Category: សុខភាព

  • ម៉ាឡេស៊ី​នឹងដាក់​ទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​បញ្ចេញ​ព័ត៌មាន​​ក្លែង​ក្លាយ​​ទាក់ទង​នឹង Covid-19

    ម៉ាឡេស៊ី​នឹងដាក់​ទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​បញ្ចេញ​ព័ត៌មាន​​ក្លែង​ក្លាយ​​ទាក់ទង​នឹង Covid-19

    ចាប់ពី​ថ្ងៃទី 12 មីនា 2021 ប្រទេស​ម៉ាឡេស៊ី នឹង​ពិន័យ​ជា​ប្រាក់​ឡើងដល់ 100,000 រីង​ហ្កី​ត (ជិត 25,000 ដុល្លារ) ឬ​ដាក់ពន្ធនាគារ​រហូតដល់ 3 ឆ្នាំ ឬក៏​ពិន័យ​ទាំងពីរ​វិធានការ​នេះ ចំពោះ​ករណី​ផ្ដល់ព័ត៌មាន​ក្លែងក្លាយ ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ទាក់ទង​នឹង​ស្ថានភាព Covid-19 ឬ​ស្ថានភាព​បន្ទាន់​របស់​ប្រទេសជាតិ។

    ព័ត៌មាន​ខាងលើ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ជូនដំណឹង​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃទី 11 មីនា 2021។ ក្រៅពី​ប្រការ​ទាំងនេះ តុលាការ​ក៏​អាច​ស្នើឱ្យ​ជនល្មើស​សុំទោស​ចំពោះ​ជន​ទាំងឡាយណា​ដែល​រង​ផលប៉ះពាល់​ផងដែរ។ បើសិនជា​ជនល្មើស​មិន​អនុវត្តតាម​តុលាការ នោះ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ឡើងដល់ 50,000 រីង​ហ្កី​ត (12,500 ដុល្លារ​អាមេរិក) ឬ​ដាក់ពន្ធនាគារ​ក្រោម​មួយឆ្នាំ ឬ​ត្រូវ​ទទួល​ការពិន័យ​ទាំងពីរ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 12 មីនា 2021 នេះ ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 319,364 នាក់ ក្នុងនោះ​មាន​អ្នកជា​សះ 300,620 នាក់ ខណៈ 17,544 នាក់ កំពុង​ព្យាបាល និង 1,200 បាន​បាត់​បង់ជីវិត៕

    ប្រភព​៖ CNA
    ប្រែសម្រួល​៖ បុត្រា

  • ប្រធាន​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព៖ យោធិន​ម្នាក់​របស់ខ្លួន បាន​ឆ្លង Covid-19

    ប្រធាន​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព៖ យោធិន​ម្នាក់​របស់ខ្លួន បាន​ឆ្លង Covid-19

    នាយទាហាន​ម្នាក់​ដែល​ធ្វើការ​នៅ​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន​កងទ័ព បានទទួល​លទ្ធផល​វិជ្ជមាន​នឹង Covid-19 បើទោះជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 លើកទីមួយ​ហើយ​ក្ដី។

    មន្ត្រី​យោធិន​ដែល​ត្រូវបាន​រកឃើញថា​វិជ្ជមាន​នឹង Covid-19 កាលពី​ថ្ងៃទី 8 មីនា 2021 ខាងលើ មាន​ឈ្មោះថា លី ចាន់​សុវណ្ណ​បញ្ញា អាយុ 24 ឆ្នាំ មាន​តួនាទី​ជា​ជំនួយការ​របស់​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន​កងទ័ព។ ព័ត៌មាន​នេះ​គឺ​យោងតាម​លិខិត​ជូនដំណឹង​របស់​ប្រធាន​ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន ដែល​បាន​ផ្ញើជូន​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នា​ថ្ងៃទី 11 មីនា ឆ្នាំ 2021 នេះ។

    លិខិត​ជូនដំណឹង​ខាងលើ​ក៏បាន​បញ្ជាក់ថា នាយទាហាន​ខាងលើ​គឺជា​កូនប្រសា​របស់​គ្រូពេទ្យ​មួយរូប​នៅ​អ្នក​លឿន ខេត្តព្រៃវែង ដែល​បាន​ឆ្លង​វីរុស Covid-19 មុន​នោះ។

    ទោះជា​យ៉ាងនេះ​ក្ដី ខុទ្ទកាល័យ​នៃ​អគ្គបញ្ជាការដ្ឋាន បានឱ្យដឹងថា ដោយសារតែ​នាយទាហាន​រូបនេះ​មិនសូវ​សកម្ម​នៅ​កន្លែងធ្វើការ ដូច្នេះ​មិនមាន​ហានិភ័យ​នៃ​ការចម្លង​វីរុស​ដល់​អ្នកដទៃ​ក្នុង​ខុទ្ទកាល័យ​នោះឡើយ៕

