Category: សង្គម និងសេដ្ឋកិច្ច

  • រាជិនីកន្រ្ទឹម អះអាង កន្ត្រឹមជារបស់ខ្មែរ តែថៃអភិរក្សកន្រ្ទឹមខ្លាំងជាង ទើបល្បីល្បាញខ្លាំងនៅប្រទេសថៃ

    រាជិនីកន្រ្ទឹម អះអាង កន្ត្រឹមជារបស់ខ្មែរ តែថៃអភិរក្សកន្រ្ទឹមខ្លាំងជាង ទើបល្បីល្បាញខ្លាំងនៅប្រទេសថៃ

    ក្នុងពិធីឡើងផ្ទះកន្រ្ទឹម អមដោយពិធីថ្វាយគ្រូ និងការសម្ដែងសិល្បៈចម្រុះពីរប្រទេសកម្ពុជា និងថៃ យ៉ាងគគ្រឹកគគ្រេង នៅតំបន់ត្រាវកុត ខេត្តសៀមរាប នៅពីថ្ងៃទី១៦ វិច្ឆិកា អ្នកនាង រិន រ័កដា ដែលរដ្ឋមន្ត្រីក្រសួងព័ត៍មាន លោក ខៀវ កាញ៉ារីទ្ធ បានឱ្យឈ្មោះថាជា រាជិនីកន្រ្ទឹម និងជាតារាកន្រ្ទឹមល្បីល្បាញរបស់ថៃ ។

    អ្នកនាងថា បានអះអាងថា កន្ត្រឹមគឺជារបស់ខ្មែរតែប៉ុណ្ណោះ ហេតុផលដែលកន្រ្ទឹម ត្រូវបានល្បីល្បាញក្នុងប្រទេសថៃជាង គឺដោយសារតែបងប្អូនខ្មែរភាគច្រើនដែលជាអ្នកអភិរក្សកន្រ្ទឹម បានក្លាយជាជនជាតិលើទឹកដីថៃ ក្រោយពេលទឹកដីសុរិន្ទក្លាយជារបស់ថៃប៉ុណ្ណោះ។ អ្នកនាង រិន រ័កដា ដែលគេស្គាល់ថាតារាកន្រ្ទឹមល្បីល្បាញនៅសុរិន្ទ បានថ្លែងជនជាតិដើមខ្មែរ រស់នៅខេត្តសុរិន្ទ ប្រទេសថៃ ប្រឹងប្រែងអភិរក្សកន្រ្ទឹមខ្លាំងណាស់ ដោយក្រៅពីរួបរួមគ្នាចងក្រងសិល្បករផ្នែកកន្រ្ទឹមទាំងនៅកម្ពុជា និងនៅសុរិន្ទ បង្កើតជាផលិតកម្ម ដើម្បីអភិរក្សសិល្បៈកន្រ្ទឹមមិនអោយបាត់បង់អ្នកនាង ក៍បានចំណាយថវិកាប្រមាណជា20ម៉ឺនដុល្លារ សង់ផ្ទះកន្រ្ទឹមនៅត្រាវកុត ខេត្តសៀមរាប ដើម្បីអភិរក្សកន្រ្ទឹមរបស់ខ្មែរនោះផង។

    អ្នកនាងថា ផ្ទះកន្រ្ទឹម សង់ឡើងដើម្បីទុកជាកន្លែងសិក្សា និងបង្ហាត់បង្ហាញសិល្បៈកន្រ្ទឹម ដែលមានតួនាទី ដូចគ្នានឹងសារមន្ទីរកន្រ្ទឹម និងជាសាលាបណ្ដុះបណ្ដាល ទើបអ្នកនាងសម្រេចធ្វើពិធីឡើងធំកាលពីថ្ងៃទី16 វិច្ឆិកា ដោយក្រៅពីធ្វើពិធីថ្វាយគ្រូធំដុំ ក៏មានការប្រគំតន្ត្រីកន្រ្ទឹមនាយប់នោះ។ អ្នកនាងថា កន្រ្ទឹមមិនមែនជារបស់ជនជាតិថៃទេ គឺជាកម្មសិទ្ធិរបស់ខ្មែរពិតប្រាកដ ប៉ុន្តែបណ្ដាលមកពីជនជាតិខ្មែរលើនៅសុរិន្ទ ដែលបច្ចុប្បន្នគឺជាទឹកដីថៃ ទើបបងប្អូនខ្មែរមួយចំនួន យល់ថា កន្រ្ទឹមជារបស់ថៃ។ អ្នកនាងថា ដោយសារតែចង់អភិរក្សសិល្បៈកន្រ្ទឹមអោយពិភពលោកដឹងថា សិល្បៈនេះជារបស់ខ្មែរ ទើបអ្នកនាង និងសិល្បករកន្រ្ទឹមស្ទើរទាំងអស់នៅសុរិន្ទរួមគ្នា ធ្វើផ្ទះកន្រ្ទឹមនៅត្រាវកុតនោះឡើង ដោយនឹងរៀបចំគ្រូកន្រ្ទឹមៗជើងចាស់ ឱ្យមកបង្ហាត់ដល់ជនជាតិខ្មែរ ឱ្យបានយល់ដឹងពីកន្រ្ទឹម ដើម្បីឱ្យសិល្បៈមួយនេះ នៅតែត្រូវបានរក្សាក្នុងផ្នត់គំនិតជនជាតិខ្មែរ។

