តើមិត្តអ្នកអានធ្លាប់បានឮដែរឬទេថា បើទទួលទានអាហារដែលក្តៅខ្លាំងញឹកញាប់ អាចធ្វើឱ្យកើតមហារីកក្នុងបំពង់អាហារ ឬពេលខ្លះអាចនឹងកើតមហារីកនៅលើអណ្តាត ក្រពះ ឬពោះវៀន ដោយសារតែកំដៅរបស់អាហារដែលទទួលទានអាចធ្វើឱ្យសាច់ភ្នាសត្រូវបានបំផ្លាញ ក្លាយជាដំបៅ និងបើមានដំបៅញឹកញាប់នោះអាចនឹងធ្វើឱ្យកើតមហារីកបាន។ តើរឿងនេះពិត ឬមិនពិតយ៉ាងណា ឡារ៉ែន មានចម្លើយ។
មូលហេតុរបស់រោគមហារីកបំពង់អាហារ
គិតថា បើនិយាយពីរោគមហារីកវិញ គ្រប់គ្នាក៏ប្រហែលជាបានដឹងច្បាស់ហើយថា វាជាភាពខុសប្រក្រតីខាងរាងកាយ ដែលសុខៗក៏កើតឡើងដោយឯកឯង អាចនឹងមិនបានមានមូលហេតុមកពីរឿងអ្វីមួយច្បាស់លាស់ឡើយ គ្រាន់តែយើងច្រើនតែមានទង្វើអ្វីម្យ៉ាងដែលបង្កឱ្យកើតភាពប្រថុយប្រថានក្នុងការកើតមហារីកខ្លាំងឡើងប៉ុណ្ណោះ ដូច្នេះមូលហេតុអាចបណ្តាលមកពីបច្ច័យជាច្រើន។
បច្ច័យដែលប្រថុយចំពោះរោគមហារីកបំពង់អាហារ
– ញ៉ាំភេសជ្ជៈអាល់កុល ជក់បារី
– បរិភោគអាហារប្រភេទខ្លះជាប់ៗគ្នារយៈពេលយូរ ដូចជា អាហារដែលមានសារធាតុណៃត្រូសៃ ឬណៃត្រូសាមីន ដូចជាអាហារប្រភេទសាច់ អាហារដែលដាក់សារធាតុការពារផ្អូម អាហារប្រភេទអាំង ឬគ្រឿងបន្ថែមរសជាតិ ដូចជា ម្ទេស ឬម្រេច ជាដើម។
– អ្នកជំងឺរោគអាស៊ីតហូរបញ្រ្ចាស់រ៉ាំរ៉ៃ ធ្វើឱ្យសាច់ភ្នាសក្នុងបំពង់អាហារកើតអាការរបួសយ៉ាងបន្តបន្ទាប់ អាចធ្វើឱ្យកោសិកាខុសប្រក្រតីរហូតកើតជាមហារីកឡើងបាន។
– ឆ្លងមេរោគបាក់តេរីប្រភេទខ្លះក្នុងបំពង់អាហារ។
– កើតការប្រែប្រួលរបស់សាច់ភ្នាសបំពង់អាហារយ៉ាងធ្ងន់ធ្ងរ ដោយសារទង្វើ ដូចជា លេបទឹកថ្នាំលាងបន្ទប់ទឹក លេបទឹកអាស៊ីត ។ល។
– បរិភោគអាហារដែលមានបន្លែ ផ្លែឈើ និងាសារធាតុរ៉ែទាប។
-ស្ថិតក្នុងសភាវធាត់។
និងផ្សេងៗទៀត… ។
អាការរបស់មហារីកបំពង់អាហារ
1 – ចាប់ផ្តើមទទួលទានអាហាររឹង ហើយមានអារម្មណ៍ថាតឹងបំពង់ក ពិបាកលេប។
2 – ចាប់ផ្តើមមានអារម្មណ៍ថា លំបាកក្នុងការលេបអាហារ មិនថាអាហាររឹង ឬរាវនោះទេ។
3 – អាចនឹងលេបអ្វីមិនសូវចូល រហូតធ្វើឱ្យត្រូវខ្ជាក់ ឬក្អួតចេញមកវិញ។
4 – ញ៉ាំអ្វីមិនសូវចូល ទម្ងន់ខ្លួនចាប់ផ្តើមធ្លាក់ចុះ រាងកាយស្គមស្គាំង គ្មានកម្លាំង ល្វើយ ព្រោះខ្វះអាហារ។
5 – អាចមានអាការប៉ះពាល់បន្ថែមទៀត ដូចជា ហើមពោះ អាហារមិនរំលាយ ឈឺក្បាល ណែនដើមទ្រូង ក្អួតចង្អោ ក្អក ឬឈឺម្តុំឆ្អឹងដើមទ្រូង ឬក្នុងបំពង់ក ជាដើម។
ដូច្នេះការទទួលទានអាហារក្តៅ អាចនឹងមិនដល់ថ្នាក់ធ្វើឱ្យបំពង់អាហាររងរបួសរហូតក្លាយជាដំបៅនោះទេ តែយ៉ាងណាក៏ដោយ បើអាហារនោះក្តៅជ្រុលពេក អាចធ្វើឱ្យសាច់ភ្នាសនៅម្តុំក្នុងមាត់រងរបួសរហូតក្លាយជាដំបៅបាន ដូច្នេះហើយ វិធីដែលល្អបំផុតគឺ ទទួលទានអាហារដែលមានកំដៅសមល្មម មិនរលាកមាត់ រលាកកវិញប្រសើរជាង៕



