ពិភពលោកមានអ្នកស្លាប់ជិត144,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជិត2.2លាននាក់ ដោយវាកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅសហរដ្ឋអាមេរិក និងអឺរ៉ុប។
ស្ថិតិពីសាកលវិទ្យាល័យ Johns Hopkins នៃសហរដ្ឋអាមេរិកបានឱ្យដឹងថា ពិភពលោកទាំងមូលបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 សរុបឡើងដល់2,151,199នាក់ និងស្លាប់143,725នាក់ នៅក្នុងប្រទេស និងដែនដីចំនួន210។ អ្នកជំងឺដែលបានជាសះស្បើយ បានកើនដល់541,501នាក់។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងគេនៅក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប667,225នាក់ និងស្លាប់សរុប32,686នាក់។ ប្រទេសនេះ បានធ្វើតេស្តរកមេរោគជាង3.4លាននាក់ ខ្ពស់ជាងប្រទេសណាៗទាំងអស់។
រដ្ឋ New York កំពុងរងផលវិបាកធ្ងន់ធ្ងរជាងគេ ដោយមានអ្នកជំងឺសរុប222,284នាក់ កើន8,505នាក់បើធៀបនឹងម្សិលមិញ។ អ្នកស្លាប់ដោយសារវីរុសCOVID-19 នៅក្នុងរដ្ឋនេះ បានកើនដល់ជាង10,000នាក់។
អេស្ប៉ាញទើបរកឃើញអ្នកជំងឺថ្មី4,289នាក់ និងស្លាប់ថ្មី502នាក់ ធ្វើឱ្យចំនួនអ្នកជំងឺសរុបឡើងដល់184,498នាក់ និងអ្នកស្លាប់សរុប19,135នាក់។ ប្រទេសនេះ គឺជាសម្បុកមេរោគធំជាងគេនៅអឺរ៉ុប និងទី2នៅក្នុងពិភពលោក។
អ៊ីតាលីរាយការណ៍ថា បានរកឃើញអ្នកជំងឺថ្មី3,786នាក់ និងអ្នកស្លាប់ថ្មី525នាក់។ អ្នកជំងឺសរុប168,941នាក់ និងអ្នកស្លាប់សរុប22,170នាក់។
បារាំងរកឃើញអ្នកជំងឺថ្មី17,164នាក់ និងអ្នកស្លាប់ថ្មី753នាក់។ អ្នកជំងឺសរុបមាន165,027នាក់ និងអ្នកស្លាប់សរុប17,920នាក់។ បារាំងបានពន្យារសុពលភាពនៃបម្រាមគោចរទូទាំងប្រទេសបន្ថែម1ខែទៀត ដើម្បីទប់ស្កាត់រោគរាតត្បាត ដែលនេះនឹងអូសបន្លាយពេលរហូតដល់ថ្ងៃទី11ឧសភា៕
ប្រភព៖ AFP, CNN



ប្រភព៖ សារព័ត៌មានបរទេស
ម៉ៃអូកូ ណាខាបាយ៉ាឈិ អតីតអ្នកនយោបាយរបស់គណបក្សប្រជាធិបតេយ្យនៃប្រទេសជប៉ុន ហើយពេលនេះ ជាសាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យ សេដៈ បានប្រាប់ថា៖ “ពួកគ្រូពេទ្យកំពុងភ័យខ្លាចខ្លាំងណាស់ ព្រោះថា រដ្ឋាភិបាលមិនមានសកម្មភាពលឿនរហ័សគ្រប់គ្រាន់ និងមិនដាច់ខាតសោះ ហើយខ្ញុំដឹង ដោយសារថា ស្វាមីរបស់ខ្ញុំ ជាគ្រូពេទ្យនៅក្នុងគណៈកម្មការសមាគមមន្ទីរពេទ្យតូក្យូ”

នាវិក និងអ្នកបើកបរយន្តហោះទាំងអស់នៃក្រុមប្រយុទ្ធរបស់នាវាផ្ទុកយន្តហោះ Charles de Gaulle កំពុងបង្ខាំងខ្លួនក្នុងរយៈពេល14ថ្ងៃ។ ប្រភពចម្លងនៃករណីនេះមិនទាន់ត្រូវបានរកឃើញនៅឡើយ ប៉ុន្តែក្រុមនាវាចម្បាំងខាងលើនេះកំពុងត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។
សហស្ថាបនិកនៃមូលនិធិ Bill & Melinda Gates Foundation រូបនេះថ្លែងថា “តើអ្នករាល់គ្នានឹងទៅទេសចរណ៍ ទៅកាន់ភោជនីយដ្ឋាន ទៅជួបជុំគ្នានៅទីលាននានាក្រោយយុគរបស់ COVID-19? តាមពិត សូម្បីតែនៅពេលដែលរដ្ឋាភិបាលនានាបានប្រកាសថា អ្វីៗទាំងអស់សុទ្ធតែបានគ្មានបញ្ហា ក៏យើងមិនអាចរំពឹងថា តម្រូវការខាងលើទាំងនេះនឹងត្រឡប់មកធម្មតាវិញភ្លាមៗនោះឡើយ”។


ប្រភព៖ Reuters, CNN