Category: សង្គម និងសេដ្ឋកិច្ច

  • មុខរបរ​អ្វីដែល​អ្នករកស៊ី​ជំនាន់​ថ្មី​គួរ​បង្កើត​សម្រាប់​ទីផ្សារ 5ឆ្នាំក្រោយ?

    មុខរបរ​អ្វីដែល​អ្នករកស៊ី​ជំនាន់​ថ្មី​គួរ​បង្កើត​សម្រាប់​ទីផ្សារ 5ឆ្នាំក្រោយ?

    ការធ្វើ​អាជីវកម្ម​ចាំបាច់​បំផុត​ត្រូវមាន​ភាពបត់បែន​ខ្ពស់​ឱ្យស្រប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃ​ចរន្ត​ទីផ្សារ​សកល និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​ប្រកួតប្រជែង។ នៅ​កម្ពុ​ជាមាន​អាជីវកម្ម​ខ្លះ​បាន​ដំណើរការ​ល្បីល្បាញ​ត្រឹម​រយៈពេល​ខ្លី ក៏​ដួល​ទៅវិញ​ដែល​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ងើបឡើង​ជាមួយ​អាជីវកម្ម​ថ្មី ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវ​ងើបឡើង​ម្តង​ហើយ​ម្តងទៀត ព្រោះតែ​អាជីវកម្ម​របស់ខ្លួន​មិន​ស្របទៅនឹង​តម្រូវការ​ជាក់ស្តែង​យូរអង្វែង​ក្នុងសង្គម។

    លោក សុខ សុភមង្គល នាយក​ក្រុមហ៊ុន Codingate បាន​លើកឡើងថា បច្ចេកវិទ្យា​ជា​អ្វីដែល​ពិភពលោក​កំពុង​ត្រូវការ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ព្រោះ​វត្តមាន​របស់បច្ចេកវិទ្យា​អាច​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​មនុស្ស។ មិនថាតែ​ការរស់នៅ ការធ្វើការងារ ឬ​ការធ្វើ​អាជីវកម្ម​នោះទេ បច្ចេកវិទ្យា​អាចជួយ​សម្រួល​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ដែរ ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​វា​ប្រកបដោយ​ភាព​វិជ្ជមាន។ បច្ចុប្បន្ននេះមនុស្ស​ស្ទើរ​គ្រប់គ្នា​បាន​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ហេតុនេះ​បច្ចេកវិទ្យា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើន​បាន​ព្យាយាម​បង្កើត​សមិទ្ធផល​ថ្មី​ប្រកប-ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បម្រើឱ្យ​សេចក្តីត្រូវការ​សម្រាប់​កា​ររ​ស់​នៅ​របស់​មនុស្ស។ ទំនាក់ទំនង​រវាង​មនុស្ស​ដែល​នៅ​ឆ្ងាយ​ពីគ្នា​ក៏​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ហើយ​មនុស្ស​កាន់តែ​ត្រូវការ​បច្ចេកវិទ្យា​ខ្លាំងឡើង។

    លោក សុខ សុភមង្គល បាន​និយាយថា៖ “បច្ចេកវិទ្យា​មាន​ភាព​ឆ្លាត​វៃ​កាន់តែខ្លាំង ហើយ​បញ្ហា​របស់​មនុស្ស​ជាច្រើន​មិនអាច​ដោះស្រាយបាន​ដោយ​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​នោះទេ តែ​វា​ត្រូវការ​វត្តមាន​របស់​បច្ចេកវិទ្យា​ដែល​អាច​យល់បាន​ពីអ្វី​ដែល​មនុស្ស​កំពុង​ជួបប្រទះ និង​ពេលខ្លះ​អាច​ដឹង​ទាំង​អារម្មណ៍​របស់​មនុ​ស្សទៀ​ត​ផង។ ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា អាចធ្វើឱ្យ​សង្គម​កាន់តែ​ប្រសើរឡើង ព្រោះ​វា​អាចធ្វើឱ្យ​មនុស្សម្នាក់ៗមាន​សន្តិភាព​ផ្នែក​ផ្លូវចិត្ត ហើយ​មាន​ពេលវេលា​ច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ការងារ”។

    ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាងលើ​បានលើកឡើង​ផងដែរ​ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗនានា​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង ព្រោះ​វា​ចំណេញ​ពេលវេលា មាន​សុវត្ថិភាព​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង ហេតុនេះ​អ្នក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ចាំបាច់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ត​បង្កើត​ស្នាដៃ​ឱ្យបាន​កាន់តែ​ប្រសើ​ឡើង។ កត្តា​ទាំងអស់នេះ​នឹង​ជំរុញ​ឱ្យ​អ្នកជំនាញ​បច្ចេកវិទ្យា និង​កាន់​តែមាន​ទីផ្សារ ហើយ​ក្លាយជា​តម្រូវការ​សម្រាប់​គ្រប់ផ្នែក​ទាំងអស់​ក្នុងសង្គម។

    នៅ​រយៈពេល​ប្រមាណ 5ឆ្នាំ ទៅ 7ឆ្នាំ​ខាងមុខ បដិវត្តន៍​ឧស្សាហកម្ម4.0 នឹង​ជំរុញ​ឱ្យ​ប្រព័ន្ធ​នៃ​ការធ្វើ​អាជីវកម្ម​ទាំងអស់​ឱ្យប្រើ​ប្រាស់​បច្ចេកវិទ្យា ទាំង​ការគ្រប់គ្រង​ទិន្នន័យ ការធ្វើ​ទីផ្សារ ការបម្រើ​សេវាកម្មការផលិត រួមទាំង​ការ​ចរាចរ​ទំនិញ​ជាដើម សុទ្ធតែ​ត្រូវ​ប្រើប្រាស់​ដោយ​គ្រឿង​ម៉ាស៊ីន​ច្រើន​បំផុត។ ហេតុនេះ​សេវាកម្ម​បច្ចេកវិទ្យា​ដែល​បម្រើឱ្យ​អាជីវកម្ម​ទាំងអស់​នឹង​ក្លាយជា​តម្រូវការ​ចាំបាច់ ហើយ​មនុស្ស​ត្រូវតែមាន​ចំណេះដឹង​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ទំនើប​ទាំងអស់នេះ។