ថយត្រឡប់ទៅកាលពីដើមខែមករាវិញ កាលនោះ WHO ធ្លាប់បានថ្លែងសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលចិនជាបន្តបន្ទាប់ ដូចជា រឿងការទប់ទល់នឹងមេរោគដែលឆាប់រហ័ស និងដាច់ខាត និងបានសម្ដែងការអរគុណ ដែលរដ្ឋបាលចិនបានប្រញាប់ប្រគល់ទិន្នន័យខាងពូជកំណើតរបស់វីរុសកូរ៉ូណាប្រភេទថ្មីនោះមកឱ្យ WHO “ភ្លាមៗ” រួមទាំងកោតសរសើររដ្ឋបាលចិនថា មានភាពប្រឹងប្រែងព្យាយាមធ្វើការ និងគ្មានលាក់បាំង “យ៉ាងគួរឱ្យពេញចិត្ត និងគ្មានពាក្យនឹងបរិយាយ”។
របាយការណ៍បានបញ្ជាក់ថា ការសម្ដែងការកោតសរសើររបស់ WHO ចំពោះរដ្ឋបាលចិននៅចំពោះមុខសហគមន៍ពិភពលោកនោះ គឺធ្វើឡើងដើម្បីព្យាយាមយកចិត្តស្ថាប័នរបស់ចិន ដើម្បីឱ្យពួកគេទាំងនោះបញ្ជូនទិន្នន័យផ្សេងៗទៀត ដែល WHO ត្រូវការ មកបន្ថែមទៀតឱ្យបានលឿនបំផុត ដែលរឿងនេះ ឯកសារផ្ទៃក្នុងរបស់ WHO បានបង្ហាញថា នៅផ្ទៃក្នុងស្ថាប័ន WHO វិញ ក្រុមមន្ត្រីដែលពាក់ព័ន្ធ បានសម្ដែងក្ដីមិនពេញចិត្តនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី6 មករា ដោយសារតែយល់ឃើញថា ទិន្នន័យដែលរដ្ឋបាលចិនផ្ញើមកឱ្យនោះ មិនទាន់គ្រប់គ្រាន់ចំពោះការវាយតម្លៃពីសមត្ថភាពក្នុងការឆ្លងរាតត្បាត ពីមនុស្ស ទៅមនុស្ស និងភាពប្រថុយប្រថានរបស់មនុស្សលោកនៅឡើយ។
របាយការណ៍ស៊ើបព័ត៌មានបែបស៊ីជម្រៅនេះ កើតឡើងក្នុងអំឡុងពេលដែល WHO កំពុងប្រឈមនឹងសំឡេងរិះគន់យ៉ាងធ្ងន់ធ្ងរ ដោយសារទើបនឹងទទួលយកការតែងតាំងគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យការដំណើរការរបស់គ្រប់ភាគី ដែលការថ្លែងសរសើររដ្ឋបាលចិន របស់ WHO នេះ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងក្លា ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា កាន់ជើង និងសហការគ្នាជាមួយរដ្ឋបាលចិន រហូតដល់ថ្ងៃទី29 ឧសភា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានប្រកាសកាត់ផ្ដាច់សម្ព័ន្ធភាពជាមួយ WHO ដែលហុចផលឱ្យ WHO លែងទទួលបានប្រាក់បរិច្ចាគពីសហរដ្ឋអាមេរិកដល់ទៅ 450លានដុល្លារ និងដែលធ្វើឱ្យមានការជំទាស់ពីបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើន។
AP មើលឃើញថា ព័ត៌មានទាំងអស់ខាងលើ បានបង្ហាញថា WHO មិនបានរួមដៃគ្នាជាមួយរដ្ឋបាលចិន ដូចការចោទប្រកាន់របស់មេដឹកនាំសហរដ្ឋអាមេរិកឡើយ ប៉ុន្តែ WHO មិនអាចធ្វើការបានយ៉ាងពេញទំហឹងឡើយ ដោយសារតែការប្រគល់ទិន្នន័យដែលមានតិចតួចបំផុត តាមដែលអាចធ្វើបានរបស់រដ្ឋបាលចិន តាមបទប្បញ្ញត្តិតែប៉ុណ្ណោះ។






