Category: សង្គម និងសេដ្ឋកិច្ច

  • ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្បែក​នៅតែ​ស្រស់ស្អាត​ជាមួយ​វិធីសាស្ត្រងាយៗក្នុងរដូវភ្លៀង​ធ្លាក់

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្បែក​នៅតែ​ស្រស់ស្អាត​ជាមួយ​វិធីសាស្ត្រងាយៗក្នុងរដូវភ្លៀង​ធ្លាក់

    នៅក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់ មេឃ​ត្រជាក់ក៏ពិតមែន ក៏​ទម្លាប់​នៃ​ការថែរក្សា​ស្បែក​ជាប្រចាំ​ថ្ងៃ​របស់​អ្នក មិនគួរ​ត្រូវបាន​បំភ្លេចចោល​នោះដែរ។ បន្ថែម​ពី​នោះ អ្នក​គួរតែ​យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ច្រើនជាង​មុន​ទៀត ដើម្បីឱ្យ​ខែ​ភ្លៀង​ដ៏​អួរ​អាប់​នេះ ស្បែក​នៅតែមាន​ភាពស្រស់​បំព្រង​ជាប់​ជានិច្ច។ រឿង​ដែល​ស្ថិតក្នុង​លំដាប់​ដំបូង​ដែល​ត្រូវ​ចងចាំ​ជានិច្ច​នៅក្នុង​រដូវភ្លៀង​នោះ​គឺ ធ្វើយ៉ាងណា ការពារ​ស្បែក​ឱ្យ​គេច​ផុតពី​ភាព​សើម ព្រោះ​ភាព​សើម​នេះហើយ​ជា​ប្រភព​នៃ​ការកើតមាន​អាកា​ររ​ម៉ាស់​រោល កន្ទួល និង​ស្រែង​លើ​ស្បែក​ជាដើម។ ស្តាប់ទៅ​វា​ដូចជា​ពិបាក​បន្តិច​ហើយ​ក្នុង​ការដែល​មិនឱ្យ​ស្បែក​ទទឹក​នៅក្នុង​រដូវ​ភ្លៀង​នោះ ប៉ុន្តែ​ការពិត​វា​មិន​ពិបាក​ដូចដែល​អ្នក​គិត​នោះទេ ព្រោះថា​ខាងក្រោម​នេះ ឡា​រ៉ែ​ន នឹង​ប្រាប់​អ្នក​ពី​វិធី​នៃ​ការប្រយុទ្ធប្រឆាំង​ជាមួយ​បញ្ហា​ស្បែក​ក្នុង​រដូវ​ភ្លៀ​ង។

    1. សម្អាត​ស្បែក​យ៉ាងតិច3ដង​ក្នុង​មួយថ្ងៃ ដើម្បី​កម្ចាត់​ចោល​នូវ​ជាតិ​ក្អែល និង​ប្រេង​ដែល​អាចមក​បិទ​រន្ធ​ញើស​របស់​អ្នក។

    2. ទឹកភ្លៀង និង​អាកាសធាតុ ដែល​មកជា​មួយ​ភ្លៀង​ដែល​ធ្លា​ក់មក​អាច​នាំយក​នូវអ្វីៗដែល​មិនល្អ​មកជា​-មួយ​ក៏​ថា​បាន​ ដូច្នេះ​កុំ​ភ្លេច​លាប​ឡេ​បន្ថែមសំណើម និង​ការពារ​ស្បែក​ឱ្យមាន​សំណើម និង​សុខ​ភាពល្អ​ផង​ណា៎!

    3. ប្រើ​ក្រែ​ម​ការពារ​កម្តៅថ្ងៃ​ដែលមាន SPF គ្រប់គ្រាន់។ មេឃ​ប្រហែលជា​ត្រជាក់ ប៉ុន្តែ​កុំ​ភ្លេច​ឱ្យសោះ​ថា ភាព​ត្រជាក់​នេះ​មិនបាន​បញ្ឈប់​អនុភាព​នៃ​កាំរស្មី UV ពី​ព្រះអាទិត្យ​នោះទេ។

    4. មិន​ថា​រដូវ​កាលណា​នោះទេ ការ​ដុសខាត់​សម្អាត​ស្បែក​ជា​រៀង​រាល់ពេល គឺ​នៅតែ​ត្រូវធ្វើ ប៉ុន្តែ​ធ្វើ​វាថ្នមៗបាន​ហើយ។

    5. រក្សា​សំណើម​តាមរយៈ​ការទទួល​ទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់។ បើទោះជា​អាកាសធាតុ​ត្រជាក់​ក៏ដោយ ក៏​រាងកាយ​នៅតែ​ត្រូវការ​ទឹក​យ៉ាង​ចាំបាច់ ដើម្បី​ការពារ​ស្បែក​របស់​អ្នក​គេច​ឱ្យ​ផុតពី​សភាព​ស្លេក និង​ស្ងួត។

    6. ការ​កក់សក់ និង​ការ​អប់​សក់​អាច​នឹងត្រូវ​ធ្វើឡើង​ត្រឹមតែ2ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​ដោយសារតែ​រដូវភ្លៀង​សក់​របស់​អ្នក​អាច​នឹងមាន​ញើស ឬ​សើម​ញឹកញាប់។ ដូច្នេះ​ការ​កក់​សម្អាត ឬ​អប់​សក់​ជាដើម​អាច​នឹងត្រូវ​ធ្វើឡើង​ញឹកញាប់​ជាងពេលមុន ព្រោះ​បើ​មិន​ដូច្នេះ​ទេភាព​សើម​ដែល​នៅជាប់​នឹង​សក់ ហើយ​មិនបាន​សម្អាត​នោះ អាចធ្វើឱ្យ​ស្បែកក្បាល​ងាយ​នឹង​កើតមាន​អាកា​ររ​ម៉ាស់​បាន។

    7. រដូវភ្លៀង​ធ្លាក់​មិន​អំណោយផល​ទេចំពោះ​ការប្រើប្រាស់​គ្រឿងអលង្ការ​លម្អ​កាយ​មួយចំនួន (ខ្យល់ និង​ទឹកភ្លៀង អាចធ្វើឱ្យ​គ្រឿងអលង្ការ​ទាំងនោះ​ខូច​ទ្រង់ទ្រាយ ឬ​បាត់បង់​សោ​ភណ្ឌ​ភាព​របស់​វា ហើយ​ពេលខ្លះ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ដល់​ស្បែក​ថែម​ទៀតផង។

    8. ផលិត​ម៉ាស​បិទមុខ​ដែល​ផ្សំ​ពី​វត្ថុធាតុដើម​នៅក្នុង​ចង្ក្រាន​បាយ​របស់​អ្នក។ ម៉ាស​ធម្មជាតិ​ទាំងនោះ​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នកទទួលបាន​នូវ​ភាពស្រស់ស្អាត​តាមបែប​ធម្មជាតិពិតៗជាមិនខាន៕

  • ក្រុមកីឡាករជ្រូកព្រៃ បង្ហាញវត្តមានសម្ភាសតាមរយៈកញ្ចក់ទូរទស្ស​ន៍នារសៀលថ្ងៃនេះ

    ក្រុមកីឡាករជ្រូកព្រៃ បង្ហាញវត្តមានសម្ភាសតាមរយៈកញ្ចក់ទូរទស្ស​ន៍នារសៀលថ្ងៃនេះ

    តាមរយៈសារព័ត៌មាន  Mthai ដែលចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ 2018 នេះនឹងមានការបង្ហាញវត្តមាន និងសម្ភាសក្រុមកីឡាករជ្រូកព្រៃ អាខាដេមី ទាំង 13​រូប ជាលើកដំបូងតាមរយៈកញ្ចក់ទូរទស្សន៍ប្រទេសថៃ នាវេលាម៉ោង 6ល្ងាចនេះ ក្នុងកម្មវិធី «เดินหน้าประเทศไทย ( Thailand Moves Forward ) »​ បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត ឈៀងរ៉ាយ អស់រយៈពេលជាច្រើនថ្ងៃ។

    គួរបញ្ជាក់ផងដែរថា ការធ្វើបទសម្ភាសនោះ មានរយៈពេលប្រមាណ 45នាទី ទៅតាមសំណួរដែលអ្នកសារព័ត៌មានថៃ និងអន្ដរជាតិបានគ្រោងទុករួចជាស្រេច ដើម្បីឱ្យប្អូនៗបានដឹង និងត្រៀមខ្លួនជាមុន ព្រោះអ្នកជំនាញបានអះអាងថា បទសម្ភាសអាចមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេងៗ។ សំណួររបស់អ្នកសារព័ត៌មានដែលត្រៀមសួរទៅកាន់ក្មេងៗក្រុមជ្រូកព្រៃ រួមមាន ៖

    Aljazeera English :

    1-ជួយអធិប្បាយបន្ដិចបានទេថា 10ថ្ងៃដំបូង តើហេតុម្ដេចបានអ្នកទាំងអស់គ្នាមានសុវត្ថិភាពទាំងផ្លូវចិត្ត និងកាយ?

