Category: សង្គម និងសេដ្ឋកិច្ច

  • ឪពុក​ពែ​ក​មី​ ​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ​ហើយ​ដង្ហើយ​ហៅរក​កូនពៅ​

    ឪពុក​ពែ​ក​មី​ ​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ​ហើយ​ដង្ហើយ​ហៅរក​កូនពៅ​

    ​មិត្ត​អ្នក​តាមដាន​ព័ត៌មាន​សិល្បៈ​បាន​ជ្រាប​ដឹង​មក​ហើយ​ថា​ ​ឪពុក​តារា​កំប្លែង​ ​ពែ​ក​មី​ ​កំពុងតែ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទី​ពេទ្យ​ ​ដោយសារតែ​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ​ធ្វើ​ឱ្យ​ឪពុក​លោក​ស្លាប់​មួយ​ចំហៀង​ខ្លួន​។​ ​ដំណឹង​នេះ​ធ្វើ​ឱ្យ​មហាជន​ក្ដុកក្ដួល​នៅក្នុង​អារម្មណ៍​ ​និង​បារម្ភ​ចំពោះ​ស្ថានភាព​គ្រួសារ​តារា​កំប្លែង​រូប​នេះ​។​

    នៅ​ពេល​ថ្មី​ៗ​នេះ​ ​សារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​ទទួល​បាន​ដំណឹង​មក​ថា​ ​លោក​ពុក​របស់​តារា​កំប្លែង​ ​នាយ​ ​ពែ​ក​មី​ ​ពោល​ចង់​ជួប​កូនពៅ​របស់​គាត់​ ​រហូតដល់​ថ្នាក់​នាយ​ ​ពែ​ក​មី​ ​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​បង្ហាញ​ពី​អារម្មណ៍​ឪពុក​កំពុង​ដេក​ឈឺ​នៅ​មន្ទី​ពេទ្យ​ថា​ ​«​ឳពុក​ខ្ញុំ​យំ​នឹក​កូនពៅ​ដែល​នៅ​ស្រុក​អាណិត​ណាស់​»​។​ ​រហូត​មកទល់​ពេលនេះ​ ​លោក​ ​ពែ​ក​មី​ ​នៅ​មិនទាន់​បាន​បញ្ជាក់​អំពី​ស្ថានភាព​ធូរស្បើយ​របស់​ឪពុក​លោក​នៅឡើយ​ទេ​ និងដោយសារសព្វថ្ងៃនេះ លោកមមារញឹកជាមួយការងារសិល្បៈជាច្រើន ហើយឆ្លៀតពេលមកមើលឪពុកកំពុងសម្រាកព្យាបាលទៀតផង។​ ​

    ​ដើម្បី​ឱ្យ​កាន់តែ​ជាក់ច្បាស់​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ​៖​ ​



  • ភាព​ភ័យខ្លាច​ជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​

    ភាព​ភ័យខ្លាច​ជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​

    ភាព​ភ័យខ្លាច​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​ និង​យុវជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ក្នុង​សង្គម​ការងារ​ និង​អាជីវកម្ម​។ យុវជន​ខ្លាច​មិន​មានការ​ងារ​ធ្វើ​ ខ្លាច​ធ្វើ​ហើយ​មានការ​រិះគន់​ ខ្លាច​ប្រឈម​នឹង​ការ​លំបាក​ និង​ខ្លាច​រឿង​ជាច្រើន​ទៀត​ដែល​នាំ​ឱ្យ​មានគំនិត​អវិជ្ជមាន​រហូត​ឈាន​ដល់​បោះបង់​ការងារ​សំ​ខាន់​ៗចោល​។

    សាស្ត្រា​ចារ្យ​ផ្នែក​ពាណិជ្ជកម្ម​ លោក​ រិន​ រ៉ា​វុធ​ បាន​លើកឡើង​ថា​ យុវជន​ជាច្រើន​កំពុង​អភិវឌ្ឍ​សមត្ថភាព​បាន​យ៉ាង​ល្អ​ទាំង​ផ្នែក​ជំនាញ​បច្ចេកទេស​ និង​សង្គម​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​មិន​ឱ្យ​ពួកគេ​បង្ហាញ​ស្នាដៃ​ ឬច្នៃ​ចំណេះដឹង​ទាំងអស់​នោះ​ក្លាយជា​ផលិតផល​ដ៏​មាន​សក្តា​នុ​ពល​នោះ​ គឺ​ភាព​ភ័យខ្លាច​។

    ភាព​ភ័យខ្លាច​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​រួញរា​ មិន​ហ៊ាន​ខិតខំ​ប្រឹងប្រែង​ និង​បញ្ចេញស្នាដៃ​សំ​ខាន់​ៗដើម្បី​ចាប់​យក​ឱកាស​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ​ ព្រោះ​គេ​មានគំនិត​អវិជ្ជមាន​ចំពោះ​អនាគត​របស់​ខ្លួន​ ហើយ​បណ្តោយ​ឱ្យ​ភាព​ភ័យខ្លាច​ទាំងអស់​នោះ​បង្អាក់​ការ​អភិវឌ្ឍ​របស់​ខ្លួន​។ លោក​និយាយ​ថា​ កត្តា​ទាំងអស់​នេះ​អាច​បណ្តាល​មក​ពី​បច្ច័យ​បរិស្ថាន​នៃ​ការរស់នៅ​របស់​ពួកគេ​កាលពី​នៅ​ក្មេង​ៗ និង​ទម្លាប់​មួយចំនួន​របស់​មនុស្សចាស់​ពី​មុន​ៗដែល​តែងតែ​ឃាត់​កូន​មិន​ឱ្យ​គិត​ធំ​ ឬគិត​វិជ្ជមាន​ខ្លាំងពេក​សម្រាប់​អនាគត​ការងារ​។

    លោក​ រិន​ រ៉ា​វុធ​ បាន​បន្ត​ថា​៖ “មនុស្សចាស់​ពីមុន​ មិនសូវ​ហ៊ាន​ឱ្យ​ក្មេង​និយាយ​ពី​ក្តី​ស្រមៃ​របស់​ខ្លួន​នោះ​ទេ​ ព្រោះ​ខ្លាច​ខ្មាសគេ​ ឬខ្លាច​មាន​បញ្ហា​។ ពួកគាត់​គិតថា​ទាល់តែ​មាន​គ្នា​ មាន​ខ្នង​ ឬមាន​ខ្សែស្រឡាយ​ទើប​អាច​ធ្វើការងារ​សំ​ខាន់​ៗបាន​ ហេតុនេះ​ហើយ​ឥទ្ធិពល​នៃ​គំនិត​ទាំងអស់​នោះ​បាន​ធ្វើ​ឱ្យ​ក្មេង​មានការ​រារែក​ ហើយ​មិន​ហ៊ាន​ធ្វើការ​ប្រឹងប្រែង​ ព្រោះ​គ្មាន​សង្ឃឹមថានឹង​អាច​ធ្វើការងារ​ល្អ​បាន​”។

