Category: សង្គម និងសេដ្ឋកិច្ច

  • ឥណ្ឌូនេស៊ី អញ្ជើញលោក គីម ជុង​អ៊ុន មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី

    ឥណ្ឌូនេស៊ី អញ្ជើញលោក គីម ជុង​អ៊ុន មក​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អាស៊ី

    ប្រទេស​ឥណ្ឌូនេស៊ី បាន​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ឱ្យមក​ចូលរួម​ក្នុង​កម្មវិធី​បើក​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី ឬ Asian Games ក្នុង​ទីក្រុង​ហ្សា​ការ​តា នៅ​ខែសីហា​នេះ ក្រោយពី​បានធ្វើ​ការអញ្ជើញ​ដូចគ្នានេះ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in។

    កូរ៉េខាងជើង និង​កូរ៉េខាងត្បូង អាច​នឹង​ក្លាយជា​តួអង្គ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ ជាពិសេស​ស្រប​ពេលដែល​កំពុង​តែមាន​ភាពស្រពេចស្រពិលផ្សេងៗជុំវិញ​ការសន្យា​របស់លោក គីម ក្នុងការ​ធ្វើការ​ដើម្បី​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ ខណៈ​ការសន្យា​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ក្នុងប្រទេស​សិង្ហ​បុរី កាលពី​ខែមិថុនា​កន្លងទៅ។

    រដ្ឋមន្ត្រី​ជាច្រើន​មកពី​កូរ៉េ​ទាំង២ បាន​យល់ព្រម​កាលពី​ខែមេសា ក្នុងការ​ជំរុញឱ្យមាន​ប្រតិភូ​រួមមួយ​មកពី​ប្រទេស​ទាំង២ ដើម្បី​ដើរ​ជា​ក្បួន​រួមគ្នា​ក្នុង​កម្មវិធី​បើក នា​ព្រឹត្តិការណ៍ Asian Games ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែសីហា​នេះ និង​ខែកញ្ញា​ខាងមុខ។ មន្ត្រី​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ដឹកនាំ​ដោយ​លោក Puan Maharani រដ្ឋមន្ត្រី​សម្របសម្រួល​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការងារ​វប្បធម៌ បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង នៅ​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយនឹង​លោក Kim Yong Nam ដែលជា​ប្រមុខរដ្ឋ និង​ជា​ប្រធានសភា​កូរ៉េខាងជើង។

    លោក Maharani បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គភាព​នគរបាលជាតិ​ឥណ្ឌូនេស៊ី​ថា៖ «ហេតុផល​ដ៏​ចម្បង​សម្រាប់​យើង​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង គឺ​ការផ្តល់​ការអញ្ជើញ​ជា​ផ្លូវការ​មួយ​ទៅកាន់​ប្រធានាធិបតី​កូរ៉េខាងជើង ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​បើក​ការប្រកួត​កីឡា​អាស៊ី ចាប់ពី​ថ្ងៃទី18 ខែសីហា​នេះ​តទៅ»៕

    ប្រភពពី៖ Channel News Asia

  • កញ្ញា រឿន ស៊ីណាត ក្លាយជាបេក្ខភាព Miss Universe 2018 តំណាងឱ្យប្រទេសកម្ពុជា

    កញ្ញា រឿន ស៊ីណាត ក្លាយជាបេក្ខភាព Miss Universe 2018 តំណាងឱ្យប្រទេសកម្ពុជា

    ពិតជាមិនមែនរឿងធម្មតាឡើយ ទម្រាំតែក្តាប់បានឱកាសមួយៗនោះ ខណៈ កញ្ញា រឿន ស៊ីណាត ដែលជាជយលាភី បរវកញ្ញាឯកកម្ពុជាចំណាត់ថ្នាក់លេខ1 ក្នុងឆ្នាំ2017 ហាក់កំពុងសម្ងំ ហាត់ពត់លន់ដុំសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីទៅបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ គឺនាងនឹងត្រៀមខ្លួនធ្វើជាបវរកញ្ញា តំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធីប្រកួតសម្រស់ លំដាក់ថ្នាក់ពិភពលោក «Miss Universe 2018»។ យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែធ្លាយដំណឹងមកថា នាងបានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត «Miss Universe 2018» ហើយ។