    2-អ្នកជួយសង្គ្រោះបានប្រាប់អ្វីខ្លះ ចំពោះរឿងការនាំចេញពីរូងភ្នំ? តើអ្នកទាំងអស់គ្នាត្រៀមខ្លួនយ៉ាងដូចម្ដេច ចំពោះការធ្វើដំណើរចេញមកយ៉ាងលំបាកលំបិននោះ?

    3-តើអ្នកបានរៀនដឹងអ្វីខ្លះពីហេតុការណ៍នេះ?

    Nine Network Australia :

    1-លោកគ្រូពេទ្យជនជាតិអូស្ដា្រលីមានភាពសំខាន់ប៉ុនណាក្នុងការជួយអ្នកទាំងអស់គ្នាឱ្យចេញមកពីរូងភ្នំ?

    2-តើអ្នកធ្វើដូចម្ដេចបើគ្មានទឹក និងអាហារដល់ 10ថ្ងៃ តើហេតុម្ដេចទើបរស់បាន?

    BBC News (UK)

    1-យើងបានស្ដាប់អ្នកនិយាយភាសាអង់គ្លេសជាមួយអ្នកជ្រមុជទឹកជនជាតិអង់គ្លេស សូមជួយប្រាប់ពីអារម្មណ៍នៅពេលនោះដែលអ្នកបានជួបពួកគាត់គ្រាដំបូងក្នុងរូងភ្នំ?

    2-Manchester United បានអញ្ជើញក្រុមជ្រូកព្រៃទៅទស្សនកិច្ច Old Trafford តើអ្នកនឹងទទួលការអញ្ជើញនោះយ៉ាងណាដែរ?

    CNN

    1-មនុស្សទូទាំងពិភពលោកបានចាប់អារម្មណ៍តាមដានព័ត៌មានបាត់ខ្លួនរបស់ក្រុមអ្នកតាំងពីថ្ងៃដំបូង តើមានអ្វីចង់ប្រាប់ទៅអ្នកតាមដានព័ត៌មានដែរឬទេ?

    2-អ្នកបានសិក្សាពីការតាំងសមាធិនៅក្នុងរូងភ្នំ តើវាបានជួយអ្វីខ្លះដល់អ្នក?

    សំនួររបស់មហាជន៖

    1-ពួកប្អូនត្រៀមខ្លួនដើម្បីមុជទឹកយ៉ាងណាខ្លះ? បានហាត់រៀនហែលទឹកឬទេ?

    2-រឿងដំបូងដែលចង់ធ្វើនៅពេលត្រឡប់ទៅដល់ផ្ទះវិញ គឺអ្វី?

    3-ពួកប្អូនផ្ដល់កម្លាំងចិត្តដល់គ្នាយ៉ាងម៉េច មុនពេលអ្នកជួយសង្គ្រោះរកឃើញពួកប្អូនៗ?

  • យុទ្ធសាស្ត្រ 3ចំណុច​ដែល​ធ្វើឱ្យ​ការលក់​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ

    យុទ្ធសាស្ត្រ 3ចំណុច​ដែល​ធ្វើឱ្យ​ការលក់​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ

    ការលក់​អចលនវត្ថុ គឺ​ស្រដៀង​ទៅនឹង​ការលក់​ផលិតផលផ្សេងៗនៅលើ​ទីផ្សារ​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ ការលក់​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់​ខុសពី​ទំនិញផ្សេងៗនៅលើ​ទីផ្សារ ការលក់ទំនិញផ្សេងៗមិន​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់​នោះទេ ដោយ​គ្រាន់តែ​ចេះ​បញ្ចុះបញ្ចូល​ភ្ញៀវ គឺ​លក់បាន​ច្រើន​ហើយ ប៉ុន្តែ​សម្រាប់​ការលក់​អចលនទ្រព្យ​វិញ​ទាមទារ​ឱ្យ​អ្នកលក់​រៀបចំខ្លួន​ឱ្យ​ស្អាតបាត មាន​ចរិត​ថ្លៃថ្នូរ ពិសេស​ត្រូវមាន​ជំនាញ ចំណេះដឹង រួមទាំង​ការនិយាយស្តី ការបញ្ចេញ​កាយវិការ គឺ​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន​មាន​ទំនុកចិត្ត​មកលើ​ខ្លួន​ទើប​អាច​លក់បាន។

    លោក តូ​វ ម៉េង ប្រធាន​ផ្នែក​លក់​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​CPL មានប្រសាសន៍ថា បើសិនជា​ចង់ឱ្យ​ការលក់​អចលនទ្រព្យ​ទទួលបាន​ជោគជ័យ គឺ​ត្រូវ​គិត​ទៅដល់​ចំណុចសំខាន់ៗ3 ក្នុងនោះ​រួមមាន៖ 1. ទាមទារ​ឱ្យ​បុគ្គលិក​ផ្នែក​លក់​អចលនទ្រព្យ ខំប្រឹង​ធ្វើ​ការឱ្យ​អស់ពី​សមត្ថភាព និងសក្តានុពល​ដែល​ខ្លួន​មាន ដែលជា​ទូទៅ​ប្រធាន​ផ្នែក​លក់​មួយចំនួន តែង​រអ៊ូរទាំ​ថា បុគ្គលិក​លក់​របស់ខ្លួន​ធ្វើ​ការមិន​អស់ពី​សមត្ថភាព បុគ្គលិក​ធ្វើការ​កេង​ពេលវេលា ឬ​ធ្វើការ​ដោយ​មិនមាន​ការប្រឹងប្រែង​ជាដើម ប៉ុន្តែ​តាមពិតទៅ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក​លក់​ខ្លះ មិនបាន​បង្កើត​រូបមន្ត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បុគ្គលិក​របស់ខ្លួន​ធ្វើ​ការឱ្យ​អស់ពី​សមត្ថភាព​ទៅវិញ​ទេ។

    សម្រាប់​បទពិសោធ​រប​ស់លោក​ផ្ទាល់​វិញ ការទទួលបាន​ជោគជ័យ​លើ​ការលក់​អចលនទ្រព្យ​កន្លងមក គឺ​លោក​បាន​បង្កើត​រូបមន្ត​ចំនួន 3បន្ថែមទៀត​រួមមាន ក.ដំណាក់កាល​រើស​បុគ្គលិក​គឺ​ត្រូវ​រើស​ឱ្យ​ត្រូវ​តាម​ជំនាញ ដែល​នេះ​ជា​ដំណាក់កាល​សំខាន់​ជាងគេ​បំផុត មានន័យ​ថាបើ​យើង​រើស​បុគ្គលិក​បានល្អ ការបំពេញ​ការងារ​នឹង​ទទួលបាន​លទ្ធផល​ល្អ តែបើ​រើស​បុគ្គលិក​មិនបាន​ល្អ ការងារ​ក៏​នឹងមិន​ដំណើរ-​ការល្អ​ទៅតាម​នោះដែរ។ ការជ្រើសរើស​បុគ្គលិក​ទាមទារ​ឱ្យ​រើស​ត្រូវ​តាម​ជំនាញ ហើយ​ដាក់​ឱ្យចំ​តួនាទី ឬ​រើស​នៅពេល​មាន​តម្រូវការ​ចាំបាច់​ក្នុង​បំណង​ធ្វើការ​ឱ្យចំ​គោលដៅ​ទើប​ទទួលបាន​លទ្ធផល​ល្អ។ ពេល​រើស​បាន​ហើយ យើង​ត្រូវការ​បំប៉ន​ជំនាញ​ដល់​គាត់ ទើប​អាចធ្វើ​ការ​បាន​លឿន និង​ទទួលបាន​លទ្ធផល​ខ្ពស់។

