Category: សង្គម និងសេដ្ឋកិច្ច

  • Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​មណ្ឌល​ខេត្តកណ្តាល​រើស​ជើងខ្លាំង៤ក្រុម​ឡើង​ទៅ​ភ្នំពេញ​

    Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​មណ្ឌល​ខេត្តកណ្តាល​រើស​ជើងខ្លាំង៤ក្រុម​ឡើង​ទៅ​ភ្នំពេញ​

    ​ខេត្តកណ្តាល​ ​៖​ ​នា​រសៀល​ថ្ងៃទី២​ ​ខែ​ ​មីនា​ ​ឆ្នាំ២០១៩​ ​ក្រុមការងារ​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​បាន​ធ្វើ​ ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៃ​ការប្រកួត​ ​Tiger​ ​Street​ ​Football​ ​Festival​ ​2019​ ​នៅ​សណ្ឋាគារ​ ​តា​ខ្មៅ​ហ្គូដ​ហ៊ែ​ល​ ​ចំពោះ​ការប្រកួត​ផ្លូវការ​ប្រព្រឹត្ត​នា​ព្រឹក​ថ្ងៃទី៣​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នៅ​សួនច្បារ​មាត់ទន្លេ​ ​ច្រមុះជ្រូក​ ​ក្រុង​តាខ្មៅ​ ​ខេត្តកណ្តាល​។​

    ​លោកស្រី​ ​ថោង​ ​បវរ​លក្ខិ​ណា​ ​តំណាង​ឲ្យ​ក្រម​ហ៊ុន​ស្រា​បៀរ​ ​Tiger​ ​(​CBL​)​ ​បាន​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​ ​ស្រា​បៀ​រថៃហ្គ័​របា​ន​សហការ​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក្នុង​ការបង្កើត​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់ទាត់​ ​Tiger​ ​Street​ ​Football​ ​Festival​ ​២០១៩​ ​ដើម្បី​ឲ្យ​បងៗ​ប្អូន​ៗ​ជា​កីឡាករ​ចេះ​ធ្វើការ​ជា​ក្រុម​ ​ចេះ​សាមគ្គីភាព​គ្នា​ក្នុង​ការប្រកួត​ ​ឲ្យ​ទទួល​ជ័យជម្នះ​លើក​គូប្រកួត​។​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ក្នុង​ឆ្នាំនេះ​យើង​បាន​បង្កើន​មណ្ឌល​ប្រកួត​ដល់៩ទីតាំង​ ​និង​ប្រាក់​រង្វាន់​សរុប​ទូទាំង​ប្រទេស​កាន់តែ​ធំអស្ចារ្យ​រហូតដល់៥០,០០០ដុល្លារ​។​

    ​លោកស្រី​បាន​និយាយលើក​ទឹកចិត្ត​ដល់​ក្រុមកីឡា​ករ​ទាំងអស់​ត្រូវ​ខិតខំ​លេង​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត​តែ​ត្រូវ​ចេះ​អត់ឱន​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​ជាពិសេស​ត្រូវ​ខិតខំ​ដើម្បី​ដណ្តើម​យក​ពាន​ទូទាំង​ប្រទេស​យក​មក​ទឹក​ ​ដី​ខេត្តកណ្តាល​។​ការប្រកួត​មណ្ឌល​ខេត្តកណ្តាល​ដោយមាន​ការចូលរួម​ក្រុម​ ​៤៦​ ​ខណៈ​មណ្ឌល​នេះ​យក៤ក្រុម​ ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី១៦​ ​និង​ទី១៧​ ​មីនា​ ​២០១៩​ ​ខាងមុខនេះ​ជាពិសេស​ ​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​ ​គឺ​កីឡាករ​បាល់ទាត់​ ​Ronaldinho​។​

