Category: សង្គម និងសេដ្ឋកិច្ច

  • យាយ​គ្រវី​សក់​ ​ចូល​រោងការ​ក្នុង​វ័យ​ ​60ឆ្នាំ​ ​

    យាយ​គ្រវី​សក់​ ​ចូល​រោងការ​ក្នុង​វ័យ​ ​60ឆ្នាំ​ ​

    ​តា​មយ​រៈ​សារព័ត៌មាន​ ​Tvpool​ ​នៅ​ថ្ងៃទី​ ​11​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​2018​ ​នេះ​ ​បាន​ចេញផ្សាយ​ថា​ ​បន្ទាប់ពី​មាន​ទាក់ទង​ជាមួយ​គូស្នេហ៍​អស់​រយៈពេល​ ​10ឆ្នាំ​មក​ហើយ​ ​ខណៈនេះ​យាយ​គ្រវី​សក់​ ​ឬ​មានឈ្មោះ​ពិត​ ​ស៊ិ​តាង​ ​បួ​ថង​ ​បានសម្រេច​ចិត្ត​ចូល​រោងការ​ហើយ​។​ ​

    ​នេះ​ជា​បំណងប្រាថ្នា​ធំ​របស់​ ​យាយ​គ្រវី​សក់​ ​ដែល​បាន​រៀបការ​ជាមួយ​គូស្នេហ៍ក្នុងឆាកជីវិត ​ហើយបណ្ដាលឱ្យមហាជន​ទាំង​ក្នុង​ប្រទេស​ថៃ​ ​និង​ប្រទេសជិតខាង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​។​ កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​ ​របស់​យាយ​ ​គ្រវី​សក់​ ​បាន​រៀបចំឡើង​យ៉ាង​អធិកអធម​ ​និង​មានការ​ចូលរួម​យ៉ាងច្រើន​ពី​មហាជន​ទូទៅ​ ​ដែល​ជា​ការ​បង្ក​ឱ្យ​ពិធី​នេះ​ ​កាន់តែ​មាន​ភាព​សប្បាយរីករាយ​ ​និង​សាទរ​មែនទែន​។​

    ​គួរ​ឱ្យ​ដឹងផង​ដែរ​ថា​ ​ពិធី​មង្គលការ​មួយ​នេះ​ ​បាន​រៀបចំឡើង​ចំពោះ​គូស្នេហ៍​ ​ចំនួន​ ​4គូ​ ​ដែល​ក្នុង​នោះ​ ​យាយ​គ្រវី​សក់​ ​ក៏​ជាគូ​មួយ​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ជាងគេ​ ​និង​ទទួល​បានការ​ជូនពរ​ពី​អ្នកគាំទ្រ​យ៉ាងច្រើន​ ​ចំពោះ​គូស្នេហ៍​វ័យ​ចំណាស់​មួយ​នេះ​ផង​ដែរ​។​

  • អាការ​ជំងឺ​លោកពូ​ ​សាន​ម៉ៅ​ ​ធ្ងន់ធ្ងរហើយនិយាយមិនសូវបានទេ

    អាការ​ជំងឺ​លោកពូ​ ​សាន​ម៉ៅ​ ​ធ្ងន់ធ្ងរហើយនិយាយមិនសូវបានទេ

    ​ដូច​ដែរ​បងប្អូន​ប្រិយមិត្ត​ធ្លាប់​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​យ​អំពី​ស្ថានភាព​ជំងឺ​របស់​តារា​កំប្លែង​ជើងចាស់​លោកពូ​ ​សាន​ម៉ៅ​ ​ដែល​លោក​បាន​ជួបប្រទះ​នូវ​ជំងឺ​ច្រើនមុខ​ណាស់​ ​មាន​ដូចជា​ ​លើសឈាម​ ​ទឹកនោមផ្អែម​ ​ជាពិសេស​ជំងឺសួត​ ​ដ៏​ធ្ងន់ធ្ងរ​មួយ​ ​ដែល​តម្រូវ​ឱ្យ​ដា​ក់​អុក​ហ្ស៊ីហ្ស៊ែន​ជាប្រចាំ​ ​កាលពី​កន្លងទៅ​នោះ​ ​។​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​នាង​ ​កា​ ​ឆយ​ ​បាន​ទៅ​សួរសុខទុក្ខ​លោកពូ​ ​សាន​ម៉ៅ​ ​និង​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ស្ថានភាព​របស់​តារា​កំប្លែង​រូប​នេះ​។​ ​ខណៈ​អ្នកនាង​បាន​មក​ធ្វើការ​សួរសុខទុក្ខ​ដល់​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ ​អ្នកនាង​ ​បាន​ថត​វីដេអូ​ ​និង​រៀបរាប់​ឱ្យ​ដឹង​ថា​ ​«​ ​ថ្ងៃនេះ​បាន​មក​សួរ​សុខ​ទុក​បង​សាន​ម៉ៅ​នៅ​ពេទ្យ​ជោ​រី​ ​ជំងឺ​គាត់​មិនទាន់​ធូ​ទេ​ ​សូម​ឱ្យ​វត្តុ​សមា​នរិទ្ធ​បារមី​ ​សូម​ឱ្យ​បង​ឆាប់​ជា​ ​ខ្ញុំ​អាណិត​គាត់​ខ្លាំង​ណាស់​ ​»​។​ ​សូម​រំឭក​ដែរ​ថា​ ​ចំពោះ​ប្រភេទ​ជំងឺ​របស់​នាយ​ ​សាន​ ​ម៉ៅ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ ​និង​ដោយ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ទៀត​នោះ​ ​ទើប​ក្រុម​គ្រួសារ​បាន​យក​រថយន្ត​ ​និង​ប្លង់ផ្ទះ​ទៅ​ដាក់បញ្ចាំ​ ​ដើម្បី​យក​លុយ​បន្ត​សម្រាក​ព្យាបាល​ ​។​

    ​តាមរយៈ​វីដេអូ​នោះ​ដែរ​ ​គេ​ឃើញថា​ ​លោកពូ​ ​សាន​ម៉ៅ​ ​ហាក់បីដូចជា​និយាយ​មិនបាន​ច្រើន​ទេ​ ​និង​បា​នប​ន្ដោង​ខ្យល់​អ៊ុ​ក​ស៊ី​សែន​ជាប់​ជានិច្ច​។​ ​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​



