នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសម៉ាឡេស៊ីបន្តជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ ខណៈឥណ្ឌូនេស៊ីគឺជា “វាលពិឃាត” ធំជាងគេដដែល។ ខាងក្រោមនេះគឺជាតួលេខសង្ខេបថ្មីស្ដីអំពីករណីឆ្លងនិងស្លាប់ដោយសារវីរុសបង្កជំងឺរលាកសួតប្រភេទថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៖
ម៉ាឡេស៊ី៖ ប្រទេសនេះមានអ្នកឆ្លងមេរោគសរុប4,346នាក់ ខណៈអ្នកស្លាប់សរុប មានចំនួន70នាក់។
ហ្វីលីពីន៖ អ្នកជំងឺសរុប4,195នាក់ និងអ្នកស្លាប់សរុប221នាក់។
ឥណ្ឌូនេស៊ី៖ ប្រទេសនេះមានអ្នកស្លាប់សរុប306នាក់ គឺកើន26ករណីធៀបនឹងម្សិលមិញ(10មេសា)។ អ្នកជំងឺ COVID-19 សរុប ឡើងដល់3,512នាក់។
ប្រទេសថៃ៖ អ្នកជំងឺសរុប2,473នាក់ និងអ្នកស្លាប់សរុប33នាក់។
សិង្ហបុរី៖ អ្នកជំងឺសរុប2,108នាក់ កើន198ករណីបើធៀបនឹងម្សិលមិញ។ ប្រទេសនេះមានអ្នកស្លាប់សរុប7នាក់។
វៀតណាម៖ អ្នកជំងឺសរុប257នាក់ (មិនទាន់មានអ្នកស្លាប់)។
ប៊្រុយណេ៖ អ្នកជំងឺសរុប136នាក់ និងអ្នកស្លាប់1នាក់។
កម្ពុជា៖ អ្នកជំងឺសរុប200នាក់ កើនលើង1នាក់បើធៀបនឹងម្សិលមិញ។ ក្នុងចំណោមអ្នកជំងឺសរុប មាន45នាក់កំពុងទទួលការព្យាបាល និង75នាក់បានជាសះស្បើយ។ កម្ពុជាមិនទាន់មានអ្នកស្លាប់នៅឡើយ។
ប្រទេសភូមា៖ អ្នកជំងឺសរុប27នាក់ និងអ្នកស្លាប់សរុប 3នាក់។
ប្រទេសឡាវ៖ អ្នកជំងឺសរុប16នាក់ (មិនទាន់មានអ្នកស្លាប់)។
ទីម័រខាងកើត(Timor-Leste)៖ អ្នកជំងឺសរុប2នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន1នាក់៕
ប្រភព៖ សារព័ត៌មានបរទេស



លេខាផ្នែកសារព័ត៌មានរបស់អភិបាលក្រុង New York អ្នកស្រី Freddi Goldstein បានឱ្យដឹងថា បើសិនជាអាជ្ញាធរទាក់ទងទៅកាន់អ្នកផ្ទះរបស់សាកសពបានក្នុងអំឡុង14ថ្ងៃ នោះសាកសពនឹងមិនត្រូវបានបញ្ជូនទៅកាន់កោះ Hart នោះទេ។ ប៉ុន្តែ បើសិនជាផ្ទុយពីនេះ នោះសាកសពនឹងត្រូវបានដឹកទៅកាន់កោះ ហើយបញ្ចុះនៅទីនោះ។





ទំហំទឹកប្រាក់ជំនួយរបស់រដ្ឋាភិបាលសម្រាប់ពលករ និងអាជីវករដែលទទួលរងផលប៉ះពាល់ពី COVID-19 សរុប 62លានលានដុង(ប្រមាណជា 2,660,000,000ដុល្លារអាមេរិក)។ ក្នុងនោះ ថវិការដ្ឋមានចំនួន 36លានលានដុង។ ក្រៅពីនេះក៏មានជំនួយជាលក្ខណៈប្រយោលជាច្រើនទៀតផងដែរ។


ប្រភព៖សារព័ត៌មានបរទេស
