យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគរបស់ក្រុមហ៊ុន Won Star Enterprise នឹងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ (String Light, LED, Sculpture, Ancient Tree Elf…)។
នៅឯមជ្ឈមណ្ឌលអវកាស Johnson ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 15 មីនា ទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា-NASA) រួមនឹងដៃគូសហការ Axiom Space បានបង្ហាញឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មីដែលផលិតឡើងសម្រាប់អ្នកអវកាសនៅក្នុងបេសកកម្មត្រលប់ទៅកាន់ឋានព្រះចន្ទ Artemis III។
ឈុតថ្មីដែលមានឈ្មោះថា ឧបករណ៍ផ្លាស់ទីស្រាវជ្រាវភពក្រៅ (Axiom Extravehicular Mobility Unit – AxEMU) នេះ ត្រូវបានរចនា និងផលិតដោយក្រុមហ៊ុន Axiom Space ទៅតាមកិច្ចព្រមព្រៀងតម្លៃ 225.5 លានដុល្លារអាម៉េរិកជាមួយនឹងណាសា។
ឈុតសម្លៀកបំពាក់នេះមានមុខងារការពារមនុស្ស និងឧបករណ៍បច្ចេកវិទ្យាទំនើប លេចធ្លោជាងឆ្ងាយ បើធៀបនឹងឈុតអវកាសដែលបានប្រើប្រាស់ក្នុងបេសកកម្ម Apollo កាលពីជាង 50 ឆ្នាំមុន។
ឈុតនេះមានពណ៌ខ្មៅ រំលេចដោយពណ៌ទឹកក្រូច ពណ៌ផ្ទៃមេឃដើម្បីបង្ហាញពីរូបរាងដ៏លេចធ្លោ និងប្លែកភ្នែក។ ក៏ប៉ុន្តែ កំណែចុងក្រោយនឹងមានពណ៌សដូចសម័យ Apollo ដើម្បីអាចទប់ទល់នឹងវិទ្យុសកម្មពីព្រះអាទិត្យ និងការពារអ្នកអវកាសពីអាកាសធាតុដ៏អាក្រក់នៅលើឋានព្រះចន្ទ។
សម្លៀកបំពាក់អវកាសថ្មីរបស់ Axiom Space មានច្រើនស្រទាប់ ក្នុងនោះមាន ស្រទាប់សម្រាប់រក្សាខ្យល់, ស្រទាប់សម្រាប់រក្សារូបរាងរបស់ឈុតសម្លៀកបំពាក់, ស្រទាប់សម្រាប់រារាំងកម្ដៅ ហើយស្រទាប់ខាងក្រៅគឺសម្រាប់ទប់ទល់នឹងធូលី និងការពារបញ្ហាដាច់រហែក។
ឈុតសម្លៀកបំពាក់អវកាសក្នុងសម័យ Apollo
បេសកកម្ម Artemis III នឹងធ្វើឡើងនៅចុងឆ្នាំ 2025 បន្ទាប់ពី Artemis II ដែលនាំអ្នកអវកាសទៅហោះជុំវិញឋានព្រះចន្ទបានបញ្ចប់។ ណាសានឹងប្រកាសឈ្មោះក្រុមអវកាសចរនៅក្នុងបេសកម្មលើកនេះនៅថ្ងៃទី 03 មេសា។ Artemis III នឹងជាបេសកកម្មដំបូងដែលអ្នកអវកាសត្រូវចុះចតលើតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ៕
(អ៊ីតាលី) – ករណីប្រើអំពើហិង្សាធំដែលមួយបានកើតឡើងនៅមុនការប្រកួតជើងទីពីរនៃវគ្គ 1/8 UEFA Champions League 2022/2023 រវាងក្រុម Napoli និង Frankfurt។
វេលាទៀបភ្លឺថ្ងៃទី 15 មីនា (ម៉ោងនៅកម្ពុជា) មានហេតុការណ៍វឹកវរដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុង Naples កៀកនឹងម៉ោងប្រកួតរវាងក្លឹប Napoli និង Frankfurt ក្នុងវគ្គ 1/8 នៃពានរង្វាន់បាល់ទាត់ Champions League 2022/2023។
អ្នកយកព័ត៌មានជនជាតិអ៊ីតាលី Tancredi Palmeri បានឱ្យដឹងថា ក្រុមអ្នកគាំទ្រមកពីប្រទេសអាល្លឺម៉ង់ និងក្រុមអ្នកគាំទ្រជ្រុលនិយមរបស់ក្លឹប Atlanta បានចូលរួមក្នុងហេតុការណ៍នេះ។