    ចំណែក​ចំណុច​មួយទៀត​គឺ ខ.ត្រូវ​ផ្តល់​ក្តីសង្ឃឹម​ទៅដល់​បុគ្គលិក បើសិនជា​ប្រធាន​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែក​លក់​មិនមាន​ផែនការ​ផ្តល់​ក្តីសង្ឃឹម​ទៅដល់​បុគ្គលិក ដូចជា​ខែក្រោយ ឬ​ឆ្នាំក្រោយ​បើប្រាក់ខែ ឬ​តំណែង ឬ​ចំណេះ​ជំនាញ​របស់គាត់​មិនកើនឡើង​ទេនោះ បុគ្គលិក​នឹងមិន​មាន​ក្តីសង្ឃឹម​ទេ គាត់​នឹង​ធ្វើការ​រង់ចាំតែ​ថ្ងៃ​ចាកចេញ​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​ប្រធាន​ក្រុមហ៊ុន​ឬ​ប្រធាន​ផ្នែក​ផ្តល់​ក្តីសង្ឃឹម​ឱ្យ​គាត់ គាត់​នឹង​ប្រឹងប្រែង​ធ្វើឱ្យបាន​ជោគជ័យ​ដោយ​ក្តីសង្ឃឹម ព្រោះ​ពេល​មាន​ក្តីសង្ឃឹម​ហើយ គាត់​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព អស់ពី​សក្តានុពល​ដែល​គាត់​មាន​មិន​ខាន។ ចំណុច​មួយទៀត​ចុងក្រោយ​គឺ គ.ការបំពេញ​តម្រូវការ​ជា​មូលដ្ឋាន ដែល​ចំណុច​នេះ​ក្នុងនាម​យើង​ជា​ថ្នាក់ដឹកនាំ ចាំបាច់​ត្រូវ​គិត​ទៅដល់​ការស្នាក់នៅ​សមរម្យ ការហូបចុក​គ្រប់គ្រាន់ ជា​ចំណុច​ដែល​មនុស្ស​លើ​ពិភពលោក​នេះ​ទទួលស្គាល់ ដូច​ការលើកឡើង​រប​ស់លោក Abaham Maslow បាន​លើកឡើងថា បើ​ចង់ឱ្យ​មនុស្ស​ស្មោះត្រង់​ជាមួយ​យើងនិង​ធ្វើការ​ជាមួយ​យើង​ឱ្យ​អស់ពី​សមត្ថភាព​នោះយើង​ត្រូវតែ​បំពេញតម្រូវការ​ជា​មូលដ្ឋាន​របស់គាត់​ទៅតាម​ការប្រឹងប្រែង​រប​ស់បុ​គ្គ​លិ​កម្នាក់ៗ រួមមាន​តម្រូវ​ការហូបចុក​គ្រប់គ្រាន់ មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ តាមរយៈ​ការបង្កើត​អត្ថប្រយោជន៍ផ្សេងៗដល់​គាត់។

    ចំណែក​ចំណុច​ទី2. ក្នុងនាម​ជា​ប្រធាន យើង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ការងារ​ឱ្យ​បុគ្គលិក​ធ្វើការ​រួមគ្នា ឱ្យ​ចុះសម្រុង​ជាមួយគ្នា​ជា​ធ្លុង​មួយ ហើយ​បើ​ធ្វើ​ការមិន​រួមគ្នា​ទេ ពួកគាត់​ធ្វើ​តែរៀងៗខ្លួន ទោះជា​បុគ្គលិក​ធ្វើការអស់ពី​សមត្ថភាព​តែ​គាត់​មិនមាន​ការសហការ​គ្នា​នោះ ប្រាកដជា​មិន​ទទួលបាន​លទ្ធផល​ធំ​នោះទេ ឧទាហរណ៍​ការងារ​ខ្លះ​ត្រូវធ្វើ​រួច​តែមួយ​ថ្ងៃ បែរជា​ធ្វើ​មិន​រួច​ទៅវិញ ដោយសារតែ​មិនបាន​ធ្វើការ​រួមគ្នា​។

    រីឯ​ចំណុច​ទី3.ជា​ចំណុច​សំខាន់​ចុងក្រោយ​ដែល​ម្ចាស់​ក្រុមហ៊ុន​ចង់បាន គឺ​រើស​បុគ្គលិក​ធ្វើការ​ឱ្យមាន​ប្រសិទ្ធភាព និង​លទ្ធផល ជួនកាល​គាត់​ធ្វើការ​រួមគ្នា​ហើយ តែ​ប្រធាន​មិនបាន​បង្កើត​វិធីសាស្ត្រ យុទ្ធសាស្ត្រ និង​ចិត្តសាស្ត្រ បង្កើតជា​ផែនទី​បង្ហាញផ្លូវ​មួយ​ឱ្យ​បានល្អ​ទេនោះ ព្រោះ​ជួនកាល​ខំធ្វើការ​អស់ពី​កម្លាំងកាយ​ចិត្ត អស់ពី​សមត្ថភាព​ហើយ ក៏​មិន​ទទួលបាន​លទ្ធផល​ល្អ​តាម​ការចង់បាន​របស់​យើង​ដែរ។ លោក​បន្ថែមថា ជួនកាល​យើង​ដាក់​ផែន-​ការឱ្យ​គាត់​លក់ ដោយ​កំណត់​លក់​ឱ្យបាន 1លាន​ដុល្លារ​ក្នុង​មួយឆ្នាំ តែ​យើង​មិន​បានដាក់​វិធីសាស្ត្រ ឬ​ផែនទី​បង្ហាញផ្លូវ​ទេនោះ ដូច្នេះ​ជួនកាល​ដោយសារ​ការបញ្ជា​របស់​ប្រធាន គាត់​ក៏​ខំប្រឹង​លក់ ដែល​រួមមានទាំង​ការបញ្ចុះ​បញ្ចូល​អតិថិជន​ផង ទាំង​បោក​បញ្ឆោត​គេ​ផង ជួនកាល​លក់បាន​លុយ 1លាន​ដុល្លារ​មែន ប៉ុន្តែ​បានតែ​ម្តង​ប៉ុណ្ណោះ លើកក្រោយៗទៀត​លក់​លែង​បាន​ដោយសារ​អតិថិជន​អស់ជំនឿ ដែល​នេះ​អាចជា​ការបង្កើត​គុណវិបត្តិ​សម្រាប់​ក្រុមហ៊ុន ឬ​នាយកដ្ឋាន​លក់​ទៅវិញ​ទេ។

    ម្យ៉ាងទៀត​បុគ្គលិក​មួយ​ចំនួន​ទៀត ធ្វើការ​គិតតែ​គោរព​តាម​គោលការណ៍​ដែល​ប្រធាន​ដាក់ឱ្យ​ទាំងស្រុង តែ​លក់​មិនបាន​លទ្ធផល ដែល​នេះ​កើតចេញ​មកពី​កត្តា​ខ្លួនឯង។ ជួនកាល​គាត់​គោរព​គោលការណ៍​របស់​ក្រុមហ៊ុន​មែន​ តែ​គាត់​មិនចេះ​បត់បែន ឬ​មិន​ហ៊ាន​សម្រេចចិត្ត​ទៅតាម​តម្រូវការ​របស់​ភ្ញៀវ​ដែល​ហៅថា ជំនាញ​ចរចា។ ក្នុងនាម​ជា​បុគ្គលិក​លក់ យើង​ត្រូវ​ចេះ​សង្កេត​ពី​តម្រូវការ​របស់​ភ្ញៀវ ហើយ​ត្រូវធ្វើ​ការបត់បែន​ឱ្យទាន់​កាលៈទេសៈ នោះ​ទើប​យើង​អាច​ទាក់ទាញ​ទឹកចិត្ត​ភ្ញៀវ​បាន។