    លោក ស៊ឹម ចាន់​គី​រី​រ័ត្ន អគ្គនាយក​ក្រុមហ៊ុន BanhJi បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ មនុស្ស​ចាប់ផ្តើម​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដោយ​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​នៅលើ​ពិភពលោក។ ចំពោះ​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​ការធ្វើការងារ​របស់​ក្រុមហ៊ុននីមួយៗ លើ​បញ្ជីស្នាម​ក៏មាន​ការប្រែប្រួល​ផងដែរ ព្រោះ​ការប្រមូល​ទិន្នន័យ​នាពេល​បច្ចុប្បន្ននេះ មិន​ប្រើប្រាស់​មនុស្ស​ច្រើន​ដូចពេលមុន​នោះទេ។ បច្ចេកវិទ្យា​កាន់តែ​មាន​ភាព​ឆ្លាត​វៃហើយ​ការប្រមូល និង​គ្រប់គ្រង​ទិន្នន័យ​កាន់​តែមាន​លក្ខណៈ​ទំនើប សុវត្ថិភាព និង​លឿន​ជាង​មុន។ គ្រប់​អាជីវកម្ម​ទាំងអស់​នឹង​លែងមាន​ការលំបាក​លើ​ការគ្រប់គ្រង​ចំណាយ-ចំណូល ឬ​គិត​ពន្ធ​ទៀតហើយ ព្រោះ​ម៉ាស៊ីន​អាចធ្វើ​បាន។

    លោក ស៊ឹម ចាន់​គី​រី​រ័ត្ន អគ្គនាយក​ក្រុមហ៊ុន BanhJi

    លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​និយាយថា៖ “ឥឡូវនេះ​មានកម្ម​វិធី​ខ្លះ​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល ព្រោះ​ជា​ឧទាហរណ៍​ប្រសិនបើ​យើង​ទិញ​កុំព្យូទ័រ​មួយគ្រឿង យើង​គ្រាន់តែ​សរសេរ​ពី​ប្រភេទ​កុំព្យូទ័រ តម្លៃ កន្លែង​ទិញ និង​ព័ត៌មាន​មួយចំនួនទៀត ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​បែងចែក​ទិន្នន័យ​នោះ​ទៅតាម​ប្រភេទ​ឱ្យតែ​ម្តង”។

    អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថាបច្ចេកវិទ្យា​ជា​អ្វីដែល​មនុស្ស​ត្រូវការ​នៅពេល​ខាងមុខ តម្រូវការ​នេះ​នឹង​ធ្វើឱ្យ​ការធ្វើ​អាជីវកម្ម​កាន់តែ​មា​នល​ក្ខ​ណៈ​ងាយស្រួល។ អ្នក​ដែល​មិន​ធ្លាប់មាន​របាយការណ៍​ហិរញ្ញវត្ថុ ឬ​មិនសូវ​ចេះ​ផ្នែក​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ក៏មាន​ភាពងាយស្រួល​ជាង​មុន តែ​ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ផ្នែក​នេះ​វិញ ចាំបាច់​ត្រូវតែ​សិក្សា​បន្ថែម​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ផ្លាស់ប្តូរ​ពី​អ្នកធ្វើការងារ​លើ​ឯកសារ​ដោយផ្ទាល់ មក​ក្លាយជា​អ្នកគ្រប់គ្រង​បច្ចេកវិទ្យា​វិញ​ម្តង។

    គួរបញ្ជាក់​ផងដែរ​ថា នាពេលខាងមុខ ការងារ​ដែល​ត្រូវការ​ប្រើប្រាស់​កម្លាំង​នឹងត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន​ទាំងអស់ ព្រោះ​បច្ចេកវិទ្យា​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ប្រសើរ។ ការងារ​លើកដាក់ លីសែង​នៅក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក​នឹង​កាត់បន្ថយ​មនុស្ស​កាន់តែ​ច្រើន។ នៅពេលនោះ​អ្នកធ្វើការងារ​ដោយ​ប្រើប្រាស់​កម្លាំង នឹង​លែង​ក្លាយជា​តម្រូវការ​ទៀតហើយ ព្រោះ​គេ​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​ធ្វើការ​ងារ​ពេញ 24ម៉ោង ដោយ​គ្មាន​ការ​សម្រាក និង​មិនចេះ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស។ ឱកាស​នៃ​ការគ្រប់គ្រង​ការងារ​ទាំងអស់នោះ​នឹង​ធ្លាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យាថ្មីៗដែលមាន​សមត្ថភាព​ផ្តល់​សេវាកម្ម​គ្រប់គ្រង​ការងារ​ដល់​ក្រុមហ៊ុនធំៗដែល​ត្រូវ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម៕

  • Sex កាន់តែច្រើន កាន់តែរឹតចំណងអាពាហ៍ពិពាហ៍

    Sex កាន់តែច្រើន កាន់តែរឹតចំណងអាពាហ៍ពិពាហ៍

    ទោះជាមិនបាននិយាយប្រាប់ក៏អ្នកបានដឹង និងអនុវត្តរួចទៅហើយ ព្រោះតែវាជាសភាវគតិរបស់មនុស្សទៅហើយ។ ប៉ុន្តែអ្វីដែលចង់បង្ហាញនៅពេលនេះគឺ វិធីសាស្រ្តក្នុងការរឹតបន្តឹងចំណងមេត្រីភាពរវាងប្ដី-ប្រពន្ធថ្មោងថ្មី ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួចឱ្យកាន់តែមានភាពផ្អែមល្ហែមទ្វេដងលើសពីការរំពឹងជាមួយនឹងសកម្មភាពលើគ្រែ។ តើអ្នកដឹងទេថា សិច មានឥទ្ធិពលយ៉ាងណាក្នុងជីវិតរបស់អ្នក? បើចង់ជ្រាបច្បាស់សូមតាមដាននូវកម្រងអត្ថបទនៅខាងក្រោមនេះដូចតទៅ…..។