  • ក្រសួងវប្បធម៌​៖​ ​យុវជន​ខ្មែរ​គួរ​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​ច្បាស់​ ​កុំឱ្យ​ថ្ងៃទី14​ ​កុម្ភៈ​ ​ប៉ះពាល់​ដល់​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​

    ក្រសួងវប្បធម៌​៖​ ​យុវជន​ខ្មែរ​គួរ​ស្វែងយល់​ពី​ខ្លួនឯង​ឱ្យ​ច្បាស់​ ​កុំឱ្យ​ថ្ងៃទី14​ ​កុម្ភៈ​ ​ប៉ះពាល់​ដល់​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​

    ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​ចេញ​សេចក្តី​អំពាវនាវ​ថ្មី​មួយ​នៅ​ថ្ងៃទី11​ ​ខែកុម្ភៈ​នេះ​ ​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​វប្បធម៌​ប្រពៃណី​ជាតិ​ ​ដែល​កើតឡើង​ដោយ​ការយល់​ខុស​របស់​ប្រជាជន​ ​ជាពិសេស​យុវវ័យ​។​ ​
    ​នៅក្នុង​សេចក្តី​អំពាវនាវ​នេះ​ ​ក្រសួង​បាន​បញ្ជាក់​ថា​ ​ថ្ងៃទី14​ ​កុម្ភៈ​ ​ដែល​មនុស្ស​មួយចំនួន​ ​ជាពិសេស​គ្រិស្ត​សាសនិកជន​បាន​កំណត់​ថា​ ​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ជិត​ឈាន​ចូល​មកដល់​ហើយ​។​ ​បច្ចុប្បន្ន​ ​ទិវា​នេះ​បាន​ ​និង​កំពុង​ជ្រៀតចូល​មក​ក្នុង​សង្គម​កម្ពុជា​ ​ជាពិសេស​ស្រទាប់​យុវជន​ ​បណ្តាល​ឱ្យ​មនុស្ស​មួយចំនួន​បាន​ទទួលយក​ ​និង​ប្រើប្រាស់​ដោយ​ភាព​ភ័ន្តច្រឡំ​ ​នាំ​ឱ្យ​មានផល​ប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ទៀតផង​។​ ​

    ​ក្នុង​បរិការណ៍​នេះ​ ​ប្រជាជន​ជាពិសេស​យុវជន​កម្ពុជា​ ​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌​ ​ប្រពៃណី​ ​ដែល​ជាម​រត​ក​ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង​ ​ព្រមទាំង​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​គ្រប់ជ្រុងជ្រោយ​ពី​ខ្លឹមសារ​ ​និង​ឥទ្ធិពល​នៃ​វប្បធម៌​ ​ទំនៀមទម្លាប់​ពី​ខាងក្រៅ​ ​ដើម្បី​បន្ស៊ី​ចូល​ទៅ​ក្នុង​ឥរិយាបថ​ ​និង​បរិបទ​នៃ​សង្គម​របស់​ខ្លួន​ ​ក្នុង​គោលដៅ​រក្សា​ឱ្យ​បាន​នូវ​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ​ដែល​មាន​វ័យ​ចំណាស់​រាប់ពាន់​ឆ្នាំ​មក​ហើយ​នៅ​ទ្វីបអាស៊ី​នេះ​។​ ​

    ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា​ ​គួរតែ​ជា​ឱកាស​ក្នុង​ការចែកចាយ​ ​និង​ធានា​ក្តី​ស្រឡាញ់​ប្រកបដោយ​ភាព​ទូលំទូលាយ​ ​និង​សន្តាន​ចិ​ត្ត​ស្មោះ​ស​ ​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​មាន​ជាអាទិ៍​៖​ ​ក្រុម​គ្រួសារ​ ​ឪពុក​ម្តាយ​ ​ប្តី​ប្រពន្ធ​ ​កូនចៅ​ ​និង​ចំពោះ​អ្នក​នៅក្នុង​សង្គម​ជាមួយគ្នា​ដូចជា​ ​ជន​ពិការ​ ​កុមារ​កំព្រា​ ​និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​ ​ជាដើម​ ​ក្រោម​រូបភាព​ ​ការ​ជួបជុំ​ពិភាក្សា​គ្នា​ ​ឬ​ទទួលទាន​អា​ហារ​រូ​ម​គ្នា​ដោយ​ក្តី​សោមនស្ស​រីករាយ​ ​ការ​សរសេរ​លិខិត​ជូនពរ​ ​ការ​ជូន​អំ​ណោយ​ផ្សេង​ៗ​ ​ដើម្បី​បញ្ជាក់​ពី​ភាព​ក​ត្ត​ញ្ញូ​តា​ធម៌​ ​ពី​ក្តី​ស្រឡាញ់​ ​និង​ការ​យកចិត្ត​ទុកដាក់​របស់​ខ្លួន​ចំពោះ​អ្នកមានគុណ​បុព្វការី​ជន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ​និង​ចំពោះ​សង្គមជាតិ​។​ ​


    ​ក្នុង​ឱកាស​នេះ​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​សូម​អំពាវនាវ​ដល់​មាតា​ ​បិតា​ ​អាណាព្យាបាល​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ ​ជាពិសេស​យុវជន​ ​សូម​ចូលរួម​ផ្សព្វផ្សាយ​ ​អប់រំ​ ​ពន្យល់​ណែនាំ​ ​ក្រើន​រំឭក​ដល់​បងប្អូន​ ​កូន​ ​ចៅ​ ​ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ​ ​ឱ្យ​ស្របតាម​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ​ដើម្បី​កិត្តិយស​ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ ​របស់​ក្រុម​គ្រួសារ​ ​ជាពិសេស​ដើម្បី​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​នៃ​សង្គមជាតិ​៕​ ​

  • គ្រូបង្វឹក​ក្រុម​ ​Chelsea​ ​ថា​ ​Man​ ​City​ ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ​

    គ្រូបង្វឹក​ក្រុម​ ​Chelsea​ ​ថា​ ​Man​ ​City​ ​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ​

