Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមចម្រៀងអូពេរ៉ាមានសមាជិក 155 នាក់ ធ្វើឱ្យកក្រើកឆាក America’s Got Talent 2018 វគ្គផ្ដាច់ព្រ័ត្រ

    ក្រុមចម្រៀងអូពេរ៉ាមានសមាជិក 155 នាក់ ធ្វើឱ្យកក្រើកឆាក America’s Got Talent 2018 វគ្គផ្ដាច់ព្រ័ត្រ

    កម្មវិធី America’s Got Talent 2018 បានឈានចូលមកដល់វគ្គ “Quarter Finals” ដែលជាវគ្គជិតផ្ដាច់ព្រ័ត្រហើយ។ ក្នុងវគ្គនេះដែរ ឃើញថា សល់សុទ្ធតែជើងខ្លាំងមកពីផ្នែកផ្សេងៗគ្នា ហើយក្នុងចំនោមនោះដែរ ក្រុមចម្រៀង “Angel City Chorale” ដែលមានសមាជិកជាច្រើននាក់ បានឡើងមកសម្ដែងសមត្ថភាពច្រៀងយ៉ាងស្រុះគ្នាធ្វើឱ្យផ្អើលឆាក America’s Got Talent ជាថ្មីម្ដងទៀត។

    គួរបញ្ជាក់ផងដែរថា Angel City Chorale មានវត្តមានមនុស្សប្រមាណជា155នាក់ចូលរួម ក្នុងនោះតាមការបញ្ជាក់របស់ស្ដ្រីម្នាក់ដែលជាមេក្រុមបានឱ្យដឹងថា សមាជិកទាំងអស់គឺមានវ័យខុសៗគ្នា ហើយភេទខុសគ្នាមានទាំងប្រុសស្រីហើយ​បូក​ទាំង​ភេទ​ផ្សេងទៀតផងដែរ ហើយមិនតែប៉ុណ្ណោះពួកគេចម្រុះទាំងពណ៌សម្បុរ សាសនា ក្នុងនោះសូម្បីតែធនធានក៏មានខុសគ្នាដែរតែយ៉ាងណាការប្រមូលនេះក៏បង្ហាញថាទោះមានអ្វីខុសគ្នាច្រើនតែពួកគេអាចរស់នៅក្នុងសង្គមមួយជាមួយគ្នាបាន ។

    យ៉ាងណាមិញ ការសម្ដែងពួកគាត់ថ្វីត្បិតតែមានគ្នាច្រើនប៉ុន្តែពួកគាត់បានបែងចែកគ្នាយ៉ាងល្អ ដោយមានអ្នកប្រើសម្លេងលឺខ្ពស់ អ្នកបន្ទរ និងធ្វើសម្លេងផ្សេងៗ រួមនិងសម្លេងទះដៃជាដើមសុទ្ធតែបន្ថែមមកជាមួយនូវសម្លេងដ៏ពិរោះរណ្ដំហើយបន្តពីមួយគន្លាក់ទៅមួយគន្លាក់វាកាន់តែធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តខ្លាំងឡើងៗផងដែរ ។ ក្រុមធ្វើធ្វើបានយ៉ាងល្អខ្លាំងកាលពីវគ្គដំបូង រហូតទទួលបានប៊ូតុងមាសពីគណៈកម្មការ។

    ចង់ដឹងថា ការសម្ដែងរបស់ក្រុមចម្រៀងអូពេរ៉ា “Angel City Chorale” ក្នុងវគ្គ Quarter Finales នេះ បានល្អអស្ចារ្យដូចវគ្គមុនដែរឬទេ សូមទស្សនាវីដេអូដូចខាងក្រោម៖