    បង្កើនភាពស្និទ្ធស្នាល : ការរួមភេទពិតជាមានឥទ្ធិពលយ៉ាងអស្ចារ្យ ដែលអាចធ្វើឱ្យដៃគូស្នេហាមានភាពស្និទ្ធស្នាលទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងពេញទំហឹង។ មានគូស្នេហ៍ជាច្រើនបានបង្ហាញថា ឱកាសនៃការទទួលបានសេចក្ដីសុខ សុភមង្គលមានកាន់តែច្រើន ជាមួយនឹងទំនាក់ទំនងស្នេហារវាងប្ដីប្រពន្ធ ដ្បិត សិច ឬការរួមភេទនេះគឺជាផ្នែកមួយយ៉ាងសំខាន់បំផុត និងមិនអាចចៀសវាងបាន។ ម៉្យាងទៀត ភាពស្និទ្ធស្នាលមួយនេះក៏ជាលក្ខខណ្ឌពិសេសមួយដែលអ្នកត្រូវតែបង្កើតជាមួយនឹងដៃគូជីវិត ឬគូស្នេហ៍ដោយខានមិនបាន។

    ធ្វើឱ្យមានសេចក្ដីសុខកាន់តែខ្លាំង : មនុស្សជាច្រើនតែងគិតថា ភាពរីករាយដោយការរួមភេទគឺជាសកម្មភាពដែលអាចរក្សារូបសម្រស់ និងធ្វើឱ្យរាងកាយនៅតែមានសភាពក្មេងជាងវ័យ។ ទាក់ទងទៅនឹងជីវិតសិចនេះ មានការស្រាវជ្រាវមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Colorado-Boulder បានរកឃើញថាសេចក្ដីសុខមានការកើនឡើងប្រមាណ44% សម្រាប់អ្នកដែលបានរួមភេទ1ដងក្នុង1សប្ដាហ៍បើប្រៀធៀបទៅនឹងអ្នកមិនបានរួមភេទ។ ដោយឡែក សម្រាប់អ្នកដែលបានរួមភេទចំនួន2-3ដងក្នុង1សប្ដាហ៍អាចទទួលបានសេចក្ដីសុខប្រមាណ55%។ ដូច្នេះអ្នកអប់រំខាងផ្លូវភេទបានចោទជាសំណួរថា តើការរួមភេទអាចមានតុល្យភាពដែរឬទេ ហើយអាចធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចក្រោយពេលអនុវត្តសិចជាមួយដៃគូ? សរុបមក សិច នៅតែជាចំណុចសំខាន់ដែលអ្នកគួរតែចំណាយពេលអនុវត្ត ដើម្បីទទួលបានភាពល្អប្រសើរទាំងនេះ។

    មានសុខភាពល្អ : ការរួមភេទ គឺជាសកម្មភាពមួយដែលត្រូវបានអ្នកជំនាញចាត់ទុកថាជាការធ្វើលំហាត់ប្រាណដ៏ប្រសើរ និងធ្វើឱ្យមានអារម្មណ៍ស្ងប់ គេងលក់ស្រួល កាត់បន្ថយភាពតានតឹង បំបាត់ស្ត្រេស ជាពិសេសសម្រាប់អ្នកដែលមានទម្លាប់អនុវត្តសិចចំនួន2-3ដងក្នុង1សប្ដាហ៍ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំមានភាពល្អប្រសើរ និងចៀសផុតពីភាពប្រឈមជាមួយជំងឺផ្តាសាយ។

    ធ្វើឱ្យជីវិតរីករាយ : សម្រាប់ការលេងសើចមិនថាជាការនិយាយស្ដី ឬកាយវិការណាមួយនោះឡើយ អ្នកពិតជាអាចភ្លេចទៅតាមការរំលងផុតទៅនៃពេលវេលា។ ប៉ុន្តែចំពោះសកម្មភាពសិចវិញគេជឿជាក់ថា គ្មានអ្នកណាដែលអាចបំភ្លេចចោលនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងសុខស្រួលបានឡើយ។ ដូច្នេះ ចូរអ្នកចងចាំហើយចាប់ផ្តើមពីការលួងលោមដោយពាក្យសម្ដីផ្អែមល្ហែម បន្ថែមដោយសកម្មភាពបបោសអង្អែលថ្នមៗរហូតឈានដល់ការស្វែងរកចំណុចពិសេស ដែលអាចផ្តល់ភាពសុខស្រួលនៃជីវិតសិចរបស់អ្នក៕

  • ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

    ចំណេះដឹងថ្មី ដែលបងៗស្រ្តីមេផ្ទះបានអានហើយ ត្រូវតែលាន់មាត់ថា វ៉ាវ!

    គន្លឹះថ្មីៗល្អៗ 6យ៉ាងក្នុងការបោកគក់សម្លៀកបំពាក់ ប្ដូរការងារពិបាក ឱ្យក្លាយជារឿងងាយ។

    បងៗស្រ្តីមេផ្ទះជាច្រើនតែងតែគិតថា ការបោកគក់សម្លៀកបំពាក់គឺជាការងារមួយដែលពិបាក និងប្រើពេលវេលាច្រើន ជាពិសេសចំពោះសម្លៀកបំពាក់ណាដែលមានស្នាមប្រឡាក់ស្អិតជាប់ណែន សឹងតែបោះចោលតែម្ដង។ តែឈប់សិន! កុំអាលបោះចោលអី ព្រោះថ្ងៃនេះ ឡារ៉ែន មានគន្លឹះថ្មីៗ ល្អៗក្នុងការបោកគក់សម្លៀកបំពាក់មកជម្រាបជូន ទាំងវិធីកម្ចាត់ស្នាមកខ្វក់ដែលគិតថា បោកមិនចេញ វិធីមើលថែទាំខោអាវឱ្យនៅមានទ្រង់ទ្រាយដូចមុនដដែលមានពណ៌ស្រស់ស្អាតដដែល និងពាក់បានកាន់តែយូរឡើង មកជម្រាបជូន និងមានថែមវិធីលាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់យ៉ាងងាយៗមកចែករំលែកជូនទៀតផង។

