កីឡាការិនីវាយកូនបាល់ Simona Halep ដែលជាម្ចាស់ជើងឯក French Open នឹងបញ្ចប់ឆ្នាំនេះ ក្នុងនាមជាកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកសម្រាប់រដូវកាលទី2 ជាប់ៗគ្នា។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាវាយកូនបាល់ផ្នែកនារីហៅកាត់ថា WTA កាលពីថ្ងៃចន្ទ។
កីឡាការិនីសញ្ជាតិរ៉ូម៉ានី វ័យ 27ឆ្នាំរូបនេះ បានផ្តួលកីឡាការិនី Sloane Stephens ក្នុងព្រឹត្តិការណ៍ French Open ដើម្បីឈ្នះពានក្នុងកម្មវិធី Grand Slam ជាលើកទី1 របស់គេ កាលពីខែមិថុនា ហើយ និងបានចំណាយរយៈពេល 40សប្តាហ៍ដោយស្ថិតនៅលើកំពូលតារាង នៅចុងរដូវកាលនេះ។ Halep បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ WTA ថា៖ «ការបញ្ចប់រដូវកាលនេះ ក្នុងនាមជាកីឡាការិនីមានចំណាត់ថ្នាក់លេខ1 ក្នុងពិភពលោកកាលពីឆ្នាំមុន គឺជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំ។ ការរក្សាបានចំណាត់ថ្នាក់នេះជាលើកទី2 ក្នុងឆ្នាំ2018 គឺជាការសម្រេចបាននូវសមិទ្ធផលដ៏ពិសេសមួយ ជាពិសេស ក្រោយពីការឈ្នះពាន Grand Slam ជាលើកទី1 របស់ខ្ញុំ នៅឆ្នាំនេះ»។
ខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងតង់ទី2 ខណៈដែលក្រុមម្ចាស់ជើងឯកពិភពលោកបារាំង បានធ្វើការវាយបកដេញតាមពីក្រោយ ដើម្បីផ្តួលក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងលទ្ធផល 2-1 ក្នុងយុទ្ធនាការ UEFA Nations League កាលពីថ្ងៃអង្គារ និងបានបង្កើតឱ្យមានភាពស្រពេចស្រពិលជុំវិញអនាគតរបស់លោក Joachim Loew។
ខ្សែបម្រើ Toni Kroos បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី14 សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ុន្តែ Griezmann បានបង្កើតឱ្យមានការវាយបកដ៏គួរឱ្យរំភើបមួយ ក្នុងការប្រកួតលើកទី1 រវាងក្រុមទាំង2 នាកីឡដ្ឋាន Stade de France ចាប់តាំងពីការប្រកួតមិត្តភាពកាលពីខែវិច្ឆិកា ឆ្នាំ2015 ដែលត្រូវបានរំខានដោយសារតែការវាយប្រហារបែបភេរវកម្មជាបន្តបន្ទាប់ក្នុងរដ្ឋធានីរបស់បារាំង។ គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានប្រើប្រាស់ក្រុមដ៏ខ្លាំងមួយដែលបានចូលលេងក្នុង World Cup វគ្គផ្តាច់ព្រ័ត្រ ខណៈដែល Presnel Kimpembe ជាកីឡាករថ្មីតែម្នាក់ដែលបានចូលជំនួសខ្សែការពារ Samuel Umtiti។ ការរងបរាជ័យ 3-០ របស់ក្រុមអាល្លឺម៉ង់ ក្រោមស្នាដៃក្រុមជម្រើសជាតិហូឡង់ កាលពីថ្ងៃសៅរ៍ បានធ្វើឱ្យលោក Loew ផ្លាស់ប្តូរកីឡាករ 5នាក់ ខណៈដែលលោកបានបន្ថែមល្បឿនក្នុងតំបន់ប្រយុទ្ធ ជាមួយនឹងការដាក់បញ្ចូល Leroy Sane និង Serge Gnabry។ ទោះបីជាយ៉ាងណា ក្រោយពីការប្រកួតកាលពីថ្ងៃអង្គារ លោក Loew នៅតែមានការរឹងទទឹង និងបានកោតសរសើរចំពោះការបង្ហាញពីទម្រង់លេងរបស់ក្រុមខ្លួន។
កន្លងទៅថ្មីៗនេះ Miss Grand របស់កម្ពុជាកញ្ញា ឌី លីកា បានទទួលការជ្រើសរើសជាប់លេខមួយ ដោយទទួលបានការ Like និង Share ច្រើនជាងគេ ប៉ុន្តែមិនទាន់ចប់នោះទេត្រូវប្រកួតនៅវគ្គ TOP 10 និងវគ្គផ្តាច់ព្រ័ត្រទៀត។ ខណៈនៅថ្ងៃទី 17 ខែតុលា នេះ ជាថ្ងៃកំណត់ដែលកម្មវិធី Miss Grand International តម្រូវឱ្យបេក្ខភាពនារីតំណាងប្រទេសនីមួយៗមកពីជុំវិញពិភពលោក បង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងឈុតប៊ីគីនី ឬ ឈុតហែលទឹក ។