    https://youtu.be/QNbza_bMuUo

  • គៀត​ សុវណ្ណ​ឡាង​ ស្រាយមន្ទិលរឿងចំណងស្នេហ៍ជាមួយលោក លឹម​​ ជា​ឡាយ

    គៀត​ សុវណ្ណ​ឡាង​ ស្រាយមន្ទិលរឿងចំណងស្នេហ៍ជាមួយលោក លឹម​​ ជា​ឡាយ

    មួយរយៈចុងក្រោយនេះ ​​លោក លឹម​​ ជា​ឡាយ បានបង្ហាញការសម្ដែង​ និងសកម្ម​ភាព​ស្និទ្ធស្នាល​ដាក់កញ្ញា សាឡាត់​ ស្រី​ឡាង ​ដែលធ្វើឱ្យអ្នកគាំទ្រមានក្ដីព្រួបារម្ភ និងមន្ទិលសង្ស័យជាខ្លាំង​ ​​​ព្រោះ​លោក​ និង​កញ្ញា គៀត​ សុវណ្ណ​ឡាង​ ធ្លាប់​ត្រូវ​បាន​មហាជន​ផ្គូ​ផ្គង​នឹង​គ្នាម្ដងរួចមកហើយ។​​​​​ បើទោះជាយ៉ាងណាមិញ ​​ពាក់ព័ន្ធនឹងចំណងស្នេហា រវាងតារាសម្ដែងកញ្ញា គៀត សុវណ្ណាឡាង និងលោក លឹម ជាឡាយ ដូចប្រិយមិត្តធ្លាប់ដឹងមកហើយថា តារាសិល្បៈទាំងពិរដួងនេះ បានត្រឹមតែជាមិត្តភិក្ត នៅក្នុងការងារសិល្បៈ និងជាអ្នករាប់អានគ្នា ធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។

    កញ្ញា គៀត សុវណ្ណាឡាង ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា « បើពួកយើងចូលរោងការ នឹងរិតតែទទួលបានការគាំទ្រខ្លាំងទៀត ព្រោះអ្នកគាំទ្រទាំងអស់សុទ្ធតែ ចង់ឱ្យយើងទាំងពីរ រៀបការជាមួយគ្នា តែយើងមិនអាចធ្វើបាន ព្រោះពួកយើង អត់បានស្រឡាញ់គ្នា»។ អតីតតារាចម្រៀងស្រីនៅផលិតកម្មភ្លេងរីខដស៍រូបនេះ បានបន្ថែមទៀតថា ចំពោះបងប្រុសឡាយ គឺគាត់សង្ហារ មានសមត្ថភាព ណាមួយទៀតគាត់មានចរិតល្អ ហើយគាត់ជាមនុស្សម្នាក់ ដែលអត់ចេះបន្លំទេ ប៉ុន្តែពួកខ្ញុំ មិនអាចស្រឡាញ់គ្នាបានទេ គឺយើងគ្រាន់តែជាក្រុមការងារតែប៉ុណ្ណោះ ហើយអាចនិយាយបានទៀតថា វាមិនមែនជានិស្ស័យ មិនមែនជាគូព្រេង នឹងគ្នាក៏ខ្ញុំអត់ដឹងដែរ។

    គួរបញ្ជាក់ថា តារាសម្ដែងស្រី គៀត សុវណ្ណាឡាង បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រខ្លាំង ជាពិសេសគឺការសម្ដែងរឿងខ្នាតធំ ដែលកំពុងតែចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត និងតាមទូរទស្សន៍នានា ជាហូរហែ បើទោះបីជាមិនសូវមានសកម្មភាពការងារជាមួយ លោក លឹម ជាឡាយ។ តែយ៉ាងណាមិញ អ្នកគាំទ្រតារាសិល្បៈទាំងពីរនេះ នៅតែទន្ទឹមចាំការសម្ដែងរួមគ្នាតាមរយៈភាគទូរទស្សន៍នាពេលខាងមុខផងដែរ៕

  • វង្ស ថាណាន់ តារាសំឡេងខ្ពស់មានសន្ទុះទីផ្សារសិល្បៈខ្លាំង

    វង្ស ថាណាន់ តារាសំឡេងខ្ពស់មានសន្ទុះទីផ្សារសិល្បៈខ្លាំង

    ដូចជាប្រិយមិត្តបានស្គាល់រួចមកហើយ ពីលោក វង្ស ថាណាន់ ជាអតីតបេក្ខភាពប្រលងចម្រៀង «Cambodian Idol» រដូវទី3 ទោះបីជាគ្មានឱកាសបានដល់វគ្គផ្ដាច់ព្រ័ត្រ តែលោក នៅតែមានប្រជាប្រិយភាពដដែល នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ស្របពេលដែលបានបញ្ចេញសកម្មភាពសិល្បៈជាច្រើនតាមរយៈការឡើងច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍ធំៗ និងការបញ្ចេញបទចម្រៀង Original Song តារាប្រុសរូបនេះ កាន់តែមានទីផ្សារសិល្បៈច្រើនជាមុន បើទោះបីជាផលិតកម្មធំៗក្នុងស្រុកនៅមិនទាន់សម្លឹងឃើញរូបលោកក៏ដោយ។