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 39នាក់​ទៀតហើយ ក្នុង​អំឡុង​ 24​ម៉ោង​នៃ​ថ្ងៃទី​ 10​មីនា​

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 39នាក់​ទៀតហើយ ក្នុង​អំឡុង​ 24​ម៉ោង​នៃ​ថ្ងៃទី​ 10​មីនា​

    ក្រសួង​សុខ​ភិ​បាល​បានប្រកាសថា ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 10 ខែមីនា កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 39 នាក់ នាំឱ្យ​តួលេខ​សរុប​កើន​ដល់ 1,163 នាក់។

    អ្នក​វិជ្ជមាន​ថ្មី​ខាងលើ សុទ្ធតែជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ 20កុម្ភៈ។ ក្រៅពីនេះ កម្ពុជា​ក៏មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន 48 នាក់​ផងដែរ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 11 មីនា 2021 នេះ កម្ពុជា​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,163 ករណី ក្នុងនោះ​មាន 597 នាក់ បានជា​សះស្បើយ និង 565 នាក់ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែលមាន​ដូចខាងក្រោម។




    ប្រភព​៖ ក្រសួង​សុខាភិបាល​
    ដកស្រង់​ដោយ​៖ បុត្រា

  • ស្ថានភាព Covid-19 នៅ ASEAN គិតត្រឹមថ្ងៃទី 10មីនា 2021

    ស្ថានភាព Covid-19 នៅ ASEAN គិតត្រឹមថ្ងៃទី 10មីនា 2021

    យោងតាម​ទំព័រ Worldometers គិត​មកដល់​ម៉ោង 23៖59 នាទី​នៃ​ថ្ងៃទី 10 មីនា បណ្ដា​ប្រទេស​ស្ថិតក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​សរុប​ចំនួន 10,059 ករណី។

    ក្នុងអំឡុង 24 ម៉ោង​កន្លងទៅ ASEAN មាន 3 ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារវីរុស​ Covid-19 នោះ​គឺ ហ្វីលីពីន​, ​ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី ខណៈដែល​ប្រទេស​ចំនួន 9 របស់​សមាគម​នេះ មាន​ករណី​ឆ្លង Covid-19។ ដោយឡែក​ប្រទេស ប្រ៊ុយណេ, មី​យ៉ាន​ម៉ា (មិន​បញ្ចេញ​របាយការណ៍) និង​ឡាវ មិនមាន​ករណី​ឆ្លង ឬ​ស្លាប់​នោះទេ។

    ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​នៅ ASEAN ប៉ុន្តែ ស្ថានភាព​កំពុងតែ​ប្រសើរឡើង​ជាង​មុន​នៅពេល​តួលេខ​អ្នក​វិជ្ជមាន​ថ្មី​បាន​ថយចុះ​បន្តិច​បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​មុននេះ។ យ៉ាងណាក្ដី ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 10 មីនា ប្រទេស​នេះ​នៅតែ​ជា​ទឹកដី​ដែលមាន​អ្នក​វិជ្ជមាន​ថ្មី និង​ករណី​ស្លាប់​ថ្មី​ដោយសារ Covid-19 ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​ទ្វីបអាស៊ី។

    ជារួម Covid-19 គិត​មកដល់​បច្ចុប្បន្ន បានសម្លាប់​មនុស្ស​ចំនួន 55,020 នាក់ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​កើន 197 ករណី បើ​ធៀប​នឹង​មុន​នោះ​មួយថ្ងៃ ខណៈដែល​តួលេខ​អ្នក​វិជ្ជមាន​សរុប ឡើងដល់​ជាង​ 2,552,300 នាក់។ ទន្ទឹមនឹងនេះ តំបន់​នេះ​ក៏មាន​អ្នកជា​សះស្បើយ​ចំនួនជាង​ 2,281,670​ នាក់​ផងដែរ៕

    តួលេខ​ស្ដីអំពី Covid-19 នៅ​តំបន់ ASEAN គិត​ត្រឹម​ថ្ងៃទី 10មីនា 2021៖

    ប្រភព៖ Xinhua, Worldometers
    ប្រែសម្រួល​៖ បុត្រា

  • ប្រធានាធិបតី​អ៊ីតាលី តម្រង់​ជួរ​រង់ចាំ​វេន​ចាក់​វ៉ាក់សាំង Covid-19 ដូច​គេ​ ដូច​ឯង