    ហើយ​ដើម្បីឱ្យ​ចំណុចធំៗទាំង3 ខាងលើ ទទួលបាន​ជោគជ័យ ប្រធាន​ក្រុមហ៊ុន ឬ​ប្រធាន​ផ្នែកលក់​ត្រូវអនុវត្ត​ដំណើរ​ការលក់​ទៅតាម​ដំណាក់កាល ដូចជា ដំណាក់កាល​បង្កើត ឬ​ជ្រើសរើស​ផលិតផល​ល្អ​ដូច្នោះ​ដែរ មានន័យថា រើស​អចលនទ្រព្យ​ដែល​ល្អ ហើយ​មុននឹង​លក់​ត្រូវ​សិក្សា​ផលិតផល​របស់​យើង​ឱ្យបាន​ច្បាស់​ថា តើ​អាច​លក់បាន ឬ​លក់​មិនបាន ហើយ​ត្រូវ​រើស​ផលិតផល​ណា​ដែលជា​តម្រូវការ​របស់​អតិថិជន លើសពីនេះ​កុំ​ភ្លេច​បណ្តុះបណ្តាលបុគ្គលិក ឱ្យ​ក្លាយជា​អ្នកលក់​ពូកែ ដូច្នេះ​នៅពេលដែល​យើង​មាន​បុគ្គលិក​ពួ​កែ បុគ្គលិក​ល្អ ធ្វើ​ផែន​ការលក់​ល្អ មាន​ផលិតផល​ល្អ​សម្រាប់​លក់​នៅក្នុង​ដៃនោះ​នឹង​វា​ប្រាកដជា​ធ្វើឱ្យ​ការលក់​ទទួលបាន​ជោគជ័យ​មិន​ខាន៕

  • ឪពុកម្តាយ​គួរ​យល់​ពី​វិធី​ដែល​ធ្វើឱ្យ​ក្មេងជំនាន់ក្រោយ​ខ្លាំង​ជាង​ខ្លួន

    ឪពុកម្តាយ​គួរ​យល់​ពី​វិធី​ដែល​ធ្វើឱ្យ​ក្មេងជំនាន់ក្រោយ​ខ្លាំង​ជាង​ខ្លួន

    បញ្ហា​ប្រឈម​នាពេល​ប​ច្ចុ​ប្ប​ននេះ​មាន​ឪពុកម្តាយ​វ័យក្មេង​ជាច្រើន​ដែល​បាន​បង្កើត​គ្រួសារ តែ​មិនទាន់​មានចំណេះដឹង​គ្រប់គ្រាន់​ក្នុងការ​ធ្វើជា​អាណាព្យាបាល​ដែលមាន​សមត្ថភាព​តម្រង់​ទិស​ដល់​កូន ដែល​កត្តា​នេះ​អាច​ប៉ះពាល់​ដល់​អនាគត​រប​ស់​កូន និង​វា​ក៏​ឆ្លុះបញ្ចាំង​ពី​អនាគត​របស់​សង្គម​ផងដែរ ព្រោះ​កុមារ​ជា​អ្នក​បន្តវេន​របស់​សង្គម​លើ​គ្រប់​វិស័យ។

    លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន @Home Photography បានលើកឡើង​នៅក្នុង​កម្មវិធី Ignite Phnom Penh ថា អាណាព្យាបាល​មួយចំនួន​មិនទាន់​យល់​ពីអ្វី​ដែល​ក្មេង​ត្រូវការ​ពិតប្រាកដ​នោះទេ ជាក់ស្តែង​យើង​ឃើញ​មាន​អាណាព្យាបាល​ខ្លះ​បានផ្តល់​ឧបករណ៍​អេឡិចត្រូនិក​ដល់​កូន​ដើម្បីឱ្យ​ពួកគេ​រវល់​ជាមួយនឹង​ការលេង​ឧបករណ៍​ទាំងអស់នោះ ហើយ​គាត់​មាន​ពេលទំនេរ​សម្រាប់​ការងារ​ផ្ទាល់ខ្លួន។ ចំណុច​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​កុមារ​ជា​វ័យ​ដែល​កំពុង​ចង់​ចេះចង់ដឹង​បំផុត។ ផ្ទុយ​មកវិញ កុមារ​តែងតែ​ចង់ឱ្យ​មនុស្ស​ធំ ជាពិសេស​ឪពុកម្តាយ​នៅ​ជិត​គេ​ឱ្យបាន​ច្រើន​ដើម្បី​លើកទឹកចិត្ត បណ្តុះ​គំនិត និង​បង្កើត​ភាព​រីករាយ​ប្រកបដោយ​ភាព​វិជ្ជមាន​ដល់​ពួកគេ។

    លោក ថៃ វណ្ណ​ថា នាយក​ក្រុមហ៊ុន @Home Photography

    លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “កុមារ​ជា​វ័យ​ដែល​ចង់​ចេះ​ចង់ដឹង និង​សួរ​ច្រើន​បំផុត ហេតុនេះ​ប្រសិនបើ​យើង​ចង់ឱ្យ​គាត់​ក្លាយជា​អ្នកវិទ្យាសាស្ត្រ វា​ជា​ពេល​ល្អ​ដែល​យើង​អាច​និយាយ​រឿង​វិទ្យាសាស្ត្រ​ដល់​គេ​ដើម្បី​បណ្តុះ​គ្រាប់ពូជ​នៃ​គំនិត​ដល់កូនតូចៗឱ្យ​ក្លាយជា​អ្នក​ដែលមាន​សមត្ថភាព និង​ខិតខំ​ប្រឹងប្រែង​នៅ​ថ្ងៃ​អនាគត”។

    បើតាម​លោក វណ្ណ​ថា កុមារ​ត្រូវការ​ការរៀនសូត្រ​ពី​គ្រប់​ទីកន្លែង មិនមែន​គ្រាន់តែ​រៀន​ពីសា​លា​នោះទេ។ កុមារ​ត្រូវ​ការរៀន​ពី​ការសង្កេត រៀន​ពី​ការ​ស្តាប់ រៀន​ពី​ការលើកទឹកចិត្ត និង​ជំរុញ​ពី​មនុស្ស​នៅ​ជុំវិញខ្លួន។ សូម​កុំឱ្យ​ពេលវេលា​ដឹកមុខ​កុមារ​ដោយ​ការ​បណ្តោយឱ្យ​ពួកគេ​លេង​ឧបករណ៍​អេឡិចត្រូនិក​ដែល​បង្ក​ភាពអវិជ្ជមាន​ដល់​ពួកគេ។

    ក្រោយ​ពេលដែល​កុមារ​ធំ​ឡើង​លោក​វណ្ណ​ថាលើកឡើងថា អាណាព្យាបាល​ចាំបាច់​ត្រូវ​តម្រង់ទិស និង​ជំរុញ​លើកទឹកចិត្ត​គេ​ដោយផ្ទាល់ និង​ជំរុញ​គេ​ឱ្យ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត ការងារ​ក្រុមហ៊ុន ឬ​ការងារសំខាន់ៗមួយចំនួនទៀត ដើម្បី​ផ្តល់ឱកាស​ឱ្យគេ​ទទួលបាន​នូវ​បទពិសោធជីវិតល្អ។ អ្វីដែល​ពួកគេ​ចង់បាន​គឺ​ចំណេះដឹង មិនមែន​លុយកាក់​នោះទេ ហេតុនេះ​អាណាព្យាបាលត្រូវតែ​ឈរ​នៅក្បែរដើម្បី​ធ្វើជា​មិត្ត​ភ័ក្តិ​ពួកគេ និង​នៅចាំ​ជួយ​លើកទឹកចិត្ត​ពួកគេ​នៅពេលដែល​គេ​មាន​កំហុសឆ្គង ឬ​ត្រូវការ​ជំនួយ។