    1. លាងសម្អាតម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដោយទឹកថ្នាំខ្ពុរមាត់
    បើបងៗស្រ្តីមេផ្ទះសង្កេតឃើញថា ម៉ាស៊ីនបោកគក់ខោអាវនៅក្នុងផ្ទះចាប់ផ្ដើមមានក្លិនមិនល្អ ឬមានស្នាមកខ្វក់ហើយនោះ បញ្ជាក់ថា ដល់ពេលត្រូវលាងសម្អាតវាចេញម្ដងហើយ ដូច្នេះគ្រាន់តែចាក់ទឹកថ្នាំខ្ពុរមាត់ប្រមាណជាកន្លះកែវចូលទៅក្នុងប្រឡោះដាក់ម្សៅសាប៊ូ បន្ទាប់មកក៏ចុចកុងតាក់បើកឱ្យម៉ាស៊ីនធ្វើការតាមធម្មតា។ តែប៉ុណ្ណឹង ទាំងមេរោគផ្សិត និងបាក់តេរីបង្កក្លិនផ្សេងៗនឹងត្រូវសម្លាប់អស់មិនខាន។

    2. កម្ចាត់ស្នាមលឿងៗលើសម្លៀកបំពាក់ដោយថ្នាំអាស្ពីរីន
    ដោយគ្រាន់តែកិនគ្រាប់ថ្នាំអាស្ពីរីន ចំនួន5គ្រាប់ រួចយកទៅលាយក្នុងទឹក2លិត្រ រួចហើយយកសម្លៀកបំពាក់ពណ៌សទៅត្រាំ (កុំភ្លេចសង្កត់ឱ្យទទឹកសព្វ) ហើយទុកចោលយ៉ាងតិច8ម៉ោង ដើម្បីរង់ចាំឱ្យជាតិអាស៊ីត សាលីស៊ីលិក ពីគ្រាប់ថ្នាំអាស្ពីរីនបញ្ចេញឫទ្ធិ បន្ទាប់មកសឹមយកមកបោកគក់តាមធម្មតា។ តែប៉ុណ្ណឹងក៏នឹងជួយឱ្យសម្លៀកបំពាក់នោះត្រឡប់ទៅជាសស្អាតបានបាត់ទៅហើយ។

    ក្រៅពីនេះ ថ្នាំអាស្ពីរីន នៅអាចកម្ចាត់ស្នាមប្រឡាក់ឈាមនៅលើខោអាវបានទៀតផង ដោយគ្រាន់តែរំលាយថ្នាំអាស្ពីរីននៅក្នុងទឹកត្រជាក់(ហាមប្រើទឹកក្ដៅជាដាច់ខាត ព្រោះនឹងធ្វើឱ្យស្នាមប្រឡាក់នោះរឹតតែជាប់ស្អិតទៅទៀត)បន្ទាប់មកក៏យកខោអាវដែលប្រឡាក់ឈាមនោះមកត្រាំ។ បើស្នាមប្រឡាក់ឈាមនោះស្ងួតចូរយកថ្នាំអាស្ពីរីនដែលកិនជាម្សៅមកដុសនៅលើស្នាមប្រឡាក់នោះ ទុកចោល2ម៉ោង រួចសឹមយកទៅបោកគក់តាមធម្មតា។

    3. មិនគួរហាលយូរពេកទេ
    ព្រោះការហាលសម្លៀកបំពាក់ចោលយូរពេក នឹងធ្វើឱ្យសាច់ក្រណាត់ឡើងរឹង ពិបាកអ៊ុតទោះបីជាឆ្នាំងអ៊ុតមានចំហាយទឹកក៏អ៊ុតឱ្យរាបមិនបានដែរ តែបើសិនជាហាលទុកចោលរហូតដល់ភ្លេចសា និងមានបញ្ហាដូចខាងដើមនោះឡារ៉ែន ណែនាំឱ្យប្រោះទឹកលើសម្លៀកបំពាក់នោះបន្តិចៗ ក៏អាចជួយឱ្យកាន់តែងាយស្រួលអ៊ុតឡើងដែរ។

    4. ដាក់ស្រោមជើងក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងដាក់បោក
    សម្រាប់អ្នកដែលមានបញ្ហា ស្រោមជើងយារ ឬច្រើនតែបាត់អស់ម្ខាងជាប្រចាំនោះ ឡារ៉ែន ណែនាំឱ្យដាក់ក្នុងថង់ស្បៃ ឬថង់សំណាញ់មុននឹងយកទៅដាក់បោកក្នុងម៉ាស៊ីន ព្រោះវាជាការថែទាំស្រោមជើងឱ្យទុកពាក់បានយូរ និងថែមទាំងមិនធ្វើឱ្យបាត់អស់ម្ខាងក្រោយពេលបោកគក់រួចទៀតផង។

    5. ស្ដារសភាពសម្លៀកបំពាក់រួញដោយសាប៊ូកក់សក់កូនក្មេង
    ស្ដារសភាពសម្លៀកបំពាក់ណាដែលរួញដោយការលាយទឹកសាប៊ូកក់សក់ក្មេងជាមួយទឹកក្ដៅឧណ្ហៗនៅក្នុងចានដែក ហើយយកសម្លៀកបំពាក់ដែលរួញនោះមកដាក់ត្រាំទុកចោលប្រមាណ5-10នាទី បន្ទាប់ពីនោះស្រង់ឡើងមកដោយមិនចាំបាច់លាងសម្អាតទេ ហើយយកទៅដាក់លើកន្សែងពោះគោដែលស្ងួត ព្រមទាំងមូររុំចូលគ្នាដើម្បីឱ្យបឺតជាតិទឹកចេញ។ ធ្វើបែបហ្នឹងដដែលៗរហូតទាល់តែសម្លៀកបំពាក់នោះត្រឡប់មកមានខ្នាតដូចដើមវិញ។