    តារាចម្រៀងសំឡេងខ្ពស់ម្នាក់នេះធ្លាប់បានពោលប្រាប់ថា ខ្លួនទើបតែបានទទួលជោគជ័យលើមួយជំហានប៉ុណ្ណោះ ដរាបណាលោកនៅមិនទាន់មានផលិតកម្មធំណាមួយជ្រកកោណ និងមិនទាន់មានលទ្ធភាពនៅឡើយ ដូចជាមានផ្ទះផ្ទាល់ខ្លួន និងរថយន្តទំនើបឱ្យសមរម្យ។ លោកថាខ្លួនប្រឹងរាល់ថ្ងៃ មិនចង់បានអ្វីក្រៅពីចង់ពង្រីកកេរ្តិ៍ឈ្មោះឱ្យខ្លាំង ហើយក្ដោបក្ដាប់ការងារប្រគំតន្ត្រីធំៗឱ្យបានច្រើននោះទេ បន្ទាប់ពីខាងទូរទស្សន៍ហង្សមាសក៏ប្រឹងលើកស្ទួយតាំងពីការប្រលងត្រូវបញ្ចប់។

    គួរបញ្ជាក់ដែរថា លោក វង្ស ថាណាន់ គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗច្រើនបទបន្ថែមទៀត បន្ទាប់ពីបទដែលបានចេញប៉ុន្មានបទចុងក្រោយ ទទួលបានការគាំទ្រ ដល់ថ្នាក់ឱ្យលោកឡើងឆាកប្រមូលប្រជាប្រិយភាព ឡើងចង់សុះឆាកអស់ទៅហើយ។ លោករំពឹងយ៉ាងខ្លាំងថា ថាអ្វីដែលខ្លួនខំប្រឹងនឹងជួយឱ្យលោកបានដល់គោលដៅក្នុងពេលឆាប់ៗ ជាពិសេសគឺការគាំទ្រ ដែលអាចឱ្យលោកបានក្លាយជាតារាល្បីម្នាក់ ដែលអាចក្រសោបការងារសិល្បៈបានខ្លាំង៕

  • តារាសម្ដែងប្រុសក្នុងរឿង « ភរិយា2018 » ធ្លាយរូបអាក្រាតពេលកំពុងតែ….

    តារាសម្ដែងប្រុសក្នុងរឿង « ភរិយា2018 » ធ្លាយរូបអាក្រាតពេលកំពុងតែ….

    តាមរយៈសារព័ត៌មាន Tvpool ទើបចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា ស្របពេលដែលរឿងភាគ « ភរិយា2018 »  របស់ស្ថានីយទូរទស្សន័ថៃប៉ុស្ដ៍លេខ 1 កំពុងតែទទួលល្បីល្បាញខ្លាំង ស្រាប់តែអ្នកលេងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែតារាប្រុសសង្ហារជាងគេនៅក្នុងរឿងនេះ មានឈ្មោះ ហ្វីមល៍ ធុននៈផាត់ ត្រូវបានគេទម្លាយរូបភាពអាក្រាតឃើញប្រដាប់ភេទ និងខណៈលោកកំពុងខលវីដេអូក្នុងសកម្មភាពជួយខ្លួនឯង។

    សារព៏ត៌មានដដែលនេះបានបញ្ជាក់ថា ខណៈនេះនៅមិនទាន់មានការបកស្រាយណាមួយចេញពីរូបតារាប្រុសសង្ហារនោះនៅឡើយទេ ស្របពេលដែលលោកបានផ្អាកការងារមួយចំនួនសិន។ គួរបញ្ជាក់ដែរថា មុនពេលធ្លាយរូបអាក្រាតបែបនេះ លោក ហ្វីមល៍ ធុននៈផាត់  ទទួលបានការគាំទ្រនិងរហ័សថា ជាបុរសសង្ហារដាច់គេប្រចាំឆ្នាំ 2018 ដែលមានឈ្មោះល្បី រហូតដល់ថ្នាក់ អ្នកគាំទ្ររងចាំដង្ហែតាមរាល់ពេលបង្ហាញវត្តមាននៅក្នុងកម្មវិធីអ៊ីវិនធំៗ ក្នុងបរិវេណផ្សារទំនើបក្នុងប្រទេសថៃ ។