    ជាមួយនឹងការទម្លាយឱ្យដឹងរបស់សិល្បការិនី ដែលបានទទួលងារពីរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថាជា រាជិនីកន្រ្ទឹម បានធ្វើឱ្យជនជាត់ខ្មែរកណ្ដាលភ្ញាក់ខ្លួនក្រញ៉ាងតែម្ដង ជាពិសេសអ្នកធ្លាប់យល់ថា កន្រ្ទឹមមិនមែនជារបស់ខ្មែរទេ ដោយខ្លះយល់ថាគឺជារបស់ជនជាតិថៃ ព្រោះតែកន្រ្ទឹមនៅសុរិន្ទប្រទេសថៃរីកចំរើនខ្លាំងនោះ។ អ្នកនាង រិន រ័កដា បញ្ជាក់ថា អ្នកនាងនឹងប្រមូលតារាខ្មែរកណ្ដាលឱ្យចូលរួមអភិរក្សចង្វាក់កន្រ្ទឹមខ្មែរឱ្យបានច្រើន ដោយនឹងបន្តផលិតបទចម្រៀងកន្រ្ទឹម និងផ្សព្វផ្សាយឱ្យបរទេសដឹងថា កន្រ្ទឹមមិនមែនជារបស់ជាតិសាសន៍ណាទាំងអស់ តែជារបស់ខ្មែរសុទ្ធសាធ តាំងពីទឹកដីសុរិន្ទ មិនទាន់ក្លាយជាទឹកដីថៃ។ ក្នុងពិធីនោះ គេឃើញមានការប្រគំសិល្បៈ និងសម្ដែងរបាំ ពីសិល្បករល្បីៗមកពីសុរិន្ទ និងពីភ្នំពេញ ដល់យប់ជ្រៅ៕

     

  • សោកស្ដាយ!! កម្ពុជាបានបាត់បង់វិរៈសិល្បៈករដ៏ធំមួយរូបទៀតហើយ

    សោកស្ដាយ!! កម្ពុជាបានបាត់បង់វិរៈសិល្បៈករដ៏ធំមួយរូបទៀតហើយ

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្តិច បានឱ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង 1 រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 ក្នុងជន្មាយុ 82ឆ្នាំ ដោយជរាពាធ ។

    បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី៕

  • ហូឡង់ រីករាយក្នុងការយកឈ្នះលើបារាំង ខណៈអាល្លឺម៉ង់ ធ្លាក់ចេញ

    ហូឡង់ រីករាយក្នុងការយកឈ្នះលើបារាំង ខណៈអាល្លឺម៉ង់ ធ្លាក់ចេញ

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ហូ​ឡង់បាន​យកឈ្នះ​លើ​ក្រុម​​ជម្រើស​ជាតិ​បារាំងក្នុង​យុទ្ធ​នា​ការ UEFA Nations League ដើម្បី​បញ្ចប់​ការ​មិនស្គាល់​ចាញ់​របស់​ក្រុម​​ម្ចាស់​ជើង​ពិភព​លោក​មួយ​នេះ​ត្រឹម​ 15​ប្រកួត និង​​ទម្លាក់ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់​ កាល​ពី​ថ្ងៃ​​សុក្រ​។

    ខ្សែ​​បម្រើ GeorginioWijnaldum របស់​ក្លិប Liverpool បាន​ស៊ុត​បាល់​បញ្ចូល​​ទីនៅ​​ជិត​ប្រអប់​ទី ក្រោយពី​អ្នក​ចាំទី Hugo Lloris បាន​សង្គ្រោះ​បាល់​យ៉ាងល្អ​​​ពីការ​ស៊ុត​របស់​កីឡាករ Ryan Babel​​។ Lloris បាន​សង្គ្រោះ​បាល់​ជាច្រើន ដើម្បី​​ជួយ​ឱ្យ​ក្រុមខ្លួន​គេច​ផុត​ពីការ​រង​​បរា​ជ័យ ប៉ុន្តែគ្រាប់​បាល់​​ប៉េ​ណាល់​ទី​របស់​ខ្សែ​ប្រយុទ្ធ Memphis Depay នៅ​ជិត​បញ្ចប់​ការ​ប្រកួតបាន​​ផ្តល់​ជ័យជម្នះ​ដល់​ក្រុមរបស់ខ្លួន​តែម្តង​​។

    ការ​បញ្ចប់​ក្នុងលទ្ធផល​ស្មើ​ក្នុង​ប្រទេស​អាល្លឺ​ម៉ង់នៅថ្ងៃចន្ទខាងមុខនឹង​ធ្វើ​ឱ្យ​ពួក​គេ​បញ្ចប់​ដោយ​​ការ​ឈរ​លេខ​1 ក្នុង​ពូល​ ហើយការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​1 នេះនឹង​ជួយ​ឱ្យក្រុម​របស់​លោក Ronald Koeman ឈាន​ទៅ​ជុំផ្តាច់​ព្រ័ត្រ​នៃ Nations League នៅ​ខែមិថុនា ឆ្នាំ​ក្រោយ តាម​រយៈ​ការ​បញ្ចប់​ដោយ​ការ​ឈរ​​ពី​លើ​ក្រុម​បារាំងដែល​ត្រូវ​ការ​ត្រឹម​តែ​ 1​ពិន្ទុ​គត់​ក្នុង​​ទីក្រុង Rotterdam ដើម្បី​ដណ្តើម​បាន​លេខ​1​ក្នុង​ពូល​។

    ក្រុម​ជម្រើស​ជាតិ​បារាំងនៅ​តែ​អាច​បញ្ចប់​ដោយ​ការ​ឈរលេខ​1ក្នុង​ពូល ប្រសិន​បើ​​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​នឹង​ធ្លាក់​ទៅកាន់ League B នៃ​យុទ្ធ​នាការ Nations League ក្នុង​ឆ្នាំ​2020 ផ្តួលក្រុម​ជម្រើស​ជាតិ​ហូឡង់​។ ក្រោយពី​ការដ​ណ្តើម​បាន​ជ័យជម្នះ​ 2-០ របស់​ហូ​ឡង់​ បាន​​នាំ​​ឱ្យ​អាល្លឺ​ម៉ង់ ធ្លាក់ទៅលេងក្នុង​លីក​​លំ​ដាប់​ទី​2 លោក Joachim Loew ដែល​ជា​​គ្រូបង្វឹកបាន​និយាយ​ថា៖ «សម្រាប់​យើង លទ្ធផល​នេះ​ពិត​ជា​​រឿង​ដ៏គួរ​ឱ្យ​ឈឺ​ចាប់ ប៉ុន្តែយើង​ត្រូវ​តែ​ទទួល​យក​»​៕