    6. ប្រើគ្រីមរំអិលសម្រាប់កោរពុកមាត់លុបស្នាមប្រឡាក់គ្រឿងសម្អាង
    បើមានស្នាមគ្រឿងសម្អាងប្រឡាក់ជាប់នៅលើសម្លៀកបំពាក់ ហើយបោកមិនចេញសោះនោះ ចូរយកគ្រីមរំអិលសម្រាប់កោរពុកមាត់មកដុសនៅលើកន្លែងដែលប្រឡាក់ ហើយទុកចោល10-15នាទី មុននឹងយកទៅបោកគក់តាមធម្មតា ហើយបើសិនធ្វើបែបនោះម្ដងហើយ នៅតែមិនទាន់ជ្រះស្អាតទៀត ចូរធ្វើដូចគ្នាម្ដងទៀត។

    សម្លៀកបំពាក់ដែលស្លៀកយូរៗទៅ វាត្រូវតែខូចទ្រង់ទ្រាយ រាងរៅឬស្លេកពណ៌ខ្លះៗជារឿងធម្មតា តែយើងអាចពន្យារពេលការប្រើប្រាស់ឱ្យបានយូរឡើងតាមរយៈគន្លឹះល្អៗទាំងអស់ខាងលើដែលវានឹងជួយរក្សាទ្រង់ទ្រាយ និងពណ៌របស់សម្លៀកបំពាក់ឱ្យនៅតែស្អាត ភ្លឺរលោង មើលទៅមិនចាស់ព្រមទាំងទុកស្លៀកពាក់បានកាន់តែយូរឡើងទៀតផង៕

  • សំអាងការ ក្រវាន់ ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ថ្ងៃពិសេសរបស់លោកអ្នក!

    សំអាងការ ក្រវាន់ ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ថ្ងៃពិសេសរបស់លោកអ្នក!

    សំអាងការ ក្រវាន់ មានសម្លៀកបំពាក់ និងគ្រឿងអលង្ការ ទាំងបុរាណ ទាំងសម័យ ជាច្រើនពណ៌ ជាច្រើនម៉ូដ យ៉ាងប្រណីត សម្រាប់ជាជម្រើសជូនអតិថិជន។

    សំអាងការ ក្រវាន់ មានបុគ្គលិកទទួលភ្ញៀវ ប្រកបដោយភាពរួសរាយរាក់ទាក់ និងមានជំនាញខ្ពស់ក្នុងការផ្តល់សេវាកម្មជូនដល់លោកអ្នក។

    សំអាងការ ក្រវាន់ មានក្រុមជាងតុបតែង សំអិតសំអាង ដែលមានស្នាដៃដ៏ចំណាន និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យសំអាងការ។

    សំអាងការ ក្រវាន់ បានចាប់ផ្តើមដំណើរការជាផ្លូវការនៅខែមករា ឆ្នាំ2018

    អគារលេខ18C ផ្លូវលេខ328 សង្កាត់ទួលស្វាយព្រៃ2 ខណ្ឌចំការមន រាជធានីភ្នំពេញ
    ទូរស័ព្ទ : 097 745 5757 / 095 234 567

  • រន្ធត់ចិត្ត!! Selena Gomez កំពុងព្យាបាលជំងឺផ្លូវចិត្ត និងមានបញ្ហាជំងឺក្រលៀន

    រន្ធត់ចិត្ត!! Selena Gomez កំពុងព្យាបាលជំងឺផ្លូវចិត្ត និងមានបញ្ហាជំងឺក្រលៀន

    តាមរយៈសារព័ត៌មាន Mthai ដែលចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេងនាង Selena Gomez មានភាពភ្ញាក់ផ្អើល ហើយរន្ធត់ចិត្តជាខ្លាំង ខណៈដែលទទួលដំណឹងថា តារាស្រីរូបនេះ កំពុងសម្រាកក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្ត បើទោះបីជានាង ទើបតែជាពីការវះកាត់ប្ដូរក្រលៀនហើយថ្មីៗនេះ ដោយសុវត្ថិភាព ។

    សារព័ត៌មានបរទេសបានធ្វើការចេញផ្សាយថា បើទោះបីជាការវះកាត់របស់តារាស្រីវ័យ 26 ឆ្នាំរូបនេះ បានទទួលជោគជ័យក៏ពិតមែន តែនាងត្រូវពិនិត្យសុខភាពជាប្រចាំ នៅក្នុងដំណាក់កាលទី 2 និង ទី 3 នៃសប្ដាហ៍បន្ដបន្ទាប់ ព្រោះនាងមានគ្រាប់ឈាមសថយចុះ ដែលបានបង្ហាញពីលិទ្ធផលអាការជំងឺ នោះអាចបណ្ដាលមកពីក្រលៀនដែលទើបនឹងវះកាត់ថ្មី។ គ្រូពេទ្យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បញ្ហាដ៏គ្រោះថ្នាក់មួយនេះ អាចបណ្ដាលមកពី នាងSelena Gomez មានបញ្ហាវិប្បត្តផ្លូវចិត្ត និងកើតវិតុកង្វល់ខាងផ្លូវអារម្មណ៍ខ្លាំងពេក ជាហេតុជំរុញឱ្យនាងធ្លាក់ខ្លួនទៅរកសភាពទន់ខ្សោយកម្លាំង និងសុខភាពមិនរឹងមាំ។

    គ្រូពេទ្យក៏បានបញ្ជាក់បន្ថែមថា ខណៈនេះ តារាចម្រៀងស្រីរូបនេះ កំពុងសម្រាកព្យាបាលផ្លួវចិត្ត នៅឯមន្ទីរ East Coast ដែលត្រូវការពេលវេលាព្យាបាលទៅតាមដំណាក់កាលនិមួយៗ និងបរិស្ថានជុំវិញខ្លួនផងដែរ។ សូមជម្រាបថា មានអ្នកគាំទ្រជាច្រើន បានជូនពរឱ្យតារាស្រីរូបនេះ បានឆាប់ជាសះស្បើយ ៕