    កន្លងមកកញ្ញា រឿន ស៊ីណាត ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ខណៈនេះ នាងកំពុងតែត្រៀមខ្លួនទៅប្រកួត Miss Universe…ខណៈបច្ចុប្បន្ននេះ មានខាងផលិតកម្មច្រើន ដែលទាក់ទងមកឱ្យនាងទៅថត MV និងថតស្ពតផងដែរ ដូចជាខាង ផលិតកម្មសាន់ដេ និងផលិតកម្ម ហង្សមាស ប៉ុន្តែមិនអាចទទួលបាន ដោយសារតែនាងវរល់នឹងត្រៀមខ្លួន ក្នុងការហាត់រៀនបន្ថែម ដើម្បីចេញទៅប្រកួត «Miss universe» ប៉ុន្តែបើត្រឡប់មកពីប្រកួតវិញ អាចនឹងទទួលបាន។

    គួរបញ្ជាក់ថា ត្រូវបានមហាជនដឹងថា នាងពិតជាមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងពោលពេញដោយសមត្ថភាពផ្នែកដើរម៉ូត ដោយនាង គឺជាបវរកញ្ញាឯក លេខ1 របស់ប្រទេសកម្ពុជា ក្នុងកម្មវិធី «Miss Cambodia 2017» ខណៈនៅប៉ុន្មានខែខាងមុខនេះ នាងនឹងតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួត «Miss Universe» នៅលើឆាកអន្តរជាតិ៕

  • មិនសសើរមិនបាន!! អ្នកចម្រៀង 2នាក់ ច្រៀងបទល្បីៗបញ្ចូលគ្នាក្នុងបទតែមួយពិរោះខ្លាំង

    មិនសសើរមិនបាន!! អ្នកចម្រៀង 2នាក់ ច្រៀងបទល្បីៗបញ្ចូលគ្នាក្នុងបទតែមួយពិរោះខ្លាំង

    ដូចប្រិយមិត្តទាំងអស់គ្នាបានដឹងហើយថា កម្មវិធីកម្សាន្ដនៅលើទូរសព្ទមានឈ្មោះ Tik Tok ជាបណ្ដុំនៃអ្នកដែលនិយមបញ្ចេញកាយវិការតាមរយៈវីដេអូ កំប្លែង ចម្រៀង និងសម្ដែងខ្លីៗ ហើយអ្នកប្រហែលជាធ្លាប់ស្គាល់បទ Lagi Syantik រួចទៅហើយ វាគឺជាបទចម្រៀងចង្វាក់ប៉ប ដ៏ល្បីល្បាញមួយបទរបស់តារាចម្រៀងស្រី ឥណ្ឌូណេស៊ី មានឈ្មោះថា Siti Badriah កំពុងតែវាយលុកភាពល្បីល្បាញខ្លាំងក្រោយត្រូវបានគេយកបញ្ចូលទៅក្នុងកម្មវិធី Tik Tok នេះ។

    ដោយសារតែភាពល្បីល្បាញនេះហើយធ្វើឱ្យអ្នកចម្រៀងលើបណ្ដាញសង្គម Youtube ដ៏ល្បី 2 រូបគឺ Reza Darmawangsa និង Salma បានសហការណ៍គ្នាកែច្នៃចម្រៀងមួយបទនេះ Mashup ជាមួយនឹងបទចម្រៀងល្បីៗជាច្រើនទៀតដូចជា Faded និង Alone របស់តារាចម្រៀង Alan Walker , Location របស់តារាចម្រៀង Khalid, Eenie Meenie របស់តារាចម្រៀង Justin Bieber , បទ We Don’t Talk Anymore របស់តារាចម្រៀង Charlie Puth និង Selena Gomez និង បទ So Far Away របស់ក្រុម BTS ជាដើម ។

    ដែលវាពិតជាពិរោះនិងប្លែកអារម្មណ៍មែនទែន ហើយនៅលើបណ្ដាញ Youtbe បទដែលពួកគេបានកែច្នៃ និងច្រៀងនេះមានអ្នកទស្សនារហូតដល់ទៅជាង 4 លានដងឯណោះ ។

  • ពិតទេ ! Selena Gomez រកបានសង្សារថ្មីហើយ?