    អ្នកអប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ជាក់ស្តែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ គ្មាន​មាត្រា​ណា​ចែងថា​ កូន​អ្នកក្រ​មិន​អាច​ថ្កុំថ្កើង​បាន​នោះ​ទេ​ ហេតុនេះ​កូន​អ្នកក្រ​ក៏អាច​ចាប់​យក​ឱកាស​ការងារ​សំ​ខាន់​ៗបាន​ដែរ​ ព្រោះ​មិនមែន​គ្រប់ការ​ងារ​សុទ្ធតែ​ត្រូវ​ប្រគល់​ឱ្យទៅ​អ្នកមាន​ខ្សែ​ស្រ​ឡាយ​ធំៗ​នោះ​ទេ​ តែ​បច្ចុប្បន្ន​គេ​ត្រូវការ​អ្នកមាន​សមត្ថភាព​ដើម្បី​ធ្វើការងារ​។ ចំណុច​សំខាន់​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​ខិតខំ​ប្រឹងប្រែង​រហូត​សមត្ថភាព​របស់​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​ ហើយ​អាច​នាំមក​នូវ​ការ​អភិវឌ្ឍ​បាន​ល្អ​សម្រាប់​ស្ថាប័ន​។ ម្យ៉ាងវិញទៀត​ យុវជន​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិតថា​ ខ្លួន​មិន​អាច​ធ្វើការងារ​សំខាន់​បាន​ ទៅជា​តាំងចិត្ត​ថា​ ត្រូវតែ​ធ្វើការងារ​សំ​ខាន់​ៗឱ្យ​បាន​ដោយ​ភាព​អំណត់​ និង​ការ​តស៊ូ​អភិវឌ្ឍ​សមត្ថភាព​ជាប់​ជាប្រចាំ​។ ប្រសិនបើ​យើង​កំពុង​សិក្សា​ គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ពូកែ​ ស្វែងរក​បទ​ពិសោធ​ជាក់ស្តែង​ឱ្យ​បាន​ច្រើន​ និង​ធ្វើ​ឱ្យ​លេចធ្លោ​រហូត​ស្ថាប័ន​ស្គាល់​ និង​ទទួលយក​ដើម្បី​ជួយ​គេ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។ ហើយ​ប្រសិនបើ​យើង​កំពុងធ្វើការ​ងារ​ យើង​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ពី​ការងារ​ដែល​កំពុង​ធ្វើ​ អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ និង​ឆ្លៀតពេល​វេលា​ដើម្បី​បន្ត​អភិវឌ្ឍ​ពី​វិធីសាស្ត្រ​ដែល​យើង​កំពុងធ្វើការ​ងារ​ដើម្បី​ឱ្យ​ការងារ​កាន់តែ​លឿន​ និង​មានប្រសិទ្ធភាព​ ហើយ​ជួយ​អ្នក​ជុំវិញ​ខ្លួន​ឱ្យ​ខ្លាំង​ថែមទៀត​ផង​។ នៅពេល​នោះ​យើង​នឹង​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ដែលគេ​ត្រូវការ​ ហើយ​ការងារ​សំ​ខាន់​ៗនឹង​លេចចេញ​មកតាមក្រោយ​ តែ​ប្រសិនបើ​យើង​នៅ​ត្រាំត្រែង​រង់ចាំ​ឱកាស​ ហើយ​រវល់​តែ​ខ្វាយខ្វល់​ច្រើន​ នោះ​លទ្ធផល​ល្អ​នឹង​មិន​អាច​រត់​មករ​កយើង​នោះ​ទេ​។

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ បាន​លើកឡើង​ពី​បញ្ហា​ធនធានមនុស្ស​នៅ​កម្ពុជា​ថា​ យើង​ត្រូវការ​មនុស្ស​ដែល​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ធ្វើការងារ​អភិវឌ្ឍន៍​ និង​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការ​គិតពិចារណា​ស៊ីជម្រៅ​។ សម្រាប់​សតវត្សរ៍​ទី21នេះ​ មនុស្ស​ម្នា​ក់ៗ​ត្រូវតែ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​ចាប់​យក​ការងារ​ និង​បង្កើន​ប្រសិទ្ធភាព​ ជាពិសេស​គឺ​នវានុវត្តន៍​។ យុវជន​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដោយ​ភាព​ស្វាហាប់​ដើម្បី​ធ្វើការងារ​ប្រកបដោយ​ភាពជា​អ្នកដឹកនាំ​ ហើយ​ក្លាហាន​ក្នុង​ការសិក្សា​ស៊ីជម្រៅ​ និង​បង្កើត​ជារ​បក​គំ​ហើញ​ថ្មី​ៗដើម្បី​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង​។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖ ”ភាពជា​អ្នកដឹកនាំ​ជា​រឿង​សំខាន់​មួយ​ដែល​ពិភពលោក​កំពុង​ត្រូវការ​ ហេតុនេះ​ប្រសិនបើ​ប្រជាជន​វ័យក្មេង​របស់​យើង​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ យើង​នឹងអាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​កាន់តែ​ប្រសើរ​”។

    ឯកឧត្តម​ បាន​លើកឡើង​ថា​ ជា​ធម្មតា​អ្នក​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ គឺជា​អ្នក​ដែល​មាន​សមត្ថភាព​ធ្វើការងារ​លើស​ពី​អ្វី​ដែល​ស្ថាប័ន​រំពឹង​ទុក​។ ប្រសិនបើ​គេ​គូសវាស​ការងារ​ឱ្យ​គាត់​ធ្វើ​ក្នុងរង្វង់​មួយ​ មាន​អ្នកខ្លះ​ធ្វើការងារ​បានតែ​ត្រឹម​រង្វង់​នោះ​ តែ​មាន​អ្នកខ្លះ​ប្រើ​ពេលវេលា​ដូចគ្នា​ តែ​អាច​ធ្វើការងារ​ឆ្លាតវៃ​ ហើយ​លើស​ពី​រង្វង់​ដែល​បាន​កំណត់​នោះ​ថែមទៀត​ផង​។ មនុស្ស​ប្រភេទ​នេះ​ជា​បុគ្គល​ដែល​គ្រប់​ស្ថាប័ន​ត្រូវការ​ ហើយ​ជា​មនុស្ស​ដែល​អាច​ទទួលការ​ងារ​សំ​ខាន់​ៗបាន​យ៉ាង​ប្រសើរ​៕

  • សិល្បករ​វង់ភ្លេង​បុរាណ​ខ្មែរ​ ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​

    សិល្បករ​វង់ភ្លេង​បុរាណ​ខ្មែរ​ ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​

    ​ពិតជា​មានកាល​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ ​ដែល​ខណៈ​ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្ដិច​ ​លោក​ ​អ៊ឺម​ ​ជីវ៉ា​ ​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុ​ក​ឱ្យ​ដឹង​ថា​ ​តន្ត្រីករ​បុរាណ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​មាន​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ហៅ​ ​ពេទ្យ​ ​រុស្ស៊ី​។​

    ​តារា​សម្ដែង​ប្រុស​ ​ដែល​តែងតែមាន​វត្តមាន​ជួយ​ដល់​សិល្បករ​ទាំង​ទឹកចិត្ត​សប្បុរសធម៌​រូប​នេះ​ ​បាន​រៀបរាប់​ថា​ ​«​ ​ទាល់តែ​ថត​ស្រាត​បាន​មាន​អ្នក​ស៊ែ​ ​!​!​ ​បើ​បង្ហោះ​រូប​សប្បុរសធម៌​មិន​ងាយ​ទេ​ ​.​.​!​ ​អាណិត​ណាស់​ ​តន្ត្រីករ​បុរាណ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​មាន​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ហៅ​ ​ពេទ្យ​រុស្ស៊ី​។​ ​ល្ងាច​នេះ​ខ្ញុំបាទ​ ​អ៊ឹម​ ​ជីវ៉ា​ ​តំណាង​ឱ្យ​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​អ្នកបង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ជា​ប្រធាន​ ​បាន​នាំ​យក​ថវិកា​រមូល​និធិ​ចាស់ជរា​ចំនួន​ ​1លាន​រៀល​ ​ទៅ​ជួយ​ដល់​តន្រ្តី​ករ​ ​លោក​ ​នី​ ​នៅ​បន្ទប់​លេខ​ ​201​ ​អាគារ​សម្តេច​តេជោ​ ​មន្ទី​ពេទ្យ​រុស្ស៊ី​ ​»​។​