    បន្ទាប់ពី​ឆ្លង​ផុត​សាលា បើទោះបីជា​យើង​មានលទ្ធភាព​ខ្ពស់ ឬ​ក្មេង​នោះ​ជា​កូនអ្នកមាន​ក៏ដោយ អ្វីដែល​អាណាព្យាបាល​ត្រូវធ្វើ មិនមែន​ពាំង​កូន​មួយជីវិត​ទេ តែ​ត្រូវ​បណ្តោយ​ឱ្យគេ​រៀន​ឆ្លងកាត់​ការលំបាក និង​បង្កើន​ភាពរឹងមាំ​ដោយ​ខ្លួនឯង។ មិន​ថា​ការងារ​សាលា ការងារ​ឯកជន​រប​ស់​ខ្លួនគេ ឬ​ការងារ​ក្រុមហ៊ុន​នោះទេ យើង​ត្រូវតែ​ជំរុញ​ឱ្យគេ​ចូលរួម​ធ្វើ និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង តែ​ស្ថិតក្នុងស្ថានភាពជាធម្មតា​ទេ មនុស្ស​ណា​ក៏មាន​កំហុស​ដែរ ហើយ​ពេលខ្លះ​កំហុស​លើកដំបូង​ជា​កំហុស​ល្អ ដែលកូនៗអាច​រៀន​ពីបទ​ពិសោធ​ជីវិត។

    លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “កំហុស​ដំបូង គឺជា​កំហុស​ល្អ កុំ​ឱ្យតែ​កំហុស​ដែល​កើតឡើង​ដោយ​ការ​ខ្ជិល និង​កំហុស​ដដែល​ទើប​ជា​រឿង​អាក្រក់។ ហេតុនេះ​យើង​ត្រូវ​ប្រាប់​គាត់​ពី​កន្លែង​ត្រូវ និង​បង្រៀន​ឱ្យ​កូន​ទទួលស្គាល់​ការពិត​ថា មួយណា​ជា​កំហុស​ល្អ និង​មួយណា​ជា​កំហុស​អាក្រក់”។

    ប្រធាន​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​ថតរូប​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​បណ្តុះបណ្តាលកូនៗឱ្យមាន​សមត្ថភាព​ខ្លាំង​ជាង​ពួកយើង​ជំនាន់​នេះ យើង​ត្រូវអនុវត្ត​នូវ​ជំហាន​ចំនួន3 គឺ​ជំរុញកូនៗឱ្យ​រៀន​ដោយ​ការសង្កេត រៀន​ដោយ​ការអនុវត្ត និង​រៀន​ដោយ​ការទទួលខុសត្រូវ៕

  • វិនិយោគិន​ខេត្ត​សៀង​ហៃ នឹង​មក​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

    វិនិយោគិន​ខេត្ត​សៀង​ហៃ នឹង​មក​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

    ក្នុងទិសដៅ​លើកកម្ពស់​វិស័យ​ថាមពល​នៅ​កម្ពុជា ក្រុម​អ្នកវិនិយោគ​ខេត្ត​សៀង​ហៃ ប្រទេស​ចិន​គ្រោង​ចូលមក​បោះទុន​ដំឡើង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ និង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​ប្រសើរឡើង។

    លោក លាំង សាន  (Liang Shan) អនុប្រធាន​ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​មា​ន​ឯកទេស​ខាង​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​លក្ខណៈពិសេស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្កាយរណប​ដែល​អាច​ចាប់​រូបភាព និង​បញ្ជូន​ទិន្នន័យ​ឆ្លងកាត់​ទ្វីប​និង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ តំណាង​ក្រុមហ៊ុន​ទាំង2 បាន​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ដើម្បី​បង្កើន​ទំហំ​វិនិយោគ​រវាង​ខេត្ត​សៀង​ហៃ និង​ប្រទេស​កម្ពុជា។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​សម្តែង​ការគាំទ្រ​ខ្លាំង​ចំពោះ​គម្រោង​ការវិនិយោគ​ខាងលើ និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​ទាំងនេះ​ឱ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅកាន់​តំណាង​ក្រុមហ៊ុន​ខាងលើ ធ្វើការ​សិក្សា​អំពី​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​សក្តានុពល​អតិថិជន​ឱ្យបាន​ច្បាស់ ដើម្បី​រៀបចំ​សំណើ​វិនិយោគ​ផ្លូវការ ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា៕

  • ផ្ទុះការសង្ស័យ!!  G-Devith បញ្ចេញបទល្បីកប់ តែមិនមែននៅក្នុងទ្រនំហង្សមាស

    ផ្ទុះការសង្ស័យ!!  G-Devith បញ្ចេញបទល្បីកប់ តែមិនមែននៅក្នុងទ្រនំហង្សមាស

    នៅពេលថ្មីៗនេះ តារាចម្រៀងប្រុសនៅក្នុងផលិតកម្មរស្មីហង្សមាស គឺលោក G-Devith បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនទាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប ដែលបទនោះមានចំណងជើងថា «BODY» ដែលមានការសម្ដែងដោយរូបលោកផ្ទាល់ជាមួយនឹងកញ្ញា ទេព បូព្រឹក្ស។ អ្វីដែលកាន់តែធ្វើឱ្យមានភាពទាក់ទាញបំផុតរបស់បទចម្រៀងនេះគឺការបកស្រាយជាភាសាខ្មែរ និងជាភាសាថៃ ដែលមាន Version 2 ដាច់ដោយឡែកផ្សេងគ្នា ជាប្រភេទ Original Song។

    គួរកត់សម្គាល់ដែរថា បទចម្រៀងដ៏ថ្មីសន្លាងមួយបទនេះ មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងស្រុកតែប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រនៅក្នុងប្រទេសថៃដូចគ្នាផងដែរ រហូតដល់មានអ្នកគាំទ្រជនជាតិថៃបានចូលមកសរសើរ និងគាំទ្រ G-Devith យ៉ាងពេញទំហឹងទៀតផង។ ទន្ទឹមនឹងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីបែបនេះ ក៏នៅមានផ្ទុះការសង្ស័យពីសំណាក់មហាជនដែលបានបង្ហើបថា «ហេតុអ្វីបទចម្រៀងល្បីមួយបទនេះមិនមែននៅក្នុងផលិតកម្មរស្មីហង្សមាស តែបែរជាបទ Original Song នៅក្នុងគណនីយូធូបផ្ទាល់របស់លោកទៅវិញ?»។

    ស្របពេលជោគជ័យយ៉ាងខ្លាំងរបស់តារាចម្រៀង G-Devith បច្ចុប្បន្ននេះគេមើលឃើញថា លោកមានភាពមមាញឹកច្រើន ចំពោះការគ្រប់ការងារសិល្បៈ និងជំនួញរួមគ្នាជាមួយកញ្ញា ទេព បូព្រឹក្ស ក្នុងការបើកហាងផលិតផលគ្រឿងសម្អាងសម្រាប់បុរសនារីពីរោងចក្រនៅប្រទេស សាំងហ្គាពួរផ្ទាល់(Cosmetic)ឈ្មោះ ទេព បូព្រឹក្ស ជាអក្សរកាត់ ” XTBP” និងមានសម្លៀកបំពាក់ និងមួកផងដែរ ហើយហាងពួកគេមានឈ្មោះ Dit-Way Shop ដែលបានចំណាយទឹកប្រាក់សរុប 14ម៉ឺនដុល្លារអាមេរិក ដោយហ៊ុនគ្នាម្នាក់ 50%៕

     

  • សាលា​រាជធានី​ភ្នំពេញ ផលិត​វីដេអូ​ជំ​រុញឱ្យ​ប្រជាជន​ជិះ​រថយន្តក្រុង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍

