ប្រធានាធិបតីនៃប្រទេសបេឡារូស បានណែនាំឱ្យប្រជាជនរបស់លោក ផឹកស្រា vodko ដើម្បី “បំពុលមេរោគ COVID-19” ឬប្រើវាដើម្បីសម្អាតខាងក្នុងរាងកាយ។
“ថ្មីៗនេះ ខ្ញុំមិនដែលបានផឹកស្រានោះទេ ប៉ុន្តែ ខ្ញុំបាននិយាយហើយថា អ្នករាល់គ្នាមិនគួរគ្រាន់តែលាងដៃនឹងស្រា vodka នោះទេ តែចូរប្រើវាដើម្បីបំពុលវីរុស។ អ្នកគួរតែផឹកស្រាខ្លាំង ប្រហែល40-50មីល្លីលីត្រ រាល់ថ្ងៃ ប៉ុន្តែ កុំផឹកនៅកន្លែងធ្វើការ” ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានថ្លែងបែបនេះ បន្ទាប់ពីបានទស្សនាការប្រកួតវាយកូនបាល់លើទឹកកករួច កាលពីថ្ងៃទី29មីនា។
លោក Lukashenko ក៏បានអះអាងថា កីឡាគឺជា “ឱសថល្អបំផុតសម្រាប់ប្រឆាំងនឹងវីរុស។ ពុំមានមេរោគណានៅទីនេះនោះទេ ខ្ញុំមិនបានឃើញវាផង”។
បេឡារូស ជាប្រទេសមួយដែលមានប្រជាជន9.5លាននាក់ បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ចំនួន150នាក់ ក្នុងនោះមាន40នាក់បានជាសះស្បើយ និងមិនទាន់មានករណីស្លាប់នោះទេ។ នៅក្នុងប្រទេសនៅតំបន់អឺរ៉ុបខាងត្បូងមួយនេះ ហាងទាំងឡាយ រួមនឹងផ្សារជាដើម ក៏នៅមានសកម្មភាពធម្មតា កន្លែងប្រគំតន្ត្រីក៏នៅតែបើកដំណើរការ ចំណែកអ្នកចូលចិត្តកីឡាក៏នៅតែនាំគ្នាំទៅកាន់កីឡដ្ឋាន មើលការប្រកួត។
កាលពីថ្ងៃទី16មីនា ប្រធានាធិបតីរូបនេះ ក៏បានថ្លែងថា ពិភពលោក “កំពុងតែឡប់គ្រឿងដោយសារ COVID-19 និងកំពុងមាន “អាការវិកលចរិត” ព្រោះតែវីរុសធ្វើឱ្យសេដ្ឋកិច្ចត្រូវរាំងស្ទះ។ នៅក្នុងការថ្លែងដែលធ្វើឱ្យមានការរិះគន់កាលពីថ្ងៃទី16មីនានោះ លោក Lukashenko ក៏បានណែនាំឱ្យពលរដ្ឋបេឡារូស កុំស្លន់ស្លោ ហើយត្រូវទៅធ្វើការបន្តទៀត។
លោកថ្លែងថា “អ្នករាល់គ្នាគួរតែធ្វើការ ពិសេសគឺពេលនេះ។ ត្រាក់ទ័រ និងស្រែចំការនឹងព្យាបាលជំងឺឱ្យអ្នករាល់គ្នា”។

ក៏ប៉ុន្តែ មិនមែនពលរដ្ឋបេឡារូសទាំងអស់សុទ្ធតែយល់ស្របជាមួយលោកប្រធានាធិបតីនេះនោះទេ។ និពន្ធនាយកនៃសារព័ត៌មាន Tut.by អ្នកស្រី Marina Zolotova និយាយថា ប្រជាជនបេឡារូសជាច្រើន “គិតថា លោកបានបញ្ចេញសកម្មភាពដោយមិនសមហេតុផលតាមជាក់ស្ដែង និងខ្វះការទទួលខុសត្រូវ”។
ប្រភព៖ សារព័ត៌មានបរទេស





“យើងមិនអាចនិយាយបានថា វិធានការបង្ខាំងជំងឺនៅផ្ទះរបស់អ៊ីតាលីជារឿងត្រូវ ឬខុសឡើយ ព្រោះប្រទេសនីមួយៗមានយន្តការរបស់ខ្លួនឯង តែយើងបានរកឃើញបញ្ហាខ្លះៗ” លោក លៀវ នីង អ្នកវិភាគមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគឆ្លងរបស់ចិន ជាផ្នែកមួយរបស់ក្រុមការងារ បានថ្លែង និងបង្ហើបឱ្យដឹងថា ពួកអ្នកជំនាញការអ៊ីតាលីខ្លួនឯង ក៏មិនអាចឆ្លើយបានដែរថា មានក្រុមអ្នកឆ្លងមេរោគច្រើន-តិចប៉ុនណា ដែលមានប្រភពកំណើតមកពីការបង្ខាំងជំងឺនៅក្នុងផ្ទះ។
-មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ របស់ប្រទេសអាមេរិក ក៏មិនបានណែនាំឱ្យប្រជាជនទូទៅ ពាក់ស្រោមដៃប្លាស្ទិកដែរ។





អ៊ីរ៉ង់៖ ប្រទេសនេះបន្តជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី ដោយមានអ្នកជំងឺថ្មី3,186នាក់ អ្នកជំងឺសរុប41,495នាក់ អ្នកស្លាប់ថ្មី117នាក់ និងអ្នកស្លាប់សរុប2,757នាក់។