ក្រុមអត្តពលិកសម្តែងលើផ្ទៃទឹករបស់ចិន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1 និងលេខ2 ក្នុងវិញ្ញាសាលោតសម្តែងកម្ពស់10ម៉ែត្រ ផ្នែកនារី កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកីឡាការិនី Si Yajie បានឈ្នះមេដាយមាសដើម្បីការពារពានរង្វាន់ក្នុងព្រឹត្តិការណ៍ Asian Games របស់នាងយ៉ាងជោគជ័យ។
Si វ័យ19ឆ្នាំ ដែលជាម្ចាស់មេដាយប្រាក់អូឡាំពិក ហាក់មិនបានបង្ហាញពីការស្ថិតជាគូប្រជែងដ៏ខ្លាំងរបស់កីឡាការិនី Zhang Jiaqi វ័យ14ឆ្នាំឡើយ ប៉ុន្តែក្រោយមក នាងដណ្តើមបានជ័យជម្នះដ៏មិននឹកស្មានដល់មួយលើគូប្រជែងវ័យក្មេងរបស់នាង។
ក្រោយពីទទួលជ័យជម្នះជាមួយនឹងពិន្ទុសរុប 405,45កីឡាការិនី Si បានឲ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍ពិតជារំជួលចិត្តណាស់ ខ្ញុំមិនបានរំពឹងទុកថា ខ្ញុំទទួលបានជ័យជម្នះឡើយ»។ Zhang ដែលមានរហស្សនាមថា Little Fu Mingzia នោះ បានបង្ហាញពីការសម្តែងយ៉ាងល្អ នៅពីមុខអ្នកគាំទ្រចិនដ៏ច្រើនកុះករ។
ក្រោយពីឈ្នះពានរង្វាន់ខ្សែបម្រើដ៏ឆ្នើមបំផុត និងជាកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ UEFA កីឡាករ Luka Modric បានបញ្ជាក់ម្តងទៀតពីកម្រិតនៃការរីករាយរបស់គេក្នុងការស្ថិតនៅជាមួយក្លិបReal Madrid ។
Modric បានឱ្យដឹងថា៖«ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅក្នុងក្លិបReal Madrid ហើយខ្ញុំចង់បន្តជាមួយនឹងក្លិបនេះសម្រាប់រយៈពេលជាច្រើនឆ្នាំទៀត»។រូបគេក៏បានបញ្ជាក់ផងដែរថាឆ្នាំនេះគឺជាឆ្នាំដ៏ល្អបំផុតរបស់គេក្នុងអាជីពដ៏គួរឱ្យចងចាំមួយក្នុងនាមជាកីឡាករម្នាក់។
កីឡាករវ័យ32ឆ្នាំរូបនេះ ដែលត្រូវបានប្រកាសថា ជាអ្នកឈ្នះពានរង្វាន់នេះ ក្រោយពីការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ក្របខ័ណ្ឌ Champions League វគ្គចែកពូល នៅរដូវកាលនេះ បានបន្ថែមទៀតថា៖ «ខ្ញុំអាចនិយាយបានថា នេះគឺជាឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ ទាំងជាមួយខ្ញុំ និងឯកជន ហើយខ្ញុំពិតជារីករាយនឹងពេលវេលាណាស់»។
Modric ដែលបានក្លាយជាតារាឆ្នើមក្នុងពេលក្រុម Real បានឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី3ជាប់ៗគ្នា នៅមុនពេលជួយឱ្យក្រុមជម្រើសជាតិក្រូអាស៊ី ទៅវគ្គផ្តាច់ព្រ័ត្រនៃ World Cup នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការទទួលពានដ៏អស្ចារ្យមួយនេះ។ ខ្ញុំបានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីពាននេះ និងដើម្បីឈានទៅកាន់ចំណុចខ្ពស់បំផុតតាមដែលអាច»៕