    ប្រភព​ពី៖ Channel News Asia

  • យក់ ថិតរដ្ឋា បញ្ចេញបទចម្រៀងត្រៀមថ្ងៃបុណ្យអុំទូកមានសម្ទុះគាំទ្រខ្លាំង

    យក់ ថិតរដ្ឋា បញ្ចេញបទចម្រៀងត្រៀមថ្ងៃបុណ្យអុំទូកមានសម្ទុះគាំទ្រខ្លាំង

    ជិតដល់ថ្ងៃបុណ្យអ៊ុទូកហើយ នាពេលដ៏ឆាប់នេះ អ្នកនាង យក់ ថិតរដ្ឋា បានចេញចម្រៀងមួយបទអបអរបុណ្យប្រពៃណីជាតិបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ បទចម្រៀង «អំបុកផ្កាម្លិះ» បានច្រៀងរៀបរាប់ពីភាពល្អឥតខ្ចោះរបស់អំបុកខ្មែរ ដ៏សែនឈ្ងុយឈ្ងប់។

    នេះជាអត្ថន័យបទចម្រៀងបែបចង្វាក់ខ្មែរសុទ្ធសាធ ដែលត្រូវនឹងបរិបថនៃសង្គមជាតិខ្មែរពិសេសបងប្អូននៅតាមស្រុកស្រែចម្ការផងដែរ។ បទ «អំបុកផ្កាម្លិះ» ដែលច្រៀងដោយតារាលំដាប់យុវវ័យ យក់ ថិតរដ្ឋា នៅក្នុងផលិតកម្មថោន កំពុងតែមានអ្នកចុចចូលទៅស្តាប់លើសង្គមយូធូបច្រើនជាបន្តបន្ទាប់ ដោយសារត្រូវជាមួយឱកាសជិតបុណ្យអុំទូក។

    គេកំពុងតែរំពឹងថា បទចម្រៀងមួយនេះ នឹងនាំចិត្តកីឡាករប្រណាំងទូកទាំងអស់ មកពីខេត្តក្រុងនានា ពិតជានាំគ្នាសប្បាយរីករាយប្រកបដោយស្នាមញញឹមរាក់ទាក់ជួយគ្នាទៅវិញទៅមក៕

  • ម៉ូដថ្មីប៉ុន្មានសន្លឹករបស់ មាស សុខសោភា ធ្វើឱ្យគាំទ្រទាក់ភ្នែក និងពោលសរសើរមិនដាច់ពីមាត់

    ម៉ូដថ្មីប៉ុន្មានសន្លឹករបស់ មាស សុខសោភា ធ្វើឱ្យគាំទ្រទាក់ភ្នែក និងពោលសរសើរមិនដាច់ពីមាត់

    ដូចប្រិយមិត្តបានជ្រាបដឹងកន្លងមកហើយថា មាស សុខសោភា តារាសាងស្នេហ៍រួមអាណិកជនខ្មែរ អាមេរិកកាំង អ៊ឹត ដារ៉ា ជ្រកក្រោមដំបូលផ្ទះតែមួយនោះ តែតារាស្រីរូបនេះនៅតែរក្សារាង និងសម្រស់ស្រស់សោភាដដែល។ ជាពិសសអ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ ខណៈថ្មីៗនេះនៅលើបណ្ដាញសង្គមតារាស្រីរូបនេះ បានទម្លាយរូបជាច្រើនន្លឹកក្នុងឈុតប្រពៃណីខ្មែរធ្វើឱ្យអ្នកគាំទ្រកោតសរសើរជាខ្លាំងចំពោះរូបសម្រស់ដ៏ស្រស់សោភា និងទន់ភ្លន់គួរឲ្យទាក់ទាញ។

    គួរកកត់សម្គាល់ដដែរ បើទោះបីជា មា​ស សុខសោភា មានវ័យមិនក្រោម 30ឆ្នាំក៏ដោយ ក៏ប៉ុន្ដែកាតុបតែងខ្លួនរបស់តារាស្រីជួរមុខរូបនេះវិញ គឺសាកសមឥតខ្ចោះ មិនថាតែការឡើងឆាក ឬរាល់ពេលចូលរួមក្នុងកម្មវិធីទាំងតូចនិងធំឡើយ។ ពោលគឺ នាងមិនត្រឹមតែក្ដោបទីផ្សាចម្រៀងទេ ថែមទាំងក្ដោបបានទីផ្សារថតម៉ូដក្នុងតម្លៃថ្លៃថែមទៀតផង៕

  • ទេសចរ​ចិន​នៅតែ​ស្ថិតក្នុង​លំដាប់​កំពូល ខណៈ​ចំនួន​អ្នកទេសចរ​កើនឡើង​ជិត 12%

    ទេសចរ​ចិន​នៅតែ​ស្ថិតក្នុង​លំដាប់​កំពូល ខណៈ​ចំនួន​អ្នកទេសចរ​កើនឡើង​ជិត 12%

    របាយការណ៍​ថ្មី​បំផុត​ពី​ក្រសួងទេសចរណ៍​បានបង្ហាញ​ឱ្យឃើញថា ចំនួន​អ្នកទេសចរ​ចិន​នៅតែ​បន្ត​ស្ថិតក្នុង​លំដាប់​កំពូល​នៃ​ចំនួន​អ្នកទេសចរ​តាម​សញ្ជាតិ​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំ2018នេះ ដោយមាន​ចំនួន1,4លាន​នាក់​ដែល​បានមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា គិត​ជា​ភាគរយ​គឺ កើនឡើង71%។

    ប្រទេស​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន 4,3លាន​នាក់ ចាប់ពី​ខែមករា ដល់​ខែកញ្ញា​កើនឡើង 11,8%  បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

    របាយការណ៍​ក្រសួង​បានឱ្យដឹង​ទៀតថា ចំណែកឯ​ភ្ញៀវទេសចរ​មកពី​ប្រទេសជិតខាង​វិញ បាន​ថយចុះ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​វៀតណាម 984,000នាក់ ឡាវ 274,592នាក់ និង​ថៃ 239 ,000 នាក់។

    របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃមុន​បាន​រកឃើញថា អ្នកដំណើរ​មកពី​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​ក្រុម​ភ្ញៀវទេសចរ​ធំជាងគេ​លំដាប់​ទី5 បាន​ធ្លាក់ចុះ13% ពី​ជិត 296,500នាក់ នៅ​ឆ្នាំ2017 និង​មក​នៅត្រឹម 223ពាន់​នាក់​ក្នុង​រយៈពេល 9ខែ​នៃ​ឆ្នាំនេះ។

    ចំនួន​ភ្ញៀវទេសចរ​មកពី 10ប្រទេស​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​ចិន វៀតណាម ឡាវ ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និង​ចក្រភព​អង់គ្លេស​មាន​ចំនួន​ស្មើនឹង 3.8លាន​នាក់ ដែល​តួលេខ​នេះ​បង្ហាញថា បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​អាស៊ី​បូព៌ា​នៅតែ​ជា​ប្រភព​ភ្ញៀវទេសចរ​ភាគច្រើន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។

    រដ្ឋាភិបាល​កម្ពុជា​បានកំណត់​ទិសដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យបាន​ចំនួន 6,2 លាន​នាក់​ក្នុងឆ្នាំនេះ ដោយ​ក្រសួងទេសចរណ៍​បាន​និយាយថា ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​លើផ្លូវ​ដើម្បី​សម្រេចបាន​នូវ​តួលេខ​ទាំងនោះ​ហើយ​នៅក្នុង​រដូវ​ទេសចរ​កើនឡើង​ខ្ពស់​បានចាប់ផ្តើម​នៅពេលនេះ​ដូច្នេះ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គោលដៅ​ក្នុងការ​ទទួលបាន​ភ្ញៀវទេសចរ​ដូច​ការរំពឹងទុក​នឹង​អាចឈាន​ដល់ ឬ​អាច​កើន​លើស​ហ្នឹង​ទៀតផង។

    របាយការណ៍​បានបញ្ជាក់​ទៀតថា ការថយចុះ​នៃ​អ្នកទេសចរ​មកពី​ប្រទេសមួយ​ចំនួន​ដែល​យើង​បាន​សង្កេតឃើញ គឺជា​លទ្ធផល​នៃ​ការប្រែប្រួល​តាម​រដូវ​ក្នុង​វិស័យនេះ»។ របាយការណ៍​បានឱ្យដឹងថា ក្នុងចំណោម​ភ្ញៀវទេសចរ​ចំនួន 4,3នាក់​ដែល​បាន​ចូលមក​កម្ពុជា​នៅ​ឆ្នាំនេះ មួយចំនួន​បានធ្វើ​ឡើង​តាមផ្លូវ​អាកាស ខណៈដែល​មួយចំនួនទៀត​បាន​ចូល​តាម​ច្រក​អន្តរជាតិ​ព្រំដែន​គោក និង​ទឹក។

    ជាមួយគ្នា​នោះដែរ របាយការណ៍​ក៏បាន​រកឃើញថា ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​បរទេស​បាន​កើនឡើង10% ដែលមាន​ដល់1.4 លាន​នាក់។

    កាលពី​ឆ្នាំមុន មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 5,6 លាន​នាក់​បានមក​ទស្សនា​កម្ពុ​ជា​ដែលមាន​ចំនួន 1,2 លាន​នាក់​មកពី​ប្រទេស​ចិន៕

  • ស្ត្រី​ក្រោយពេល​ប្រសូត​បុត្រ​រួច តើ​រាងកាយ​នឹង​ប្រែប្រួល​យ៉ាងណាខ្លះ?

    ស្ត្រី​ក្រោយពេល​ប្រសូត​បុត្រ​រួច តើ​រាងកាយ​នឹង​ប្រែប្រួល​យ៉ាងណាខ្លះ?

    ស្ត្រី​ជាច្រើន​ក្រោយពេល​ប្រសូត​បុត្រ​រួច អាច​នឹង​មិនទាន់បាន​ដឹង​នៅឡើយ​ថា រាងកាយ​របស់ខ្លួន​នឹងត្រូវ​ប្រែប្រួល​យ៉ាងណាខ្លះ​នោះ។ ដូចដែល​យើងទាំងអស់គ្នា​បានដឹងហើយថា ការតាំង​គភ៌​មាន​ផលប៉ះពាល់​ដល់​រាងកាយ និង​ផ្លូវចិត្ត​របស់​យើង​ខ្លាំង​ប៉ុនណា ដូច្នេះ​បើ​ខ្លួន​អ្នក​ក៏​ទើបតែ​ប្រសូត​បុត្រ​ហើយ​មិនយូរប៉ុន្មាន​នោះ ចូរ​ត្រៀមខ្លួន​ជួបនឹង​ភាព​ផ្លាស់ប្ដូរ​ប្រែប្រួល​ខាង​រាងកាយ​ដូចតទៅ :

    រងា​ញ័រញាក់
    អាការ​រងា​ញ័រញាក់​នឹង​កើតឡើងភ្លាមៗក្រោយពេល​ប្រសូត និង​អាច​នឹង​កើតឡើង​ក្នុងអំឡុងពេល​ឆ្លងកាត់​របស់​ការ​ប្រសូត​ក្នុងដំណាក់កាលផ្សេងៗ ដែល​ស្ត្រី​ខ្លះ​អាច​សង្កេតឃើញថាក្បាលជង្គង់​របស់ខ្លួន​ញ័រញាក់​យ៉ាងខ្លាំង​ក្រោយពេល​ប្រសូត​កូន​ដំបូង​ចេញមក និង​មាន​អារម្មណ៍​រងា​ញ័រញាក់​យ៉ាងខ្លាំង​ក្នុងអំឡុង​ដែល​គ្រូពេទ្យ​ប្រសូត​កំពុងធ្វើការ​ដេរ​ស្នាមរបួស​ឱ្យ… ដែល​វា​ទៅជា​យ៉ាងនេះ ក៏ព្រោះតែ​អ័រម៉ូន​ការតាំង​គភ៌ជា​អ័រម៉ូន​ដែល​ធ្វើការ​ប្រមូល​សន្សំ​ទឹក​នៅក្នុង​រាងកាយ​ ដើម្បី​ទុក​ជំនួស​ឱ្យ​ការបាត់បង់​ឈាម​ដែល​ធ្លាប់​យ៉ាងច្រើន​កាលពី​ពេលមុន នឹង​ថយចុះ​ទៅវិញ​យ៉ាង​ឆាប់រហ័ស ទើប​ធ្វើឱ្យ​អ្នក​ម្ដាយ​ថ្មោងថ្មី​កើត​អាការ​រងា​ញាក់។ ក្រោយ​ការ​ប្រសូត​ប្រមាណ​ជា2-3ថ្ងៃ ឬ​យ៉ាងយូរបំផុត​មិន​លើស6សប្ដាហ៍ អាការ​នេះ​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង។