    ​សូមជម្រាបឱ្យដឹងបន្ថែមថា ខណៈ​នេះ​ស្ថានភាព​របស់​តារា​ជើងចាស់​ខាងលើ​ ​កំពុងតែ​ពិបាក​ ​រី​ឯ​ជីវភាព​ក៏​ខ្វះខាត​ខ្លាំង​ ​ធ្វើ​ឱ្យ​ពិបាក​នៅក្នុង​ការ​ព្យាបាល​ជំងឺ​ឱ្យ​ជាសះស្បើយ​យ៉ាង​ខ្លាំងណាស់​។​ ​ក្រោយពី​បានឃើញ​បែបនេះ​ ​មហាជន​ជាច្រើន​ពិតជា​ក្តុកក្តួល​ ​និង​អាណិត​ដល់​ ​សិល្បករ​ខ្មែរ​ ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ដូច​លោក​យ៉ាង​ខ្លាំង​ ​ដែល​ត្រូវ​មក​ធ្លាក់ខ្លួន​ឈឺ​ ​ទាំង​លំបាក​បែបនេះ​។​ ​សូមបញ្ជាក់ថា​ ​សិល្បករ​បុរាណ​ផ្នែក​តន្រ្តី​ករ​ ​លោក​ ​នី​ ​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​លេខ​ ​201​ ​អាគារ​សម្តេច​តេជោ​ ​មន្ទីរពេទ្យ​រុស្ស៊ី​ ​៕​

  • ឡៅ​ ​បញ្ញា​ ​អ្នក​សម្ដែង​ល្បុក្កតោ​ទទូច​ឱ្យ​មហាជន​ជួយ​គាំទ្រ​បោះឆ្នោត​ឱ្យ​ក្នុង​កម្មវិធី​ ​Mister​ ​Asian​ ​International​

    ឡៅ​ ​បញ្ញា​ ​អ្នក​សម្ដែង​ល្បុក្កតោ​ទទូច​ឱ្យ​មហាជន​ជួយ​គាំទ្រ​បោះឆ្នោត​ឱ្យ​ក្នុង​កម្មវិធី​ ​Mister​ ​Asian​ ​International​

    ​ក្នុងចំណោម​បេក្ខជន​ដែល​បាន​ចេញទៅ​ប្រកួត​នៅក្នុង​ព្រឹត្តិ​ការណ៍​បុរសឯក​ ​Mister​ ​And​ ​Miss​ ​Asian​ ​2019​ ​គេ​ចាត់ទុកថា​ ​បេក្ខភាព​ ​ឡៅ​ ​បញ្ញា​ ​មាន​កាយសម្បទា​ ​និង​ភាពរឹងមាំ​ទាក់ទាញ​ជាង​បេក្ខ​ជន​មុន​ៗ​ ​ខណៈ​ដែល​លោក​គឺ​ក្រៅពី​ស្អាត​សង្ហារ​ ​ក៏​ជា​អ្នក​សម្ដែង​ល្បុក្កតោ​ ​និង​ការសម្ដែង​ពី​អាណាចក្រ​ខ្មែរ​នៅ​សៀមរាប​ដ៏​ទាក់ទាញ​។​

    ​អ៊ីចឹង​ហើយ​ទើប​លោ​ក​ស័ក្​ដ​សមនឹង​ការ​គ្រង​ឈុត​តំណាង​ជាតិ​ ​ក្នុង​សម័យ​អង្គរ​ ​ខណៈ​ដែល​ឈុត​ដែល​លោក​បាន​គ្រង​ក៏​ត្រូវ​បាន​គេ​អះអាង​ថា​កែច្នៃ​អោយ​ត្រូវ​ទម្រង់​អស់ប្រាក់​មិន​តិច​ពាន់​ដុល្លារ​។​ ​ថ្វី​ដ្បិតថា​ ​មិនទាន់​បាន​ជាប់​ពាន​អ្វី​នៅឡើយ​ ​ប៉ុន្តែ​លោក​បាន​ជាប់​ ​Best​ ​Talent​ ​ក្នុងចំណោម3នាក់​ ​ដែល​ធ្វើអោយ​លោក​កាន់តែ​ទាក់ទាញ​ក្នុង​ក្រសែភ្នែក​អន្តរជាតិ​ដែល​រួម​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ជាមួយគ្នា​។​

    ​បេក្ខភាព​រូប​នេះ​ ​ត្រូវ​បាន​គេ​សរសើរ​ខុសពី​បេក្ខភាព​តំណាង​កម្ពុជា​ក្នុង​ការ​ប្រលង​បុរស​ឯ​ក​មុន​ៗ​ ​ជាពិសេស​នៅពេល​លោក​គ្រង​ឈុត​តំណាង​ជាតិ​ ​ហើយ​មានដំណើរ​ ​និង​កាយសម្បទា​ពេញតួ​ជា​ក្ស័ត្​រ​។​ ​យោង​តាម​ការ​ទម្លាយ​ ​លោក​ ​ឡៅ​ ​បញ្ញា​ ​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​តំណាង​កម្ពុជា​ដោយក្រុម​ហ៊ុន​មួយ​ ​ដែល​ជួយ​រចនា​ឈុត​តំណាង​ជាតិ​ដែល​លោក​ស្លៀក​យក​ទៅ​បង្អួត​ ​និង​ត្រូវ​គេ​កត់សម្គាល់​ថា​ឥត​ខ្ចោះ​ត្រូវ​តាម​ទម្រង់​វប្បធម៌​ ​និង​សម័យកាល​។​

    ​សូមជម្រាប​ដែរ​ថា​ ​បេក្ខជន​ ​ឡៅ​ ​បញ្ញា​ ​ដែលគេ​ស្គាល់​ថា​ជា​អ្នក​សម្ដែង​ល្បុក្កតោ​ ​និង​ឈុត​អច្ឆរិយ​អង្គរ​នៅ​សៀមរាប​ ​បាន​ថ្លែង​ទទូច​នៅ​លើ​ហ្វេ​សប៊ុ​ក​ដើម្បីអោយ​មានការ​បោះឆ្នោត​ជួយ​លោក​ ​ក្នុងនាម​ជា​តំណាង​កម្ពុជា​។​ ​លោក​ត្រូវ​គេ​ឃើញ​បង្ហោះ​សារ​ទទូច​ហើយ​ទទូច​ទៀត​ ​ដើម្បី​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ដល់​ខ្លួន​ ​ខណៈ​ពេល​ដែល​ក្នុងចំណោម​បេក្ខជន​ទាំងអស់​ដែល​កម្មវិធី​តម្រូវ​ឱ្យ​បោះឆ្នោត​ដើម្បី​ឈ្នះ​ពាន​ប្រជាប្រិយ​ភា​៕​