    សាលា​រាជធានី​ភ្នំពេញ ផលិត​វីដេអូ​ជំ​រុញឱ្យ​ប្រជាជន​ជិះ​រថយន្តក្រុង ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍

    ភ្នំពេញ៖ សេវា​ដឹកជញ្ជូន​សាធារណៈ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ប្រជាជន ក្នុងប្រទេស​អភិវឌ្ឍន៍​នានា ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​រុញច្រាន​ឱ្យ​សង្គម​មានការ​អភិវឌ្ឍ​បាន​លឿន​ថែម​ទៀតផង។

    នៅពេលដែល​មនុស្សម្នាក់ៗកាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន ហើយ​ងាក​មក​ធ្វើដំណើរ​តាម​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ នោះ​ពួកគេ​នឹង​អាច​ចំណេញ​ថវិកា​ក្នុងការ​ធ្វើដំណើរ ចំណេញ​ពេលវេលា​ដើម្បី​ធ្វើ​ការងារ ឬ​អាន​សៀវភៅ មិន​ទើសចិត្ត ឬ​ខាត​ថវិកា​ចំណាយ​លើ​សាំង​នៅពេល​ស្ទះចរាចរណ៍ និង​អាច​សម្រាក​បាន​យ៉ាង​ល្អ​ដែល​អាចធ្វើឱ្យ​ពួកគេ​សន្សំ​ថាមពល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ការងារ​ប្រចាំថ្ងៃ។ នៅ​ប្រទេស​អភិវឌ្ឍន៍ធំៗ សេវាសាធារណៈ ដូចជា​រថយន្តក្រុង និង​រថភ្លើង​ជាដើម​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ការរស់នៅ​របស់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ មិន​ថា​អ្នក​ដែលមាន​ចំណូល​តិច ចំណូល​មធ្យម ឬ​បុគ្គលសំខាន់ៗក្នុងសង្គម​នោះទេ។

    នៅពេលថ្មីៗនេះ សាលា​រាជធានី​ភ្នំពេញ បានចេញ​វីដេអូ​អប់រំ​មួយ​ដែល​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ជិះ​រថយន្តក្រុង​សាធារណៈ ដើម្បី​ធ្វើជា​មធ្យោបាយ​ធ្វើដំណើរ។ ក្នុង​វីដេអូ​នោះ​ក៏​បង្ហាញ​ពី​គុណសម្បត្តិ​ជាច្រើន​សម្រាប់​ការ​ជិះ​រថយន្តក្រុង វិធីសាស្ត្រ​ទូទាត់​សាច់ប្រាក់ និង​វិធីសាស្ត្រ​ចុង​ប៊ូ​តុង​ដើម្បី​ស្នើសុំ​ឈប់​យ៉ាង​ងាយស្រួល​ដើម្បី​ជា​ជំនួយ​ដល់​ប្រជាជន​ដែល​មិន​ធ្លាប់​ប្រើប្រាស់​សេវា​រថយន្តក្រុង​ងាយ​ធ្វើដំណើរ​ដោយ​មិន​បារម្ភ។

    ខាងក្រោម​នេះ​ជា​វីដេអូ​ដែល​សាលា​រាជធានី​ភ្នំពេញ​បានចេញ​កាលពី​ព្រឹក​មិញ​នេះ៖

  • អាជីវកម្ម​ជោគជ័យ​ភាគច្រើន​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បុគ្គលិក​ដែល​ស្រឡាញ់​ការងារ

    អាជីវកម្ម​ជោគជ័យ​ភាគច្រើន​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បុគ្គលិក​ដែល​ស្រឡាញ់​ការងារ

    ដើម្បីឱ្យ​អាជីវកម្ម​មួយ​ដំណើរការ​ប្រកបដោយ​ភាពជោគជ័យ មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​ក្នុងនោះ​ធនធានមនុស្ស​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដែល​សម្រេច​ដល់​វាសនារ​បស់​ក្រុមហ៊ុន​ទាំងមូល។ ការគ្រប់គ្រង​បុគ្គលិក​ជា​ចំណុច​មួយ​ដែល​ម្ចាស់​អាជីវកម្ម​ជាច្រើន​កំពុង​យកចិត្តទុកដាក់ ហើយ​ចង់ឱ្យ​ធនធានមនុស្ស​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​អាចធ្វើ​ការងារ​ប្រកបដោយ​សក្តានុពល​ពិតប្រាកដ​ដើម្បី​ធ្វើដំណើរ​រួមគ្នា​ឆ្ពោះទៅរក​ភាពជោគជ័យ និង​ឈរជើង​បានយូរ​នៅក្នុង​ពិភព​អាជីវកម្ម។

    លោកជំទាវ ញឹក ដា​នី ប្រធាន​ក្រុមហ៊ុន McMillanwoods បាន​លើកឡើងថា ជនជាតិ​ជប៉ុន​តែងតែ​និយាយថា​បុគ្គលិក​គឺជា​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ហេតុនេះ​ប្រសិនបើ​បុគ្គលិក​យល់​ពី​តួនាទី​របស់ខ្លួន​បានល្អ និង​យល់​ពី​គោលដៅ​រួម​របស់​ក្រុមហ៊ុន​ច្បាស់នោះ​ស្ថាប័ន​នឹងមាន​ការអភិវឌ្ឍ​ខ្លាំង ព្រោះម្នាក់ៗសុទ្ធតែជា​ចំណែក​ដែល​រុញ​អាជីវកម្ម​ឱ្យ​ជោគជ័យ​ប្រកបដោយ​ថាមពល តែ​ប្រសិនបើ​បុគ្គលិកម្នាក់ៗមិន​គិតថា​ខ្លួន​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន​ទេ គាត់​នឹងធ្វើ​ការងារ​ឱ្យតែ​រួចពីដៃ ហើយ​ពេលខ្លះ​ថែមទាំង​បង្កបញ្ហា​ថែម​ទៀតផង។ ចំណុច​ដែល​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ត្រូវការ​គឺ បុគ្គលិក​ដែលមាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង និង​ស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន។

    លោកជំទាវ ញឹក ដា​នី ប្រធាន​ក្រុមហ៊ុន McMillanwoods

    លោកជំទាវ ញឹក ដា​នី បាន​និយាយថា៖ “ក្រុមហ៊ុននីមួយៗត្រូវការ​បុគ្គលិក​ចេះ​ស្រឡាញ់​ការងារ​ដែល​ខ្លួន​ធ្វើ​ពិតប្រាកដ ព្រោះ​នៅពេលដែល​គាត់​ចូលធ្វើ​ការងារ​ដោយ​ពេញចិត្ត និង​ស្រឡាញ់​ការងារ​របស់គាត់ គាត់​នឹង​អនុវត្ត​ការងារ​ប្រកបដោយ​ភាពហ្មត់ចត់ ហើយ​រីករាយ​ក្នុងការ​អភិវឌ្ឍ​គ្រប់​ដំណាក់កាល”។