    ចេញ​ញើស​ច្រើន
    នេះ​ជា​វិធី​ដែល​រាងកាយ​បណ្ដេញ​វត្ថុ​រាវ​ដែល​កើត​ពី​ការតាំង​គភ៌​ចេញពី​រាងកាយ ដែល​អាចមាន​វត្ថុ​រាវ​ហូរ​ចេញ​មកពី​សុដន់​របស់​អ្នក​ទៀតផង។ ក្រៅពីនេះ​នៅ​អាចមាន​អាការ​ឈាម​ហូរ​ចេញមក​ក្រោយ​ប្រសូត​តទៅទៀត​ប្រហែលជា 6សប្ដាហ៍។ ជា​ប្រក្រតី អាការ​លេច​នោម អាការ​ចេញ​ញើស​នៅពេល​កណ្ដាលយប់ និង​ការដែល​ត្រូវ​ងើប​មើលថែទាំ​កូនតូច​ដែល​តែងតែ​នោម​ញឹកញាប់​នោះ នឹងធ្វើ​ឱ្យ​អ្នក​ត្រូវ​ភ្ញាក់ឡើង​បែប​ខ្លួន​សើម​ជាប់​រហូត​ប្រមាណ​ជា2សប្ដាហ៍ ដូច្នេះ​ចូរ​ត្រៀម​ក្រណាត់​ការពារ​សើម​ពូក​ទុកជា​ស្រេច​ផង ឬ​ការប្រើ​កន្សែងពោះគោ​ច្រើន​បន្ទះ​ក្រាល​ពីលើ​ពូក​ក៏​អាចជួយ​អ្នក​បានដែរ។

    ការឈឺចាប់​ក្រោយពេល​ប្រសូត
    អាការ​ឈឺចាប់​ក្រោយ​ប្រសូត ច្រើនតែ​បណ្ដាលមកពី​ការ​បង្រួម​ខ្លួន​របស់​ស្បូន​ឱ្យ​ត្រឡប់​ទៅរក​ទំហំ​ដើម​វិញ ហើយ​អាការ​ឈឺចាប់​នឹង​រឹតតែ​ខ្លាំងក្លា​ឡើង​បើ​អ្នក​ធ្លាប់​ប្រសូត​បុត្រ​ច្រើនដង។ ក្រៅពីនេះ​អ្នក​អាចមាន​អារម្មណ៍​ឈឺ​យ៉ាងខ្លាំង​ខណៈពេល​បំបៅ​ដោះ​កូន ដែល​នេះ​រាប់​ថា​ជា​រឿង​ប្រក្រតី។ អាការ​ឈឺចាប់​បែបនេះ​នឹង​កើតឡើង​ប្រមាណ​ជា5-7ថ្ងៃ តែមាន​ស្ត្រី​ខ្លះ​ដែល​មានកូន​ច្រើន​នឹងមាន​អាការ​ឈឺចាប់​ក្រោយ​ប្រសូត​ពី​ការ​ប្រសូត​កូន​ទី​បី កូន​ទី​បួន ឬ​កូន​ទី​ប្រាំ​នឹងមាន​ការឈឺចាប់​ខ្លាំង​ជាង​ពេល​ឈឺពោះ​មុន​ប្រសូត​ទៅទៀត។ ដូច្នេះ​អ្នក​ម្ដាយ​ដែលមាន​កូន​ច្រើន​ទាំងឡាយ គួរតែ​ត្រៀមខ្លួន​ជួបនឹង​ការឈឺចាប់​បែបនេះ​ទុកជាមុន​ផង។

    លេច​នោម​ញឹកញាប់
    ស្ត្រី​ក្រោយពេល​ប្រសូត​ច្រើន​តែមាន​អាការ​លេច​នោម ឬ​ទឹកមូត្រ​ហៀរ​ប្រឡាក់​ខោ​ញឹកញាប់ជាពិសេស​បំផុត​ពេល​លោត ឬ​សូម្បីតែ​ពេល​ដើរ​ឡើងជណ្ដើរ​ក៏ដោយ។ មូលហេតុ​គឺ​បណ្ដាលមកពី​កម្លាំង​សង្កត់​របស់​សាច់ដុំ​ម្ដុំ​ត្រគាក​ក្នុងអំឡុងពេល​ពពោះ និង​ប្រសូត​បុត្រ​កើតមាន​ភាព​ទន់ជ្រាយ ធ្វើឱ្យ​រាងកាយ​ពិបាក​គ្រប់គ្រង​ប្លោកនោម។ តែ​សំណាងល្អ​ណាស់​ដែល​អាការ​បែបនេះ​នឹង​បាត់ទៅ​វិញ​ដោយ​ឯកឯង​ក្រោយពេល​ប្រសូត​រួច2-3សប្ដាហ៍។