    ពិតទេ ! Selena Gomez រកបានសង្សារថ្មីហើយ?

    បើតាមការចេញផ្សាយរបស់សារព័ត៌មាន Kenh 14 បានឱ្យដឹងថា បន្ទាប់ពីពិធីជប់លៀងក្នុងថ្ងៃកំណើតឈានចូលវ័យ 26 ឆ្នាំ កាលពីសប្តាហ៍មុនកន្លងទៅនោះតារាចម្រៀងស្រី Selena Gomez ត្រូវបានគេប្រទះឃើញថា នៅតែបន្តដើរលេងជាមួយនិងមិត្តភក្តិនៅលើទឹកដីទីក្រុង Los Angeles សហរដ្ឋអាមេរិក។ តារាចម្រៀងស្រីរូបនេះ ត្រូវបានគេប្រទះឃើញពណ៍ឈុតពណ៍ខៀវ បញ្ចេញដើមទ្រូងធម្មតា ព្រមទាំងមិនពាក់អាវក្នុងថែមទៀតផង ព្រមទាំងសើចយ៉ាងសប្បាយរីករាយ ហាក់គ្មានទុក្ខកង្វល់អ្វីនោះទេ ។

    បើតាមប្រភពអ្នកប្រមាញ់រូបភាព បានប្រាប់ឱ្យដឹងថា នៅក្នុងថ្ងៃតែមួយនោះ តារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនេះ ត្រូវបានគេប្រទះឃើញឈរនៅក្បែររបស់ម្នាក់ ដែលមានឈ្មោះថា Caleb Stevens ដែលជាតារាសម្ដែងវ័យក្មេងដូចគ្នា ។ រូបថតអ្នកទាំងពីរត្រូវបានចែកចាយ រហូតដល់ផ្ទុះពាក្យចចាមអារាមថា Gomez និង Caleb កំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា មួយរយៈពេលនេះ ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែប្រភពជិតស្និទ្ធរបស់ម្ចាស់បទ “Who say” រូបនេះ បាននិយាយថា ពួកគេគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ គ្មានអ្វីក្រៅទំនាក់ទំនងសិល្បៈឡើយ៕

  • Demi Lovato នៅមានអាការឡើងកំដៅខ្លួនខ្លាំង ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ

    Demi Lovato នៅមានអាការឡើងកំដៅខ្លួនខ្លាំង ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយ

    តាមរយៈគេហទំព័រ TMZ ដែលចេញផ្សាយមុននេះបន្ដិច បានឱ្យដឹងថា តារាចម្រៀងស្រី Demi Lovato នៅតែបន្ដស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ «Cedars-Sinai Medical Center» ដដែល បន្ទាប់ពីនាងមានអាការលើសសារធាតុថ្នាំញៀនអស់រយៈពេល 6 ថ្ងៃមកហើយ។

    ប្រភពមួយបានបង្ហើបប្រាប់អ្នកសារព័ត៌មាន TMZ ថា នាងនៅតែមានអាការក្អួតចង្អោរខ្លាំង និងឡើងកំដៅខ្លួនជាប់ជានិច្ច នៅក្នុងចំណោមអាការផ្សេងៗទៀត ដែលគ្រូពេទ្យកំពុងតែតាមដានស្ថានភាពជំងឺរបស់នាង។ យើងអាចនិយាយបានថា វាពិតជាផលលំបាកដ៏អាក្រក់ដែលកើតឡើងពីអាការលើសសារធាតុថ្នាំញៀននោះហើយ។ ដូចដែលប្រិយមិត្តបានដឹងកន្លងមកហើយថា តារាចម្រៀងស្រីរូបនេះ អាចនឹងមានគ្រោះថ្នាក់ដល់ជិវិតរបស់នាង ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិត ព្រោះនាងបានសន្លប់នៅក្នុងផ្ទះរបស់នាង មុនពេលដែលគ្រួពេទ្យបានទៅដល់ផ្ទះនាង និងធ្វើការជួយសង្គ្រោះបន្ទាន់។ រហូតមកទល់ពេលនេះ នាងនៅតែមានអាការសន្លប់ដដែល។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀងស្រីរូបនេះ នៅមិនអាចបញ្ជាក់ប្រាប់ថា នាងបានប្រើប្រាស់ថ្នាំញៀនប្រភេទអ្វីនោះទេ តែយ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បានប្រាប់ថា កំពុងតាមដានស្ថានភាពជំងឺតារាស្រីរូបនេះមិនឱ្យដាច់ក្រសែភ្នែក និងនៅមិនទាន់ច្បាស់ថា Demi អាចចាកចេញពីមន្ទីរសង្គ្រោះបន្ទាន់បាននៅពេលណានោះទេ ព្រោះថា នាងនៅមិនទាន់មានអាការធូរស្បើយស្រួលបួលនៅឡើយទេ នាងត្រូវនៅបន្តថែទាំតាមបែបវេជ្ជសាស្ត្រជាបន្ដទៀត៕