  • ធ្លាយដំណឹង !! កំពូលតារាចម្រៀង Jessie J មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុសរូបសង្ហា

    ធ្លាយដំណឹង !! កំពូលតារាចម្រៀង Jessie J មានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុសរូបសង្ហា

    តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន People កំពូលតារាចម្រៀងស្រីសំឡេងខ្ពស់ Jessie J ត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយតារាសម្ដែងប្រុសល្បីឈ្មោះរូបសង្ហា លោក Channing Tatum ។

    ប្រភពសារព័ត៌មានដដែលបានបង្ហើបថា រយៈពេលមួយសប្ដាហ៍កន្លងមក តារាចម្រៀងស្រីរូបនេះ បានបណ្ដើរគូស្នេហ៍នៅកន្លែងរៀនវ៉ាយកូនហ្គូលជាមួយនឹងគ្នា ហើយមុននេះពួកគេក៏បានទាក់ទងគ្នាក្រោយការប្រគំតន្ត្រីទេសចរណ៍ពេញពិភពលោក អស់រយៈពេល 2 ទៅ 3 ខែកន្លងមកដែរ។ តែយ៉ាងណាមិញ តារាចម្រៀង Jessie J នៅតែមិនទាន់បានប្រកាស និងអះអាងអំពីទំនាក់ទំនងជាមួយតារាសម្ដែងប្រុសរូបនេះ នៅក្នុងឋានៈអ្វីឱ្យពិតប្រាកដនៅឡើយទេ ។

    គួររំឭកផងដែរថា តារាសម្ដែងប្រុស Channing Tatum បានលែងលះជាមួយអតីតភរិយាអ្នកនាង Jenna Dewa អស់រយៈពេល 9 ឆ្នាំមកហើយ នៅខណៈនេះ លោកហាក់បីដូចជា កំពុងព្យាយាមទាក់ទងតារាចម្រៀងស្រី Jessie J យ៉ាងមុតមាំផងដែរ ៕

  • កំពូលរាជនីសម្រស់ ហ្វាន ពីងពីង ( Fan Bingbing ) បង្ហាញខ្លូនជាលើកដំបូង បន្ទាប់ពីបាត់ខ្លួនយ៉ាងសម្ងាត់ខណៈផ្ទុះរឿងអាស្រូវ

    កំពូលរាជនីសម្រស់ ហ្វាន ពីងពីង ( Fan Bingbing ) បង្ហាញខ្លូនជាលើកដំបូង បន្ទាប់ពីបាត់ខ្លួនយ៉ាងសម្ងាត់ខណៈផ្ទុះរឿងអាស្រូវ

    តាមរយៈសារព័ត៌មាន Kenh 14 ទើបចេញផ្សាយនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2018 នេះ បានឱ្យដឹងថា ខណៈនេះ កំពូលតារាសម្ដែងស្រីចិន នាង ហ្វាន ពីងពីង ( Fan Bingbing ) ត្រូវបានសារព័ត៌មានចិន បង្ហាញរូបភាពជាលើកដំបូង។

    បន្ទាប់ពីទទួលបានដំណឹងបាត់ខ្លួនយ៉ាងសម្ងាត់របស់តារាស្រីរូបនេះ ដោយសារមានរឿងអាស្រូវគេចបង់ពន្ធក្នុងចំនួនទឹកប្រាក់ប្រមាណ 3100 ពាន់លានដុល្លារ និងមិនចូលខ្លួនបង់ពន្ធជូនអាជ្ញាធរពន្ធដារនោះ តារាស្រីរូបនេះ ទើបតែបានបង្ហាញខ្លូនជា​លើក​ដំបូង​នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង Beijing នៅក្នុងឈុតសម្លៀកបំពាក់ព័ណខ្មៅ ។

    វត្តមាន​ដំបូង​ជា​សាធារណៈ​នេះ តារា​ស្រី​វ័យ 37 ​ឆ្នាំ​រូប​នេះ បាន​​ស្លៀក​ឈុត​ខ្មៅ ដើរ​ចេញ​ពី​ព្រលាន​យន្តហោះ​យ៉ាង​ស្ងាត់​ៗ ដោយ​មាន​អង្គរក្ស​មួយ​រូប​ បើក​ឆត្រ​បាំង​ការពារ​​នាង។ ទោះ​បី​ជា​រូប​នាង មាន​រឿង​អាស្រូវ​ និងរងការរិះគន់យ៉ាងចាស់ដៃពី​សំណាក់​មហាជន​ជា​ច្រើន​ក្ដី ប៉ុន្តែ​វត្តមាន​លើក​នេះ នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន កោត​សរសើរ​រូប​សម្រស់ និង​ស្ទីល​ស្លៀកពាក់​​របស់​នាង​ដដែល៕

  • ដំណាំបន្លែ ននោងជ្រុង

    ដំណាំបន្លែ ននោងជ្រុង

    ននោងជ្រុង មានឈ្មោះខាងវិទ្យាសាស្រ្តថា Luffa acutangula Roxb. ជារុក្ខជាតិវល្លិ៍វារតោងមានអាយុកាលខ្លី អាចទ្រាំទ្រនឹងធាតុអាកាសក្ដៅស្ងួត ភ្លៀងផ្គរ គ្មានរោគបៀតបៀន និងសត្វល្អិតរំខានឡើយ មានដៃ ឬប្រមោយចាប់តោងជួយយឹតយោងដើម។ ននោងជ្រុងខុសពីននោងប្រភេទផ្សេងទៀតត្រង់ដែលផ្លែមានលក្ខណៈជាទ្រនុងជ្រុងច្រើនជ្រុង វែងតាំងពីទងរហូតដល់ចុងផ្លែ សម្បករាងគ្រើម មានពណ៌បៃតងចាស់មានផ្កាពណ៌លឿងស្រស់ និងរីកនៅពេលល្ងាច។សម្រាប់ពូជដែលដាំដុះនៅមិនទាន់មានការបែង-ចែកលម្អិតច្បាស់លាស់នៅឡើយ ភាគច្រើនជាពូជតាមតំបន់ អាចលូតលាស់ធំធាត់បានល្អគ្រប់រដូវកាល សីតុណ្ហភាពដែលស័ក្តិសមល្អ គឺប្រមាណ 20 -30អង្សា និងត្រូវការពន្លឺថ្ងៃចំរហូតពេញមួយរយៈពេលដាំដុះ(ដាំនៅកណ្ដាលវាល)។