    ស្នាម​សង្វារ​អាច​នឹង​នៅជាប់​ជា​និរន្តរ៍
    ក្នុងអំឡុងពេល​កំពុង​តាំង​គភ៌ ស្ត្រី​ជាច្រើន​នាក់​នឹង​សង្កេតឃើញថា មាន​ស្នាម​ប្រេះ​កើតឡើង​នៅលើ​ស្បែក​ក្បាលពោះ ត្រគាក សុដន់ និង​ភ្លៅ ហើយ​ទោះជា​ស្នាម​ប្រេះ​នៅលើ​ស្បែក​ទាំងនោះនឹង​មើលទៅ​ហាក់ដូចជា​រលុប​បាត់​ខ្លះ​ក្រោយពេល​ប្រសូត​បុត្រ​រួច​ក្ដី តែ​ស្នាម​ប្រេះ​ដែល​ហៅថា“សង្វារ‟ នេះ​នឹងមិន​រលុប​បាត់អស់​ឡើយ ដែល​បញ្ហា​នេះ​ធ្វើឱ្យ​ស្ត្រី​ភាគច្រើន​ទទួលយក​មិនសូវ​ជា​បាន​ប៉ុន្មាន​ឡើយ។ តែ​មិន​ថា អ្នកមាន​អារម្មណ៍​យ៉ាងម៉េច​ក៏ដោយ ក៏​គ្មាន​ផ្លូវ​ក្នុងការ​លុប​ស្នាម​សង្វារ​នេះ​ចេញ​បានដែរ។ វិធី​ដែល​ល្អ​បំផុត គឺ អ្នក​គួរតែ​ធ្វើ​ចិត្ត​ទទួលយក​វា​ឱ្យបាន និង​គិតថា​ស្នាម​សង្វារ​ទាំងនេះ គឺជា​ភាពជោគជ័យ​ម្យ៉ាង​នៃ​ភាពជា​ម្ដាយ​ទៅ​ចុះ៕

  • ទិដ្ឋភាពពេលព្រឹកក្នុងពិធីមង្គលការរបស់ ឌីជេ ភុត និងពិធីការិនី ជុយ វរ័តយ៉ា

    ទិដ្ឋភាពពេលព្រឹកក្នុងពិធីមង្គលការរបស់ ឌីជេ ភុត និងពិធីការិនី ជុយ វរ័តយ៉ា

    តាមរយៈសារព័ត៌មាន TVpool ដែលចេញផ្សាយនៅពេលមុននេះបន្ដិច បានឱ្យដឹងថា ចំពោះតារាឯកស្រី ជុយ វរ័តយ៉ា និង ឌីជេ ភុត ភុតិឆៃ បន្ទាប់ពីអ្នកទាំងពីរបានសិក្សាចិត្តគ្នាអស់រយៈពេលជាង 5 ឆ្នាំមកហើយនោះ ទើបនៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ 2018 នេះ ជាពេលវេលាជ័យមង្គលសម្រាប់អ្នកទាំងពីរ ក្នុងការដឹកដៃគ្នាចូលរោងពិធីអាពាហ៍ពិពាហ៍ ។ យ៉ាងណាមិញ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់តារាឯកមួយគូនេះ គេមើលឃើញថា មានតារាសិល្បៈថៃជាច្រើនបានចូលរួមសម្ដែងក្ដីអបអរ។

    ចង់ដឹងថា ទិដ្ឋភាពនាថ្ងៃមង្គរបស់ ឌីជេ ភុត នាពេលព្រឹកនេះ មានសភាពស្រស់ស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖​

  • អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Stanford បង្ហាញ​វិធីសាស្ត្រ​​អប់រំ និង​តម្រង់ទិស​ដល់​កូន

    អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Stanford បង្ហាញ​វិធីសាស្ត្រ​​អប់រំ និង​តម្រង់ទិស​ដល់​កូន

    អ្នកនិពន្ធ​សៀវភៅ “វិធីសាស្ត្រ​លើកកម្ពស់​មនុស្សវ័យ​ជំទង់” និង​ជា​អតីត​អ្នកជំនាញ​អប់រំ​នៅ​សាកលវិទ្យាល័យ Stanford អ្នកស្រី Lythcott-Haims បាន​លើកឡើងថា មុន​ក្លាយជាមនុស្សពេញវ័យ​ កុមារចាំបាច់​ត្រូវមាន​ការបណ្តុះបណ្តាល និងយកចិត្តទុកដាក់​ឱ្យបាន​ខ្លាំង​ដើម្បី​ផ្តល់​មូលដ្ឋានគ្រឹះ​សម្រាប់​ការរស់នៅ​ដល់​ពួកគេ។

    កុមារ​អាច​ក្លាយជា​មនុស្ស​រឹងមាំ ឬ​ជា​មនុស្ស​ទន់ខ្សោយ​អាស្រ័យ​លើ​ការចូលរួម​មួយផ្នែកធំ​របស់​អាណាព្យាបាល ហេតុនេះ​លោកស្រី​បានផ្តល់​ដំបូន្មាន​មួយចំនួន​ដូចខាងក្រោម។

    1. អាណាព្យាបាល​ធ្វើជា​អ្នកផ្តល់សិទ្ធិ មិនមែន​ផ្តាច់ការ​នោះទេ
    តាម​ការស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​ចិត្តសាស្ត្រ បាន​រកឃើញថាអាណាព្យាបាល​ជាច្រើន​ប្រើប្រាស់​វិធីសាស្ត្រសំខាន់ៗចំនួន 3យ៉ាង​ដើម្បី​អប់រំ​កូន។ ទី1 គឺ​បណ្តែតបណ្តោយ ទី2 ប្រើ​អំណាច​ផ្តាច់ការ និង​ទី3 ផ្តល់​សិទ្ធិ​សម្រេច​ក្នុង​កម្រិត​មួយ​តែ​ស្ថិតក្រោម​ការគ្រប់គ្រង និង​តម្រង់ទិស។

