ ៣ យ៉ាងសំខាន់ ​ដែល​ចិន​បញ្ជូន​គ្រូពេទ្យ​ជំនាញ​ខ្លួន​មក​កម្ពុជា៖

    ហេតុផលទី1. ដោយសារ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ​ទៅកាន់​ប្រទេស​ចិន​ ដែល​ឯកឧត្តម​ចាត់ទុកថា វា​មាន​អត្ថន័យ​នយោបាយ​យ៉ាង​ជ្រាលជ្រៅ ​ទៅកាន់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ចិន ​និង​ធ្វើ​ឲ្យ​ចិន​មិន​អាច​បំភ្លេចបាន​។
    ហេតុផលទី2. ដោយសារ កម្ពុជា​និង​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នឹង​គ្នា ដែលជា​ហេតុ​នាំ​ឲ្យ​ប្រទេស​ទាំងពីរ​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក​។
    ហេតុផល ទី3. ដែល​នាំ​ឲ្យ​ចិន​ជួយ​កម្ពុជា​នៅពេល​នេះដែរ គឺ​ឯកឧត្តម ហោ ណាំហុង យល់ថា ដោយសារ​កម្ពុជា​និង​ចិន បាន​ចុះហត្ថលេខា​អនុវត្ត​គោលនយោបាយ​ជោគវាសនា​រួមគ្នា​។

    ប្រភពពី៖ Bayontv

  • ក្រុមគ្រូពេទ្យចិនបានចងក្រងសៀវភៅពិសេសណែនាំអំពីការទប់ស្កាត់ និងការពារជំងឺ Covid-19 សម្រាប់ចែករំលែកការយល់ដឹងដល់ប្រជាពលរដ្ឋ

    ក្រុមគ្រូពេទ្យចិនបានចងក្រងសៀវភៅពិសេសណែនាំអំពីការទប់ស្កាត់ និងការពារជំងឺ Covid-19 សម្រាប់ចែករំលែកការយល់ដឹងដល់ប្រជាពលរដ្ឋ

    គណៈកម្មាធិការសុខាភិបាលខេត្តយូនណាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីង និងបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រអប់រំខេត្តយូនណាន រួមគ្នាចងក្រងសៀវភៅពិសេសមួយក្បាលណែនាំពីការទប់ស្កាត់ និងការពារជំងឺកូវីដ19 ឡើងដើម្បីចែករំលែកការយល់ដឹងដល់ប្រជាពលរដ្ឋ។

    សៀវភៅនេះផងដែរ បានផ្តល់នូវចំណេះដឹងទូទៅនៃជំងឺកូវីដ១៩ ការបង្ហាញពីរោគសញ្ញា ការការពារផ្ទាល់ពីមេរោគ របបអាហារបែបវិទ្យាសាស្ត្រ និងការឆ្លើយតបកម្លាំងសង្កត់ខាងផ្លូវចិត្តក្នុងអំឡុងពេលការរីករាលដាលនៃជំងឺនេះ។

    សៀវភៅនេះត្រូវបានបកប្រែជាភាសាខ្មែរ ដើម្បីសម្រួលដល់ការអានរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏បានលើកបង្ហាញនូវការឆ្លើយសំណួរមួយចំនួនពីអ្នកជំនាញលើជំងឺកូវីដ19នេះផងដែរ។

  • (ទស្សនារូបភាព)កម្មករនៅក្នុងទីក្រុងវូហាន អង្គុយហូបបាយថ្ងៃត្រង់ ឆ្ងាយពីគ្នា 2ម៉ែត្រ ក្រោយរោងចក្របើកដំណើរការឡើងវិញ

    (ទស្សនារូបភាព)កម្មករនៅក្នុងទីក្រុងវូហាន អង្គុយហូបបាយថ្ងៃត្រង់ ឆ្ងាយពីគ្នា 2ម៉ែត្រ ក្រោយរោងចក្របើកដំណើរការឡើងវិញ

    អាចនិយាយបានថា ជារូបភាពនៃក្ដីឯកោ ដែលកក់ក្ដៅក្នុងចិត្តសម្រាប់បរិយាកាសក្នុងអំឡុងពេលសម្រាកថ្ងៃត្រង់ នៅក្នុងរោងចក្រផលិតរថយន្ត តុងហ្វឹង ក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ព្រោះបណ្ដាបុគ្គលិកទាំងអស់បាននាំគ្នាឱនមុខយកចិត្តទុកដាក់លើការញ៉ាំអាហារថ្ងៃត្រង់របស់ខ្លួនឯង នៅលើកៅអីជ័រពណ៌ក្រហមដែលរៀបជាជួរមួយៗ រក្សាគម្លាតឆ្ងាយពីគ្នាប្រមាណជា 2ម៉ែត្រ ដើម្បីការពារការឆ្លងសាយភាយរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្រោយពីស្ថានការណ៍រោគរាតត្បាតក្នុងប្រទេសចិនវិវឌ្ឍទៅក្នុងផ្លូវល្អប្រសើឡើងជាលំដាប់ ធ្វើឱ្យធុរកិច្ចជាច្រើនវិលត្រឡប់មកដំណើរការជាថ្មីឡើងវិញ។

    បន្ទាប់ពីបានបញ្ចូលថាមពលពេញវិញហើយ ពួកគេក៏នាំគ្នាត្រឡប់ទៅប្រតិបត្តិការងារយ៉ាងសស្រោកសស្រាំបន្តទៀត…ទាំងអស់នេះ វិធានការនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសចិន មានអារម្មណ៍កោតសរសើរ ចំពោះភាពមានវិន័យ និងនឹកអាណិតអ្នកប្រើកម្លាំងពលកម្មទាំងនោះជាខ្លាំង អ្នកខ្លះបានសម្ដែងការយល់ឃើញថា បើជួយរៀបចំតុឱ្យពួកគាត់ផង ប្រហែលជាល្អខ្លាំងណាស់…។

    ប្រភព៖ សារព័ត៌មានបរទេស