COVID-19 បានសម្លាប់មនុស្សជាង61,000នាក់នៅសហរដ្ឋអាមេរិក និងបានធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរបំផុត រាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ2008។
យោងតាមទិន្នន័យនៅលើទំព័រ Worldometers គិតមកដល់ពេលនេះ សហរដ្ឋអាមេរិកមានអ្នកស្លាប់ថ្មីដោយសារ COVID-19 ជាង1,900នាក់បន្ថែមទៀត នាំឱ្យអ្នកស្លាប់សរុបដោយសារវីរុសនេះឡើងដល់61,180នាក់។ ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ សហរដ្ឋអាមេរិកក៏បានរកឃើញអ្នកជំងឺកូរ៉ូណាថ្មីប្រមាណជាជិត21,000នាក់ ធ្វើឱ្យអ្នកជំងឺសរុបកើនដល់ជិត1,06លាននាក់។
តួលេខអំពីអ្នកស្លាប់ដោយសារCOVID-19 នៅសហរដ្ឋអាមេរិក ប្រហាក់ប្រហែលទៅនឹងតួលេខអ្នកស្លាប់ដោយជំងឺផ្ដាសាយរដូវ(seasonal influenza (flu) នៅប្រទេសនេះកាលពីឆ្នាំ2017-2018។ ក្រុមអ្នកជំនាញព្យាករថា ចំនួនអ្នកស្លាប់ដោយសារCOVID-19 នៅសហរដ្ឋអាមេរិកអាចកើនដល់74,000នាក់នៅដើមខែសីហាខាងមុខ។
COVID-19 ចាប់ផ្ដើមផ្ទុះឆ្លងរាលដាលនៅសហរដ្ឋអាមេរិកចាប់ពីចុងខែមករា ឆ្នាំ2020 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចប្រទេសនេះ។ យោងតាមទិន្នន័យដែលទើបត្រូវបានប្រកាស ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា GDP ក្នុងត្រីមាសទី1របស់ប្រទេសនេះ បានធ្លាក់ចុះ4.8% ដែលនេះបានបង្ហាញថា សេដ្ឋកិច្ចបានដាំក្បាលចុះខ្លាំងបំផុតចាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ2008។
ប្រធាននាយកដ្ឋាននៃប្រព័ន្ធបម្រុងសហរដ្ឋអាមេរិក(Fed) កាលពីម្សិលមិញបានព្រមានថា “យើងនឹងអាចឃើញតួលេខសេដ្ឋកិច្ចក្នុងត្រីមាសទី2 អាក្រក់ជាងពេលណាៗទាំងអស់”។ មន្ត្រីរូបនេះសង្កត់ធ្ងន់ថា ដំណើរការនៃការងើបឡើងវិញរបស់សេដ្ឋកិច្ច នឹងស៊ីពេលយ៉ាងយូរ និងមានឧបសគ្គច្រើន ប៉ុន្តែក៏អាចងើបឡើងវិញបន្តិចម្ដងៗនៅត្រីមាសទី3 នៅពេលដែលបណ្ដាក្រុមហ៊ុន អាជីវកម្មចាប់បើកដំណើរការឡើងវិញ។
ព័ត៌មានខាងលើត្រូវបានលើកឡើង ក្នុងពេលដែលរដ្ឋនានារបស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតលើការដើរហើរ និងអនុញ្ញាតឱ្យក្រុមហ៊ុន អាជីវកម្មមួយចំនួនដំណើរការឡើងវិញ។ ប៉ុន្តែ ប្រការនេះក៏ត្រូវបានអ្នកជំនាញព្យាករថា អាចធ្វើឱ្យ COVID-19 ងើបក្បាលឡើងវិញផងដែរ។
វិបត្តិសុខភាពនេះ បានបណ្ដាលឱ្យមនុស្សប្រមាណជា27លាននាក់នៅសហរដ្ឋអាមេរិក បាត់បង់ការងារធ្វើ។ Kevin Hassett ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី Trump កាលពីថ្ងៃទី26មេសា បានឱ្យដឹងថា អត្រានៃអ្នកបាត់បង់ការងារឡើងដល់16% ឬខ្ពស់ជាងនេះនៅក្នុងខែមេសា និង “អាក្រក់ជាងនេះ” ក្នុងពេលខាងមុខ៕
ប្រភព៖ សារព័ត៌មានបរទេស






លោក វីលៀម ចាកវីស ប្រធានគណៈកម្មាធិកាវិទ្យាល័យវេជ្ជសាស្ត្របន្ទាន់ នៃសហរដ្ឋអាមេរិក បានថ្លែងថា “វាជារឿងហួសវិស័យ ដែលស្ថានការណ៍នៅតាមមន្ទីរពេទ្យនានារបស់យើង ធ្វើឱ្យយើងកើតមានស្នាមរបួសដ៏ជ្រៅ…ក្នុងរឿងរ៉ាវរបស់ដុកទ័រ ប្រ៊ីន ខ្ញុំនឹកស្រមៃបានត្រឹមតែថា វាធ្ងន់ធ្ងរហួសនឹងនាងអាចទ្រាំទ្របាន វាមិនមែនជាភាពទន់ជ្រាយទេ តែវាជាភាពរឹងមាំនៅក្នុងអារម្មណ៍វេទនាចិត្តអាណិតអ្នកដទៃរបស់នាង…”



វេជ្ជបណ្ឌិត Husemann អះអាងថា ពួកគាត់ចង់ជួយសង្គ្រោះអ្នកជំងឺខ្លាំងណាស់ ប៉ុន្តែពួកគាត់ក៏ត្រូវការសម្ភារវេជ្ជសាស្ត្រដែលសមស្របផងដែរ។ វេជ្ជបណ្ឌិតមួយរូបផ្សេងទៀតថ្លែងថា “ខ្ញុំបានទទួលការបណ្ដុះដើម្បីដេរមុខរបួស។ ហេតុអ្វីឱ្យខ្ញុំដេរម៉ាស់ដោយខ្លួនឯងទៀត?”។
បណ្ដាក្រុមហ៊ុន និងរោងចក្រនៅអាល្លឺម៉ង់ បានបង្កើនចង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីផ្គត់ផ្គង់ឈុតការពារមេរោគ ក៏ដូចជាសម្ភារវេជ្ជសាស្ត្រ ប៉ុន្តែនៅតែមិនអាចសមតាមតម្រូវការជាក់ស្ដែង។
ការសិក្សាស្រាវជ្រាវថ្មីកន្លងមកនេះរបស់សមាគមនៃក្រុមហ៊ុនធានារ៉ាប់រងសុខភាពអាល្លឺម៉ង់ បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែខ្វះម៉ាស់ប្រភេទប្រើ1ដងចោល ប្រមាណជា100លានបន្ទះ និងម៉ាស់ប្រភេទមានតម្រងច្រោះខ្យល់ជិត50លានបន្ទះ រួមនឹងស្រោមដៃប្រើម្ដងចោលជាង60លានស្រោម៕