    ប្រធានាធិបតី​អ៊ីតាលី តម្រង់​ជួរ​រង់ចាំ​វេន​ចាក់​វ៉ាក់សាំង Covid-19 ដូច​គេ​ ដូច​ឯង

    ប្រធានាធិបតី​អ៊ីតាលី លោក Sergio Mattarella មិន​ត្រូវបាន​ប្រព្រឹត្ត​ជាពិសេស​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​នោះទេ នៅពេល​លោក​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 នៅឯ​មន្ទីរពេទ្យ​មួយនា​ទីក្រុង Rome។

    រូបថត​ដែល​ត្រូវបាន​ការិយាល័យ​ប្រធានាធិបតី​ចុះផ្សាយ​នៅ​ថ្ងៃទី 9 មីនា បង្ហាញថា មេដឹកនាំ​វ័យ 79 ឆ្នាំ​រូបនេះ អង្គុយ​នៅលើ​កៅអី​ដូច​ទៅនឹង​មនុស្ស​វ័យ​ចំណាស់​ដទៃទៀត នៅក្នុង​សាល​ធំ​មួយ​នៃ​មន្ទីរពេទ្យ Spallanzani ក្នុងពេលដែល​ក្រុមគ្រូពេទ្យ​កំពុងធ្វើការ។ គ្រប់គ្នា​សុទ្ធតែ​រក្សា​គម្លាត​សុវត្ថិភាព​ទៅតាម​ការកំណត់។

    ប្រធានាធិបតី Sergio Mattarella រង់ចាំ​រហូតដល់​ក្រុម​វ័យ​របស់លោក​ត្រូវបាន​ហៅ​ឈ្មោះ និង​ចាក់​វ៉ាក់សាំង Moderna។ ការិយាល័យ​ប្រធានាធិបតី​ឱ្យដឹងថា ប្រធានាធិបតី​អ៊ីតាលី​ត្រូវបាន​ចាក់​វ៉ាក់សាំង​ទៅតាម «យុទ្ធនា​ការចាក់​ថ្នាំ​បង្ការ​សម្រាប់​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ 1941»។

    ប្រទេស​អ៊ីតាលី ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 តាំងពី​ចុងខែ​ធ្នូ 2020 ប៉ុន្តែ ដូច​ទៅនឹង​ប្រទេសផ្សេងៗ យុទ្ធនាការ​នេះ​ត្រូវបាន​ពន្យារពេល​ដោយសារ​ខ្វះ​ប្រភព​ផ្គត់ផ្គង់។ នាយករដ្ឋមន្ត្រី​ថ្មី Mario Draghi បាន​សន្យា​រថា​នឹង​ជំរុញ​ល្បឿន​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដោយសារ​អត្រា​ឆ្លង​កើនឡើង​លឿន​ព្រោះតែ​វីរុស​ក្លាយ​ពូជ​ថ្មី។

    គិត​មកដល់​បច្ចុប្បន្ន អ៊ីតាលី​បាន​ចាក់​វ៉ាក់សាំង​អស់​ចំនួន 5.6 លាន​ដូ​ស ក៏ប៉ុន្តែ មានតែ 1.7 លាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​រួចរាល់ នៅក្នុង​ចំណោម​ប្រជាជន​សរុប​ជាង 60 លាន​នាក់។

    មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 3,101,093 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 100,479 នាក់ និង​ជាសះស្បើយ​ចំនួន 2,521,731 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 478,883 នាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 64នាក់​ទៀត និង​ជាសះស្បើយ 11នាក់ ក្នុង​ថ្ងៃទី 9មីនា

    កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 64នាក់​ទៀត និង​ជាសះស្បើយ 11នាក់ ក្នុង​ថ្ងៃទី 9មីនា

    របាយការណ៍​របស់​ក្រសួង​សុខ​ភិ​បាល បង្ហាញថា អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 64 នាក់ ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ (9មីនា 2021) នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​សរុប​នៅ​កម្ពុជា ឡើងដល់ 1,124 នាក់។

    ព័ត៌មាន​លម្អិត សូម​អាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ដែលមាន​ដូចខាងក្រោម៖



  • Covid-19 នៅ ASEAN និង​ពិភព​លោក​ គិត​ត្រឹម​ដំណាច់​ថ្ងៃទី 9មីនា 2021

    Covid-19 នៅ ASEAN និង​ពិភព​លោក​ គិត​ត្រឹម​ដំណាច់​ថ្ងៃទី 9មីនា 2021

    ថ្ងៃទី 9 មីនា បណ្ដា​ប្រទេស ASEAN បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មី ជាង 10,000 នាក់ នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើងដល់ 2.54 លាន​នាក់។