  • Jennifer Lopez បិទកោះទាំងមូល ជប់លៀងពិធីខួបកំណើតវ័យ 49 ឆ្នាំ

    Jennifer Lopez បិទកោះទាំងមូល ជប់លៀងពិធីខួបកំណើតវ័យ 49 ឆ្នាំ

    តាមរយៈសារព័ត៌មាន Teenee ដែលចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះនៅសហរដ្ឋអាមេរិកនាង Jennifer Lopez បានរៀបចំកម្មវិធីខួបកំណើតវ័យ 49 ឆ្នាំ យ៉ាងអឹកធឹកបំផុតនៅលើកោះមួយកន្លែងក្នុងប្រទេស បាហាម៉ា ។

    យ៉ាងណាមិញ ក្នុងពិធីខួបកំណើតរបស់នាង ត្រូវបានគេដឹងថា មានការបិទកោះទាំងមូល ដើម្បីរៀបចំកម្មវិធីជាលក្ខណៈក្រុមគ្រួសាររបស់តារាចម្រៀងស្រីរូបនេះ និងមានការចូលពីសំណាក់មិត្តប្រុសមានរូបរាងសង្ហា ហើយវ័យក្មេងជាងនាងមានឈ្មោះថា Alex Rodriguez ។ បើតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម ធ្វីតតឺ គេមើលឃើញថា តារាចម្រៀងស្រីរូបនេះ បានបង្កភាពសប្បាយរីករាយជានឹងកូនភ្លោះ ជាពិសេសជាងនេះទៅទៀត នាងមានភាពស្អិតរមួតយ៉ាងខ្លាំងជាមួយសង្សារក្មេង ទាំងរាំរែក និងទាំងប្រលែងគ្នានៅលើឆ្នេរខ្សាច់ដ៏សក្បុសផងដែរ។

    គួរបញ្ជាក់ផងដែរថា តារាចម្រៀង Jennifer Lopez ផ្តើមទំនាក់ទំនងស្នេហា មិនទាន់បានកន្លះឆ្នាំផង ក៏បង្ហើបប្រាប់ថាចង់មានកូន ជាមួយមិត្តប្រុស រូបសង្ហា Alex Rodriguez ។ វាស្តាប់ទៅ ហាក់ដូចប្រថុយប្រថានណាស់ ដែលតារាចម្រៀងវ័យ49ឆ្នាំ រូបនេះ ចង់មានកូនជាមួយ Alex Rodriguez ទាំងដែលមិនទាន់រៀបការ តែមិត្តភក្ករបស់នាង បានប្រាប់ព័ត៌មានពី Hollywoodlife ថាតារារូបនេះ ចង់មានកូនពិតមែន ព្រោះស្រលាញ់មិត្តប្រុសថ្មី Alex នេះខ្លាំង ។ Lopez បានណែនាំ Alex ឱ្យកូនភ្លោះអាយុ9ឆ្នាំ Emma និង Max បានស្គាល់តាំង ចាប់ផ្តើមទំនាក់ទំនង ភ្លាមមកម្លេះ ហើយអតីតស្វាមី Marc Anthony ក៏រីករាយផងដែរ ដែលឃើញនាង មានសុភមង្គល ៕