    គួររំឭកដែរថា តារាឯកប្រុសរូបនេះ ទើបតែចូលសិល្បៈ និងបង្ហាញវត្តមានដំបូងតាមរយៈរឿង « ភរិយា2018 » នេះ ដែលមុនចូលសិល្បៈ លោកមានការងារជា ពីឡុត និងបម្រើការលើយន្ដហោះអស់រយៈពេលជាង 2 ឆ្នាំមកហើយ៕

    ដើម្បីឱ្យកាន់តែជ្រាបច្បាស់យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

     

  • វាន់ នីឡា តាំងជំហរថា មិនមែនជាមនុស្សកំសាក

    វាន់ នីឡា តាំងជំហរថា មិនមែនជាមនុស្សកំសាក

    មហាជនជាច្រើនប្រហែលជាធ្លាប់បានដឹងរួចមកហើយ រវាងរឿងរ៉ាវក្តីក្តាំងរបស់ តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា ជាមួយជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ។ ឆ្លងកាត់រឿងដ៏ធំមួយនេះហើយ មានហ្វេនជាច្រើនកោតសរសើរមិនដាច់ពីមាត់នោះទេថា ម្ចាស់បទ “ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ” គឺជាមនុស្សរឹងមាំម្នាក់ អាចហែលឆ្លងរឿងនេះបាន ។

    បើតាមសំណេរនៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់ កញ្ញា វ៉ាន់ នីឡា គេ​មើលឃើញថា នាងពិតជាមនុស្សម្នាក់ដែលស្មោះត្រង់ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវជាមួយនិងការប្រព្រឹត្តិរបស់ខ្លួន ។ មុននេះបន្តិចតារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា បានបង្ហោះរូបថតមួយសន្លឹក ភ្ជាប់ជាមួយនិងសារថា« ខ្ញុំមិនមែនជាមនុស្សស្រីរឹងមាំដូចបងប្អូនមួយចំនួនគិតឡើយ គ្រាន់តែខ្ញុំមិនមែនជាមនុស្សកំសាក ខ្ញុំស្អប់ពាក្យថា ”កំសាក “ តាំងពីធំដឹងក្តីដល់អីលូវ អ្វីដែលខ្ញុំធ្វើ ខ្ញុំហ៊ានទទួល ទោះបីជាសារភាពទៅត្រូវគេកាប់បីពូថៅក៏ខ្ញុំព្រម»។

    គួររំឭកដែរថា មកទល់ពេលនេះរឿង​ក្តី​ក្តាំ​របស់អតីតតារាចម្រៀងស្រី វ៉ាន់ នីឡា ​ជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ហាក់​គ្មាន​អ្វី​ជាលទ្ធ​ផល​នោះទេ ខណៈរូបនាង និងបងប្រុសលោក សុខ ជំនោរ នៅតែបន្តប្រកាសចង់បានយុត្តិធម៌ក្ដែងៗ។​ កាលពីថ្ងៃទី15 ខែសីហា ឆ្នាំ2017 កន្លងទៅ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ៕

  • រឿង “បុព្វេសន្និវាស” ភាគ 2 គ្រោងថតយូរពេក អ្នកដឹកនាំត្រៀមឱ្យ ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី សម្ដែងរឿងថ្មី

    រឿង “បុព្វេសន្និវាស” ភាគ 2 គ្រោងថតយូរពេក អ្នកដឹកនាំត្រៀមឱ្យ ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី សម្ដែងរឿងថ្មី

    ដោយសារតែរឿង “បុព្វេសន្និវាស” ភាគ 2 នៅមិនទាន់ច្បាស់ដំណឹងថតនៅក្នុងអំឡុងឆ្នាំ 2019 នៅឡើយទេ ដូច្នេះហើយអ្នកគាំទ្រត្រូវរង់ចាំយូរទៀត ដើម្បីបានទស្សនារឿងរបស់លោក ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី សម្តែងជាគូជាមួយគ្នាជាថ្មីម្តងទៀត ។