    ​ចំណែក​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន៦ក្រុម​ ​មណ្ឌល​ខេត្តតាកែវ​យក៤ក្រុម​ ​មណ្ឌល​ខេត្ត​ ​កំពង់ស្ពឺ​យក៤ក្រុម​ ​មណ្ឌល​បាត់ដំបង​យក៩ក្រុម​ ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ ​យក៦ក្រុម​ ​មណ្ឌល​ខេត្តសៀមរាប​ ​យក១២ក្រុម​ ​ខេត្ត​កំពង់ចាម​យក៧ក្រុម​ ​មណ្ឌល​ខេត្តកណ្តាល៤ក្រុម​ ​និង​មណ្ឌល​រាជធានី​ភ្នំពេញ​ ​១២ក្រុម​រួចហើយ​ ​ក្រុម​ខ្លាំង​ទាំង៩មណ្ឌល​ ​ដែល​មាន៦៤ក្រុម​ ​និង​ធ្វើការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​នៅ​ថ្ងៃទី១៦ដល់១៧​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​ស្វែងរក​ជើងឯក​តែម្តង​។​

    ​ស្រា​បៀ​រថៃហ្គ័រ​ជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ស្រា​បៀ​រថៃហ្គ័រ​ឈ្នះ​ ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ​ ​និង​គុណភាព​។​ សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​រថៃហ្គ័រ​៖​ ​www.facebook.com​/​TigerBeerKH​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • រក​ឃើញ​ម្ចាស់​មកុដ​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​

    រក​ឃើញ​ម្ចាស់​មកុដ​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​Miss​ ​Planet​ ​International​

    ​បេក្ខនារី​មក​ពីលើ​ពិភពលោក​ជាង40ប្រទេស​បាន​មក​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​គ្នា​ក្នុង​កម្មវិធី​ ​ប្រកួត​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​ឬ​ ​Miss​ ​Planet​ ​International​ ​រដូវ​កាល​ទី១​ ​ដោយ​បេក្ខនារី​កម្ពុជា​ ​បើ​ទោះ​មិនបាន​ជាប់​ក្នុង​ជម្រើស6នាក់​ ​តែ​ក៏បាន​ឈ្នះ​តំណែង​ជា​បេក្ខនារី​ ​ដែល​គ្រង​ឈុត​ប្រចាំ​ជាតិ​បាន​លេចធ្លោ​ជាងគេ​។​

    ​បេក្ខនារី​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ1​ ​នា​យប់​នោះ​បាន​លើ​ ​បេក្ខនារី​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​លេខ2បាន​លើ​ថៃ​ ​និង​ ​លេខ3បាន​លើ​ម៉ាឡេស៊ី​។​ ​ការប្រកួត​នៅក្នុង​យប់​នោះ​ ​គេ​តម្រូវ​ឱ្យ​បេក្ខនារី​តំណាង​ប្រទេស​នី​មួយ​ៗ​ ​ប្រកួត​គ្នា4វគ្គ​ ​គឺ​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​ ​ប្រកួត​ឈុត​ហែលទឹក​ ​ប្រកួត​ឈុត​រា​ត្រី​សមោស​ ​និង​ប្រកួត​ឈុត​បែប​ខ្មែរ​ ​អម​ដោយ​ការ​សួរ​សំនួរ​ ​ដើម្បី​ស្វែងរក​ម្ចាស់​ពាន​។​

    ​ការ​ប្រលង​ដ៏​អស្ចារ្យ​នេះ​ ​បាន​បន្សល់​នូវ​ទិដ្ឋភាព​រស់រវើក​ជាច្រើន​ក្រោយពេល​ប្រកាស​មកុដ​ ​ខណៈ​ដែល​ក្រោយ​ប្រកួត​ចប់​ ​ក៏​ធ្វើ​ឱ្យ​លើកមុខ​លើក​មាត់​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ជាពិសេស​នៅពេល​ឈុត​តំណាង​ជាតិ​របស់​ខ្មែរ​ ​ស្រាប់តែ​វាយបំបាក់​ស្នាដៃ​របស់​បរទេស​បាន​នោះ​។​ ​សូម​ទស្សនា​រូបភាព​ការប្រកួតMiss​ ​Planet​ ​International​ ​ខាងក្រោម​នេះ​៖​ ​

  • សាទរ​កម្ពុជា​ ​ឈ្នះ​ឈុត​តំណាង​ជាតិ​ ​ក្នុង​កម្មវិធី​ ​Miss​ ​Planet​ ​International​

