Category: សង្គម និងសេដ្ឋកិច្ច

  • ចូលរួមរំលែកទុក្ខ !! លោកតា ម៉ម ប៊ុត​ណា​រាយ កវីនិពន្ធចម្រៀងល្បីៗជូនអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ទទួលមរណភាព

    ចូលរួមរំលែកទុក្ខ !! លោកតា ម៉ម ប៊ុត​ណា​រាយ កវីនិពន្ធចម្រៀងល្បីៗជូនអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ទទួលមរណភាព

    ពិតជាភ្ញាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនៅពេលថ្មីៗនេះ សារព័ត៌មានឡារ៉ែន បានទទួលដំណឹងមកថា កវីនិពន្ធ​បទ​ចម្រៀងជាច្រើនបទឱ្យអធិរាជចម្រៀងខ្មែរ លោក ស៊ិន ស៊ីសាមុត គឺលោកតា ម៉ម ប៊ុត​ណា​រាយ បាន​ទទួលមរណភាព ក្នុង​វ័យ​85ឆ្នាំ នៅ​ម៉ោង​9 ​ព្រឹក ថ្ងៃទី​3ខែ​កញ្ញា ឆ្នាំ 2018 ។

    បើតាមការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ​លោក ម៉ម ប៊ុន​ណា​រា ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក ម៉ម ប៊ុត​ណា​រាយ បានបញ្ជាក់​ថា ពិធីបុណ្យសពលោក ម៉ម ប៊ុតណារាយ ត្រូវរៀបចំតម្កល់ ធ្វើបុណ្យនៅព្រះវិហារកាតូលិកផ្សារតូច ផ្លូវជាតិលេខ5 ក្បែរសាលាប៊ែលធី។

    គួររំឭកផងដែលថា លោក ម៉ម ប៊ុតណារាយ ត្រូវបានគេស្គាល់ថាជាតន្ត្រីករឆ្នើម និងជាអ្នកសម្រួលតន្ត្រីភ្លេងឱ្យអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត និងជាកវីនិពន្ធចម្រៀងល្បីមួយរូប ដោយមានបទចម្រៀងល្បីៗដូចជា ​ កម្មប្រចាំកាយ, មេត្តារៀមផង, កំពង់ធំ​ជំរំចិត្ត, ស្ទឹងកែវ, បិសាចក្រមុំ និង ជើង​មេឃពណ៌ខ្មៅ ជាដើម៕

  • កម្ពុជា​កំពុង​អភិវឌ្ឍ​ពី​ប្រទេស​ខ្វះ​ស្បៀង ក្លាយជា​ប្រទេស​ផលិត​ស្បៀង​លើស​តម្រូវការ

    កម្ពុជា​កំពុង​អភិវឌ្ឍ​ពី​ប្រទេស​ខ្វះ​ស្បៀង ក្លាយជា​ប្រទេស​ផលិត​ស្បៀង​លើស​តម្រូវការ

    ប្រទេស​កម្ពុជា​នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​ស្នូល​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែលមាន​អំណោយផល​ខាង​កសិកម្ម ស្រប​នឹង​ទិសដៅ​គោលនយោបាយ​ឆ្នាំ2014-2018នៃ​វិស័យ​កសិកម្ម ដែល​ត្រូវ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ឱ្យ​កើនឡើង​ក្នុង​រង្វង់5% ដែល​នឹង​បាន​ចូលរួមចំណែក​ប្រមាណ​ជា24,9% នៃ​ផលិតផល​ក្នុងស្រុក​សរុប(GDP)។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

    ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា កាលពី​ឆ្នាំ2017កម្ពុជា​នៅសល់​ស្រូវ​ជាង 5.5លាន​តោន គិត​ជា​អង្ករ​ស្មើនឹង​ជាង 3.5លាន​តោន​សម្រាប់​បម្រើឱ្យ​ការនាំចេញ ដែលជា​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​ដែល​ខ្វះខាត​ស្បៀងអាហារ ទៅជា​ប្រទេស​ផលិត​ស្រូវ​លើស​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក។ នៅក្នុង​វិស័យ​កសិកម្ម​នេះ​ផងដែរ ផ្នែក​ដំណាំ​បាន​ចូលរួម​ចំនួន13% ផ្នែក​ផលិតកម្ម​សត្វ​ចំនួន2.6%, ផ្នែក​ជលផល5.5% និង​ផ្នែក​ព្រៃឈើ1.6% ។