    បើតាមរយៈសារព័ត៌មាន Mthai បានទម្លាយប្រភពមួយពីអ្នកជិតស្និទ្ធក្នុងចង្កោមសិល្បៈប្រទេសថៃបានឱ្យដឹងថា អ្នកដឹកនាំរឿងភាគបុរាណជើងចាស់ អ្នកស្រី ណង អនុសា អាចនឹងចាប់ដៃគូរវាង លោក ប៉ូប ថនៈវ៉ាន់ និងនាង បេឡា​ រ៉ានី ក្នុងរឿងភាគថ្មីមួយផ្សេង ក្រៅពី “បុព្វេសន្និវាស” ។ ទោះបីជាយ៉ាងណាក៏ដោយចុះ យើងមិនទាន់មានភាពជាក់លាស់ 100 ភាគរយនៅឡើយទេ ព្រោះថាខណៈ តារាសម្ដែងប្រុសល្បីឈ្មោះមួយរូបនេះ បានប្រាប់អ្នកគាំទ្រលោកថា លោកបានផ្អាកការសម្ដែងរឿងភាគសម័យអស់ជាច្រើនរឿងហើយ និងងាកមកថតរឿងភាគបុរាណវិញ ដែលក្នុងនេះមានរួមទាំងរឿងភាគ « ព្រហ្មលិខិត » ដែលត្រូវសម្ដែងជាមួយតារា​ឯកស្រី បេឡា​ រ៉ានី ។

    គួររំឭកផងដែរថា តារាសម្ដែងប្រុស ប៉ូប ថនៈវ៉ាន់ បានត្រៀមបង្ហាញខ្លួនក្នុងរឿងភាគថ្មីម្ដងទៀតហើយ ដែលនឹងសម្ដែងជាតួឯកប្រុសជាមួយតារាស្រី ទែវ ណថៈផន ដែលធ្លាប់ទទួលបានភាពជោគជ័យជាតារាស្រីឆ្នើមប្រចាំឆ្នាំ2016 ដូចគ្នា នៅក្នុងរឿងភាគ «ណាឃី» ដ៏ល្បីល្បាញ។ រឿងភាគថ្មីមួយនេះ មានចំណងជើងថា «កែវរ៉ាហ៊ូ» ដែលដកស្រង់ចេញពីប្រលោមលោកបែបបុរាណល្បីបំផុតរបស់ប្រទេសថៃ និងគ្រោងដាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះ៕

  • ក្រុមរាំទទួលប៊ូតុងមាស កំពុងរងការរិះគន់ចម្លងក្បាច់រាំពីក្រុមបរទេស

    ក្រុមរាំទទួលប៊ូតុងមាស កំពុងរងការរិះគន់ចម្លងក្បាច់រាំពីក្រុមបរទេស

    កន្លងទៅថ្មីនេះៗកម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 2 នោះ មានក្រុមមួយក្រុមធំដែលមានសមាជិកចំនួន 17នាក់ បានដាក់ឈ្មោះថា The King មកពីរាជធានីភ្នំពេញ បានឡើងមកបង្ហាញសមត្ថភាពរាំបានយ៉ាងល្អ ថែមទាំងបានរៀបចំឈុតឆាកសម្តែងបង្ករឱ្យមានភាពសប្បាយរីករាយពេញកម្មវិធី Cambodia’s Got Talent នេះតែម្តង។ ដោយសារតែសមត្ថភាពដ៏ល្អរបស់ក្រុមរាំ The King ត្រូវបានលោកព្រាប សុវត្ថិ ផ្តល់ការចុច ប៊ូតុង មាស ថែមទាំងបានផ្តល់យោបល់ល្អៗសំរាប់ក្រុមរាំ The King ថែមទៀតផង។