    ​លោក​ ​Maurizio​ ​Sarri​ ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ ​Chelsea​ ​ជឿជាក់​ថា​ ​Manchester​ ​City​ ​នៅតែ​ជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​ ​នៅមុន​ពេល​ក្រុម​របស់​លោក​ធ្វើដំណើរ​ទៅ​ប្រកួត​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នា​កីឡដ្ឋាន​ ​Etihad​ ​នៅ​ថ្ងៃអាទិត្យ​ ​សប្តាហ៍​នេះ​។​ ​

    ​ក្រុម​ ​Chelsea​ ​របស់​លោក​ ​Sarri​ ​គឺជា​ក្រុម​ដំបូង​គេ​ដែល​បាន​ផ្តួល​ក្រុម​ ​Man​ ​City​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ ​នៅ​រដូវ​កាល​នេះ​ ​នៅពេល​ដែល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​ ​នា​កីឡដ្ឋាន​ ​Stamford​ ​Bridge​ ​កាលពី​ខែធ្នូ​។​ ​
    ​Man​ ​City​ ​បាន​រង​បរាជ័យ​ ​2លើក​បន្ថែម​ទៀត​ក្នុង​អំឡុង​ថ្ងៃបុណ្យ​ណូអែល​ ​ប៉ុន្តែ​ពេលនេះ​ ​ពួកគេ​បាន​វិល​ទៅ​ឈរ​លើកំពូល​តារាង​វិញ​ ​ពីលើ​ក្រុម​ ​Liverpool​ ​តាមរយៈ​ការ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើនជាង​។​ ​

    ​លោក​ ​Sarri​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ ​កាលពី​ថ្ងៃសុក្រ​ថា​៖​ ​«​នៅពេល​នេះ​ ​បើ​តាម​មតិ​របស់ខ្ញុំ​ ​Manchester​ ​City​ ​គឺជា​ក្រុម​ខ្លាំង​បំផុត​ក្នុង​ទ្វីបអឺរ៉ុប​។​ ​លោក​ ​(​Pep​)​ ​Guardiola​ ​កំពុងតែ​ស្ថិត​ក្នុង​រដូវ​កាល​ទី3​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​យើង​ត្រូវតែ​ព្យាយាម​កាត់បន្ថយ​គម្លាត​តាម​ពីក្រោយ​»​។​ ​

    ​លោក​ ​Guardiola​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Man​ ​City​ ​បាន​ចាត់ទុក​ក្រុម​ឈរ​លេខ4​ ​Chelsea​ ​ស្ថិត​ក្នុងចំណោម​បេក្ខភាព​ប្រជែង​ពាន​នៅ​សប្តាហ៍​នេះ​ ​ប៉ុន្តែ​ ​លោក​ ​Sarri​ ​បាន​ច្រានចោល​ឱកាស​របស់​ក្រុម​ខ្លួន​ ​តាមរយៈ​ការ​ចាត់ទុកថា​ ​វា​ជា​ការ​ប្រជែង​រវាង​តែ​ក្រុម2ប៉ុណ្ណោះ​។​ ​
    ​លោក​ ​Sarri​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នៅពេល​នេះ​ ​ខ្ញុំ​គិតថា​ ​យើង​មិន​អាច​ឈ្នះ​ពាន​បាន​ឡើយ​។​ ​យើង​អាច​ត្រឹមតែ​ប្រជែង​យក​ចំណាត់ថ្នាក់​កំពូល​ទាំង4​ ​នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​។​ ​ខ្ញុំ​គិតថា​ ​វា​គ្មានអ្វី​លើស​ហ្នឹង​ឡើយ​»​៕​ ​

  • គម្រោង GOLD TOWER 42 នឹង​បញ្ចប់​សំណង់​អគារ​ទាំងស្រុង​នៅ​ដើមឆ្នាំ2020

    គម្រោង GOLD TOWER 42 នឹង​បញ្ចប់​សំណង់​អគារ​ទាំងស្រុង​នៅ​ដើមឆ្នាំ2020

    គ្រោង​អគារ Gold Tower 42ជាន់​បានបញ្ចប់​ការសាងសង់​ហើយ​កាលពី​ចុងខែមករា) បន្ទាប់ពី​សំណង់​អគារ​មួយ​នេះ​ត្រូវបាន​ពន្យារពេល​សាងសង់​បន្ត​អស់​ជាច្រើន​ឆ្នាំកន្លងមក។

    ក្រុមហ៊ុន Yon Woo Cambodia ដែលជា​ក្រុមហ៊ុន​កាន់កាប់​អគារ Gold Tower 42ជាន់​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅ​ជាមួយ​ក្រុមហ៊ុន Shenzhen Hongtao Co.,Ltd និង​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin ក្នុងការ​ទទួលខុសត្រូវ​បញ្ចប់​គម្រោង​នេះ។

    សំណង់​អគារ 42ជាន់ ស្ថិតនៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះសីហនុ។ គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ2008 ហើយ​បាន​ពន្យារពេល 3ដង​មកហើយ ពោលគឺ ម្តង​នៅក្នុង​ឆ្នាំ2009 ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ​សកល និង​ម្តងទៀត​នៅ​ឆ្នាំ2012។ បន្ទាប់មក​សំណង់​នេះ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ2013 ក្រោយមក​បាន​បញ្ឈប់​ទៅវិញ​ម្តងទៀត​នៅ​ឆ្នាំ2017។

    ក្រុមហ៊ុន Yon Woo Cambodia ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ2018 ថា សំណង់​អគារ 42ជាន់​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​ជា100លាន​ដុល្លារ​អាមេរិក​រួចមកហើយ ហើយ​ទឹកប្រាក់​ជាង 140លាន​ដុល្លារ​អាមេរិក​ទៀត​នឹងត្រូវ​វិនិយោគ​បន្ថែម​ដើម្បី​បញ្ចប់​គម្រោង​ទាំងមូល។

    ដោយឡែក​នៅ​ថ្ងៃទី28 ខែមករា​កន្លងមកថ្មីៗនេះ គម្រោង​សាងសង់ Gold Tower 42ជាន់​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (ខេ​ម​បូ​ឌា)បានធ្វើការ​បញ្ចប់​គ្រោង​អគារ​នេះ​ជា​ផ្លូវការ​ហើយ។