  • ចិនរៀបចំ​កម្មវិធី​អនឡាញផ្តល់លុយឱ្យប្រជាជនដែលដាំដើមឈើ

    ចិនរៀបចំ​កម្មវិធី​អនឡាញផ្តល់លុយឱ្យប្រជាជនដែលដាំដើមឈើ

    អ្នករៀបចំ​គោលនយោបាយចិន​កំពុង​តែប្រើយុទ្ធសាស្ត្រ​ព្រួញមួយបាញ់បានសត្វ2 ដែលបាន​ប្រើប្រាស់វិធីជំរុញឱ្យប្រជាជន​ដាំដើមឈើដើម្បីទទួលលុយពីការលក់កាបូន​ឧស្ម័នពីដើមឈើ ស្របពេលដែលវាក៏ជាយុទ្ធសាស្រ្តល្អផងដែរក្នុងការកាត់បន្ថយភាពក្រីក្រ។

    ដោយសារតែ​ចង់​ជំរុញឱ្យមានការថែរក្សាដើមឈើ ប្រទេសធំៗទាំងអស់បានចំណាយថវិកាជាច្រើនដើម្បីទិញ​សារធាតុកាបូនដែលដើមឈើស្រូបបាន ហើយ​ចំណូលនេះអាចធ្វើឱ្យប្រទេសដែលមានដើមឈើយកទៅប្រើប្រាស់សម្រាប់ប្រតិបត្តិការក្នុងសង្គម និងថែរក្សាធនធានធម្មជាតិឱ្យនៅច្រើនដើម្បីទទួលបានចំណូលបន្ត។ ស្ថិតក្នុងស្ថានភាពបែបនេះ ចិន បាន​ជំរុញអ្នកភូមិរបស់ខ្លួនឱ្យដាំដើមឈើដោយផ្តល់កញ្ចប់ថវិកាដល់ប្រជាជនក្នុងមួយគ្រួសារ ដែលក្នុងនោះ​រដ្ឋាភិបាលរំពឹងថា​វាអាចបង្កើនចំណូលជាមធ្យមប្រមាណ 1.000យ័ន្ត ឬប្រហែលនឹង 150ដុល្លារអាមរិក ក្នុងមួយឆ្នាំ ខណៈ​ចំណូល​មធ្យមនៅជនបទក្នុងខេត្ត​ខ្លះ​ទទួលបានត្រឹមតែ​ 8,869យ័ន្តតែប៉ុណ្ណោះ។

    លោកស្រី Fu Yeqie ប្រធានផ្នែកគ្រប់គ្រង​ការផ្លាស់ប្តូរអាកាសធាតុនៃ​ខេត្ត Guizhou បានពន្យល់ថាគាត់និង​ក្រុមការងារ​នឹង​ជួយអ្នកភូមិ​ដោយ​ការកត់ចំណាំ​ដើមឈើ​ដែលពួកគេបានដាំ និងគណនាពីចំនួនកាបូនដែល​ស្រូបចេញពីដើមឈើនោះ ដើម្បីដាក់បញ្ចូលព័ត៌មានទៅក្នុង​កម្មវិធី​អនឡាញ សម្រាប់គណនា​ជាទឹកប្រាក់សម្រាប់ពួកគេវិញ។ លុយដែលបានពីការដាំដើមឈើនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងធនាគារ​របស់ប្រជាជនម្នាក់ៗ ដោយក្នុងនោះ​ដើមឈើមួយដើមទទួលបានប្រាក់ប្រមាណជា 3យ័ន្តក្នុងមួយឆ្នាំ៕

  • ការអប់រំកូនបែបវិជ្ជមានជាវិធីសំខាន់ក្នុងការជំរុញកូនឱ្យក្លាយជាមនុស្សមានវិន័យ និងក្លាយជាពលរដ្ឋល្អ

    ការអប់រំកូនបែបវិជ្ជមានជាវិធីសំខាន់ក្នុងការជំរុញកូនឱ្យក្លាយជាមនុស្សមានវិន័យ និងក្លាយជាពលរដ្ឋល្អ

    គ្រួសារថ្មីរបស់កម្ពុជាជាច្រើន​បាន​កើតឡើង​តែពួកគេមួយចំនួនមិនទាន់យល់ដឹងច្បាស់នៅឡើយទេពីការ​អប់រំកូន ឬវិធីក្លាយជាឪពុកម្តាយល្អ (Parenting Skill) ដែល​វាជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញកុមារតូចៗឱ្យក្លាយជាមនុស្សខ្លាំងសម្រាប់សង្គមនាពេលអនាគត។