    យោងតាម​ស្ថិតិ​របស់​គេហទំព័រ worldometers.info ក្នុងអំឡុង 24 ម៉ោង​នៃ​ថ្ងៃទី 9 មីនា បណ្ដា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ រកឃើញ​អ្នក​វិជ្ជមាន​ចំនួន 10,474 នាក់ និង​អ្នកស្លាប់​ចំនួន 266 នាក់។ ដូច្នេះ បច្ចុប្បន្ន តំបន់​នេះ​មាន​អ្នក​ឆ្លង​វីរុស Covid-19 សរុប 2,542,205 នាក់ ក្នុងនោះ​មាន 54,823 នាក់​បាន​ស្លាប់ និង 2,273,580 នាក់ បានជា​សះស្បើយ។

    ក្នុង​ថ្ងៃទី 9 មីនា តំបន់​អាស៊ីអាគ្នេយ៍ មាន​ប្រទេស​ចំនួន 3 ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 រួមមាន ឥណ្ឌូនេស៊ី (210 នាក់), ហ្វីលីពីន (7 នាក់) និង​ម៉ាឡេស៊ី (9 នាក់)។

    ឥណ្ឌូនេស៊ី បន្ត​ជា​សម្បុក​វីរុស Covid-19 គ្រោះថ្នាក់​ជាងគេ​ក្នុង​តំបន់​អាស៊ី​ន​អាគ្នេយ៍ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន 6,389 នាក់ នាំឱ្យ​តួលេខ​សរុប​ឡើងដល់ 1,392,945 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 37,757 នាក់។

    ស្ថានភាព Covid-19 នៅ​ម៉ាឡេស៊ី​ក៏​គួរឱ្យ​ព្រួយបារម្ភ ដោយមាន​ករណី​ឆ្លង​ថ្មី​ចំនួន 1,280 នាក់ កាលពី​ថ្ងៃទី 9 មីនា នាំឱ្យ​តួលេខ​សរុប​ឡើងដល់ 316,286 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 1,186 នាក់។ ចំណែក​ហ្វីលីពីន​មាន​អ្នកស្លាប់​សរុប 12,528 នាក់ ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន 600,428 នាក់។

    នៅ​ទូទាំង​ពិភពលោក អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​បាន​កើនឡើង​ដល់ 118,143,312 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន 2,621,012 នាក់ និង​ជាសះស្បើយ​ចំនួន 93,827,318 នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន 21,694,982 នាក់៕

    ប្រភព​៖ Worldometers
    ប្រែសម្រួល​៖ បុត្រា

  • ផលិតផល​ថ្មី! វីរុស 99.9% នៅក្នុង​បរិស្ថាន នឹងត្រូវ​បានសម្លាប់​ដោយ​អំពូល​ភ្លើង​បញ្ចេញ​កាំរស្មី UV

    ផលិតផល​ថ្មី! វីរុស 99.9% នៅក្នុង​បរិស្ថាន នឹងត្រូវ​បានសម្លាប់​ដោយ​អំពូល​ភ្លើង​បញ្ចេញ​កាំរស្មី UV

    អ្នក​រចនា​ផលិតផល​ម្នាក់​ឈ្មោះ Daan Roosegaarde បាន​បង្កើត​ឧបករណ៍​កម្ចាត់​មេរោគ​ដោយ​ប្រើប្រាស់​កាំរស្មី UV ដែល​អាច​សម្លាប់​វីរុស​នៅ​ទីសាធារណៈ​បាន​យ៉ាង​ល្អ។

    នៅ​ប្រទេស​ហូ​ឡង់ ឧបករណ៍​ដែលមាន​ឈ្មោះថា Urban Sun នេះ អាចជួយ​កម្ចាត់​វីរុស Covid-19 បាន។ វា​កម្ចាត់​វីរុស ឬ​បាក់តេរី​នៅ​ទីសាធារណៈ ដោយ​ប្រើប្រាស់​កាំរស្មី UV ប្រកបដោយ​សុ​វ​វត្ថិ​ភាព​សម្រាប់​មនុស្ស ដែល​នេះ​ក៏​ជួយ​ឱ្យ​មនុស្សម្នា​ងាយស្រួល​ក្នុងការ​ជួបជុំ​នៅ​ទីសាធារណៈ។

    កាំរស្មី UV ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពន្លឺ​ដែល​បង្ក​ការខូចខាត​ដល់​ស្បែក​មនុស្ស ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា មួយផ្នែក​នៃ​ពន្លឺ​របស់​វា​អាច​សម្លាប់​វីរុស​បាន​រហូតដល់ 99.9% ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស និង​សត្វ។