    ឯកឧត្តម​បន្ដថា៖ «ក្រៅពី​ផ្នែក​ដំណាំ ផ្នែក​ផលិតកម្ម​សត្វ​ក៏បាន​នឹង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ​ផងដែរ។ «នេះ​គឺ​ដោយសារ​ការចូលរួម​ពី​គម្រោង​ដៃគូ​អភិវឌ្ឍន៍ ដែលជា​កម្លាំងចលករ​មួយ​ជួយ​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​សម្រេច​ទៅបាន​តាម​ទិសដៅ​កំណត់»។

    លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានលើកឡើង​ដែរ​ថា ខេត្តសៀមរាប​ក្រៅពី​ជា​តំបន់​ទេសចរណ៍​ដែល​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទ​ជាច្រើន ពិសេស​ប្រាសាទអង្គរវត្ត​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ហើយ​នោះ ខេត្ត​នេះ​ក៏មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​ផងដែរ។ «បច្ចុប្បន្ន​ខេត្តសៀមរាប មាន​កសិដ្ឋាន​ដាំ​ដុះ​បន្លែ​សរីរាង្គ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជាច្រើន​ដែល​កំពុង​ផ្គត់ផ្គង់​ដល់​សេចក្ដីត្រូវការ​នៅតាម​សណ្ឋាគារ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

    គួរ​កត់សម្គាល់ថា សិក្ខាសាលា​នេះ​ត្រូវបាន​គាំទ្រ និង​រៀបចំ​ក្រោម​កិច្ចសហការ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គំនិត​ផ្តួចផ្តើម​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ស្បៀង និង​កសិកម្ម​អាស៊ី ហៅ​កាត់ (អា​ហ្វា​ស៊ី-AFACI) នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ។ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង និង​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ជា​សមាជិក​ទាំង14 របស់​អា​ហ្វា​ស៊ី រួមមាន​ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ គី​ហ្សី​ស្ថាន បង់​ក្លា​ដេ​ស ប៊ូ​តាន ហ្វីលីពីន ឥណ្ឌូនេស៊ី  នេ​ប៉ាល់ មី​យ៉ាន់​ម៉ា  ម៉ុង​ហ្គោ​លី ស្រីលង្កា ថៃ ឡាវ និង​វៀតណាម ។

    លោក​បណ្ឌិត ហ្សឹ​ង ហ្សូ​លី ប្រធាន​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សត្វ​នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងថា៖ «សិក្ខាសាលា​នាពេលនេះ​ពិតជា​ផ្តល់ឱកាស​ក្នុងការ​ចែករំលែក​លទ្ធ​ផល​ការងារ និង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​លើ​គម្រោង​ចំនួន២ គឺ​បច្ចេកទេស​កសិកម្មសរីរាង្គ និង​ធនធាន​ហ្សេ​នេ​ទិ​ក​សត្វ»។ លោក​ថ្លែងថា៖ «អា​ហ្វា​ស៊ី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2009 ក្នុង​គោលបំណង​កែលម្អ​ផលិតកម្ម​ស្បៀង ពង្រឹង​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ជំរុញ​ការផ្លាស់ប្តូរ​បច្ចេកទេស និង​ព័ត៌មាន​រវាង​ប្រទេស​ជា​សមាជិក ដែល​ប្រទេស​កម្ពុជា គឺជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ដំបូង​គេ​រប​ស់អា​ហ្វា​ស៊ី»៕

  • Watford ធ្វើឱ្យ Spurs ស្រឡាំងកាំង ដើម្បី​បន្ត​ការចាប់ផ្តើម​យ៉ាង​ល្អ

    Watford ធ្វើឱ្យ Spurs ស្រឡាំងកាំង ដើម្បី​បន្ត​ការចាប់ផ្តើម​យ៉ាង​ល្អ

    ការចាប់ផ្តើម​យ៉ាង​ល្អ​របស់​ក្រុម Watford នៅ​រដូវ​កាល​នេះ បាន​ឈានដល់​ចំណុចកំពូល​ថ្មី​មួយ ខណៈដែល​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ៤លើកជាប់ៗគ្នា​ពី​ការប្រកួត​ទាំង៤លើក​នៃ​ក្របខ័ណ្ឌ Premier League ក្រោយពី​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​ក្នុង​លទ្ធផល ២-១ លើ​ក្រុម Tottenham កាលពី​ថ្ងៃអាទិត្យ។

