លោក Juan Carlos Osorio គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក បានលើកឡើងថា លោកអាជ្ញាកណ្តាលសញ្ជាតិអ៊ីតាលី GianlucaRocchi បានចាញ់បោកការសម្តែងដ៏ហួសហេតុ របស់ខ្សែប្រយុទ្ធ Neymar ក្រោយពីក្រុមរបស់លោកបានរងបរាជ័យក្នុងលទ្ធផល 2-០ ក្រោមស្នាដៃក្រុមជម្រើសជាតិប្រេស៊ីល ក្នុងវគ្គ 16ក្រុមចុងក្រោយនៃយុទ្ធនាការ World Cup កាលពីថ្ងៃចន្ទ។
ពិតណាស់ក្រុមហ៊ុន Google និង Apple បានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់មុននឹងអនុញ្ញាតឱ្យក្រុម Developer ដាក់បញ្ចូលកម្មវិធី (App) ចូលទៅក្នុង Play Store និង App Store ដើម្បីឱ្យប្រាកដថា កម្មវិធីទាំងនោះមិនត្រូវបានបង្កប់ ឬភ្ជាប់ជាមួយនូវមេរោគ ប៉ុន្តែតាមរយៈការស្រាវជ្រាវថ្មីបានរកឃើញថា មានក្រុមខិលខូចមួយចំនួនបានលួចលុយអ្នកប្រើប្រាស់តាមរយៈ App ដែលមាននៅក្នុង Play Store និង App Store។
ដោយសារតែកើតមានបញ្ហាទាំងនោះហើយ ទើប McAfee បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់មេត្តាពិនិត្យទៅលើប្រភពនៃកម្មវិធីៗនីមួយៗមុននឹងទាញយកពី Play Store និង App Store៕
គម្រោងអគារភ្លោះដ៏ខ្ពស់ស្កឹមស្កៃនេះ មានការសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយក្រុមហ៊ុន Huashi Group របស់វិនិយោគិនចិន និងសាងសង់ដោយក្រុមហ៊ុន Sichuan Huaxi Group។ ក្រុមហ៊ុន OTK Royal One ដែលជាបុត្រ-សម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ដែលតំណាងដោយលោកឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគម្រោងនេះ។
បច្ចុប្បន្ននេះរាជធានីភ្នំពេញមានអគារខ្ពស់ៗជាច្រើនបានសាងសង់រួច និងដាក់ដំណើរការជាបណ្តើរៗហើយ ដូចជាអគារ Vattanac Capital កម្ពស់ 37ជាន់ អគារ OCIC កម្ពស់ 32ជាន់ និងអគារ ExchangeSquare របស់ក្រុមហ៊ុន Hong Kong Land ជាដើម៕គម្រោងអគារភ្លោះខ្ពស់កប់ពពកនៅកម្ពុជា
កីឡាករ Max Verstappen បានដណ្តើមយកប្រៀបលើការបោះបង់ការប្រណាំងដ៏កម្ររបស់ក្រុម Mercedes កាលពីថ្ងៃអាទិត្យ តាមរយៈការឈ្នះការប្រកួតជាលើកទី1 របស់គេនៅឆ្នាំនេះ ក៏ដូចជាជួយឱ្យក្រុម Red Bull ដណ្តើមបានជ័យជម្នះនៅលើទឹកដីខ្លួនឯងជាលើកទី1 ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តដែលពោរពេញដោយគ្រោះថ្នាក់ “Austrian Grand Prix”។
កីឡាករសញ្ជាតិហូឡង់រូបនេះ បានកត់ត្រាជ័យជម្នះ ក្រោយពីទាំងកីឡាករ Lewis Hamilton និងValtteriBottas បានបោះបង់ចោលការប្រកួតដោយសារតែមានបញ្ហាផ្នែកថាមពល និងប្រអប់លេខរៀងៗខ្លួន ខណៈដែលការប្រជែងរបស់ក្រុមពួកគេសម្រាប់ការឈ្នះការប្រណាំងនៅលើទឹកដីអូទ្រីសជាលើកទី4 ជាប់ៗគ្នា បានបញ្ចប់ទាំងខកចិត្ត នៅលើទីលានផ្លូវ Red Bull Ring ដែលជាកន្លែងមានសីតុណ្ហភាពដល់ទៅ 48អង្សាសេ។
during the Formula One Grand Prix of Austria at Red Bull Ring on July 1, 2018 in Spielberg, Austria.
Verstappen ដែលត្រូវបានគាំទ្រដោយអ្នកគាំទ្រច្រើនជាង 20,000នាក់នោះ បានឱ្យដឹងថា៖ «វាពិតជារឿងដ៏អស្ចារ្យណាស់ក្នុងការឈ្នះក្នុងនាមរថយន្ត Red Bull នៅលើទីលាន Red Bull Ring»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ពិតជាមានការលំបាកក្នុងការគ្រប់គ្រងលើបញ្ហាកង់ ដោយសារតែមានកម្តៅយ៉ាងខ្លាំង ប៉ុន្តែយើងបន្តធ្វើបានយ៉ាងល្អ។ វាពិតជាអស្ចារ្យណាស់ក្នុងការឈ្នះនៅទីនេះ ជាមួយនឹងអ្នកគាំទ្រហូឡង់ជាច្រើន»។
ការបោះបង់ចោលការប្រកួតរបស់កីឡាករទាំង2នាក់ក្នុងក្រុមតែ1 បានកើតឡើងជាលើកទី1 សម្រាប់ក្រុម McLaren ចាប់តាំងពីការប្រណាំង Spanish Grand Prix ឆ្នាំ2016 ដោយកាលនោះ Verstappen បានឈ្នះការប្រណាំងនៅថ្ងៃនៃការបង្ហាញខ្លួនឱ្យក្រុម Red Bull ជាលើកទី1 របស់គេ ក្រោយពី Hamilton បានប៉ះទង្គិចជាមួយនឹងមិត្តរួមក្រុមខ្លួន Nico Rosberg នៅត្រឹមជុំទី1។
Sebastian Vettel របស់ក្រុម Ferrari បានស្ថិតក្នុងចំណាត់ថ្នាក់លេខ3 ដើម្បីនាំមុខលើតារាងប្រជែងពាន ដោយមាន 146ពិន្ទុ ខណៈដែល Hamilton មាន145៕