    រង្វង់​មូល​ពណ៌​លឿង​នៅក្នុង​វីដេអូ​នេះ​គឺជា​ទីតាំង​ដែល​អាច​សម្លាប់​វីរុស និង​មេរោគផ្សេង។ Urban Sun គឺជា​ផលិតផល​របស់​អ្នក​រចនា Daan Roosegaarde ជា​ជនជាតិ​ហូ​ឡង់ សហការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​ហូ​ឡង់ អាមេរិក ជប៉ុន និង​អ៊ីតាលី។

    ឧបករណ៍​នេះ កំពុង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង ដោយមាន​ជំនួយ​ពី​គណៈកម្មការ​សុខាភិបាល​សាធារណៈ និង​ពលរដ្ឋ​ហូ​ឡង់។

    Roosegaarde សង្ឃឹមថា របកគំហើញ​របស់គាត់​អាចជួយ​ឱ្យ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការរក្សា​គម្លាត​សង្គម​ប្រព្រឹត្តិ​ទៅដោយ​ងាយស្រួល​ជាង​មុន ដោយសារ​វា​ជួយ​ឱ្យ​គ្រប់គ្នា​អាច​ជួបជុំ​ដោយ​សុវត្ថិភាព​ខ្ពស់៕

    ប្រភព៖ WEF
    ប្រែ​សម្រួល៖ បុត្រា

  • កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 49នាក់​ ខណៈ​អ្នកសិល្ប​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​

    កម្ពុជា​រកឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ចំនួន 49នាក់​ ខណៈ​អ្នកសិល្ប​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​

    ក្រសួងសុខាភិបាល​នា​វេលា​ថ្ងៃត្រង់ ទី 9 មីនា​នេះ ទើបតែ​បានចេញ​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន បង្ហាញថា ករណី​ឆ្លង​វីរុស Covid-19 ថ្មី​នៅ​កម្ពុជា​ដែល​ត្រូវបាន​រកឃើញ​ក្នុងអំឡុង​ថ្ងៃទី 8 មីនា មាន​ចំនួន 49 នាក់ និង​ជាសះស្បើយ​ចំនួន 12 នាក់។

    អ្នក​ឆ្លង Covid-19 ថ្មី ខាងលើ​រួមមាន ករណី​ឆ្លង​សហគមន៍ ចំនួន 48 នាក់ និង​ករណី​នាំចូល​ចំនួន 1 នាក់។ ទន្ទឹមនឹង​របាយការណ៍​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​នេះ​ក៏មាន​ព័ត៌មាន​ទាក់ទិន​នឹង​ករណី​ឆ្លង​ថ្មី​ក្នុង​វិស័យ​សិល្ប​ផងដែរ។ ក្រុម «ឯកសារ​មន្ត្រី​សាធារណៈ» នៅលើ​បណ្ដាញ​ទំនាក់ទំនង Telegram បានឱ្យដឹងថា តារាចម្រៀង​ល្បីឈ្មោះ លោក ណុប បា​យ៉ា​រិ​ទ្ធ ក៏​ត្រូវបាន​រាយការណ៍​ថា វិជ្ជមាន​នឹង Covid-19 បន្ទាប់ពី​ករណី​ឆ្លង​លើ​គ្រួសារ​របស់​អ្នកនាង កែវ ច័ន្ទ​និមល ដែលជា​ពិធី​ការិនី​នៃ​ស្ថានីយទូរទស្សន៍​ហង្ស​មាស។

    តារាចម្រៀងល្បីឈ្មោះ លោក ណុប បាយ៉ារិទ្ធ

    ព័ត៌មាន​ខាងលើនេះ ទំនងជា​កំពុង​ធ្វើឱ្យ​សិល្បករ សិល្បការិនី និង​ក្រុម​អ្នកមាន​អាជីព​ក្នុង​វិស័យ​សិល្ប​នៅ​កម្ពុជា មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​នៃ​សុខភាព​របស់​ពួកគេ។

    គិត​ត្រឹម​ព្រឹក ថ្ងៃទី 9 ខែមីនា ឆ្នាំ 2021 កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង Covid-19 សរុប​ចំនួន 1,060 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន 538 នាក់ (ឆ្លង​ថ្មី 21នាក់) និង​អ្នកជំងឺ​កំពុង​ព្យាបាល​មាន​ចំនួន 521 នាក់៕

    ប្រភព​៖ ក្រសួងសុខាភិបាល
    ដកស្រង់​ដោយ​៖ បុត្រា