    ក្រោយពី​បាន​ដេញតាម​ពីក្រោយ​ដោយសារតែ​ការធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Abdoulaye Doucoure នៅ​នាទី ទី៥៤ ក្រុម Watford បានធ្វើការ​វាយបក​វិញ​យ៉ាង​ល្អ ដើម្បី​រកបាន៣ពិន្ទុ​ពេញ​តាមរយ់​ការ​តែ​តបាល់​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Troy Deeney និង Craig Cathcart។

    គ្រប់គ្នា​នៅតែ​រង់ចាំ​មើលថា​ក្រុម​របស់លោក Javi Gracia នៅតែ​បន្ត​ស្ថិតក្នុង​ចំណាត់ថ្នាក់​ជាមួយនឹង​ខ្លាំង​រយៈពេល​យូរ​ប៉ុណ្ណា ប៉ុន្តែ ជ័យជម្នះ​នេះ បាន​បង្ហាញថា បច្ចុប្បន្ន ពួកគេ​កំពុងតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​ដ៏​ខ្ពស់។

    ក្រុម Watford បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក៤ប្រកួត​ដំបូង​របស់​ពួកគេ​ជា​លើក​ទី១ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៨៨ និង​កំពុង​តែមាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Liverpool និង​ក្រុម​ឈរ​លេខ២ Chelsea មុននឹង​ឈានទៅ​កាន់ការ​សម្រាក​សម្រាប់​ការប្រកួត​អន្តរជាតិ។

    ក្រោយពី​បាន​ផ្តួល​ក្រុម Brighton, Burnley និង Crystal Palace ក្នុងការ​ប្រកួត​បើកឆាក៣លើកដំបូង​របស់ខ្លួន នេះ​គឺជា​ការទទួល​ជ័យជម្នះ​ជា​លើក​ទី១របស់​ក្រុម Watford នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​ទាំង។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី២គ្រាប់​ពី​សំណាក់​ខ្សែប្រយុទ្ធ Romelu Lukaku បាន​ជួយ​ឲ្យ​លោក Jose Mourinho ដណ្តើមបាន​ជ័យជម្នះ​ដ៏​សំខាន់​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី​ក្រុម Burnley កាលពី​ថ្ងៃអាទិត្យ បើទោះបី​វា​បាន​ក្លាយជា​ថ្ងៃ​ប្រកួត​ង​ដ៏​ចម្រូងចម្រាស់​សម្រាប់​ក្រុម Manchester United របស់លោក​ក៏ដោយ៕

    ប្រភពពី៖ Channel News Asia

  • រដ្ឋបាលខេត្ត Guangxi Zhaung របស់​ចិន​គ្រោង​ពង្រីក​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​កម្ពុជា

    រដ្ឋបាលខេត្ត Guangxi Zhaung របស់​ចិន​គ្រោង​ពង្រីក​ពាណិជ្ជកម្ម​បន្ថែម​ជាមួយ​កម្ពុជា

    គណៈប្រតិភូ​នៃ​តំបន់​ស្វយ័ត​នៅ​ខេត្ត Guangxi Zhaung ប្រទេស​ចិន ដឹកនាំ​ដោយ ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaungបាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី27 ដល់​ថ្ងៃទី30 ខែសីហា ឆ្នាំ2018។ ការបំពេញ​ទស្សនកិច្ច​ក្នុងពេល​កន្លងមកនេះ ក្នុង​គោលបំណង​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​ខេត្ត Guangxi Zhaung នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    ក្នុងជំនួប​ជាមួយ​ប្រតិភូ​ចិន ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2។ នៅ​ប្រទេស​កម្ពុជា​វិនិយោគិន​ចិន​ជាច្រើន​បានមក​វិនិយោគ​លើ​វិស័យសំខាន់ៗមួយចំនួន​ដូចជា វិស័យ​កាត់ដេរ សំណង់ កសិកម្ម ក៏ដូចជា​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​សព្វថ្ងៃ​មាន​ធនាគារ​ចិន​ចំនួន2 កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា គឺ​ធនាគារ អាយ ស៊ី ប៊ី ស៊ី និង​ធនាគារ​ចិន​សាខា​ភ្នំពេញ។