    ហេតុនេះ​ការអប់រំ​កូនបែបវិជ្ជមាន​គឺជាផ្នែកយ៉ាងសំខាន់ក្នុងការកសាងចរិតលក្ខណៈល្អដល់ក្មេងផង និងជាការ​ជួយសង្គម​តាមរយៈការ​ជំរុញការអប់រំពីក្នុងគ្រួសារ​ ដែលអាចឈានទៅដល់​ការបង្កើនសីលធម៌រស់នៅល្អក្នុងសង្គម កាត់បន្ថយបទល្មើសដោយសារក្មេងទំនើង និង​ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបណ្តុះធនធានល្អ​បានយ៉ាងប្រសើរថែមទៀតផង។

    បើយោងតាម​ឯកសារស្តីពីការ​ចិញ្ចឹមកូនបែបវិជ្ជមានបានបញ្ជាក់ថា ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ជាការចិញ្ចឹមកូន​ដោយមិនប្រើប្រាស់ទម្រង់ណាមួយនៃអំពើហិង្សា​រួមទាំងការមិនអើអើ ដោយផ្តោតលើ​គោលដៅយូរអង្វែង​ ការផ្តល់ភាពកក់ក្តៅ និងដែនកំណត់ ការយល់អំពីការគិត និងអារម្មណ៍ និងការដោះស្រាយបញ្ហារបស់ក្មេង។

    ចំណុចសំខាន់មួយទៀតដែល​អាណាព្យាបាលគួរដឹងគឺការអប់រំ ឬចិញ្ចឹមកូនតាមបែបវិជ្ជមានគឺសង្កត់ធ្ងន់លើកិច្ចគាំទ្រ និង​ជំរុញលើកកម្ពស់កុមារឱ្យមានការយល់ដឹងស៊ីជំរៅពីជីវិតរស់នៅប្រចាំថ្ងៃរបស់គរ។ វាជាវិធីសាស្រ្តយ៉ាងវិជ្ជមាន និង​អហិង្សា ដែលអាចជួយក្មេងឱ្យ​មានអារម្មណ៍ប្រកបដោយសន្តិភាពក្នុងការ​អនុវត្តនូវវិន័យ​នានា។ ការចិញ្ចឹមកូនបែបវិជ្ជមាន​គឺចាំបាច់ត្រូវ​លើកទឹកចិត្តកូនឱ្យ​មានការប្រាស្រ័យទាក់ទងល្អ ព្រមទាំងឱ្យតម្លៃខ្ពស់លើពួកគេក្នុងការសម្រេចចិត្ត​ទៅតាមកម្រិតយល់ដឹងរបស់ក្មេង៕

  • អីយ៉ា !! ម្ដងនេះគ្រួសារ ព្រាប សុវត្ថិ សម្ញែងរថយន្ដថ្មីសន្លាងទាំងព្រមតែម្ដង

    អីយ៉ា !! ម្ដងនេះគ្រួសារ ព្រាប សុវត្ថិ សម្ញែងរថយន្ដថ្មីសន្លាងទាំងព្រមតែម្ដង

    នៅពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ ក្រៅពីការងារសិល្បៈថ្មីៗនេះ លោកក៏បានចាប់អាជីពជាអ្នកជំនួយអចលទ្រព្យម្នាក់ផងដែរ ដោយបោះទុនជាមួយនឹងលោក ឡេង ណាវ៉ាត្រា ក្នុងការចាប់ដៃរកស៊ីជាមួយគ្នា។ ជាមួយគ្នានោះដែរ ស្រាប់តែមួយរយៈពេលខ្លីនេះ គេមើលឃើញ កូនប្រុសពីរនាក់ក្នុងចំណោមកូនទាំងបីរបស់លោក ព្រាប សុវត្ថិ បានប្តូរក៏ដូចជាទិញរថយន្តទំនើបម្នាក់មួយៗ ដែលមានតម្លៃខ្ទង់សែនដុល្លារ ខណៈរឿងនេះក្លាយជាការចាប់អារម្មណ៍មួយ ចំពោះទស្សនិកជន។