    លោក Liu Nianxin ប្រធាន​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (ខេ​ម​បូ​ឌា) Co., Ltd​ បាន​ថ្លែងថា គម្រោង​អគារ​ដ៏​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​ត្រូវបាន​ចុះកិច្ចសន្យា​ដោយ​ក្រុមហ៊ុន Hongtao Weimin ដែលមាន​ការខិតខំ​ប្រឹង​ប្រែង​រួមគ្នា​ជាមួយ​ដៃគូ​សហការ​ទាំងអស់នោះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន Hongtao និង​ស្ថាបត្យកម្ម​របស់​ម៉ា​កាវ Weimin ដែល​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​ទីផ្សារ​តុបតែង​ស្ថាបត្យកម្ម​ខ្ពស់បំផុត​នៅ​អាស៊ីអាគ្នេយ៍។

    លោក Liu បាន​លើកឡើងថា៖“វា​មាន​សារៈសំខាន់​ណាស់ ដែល​ក្នុងនាម​ជា​អ្នកម៉ៅការ​ទូទៅ យើង​មាន​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ក្នុងការ​ចូលរួម​សាងសង់ និង​អភិវឌ្ឍ​ទីក្រុង​របស់​ប្រទេស​កម្ពុជា​ឱ្យមាន​ភាពរឹងមាំ និង​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការកសាង​បញ្ចប់​គម្រោង​ប្រកបដោយ​គុណភាព​នៅ​អាស៊ីអាគ្នេយ៍ និង​នៅ​ជុំវិញ​ពិភពលោក ដើម្បី​រួមចំណែក​ដល់​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​ការផ្លាស់ប្តូរ​រវាង​ទំនាក់ទំនង​ចិន និង​កម្ពុជា​ផងដែរ។

    លោក Liu ថ្លែងថា ឆ្នាំ2019 ទើប​ចូល​មកដល់ ហើយ​អគារ​របស់​យើង​បានបញ្ចប់​ការសាងសង់ គឺជា​រឿង​ល្អ​មួយ​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​ចិន កូរ៉េ និង​កម្ពុជា។ លោក​បាន​បញ្ជាក់ថា៖“យើង​បាន​ដំណើរការ​សាងសង់​នៅ​ខែមីនា ឆ្នាំ2018 ហើយ​ត្រឹមតែ​រយៈពេល 10ខែ​ប៉ុណ្ណោះ យើង​បានបញ្ចប់​គ្រោង​អគារ​ទាំងមូល ហើយ​នៅពេលនេះ​ជញ្ជាំង​របស់​អគារ​ត្រូវបាន​សាងសង់​បាន​ពាក់កណ្តាល​ហើយ វា​មាន​ល្បឿន​លឿន​ក្នុងការ​សាងសង់ និង​ថែមទាំង​បង្ហាញ​ពី​សមត្ថភាព​នៃ​ការសាងសង់​ផងដែរ”។

    លោក Liu បាន​បន្តថា៖“យើង​កំពុងតែធ្វើការ​តុបតែង​ផ្ទៃ​ខាងក្នុង​អគារ ការតុបតែង​របស់​យើង​នឹង​ស្របតាម​ស្តង់ដារ យើងខ្ញុំ​នឹង​បញ្ចប់​ជញ្ជាំង​ខាងក្រោយ​នៅ​ខែមិថុនា ហើយ​ក្នុង​ឆ្នាំ2019 យើង​នឹង​បញ្ចប់​សំណង់​អគារ​ទាំងមូល រួច​ប្រគល់ជូន​អតិថិជន”។

    ឯកឧត្តម លាង មុនី​រិ​ទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ក្នុង​ពិធី​បញ្ចប់​គម្រោង​សាងសង់​នេះ​ថា បើទោះបីជា​គ្រោង​អគារ Gold Tower 42 នេះ​បាន​ផ្អាក​ការសាងសង់​នៅ​ចុងឆ្នាំ2010 រហូតដល់​ឆ្នាំ2018ក្ដី ក៏​ក្នុង​រយៈពេល​ផ្អាក​នេះ ក្រសួង​បាន​ចុះមក​ពិនិត្យ​ការដ្ឋាន​ទូទៅ ក្នុង 1ឆ្នាំ​ពី 2ទៅ3ដង​ដែរ លើ​សុវត្ថិភាព និង​ណែនាំ​ឱ្យ​បន្ត​ការសាងសង់។

    ឯកឧត្តម​បន្តថា ក្រសួង​ក៏​តែងតែ​ជួយ​សម្របសម្រួល​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួងផ្សេងៗ និង​រដ្ឋាភិបាល​ដើម្បី​ជួយ​រក​ដៃគូ​មក​អភិវឌ្ឍ។ នៅពេលនោះ ក្រុមហ៊ុន Yon Woo Cambodia បាន​ចាប់​ដៃគូ​ជាមួយ​ចិន​ក្នុង​ការបន្ត​សាងសង់ គឺ​មកទល់ពេលនេះ​បានបញ្ចប់​គ្រោង​អគារ​ទាំងស្រុង​ហើយ។

    ឯកឧត្តម មុន្នី​រិ​ទ្ធ បញ្ជាក់ថា៖“ខ្ញុំ​ជឿជាក់ថា គម្រោង​នេះ​នឹង​ទទួលបាន​ជោគជ័យ និង​ផ្តល់​មុខមាត់​ដល់​ប្រទេស​កម្ពុជា ក៏ដូចជា​ជនរួមជាតិ​ប្រជាពលរដ្ឋ​កម្ពុជា​ដែរ”។