    ឯកឧត្តម Ding Xiangqun អនុប្រធាន​នៃ​រដ្ឋាភិបាល​របស់​តំបន់​ស្វយ័ត​នៃ​ខេត្ត Guangxi Zhaung ក៏បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ ការវិនិយោគ​របស់​វិនិយោគិន​ចិន​នៅ​ប្រទេស​កម្ពុជា ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ​ទាំង​ទំហំ និង​ប្រតិបត្តិការ។ បើ​គិត​ត្រឹម​ឆ្នាំ2017 ការនាំ​ចេញពី​ខេត្ត GuangXiZhaung មក​កម្ពុជា មាន​ប្រមាណ 69,3លាន​ដុល្លារ​អាមេរិក ហើយ​មាន​សហគ្រាសធំៗចំនួន28 បានមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ 1ប៊ី​លាន​ដុល្លារ​អាមេរិក។

    រីឯ​ប្រតិបត្តិការ​ឆ្លងដែន​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​ក៏មាន​ការអភិវឌ្ឍ​រីកចម្រើន​ផងដែរ បន្ទាប់ពី​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ដោះដូរ​រវាង​ប្រាក់រៀល និង​ប្រាក់​យន់​ក្នុង​ទីផ្សារ​អន្តរ​ធនាគារ​នៅ​តំបន់​ស្វយ័ត Guangxi Zhaung ប្រទេស​ចិន​កាលពី​ខែកញ្ញា ឆ្នាំ2017កន្លងមក។ ដោយសារ​ខេត្ត GuangXiZhaung ជា​ចំណុចកណ្តាល​សម្រាប់​ត​ភ្ជាប់​រវាង​ប្រទេស​ចិន និង​ប្រទេស​តំបន់​អាស៊ាន រដ្ឋបាល​តំបន់​ស្វយ័ត​នៃ​ខេត្ត​នេះ​បាន និង​កំពុង​ដើរតួនាទី​ស្នូល​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​តំបន់​អាស៊ាន។

    នៅក្នុង​ជំនួប​នេះ ឯកឧត្តម Ding Xiangqun បាន​សំណូមពរ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរឡើង​ស្របតាម​យុទ្ធសាស្ត្រ ខ្សែក្រវាត់​មួយ-ផ្លូវ​មួយ៕

  • តារា​វ័យក្មេង​ជប៉ុន Ikee ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ Asian Games

    តារា​វ័យក្មេង​ជប៉ុន Ikee ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ Asian Games

    ក្រោយពី​ព្រឹត្តិការណ៍​កីឡា Asian Games ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​កាលពី​យប់​ថ្ងៃអាទិត្យ កីឡាការិនី​ហែល​ទឹក​របស់​ជប៉ុន Rikako Ikee ដែល​បាន​ក្លាយជា​ស្ត្រី​ដំបូង​គេ​ក្នុងការ​ឈ្នះ​មេដាយមាស៦ក្នុង​យុទ្ធនាការ​កីឡា​អាស៊ី​តែមួយ​នោះ ត្រូវបាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​អត្ត​ព​លិ​ក​ឆ្នើម​បំផុត​ប្រចាំ​យុទ្ធនាការ។

    កីឡាការិនី​ដ៏​ស្រស់​សោភា​វ័យ១៨ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​នៅតែ​មិនទាន់​ឈ្នះ​ជើងឯក​ពិភពលោក​នៅឡើយ​ទេ ហេតុនេះ នោះ​គឺជា​គោលដៅ​បន្ទាប់​របស់ខ្ញុំ»។ ជាមួយនឹង​ការ​ឈ្នះ​ពាន​កិត្តិយស​នេះ Ikee ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន៥ម៉ឺន​ដុល្លារ​ផងដែរ។

    ស្របពេល​ជាមួយគ្នានេះ ចិន បានបញ្ចប់​ដោយ​ឈរ​លេខ១នៅលើ​តារាង​មេដាយ​របស់​ព្រឹត្តិការណ៍​កីឡា​អាស៊ី ជា​លើក​ទី១ជាប់ៗគ្នា បើ​គិត​ចាប់តាំងពី​បាន​គ្រប់គ្រង​លើ​តារាង​មេដាយមាស​ក្នុង​ទីក្រុង New Delhi កាលពី​ឆ្នាំ១៩៨២ ជាមួយនឹង​ការ​ឈ្នះ​មេដាយ​មា​សរុប​នៅ​ឥណ្ឌូនេស៊ី ចំនួន១៣។

    បច្ចុប្បន្ន ពួកគេ​នឹង​សម្លឹង​រក​ការរក្សា​ភាពខ្លាំង​របស់ខ្លួន តាមរយៈ​ការសម្រេច​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ២០២០ នៅ​ទីក្រុង​តូ​ក្យូ ដែលជា​ទីក្រុង​ម្ចាស់​អាណានិគម​ក្នុងសម័យ​សង្គ្រាម​របស់​របស់ខ្លួន។