  • Atletico ផ្តួល Juventus ខណៈ Man City វាយបកផ្តួល Schalke

    Atletico ផ្តួល Juventus ខណៈ Man City វាយបកផ្តួល Schalke

    ក្រុម​ Atletico​ Madrid​ និង​ Manchester​ City​ សុទ្ធសឹង​បាន​ជួប​ភាព​រីករាយ​ដូចគ្នា​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ Champions​ League​ វគ្គ​ 16ក្រុម​ចុងក្រោយ​ ជើង​ទី1​ កាលពី​ថ្ងៃពុធ​ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​រៀង​ៗខ្លួន​។

    ខ្សែប្រយុទ្ធ​ Cristiano​ Ronaldo​ បាន​ខកខាន​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ខណៈ​ដែល​ក្រុម​ Atletico​ បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 2-០។

    ដោយឡែក​ ក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ​ ក្រុម​ Schalke​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ ដើម្បី​នាំមុខ​ 2-1 ប៉ុន្តែ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែប្រយុទ្ធ​ Leroy​ Sane​ និង​ Raheem​ Sterling​ បាន​ជួយ​ឱ្យ​ក្រុម​នៅសល់​សមាជិក​ត្រឹមតែ​ 10នាក់​ Man​ City​ ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ 3-2។ ​

    ក្រោយពី​ការ​រកបាន​គ្រាប់​បាល់​តាម​ស្មើ​របស់​គេ​ Sane​ បាន​ប្រាប់​ទូរទស្សន៍​ DAZN​ ទាំង​រីករាយ​ថា​៖ «ខ្ញុំ​បាន​រង់ចាំ​ឱកាស​របស់ខ្ញុំ​ និង​ចង់​ស៊ុត​បាល់​ពីទី​នោះ​ ដោយសារតែ​ខ្ញុំ​ធ្លាប់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ទីតាំង​នោះ​ ហើយ​វា​បាន​រក្សា​ការ​ជឿជាក់​របស់​យើង​»។ ​

    លោក​ Pep​ Guardiola​ អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ Man​ City​ បានឱ្យ​ដឹង​ថា​៖ «យើង​នឹង​មិនបាន​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​យុទ្ធនាការ​នេះ​ឡើយ​ ប្រសិនបើ​យើង​មិន​កែសម្រួល​ការ​លេង​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ទេ​នោះ​។ ទីបំផុត​ Sane​ និង​ Sterling​ បាន​បង្កើត​ឱ្យ​មានការ​ប្រែប្រួល​»។

    លោក​ Diego​ Simeone​ គ្រូបង្វឹក​របស់​ក្រុម​ Atletico​ បានឱ្យ​ដឹង​ថា​៖ «យើង​មិនទាន់​បាន​ឈាន​ទៅ​វគ្គ​បន្ត​នៅឡើយ​ទេ​។ នៅ​មានការ​ប្រកួត​ 1លើ​កទៀត​ដែល​ត្រូវ​លេង​ ហើយ​យើង​ដឹង​ថា​ យើង​នឹង​ត្រូវតែ​ជួប​បញ្ហា​»។

    Ronaldo​ បាន​វិល​ទៅកាន់​រដ្ឋធានី​អេស្ប៉ាញ​វិញ​ ក្រោយពី​រូបគេ​បាន​ទទួល​ភាព​ជោគជ័យ​មិនធ្លាប់​មាន​ពីមុន​មក​ក្នុង​យុទ្ធនាការ​នេះ​ ជាមួយនឹង​ក្រុម​ Real​ ប៉ុន្តែ​គូប្រកួត​របស់​ពួកគេ​គឺជា​ក្រុម​ដែល​ត្រូវ​អបអរ​នៅពេល​បញ្ចប់​ការប្រកួត​ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ​ Jose​ Gimenez​ និង​ Diego​ Godin​ បាន​ជួយ​ឱ្យ​ក្រុម​ Atletico​ ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​វគ្គ​បន្ត​។

    លោក​ Massimiliano​ Allegri​ គ្រូបង្វឹក​របស់​ក្រុម​ Juventus​ បានឱ្យ​ដឹង​ថា​៖ «ជាកុសល​ យើង​មិនបាន​របូត​គ្រាប់​បាល់​ទី3​ ឡើយ​ ព្រោះ​ការ​ចាញ់​ 2-០ គឺជា​លទ្ធផល​មួយ​ដែល​អាច​ស្រោចស្រង់​បាន​។ យើង​មិនទាន់​ធ្លាក់​ចេញ​នៅឡើយ​ទេ​»៕

  • អីយ៉ា​ ​!​!​ ​នាយ​ក្តី​ ​បញ្ចប់​ការសង្ស័យ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ ​នាយ​ចឺម​ ​

    អីយ៉ា​ ​!​!​ ​នាយ​ក្តី​ ​បញ្ចប់​ការសង្ស័យ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ ​នាយ​ចឺម​ ​

    ​ចាស់​ផលិតកម្ម​ ​BKS​ ​លោក​ ​ឈុន​ ​សុវណ្ណ​ភក្តី​ ​ហៅ​ ​នាយ​ក្តី​ ​បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ចាប់អារម្មណ៍​ជា​ខ្លាំង​ ​បន្ទាប់ពី​ឃើញ​លោក​ធ្លាប់​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ​មាន​ស្នេហា​ជាមួយ​ ​នាយ​ចឺម​ ​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​ ​បាន​បង្ហាញខ្លួន​ជាមួយនឹង​ឈុត​ប្រពៃណី​ខ្មែរ​ ​កូន​ក​ម្លោះ​ ​ឈរ​ថត​ញញឹម​យ៉ាង​ប្រឹ​ម​ប្រី​យ​ ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ ​ជាមួយនឹង​កញ្ញា​ ​សុវណ្ណ​ ​រ៉ា​ផា​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​គឺជា​តារា​អ្នក​សិល្បៈ​ដូចគ្នា​។​

    ​ពិធី​ភ្ជាប់ពាក្យ​រវាង​តារា​សម្ដែង​លោក​ ​ឈុន​ ​សុវណ្ណ​ភក្ដី​ ​ហៅ​នាយ​ក្ដី​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​ផលិតកម្ម​ ​BKS​ ​និង​តារា​សម្ដែង​កញ្ញា​ ​សុវណ្ណ​ ​រ៉ា​ផា​ ​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​អធឹក​អធម​ក្រោម​វត្តមាន​ចាស់ទុំ​ទាំងសងខាង​ ​និង​តារា​សិល្បៈ​ដែល​មាន​ទំនាក់ទំនង​ជិ​ត​ស្និទ្ធិ​។​ ​ពិធី​នេះ​មិន​ត្រូវ​បាន​ធ្វើឡើង​ក្រោម​វត្តមាន​អ្នកសារព័ត៌មាន​កុះករ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បាន​បើក​ចំហរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ដោយ​ទិដ្ឋភាព​ភ្ជាប់ពាក្យ​របស់​តារា​ទាំងពីរ​ត្រូវ​បាន​បង្ហោះ​ឡើង​ភ្លាម​ៗ​។​ ​ដំណឹង​មង្គល​របស់​អ្នក​ទាំងពីរ​បាន​ធ្វើ​ឱ្យ​ម្នា​ក់ៗ​អបអរសាទរ​យ៉ាង​ខ្លាំង​ ​ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​គេ​ងឿងឆ្ងល់​ផង​ដែរ​ ​ដោយសារតែ​នាយ​ក្ដី​ ​ក្រោយពេល​ស្អិត​រមួត​ជាមួយ​គូ​ដណ្ដឹង​ ​គេ​កត់សម្គាល់​ថា​ទំនាក់ទំនង​ជាមួយ​នាយ​ចឺម​ ​មិនសូវ​ស្អិត​ដូចមុន​។​