    សាទរ​កម្ពុជា​ ​ឈ្នះ​ឈុត​តំណាង​ជាតិ​ ​ក្នុង​កម្មវិធី​ ​Miss​ ​Planet​ ​International​

    នៅរាត្រីថ្ងៃទី01 ខែ​ ​មីនា​ ​ឆ្នាំ 2019 ប្រទេស​កម្ពុជា​ ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​ឬ​ ​Miss​ ​Planet​ ​International​ ​រដូវ​កាល​ទី១​ ​នៅ​លើ​ពិភពលោក​ ​ដោយ​ព្រឹត្តិ​ការណ៍​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ​និង​តាម​ការផ្សាយ​បន្ត​ផ្ទាល់​។​

    បេក្ខនារី​មក​ពីលើ​ពិភពលោក​ជាង40ប្រទេស​បាន​មក​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​គ្នា​ ​ដោយ​បេក្ខនារី​កម្ពុជា​ ​បើ​ទោះ​មិនបាន​ជាប់​ក្នុង​ជម្រើស6នាក់​ ​តែ​ក៏បាន​ឈ្នះ​តំណែង​ជា​បេក្ខនារី​ដែល​គ្រង​ឈុត​ប្រចាំ​ជាតិ​បាន​លេចធ្លោ​ជាងគេ​។​

    ​ក្នុងចំណោម​ការប្រកួត​កញ្ញាឯក​អន្តរជាតិ​ ​គឺ​មានតែ​ឈុត​ប្រពៃណី​ប្រចាំ​ជាតិ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​គេ​តាមដាន​ថា​ ​តើ​បេក្ខភាព​មក​ពី​ប្រទេស​ណា​ ​ដែល​ឈ្នះ​តំណែង​ជា​បេក្ខនារី​មាន​ឈុត​ប្រចាំ​ជាតិ​អស្ចារ្យ​ជាងគេ​។​ ​អ៊ីចឹង​ហើយ​ទើប​ការប្រកួត​ ​Miss​ ​Planet​ ​International​ យប់មិញនេះ​ ​បាន​ធ្វើឱ្យ​ម្នា​ក់ៗ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោត​សារ​តែ​ឈុត​ប្រចាំ​ជាតិ​របស់​ខ្មែរ​ ​បាន​គ្រង​តំណែង​ជា​ឈុត​ល្អផ្ដាច់គេ​ ​ខណៈ​ដែល​ឈុត​មួយ​នេះ​ ​នៅពេល​ស្លៀក​បង្ហាញ​ ​គឺ​បេក្ខនារី​របស់​ខ្មែរ​ពិតជា​លេច​ធ្លោ​រនាំ​មុខ​បណ្ដា​ឈុត​ដ៏​អស្ចារ្យ​ៗ​របស់​បណ្ដា​ប្រទេស​ដទៃ​មែន​។​

    ​ជ័យលាភី​ឈុត​ដែល​ឈ្នះ​តំណែង​ជា​ឈុត​ប្រចាំ​ជា​តិ​អស្ខារ្យ​ជាងគេ​នេះ​ ​ជា​ឈុត​ដែល​ច្នៃ​ដោយ​កញ្ញា​ ​រំដួល​លិចទឹក​ ​និង​ជា​ឈុត​ដែល​តំណាង​ឱ្យ​ទេពធីតា​មហា​សង្ក្រាន​ ​ដែល​ជា​ទេវតា​ក្នុង​ជំនឿ​របស់​ខ្មែរ​។​ ​មួយ​ឈុត​នេះ​នៅពេល​ថត​បង្ហោះ​មុន​ពេល​ចូល​ប្រកួត​ ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ​ទេ​ ​ប៉ុន្តែ​នៅ​ដើរ​សម្ញែង​ជាមួយ​បណ្ដា​បេក្ខនារី​ផ្សេងទៀត​នៅ​លើ​ឆាក​ ​Miss​ ​Planet​ ​International​ ​ក្នុង​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​ ​។​ ​ឈុត​នេះ​ ​ត្រូវ​បាន​បង្ហាញខ្លួន​ដោយ​ ​កញ្ញា​ ​រី​ចំណាន​ ​កល្យាណ​ ​មាន​ទម្ងន់​ជាង10គីឡូក្រាម​នេះ​ ​បាន​សម​ឥត​ខ្ចោះ​ ​ដែល​បាន​ច្នៃ​ដោយ​វត្ថុធាតុដើម​មានតម្លៃ​ដល់​ម៉ឺន​ដុល្លារ​ ​ដូច​ឈុត​ខ្លះ​របស់​បេក្ខនារី​មួយចំនួន​៕​

  • សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​កំពុង​ផ្សព្វផ្សាយ​ពី​​ហ្គេម​ ​Momo​ ​Challenge​ ​ដែល​ណែនាំ​ឱ្យ​ក្មេង​សម្លាប់​ខ្លួន​ ​និង​អ្នក​ក្នុង​ផ្ទះ​ ​តាម​វីដេអូ​ ​​ ​

    សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​កំពុង​ផ្សព្វផ្សាយ​ពី​​ហ្គេម​ ​Momo​ ​Challenge​ ​ដែល​ណែនាំ​ឱ្យ​ក្មេង​សម្លាប់​ខ្លួន​ ​និង​អ្នក​ក្នុង​ផ្ទះ​ ​តាម​វីដេអូ​ ​​ ​

    នៅ​ពេល​ថ្មី​ៗ​នេះ​ ​សារព័ត៌​មាន​ធំៗ​ទាំងអស់​លើ​ពិភពលោក​កំពុង​ចេញផ្សាយ​ព័ត៌មាន​ព្រម​ៗ​គ្នា​អំពី​បញ្ហា​ក្តៅ​មួយ​ដែល​អាណាព្យាបាល​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កំពុង​ព្រួយបារម្ភ​ ​គឺ​កម្មវិធី​ ​Momo​ ​Challenge​ ​ដែល​ជា​វីដេអូ​ណែនាំ​ឱ្យ​ក្មេង​តូច​ៗ​សម្លាប់​ខ្លួន​ ​ឬ​ណែនាំ​ឱ្យ​ពួកគេ​សម្លាប់​បងប្អូន​ ​និង​គ្រួសារ​ជាដើម​។​ ​

    សារព័ត៌មានអន្តរជាតិធំៗបញ្ជាក់ថា ​វីដេអូ​របស់​ ​Momo​ ​challenge​ ​នេះ​ភាគច្រើន​ចេញពី​ក្នុង​វីដេអូ​តុ​ក្ក​តា​ល្បី​ៗ​នៅក្នុង​បណ្តាញ​សង្គម​ដូចជា​ ​Youtube​,​ ​WhatsApp ​និង​បណ្តាញ​​ផ្សេងទៀត​។​ ​វា​ចេញ​មក​នៅ​ពាក់កណ្តាល​វីដេអូ​តុក្កតា​ ​ឬ​វីដេអូ​ដែល​កុមារ​ចូលចិត្ត​ ​ហើយ​បំភ័យ​កុមារ​ឱ្យ​ចូលរួម​តាម​ការណែនាំ​បើមិនដូច្នោះទេ​ ​Momoដែល​ភាគច្រើន​ជា​រូបភាព​គួរ​ឱ្យ​ខ្លាច​នោះ​ ​នឹង​មក​សម្លាប់​ពួកគេ​នៅពេល​យប់​។​ ​ក្រោយពេល​ក្មេង​តូច​ៗ​ភ័យ​ ​និង​ជឿ​លើ​វីដេអូ​បំភ័យ​នោះ​ហើយ​ ​ពួកគេ​មាន​វីដេអូ​ណែនាំ​បន្ថែម​ឱ្យ​ក្មេង​តូច​ៗ​យក​កាំបិត​ ​ឬ​របស់​មុត​ស្រួច​មក​ចាក់​ខ្លួនឯង​ ​និង​ចាក់​សមាជិក​គ្រួសារ​ជាដើម​។​ ​