    ដោយឡែក ជប៉ុន ដែល​បានឈ្នះ​មេដាយមាស​ទី៤៦៥របស់ខ្លួន​របស់​កីឡា Asian Games ក្នុងការ​ប្រកួត​លើ​វិញ្ញាសា​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​ក្រុមចម្រុះ​នោះ បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ២ជាមួយនឹង​ការ​ឈ្នះ​មេដាយមាស​សរុប៧៥ ស្រប​ពេលដែល​កូរ៉េខាងត្បូង បានឈ្នះ​មេដាយមាស៤៩ ហើយ​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី បានបញ្ចប់​ដោយ​ឈ្នះ​មេដាយមាស៣១៕

    ប្រភពពី៖ Channel News Asia

  • ក្នុងឱកាសគម្រប់ខួបកូនប្រុស លោក ឡេង ណាវ៉ាត្រា បរិច្ចាគ 10 ម៉ឺនដុល្លារកសាងផ្លូវជូនប្រជាពលរដ្ឋ

    ក្នុងឱកាសគម្រប់ខួបកូនប្រុស លោក ឡេង ណាវ៉ាត្រា បរិច្ចាគ 10 ម៉ឺនដុល្លារកសាងផ្លូវជូនប្រជាពលរដ្ឋ

    នៅថ្ងៃ3 ខែ កញ្ញា មុននេះ គេបានដឹងថា ម្ចាស់ផលិតកម្ម Galaxy ដែលបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេងក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា បានបរិច្ចាគថរិកាប្រមាណជា10 ម៉ឺនដុល្លារ ជាថវិកាទាំងស្រុងរបស់លោកផ្ទាល់ ក្នុងការកសាងផ្លូវក្នុងសង្កាត់ចោមចៅ និងចុះមើលករដ្ឋានផ្ទាល់ ស្របពេលថ្ងៃគម្រប់ខួបកំណើតរបស់កូនប្រុសលោកតែម្ដង។

    នេះជាការសកម្មភាពជួយដល់សង្គមមួយថ្មីបន្ទាប់ពីលោកបានក្លាយជាអ្នកមានបាន បន្ទាប់ពីលោកត្រូវគេស្គាល់យ៉ាងខ្លាំងក្នុងសកម្មភាពបរិច្ចាគទានដល់ជនទុរគត និងបានជួយថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ច្រើនលើករួចមកហើយ។
    ប្រភពដែលបានចែកចាយព័ត៌មានចុះសាងសង់ផ្លូវរបស់លោកបានធ្វើការបង្ហោះថា គឺជារឿងប្រពៃណាស់ ដែលអតីតារាចម្រៀងហើយបានក្លាយជាបុគ្គលជោគជ័យក្នុងសង្គមមួយនេះ បានចំណាយលុយផ្ទាល់ខ្លួន និងបានទាំងចុះទៅមើលការចាក់បេតុងដោយផ្ទាល់ទៀត ដើម្បីឱ្យផ្លូវមួយខ្សែដែលលោកប្រកាសថា នេះជាការបរិច្ចាគទឹកចិត្តសប្បុរស ដែលជាកាដូជូនកូនប្រុសនាថ្ងៃកំណើត។

    លោកឡេង ណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ហេតុផលដែលលោកសម្រេចចិត្តចំណាយថវិកាដ៏ច្រើន សង់ផ្លូវមួយខ្សែជូនដល់អ្នកភូមិក្នុងសង្កាត់ចោមចៅ គឺដោយសារតែលោកមានបំណងអបអរដល់កំណើតកូនប្រុស និងដោយសារតែលោកក៏ទទួលបានសំណូមពរពីសំណាក់អ្នករស់នៅក្នុងនៅតាមបណ្ដោយផ្លូវនោះ ថ្ងូរថាពិបាកធ្វើដំណើរជាពិសេសនៅពេលធ្លាក់ដក់ទឹកម្ដងៗ។ លោកថាខ្លួនមិនមានអ្វីចងដៃដល់កូនប្រុសឱ្យច្រើននោះទេ ទើបសម្រេចចិត្តធ្វើសេចក្ដីល្អមួយ ដោយការចំណាយលុយសង់ផ្លូវទុកជូនអ្នកភូមិបានធ្វើដំណើរ ដើម្បីសន្សំកុសលចងដៃដល់កូនប្រុសដែលជាដំណក់ឈាមរបស់ខ្លួន។