    ម្ចាស់​អាជីវកម្ម​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ភាគច្រើន​ជា​អ្នកធ្វើការងារ​ដោយ​គ្មាន​បំណង និង​គោលដៅ​ពិតប្រាកដហើយ​ចូលធ្វើ​ការងារ​ដើម្បី​តែ​ប្រាក់ខែ គាត់​នឹងមិន​អាចបង្កើត​ក្តី​ស្រឡាញ់​បានទេ​សម្រាប់​ការងារ​ផ្ទាល់ខ្លួន និង​ក្រុមហ៊ុន​ទាំងមូល។ ម្យ៉ាងវិញទៀត គាត់​ក៏​មិនអាច​រួមចំណែក​ល្អ​ដែល​អាច​រុញឱ្យ​ក្រុមហ៊ុន​មាន​ផលចំណេញ​ច្រើន​ដែរ ដែល​ពេលខ្លះ​វា​ធ្វើឱ្យ​គាត់​មានការ​អន់ចិត្ត​នៅពេលដែល​គាត់​មិន​ត្រូវបាន​ដំឡើង​ប្រាក់ខែ ឬ​តួនាទី នៅពេលដែល​គាត់​ធ្វើការ​ងារ​យូរ។ លោកជំទាវ​បញ្ជាក់​ផងដែរ​ថា គ្មាន​ម្ចាស់​អាជីវក​ម្មណា​មិន​ចង់ឱ្យ​បុគ្គលិក​របស់ខ្លួន​ទទួលបាន​ប្រាក់ខែ​ច្រើន​នោះទេ តែ​គាត់​ក៏​ចាំបាច់​ត្រូវ​ថ្លឹងថ្លែង​ផងដែរ​ពី​ផល​តបស្នង​ដែល​ខ្លួន​បានធ្វើ​ចំពោះ​ក្រុមហ៊ុន។ ហេតុនេះ​ប្រសិនបើ​ចង់​អភិវឌ្ឍ​ខ្លួនឯង​ឱ្យបាន​ល្អ​នៅក្នុង​ស្ថាប័ន ទទួលបាន​ការឡើង​តំណែង និង​ការទុកចិត្ត​ពី​ម្ចាស់​អាជីវកម្ម បុគ្គលិកម្នាក់ៗគួរ​ស្វែងរក​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ ហើយ​ធ្វើ​វា​ឱ្យ​អស់ពី​ចិត្ត​ដោយ​រីករាយ​ជាមួយគ្នា យើង​នឹង​ក្លាយជា​ចំណែក​យ៉ាងសំខាន់​នៃ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន ហើយ​ពេលនោះ​អ្នកដឹកនាំ​ប្រាកដជា​មើលឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​មិន​ខាន។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន​Leading Asia Academy បាន​លើកឡើងថា​ស្ថាប័ន​ដែល​ទទួលបាន​ជោគជ័យ​ជារួម​គឺជា​កន្លែង​ដែល​អាច​ប្រមូលផ្តុំ​មនុស្ស​ដែលមាន​ឆន្ទៈ និង​ក្តី​ស្រឡាញ់​រួមគ្នា​ដើម្បី​ធ្វើ​ការងារ​សម្រេច​លើ​ជោគវាសនា​រួមមួយ។ ហេតុនេះ​នៅពេលដែល​ស្ថាប័ន​រើស​បាន​បុគ្គល​ប្រភេទ​នេះ​មក​ធ្វើការ គាត់​នឹង​ឃើញថា​ផ្នែក​ដែល​គាត់​ធ្វើ​គឺ​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត ព្រោះ​គាត់​រីករាយ​ជាមួយនឹង​អ្វីដែល​គាត់​កំពុង​ធ្វើ និង​រំភើប​ជាមួយ​លទ្ធផល​ដែល​រីកដុះដាល​ឡើងជា​រៀងរាល់ថ្ងៃ។ តែ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ស្ថាប័ន​មិនអាច​ស្វែងរក​មនុស្ស​ប្រភេទ​នេះ​បាន ឬ​រកបាន​ហើយ​តែ​បែរជា​មិនអាច​អភិវឌ្ឍ​បានល្អ អាចមកពី​កត្តា​មួយចំនួន​ដូច​ជាការ​ផ្តល់ឱកាស​នៅមានកម្រិត បរិស្ថាន​ជុំវិញ​បុគ្គលិក​ដែលមាន​ទម្លាប់​មិនល្អ គឺជា​កត្តា​រំខាន​មួយចំនួនទៀត​ដែល​គួរ​យកចិត្តទុកដាក់។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “មាន​បុគ្គលិក​មួយចំនួន​បានដាក់​ពាក្យ​ធ្វើ​ការងា​រដោយ​គិតថា​គាត់​អាចធ្វើ​អ្វីដែល​ខ្លួន​ស្រឡាញ់ តែ​ក្រោយ​ពេលដែល​គាត់​ទទួល​ការងារ​នោះ​ហើយ គាត់​បានធ្វើ​ការងារ​នៅក្នុង​ក្រុម​មួយ​ដែលមាន​ភាពអវិជ្ជមាន ហេតុនេះ​គាត់​ក៏​បែរជា​បណ្តោយឱ្យ​ខ្លួនឯង​ផ្តេកផ្តួល​ជាមួយនឹង​ភាពមិនច្បាស់លាស់​ហើយ​ក៏មាន​អារម្មណ៍​ថា​នឿយណាយ​ជាមួយនឹង​ការងារ​នោះ​ក៏មាន”។

    អ្នកជំនាញ​បណ្តុះបណ្តាល​ខាងលើ​បាន​លើកឡើងថា ម្ចាស់​អាជីវកម្ម​គួរតែ​គិតគូរ​ពី​បរិស្ថាន​នៃ​ការធ្វើការងារ​ដើម្បី​បង្កើត​លក្ខណៈ​ស្វាហាប់ និង​មានការ​លើកទឹកចិត្ត​ឱ្យបាន​ល្អ ដើម្បី​ជំរុញ​ឱ្យ​បុគ្គលិកម្នាក់ៗមាន​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ជំនាញ​អ្វីដែល​ខ្លួន​កំពុង​ធ្វើ។ ម្យ៉ាងវិញទៀត នៅពេលដែល​ម្ចាស់​អាជីវកម្ម​រកឃើញ​ពី​អ្វីដែល​បុគ្គលិក​ខ្លាំង​ពិតប្រាកដ​ហើយ យើង​អាច​ផ្តល់ឱកាស​ឱ្យ​គាត់​ដើម្បី​សាកល្បង​នូវ​អ្វី​ដែលជា​ទេពកោសល្យ​របស់គាត់។ ការអនុវត្ត​បែបនេះ​អាច​ជំរុញ​ឱ្យ​ស្ថាប័ន​រើស​បាន​អ្នកខ្លាំង​លើ​ផ្នែកផ្សេងៗគ្នា ដែល​អាច​រួមគ្នា​សម្រេច​ជោគជ័យ​អាជីវកម្ម និង​បន្ត​ទម្លាប់​បណ្តុះបណ្តាល​បន្ត​គ្នា​ទៅកាន់​អ្នក​ដែល​ចូលក្រោយៗទៀត​ឱ្យមានក្តី​ស្រឡាញ់ និង​ភាព​ច្នៃប្រឌិត​ខ្ពស់​នៅក្នុង​ការងារ៕

  • 6ខែ​ដើមឆ្នាំ2018 ការនាំចេញ​អង្ករ​កម្ពុជា ថយចុះ 5.9ភាគរយ ធៀប​ឆ្នាំ2017

    6ខែ​ដើមឆ្នាំ2018 ការនាំចេញ​អង្ករ​កម្ពុជា ថយចុះ 5.9ភាគរយ ធៀប​ឆ្នាំ2017

    របាយការណ៍​ស្ដីអំពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​បាន​បង្ហាញថា រយៈពេល 6ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ក្នុង​ឆ្នាំ2018 ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន 271.537 តោន។ ចំនួន​នេះ​បាន​ថយចុះ 5.9ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​ក្នុង​រយៈពេល​ដូចគ្នានេះ​នៅ​ឆ្នាំ2017 ដែលមាន​ចំនួន 288.562តោន។បញ្ហា​នេះ​គឺ​ដោយសារតែ​តម្រូវការ​ក្រៅ​ស្រុក​បាន​ថយចុះ។

    របាយការណ៍​ដដែល​នោះបាន​ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​ប្រទេស​ទាំង56 ដែល​ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​នោះគេ​សង្កេតឃើញថា ប្រទេស​ចិន​បាន​កាត់បន្ថយ​ការទិញ​អង្ករ​ពី​កម្ពុជា​យ៉ាងច្រើន គឺ​កាត់បន្ថយ​ពី​ជាង 1ម៉ឺន​តោន​ក្នុង​ខែឧសភា មក​នៅត្រឹម​ជាង 500តោន នៅក្នុង​ខែមិថុនា។ ដោយឡែក​បណ្តា​ប្រទេស​ផ្សេងទៀត រួមមាន​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​បន្ត​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​បរិមាណ​ប្រហាក់ប្រហែលគ្នា ដែល​កន្លងមក​ទីផ្សារ​នាំចូល​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ​គឺ ប្រទេស​ចិន​បាន​នាំចូល 6ម៉ឺន​តោន ប្រទេស​បារាំង​ជិត 4ម៉ឺន​តោន ប្រទេស​ម៉ាឡេស៊ី​ជាង 2ម៉ឺន​តោន។

