កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៧ នាក់ទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ខណៈដែលអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីដោយសារជំងឺនេះ មិនទាន់មាន។


កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៧ នាក់ទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ខណៈដែលអ្នកជាសះស្បើយថ្មី និងករណីស្លាប់ថ្មីដោយសារជំងឺនេះ មិនទាន់មាន។


ប្រភពព័ត៌មានពី ទីក្រុងហ្សាការតា ឱ្យដឹងថា អ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី កាលពីថ្ងៃទី ៥ កក្កដា បានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះមានផែនការស្នើឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសជំរុញ ចំពោះទេសចរ ក្នុងគ្រាដែលតួលេខនៃករណីឆ្លងជំងឺនេះកំពុងកើនឡើងនៅក្នុងតំបន់មួយចំនួន។
អ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Mohammad Syahril បានឱ្យដឹងថា ប្រធានាធិបតី Joko Widodo បានកំណត់ថា ការចាក់វ៉ាក់សាំងដូសជំរុញគឺជាការតម្រូវមួយនៅក្នុងការធ្វើដំណើរ ហើយមេដឹកនាំប្រទេសនេះមិនចង់ឃើញរលកនៃការឆ្លងរាលដាលថ្មីនៃជំងឺកូវីដ-១៩។
យោងតាមមន្ត្រីខាងលើ ស្ថានភាពកូវីដ-១៩ ត្រូវបានគ្រប់គ្រងនៅទូទាំងប្រទេសក្នុងខែមិថុនា ២០២២ ដោយអត្រានៃការធ្វើតេស្តរកឃើញករណីវិជ្ជមានក្រោម ១.១៥% និងអត្រាឆ្លងស្ថិតក្នុងកម្រិត ១.០៣ ករណីលើ ១០០,០០០ នាក់ នៅក្នុង ១ សប្ដាហ៍។
រលកនៃការឆ្លងរាលដាលបានកើតឡើងជាថ្មីនៅប្រទេសនេះ ក្នុងនោះ កាលពីថ្ងៃទី ៣០ មិថុនា តួលេខអ្នកឆ្លងថ្មីបានកើនដល់ ២,២០០ នាក់ ប៉ុន្តែ បានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៤ ថ្ងៃ មកនៅត្រឹម ១,៤៣៤ ករណី ក្នុងថ្ងៃទី ៤ កក្កដា។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះបានព្រមានអំពីរលកនៃការឆ្លងរាលដាលធំថ្មីដែលអាចកើតឡើងគ្រប់ពេល។
លោក Syahril សង្កត់ធ្ងន់ថា ការផ្ទុះឆ្លងរាលដាលថ្មីគឺចាប់ផ្ដើមពីការមិនគោរពវិធានការសុខាភិបាល និងយុទ្ធនាការចាក់វ៉ាក់សាំងមានការយឺតយ៉ាវ៕

កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០៣ នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ខណៈដែលអ្នកជាសះស្បើយ និងករណីស្លាប់មិនមាន។


កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី ចំនួន ០២ នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ខណៈដែលអ្នកជាសះស្បើយមិនទាន់មាន និងករណីស្លាប់ក៏មិនមាន។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ៣០ ខែមិថុនា ២០២២ កម្ពុជា មានករណីវិជ្ជមានថ្មីចំនួន ០៣ នាក់, ជាសះស្បើយថ្មីមិនមាន, ស្លាប់ថ្មីមិនមាន។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៩ ខែមិថុនា ២០២២ កម្ពុជា មានករណីវិជ្ជមានថ្មីចំនួន ៧ នាក់, ជាសះស្បើយថ្មីមិនមាន, ស្លាប់ថ្មីមិនមាន។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៨ ខែមិថុនា ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ១០នាក់ ដែលក្នុងនោះមាន ៨ នាក់ជាករណីឆ្លងក្នុងសហគមន៍ នេះបើតាម ក្រសួងសុខាភិបាល។
អ្នកដែលត្រូវបានរកឃើញថាមានផ្ទុកវីរុសបង្កជំងឺកូវីដ-១៩ ដែលទើបត្រូវបានប្រកាសនេះ សុទ្ធតែវិមាននឹងវ៉ារ្យ៉ង់ អូមីក្រុង។
នៅក្នុងសារជាសំឡេងដែលបានផ្សព្វផ្សាយកាលពីយប់ម្សិលមិញ (២៨ មិថុនា) សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងករណីវិជ្ជមាននឹង កូវីដ-១៩ ដែលទើបត្រូវបានរកឃើញដោយការធ្វើតេស្ត PCR បានកើតឡើងចំពោះពលរដ្ឋដែលត្រៀមចាកចេញពី កម្ពុជា និងអ្នកដំណើរដែលទើបចូលមកកាន់ កម្ពុជា។ ជាងនេះ ក៏មានករណីខ្លះត្រូវបានរកឃើញដោយការធ្វើតេស្តរហ័សផងដែរ។


សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី មួយចំនួនក្នុងសហគមន៍ ដែលនេះបានបញ្ចប់រយៈពេល ៥២ ថ្ងៃ ដែល កម្ពុជា មិនមានករណីវិជ្ជមានថ្មី។
ក្នុងសារជាសំឡេងដែលបានផ្សព្វផ្សាយកាលពីយប់ម្សិលមិញ (២៨ មិថុនា) សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងករណីវិជ្ជមាននឹង កូវីដ-១៩ ដែលទើបត្រូវបានរកឃើញដោយការធ្វើតេស្ត PCR បានកើតឡើងចំពោះពលរដ្ឋដែលត្រៀមចាកចេញពី កម្ពុជា និងអ្នកដំណើរដែលទើបចូលមកកាន់ កម្ពុជា។ ជាងនេះ ក៏មានករណីខ្លះត្រូវបានរកឃើញដោយការធ្វើតេស្តរហ័សផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យល់ថា បើទោះជាតួលេខនៃករណីឆ្លងថ្មីនៅទាប ប៉ុន្តែ ការធ្វេសប្រហែសនឹងនាំ កម្ពុជា ទៅរកស្ថានការណ៍អាសន្ន។ ដូច្នេះ សម្ដេចតេជោ អំពាវនាវឱ្យគ្រប់គ្នាអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ឱ្យបានត្រឹមត្រូវ។

ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៧ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។
នេះគឺជាថ្ងៃទី ៥២ ហើយ ដែល កម្ពុជា មិនមានករណីវិជ្ជមានថ្មីនឹងជំងឺកូវីដ-១៩។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២៦ ខែមិថុនា ២០២២ កម្ពុជា មិនមានករណីជាសះស្បើយថ្មី, មិនមានករណីវិជ្ជមានថ្មី និងមិនមានករណីស្លាប់ថ្មី ដោយសារកូវីដ-១៩ នោះទេ។
នេះគឺជាថ្ងៃទី ៥១ ហើយ ដែល កម្ពុជា មិនមានករណីវិជ្ជមានថ្មីនឹងជំងឺកូវីដ-១៩។