ហេតុការណ៍វឹកវរដ៏ធំមួយបានកើតឡើងនៅក្នុងទីក្រុង Naples វេលាទៀបភ្លឺថ្ងៃទី 15 មីនា (ម៉ោងនៅកម្ពុជា) កៀកនឹងម៉ោងប្រកួតរវាងក្លឹប Napoli និង Frankfurt ក្នុងវគ្គ 1/8 នៃពានរង្វាន់បាល់ទាត់ Champions League 2022/2023
ក្រុមហ៊ុនផលិតរថយន្តចិន MG បានបង្ហើបឱ្យដឹងពីតម្លៃសម្រាប់កំណែរត់បានឆ្ងាយ Long Range របស់រថយន្តអគ្គិសនី ZS EV ហើយថា ម៉ូដែលរថយន្តអគ្គិសនីខ្នាតតូច MG4 ថ្មីនឹងបង្ហាញខ្លួននៅពាក់កណ្ដាលចុងក្រោយឆ្នាំនេះ។
CEO របស់ MG អូស្ត្រាលី លោក Peter Ciao បាននិយាយថា អតិថិជនចង់បានកំណែ ZS EV Long Range។ «ក្រោយពីការទទួលបានជោគជ័យពីរថយន្ត ZS EV កាលពីខែកញ្ញាឆ្នាំមុន យើងបានទទួលយកមតិប្រតិកម្មតបពីអតិថិជន ហើយក៏ជំរុញការបង្ហាញម៉ូដែល ZS EV ដែលបើកបរបានឆ្ងាយជាងមុន»។
កំណែ MG ZS EV Long Range មានតម្លៃចាប់ពីប្រហែល 57,000 ដុល្លារអាម៉េរិក ថ្លៃជាងប្រហែល 11,000 ដុល្លារ បើធៀបនឹងកំណែស្ដង់ដា។ អតិថិជនអាចបញ្ជាទិញជាមុនរថយន្តនេះនៅចុងខែមីនា ហើយគ្រោងនឹងទទួលបានទំនិញចាប់ពីខែមេសា។
កំណែ MG ZS EV Long Range
MG ZS EV Long Range អាចបរបានចម្ងាយ 440 គីឡូម៉ែត្រក្រោយពីបញ្ចូលអគ្គិសនីមួយពេញ ឆ្ងាយជាង 120 គីឡូម៉ែត្រធៀបនឹង 320 គីឡូម៉ែត្ររបស់កំណែស្ដង់ដា។
មកដល់ថ្ងៃទី 15 មីនា ទំព័រ Marca បានឱ្យដឹងថា ក្លឹប Al Hilal បានត្រៀមរួចរាល់ក្នុង «ការពិនិត្យមើលការសម្រេចចិត្តរបស់ Messi» ដោយការអញ្ជើញ M10 ចុះកិច្ចព្រមព្រៀងដូចទៅនឹងអ្វីដែល Ronaldo បានធ្វើជាមួយក្លឹប Al Nassr។ ប្រការនេះមានន័យថា Messi នឹងមានប្រាក់បៀវត្សរ៍ 240 លានដុល្លារអាម៉េរិក/រដូវកាល ដែលរួមមាន ប្រាក់បៀវត្សរ៍គោល ប្រាក់រង្វាន់នានា និងក្លាយជានិមិត្តរូបតំណាងឱ្យមហិច្ឆតាក្នុងវិស័យបាល់ទាត់របស់អារ៉ាប៊ីសាអូឌីត។
ក្លឹប Al Hilal ឈ្នះពានរង្វាន់ជើងឯកអាស៊ី 2021 (2021 Asian Champions League) បន្ទាប់ពីបានយកឈ្នះ Pohang Steelers របស់កូរ៉េខាងត្បូង 2-0 នៅក្នុងវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅរាជធានីរីយ៉ាដ
Al Hilal គឺជាក្លឹបបាល់ទាត់ដែលមានសមិទ្ធផលច្រើនជាងគេនៅអារ៉ាប៊ីសាអូឌីត ដោយដណ្ដើមបានពានសរុប 65 ពាន ក្នុងនោះមានពានជើងឯក 18 លើកនៅ Saudi League និងជើងឯក AFC Champions League ចំនួនបួនលើក។
ការមានទាំង Messi មានទាំង Ronaldo នឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីតកាន់តែមានឥទ្ធិពលទៅលើមហិច្ឆតាក្លាយជាម្ចាស់ផ្ទះសម្រាប់ World Cup 2030។ ក៏ប៉ុន្តែ អាហ្សង់ទីនក៏កំពុងប្រឹងប្រែងដើម្បីដណ្ដើមសិទ្ធិធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយអ៊ុយរូហ្កាយ ប៉ារ៉ាហ្កាយ និងស៊ីលីផងដែរ។
កែវយឹតអវកាស James Webb របស់ណាសា បានបញ្ជូនមកកាន់ផែនដីនូវរូបថតលំអិតមិនធ្លាប់បានឃើញពីមុនរបស់ផ្កាយធំមួយដួងដែលកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត។