    ​​យ៉ាងណាមិញ​ ​លោ​ក​ឈុន​ ​សុវណ្ណ​ភក្ដី​ ​បាន​អះអាង​ថា​ហេតុផល​ដែល​នាំ​ឱ្យ​ពួក​លោក​មិនសូវ​បាន​ទៅណាមកណា​ជាមួយគ្នា​ ​គឺ​ដោយសារតែ​ហេតុផល​រវល់​រៀងខ្លួន​ ​ស្របគ្នា​ដែល​លោក​ក៏​មាន​គូស្នេហ៍​ហើយ​ចង់​ចំណាយពេល​ឱ្យ​បាន​ច្រើន​ជាមួយ​សុវណ្ណ​ ​រ៉ា​ផា​ប៉ុណ្ណោះ​៕​

  • តម្លៃ​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ខ្លាំង

    តម្លៃ​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ខ្លាំង

    គ្រាប់ស្វាយ​ចន្ទី​នៅដើម​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​សម្បើម​ ដែល​ធ្វើ​កសិករ​មានការ​រអ៊ូរទាំ​ និង​ខកចិត្ត​ជា​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​រិះរក​វិធានការ​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​ដូច្នេះ​។

    អ្នកស្រី​ ណេន​ សេង​ហ៊ុន​ ម្ចាស់​ចម្ការ​ស្វាយចន្ទី​ម្នាក់​ក្នុងចំណោម​កសិករ​ច្រើន​នាក់​ទៀត​ នៅក្នុង​ភូមិ​ទើន​ ឃុំ​ទើន​ ស្រុក​កូនមុំ​ ខេត្តរតនគិរី​ បានឱ្យ​ដឹង​ថា​ កសិករ​ពិតជា​មានការ​ខកចិត្ត​ជា​ខ្លាំង​ ដោយសារ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ខុសពី​ឆ្នាំ​កន្លង​ៗទៅ​ ដែល​ធ្វើ​ឱ្យ​កសិករ​ម្នា​ក់ៗ​ត្រូវ​ខាតបង់​ប្រាក់កាក់​អស់​ជាច្រើន​។ អ្នកស្រី​អះអាង​ថា​ គ្រាប់ស្វាយ​ចន្ទី​កាលពី​ឆ្នាំមុន​មានតម្លៃ​ចន្លោះ​ពី7​,000​ ទៅ8​,000រៀល​ក្នុង​មួយ​គីឡូក្រាម​ តែ​នៅពេល​ដល់​រដូវ​ប្រមូល​ផល​ក្នុង​ឆ្នាំនេះ​ ស្រាប់តែ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ រហូត​មក​នៅ​ត្រឹម​ 5,000រៀល​ក្នុង​មួយ​គីឡូក្រាម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាតបង់​ក្នុង​ការ​ចំណាយ​កម្លាំង​ពលកម្ម​ ក៏ដូចជា​ខាតបង់​ថវិកា​ក្នុង​ការទិញ​ថ្នាំ​បំប៉ន​មក​ថែទាំ​ផលិតផល​ឱ្យ​បាន​ល្អ​។

    កសិករ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ឆ្នាំនេះ​ទោះជា​មានការ​ថែបំប៉ន​ បាញ់ថ្នាំ​ ដាក់ជី​ឱ្យ​កាន់តែ​ច្រើនយ៉ាង​ណាក៏ដោយ​ ក៏​ស្វាយចន្ទី​មិនសូវ​កាន់​ផ្លែ​ដូច​ឆ្នាំមុន​ដែរ​ ដោយសារ​អាកាសធាតុ​ខ្លាំងពេក​ ធ្វើ​ឱ្យ​ផ្កា​ជ្រុះ​ស្ទើរ​អស់ពី​ដើម​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ចន្ទី​មិនសូវ​មាន​ផ្លែ​ និង​ការ​ប្រមូល​ទិន្នផល​ក៏​ធ្លាក់ចុះ​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ​ និង​ដោយសារ​ចង់បាន​ប្រាក់ចំណេញ​ច្រើន​ កាលពីដើម​រដូវ​គ្រួសារ​អ្នកស្រី​បានសម្រេច​ចិត្ត​ម៉ៅទិញ​ដើម​ស្វាយចន្ទី​របស់​អ្នកភូមិ​ជា​កសិករ​ក្បែរ​ៗនោះ​ប្រមាណ​ជា​ 6ហិ​កតា​យកមក​ថែទាំ​ទុក​សម្រាប់​បេះ​ផ្លែ​លក់​ថែមទៀត​ តែ​មិន​នឹកស្មាន​ថា​ បែរជា​ខាតឡុងចុង​អស់ប្រាក់​រាប់ពាន់​ដុល្លារ​ ដោយសារ​ការ​ប្រមូល​ផល​ធ្លាក់ចុះ​ខ្លាំង​ ថែមទាំង​តម្លៃ​ក៏​ធ្លាក់ចុះ​យ៉ាង​គំហុក​បែប​មិនធ្លាប់​មាន​ពី​មុន​ៗមក​ទៀតផង​។

    ចំណែក​លោក​ នី​ ស៊ី​ម កសិករ​ដាំ​ស្វាយចន្ទី​នៅ​ស្រុក​គូ​លេន​ ខេត្តព្រះវិហារ​ ក៏បាន​សម្តែង​ការ​ខកចិត្ត​ខ្លាំង​ដែរ​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នេះ​។ លោក​ឱ្យ​ដឹង​ថា​កាលពី​ឆ្នាំមុន​ តម្លៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ប្រទេសក្រៅ​ ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី​ 7,000​ ដល់​ 8,000រៀល​ ចំណែក​ចូល​មកដល់​ឆ្នាំនេះ​ឈ្មួញ​ បាន​ទម្លាក់​តម្លៃ​ចុះ​ជាង​មុន​ខ្លាំង​ ដោយ​ទទួល​ទិញ​ត្រឹមតែ​តម្លៃ​ 5,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។ លោក​បន្ត​ថា​ គ្រាប់ស្វាយ​ចន្ទី​នៅក្នុង​ស្រុក​គូ​លេន​ ទើបតែ​ចាប់ផ្តើម​ប្រមូល​ផល​ បាន​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្នុង​ផ្ទៃដី​ប្រមាណ​ជា​ 30ហិ​កតា​ អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​ 30​ ទៅ​ 40គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ ដែល​ត្រូវ​ចំណាយ​ថ្លៃឈ្នួល​ពលកម្ម​ 3 ទៅ4នាក់​ដើម្បី​ដើរ​រើស​គ្រាប់ស្វាយ​ចន្ទី​ ដោយ​ម្នា​ក់ៗ​ទទួល​បាន​ប្រាក់​ពី​ 30​,000​ ទៅ40​,000រៀល​ក្នុង​មួយថ្ងៃ​ ដែល​សរុបទៅ​មិន​មាន​សល់​ប្រាក់ចំណេញ​ឡើយ​ ទាល់តែ​ចំណាយពេល​ដើរ​រើស​ដោយខ្លួនឯង​ ទើប​នៅសល់​ប្រាក់ចំណេញ​ខ្លះ​គ្រាន់​បាន​ដោះស្រាយ​ម្ហូបអាហារ​ប្រចាំថ្ងៃ​។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ2018កន្លងទៅ​ ស្វាយចន្ទី​ចាប់ផ្តើម​ចេញផ្កា​ម្តង​រួចមក​ហើយ​ តែ​ដោយសារ​អាកាសធាតុ​ក្តៅ​បាន​ធ្វើ​ឱ្យ​ផ្កា​ជ្រុះ​អស់​មិនបាន​ប្រមូល​ផល​ទេ​ ហើយ​កសិករ​នៅ​តំបន់​នោះ​ក៏​ចាប់ផ្តើម​បាញ់ថ្នាំ​ បញ្ជា​ឱ្យ​ចេញផ្កា​ម្តង​ទៀត​ ទើប​ចេញផ្កា​ និង​មាន​ផ្លែ​ជាថ្មី​ ធ្វើ​ឱ្យ​អាច​ចាប់ផ្តើម​ប្រមូល​ផល​បាន​ទៀត​មកទល់​បច្ចុប្បន្ន​ រហូតដល់​ខែមេសា​ធ្លាក់​ភ្លៀង​ទើប​ប្រមូល​ផល​អស់​។ លោក​ប្រាប់​ថា​ គ្រាប់ស្វាយ​ចន្ទី​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ មិន​មាន​ឈ្មួញ​បរទេស​ចុះ​មក​ទិញ​ដូច​ឆ្នាំ​មុន​ៗទៀត​ឡើយ​ ទើប​ជាហេតុ​ធ្វើ​ឱ្យ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​បែបនេះ​។