    ឯកឧត្តម បានបញ្ជាក់​ទៀតថា ជា​រៀងរាល់ឆ្នាំ យើង​តែងតែមាន​គម្រោងធំៗជាច្រើន ជាក់ស្តែង​នៅ​ដើមឆ្នាំ2019 យើង​មាន​គម្រោង​មួយចំនួន​ដែលមាន​កម្ពស់ខ្ពស់ៗ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​មួយទៀត​ដែលមាន​កម្ពស់​ជាង 44ជាន់​នៅក្នុង​តំបន់​ជ្រោយចង្វារ​ដោយ​ក្រុមហ៊ុន​ពហុមុខ​ងារ​រប​ស់​ប្រទេស​ចិន។
    ឯកឧត្តម មុន្នី​រិ​ទ្ធ បន្តថា៖“ការងារ​បញ្ចប់​គ្រោង​
    អគារ​មួយ​នេះ​ក្រសួង​តែងតែ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ធ្វើតាម​ស្តង់ដារ​បច្ចេកទេស និង​ជំរុញ​ឱ្យ​បញ្ចប់​តាម​ការប្រកាស​ឱ្យ​កាន់តែ​ឆាប់ ព្រោះ​នៅពេល​អគារ​នេះ​បញ្ចប់ វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច ហើយ​ខ្ញុំ​អាច​បញ្ជាក់បាន​ថា ដោយសារ​ការសហការ​នេះ គម្រោង​នេះ នឹង​ទទួលបាន​ជោគជ័យ ហើយ​អ្វីដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​នៅពេលនេះ គឺ​បញ្ចប់​ការតុបតែង​ខាងក្នុង”។

    សូម​រំឭកថា គម្រោង​អគារ Gold Tower ស្ថិតនៅ​ចំ​កណ្ដាល​តំបន់​ដ៏​មមាញឹក​នៃ​រាជធានី​ភ្នំពេញ គឺជា​គម្រោង​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​សហគ្រាស​នៅ​ក្រុង Shenzhen និង​ម៉ា​កាវ​ដើម្បី​ចូលរួម​ក្នុងការ​សាងសង់ និង​អភិវឌ្ឍ​រាជធានី​របស់​ប្រទេស​កម្ពុជា។

    បន្ទាប់ពី​បញ្ចប់​គម្រោង​អគារ​ដែលមាន​កម្ពស់​ខ្ពស់ជាង 200ម៉ែត្រ និង​មាន​ចំនួន 42ជាន់​នេះហើយ អគារ​នេះ គឺជា​អគារ​ដ៏​ខ្ពស់​មួយ​ដែល​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ និង​លំនៅ​ឋាន​នៅក្នុង​ទីតាំង​តែមួយ ហើយ​អគារ​នេះ​មាន​ក្រឡា​ផ្ទៃ​សរុប​ទំហំ 129,300ម៉ែត្រការ៉េ។ បន្ទាប់ពី​បានបញ្ចប់​គ្រោង​អគារ​ហើយ គម្រោង​នេះ​នឹងត្រូវ​បានកំណត់ នឹង​ព​ន្លឿ​ន​ការវិនិយោគ​យ៉ាង​ទូលំទូលាយ​បន្ថែមទៀត​ក្នុងការ​សាងសង់​ជញ្ជាំង​កញ្ចក់ បំពាក់​គ្រឿង​បរិក្ខារ​អគ្គិសនី និង​ស្ថាបត្យកម្ម​តុបតែង​ផ្នែក​ខាងក្នុង ដោយ​នឹងត្រូវ​បញ្ចប់​ការសាងសង់​គម្រោង​នេះ​ជា​ស្ថាពរ​នៅ​ដើមឆ្នាំ2020៕

  • អីយ៉ា..​!! កុល ដាវី និង សុខ រក្សា មានដំណឹងល្អហើយ

    អីយ៉ា..​!! កុល ដាវី និង សុខ រក្សា មានដំណឹងល្អហើយ

    អស់រយៈពេលជាង 5 ឆ្នាំមកហើយដែលតារាស្រីចាយរាងសិចស៊ីអ្នកនាង កុល ដាវី និងលោក សុខ រក្សា បានរស់នៅជាមួយគ្នាដូច​ប្តី​ប្រពន្ធ​ស្របច្បាប់​ទៅ​ហើយ ដោយសារ​តែគេសង្កេតឃើញអ្នកទាំងពីរ​ទៅ​ដល់​ទីណា​ឃើញមាន​​វត្តមាន​ទាំង​គូព្រមគ្នាតែ​ម្តង​ ខណៈ​ដំណឹង​ភ្ជាប់ពាក្យ និង​​​ដំណឹង​ដឹកដៃ​គ្នា​ចូលរោងការ​ស្ថិត​ក្នុង​ភាព​ស្ងាត់ជ្រងំ​ ក៏ប៉ុន្ដែ ទាំងអ្នកសិល្បៈ និងមហាជនអ្នកគាំទ្រ សុទ្ធតែបានដឹងអំពីទំនាក់ទំនងរបស់ពួកគេ។

    នៅពេលថ្មីៗនេះ ស្រាប់តែភ្ញាក់ផ្អើលខ្លាំងបំផុត ដោយគេបានមើលឃើញមិត្តរួមការងាររបស់តារាស្រីរូបនេះអបអរសាទរនិងសប្បាយ​រីករាយក្រោយឃើញធៀបការរបស់នាងតែម្ដង។​ បើតាមគណនីហ្វេសប៊ុកអ្នកនាង កុល ដាវី ក៏បានឃើញបង្ហោះប្រាប់ពីដំណឹងល្អនេះ ដែលគ្រោងរៀបការនៅថ្ងៃទី 08 ខែមីនា ឆ្នាំ​ 2019 ។ នេះក៏ជាដំណឹងដ៏ល្អសម្រាប់ហ្វេនៗរបស់នាង ក៏ដូចជាកាដូសម្រាប់ពួកគាត់ដែរ។

    សូមជម្រាបបន្ថែមថា តារាសម្តែងស្រីឆ្នាស់ កុល ដាវី បានសាងស្នាដៃ​ថ្មីៗ នឹងធ្វើឱ្យទស្សនិកជន ស្អប់ ក្នាញ់ ស្រលាញ់ផង នឹងអាណិតផង។ ស្នាដៃដែល កញ្ញា កុល ដាវី បានបង្ហាញដែលធ្វើឱ្យទស្សនិកជនចងចាំនឹងបំភ្លេចមិនបានកាលពី​ថ្មីៗនេះ គឺ រឿង ផ្កាថ្ម និងរឿង រវាងយើង។ បើទោះអាយុកាន់តែច្រើនតែសម្រស់ នឹងភាពប៉ិនប្រសព្វនៃការសម្តែងរបស់ កុល ដាវី មិនបានធ្វើឱ្យបងប្អូនអ្នកនិយមរឿងភាគអស់សង្ឃឹមម្តងណាឡើយ ពោលគេតែងនិយាយថា ខ្ញីចាស់កាន់តែហិល មិនតែថាការងារ ការរកស៊ី ស្នេហា គឺ កុល ដាវី មានភាពរលូនទៅមុខជានិច្ច៕