    ជម្រើស 2ខាងដើម​ជា​ជម្រើស​មិនល្អ​ទាល់តែសោះ​សម្រាប់​ការអប់រំ​ក្មេង តែ​ភាគច្រើន​គេ​ឃើញថា អាណាព្យាបាល​ចូលចិត្ត​ប្រើ​វា ព្រោះ​មាន​អ្នកខ្លះ​រវល់​ខ្លាំង​ក៏​បណ្តោយ​ក្មេង​ឱ្យ​រស់នៅ​តាមបែប​បណ្តែត​បណ្តោយ ខណៈ​អ្នក​ខ្លះទៀត​ប្រើ​សិទ្ធិ​ច្រើនជ្រុល​រហូត​ធ្វើឱ្យ​ក្មេង​ក្លាយជា​មនុស្ស​មិនល្អ ឬ​បាក់ស្បាត​ជាដើម។ ចំពោះ​វិធីសាស្ត្រ​ទី3 ជា​វិធី​ល្អ​ដែល​អាចជួយ​ក្មេង​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​ដោយ​មិនបាច់​បង្ខំ។ អាណាព្យាបាល​ដែល​ប្រើ​វិធីសាស្ត្រ​ទី3 បានផ្តល់​ក្តី​ស្រឡាញ់ និង​សិទ្ធិ​មួយចំនួន​ក្នុងការ​សម្រេចលើ​វាសនា​របស់កូនៗ តែ​ពួកគាត់​នៅតែ​ប្រើ​វិធីសាស្ត្រ​ណែនាំ និង​កំណត់​លក្ខខណ្ឌ​ដើម្បី​ធានាកូនៗរបស់គាត់​មាន​សមត្ថភាព​ខ្ពស់​នៅ​ថ្ងៃ​អនាគត។

    2. កុំ​ធ្វើឱ្យ​កូន​មាន​សម្ពាធ​ជាមួយ​កិច្ចការ​ផ្ទះ
    អាណាព្យាបាល​ជាច្រើន​តែងតែ​ជំរុញ​កូន​ដោយ​ដាក់​កំហិត​ឱ្យធ្វើ​កិច្ចការ​ផ្ទះ​ឱ្យ​ហើយ​ជាមុនសិនមុននឹង​ជូនទៅ​ដើរ​កម្សាន្ត ឬ​សម្រាក តែ​ចំណុច​ទាំងអស់នេះ​អាច​ជះឥទ្ធិពល​អាក្រក់​លើ​ក្មេង​ប្រសិនបើ​គេ​មិនសូវមាន​សមត្ថភាព ឬ​ចាប់​មិនបាន​នូវ​អ្វីដែល​គ្រូបង្រៀន​ទាំងស្រុង​នៅ​សាលា។ កិច្ចការ​ផ្ទះ​អាច​ក្លាយជា​សម្ពាធ ហើយ​ធ្វើឱ្យ​កូន​ក្លាយជា​មនុស្ស​ស្អប់​ការសិក្សា និង​ជំរុញ​ឱ្យ​ពួកគេ​កាន់តែ​ស្ថិតក្នុង​ស្ថានភាព​អាក្រក់ទៅៗរហូត​លែង​ចង់​រៀន​ក៏មានដែរ។

    អាណាព្យាបាល​ខ្លះ​បន្ទោស និង​ដាក់បន្ទុក​ទាំងស្រុង​លើ​កូន​នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​សាលា​មិនទាន់ ឬ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​កៀក​ថ្ងៃ​កំណត់​ជាដើម​ដែល​ធ្វើឱ្យកូនៗមាន​សម្ពាធ​ខ្លាំង។ អាណាព្យាបាល​ដែលមាន​ការយល់ដឹង​ខ្ពស់​ពី​វិធីសាស្ត្រ​ក្នុងការ​ធ្វើជា​អាណាព្យាបាល​ល្អ គេ​តែងតែ​ប្រើប្រាស់​ឱកាស​ទាំងអស់នេះ​ដើម្បី​ជួយ​ពន្យល់​កូន​បន្ថែម​នៅផ្ទះ ហើយ​នាំ​ពួកគេ​ឱ្យមាន​អារម្មណ៍​ថា​ការធ្វើ​កិច្ចការ​ផ្ទះ​ជា​ពេល​ល្អ​ដែល​ឪពុកម្តាយ​បាន​យកចិត្តទុកដាក់ ហើយ​មាន​មនុស្ស​ស្និទ្ធស្នាល​ជួយ​ពន្យល់​លើ​ចំណុច​ដែល​មិន​ច្បាស់​ពីសា​លា។ ចំណុច​ទាំងអស់នេះ​អាចធ្វើឱ្យ​ពួកគេ​កាន់​តែមាន​អារម្មណ៍​ថា ស្និទ្ធស្នាលមាន​របៀប និង​កាន់តែ​មើលឃើញ​ពី​ភាព​ទទួលខុសត្រូវ​រប​ស់​អាណាព្យាបាល។

    3. ជំរុញ​កូន​ឱ្យ​សាកល្បង​ធ្វើការ​ងារ​ណា​ដែលមាន​ហានិភ័យ
    ជាទូទៅ​រាល់​ការអភិវឌ្ឍ​អ្វី​ទាំងអស់​ក្នុងការ​រស់នៅ ចាំបាច់​ត្រូវ​ឆ្លងកាត់​រឿង​ខ្លះ​ដែលជា​រឿង​ប្រថុយប្រថាន ឬ​រឿង​ដែលមាន​ហានិភ័យ។ មនុស្ស​អភិវឌ្ឍន៍​ចាំបាច់​ត្រូវ​ហ៊ាន​សម្រេចចិត្ត​ខ្ពស់ ក្នុងការ​ចាកចេញ​ពី​តំបន់​សុវត្ថិភាព (comfort zone) ដើម្បី​សាកល្បង​អ្វីដែល​ថ្មី និង​ដោយ​ឯករាជ្យ។

    ចំពោះក្មេងៗ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ដោយសារតែ​ពួកគេ​មិន​ត្រូវបាន​បណ្តុះបណ្តាល​ទ​ម្លា​ប់​ក្នុងការ​សម្រេចចិត្ត ហេតុនេះ​ពួកគេ​អាច​ចាប់ផ្តើម​សាកល្បង​រឿងរ៉ាវ​ដែលមាន​ហានិភ័យ​នៅ​អាយុ 18ឆ្នាំ តែ​អ្វីដែល​គេ​ជួបប្រទះ​នេះ វា​អាចធ្វើឱ្យ​ពួកគេ​បាក់ស្បាត និង​មិន​អាចធ្វើ​អ្វី​កើត​បើ​គ្មាន​អាណាព្យាបាល។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាណាព្យាបាល​គួរ​សាកល្បង​បង្រៀន​ពួកគេ​ឱ្យធ្វើ​ការងារ​ទាំងឡាយណា​ដែល​គេ​មិន​ធ្លាប់ធ្វើ ហើយ​បង្កើន​ភាព​វៃឆ្លាត​ដល់​ពួកគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ពីតូចៗ ហេតុនេះ​នៅពេល​ពួកគេ​ធំ​ឡើង គេ​អាចមាន​សេចក្តីក្លាហាន​ក្នុងការ​ធ្វើ​រឿងរ៉ាវ​ជាច្រើន​ក្នុង​ផ្លូវ​វិជ្ជមាន។