    ក៏ប៉ុន្ដែ ប៉ុន្មានម៉ោងមុននេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះការសង្ស័យចំពោះក្រុមរាំដែលមានសមាជិកច្រើននេះ បានចម្លងក្បាច់រាំ និងរៀបចំស្ទាយសមាជិកច្រើនតាមក្រុមរាំបរទេសមានឈ្មោះថា « THE ROYAL FAMILY »។ អ្នកលេងបណ្ដាញសង្គមបានបង្ហោះវីដេអូប្រៀបធៀប ដោយដាក់ផ្ទឹមគ្នារវាងវីដេអូក្រុមរាំបរទេស និង ក្រុមរាំ The King ដែលទទួលបានប៊ូតុងមាសនោះថែមទៀតផង។ តាមរយៈវីដេអូនេះ គេមើលឃើញថា ក្រុមរាំThe King ពិតជាមានស្ទាយ និងក្បាច់រាំដូចការរិះគន់របស់មហាជនពិតមែន។ រហូតដល់មានអ្នកខ្លះរិះគន់ថា «យកពីគេស្រាប់ចឹងខ្ជិលគិតច្រើននាំតែហត់​»។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

     

  • តារាសម្ដែងស្រីថៃនាង អេមមី ចំណាយលុយ 3 លានបាត កែទម្រង់មុខឱ្យដូច ឈុំភូ អារីយ៉ា

    តារាសម្ដែងស្រីថៃនាង អេមមី ចំណាយលុយ 3 លានបាត កែទម្រង់មុខឱ្យដូច ឈុំភូ អារីយ៉ា

    តាមរយៈសារព័ត៌មាន Khaosod ដែលចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា បន្ទាប់ពីតារាសម្ដែងស្រីសិចស៊ី នាង អេមមី អុមលៈវ៉ាន់ ព្យាយាមចំណាយលុយជាច្រើនវះកាត់ទម្រង់មុខរបស់ខ្លួនជាថ្មីនោះ ខណៈនេះបានប្រកាសថា នាងបានចំណាយលុយ 3 លានបាតបន្ថែមទៀត ហោះទៅកាន់ប្រទេសកូរ៉េ ដើម្បីវះកាត់ទម្រង់មុខឱ្យកាន់តែដូចតារាស្រី ឈុំភូ អារីយ៉ា ។

    នាង អេមមី បានសម្រេចចិត្តធ្វើការវះកាត់ទម្រង់មុខជាមួយគ្រូពេទ្យកូរ៉េ តែដោយឡែករូបភាពដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមក្រោយពេលធ្វើការវះកាត់ថ្ងៃដំបូងនោះ បានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្បែកមុខរបស់នាងមានសភាពហើមខ្លាំង និងមើលទៅគួរឱ្យខ្លាច ហាក់បីដូចជា នាងកំពុងមានប្រតិកម្មស្បែកមុខអីចឹងដែរ។ នាងបានសរសរបញ្ជាក់ថា « នេះ ក្រោយការវះកាត់ថ្ងៃទី 1 នៅមិនទាន់ហើមខ្លាំងទេ ក៏មិនមានអារម្មណ៍ឈឺចាប់ដែរ។ វាបានស្ដែងឱ្យដឹងថា គ្រូពេទ្យមានថ្វីដៃស្រាលបំផុតហើយ »។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមមើលរូបភាពតារាស្រីថៃរូបនេះ ខាងក្រោមនេះ៖

  • ម្ដងនេះ Rith Omega បញ្ចេញមតិប្រតិកម្មចំពោះការជ្រើមជ្រួលនឹងតារាថៃលោក វៀរ ស៊ុគុនឡាវ៉ាត់

    ម្ដងនេះ Rith Omega បញ្ចេញមតិប្រតិកម្មចំពោះការជ្រើមជ្រួលនឹងតារាថៃលោក វៀរ ស៊ុគុនឡាវ៉ាត់

    នោះក្រោយពីមានតារាសម្ដែងខ្មែរ និងអ្នកលេងសង្គមហ្វេសប៊ុក បានធ្វើការរិះគន់ចំពោះតារាថៃ លោក វៀរ ស៊ុគុនឡាវ៉ាត់ ឥលូវនេះដល់វេន អ្នកដឹកនាំសម្ដែងប្រចាំទ្រនំថោន លោក ឃុន ធារិទ្ធិ ហៅ Rith Omega បានបញ្ចេញមតិចំពោះរឿងនេះ និងប្រតិកម្មចំពោះហ្វេនកម្ពុជា ដែលទៅជ្រើមនឹងតារាថៃទាំងខុសទំនងវិញម្ដង។ លោកបានបង្ហោះសាររៀបរាប់ហូហែរនៅលើហ្វេសប៊ុកផ្ទាល់ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះប្រធានបទក្ដៅគគុកនេះយ៉ាងខ្លាំង។