    ជាមួយគ្នា​នេះ​លោក​ ច្រឹក​ ពិសិដ្ឋ​ ឈ្មួញ​ទិញ​គ្រាប់ស្វាយ​ចន្ទី​ពី​ស្រុក​កូនមុំ​ ខេត្តរតនគិរី​ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នេះ​ គឺ​ដោយសារតែ​តម្រូវការ​គ្រាប់ស្វាយ​ចន្ទី​មានការ​ធ្លាក់ចុះ​នៅ​លើ​ទីផ្សារ​បរទេស​នៅ​ឆ្នាំនេះ​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ គ្រាប់ស្វាយ​ចន្ទី​មានការ​បញ្ជាទិញ​ច្រើន​ពី​វិនិយោគិន​ជនជាតិ​ឥណ្ឌា​ និង​ជនជាតិ​ចិន​ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​មិន​មាន​ឈ្មួញ​បរទេស​កុងត្រា​ទិញ​ពី​កសិករ​ដូច​ឆ្នាំ​មុន​ៗទៀត​ឡើយ​ ហើយ​លោក​ថា​ កសិករ​គ្មាន​ជម្រើស​ផ្សេង​ គឺ​មានតែ​លក់​ឱ្យ​តែ​ឈ្មួញ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ ដែល​ដំណាក់កាល​ដំបូង​ពេល​ប្រមូល​ផល​ តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​លក់​ចេញ​បាន​តម្លៃ​ 7,000រៀល​ដែរ​ក្នុង​មួយ​គីឡូក្រាម​ ប៉ុន្តែ​ដោយសារ​មិន​មានការ​ប្រកួតប្រជែង​ទិញ​ពី​ឈ្មួញ​ក្រៅប្រទេស​ដូច​ឆ្នាំ​មុន​ៗនោះ​ ទើប​ធ្វើ​ឱ្យ​ឈ្មូ​ញប្រ​ទេស​វៀតណាម​ទម្លាក់​តម្លៃ​ទិន្នផល​គ្រាប់ស្វាយ​ចន្ទី​របស់​កសិករ​ខ្មែរ​តែម្តង​៕

  • ផ្លែក្រូច​ពោធិ៍សាត់​ចង់​ស្វែងរក​ការ​ក្លាយជា​ផ្លែឈើ​សម្គាល់​ភូមិសាស្ត្រ

    ផ្លែក្រូច​ពោធិ៍សាត់​ចង់​ស្វែងរក​ការ​ក្លាយជា​ផ្លែឈើ​សម្គាល់​ភូមិសាស្ត្រ

    ជាមួយនឹង​ការសិក្សា​មួយ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ដើម្បី​កំណត់​ថា​ តើ​ពួកគេ​សមនឹង​ទទួល​បានការ​កំណត់​ ឬយ៉ាងណា​នោះ​ ផ្លែក្រូច​ពោធិ៍សាត់​ដែល​បាន​ដាំដុះ​នៅ​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​អាច​នឹង​ក្លាយជា​ផលិតផល​កសិកម្ម​កម្ពុជា​បន្ទាប់​ ដើម្បី​ទទួល​បាន​នូវ​ចំណាត់ថ្នាក់​ជា​ផ្លែឈើ​សម្គាល់​ភូមិ​សា​ស្ដ្រ (Geographical​ Indication​ ឬ GI​)។

    ក្រុម​អ្នកឯកទេស​បាន​និយាយ​ថា​ ការ​ទទួល​បាន​ផ្លាក​សញ្ញា​ GI​ នឹងអាច​ការពារ​កេរ្តិ៍ឈ្មោះ​ និង​រសជាតិ​របស់​ផលិតផល​ផ្លែក្រូច​ ខណៈ​ដែល​ផ្លែក្រូច​ពោធិ៍សាត់​នេះ​ត្រូវ​បាន​ដាំដុះ​យ៉ាងច្រើន​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​នៅក្នុង​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​ដែល​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​ដ៏​ច្រើន​ដល់​កសិករ​ដែល​បាន​ដាំដំណាំ​នេះ​។

    ចំពោះ​បំណង​នេះ​ក្រសួង​ពាណិជ្ជកម្ម​ និង​អ្នក​ដាំដុះ​ដំណាំ​ក្រូច​កំពុង​ពិចារណា​លើ​ការបង្កើត​ជាស​មា​គម​មួយ​ឈ្មោះថា​ “សមាគម​ផ្លែក្រូច​ពោធិ៍សាត់​ – បាត់ដំបង​” ហើយ​សង្ឃឹមថា​ នឹង​ទទួល​បាន​ជា​ផ្លែឈើ​ចុះបញ្ជី​ផលិតផល​ GI​។

    តាមពិត​ផលិតផល​ទាំងអស់​នេះ​មាន​សក្តា​នុ​ពល​ ប៉ុន្តែ​ពួកគេ​មិនដឹង​ថា​ តើ​ក្រសួង​ពាណិជ្ជកម្ម​នឹង​គាំទ្រ​បេក្ខភាព​សម្រាប់​ GI​ ដែរ​ឬទេ​?។ ជាអាទិភាព​សមាគម​នេះ​ត្រូវ​សិក្សា​ពី​លទ្ធភាព​ដែល​ពួកគេ​កំពុង​ធ្វើ​។ ដោយសារ​កេរ្តិ៍ឈ្មោះ​នៃ​ផ្លែក្រូច​ និង​ការ​គាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ក្រូច​ពោធិ៍សាត់​ដែល​ដាំដុះ​នៅ​ពោធិ៍សាត់​ និង​បាត់ដំបង​ គឺ​អាច​នឹង​ក្លាយជា​បេក្ខជន​ដ៏​ខ្លាំងក្លា​ក្នុង​ការ​ទទួល​បានការ​ចុះបញ្ជី​ជា​ផលិតផល​ GI​ នេះ​។ អ្នកឯកទេស​ស្តង់​ដា​គុណភាព​ផលិតផល​កសិកម្ម​បានឱ្យ​ដឹង​ថា​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ the​ World​ Intellectual​ Property​ Organisation​ (WIPO​) ទំនងជា​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ការបរទេស​ផង​ដែរ​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ សម្រាប់​ផ្លែឈើ​កម្ពុជា​។