    4. អភិវឌ្ឍកូនៗឱ្យ​ចេះ​ធ្វើដំណើរ និង​ទំនាក់ទំនង​ល្អ​ក្នុងសង្គម
    ក្មេងៗជាច្រើន​អាចមាន​ការភ័យខ្លាច ហើយ​មិនអាច​ធ្វើ​ការងារ​បានល្អ​ប្រសិនបើ​ពួកគេ​នៅ​ឆ្ងាយ​ពី​មនុស្ស​ដែល​គេ​ធ្លាប់​ស្គាល់ ឬ​ទៅ​ឆ្ងាយ​ពី​តំបន់​ដែល​គេ​រស់នៅ ហេតុនេះ​អាណាព្យាបាល​គួរ​សាកល្បង​បណ្តុះបណ្តាល​កូន​នូវ​វិធីសាស្ត្រងាយៗដើម្បី​ជួយ​ពួកគេ​ឱ្យ​កាន់​តែមាន​ភាពក្លាហាន​ឡើង។

    ចំណុច​ដែល​អាណាព្យាបាល​អាចធ្វើ​បាន គឺអាច​នាំ​កូន​ទៅកាន់​កន្លែង​នានា​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ពួកគេ​ស្គាល់​បរិស្ថាន​ឱ្យបាន​ច្រើន​ប្រភេទ និង​បង្រៀន​ពួកគេ​នូវ​មេរៀន​នានា​ដើម្បី​ឱ្យជួយ​ពួកគេ ដូចជា​វិធីសាស្ត្រ​ក្នុងការ​កំណត់ចំណាំ​ពី​សញ្ញា​ចរាចរណ៍វិធីសាស្ត្រ​ប្រើប្រាស់ Mobile Apps ដើម្បី​ស្វែងរក​ផ្លូវ​នានា​ក្នុង​តំបន់ និង​វិធីសាស្ត្រ​ទំនាក់ទំនងងាយៗជាដើម។ នៅពេល​ពួកគេ​ស្គាល់​បរិស្ថាន​ច្រើន​ប្រភេទគេ​អាច​នឹង​ក្លាយជា​មនុស្ស​មាន​ទំនុកចិត្ត​ជាង​អ្នកដទៃ នៅ​ថ្ងៃ​ខាងមុខ៕

  • ក្រុម​កែសម្រួល​ថ្មី អាល្លឺម៉ង់ យកឈ្នះ​លើ​រុស្ស៊ី​យ៉ាង​ងាយ​ក្នុង​ការប្រកួត​មិត្តភាព

    ក្រុម​កែសម្រួល​ថ្មី អាល្លឺម៉ង់ យកឈ្នះ​លើ​រុស្ស៊ី​យ៉ាង​ងាយ​ក្នុង​ការប្រកួត​មិត្តភាព

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ដែល​ប្រជុំ​ដោយ​កីឡាករ​យុវជនថ្មីៗបាន​ផ្តួល​ក្រុម​ជម្រើសជាតិ​រុស្ស៊ី យ៉ាង​ងាយ​ក្នុង​លទ្ធផល 3-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​លោក Joachim Loew បានចាប់ផ្តើម​ដំណើរការ​នៃ​ការកែសម្រួលផ្សេងៗ ក្រោយពី​ការជួប​ភាព​ត្រដាបត្រដួស​ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​រដូវក្តៅ ឆ្នាំនេះ។

    ខ្សែបម្រើ​ស្លាប Leroy Sane របស់​ក្លិប Manchester City និង​កីឡាករ Niklas Suele និង Serge Gnabry របស់​ក្លិប Bayern Munich បាន​បំពេញ​គ្រាប់​បាល់​ទាំង 3គ្រាប់​ក្នុង​តង់​ទី1 ក្នុង​ទីក្រុង Leipzig សម្រាប់​ក្រុម​ដែលមាន​ការកែសម្រួល​ជាថ្មី​របស់លោក Loew។

    ខ្សែបម្រើ Gnabry បាន​និយាយថា៖ «យើង​អាច​រីករាយ​ជាមួយនឹង​លទ្ធផល​នោះ យើង​បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​កំពូល​ក្នុង​តង់​ទី1។ យើង​ហាក់​ស្ថិតក្នុង​ភាពអវិជ្ជមាន​បន្តិច ក្រោយពី​ការ​សម្រាក​តង់​ទី1 រួច ប៉ុន្តែ​យើង​ដឹងថា យើង​នឹង​ទទួល​ជ័យជម្នះ​នេះ។ វា​មិនមាន​បញ្ហា​អ្វី​ឡើយ​ដែល​កីឡាករ​នៅក្នុង​ក្រុម​នេះ​មាន​វ័យ​ប៉ុនណា​នោះ ដូចជា Kai Havertz អ៊ីចឹង រូបគេ​មាន​វ័យ​ត្រឹមតែ 19ឆ្នាំ ប៉ុន្តែ​រូបគេ​លេង​បាន​យ៉ាង​ល្អ»។

    នេះ​គឺជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ជាការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ក្នុង​ឆ្នាំ2018 ជា​ឆ្នាំ​ដែល​ពួកគេ​បាន​រង​បរាជ័យ​ដល់​ទៅ 6លើក។ ក្រោយពី​ការបង្ហាញ​ពី​ទម្រង់​លេង​បែប​ត្រដាបត្រដួស​ក្នុង​រយៈពេល 12ខែ​ចុង​ក្រោយនេះ​រួចមក ក្រុម​របស់លោក Joachim Loew បាន​ឆ្លង​ផុត​ការលំបាកផ្សេងៗ ដើម្បី​មាន​ទម្រង់​លេង​ល្អ​វិញ៕

    ប្រភពពី៖ Channel News Asia