    ក្នុងនោះផងដែរ មិនបង្អង់យូរ បន្ទាប់ពីកូនបញ្ចេញរថយន្តទំនើបម្នាក់មួយ លោក ព្រាប សុវត្ថិ ក៏ទិញកាដូមួយភ្លែត ជូនម្តាយបង្កើត ដែលជារថយន្តម៉ាក Ford ដ៏ស្រស់ស្អាត ដែលរឿងនេះ សឹងតែធ្វើឱ្យទស្សនិកជនគ្រប់រូប លាន់មាត់ថា វាជារឿងធម្មតាទៅហើយ សម្រាប់គ្រួសារលោក ព្រាប សុវត្ថិ ព្រោះបើតាមគេដឹង គ្រួសារនេះមានលុយសឹងតែដេកចាយទៅហើយ។

    ដោយផ្អែកទៅលើគណនីហ្វេសប៊ុក គេមើលឃើញថា គ្រួសារលោក ព្រាប សុវត្ថិ បាន ចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការទិញរថយន្ត ដោយក្នុងនោះ សុវត្ថិ មុន្នីវណ្ណ ទើបផ្លាស់ប្តូររថយន្តសេរ៊ីថ្មី ម៉ាក Mercedes-Benz C63 AMG ដែលមានតម្លៃជាង10ម៉ឺនដុល្លារ និងលោក សុវត្ថិ សិរីវុឌ្ឍឈរក្បែររថយន្តទំនើបថ្មីសន្លាង ដោយសរសេរថា «Hey hey My lovely car» ខណៈការបង្ហោះនូវរថយន្តទំនើបមួយគ្រឿងម៉ាក Mazda នេះគឺត្រូវបានគេដឹងថាមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ៕

  • សុគន្ឋ នីសា រក្សាតម្លៃខ្លួនបានថ្លៃ ខណៈមានស្វាមីហើយក៏ដោយ

    សុគន្ឋ នីសា រក្សាតម្លៃខ្លួនបានថ្លៃ ខណៈមានស្វាមីហើយក៏ដោយ

    ដូចដែលប្រិយមិត្តធ្លាប់ស្គាល់ហើយ អ្នកនាង សុគន្ឋ នីសា ដែលជាកំពូលតារាចម្រៀងប្រចាំក្នុងផលិតកម្មរស្មីហង្សមាស ត្រូវបានគេមើលឃើញថា អ្នកនាងនៅតែល្បីល្បាញ ក្នុងអាជីពចម្រៀង និងនៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ជាពិសេសមិត្តយុវវ័យ បើទោះបីជាអ្នកនាង មានវ័យជ្រេបន្តិចក៏ដោយ ។

    ក្រឡេកមកមើលពីតម្លៃខ្លួនរបស់អ្ននាងសម្រាប់កម្មវិធីប្រគុំដន្ត្រីនានាវិញ បើទោះបីពេលនេះអ្នកនាងមានស្វាមីក្ដី តែបើធៀបទៅនឹងពេលដែលអ្នកនាងនៅមិនទាន់មានស្វាមីនោះ គឺតម្លៃខ្លួនរបស់អ្នកនាងសម្រាប់ការប្រគុំដន្ត្រីនានា មិនទាបជាងពេលដែលអ្នកនាងមានស្វាមីទៅទៀត។ បើតាមប្រភពអ្នករៀបចំកម្មវិធី បានបង្ហើបប្រាប់ឱ្យដឹងថា សម្រាប់តម្លៃខ្លួនដែលអ្នកនាងអាចទទួលបាននាពេលបច្ចុប្បន្នគឺមិនក្រោមខ្ទង់ពាន់នោះទេ គឺតម្លៃចាប់ពី 2ពាន់ដុល្លារសហរដ្ឋអាមេរិក ឬអាចលើសហ្នឹងបើទៅសម្តែងនៅតាមបណ្ដាខេត្តនានា។

    សូមជម្រាបផងដែរថា រហូតមកទល់ពេលនេះ តារាចម្រៀងស្រីរូបនេះ មិនទាន់មានដំណឹងឃ្លានម្ជូរនៅឡើយទេ តែអ្វីដែលគួរកត់សម្គាល់នោះគឺ អ្នកនាងមិនបានចូលរួមធ្វើជាគណៈកម្មការ The Voice Kid Cambodia នោះបានធ្វើឱ្យអ្នកគាំទ្រអ្នកនាងគិតថា ប្រហែលអ្នកនាងមានគម្រោងសម្រាកយកនបុត្រក៏ថាបាន៕