    ប៉ុន្មានម៉ោងមុននេះ លោក Rith Omega បានសរសេរៀបរាប់ថា «ខឹងក៏ខឹងចុះ តែសូមបញ្ចេញយោបល់មួយ! ខ្ញុំឆ្ងល់តែប្អូនៗខ្មែរយើង ពេលនេះហេតុអ្វីជោរម្ល៉េះ ទៅជ្រើមនឹងពួកតារាថៃ Fan ឡើងផ្កាប់មុខ។ មិនមែនហាមមិនឲ្យគាំទ្រទេ វាជាសិទ្ធិបុគ្គល តែខ្ញុំឃើញទើសភ្នែកពេក សុំថត រត់តាមឡានសុំហត្ថលេខា ទាំងគេគេចចេញផង អីផង ប្រជ្រៀតគ្នាណែនពេញហ្នឹង តើមកពីអ្វី? គាំទ្រ ឬជំងឺជោរតាមគ្នា?»។

    ម្ចាស់ហាងភេសជ្ជៈឆប់ឆាហ៍រូបនេះ «តារាខ្មែរយើងវិញ ពេលខ្លះគ្នាមើលមិនឃើញ ឬរវល់រឿងផ្ទាល់ខ្លួនមិនបានញញឹមដាក់ សុទ្ធតែនិយាយឲ្យគ្នា ជេរគ្នា ម៉ាអាពួកតារានៅក្រៅឫកម៉េស ត្រង់តារាគេធ្វើប៉ុណ្ណឹងហើយ នៅតាមឲ្យបាច់ផ្កាទៀត សួរតាមត្រង់ស្រឡាញ់ខ្លាំងឬយ៉ាង? ពេលខ្លះឃើញតារាខ្មែរមើលលើ មើលក្រោម ទទួលស្គាល់ថា តារាខ្មែរខ្លះគាត់ឫកមែន តែត្រឹមមួយចំនួនតូចទេ មិនទាំងអស់ទេ សូមកុំវាយតំលៃរួម ហើយសមត្ថភាពរបស់ពួកគាត់ ក៏ល្អមិនចាញ់តារាបរទេសដែរ»៕

  • ក្រុមអ្នកគាំទ្រតារាថៃ វៀរ ស៊ុគុនឡាវ៉ាត់ នៅកម្ពុជា ធ្វើការបកស្រាយ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ

    ក្រុមអ្នកគាំទ្រតារាថៃ វៀរ ស៊ុគុនឡាវ៉ាត់ នៅកម្ពុជា ធ្វើការបកស្រាយ ក្រោយរងការរិះគន់យ៉ាងចាស់ដៃ

    កាលពីពេលថ្មីៗនេះ តារាប្រុសថៃល្បីឈ្មោះ លោក វៀរ ស៊ុគុនឡាវ៉ាត់ ( Weir) បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីធ្វើជាភ្ញៀវកិត្តិយសចូលរួមនៅក្នុងកម្មវិធីសម្ពោធមួយ ដោយមានអ្នកគាំទ្រខ្មែរបានទៅឈររង់ចាំទទួលស្វាគមន៍ វត្តមានរបស់លោកយ៉ាងច្រើនកុះករនៅឯអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

    តាមរយៈវីដេអូខ្លីដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គេមើលឃើញថា គ្រាន់តែតារាថៃប្រុសរូបនេះបានមកដល់កម្ពុជាភ្លាម លោកត្រូវបានមហាជនជាអ្នកគាំទ្រយកបាច់ផ្កា និងទៅរាក់ទាក់ទទួលស្វាគមន៍ តែផ្ទុយទៅវិញ អ្នកគ្រប់គ្រងលោកបានកៀងរូបលោកចូលទៅក្នុងវិញ ដែលជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការរិះគន់យ៉ាងចាស់ដៃ ដោយមានការលើកឡើងថា តារាប្រុសរូបនេះបានបង្ហាញទឹកមុខធុញទ្រាន់ មិនមានស្នាមញញឹមចំពោះអ្នកគាំទ្រកម្ពុជាដែលចាំទទួលស្វាគមន៍លោក និងក៏មានតារាសម្ដែងស្រីខ្មែរម្នាក់គឺ កញ្ញា សូដា នីតា ក៏បានបញ្ចេញយោបល់ទាំងហួសចិត្ត ព្រមទាំងសំណូមពរដល់ហ្វ៊ែនៗកម្ពុជា ឱ្យឈប់គាំទ្រតារាថៃរូបនេះទៀតផង។