  • រិទ្ធ អូមេហ្កា លាតត្រដាងសាច់រឿងឃាតកម្មដ៏សាហាវក្នុងបទ “អ្នកណាឱ្យអូនទៅ”របស់ខេម

    រិទ្ធ អូមេហ្កា លាតត្រដាងសាច់រឿងឃាតកម្មដ៏សាហាវក្នុងបទ “អ្នកណាឱ្យអូនទៅ”របស់ខេម

    តារាចម្រៀង លោកខេម តារាចម្រៀងប្រចាំផលិតកម្មថោន ជាតារាចម្រៀងជួរមុខមួយរូប ដែលគួរឱ្យកត់សម្គាល់ថា គ្រប់បទចម្រៀងដែលលោកចេញផ្សាយ សុទ្ធតែទទួលបានការគាំទ្រ យ៉ាងខ្លាំង។ បទចម្រៀងដែលបានចេញផ្សាយ ក្នុងផលិតកម្មថោនរបស់លោក សុទ្ធតែត្រូវសាច់រឿងយុវវ័យ ដូចជាបទ ម៉ែមានតែមួយ, ទឹកភ្នែកក្មេងពាល, ជិតអ្នកក្រ និងបទចម្រៀងជាច្រើនបទទៀត។

    កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងសំឡេងស្អករូបនេះបានបង្ហោះវីដេអូមួយ នៃការថតបទចម្រៀង “អ្នកណាឱ្យអូនទៅ” ដោយក្នុងឈុតអាវពណ៌ស ប្រឡាក់ឈាមពណ៌ក្រហម អមជាមួយបទចម្រៀងដ៏ពីរោះ ចាក់ដោតអារម្មណ៍ខ្លាំងមែនទែន ហើយគ្រោងនឹងចេញផ្សាយក្នុងកំឡុងថ្ងៃទិវានៃក្ដីស្រលាញ់ ។ ការសម្ដែងបទចម្រៀងនេះ លោកខេម បានសម្ដែងយ៉ាងសម ដោយសារ បទចម្រៀងប្រភេទមនោសញ្ចេតនា ជាជំនាញរបស់លោកទៅហើយ។

    មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីឈុតឆាកខ្លីក្នុងបទរបស់ខេម ដែលត្រូវបានផលិតករ លោក រិទ្ធ អូមេហ្កា (Rith Omega) ជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ថោន បង្ហើបថា ជាសាច់រឿងពិតនៃករណីឃាតកម្មរំលោភសម្លាប់ញាត់ចូលក្នុងធុងទឹកកកដែលធ្លាប់ល្បីកក្រើកកាលពីមុន។ តារាចម្រៀង ខេម ម្ចាស់បទ”អ្នកណាអោយអូនទៅ” រំពឹងថា នឹងផ្ទុះយ៉ាងខ្លាំង ជាពិសេសក្នុងពេលឈុតខ្លីរបស់បទនេះ គ្រាន់តែចេញបង្ហោះភ្លាមគឺទទួលការចាប់អារម្មណ៍ញាក់សាច់។

    លោក ខេម បានប្រាប់ក្រោយបង្ហោះ Trailer បទ”អ្នកណាឱ្យអូនទៅ” យ៉ាងទាក់ភ្នែកនោះថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត យ៉ាងខ្លាំង ដែលបទចម្រៀងរបស់លោក ត្រូវបានលោក Rith Omega កែច្នៃសាច់រឿងឃាតកម្មករណីរំលោភសម្លាប់ហើយញាត់ដាក់ចូលធុងទឹកកក ធ្វើជាសាច់រឿងក្នុងបទរបស់ខ្លួន គឺបទ”អ្នកណាឱ្យអូនទៅ”។ ការផលិតសាច់រឿងឃាតកម្មនេះ លោកថា មិនមែនចង់បង្ហាញករណីឃាតកម្មសាហាវ ដើម្បីបំផុសរឿងរ៉ាវអវិជ្ជមានក្នុងសង្គមនោះទេ តែចង់អបរំឱ្យមនុស្សយល់ដឹងពីល្បិចដ៏សាហាវរបស់មនុស្សអគតិហើយ ចេះការពារខ្លួនពីល្បិចអស់ទាំងនោះច្រើនជាង។

    ក្នុងនោះលោកថា ក្នុងសាច់រឿងនៃបទចម្រៀង”អ្នកណាឱ្យអូនទៅ” ក៏មិនសូវបង្ហាញពីសកម្មភាពឃាតកម្មនោះ តែបានបង្ហាញពីល្បិច និងពីភាពអន្តរាយរបស់ជនបង្ក ដែលបានធ្វើរឿងអគតិមួយនោះច្រើនជាង។ លោកថាសាច់មួយនេះ នឹងរំពឹងថាទទួលបានការគាំទ្រខ្លាំង ដោយសារតែនោះគឺជាបទចម្រៀងរបស់លោកខេម ដែលមានអ្នកគាំទ្រច្រើនមកហើយតាំងពីបទ”អ្នកណាឱ្យអូនទៅ” មិនទាន់គម្រោងផលិតMV ។