    ចំពោះ​ក្រុមហ៊ុន​ដែល​នាំចេញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺ​ក្រុមហ៊ុន​បៃតង​របស់​ឧកញ៉ា ភូ ពុ​យ​បាន​នាំចេញ​ចំនួន​ជាង 2.3ម៉ឺន​តោន លេខ2 គឺ​ក្រុមហ៊ុន ​City Rice នាំចេញ​បាន 2.1ម៉ឺន​តោន និង​លេខ3ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ដរ​បស់​ឧកញ៉ា គឹម​សាវុធ។ គិត​ជា​សរុប​ក្រុមហ៊ុន​ដែល​នាំ​អង្ករ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន 68ក្រុមហ៊ុន។

    របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ពី​ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ក្នុង​រយៈពេល 6ខែ​ក្នុង​ឆ្នាំ2018 នេះដែរ គឺ​ប្រភេទ​អង្ករ​ក្រអូប​ច្រើនជាងគេ ដែលមាន​ចំនួន​ដល់​ទៅ 199.658តោន និង​អង្ក​រស​គ្រាប់​វែង​ចំនួន 54.637តោន។ ក្នុងនោះ​អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​គោល​ដៅ​ច្រើនជាងគេ​នៅ​សហភាព​អឺរ៉ុប(26ប្រទេស)ចំនួន 137.353តោន និង​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន(ម៉ាឡេស៊ី​ប្រ៊ុយណេ សិង្ហ​បុរី និង​វៀតណាម)មាន​ចំនួន 29.375តោន ព្រមទាំង​គោលដៅ​នៅផ្សេងៗទៀត​ចំនួន 26ប្រទេស មាន​ចំនួន 104.809តោន។

    ចំពោះ​របាយការណ៍​អង្ករ​ដែល​កម្ពុជា​បាន​នាំចេញ​ប្រចាំខែ​ក្នុង​ឆ្នាំ2018 របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​ដែល​បាន​បំពេញបែបបទ​នាំចេញ​អង្ករ​បាន​បង្ហាញថា នៅ​ខែមករា ការនាំចេញ​អង្ករ​កម្ពុ​ជាមាន​ចំនួន 62.623តោន។ ខែកុម្ភៈ​មាន​ចំនួន 47.809តោន។ ខែមីនា មាន​ចំនួន 50.683តោន។ ខែមេសា មាន​ចំនួន36.239តោន។ ខែឧសភា មាន​ចំនួន 42.865តោន និង​ខែមិថុនា មាន​ចំនួន31.318តោន។

    ស្ថានភាព​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក៏​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ប្រកាស​ឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំ2013 កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ចំនួន 378.856តោន។ ឆ្នាំ2014 ចំនួន 387.061តោន។ ឆ្នាំ2015 ចំនួន 538.396តោន។ ឆ្នាំ2016 ចំនួន 542.144តោន។ ឆ្នាំ2017 មាន​ចំនួន 635.679តោន៕

  • ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សមាន​កំណើន​ប្រមាណ​ជាង10% ជា​រៀងរាល់ឆ្នាំ

    ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សមាន​កំណើន​ប្រមាណ​ជាង10% ជា​រៀងរាល់ឆ្នាំ

    យោងតាម​តួលេខ​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បង្ហាញថា ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ជាតិ និង​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ មាន​ចំនួន​ជាង 5លាន 1សែន​នាក់ កើនឡើង24% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ស៊ិន ចាន់​សេរី​វុត្ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។

    លោក​បញ្ជាក់ថា៖ «តួលេខ​ខាងលើនេះ គឺ​រាប់បញ្ចូល​ចំនួន​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​ទាំង3 របស់​កម្ពុជា គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន 2លាន 6សែន​នាក់ ព្រលានយន្តហោះ​ខេត្តសៀមរាប ចំនួន 2លាន 3សែន​នាក់ និង​ក្រៅពីនោះ​គឺ​ឆ្លងកាត់​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​ប្រមាណ 2សែន​នាក់»។

    លោក​បានឱ្យដឹងថា ចំនួន​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​ទាំង3 របស់​កម្ពុជា​ប្រសិនបើ​មិនមាន​ព្រឹត្តិការណ៍ធំៗដូចជា​ជំងឺ សារ(SAR) និង​បាតុកម្មផ្សេងៗទេនោះ ជើងហោះហើរ​នឹង​នៅតែមាន​ជាប្រចាំ​ដដែល ជាពិសេស​ជើងហោះហើរ​ក្នុងស្រុក ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អ៊ែ​រវេ​យ៍(Cambodia Airways) ដែល​ទើប​ចាប់ផ្តើម​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​របស់ខ្លួន​នោះ មិនទាន់​អាច​ចាត់ទុកថា ជាការ​បង្កើន​ចំនួន​ភ្ញៀវ​អ្នកធ្វើដំណើរ​នៅឡើយ​ទេ ព្រោះ​គ្រាន់​តែមាន​ផ្លូវ​ហោះហើរ​ថ្មី​នៅក្នុង​ស្រុក​នៅឡើយ ទាល់តែ​ក្រុមហ៊ុន​គាត់​បើក​ការហោះហើរ​ជា​អន្តរជាតិ​ទើប​អាច​ហៅថា ជាការ​ទទួលបាន​ភ្ញៀវថ្មីៗមក នោះ​ទើប​អាច​ចាត់ទុកថា​មាន​កំណើន​ភ្ញៀវទេសចរ។

    លោក​បញ្ជាក់​បន្ថែមថា តែ​រដូវ​នេះ​ជា​រដូវ​ខ្សត់​ភ្ញៀវ ដែល​គេ​ហៅថា Low season គឺ​ចំនួន​ភ្ញៀវ​មានការ​ថយចុះ​ជាធម្មតា ប៉ុន្តែ​កំណើន​ពាណិជ្ជកម្ម​តាមផ្លូវ​អាកាស​នៅតែមាន​ដដែល គឺ​ប្រមាណ​ជាជាង10% ជា​រៀងរាល់ឆ្នាំ។

    លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​អះអាងថា កំណើន​ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សបាន​ឆ្លុះបញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច​ការអភិវឌ្ឍ និង​សន្តិភាព​របស់​កម្ពុជា​ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ក្នុង​ការបន្ត​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់ និង​មិនចាំបាច់​តែមាន​ជើងហោះហើរ​ត្រង់​ផ្ទាល់(Direct flight)ឬ​មិនផ្ទាល់​នោះទេ សំខាន់​ឱ្យតែ​មាន​កិច្ចព្រមព្រៀង​នៃ​ការតភ្ជាប់​ផ្លូវអាកាស​របស់​ក្រុមហ៊ុន​ណាមួយ​ហើយ​នោះ យើង​នឹង​ទទួលបាន​លំហូរ​ចូល​នៃ​អ្នកដំណើរ​ដែល​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសជាតិ។

    អគ្គនាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក Eric DELOBEL បាន​ថ្លែងថា កិច្ចសហការ​របស់រ​ដ្ឋ​បាល​គយ​ដែល​បាន និង​កំពុងផ្តល់​សេវាកម្ម​នៅក្នុង​អាកាសយានដ្ឋាន​ទាំង3 (ភ្នំពេញ សៀមរាប​និង​ព្រះសីហនុ) បានផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដែល​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​នឹង​កំណើន​ទំហំ​ពាណិជ្ជកម្ម​ដែល​គ្របដណ្តប់​ប្រមាណ40% នៃ​សកម្មភាព​របស់​អាកាស​យានដ្ឋាន​ទាំងមូល​ក្នុង2017កន្លងមក៕