    ​កម្មវិធី​ប្រភេទ​នេះ​ ​កាលពី​ពេល​មុន​ៗ​ត្រូវ​បាន​គេ​ចែកចាយ​ម្តង​រួចមក​ហើយ​ ​ដែល​បាន​ធ្វើ​ឱ្យ​អាណាព្យាបាល​ព្រួយបារម្ភ​ ​តែ​កាលនោះ​បាន​ប្រើប្រាស់​ឈ្មោះ​ផ្សេងគ្នា​។​ ​នៅ​ឆ្នាំនេះ​ ​Momoបាន​ចេញ​មក​ជាថ្មី​ដើម្បី​បំភ័យ​ ​និង​លុកលុយ​យក​ព័ត៌មាន​សំ​ខាន់​ៗ​ជាច្រើន​ពី​គ្រួសារ​របស់​ក្មេង​តូច​ៗ​ដែល​នៅ​ស្និទ្ធ​ជាមួយ​បណ្តាញ​សង្គម​ ​និង​ឧបករណ៍​អេឡិចត្រូនិក​។​ ​

    ​ថ្មី​ៗ​នេះ​សារព័ត៌​មាន​ធំៗ​លើ​ពិភពលោក​ ​ដូចជា​ ​The​ ​Gauardian​,​ ​CNN​,​ ​BBC​,​ ​ABC​ ​បាន​ផ្សព្វផ្សាយ​ដំ​ណាលៗ​គ្នា​អំពី​ក្តី​កង្វល់​របស់​អាណាព្យាបាល​ ​អំពី​វិធីសាស្ត្រ​ការពារ​របស់​អាណាព្យាបាល​ ​និង​ក្រុម​គ្រួសារ​ ​តែស្របពេលជាមួយគ្នានេះសារព័ត៌មានខ្លះក៏បញ្ជាក់ថានេះជាព័ត៌មានមិនច្បាស់លាស់ព្រោះគ្មានសញ្ញាណណាមួយបញ្ជាក់ថាក្មេងទទួលបាន​សារពី កម្មវិធីដែល​ណែនាំ​ក្មេង​ឱ្យធ្វើ​អត្តឃាត​ ​Momo​ ​Challenge​ ​game​ ​នេះ​ តែក៏សូមឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។​ ​

    ​ក្នុង​នោះ​សារព័ត៌មាន​ ​ABC​ ​បាន​ផ្សាយថានេះជាព័ត៌មានមិនច្បាស់ការ តែក៏បានធ្វើការណែនាំឱ្យ​​អាណាព្យាបាល​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមា​រតូចៗ​កុំឱ្យ​ប្រើប្រាស់​ ​ឬ​កំណត់ពេល​សម្រាប់​តាមដាន​ ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​ ​ហើយ​ឃាត់​មិន​ឱ្យ​កូន​តូច​ៗ​មើល​វីដេអូ​តែម្នាក់ឯង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។​ ​

    ​ចំពោះ​ ​CNN​ ​វិញ​ ​ក៏បាន​ដកស្រង់​ការណែនាំ​របស់​ទីភ្នាក់ងារ​សន្តិសុខ​អន​ឡាញ​​ ​ដែល​បាន​ណែនាំ​អាណាព្យាបាល​ឱ្យ​ស្គាល់​ ​និង​ធ្វើ​កំណត់ចំណាំ​ឱ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​ជា​ ​Momo​ ​Challenge​ ​ដែល​បាន​បំភ័យ​សិស្សសាលា​ ​និង​អាណាព្យាបាល​រាប់​រយ​នាក់​ឱ្យ​ប្រុងប្រយ័ត្ន​ ​ហើយ​ ​Report​ ​និង​ ​Block​ ​គណនី​ទាំងឡាយ​ណា​ដែល​បាន​បង្ហាញ​ពី​វីដេអូ​ ​Momo​ ​Challenge​ ​ដល់​ក្មេង​ៗ​ ​ដើម្បី​ចូលរួម​ទប់ស្កាត់​។​ ​