    សូមជម្រាបបញ្ជាក់ថា សាច់រឿងនេះមានការសម្ដែងដោយផ្ទាល់ពីតារាចម្រៀង ខេម នេះគឺជារសជាតិថ្មី ដែលនឹងធ្វើអ្នកទស្សនាប្លែកភ្នែក។ ឈុតឆាកនេះ នឹងក្លាយជាចំណងដៃមួយក្នុង14 កុម្ភៈ ដែលជាថ្ងៃនៃក្ដីស្រលាញ់ ដែលបញ្ជាក់ថាបទនេះនឹងចងដៃទិវារនៃក្ដីស្រលាញ់ ដើម្បីójyមនុស្សទាំងឡាយមានតែក្ដីស្រលាញ់ចំពោះគ្នា ហើយមិនគិតអាក្រក់ចំពោះគ្នា។ លោកមិនទាន់ច្បាស់ថា MV បទ”អ្នកណាឱ្យអូនទៅ” នឹងត្រូវបង្ហោះផ្លូវការម៉ោងណានោះទេ ប៉ុន្តែធ្វើទាន់មុនថ្ងៃ14 កុម្ភៈ ដើម្បីទុកជាកាដូរជូនហ្វេនៗ៕

  • តារាសិល្បៈនិងផលិតករជួបជុំកម្មវិធីជប់លៀងប្រចាំឆ្នាំស្ថានីយ៍ទូរទស្សប៉ុស្តិ៍៥

    តារាសិល្បៈនិងផលិតករជួបជុំកម្មវិធីជប់លៀងប្រចាំឆ្នាំស្ថានីយ៍ទូរទស្សប៉ុស្តិ៍៥

    នៅរាត្រីថ្ងៃទី 08 ខែកុម្ភៈ នេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅភោជនីយដ្ឋានទន្លេបាសាក់2 ដោយក្នុងពិធីនោះ តារាសិល្បៈបានចូលរួមនៅក្នុងពិធីនោះរួមមានផលិតករស្ទើរគ្រប់ផលិតករ ដែលធ្លាប់ផលិតរឿងឱ្យប៉ុស្តិ៍លេខ៥ តារាសម្ដែងលោក សុធា ពិសិដ្ឋ លោក យន សុភ័ក្រ កញ្ញា ញឹម ចាន់ថន លោក សូ ឆានី កញ្ញា ព្រះកាយ ច័ន្ទ លោក អៀង ចេនឡា និងតារាៗដែលមានឈ្មោះបោះសំលេងយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ ក៏មានប្រកាសចាប់ឆ្នោតផ្ដល់រង្វាន់ធំជាច្រើន ដើម្បីលើកទឹកចិត្តដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនោះផងដែរ។

    លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះជាឆ្នាំទី4ហើយ ដែលប៉ុស្តិ៍លេខ៥រៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដោយក្រៅពីចំណាយថវិកាជប់លៀង ដើម្បីឱ្យបុគ្គលិក និងក្រុមការងារជួបជុំសប្បាយចិត្ត ក៏បានចំណាយអញ្ជើញតារាសម្ដែងទាំងអស់ ដែលធ្លាប់សម្ដែងនៅប៉ុស្តិ៍លេខ៥ ក៏អញ្ជើញផលិតករគ្រប់ផ្នែកឱ្យចូលរួមផងដែរ។ ក្នុងពិធីនោះលោកថា ស្ថាប័នក៏បានចំណាយមិនតិចទិញជារង្វាន់ដូចជាទូរទឹកកកជាច្រើនគ្រឿង ទូរទស្សន៍42អ៊ីងចំនួន២គ្រឿង ទូរទស្សន៍32អ៊ីង និងរង្វាន់ធំៗជាច្រើនផ្សេងទៀត លើកទឹកចិត្តដល់ក្រុមការងារ និង តារាសិល្បៈដែលបានចូលរួម។

    លោកថាពិធីនោះ នឹងប្រារព្ធធ្វើឡើងរៀងរាល់1ឆ្នាំ ដោយលោកចាត់ទុកថា ការជួបជុំមួយឆ្នាំម្ដងនេះ បើទោះជាត្រូវចំណាយច្រើន ក៏ដើម្បីឱ្យក្រុមការងារបានជួបគ្នាសប្បាយចិត្ត និងបង្កើនចំណងមិត្តភាព។ ក្នុងពិធីនោះ លោកថាអញ្ជើញតារា និងផលិតករច្រើននាក់ ដោយកុំបណ្ដាភ្ញៀវជាអ្នកសិល្បៈមួយចំនួនរវល់ថត គឺនឹងមានតារាច្រើនជាងនេះទៅទៀតចូលរួម៕

  • សេកខៀវ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង​ ​«​Rio​»​ ​ផុតពូជ​ហើយ​

    សេកខៀវ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង​ ​«​Rio​»​ ​ផុតពូជ​ហើយ​

    ​បើ​តាម​ចេញផ្សាយ​របស់​គេហទំព័រ​ ​Healthy​ ​Food​ ​House​ ​នៅ​រសៀល​ថ្ងៃសុក្រ​ ​ទី8​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​បានឱ្យ​ដឹង​ថា​ ​សត្វ​សេក​ពណ៌ខៀវ​ដែល​ដូច​នៅក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​ ​3D​ ​ចំណងជើង​ថា​ ​«​Rio​»​ ​ទីបំផុត​បាន​ផុតពូជ​ជា​ផ្លូវការ​ហើយ​នៅក្នុង​ព្រៃ​។​ ​

    ​ការសិក្សា​ថ្មី​មួយ​ដោយ​អង្គការ​អភិ​រក្សា​សត្វ​បក្សី​អន្តរជាតិ​ ​BirdLife​ ​International​ ​បាន​រក​ឃើញថា​ ​អម្បូរ​សត្វ​សេក​ខាងលើ​នេះ​ ​លែង​ត្រូវ​គេ​ប្រទះ​ភ្នែក​ឃើញ​នៅក្នុង​ព្រៃ​ព្រឹក្សា​ទៀតហើយ​ ​ខណៈ​ការ​ផុតពូជ​នៃ​សត្វស្លាប​នេះ​បាន​កើតមានឡើង​ ​ដោយសារតែ​កំណើន​នៃ​អត្រា​បាត់បង់​ព្រៃឈើ​និង​ទីជម្រក​របស់​ពួកវា​។​ ​គួរ​ជម្រាប​ថា​ ​អង្គការ​ ​BirdLife​ ​International​ ​បាន​ប្រកាស​ពី​ការ​ដាច់​ពូជ​នៃ​អម្បូរ​សត្វ​បក្សី​ ​7ប្រភេទ​ទៀតផង​ដែរ​ ​ដោយ5ក្នុងចំណោម​នោះ​ ​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង​។​