ក្រុមបាល់ទាត់ជម្រើសជាតិបុរសអាយុក្រោមម្ភៃឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ី (U-20 ឥណ្ឌូណេស៊ី) កំពុងតែត្រៀមសម្រាប់ការផ្ដល់សញ្ជាតិដល់កីឡាករបាល់ទាត់អឺរ៉ុបចំនួនបីរូប ក្នុងបំណងពង្រឹងកម្លាំងសម្រាប់ទៅចូលរួមប្រកួតដណ្ដើមពានរង្វាន់បាល់ទាត់ U-20 World Cup 2023។
U-20 ឥណ្ឌូណេស៊ី មិនបានឡើងទៅកាន់វគ្គ ¼ នៅឯពានរង្វាន់ U-20 អាស៊ី បន្ទាប់ពីត្រូវចាញ់ U-20 អ៊ីរ៉ាក់, ឈ្នះ U-20 ស៊ីរី និងស្មើ U-20 អ៊ូសបេគីស្ថានកាលពីពេលថ្មីៗនេះ។
ថ្វីបើមិនស្ថិតក្នុងចំណោមបួនក្រុមដែលខ្លាំងបំផុតប្រចាំតំបន់អាស៊ី តែ U-20 ឥណ្ឌូណេស៊ី នៅតែមានសិទ្ធរួមដំណើរជាមួយក្រុមកូរ៉េខាងត្បូង, ជប៉ុន អ៊ីរ៉ាក់ និងអ៊ូសបេគីស្ថាន ឡើងទៅប្រកួតនៅដណ្ដើមពាន់រង្វាន់ U-20 World Cup 2023 ព្រោះតែ U-20 ឥណ្ឌូណេស៊ីគឺជាក្រុមម្ចាស់ផ្ទះ។
ថ្មីៗនេះ កូនសិស្ស និងគ្រូបង្វឹក Shin Tae-yong របស់ U-20 ឥណ្ឌូណេស៊ី បានទទួលភារកិច្ចក្នុងការឆ្លងឱ្យផុតវគ្គសន្សំពិន្ទុនៅ U-20 World Cup 2023 ដែលនឹងធ្វើឡើងនាពេលខាងមុខ។ ដើម្បីសម្រេចបានភារកិច្ចនេះ ឥណ្ឌូណេស៊ីកំពុងប្រឹងប្រែងរៀងចំការផ្ដល់សញ្ជាតិដល់កីឡាករបីរូបដែលកំពុងលេងនៅអឺរ៉ុប រួមមាន Justin Hubner, Ivar Jenner និង Raphael Struick។
(ប្រទេសចិន) – Dai Yinglu ដែលជាអ្នកនិពន្ធមួយរូបរបស់ខ្សែភាពយន្តរឿង «លោកគ្រូថាងចេង» (Journey to the West) 1982 បានទទួលមរណភាពកាលពីថ្ងៃទី 14 មីនា 2023 ក្នុងវ័យ 82 ឆ្នាំ។
យោងតាម The Paper លោក Dai Yinglu បានលាចាកលោកនៅឯទីក្រុងប៉េកាំង ដោយសារវ័យចំណាស់ កម្លាំងខ្សោយ។ អ្នកសម្ដែង Liu Xiao Ling Tong (តួអង្គស៊ុនអ៊ូខុង) បាននិយាយថា អ្នកនិពន្ធ Dai Yinglu គឺជាមិត្ត និងជាគ្រូរបស់លោក។ លោក Liu Xiao Ling Tong មានការសោកស្ដាយណាស់នៅពេលអ្នកនិពន្ធទាំងបីរូបរបស់ភាពយន្តរឿង «លោកគ្រូថាងចេង» សុទ្ធតែបានលាចាកលោកអស់ទៅហើយ។
Dai Yinglu កើតនៅខេត្ត Heilongjiang ប្រទេសចិន។ លោកបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រចិននៅមហាវិទ្យាល័យ Heilongjiang ហើយក្រោយមកក៏ធ្វើការនៅវិទ្យាស្ថានល្ខោនចិន។ គាត់ធ្លាប់បានសរសេរសាច់រឿងសម្រាប់ល្ខោន និងភាពយន្តជាច្រើន។
ខ្សែភាពយន្តរឿង «លោកគ្រូថាងចេង» (Journey to the West) ត្រូវបានផលិតដោយទូរទស្សន៍ជាតិចិន និងមជ្ឈមណ្ឌលផលិតកម្មភាពយន្តទូរទស្សន៍ចិន គឺជាស្នាដៃដ៏លេចធ្លោមួយរបស់លោក Dai Yinglu។ ភាពយន្តនេះដឹកនាំសម្ដែងដោយ Yang Jie សហការនិពន្ធដោយ Dai Yinglu, Yang Jie និង Zou Yiqing។ វាត្រូវបានចាក់បញ្ចាំងចាប់ពីឆ្នាំ 1982។
លោក Liu Xiao Ling Tong ដែលធ្លាប់សម្ដែងជាតួអង្គស៊ុនអ៊ូខុង (ឆ្វេង) និងលោក Dai Yingluអ្នកនិពន្ធ Dai Yinglu (ពាក់អាវធំ), Zou Yiqing (អាវក្រហម)។ ខាងក្រោម ពីឆ្វេងមកស្ដាំ៖ Dai Yinglu, Yang Jie, Zou Yiqingអ្នកសម្ដែង Liu Xiao Ling Tong (តួអង្គស៊ុនអ៊ូខុង)Zou Yiqing