    ​ចំណែក​ឯ​ ​BBC​ ​និង​សារព័ត៌​មាន​ធំៗ​មួយចំនួន​ទៀតបានបញ្ជាក់ថានេះជាព័ត៌មានមិនពិតតែ​ក៏បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​ត្រូវ​បង្រៀន​កុមា​រតូចៗ​ឱ្យ​យល់​ច្បាស់​ពី​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​លើ​បណ្តាញ​អន​ឡាញ​ ​ដើម្បី​ការពារ​ខ្លួន​ពី​គ្រប់​សកម្មភាព​មិនល្អ​ទាំងអស់​របស់​ក្រុម​ ​Hacker​ ​ក្រៅពី​ ​Momo​ ​Challenge​ ​ផង​ដែរ​៕​ ​


  • YouTube​ ​ប្រើ​បច្ចេកវិទ្យា​ពិសេស​ ​បិទ​មិន​ឱ្យ​ក្មេង​ៗ​ ​comment​ ​បាន​​

    YouTube​ ​ប្រើ​បច្ចេកវិទ្យា​ពិសេស​ ​បិទ​មិន​ឱ្យ​ក្មេង​ៗ​ ​comment​ ​បាន​​

    ​YouTube​ ​បាន​ដាក់​បច្ចេកវិទ្យា​ ​AI​ ​comment​ ​filtering​ ​ដែល​មាន​សមត្ថភាព​អាច​បិទ​ ​comment​ ​ក្មេង​ៗ​បាន​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​វីដេអូ​។​

    ​យ៉ាងតិច​ណាស់​ក៏​មាន​ ​10លានcomment​ ​ដែរ​នៅ​លើ​វីដេអូ​ឃ្លី​បរ​បស់​ ​YouTube​ ​ដែល​ត្រូវ​បាន​បិទ​មិន​ឱ្យ​ឃើញ​កាលពី​សប្តាហ៍​មុន​។​ ​ការ​ធ្វើបែប​នេះ​ ​ព្រោះតែ​ ​YouTube​ ​ចង់ឱ្យ​កុមារ​ទទួល​បាន​ចំណេះដឹង​ពី​ការ​មើល​វីដេអូ​ ​មិនមែន​ជា​ការ​បញ្ចេញមតិ​មិនល្អ​ ​ពាក្យអសុរោះ​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​ពួកគេ​នោះ​ទេ​។​

    ​បច្ចេកវិទ្យា​ ​AI​ ​នឹង​ធ្វើការ​គណនា​ចាត់​ចំណាត់ថ្នាក់​យ៉ាង​ល្អិតល្អន់​លើ​គណនី​អ្នក​ចូល​ ​comment​។​ ​តែ​យ៉ាងណាក្ដី​ ​ចំណាត់ការ​នេះ​ធ្វើ​ឱ្យ​ ​YouTube​ ​កំពុង​ប៉ះពាល់​ទៅដល់​ហ្គេម​ដ៏​ល្បី​មួយ​គឺ​ ​Epic​ ​Game​ ​(​Fornite​,​.​.​.​)​ ​និង​ពាណិជ្ជកម្ម​ដែល​ដាក់លើ​សេវាកម្ម​របស់​ខ្លួន​ដូចជា​ក្រុមហ៊ុន​ ​Disney​ ​និង​ក្រុមហ៊ុន​ដទៃទៀត​៕​



  • ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ​ ជា​កាតាលីករ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

    ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ​ ជា​កាតាលីករ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​

    ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ The​ Cambodia​ Securities​ Exchange​ (CSX​)បាន​មានប្រសាសន៍​ថា​ អនុលោម​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ2016​-2025​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ក្នុង​នោះ​វិស័យ​មូលបត្រ​ជាច​លក​រមួ​យក្នុង​ចំណោម​ចលករ​សំ​ខាន់​ៗទាំងឡាយ​សម្រាប់​បង្កើន​ល្បឿន​សេដ្ឋកិច្ច​ជាតិ​។

    ដូច្នេះ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​មូលបត្រ​ និង​បទ​ប្ប​ញ្ញ​ត្តិ​ថ្មី​ៗក្នុង​វិស័យ​មូលបត្រ​ ជា​បទដ្ឋាន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំពោះ​ការ​លើកទឹកចិត្ត​ ការចូលរួម​នៅក្នុង​ទីផ្សារ​មូលធន​សម្រាប់​ក្រុមហ៊ុន​/សហគ្រាស​ដែល​មាន​សក្តា​នុ​ពល​ ក៏ដូចជា​វិនិយោគិន​សាធារណៈ​ ជា​កត្តាចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​វិស័យ​មូលបត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