    ​នៅក្នុង​រឿង​ ​«​Rio​»​ ​ដែល​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ2011​ ​សត្វ​សេក​ខៀវ​មួយ​ក្បាល​ឈ្មោះ​ ​Blu​ ​ដែល​ជា​អម្បូរ​ ​Spix’s​ ​Macaw​ ​ឬ​ ​Blue​ ​Macaw​ ​នៅ​ប្រេស៊ីល​ ​បាន​ហោះ​ពីរ​ដ្ឋ​ ​Minnesota​ ​សហរដ្ឋអាមេរិក​ ​ទៅកាន់​ទីក្រុង​រី​យ៉ូ​ ​(​Rio​ ​de​ ​Janeiro​)​ ​របស់​ប្រទេស​ប្រេស៊ីល​ ​ក្នុងនាម​ជា​សត្វ​សេក​ឈ្មោល​ចុងក្រោយ​នៃ​អម្បូរ​របស់​ខ្លួន​ ​ដោយ​នៅ​ទីនោះ​ ​Blu​ ​បាន​ជួប​ជាមួយ​ ​Jewel​ ​ដែល​ជា​អម្បូរ​ ​Spix’s​ ​Macwa​ ​ញី​តែមួយគត់​ចុងក្រោយ​គេ​ ​ហើយ​ ​Blu​ ​និង​ ​Jewel​ ​ក៏​មានកូន​ ​និង​សង្រ្គោះ​អម្បូរ​សេក​ពណ៌ខៀវ​នេះ​ពី​ការ​ផុតពូជ​៕​

  • នៅ​មិនសុខ​.​.​ ​យាយ​ខ្លា​ ​ចេញ​ចម្រៀង​ឌឺដង​ចំប៉ី​ខ្មៅ​ ​«​ថា​គុក​ៗ​មែន​ ​»​

    នៅ​មិនសុខ​.​.​ ​យាយ​ខ្លា​ ​ចេញ​ចម្រៀង​ឌឺដង​ចំប៉ី​ខ្មៅ​ ​«​ថា​គុក​ៗ​មែន​ ​»​

    ​ដូច​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​ករណី​របស់​លោក​ ​ហេង​ ​យិន​ ​ហៅ​ ​ចំប៉ី​ខ្មៅ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បានសម្រេច​ចោទប្រកាន់​ពី​បទ​ ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​»​តាម​មាត្រា494​ ​និង​មាត្រា496​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​ចំពោះ​បទល្មើស​ ​«​ញុះញង់​ឲ្យ​មានការ​រើសអើង​»​ ​អាច​មានទោស​ជាប់ពន្ធ​នា​គារ​ ​ពី1ឆ្នាំ​ ​ទៅ3ឆ្នាំ​ ​។​

    ​អ្វី​ដែល​ភ្ញាក់ផ្អើល​នៅ​ពេល​ថ្មី​ៗ​គឺ​ ​លោកយាយ​ខ្លា​ ​ដែល​មហាជន​គ្រប់រូប​ធ្លាប់ស្គាល់​គាត់​តាមរយៈ​បទចម្រៀង​ ​និង​សម្ដែង​កំប្លែង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នោះ​ ​ទន្ទឹមគ្នា​នេះ​ស្រាប់តែ​ ​តាក់តែង​និពន្ធ​បទចម្រៀង​ឌឺដង​ដល់​ចំប៉ី​ខ្មៅ​ ​ហលយ​ច្រៀង​បង្ហោះ​ភ្លាម​ៗ​តែម្ដង​។​ ​បទ​ថ្មី​ចុងក្រោយ​ទើប​បញ្ចេញ​មាន​ចំណងជើង​ថា​ ​«​ថា​គុក​ៗ​មែន​ ​»​ ​យាយ​ខ្លា​បាន​សរសេរ​សារ​រៀបរាប់​នៅ​លើ​ចម្រៀង​របស់​គាត់​ថា​«​បទ​ថ្មី​ក្តៅ​ៗ​ ​៖​ ​ថា​គុក​ៗ​មែន​!​ប្រទេស​មានច្បាប់​គ្រួសារ​មាន​វិន័យ​ ​ហេតុ​អី​បាន​ជា​ចៅឯង​ផ្គើន​ម្តង​ហើយ​ម្តង​ទៀត​បែបនេះ​ ​!​!​!​យាយ​ថា​អីចេះ​ខុស​ ​ឃើញ​ទេ​សាង​អី​បាន​ហ្នឹង​មែន​!​!​!​ហ្នឹងហើយ​ជា​លទ្ធផល​ដែល​ចៅឯង​មើលងាយ​ខ្មែរ​ ​លើកក្រោយ​ឱ្យ​រាង​ផង​ណា​ចៅ​ ​!​!​!​និពន្ធ​បទភ្លេង​៖​ ​យាយ​ខ្លា​ ​ច្រៀង​ដោយ​៖​ ​យាយ​ខ្លា​ ​»​។​

    ​គួរ​គត់​សម្គាល់​ណាស់​ ​កាល​កើតហេតុ​ ​ទេព​ ​បូ​ព្រឹក្ស​ ​ត្រូវ​បាន​បុរស​ម្នាក់​គប់​កំប៉ុង​ ​និង​ជះ​ស្រា​បៀរ​លើ​រូប​នាង​ ​អ្នកកំប្លែង​ ​យាយ​ខ្លា​ ​នេះ​ក៏បាន​ចេញ​បទចម្រៀង​រៀបរាប់​ពី​ហេតុការណ៍​នោះ​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ ​សម្រួល​ឬមិន​សម្រួល​?​ ​បើ​មិន​សម្រួល​ចេញ​ ​»​។​ ​តារា​នៅ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មួយ​នេះ​ ​ហាក់បីដូចជា​ទាញ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​តាមរយៈ​ការ​ច្រៀង​ចម្រៀង​រៀ​រាប់​ហេតុការណ៍​ក​ក្រើក​ៗ​នៅ​បណ្ដាញ​សង្គម​ ​ឱ្យ​មហាជន​បាន​ចាប់អារម្មណ៍​៕​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ​៖​ ​