    តែប៉ុន្មានម៉ោងមុននេះ អ្នកគាំទ្រកម្ពុជាដែលបានស្ថិតនៅក្នុងហេតុការណ៍ខាងលើនោះ បានចេញសារធ្វើការបកស្រាយប្រាប់ដល់អ្នករិះគន់ទាំងអស់វិញថា «បកស្រាយ​៖  Weir ជា​មនុស្ស​ចូល​ចិត្តភាព​សាមញ្ញធម្មតា​ៗ ហេតុអ្វី​បាន​ជា​មនុស្ស​យើង​ភាគ​ច្រើន កាត់ក្ដី (judge) គេ​នូវ​អ្វី​ដែល​បាន​ឃើញ​ ទាំង​ខ្លួន​ឯង​មិន​មែន​ជា​អ្នក​ក្នុង​ហេតុការណ៍​នោះ​ផង​ យើងមិន​អាច​ហាម​ការ​បញ្ចេញ​មតិ​រិះគន់​របស់​គេ​ទេ ត្រូវ​គិតថា ការពិត​មិន​ពីរោះ​ស្តាប់​ដូច​រឿង​ប្រឌិត​ទេ។

    បញ្ជាក់​៖ ថ្ងៃ​គាត់​មក​ដល់ ​Airport ភ្លាម គាត់​បាន​សើច​ហើយ​លើកដៃ​ស្វាគមន៍​ Fan​Fan​ កម្ពុជា​យើង ​ចំណែក​រឿង​គាត់បានដើរចូលក្នុងវិញនោះ គឺអ្នករៀបចំ​បានប្រាប់ឱ្យគាត់ចាំនៅខាងក្នុងសិនទៅ ព្រោះ​ឡានមិនទាន់មកទទួល នៅកន្លែងចតឯនោះ គាត់​ក៏​បាន​ប្រាប់​ថា ​មិនអីទេ ចម្ងាយហ្នឹងគាត់អាចដើរទៅខ្លួនឯងបាន​ នៅ​ពេលហ្នឹងគេសុទ្ធតែដឹងគ្រប់គ្នាហើយក៏គ្មាននរណាក្តៅក្រហាយដែរ​ រីឯអ្នកថា ទឹកមុខគាត់ក្រញូវនោះ ព្រោះភ្នែកគាត់​ចាញ់ពន្លឺថ្ងៃ​ គាត់​មិន​បាន​ពាក់​វ៉ែនតា​ទេ​។ មនុស្ស​ម្នាក់​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​រាប់លាន​នាក់​បានទេ​ កុំតែៗស្ករៗតាមគ្នាដោយមិនបានគិត អ្នក​ដែល​គួរ​ខឹង​គឺ​ជា​អ្នក​ដែលទៅ​ទទួល ​fanfan គាត់នោះទេ អ្នក​ដែល​តាមដាន Follow IG គាត់ គឺដឹងហើយថា គាត់ចូលចិត្តធ្វើបុណ្យដល់អ្នកក្រក្រី ក្មេងៗ និងកុមារកំព្រាម៉េច។ បើ​តារា​គាត់អន់​ចរិតដូច​អ្នកឯង​រិះគន់អ៊ី​ចឹង​មែន ​ពួក​យើង​ក៏​មិន​ទៅ​គាំទ្រ​ឱ្យ​ខាត​ពេល​ដែរ។ កំហុស​ធំជាង​គេ​របស់​មនុស្ស​ គឺ​គិត​ថា​ខ្លួនឯង​ធ្វើ​អ្វី​ៗ​សុទ្ធតែ​ត្រូវ​ទាំងអស់ សូម​គិត​សា​ជា​ថ្មី​ផង​​​អរគុណ»។

    បន្ទាប់ពីអានការបកស្រាយរបស់ក្រុមអ្នកគាំទ្រកម្ពុជារួចហើយ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?