    លោក​ ឡាយ​ វិសិដ្ឋ​ ប្រធានមន្ទីរ​កសិកម្ម​ ខេត្តពោធិ៍សាត់​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នថា​៖ “កាលពី​អំឡុង​ខែមុន​ មានការ​ធ្វើ​សិក្ខាសាលា​មួយ​របស់​កសិករ​អ្នក​ដាំដំណាំ​ក្រូច​ពោធិ៍សាត់​ និង​បាត់ដំបង​ ដោយមាន​ការ​អញ្ជើញ​ពី​ក្រុម​អ្នក​ផលិត​ និង​ជា​សមាគម​ចាស់​មួយ​។ សមាគម​នោះ​ចង់​ផ្លាស់​ឈ្មោះ​តែ​មិន​អាច​ធ្វើការ​សម្រេចចិត្ត​លើ​ការ​ចុះឈ្មោះ​ផលិតផល​ក្រូច​ពោធិ៍សាត់​បានទេ​”។

    លោក​ប្រធានមន្ទីរ​បានឱ្យ​ដឹង​ថា​៖ ក្រូច​របស់​យើង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ទទួល​បានផល​ប្រយោជន៍​ពី​ការ​រីកចម្រើន​ដ៏​ធំ​ដោយ​សារ​គ្មាន​សារធាតុគីមី​ ដោយ​បច្ចុប្បន្ន​នៅក្នុង​ខេត្តពោធិ៍សាត់​យើង​មាន​ចម្ការ​ក្រូច​ប្រមាណ​ជា​ 5,000​ ហិ​កតា​ដែល​កំពុង​ទទួលផល​។លោក​វិសិដ្ឋ​បាន​បញ្ជាក់​ថា​ “ប្រសិនបើ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ ផលិតផល​ក្រូច​ពោធិ៍សាត់​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​ផ្លែក្រូច​ខ្មែរយើង​នៅ​បរទេស​ ទោះបីជា​ផ្លែក្រូច​របស់​យើង​ភាគច្រើន​ត្រូវ​បាន​គេ​លក់ដូរ​តែ​នៅក្នុង​ស្រុក​ក៏​ពិតមែន​ តែ​យើង​ក៏បាន​នាំចេញ​ទៅ​ប្រទេស​ថៃ​ខ្លះ​ៗដែរ​”។

    លោក​ ឡាយ​ វិសិដ្ឋ​ បាន​មានប្រសាសន៍​ទៀត​ថា​៖ “បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​ការ​ទទួល​បានការ​ចុះបញ្ជី​ GI​ នេះ​ គឺ​ត្រូវ​សម្រេច​លើ​ឈ្មោះ​ដែល​ត្រូវ​ប្រើ​ដើម្បី​ចុះបញ្ជី​ជាមុន​សិន​”។ លោក​បាន​បន្ត​ថា​ ក្នុងអំឡុងពេល​សិក្ខាសាលា​ជាមួយ​អ្នក​ដាំ​ក្រូច​ពោធិ៍សាត់​ និង​បាត់ដំបង​កាលពី​ខែមុន​ ពួកគេ​មិនទាន់​អាច​ធ្វើការ​សម្រេចចិត្ត​លើ​ឈ្មោះ​ផលិតផល​នេះ​បាន​នៅឡើយ​ ព្រោះ​អ្នក​ដាំ​ក្រូច​មក​ពី​ខេត្តពោធិ៍សាត់​ទាមទារ​ថា​ គួរតែ​ដាក់ឈ្មោះ​ថា​“ក្រូច​ពោធិ៍សាត់​”ខណៈ​ដែល​អ្នក​ដាំ​មក​ពី​ខេត្តបាត់ដំបង​ចង់​ហៅថា​“ផ្លែក្រូច​ពោធិ៍សាត់​-បាត់ដំបង​”។ លោក​បាន​បន្ថែម​ថា​ ការសម្រេច​ចិត្ត​ចុងក្រោយ​នៅ​លើ​ប្រធានបទ​នេះ​នឹង​ធ្វើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​”។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​នថា​៖ “លោក​សុំ​បញ្ជាក់​ជូន​ថា​ ការ​សុំ​ចុះបញ្ជី​នេះ​ទាល់តែ​មាន​គ្រប់​លក្ខខណ្ឌ​ដែលគេ​បាន​កំណត់​យ៉ាង​ត្រឹមត្រូវ​ មិនមែន​គ្រាន់តែ​ដាក់ពាក្យ​ស្នើសុំ​ ហើយ​គេ​ចុះបញ្ជី​ឱ្យ​ទេ​។ ឧទាហរណ៍​ដូចជា​ម្រេច​កំពត​ ដែល​យើង​បាន​ចុះGIហើយ​ ក្រូចថ្លុង​កោះទ្រង់​ខេត្តក្រចេះ​ ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ដែល​ក្រសួង​ផ្តល់GI​ នោះ​ សុទ្ធតែ​មា​នភា្ជប់​លក្ខខណ្ឌ​ទាំងអស់​”។

    ឯកឧត្តម​អនុរដ្ឋ​លេខា​បាន​បញ្ជាក់​ដែរ​ថា​ ដូច្នេះ​ក្រូច​ពោធិ៍សាត់​ដែល​គាត់​នឹង​ដាក់​មក​ក្រសួង​នេះ​ត្រូវ​កំណត់​ថា​ វា​ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​ណា​ ខេត្ត​ណា​ ជា​លក្ខណៈ​បច្ចេកទេស​ដែល​ត្រូវការ​សិក្សា​វិភាគ​ពី​ស្ថានភាព​ដី​ និង​ទីតាំង​តំបន់​ជាដើម​។ តែម​កដល់ពេល​នេះ​ក្រសួង​ពុំ​ទាន់បាន​ទទួលពាក្យ​សុំ​ពី​សមាគម​ដែល​មាន​គម្រោង​ស្នើសុំ​នោះ​នៅឡើយ​ទេ​៕

  • លោក​ ​Guardiola​ ​ជំរុញ​ឱ្យ​ ​Man​ ​City​ ​ប្រើ​ស្មារតី​ប្រយុទ្ធ​ ​លើទឹក​ដី​ ​Schalkeរាត្រី​នេះ​

    លោក​ ​Guardiola​ ​ជំរុញ​ឱ្យ​ ​Man​ ​City​ ​ប្រើ​ស្មារតី​ប្រយុទ្ធ​ ​លើទឹក​ដី​ ​Schalkeរាត្រី​នេះ​

    ​លោក​ ​Pep​ ​Guardiola​ ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុម​ ​Manchester​ ​City​ ​ប្រើប្រាស់​បទ​ពិសោធ​ពី​ការ​យកឈ្នះ​ក្នុង​ការប្រកួត​ដណ្តើម​ពាន​ ​FA​ ​Cup​ ​នៅ​លើទឹក​ដី​ក្រុម​ ​Newport​ ​នៅពេល​ដែល​ពួកគេ​ប្រកួត​ជាមួយនឹង​ក្រុម​ធ្លាក់ចុះ​ទម្រង់​លេង​ ​Schalke​ ​របស់​ក្របខ័ណ្ឌ​ ​Bundesliga​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​នៅ​រាត្រី​នេះ​។​