    ចុងក្រោយ លោកបានបញ្ជាក់បន្ថែមថា ខ្លួននឹងរក្សាទុកនូវសេចក្ដីល្អក្នុងពេលមានបាន ដោយរំពឹងតែម្យ៉ាងថាអំពើរល្អទាំងនោះ នឹងជួយឱ្យលោកកាន់តែជោគជ័យក្នុងអាជីព និងជួយធ្វើឱ្យកូនប្រុសរបស់លោកក្លាយជាក្មេងមានសំណាង និងអាចជំនួសដៃជើងលោកបាននៅពេលដឹងក្ដី៕

  • ខេមរៈ សិរីមន្ត បង្ហាញមុខកូនស្រីដ៏គួរឱ្យស្រឡាញ់

    ខេមរៈ សិរីមន្ត បង្ហាញមុខកូនស្រីដ៏គួរឱ្យស្រឡាញ់

    តារាចម្រៀងប្រុសមានឈ្មោះបោះសំឡេងក្នុងស្រទាប់សិល្បៈ និងជាតារាជួរមុខមួយរូប គឺលោក ខេមរៈ សិរីមន្ត មួយរយៈចុងក្រោយមកនេះ ត្រូវបានគេសង្កេតឃើញថា ជីវិតឯកជនរបស់លោក ហាក់ឈប់បិទបាំងទៀតហើយ។ ការកត់សម្គាល់បែបនេះ បន្ទាប់ពីកាលពីមួយរយៈមុន លោកបានបញ្ចេញមុខ ភរិយាក្នុងឱកាសចូលរួមកិច្ចការងារសង្គម។ យ៉ាងណាមិញ មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីចូលដើមខែកញ្ញាភ្លាម តារាប្រុសរូបនេះ បានបញ្ចេញមុខកូនស្រីជាទីស្រឡាញ់ ជាលើកដំបូង។

    ហើយនៅពេលនេះ លោក ខេមរៈ សិរីមន្ត ហាក់បីដូចមិនខ្លាចធ្លាក់ប្រជាប្រិយភាពដូចមុនទៀតហើយ និងកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងចំពោះជីវិតឯកជនរបស់លោក។ តាមរយៈការបង្ហាញវត្តមានកូនស្រីលើកដំបូង ក្នុងបណ្តាញសង្គមហ្វេសប៊ុកនេះ គឺត្រូវបានបន្ទាប់ពីតារាប្រុសល្បីឈ្មោះ ខេមរៈ សិរីមន្ត ជូនកូនស្រីទៅសាសាររៀន ដោយបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងសារថា «ជូនសំណព្វចិត្តទៅរៀនថ្ងៃដំបូង»។

    គួរកត់សម្គាល់ដែរថា មហាជនជាច្រើនបានសរសើរថា លោក ខេមរៈ សិរីមន្ត ឯភរិយាក៏ស្រស់ស្អាត ចំណែកកូនវិញមិនធម្មតា ស្អាតតាំងពីក្មេងទៅហើយ ធំឡើងប្រាកដជាកាន់តែស្អាតទៀត៕

  • ដេននី ក្វាន់ និងបងប្អូនស្រី សម្ញែងភាពសិចស៊ីក្នុងអាងទឹក

    ដេននី ក្វាន់ និងបងប្អូនស្រី សម្ញែងភាពសិចស៊ីក្នុងអាងទឹក

    រាជនីចិត្តធម៌កញ្ញា ដេននី ក្វាន់ គឺជាតារាសម្តែងមួយរូបដែលស្រស់ស្អាតមិនចាញ់តារាបរទេស និយមលេងខ្លួនបែបសិចស៊ី និងចូលចិត្តបង្អួតសំភារៈប្រើប្រាស់នានា ដូចជាផ្ទះ លុយ ឡាន ជាដើម នៅក្នុងបណ្តាញសង្គម។ ថ្វីបើកញ្ញា ដេននី ក្វាន់ មើលទៅហាក់ដូចជារៀងសម្ញែងបន្តិចមែន ប៉ុន្តែកញ្ញា កន្លងមកក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងជួយមនុស្សទីទាល់ក្រជាច្រើនផងដែរ។