    – ការដាំដុះ
    • ការត្រៀមដី : ននោងជ្រុងមានប្រព័ន្ធចាក់ឫសជ្រៅកម្រិតមធ្យម ដូច្នេះចូរភ្ជួរដីជម្រៅប្រមាណ20 – 25សង់ទីម៉ែត្រ។ ហាលដីទុកចោល 7ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុស រួច-រាស់ច្របល់ដីឱ្យចូលគ្នា។ បើជាដីស្អិត និងដី-ខ្សាច់ គួរបន្ថែមចំនួនការដាក់ជីឱ្យបានច្រើនជាងដីប្រភេទផ្សេង និងបើរកឃើញថា ដីមានសភាពជាអាស៊ីតច្រើន ចូរដាក់កំបោរសដើម្បីជួយសម្រួលសភាពដី បន្ទាប់ពីនោះសឹមរាស់ដីកិនឱ្យម៉ដ្ឋល្អិតមុននឹងធ្វើការបណ្ដុះដាំ។
    • វិធីការដាំ : ជីករណ្ដៅជម្រៅប្រមាណ2 – 4សង់ទីម៉ែត្រ ដោយទុកចម្ងាយឆ្ងាយពីគ្នា 1.5ម៉ែត្រ ចម្ងាយពីមួយជួរទៅមួយជួរ 1ម៉ែត្រ។ ទ្រាប់បាតរណ្ដៅដោយជីកំប៉ុសសរីរាង្គប្រមាណ 1 – 2គីឡូក្រាមក្នុង 1រណ្ដៅ រួចទម្លាក់គ្រាប់ពូជចូលទៅ 4 – 5គ្រាប់ ក្នុង 1រណ្ដៅ(ករណីមិនចាំបាច់បណ្ដុះកូនជាមុន) ឬយកកូនននោងមកដាក់ដាំក្នុង1រណ្ដៅ 1ដើម បន្ទាប់មកលុបពីលើដោយដីលាយជាមួយលាមកគោបន្តិច មុននឹងយកចំបើងស្ងួតមកគ្របពីលើមួយជាន់ទៀត។ ក្នុងករណីដាក់ដាំដោយគ្រាប់ បន្ទាប់ពីដាំបាន 10 – 15ថ្ងៃ គួរដកកូនននោងចេញខ្លះ ដោយទុកឱ្យនៅសល់តែមួយដើមបានហើយ។ការធ្វើទ្រើង ពេលចូលដល់អំឡុងថ្ងៃទី15 – 20 ក្រោយការដាំ គួរធ្វើទ្រើងទុកឱ្យកូនននោងវារឡើង ដោយដោតឈើទ្រើងវែងៗប្រមាណ 2-2.5ម៉ែត្រ ដាក់ឱ្យមែកទ្រើងប៉ះគ្នា រួចចងផ្នែកខាងចុងទ្រើងចូលគ្នា។

    ** វិធីការមើលថែទាំរក្សា
    • ការស្រោចទឹក : គួរស្រោចទឹកយ៉ាងជាប់លាប់រៀងរាល់ថ្ងៃ 1ថ្ងៃ 1ដង ឬព្រឹក – ល្ងាចក្នុងរដូវក្ដៅ។ ការបង្ហូរទឹកតាមចន្លោះរងគឺជារឿងដែលល្អបំផុត ព្រោះមិនគួរឱ្យដើមននោងខ្វះទឹកក្នុងអំឡុងពេលចេញផ្កា និងក្ដិបជាដាច់ខាត។
    • ការដាក់ជី : នៅពេលដើមននោងអាយុបាន 25 – 30ថ្ងៃ ចូរជ្រំដីជុំវិញឆ្ងាយពីដើម 10សង់ទីម៉ែត្រ រួចដាក់ជីកំប៉ុសប្រមាណ 1ក្ដាប់ដៃក្នុង1រណ្ដៅ មុននឹងលុបដីទៅវិញ បន្ទាប់ពីនោះចូរដាក់ជីកំប៉ុសសរីរាង្គជុំវិញគល់តាមប្រក្រតីរៀងរាល់ 10 – 15ថ្ងៃម្ដង។
    • ការការពារ និងកម្ចាត់សត្រូវដំណាំ : គួរបាញ់ទឹកថ្នាំឱសថបុរាណដែលត្រាំពីសម្បកស្ដៅដើមស្បៃរឿងរៀងរាល់ 7ថ្ងៃម្ដង ដើម្បីកម្ចាត់សត្វល្អិត និងដង្កូវបំផ្លាញដំណាំ។

    ** វិធីប្រមូលផល
    អាយុការប្រមូលផលស្ថិតក្នុងអំឡុងពេលប្រមាណជា 50 – 60ថ្ងៃបន្ទាប់ពីទម្លាក់គ្រាប់ពូជដាក់ដាំ។ គួរជ្រើសរើសប្រមូលផលនៅពេលដែលផ្លែននោងជ្រុងនៅខ្ចី មានប្រវែងប្រមាណជា15 – 20សង់ទីម៉ែត្រ ដើម្បីឱ្យសាច់ផ្លែននោងនៅសខ្ចី ទន់ល្មមបរិភោគ។ មិនគួរទុកឱ្យផ្លែចាស់នៅលើដើមឡើយ ព្រោះនឹងកើតមានការដណ្ដើមជីវជាតិអាហាររវាងផ្លែផ្សេងទៀត ធ្វើឱ្យទទួលបានបរិមាណតិច និងផ្លែមិនសូវវែងរលូនល្អ តែក្នុងករណីទុកផ្លែធ្វើពូជ អាចបណ្ដោយទុកឱ្យទុំនៅលើដើមបាន មុននឹងបេះយកមកប្រឡេះយកគ្រាប់ពូជទៅហាលថ្ងៃរហូតស្ងួត និងរក្សាទុកសម្រាប់ដាំដុះជាបន្ត៕