    ​​ក្រុម​ ​Man​ ​City​ ​របស់​លោក​ ​Guardiola​ ​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​អាល្លឺម៉ង់​ហើយ​ ​ក្នុងនាម​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈ្នះ​ក្នុង​ការប្រកួត​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​នា​កីឡដ្ឋាន​ ​Veltins​ ​Arena​ ​របស់​ក្រុម​ ​Schalke​ ​នៅ​រាត្រី​នេះ​។​

    ​ស្រប​ពេល​ក្រុម​ ​Man​ ​City​ ​កំពុងតែ​នាំមុខ​លើ​តារាង​ ​Premier​ ​League​ ​ដោយ​ការ​មាន​គ្រាប់់​បាល់​ច្រើនជាង​ក្រុម​ ​Liverpool​ ​នោះ​ ​ក្រុម​ ​Schalke​ ​កំពុងតែ​ជួប​ភាព​ត្រដាបត្រដួស​ ​ដោយ​ការ​មិនដែល​ស្គាល់​ឈ្នះ​សោះ​ពី​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ចំនួន​ ​4លើក​ចុងក្រោយ​ ​និង​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​តំបន់​កាត់ចោល​នៃ​ក្របខ័ណ្ឌ​ ​Bundesliga​ ​ប៉ុន្មាន​ឡើយ​។​

    ​Man​ ​City​ ​បាន​យកឈ្នះ​លើ​ក្រុម​ ​Newport​ ​County​ ​ក្នុង​លទ្ធផល​ ​4​-​1​ ​កាលពី​ថ្ងៃសៅរ៍​មុន​ ​ក្រោយពី​បាន​ជម្នះ​លើ​ផ្ទៃ​ទីលាន​ដែល​មិនល្អ​នា​កីឡដ្ឋាន​ ​Rodney​ ​Parade​ ​និង​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ក្រុម​ម្ចាស់ផ្ទះ​ ​ក្នុង​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ពាន​ ​FA​ ​Cup​។​
    ​ ​ពួកគេ​អាច​នឹង​ត្រូវ​ជួប​ការ​លំបាក​ទាក់ទង​នឹង​ផ្ទៃ​នៃ​ទីលាន​បន្ថែម​ទៀត​ក្នុង​តំបន់​ ​Gelsenkirchen​ ​ប៉ុន្តែ​លោក​ ​Guardiola​ ​ចង់ឱ្យ​ក្រុម​ប្រជុំ​ដោយ​តា​រា​ឆ្នើម​ៗ​របស់​លោក​ ​បង្ហាញ​ពី​កម្រិត​លេង​ដូច​នឹង​ការប្រកួត​ពាន​ ​FA​ ​Cup​ ​របស់​ពួកគេ​ដែរ​។​

    ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ ​លោក​ ​Guardiola​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​ត្រូវតែ​បង្ហាញ​ពី​សមត្ថភាព​របស់​យើង​។​ ​ខ្ញុំ​ចង់​ឃើញ​ពី​ស្មារតី​ប្រកួត​ដូចគ្នា​ទៅ​នឹង​ការប្រកួត​ដែល​យើង​បាន​លេង​នៅ​ ​Newport​ ​យើង​ត្រូវតែ​បង្ហាញ​ពី​ភាព​ខ្លាំង​ ​និង​ឈ្នះ​ក្នុង​ការ​ប្រកួត​ធំៗ​បែបនេះ​»​។​​ ​ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង3​ ​ទៀបភ្លឺ​៕​ ​

  • ឥណ្ឌូ​នេ​ស៊ី​ ​ដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ ​2032​

    ឥណ្ឌូ​នេ​ស៊ី​ ​ដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ ​2032​

    ​មន្ត្រី​ពាក់ព័ន្ធ​របស់​ឥណ្ឌូ​នេ​ស៊ី​ ​បាន​បញ្ជាក់​កាលពី​ថ្ងៃអង្គារ​ ​ម្សិលមិញ​ថា​ ​ប្រទេស​របស់​ខ្លួន​បាន​ដាក់​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​ ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ឆ្នាំ2032​ ​ក្រោយពី​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​បាន​ទទួលការ​កោតសរសើរ​ចំពោះ​ការ​ធ្វើជា​ម្ចាស់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​ ​(​Asian​ ​Games​)​ ​កាលពី​រដូវ​ក្តៅ​មុន​។​

    ​ក្រសួង​ការបរទេស​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃអង្គារ​ថា​ ​លោក​ ​Muliaman​ ​Hadadឯកអគ្គ​រដ្ឋទូត​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ប្រចាំ​ប្រទេស​ស្វ៊ី​ស​ ​បាន​ទទួល​សំណើ​ដេញថ្លៃ​ជា​ផ្លូវការ​មួយ​ពី​លោក​ប្រធានាធិបតី​ ​Joko​ ​Widodo​ ​មុននឹង​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ហៅ​កាត់​ថា​ ​IOC​ ​ក្នុង​ទីក្រុង​ ​Lausanne​ ​កាលពី​សប្តាហ៍​មុន​។​

    ​លោក​ ​Hadad​ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​សប្តាហ៍​នេះ​ថា​៖​ ​«​នេះ​គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​បង្ហាញ​ពី​សមត្ថភាព​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុងនាម​ជា​ប្រទេស​ដ៏​ធំ​មួយ​»​។​

    ​លោក​ ​Widodo​ ​បាន​សម្តែង​ពី​ការចាប់អារម្មណ៍​របស់​ឥណ្ឌូ​នេ​ស៊ី​ ​ជា​សាធារណៈ​ ​ទៅលើ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ក្នុង​ឆ្នាំ2032​ ​នៅ​រដ្ឋធានី​ហ្សាការតា​ ​អំឡុង​ពេល​ប្រទេស​របស់​លោក​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​ ​កាលពី​ឆ្នាំមុន​ ​ដែល​ជា​យុទ្ធនាការ​កីឡា​ចម្រុះ​ធំជាង​គេ​បំផុត​លំដាប់​ទី2​ ​បន្ទាប់ពី​អូឡាំពិក​។​
    ​ ​ប្រទេស​ឥណ្ឌា​ ​ក៏បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​ ​ឆ្នាំ2032​ ​ផង​ដែរ​ ​ស្រប​ពេល​ដែល​ប្រទេស​កូរ៉េខាងជើង​ ​និង​ខាងត្បូង​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​អាច​នឹង​ចូលខ្លួន​ក្នុង​ការ​ដាក់​សំណើ​ដេញថ្លៃ​រួមគ្នា​មួយ​ដែរ​។​ IOC​ ​នឹង​ប្រកាស​ប្រទេស​ម្ចាស់ផ្ទះ​សម្រាប់​យុទ្ធនាការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ2032​ ​នៅ​ត្រឹម​ឆ្នាំ2025​។​ ​

    ​ប្រសិនបើ​ការ​ដេញថ្លៃ​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​ ​ឥណ្ឌូ​នេ​ស៊ី​ ​នឹង​ក្លាយជា​ប្រទេស​ម្ចាស់ផ្ទះ​អូឡាំពិក​ ​និងកីឡា​អាស៊ី​ទី4​ ​បន្ទាប់ពី​ប្រទេស​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​និង​ចិន​៕​ ​