    អ្វីដែលគួរឱ្យកត់សម្គាល់ បងប្អូនរបស់ កញ្ញា ដេននី ក្វាន់ ទាំងអស់គឺសុទ្ធតែមានរូបសម្រស់ស្រស់សោភា ហើយនិយមលេខខ្លួនសិចស៊ី បង្ហាញរាងកាយដ៏ទាក់ទាញរបស់ពួកគេ ប្រកបដោយទំនុកចិត្ត ហើយកាលពីពេលថ្មីៗនេះ កញ្ញា ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា2នាក់ទៀត បាន live វីដេអូ កំពុងទៅហែលទឹកនៅកន្លែងកំសាន្តមួយ ដោយពួកគេបានស្លៀកឈុតហែលទឹក មើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់។ ប៉ុន្តែ ខណៈកំពុង Live នោះ ស្រាប់តែ កញ្ញា ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា2នាក់ បានផ្ទុះកំហឹងជាមួយនឹងអ្នកចូល បញ្ចេញមតិ ក្នុងវីដេអូរបស់ពួកគេ។ ចង់ដឹងថាបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • ពេជ្រ ថៃ បញ្ចេញសមត្ថភាពនិពន្ធចម្រៀង « ព្រះគុណម៉ែចាស់ »

    ពេជ្រ ថៃ បញ្ចេញសមត្ថភាពនិពន្ធចម្រៀង « ព្រះគុណម៉ែចាស់ »

    ក្រោយបាត់បង់ម៉ែចាស់ជាទីស្រលាញ់ ដែលខំមើលថែខ្លួនអស់ពេលជាច្រើនឆ្នាំ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានបួសសងគុណម្ដាយចាស់អស់រយៈពេលខ្លី និងបានសឹក ហើយត្រឡប់ចូលសិល្បៈជាធម្មតាវិញ ដើម្បីរកប្រាក់ចំណូលបន្ទាប់ពីការសិក្សារបស់ខ្លួន។ ជាក់ស្តែងនៅថ្មីនេះ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាវ័យក្មេងរូបនេះបានបញ្ចេញសមត្ថភាព តែងកំណាព្យដែលនិយាយរៀបរាប់ពីដំណើរដើមទង នៃការរស់នៅក្រោមការចិញ្ចឹមបីបាច់របស់ម្ដាយចាស់។  មិនត្រឹមតែប៉ុណ្ណោះទេ មហាជនជាច្រើនសរសើរ ដល់ប្អូនប្រុសគ្រប់គ្នាតែម្តង ចំពោះភាពកត្តញូដែលខ្លូនមានចំពោះលោកយាយ និងក្រុមគ្រួសារ ។

    យ៉ាងណាមិញ លោកយាយបានទទួលមរណភាពអស់រយៈប្រមាណជិត 2 ខែហើយ  តែតារាវ័យក្មេងរូបនេះក៏ត្រៀមចេញចម្រៀងរំលឹកទៅដល់ម៉ែចាស់ ដែលបង្ហាញពីអារម្មណ៍នឹកអាល័យដល់អ្នកមានគុណធំ ដោយចម្រៀងនោះក្រោមការនិពន្ធស្នាដៃ ចេញពីគំនិតខ្លួនឯងផ្ទាល់ និងជាមួយនឹងឪពុកជាទីស្រលាញ់ផងដែរ។ នៅក្នុងនោះដែរ គ្រាន់តែឃើញអត្ថន័យបទចម្រៀង ដោយមិនទាន់បានស្តាប់ផង ក៏មានអារម្មណ៍ថាក្តុកក្តួល និងអាណិតដល់រូបប្អូនជាខ្លាំង ដែលបានតែងតែមិនភ្លេចដល់អ្នកមានគុណបែបនេះ។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់​ សូមរូបភាពខាងក្រោមនេះ ៖

     

  • ខាត់ សុឃីម ប្រតិម្មចំពោះគណនីហ្វេសប៊ុកថៃក្លែងក្លាយ ដែលបានបង្ហោះសារបែបនេះ….

    ខាត់ សុឃីម ប្រតិម្មចំពោះគណនីហ្វេសប៊ុកថៃក្លែងក្លាយ ដែលបានបង្ហោះសារបែបនេះ….

    នៅពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលជាយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគេមើលឃើញអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងធ្វីតធើរនៅកម្ពុជាបានបង្ហោះពីសកម្មភាពស្នើសុំឱ្យខាងអង្គការ ​យូណេស្កូ ពិចារណាចំពោះល្ខោនខោល ដោយមានបង្ហោះរូបល្ខោនខោលជាច្រើនសន្លឹកពាសពេញបណ្ដាញសង្គម។ តារាល្បីៗនៅក្នុងប្រទេសកម្ពុជា ចូលរួមជួយចែករំលែក អំពីល្ខោនខោលខ្មែរឱ្យបានច្រើន ដើម្បីចូលរួមផ្សព្វផ្សាយដល់ពិភពលោក និងបណ្តាប្រទេសផ្សេងៗ ពិសេស គឺអង្គការយូណេស្តូឱ្យទទួលស្គាល់ និងកាត់សេចក្តីថា ល្ខោនខោល ពិតជារបស់ខ្មែរ។

    តែយ៉ាងណាមិញ ប្រធានបទក្ដៅមួយនេះ បានកក្រើកដល់ប្រទេសថៃដូចគ្នា រហូតដល់មានគណនីហ្វេសប៊ុករបស់ថៃ មានឈ្មោះ « จตุมงคล เวชวัชระอมรินทร์ » បានបង្ហោះថា « ប្រទេសកម្ពុជា គឺជាប្រទេសប្រច័ណ្ឌ។ ស្ថិតនៅក្រោមការអភិវឌ្ឍ កង្វះការអប់រំ វាជាប្រទេសក្រីក្រ បំផុតនៅក្នុងអាស៊ាន »។ បើតាមការបញ្ជាក់នៅលើ comment របស់អ្នកលេងបណ្ដាញសង្គម បានឱ្យដឹងនេះ គណនីហ្វេសប៊ុកខាងលើនេះ ជាគណនីក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្កភាពជ្រួលច្របល់នៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។

    តែជាមួយគ្នានោះដែរ តារាសម្ដែង ច្រៀងបុរាណ និងសម័យអ្នកនាង ខាត់ សុឃីម បានធ្វើការប្រតិម្មចំពោះសាររបស់គណនីថៃ ដែលបានបង្ហោះពាក្យដៀមដាមដល់ប្រទេសកម្ពុជា អ្នកនាងលើកឡើងថា « អរគុណដល់ញាតិជិតខាងដែររំលឹកដល់ខ្ញុំថា ប្រទេសខ្ញុំកំពុងខ្វះខាតច្រើន ពិតប្រទេសខ្ញុំជួបសង្រ្គាមជាបន្តបន្ទាប់ រាប់ឆ្នាំទើបតែងើបរួចមកបាន ប្រទេសខ្ញុំក្រទ្រព្យតែប្រទេសខ្ញុំមិនក្រចារឹក ប្រជាជនជាតិខ្ញុំ មិនលួចវប្បធម៌ របាំ ឫ សិល្បៈរបស់អ្នកណាមកធ្វើជារបស់ខ្លួនទេ ព្រោះដូនតាជាតិខ្ញុំបន្សល់ទុក វប្បធម៌ អរិយធម៌ឱ្យច្រើនណាស់ តែមានញាតិជិតខាងដូចអ្នកឯងនេះមកលួយយកទៅបែបធ្វើជា វប្បធម៌ខ្លួន យ៉ាងណាក៏ល្ខោនខោលដិតដាមជាប់បេះប្រជាជនខ្មែរហើយ ទោះអ្នកលួចបានឫមិនបានយ៉ាងណាក្តី ក៏ខ្ញុំនៅប្រកាន់ភ្ចាប់ថា ” សិល្បៈល្ខោនខោលជាទ្រព្យរបស់ខ្មែរដែរដូនតាទុកឱ្យ ” » ។

    តារាពហុជំនាញរូបនេះ បានបន្ដទៀតថា ពាក្យច្រណែនគួរទុកប្រើលើពូជសាសន៍អ្នកវិញទើបត្រូវ គេមិនមែនប្រើលើម្ចាស់របស់ទេ ផ្ញើទៅញាតិជិតខាងប្រទេសផង សូមអភ័យទោសបើប៉ះពាល់អារម្មណ៍ងអ្នកណាម្នាក់ បញ្ជក់ តែមិនមែនសុំទោសពូជសាសន៍លួចចំលងនោះទេ #ល្ខោនខោលជារបស់ល្ខោនខ្មែរ ។

    គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហាការលើកឡើងរបស់តារាសិល្បៈកររូបនេះបានលើកឡើង នៅក្នុងនោះមានមហាជនជាច្រើនអ្នកបានគាំទ្រចំពោះសម្ដីរបស់អ្នកនាង និងបានធ្វើការចែករំលែកបន្ដយ៉ាងភ្លូកទឹកភ្លូកដីតែម្ដង។ ចុះចំពោះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ? ៕