  • បេក្ខនារី​កម្ពុជា​ឆ្លងផុត​វគ្គ Top20 មានឈុត​តំណាង​ជាតិល្អ​ដាច់គេ

    បេក្ខនារី​កម្ពុជា​ឆ្លងផុត​វគ្គ Top20 មានឈុត​តំណាង​ជាតិល្អ​ដាច់គេ

    បេក្ខនារីបវរកញ្ញា ឌី លីកា ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជា «ទេពីស្រ៊ីសួគ៌បវរឥសានបុរៈ» បានឆ្លងផុតវគ្គ20ប្រទេស (Top20) ដែលមានឈុតតំណាងជាតិល្អដាច់គេហើយ នាល្ងាចថ្ងៃទី15 ខែតុលានេះ និងកំពុងបន្តទៅវគ្គ១០ប្រទេស (Top10) ដែលមានឈុតតំណាងជាតិល្អដាច់គេ ចាប់ពីម៉ោងនេះរហូតដល់ថ្ងៃទី25 ខែតុលា ឆ្នាំ2018ខាងមុខ។

    គិតត្រឹមម៉ោង ៥ល្ងាចនេះ ជាលិទ្ធផលប្រចាំតំបន់អាស៊ី គឺចំនួនបោះឆ្នោតគាំទ្រដល់ឈុតតំណាងជាតិរបស់កម្ពុជា ទទួលបាន 21.500.350 ពិន្ទុ ជាឈុតលេខ1 លើ ឈុតតំណាងជាតិរបស់វៀតណាម ដែលមានចំនួន 20.600.405 ពិន្ទុ។ គួរបញ្ជាក់ថា ការឱ្យពិន្ទុគឺតាមរយៈ like ស្មើ 1ពិន្ទុ និងការ share ទទួលបាន 5ពិន្ទុ ដូច្នេះសូមបងប្អូនបន្តការ Like និង ស៊ែរនៅរូបខាងក្រោមនេះ៖ ដើម្បីចូលទៅបោះឆ្នោត សូមចុចកន្លែងនេះ។

    ជាមោទនភាពផងដែរ សម្រាប់ជាតិកម្ពុជាយើង ដែលបានការឆ្លងផុតវគ្គ Top20 ដែលគ្រងឈុតសម្លៀកបំពាក់តំណាងជាតិល្អដាច់គេ ពិសេសឈុតសម្លៀកបំពាក់តំណាងជាតិរបស់កម្ពុជា ទទួលបានការបោះឆ្នោតគាំទ្រខ្ពស់ផុតគេតែម្ដង។
    តែទោះយ៉ាងជាណា បេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា នៅតែត្រូវការកម្លាំងចិត្ត និងការ Like និង Share ពីសំណាក់ជនរួមជាតិខ្មែរ ទាំងអស់គ្នាបន្តទៀត។ វគ្គក្រោយនឹងត្រូវឱ្យបងប្អូនជួយបោះឆ្នោតម្តងទៀត ដែលត្រូវជ្រើសរើសចំនួន 10 បេក្ខភាព ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះមាន 5នាក់ ត្រូវរើសដោយគណៈកម្មការ និង 5នាក់ ទៀតនឹងត្រូវជ្រើសរើសតាមការ like និង share ដូចវគ្គនេះដែរ។
    ខាងក្រោមនេះជាលទ្ធផលដែលទទួលបានពីការបោះឆ្នោតតាមរយៈការ Like និង Share៖

    Miss Grand Cambodia


    Miss Grand Vietnam


    Miss Grand Haiti


    Miss Grand Indonesia


    Miss Grand Mexico


    Miss Grand Paraguay


    Miss Grand Peru


    Miss Grand Philippines


    Miss Grand India


    Miss Grand Myanmar

  • អ្នកនាង ខាត់ សុឃីម និយាយរឿងចោលសំរាមផ្ដេសផ្ដាស វត្តពុទ្ធគិរីវង្ស

    អ្នកនាង ខាត់ សុឃីម និយាយរឿងចោលសំរាមផ្ដេសផ្ដាស វត្តពុទ្ធគិរីវង្ស

    បន្ទាប់ពីភ្ជុំបិណ្ឌថ្មីៗកន្លងទៅនេះ មានការចែកចាយពេញបណ្ដាញ សង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹង វត្តពុទ្ធគិរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលបានកសាង ព្រះពុទ្ធបដិមា 84000 អង្គលើភ្នំ ជាពិសេសគឺកំពុងទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងគោរពបូជាយ៉ាងសន្ធឹកសន្ធាប់នោះ ស្រាប់តែពេលនេះបានប្រែក្លាយទៅជា ទីកន្លែងពោរពេញទៅដោយ សំរាមកកកុញ នៅកន្លែងទីសក្ការៈបូជា និងកំពុងតែទទួលរងនូវការរិះគន់ ពីសំណាក់មហាជន យ៉ាងច្រើនផងដែរ។

    ទង្វើនៃការចោលសំរាមគ្មានសណ្ដាប់ធ្លាប់បែបនេះ ធ្វើឱ្យតារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងការរិះគន់ និងពន្លះចំៗ ដល់ប្រជាជនខ្មែរមួយចំនួន ដែលបានបោះចោលសំរាម ផ្ដេសផ្ដាស គ្មានរបៀបទាំងអស់នេះ។

    ដោយយោងតាមគណនីហ្វេសប៊ុក របស់តារាពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានសរសេរសារ យ៉ាងដូច្នេះថា «ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺទៅដើរនៅទីណាចោលសំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ ក៏ចាក់ផ្សាយពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួន ដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»៕