    ឯកឧត្តម​អគ្គនាយក​បាន​បញ្ជា​ក់​ថា​៖ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​/សហគ្រាស​ ចំនួន5​ (ប្រាំ​)រួម​នឹង​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ​ចំនួន1​(មួយ​)គឺទី1​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(PWSA​) ទី2​ ក្រុ​មហ៊ុនហ្គ្រេន​ធ្វីន​ អុីន​ធើ​ណេ​សិន​ណល​(ខេម​បូ​ឌា​)ភី​អិ​លស៊ី​(GTI​) ទី3​ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP​) ទី4​ ភ្នំ​ពេញ​អេស​អុីហ្សិ​ត ភី​អិ​លស៊ី​(PPSP​) និង​ទី5​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS​)។ ចំណែក​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​បំណុល​ចំនួន1​ គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ហត្ថា​កសិករ​ លីមីត​ធី​តដែល​ទើបតែ​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ.ម.ក​)កាលពី​ថ្ងៃ5​ ខែធ្នូ​ ឆ្នាំ2018​ កន្លងទៅ​។ គិត​ត្រឹម​ដំណាច់ឆ្នាំ2018​ ទំហំ​ជួញដូរ​សរុប​មាន​ចំនួន​ 3,781,231ភាគហ៊ុន​ប្រហែល​ នឹង​ 25​ ពាន់​លាន​រៀល​(ប្រហែល​ជាង​ 6លាន​ដុល្លារ​ និង​មាន​មូល​ធនី​យក​ម្ម​ទីផ្សារ​ចំនួន​ 1,771,678លាន​រៀល​(ប្រហែល443ដុល្លារ​)ហើយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ផ្តល់​អត្តសញ្ញាណ​វិនិយោគិន​ ដល់​អ្នក​វិនិយោគ​បាន​ចំនួន​ 20,549នាក់​ (17,300នាក់​ជា​សញ្ជាតិ​ខ្មែរ​)។

    ដោយឡែក​គិត​ត្រឹម​ថ្ងៃទី8​ ខែកុម្ភៈ​ ឆ្នាំ2019​ ទំហំ​ជួញដូរ​សរុប​មាន​ចំនួន​ 755,568ភាគហ៊ុន​ សើ្ម​នឹង​ 5ពាន់​លាន​រៀល​ (ប្រហែល​ជាង​ 1លាន​ដុល្លារ​) និង​មាន​មូល​ធនី​យក​ម្ម​ទីផ្សារ​ចំនួន​ 2,297,853លាន​រៀល​ (574.46លាន​ដុល្លារ​) ហើយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ផ្តល់​អត្តសញ្ញាណ​វិនិយោគិន​ដល់​អ្នក​វិនិយោគ​ចំនួន​ 20,750នាក់​។

    នា​ពេល​ថ្មី​ៗនេះ​ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​ មូលបត្រ​ដែល​ក្នុង​អនុក្រឹត្យ​នោះ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​/សហគ្រាស​ បោះផ្សាយ​ មូល​-បត្រ​កម្មសិទ្ធិ​ និង​/ឬ មូលបត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ ដែល​បាន​ទទួលការ​អនុញ្ញាត​ពី​គណៈកម្ម​កា​រមូលបត្រ​កម្ពុជា​ និង​បាន​ចុះបញ្ជី​ជួញដូរ​មូលបត្រ​នៅ​ទីផ្សារ​មូលបត្រ​ប្រតិស្រុត​ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​សា​ធារ​ដែល​កាន់កាប់​ា​ប់​ និង​/ឬ ទិញ​-លក់​មូលបត្រ​រដ្ឋ​ មូលបត្រ​កម្មសិទ្ធិ​ និង​/ឬ មូលបត្រ​បំណុល​ ដែល​បាន​បោះផ្សាយ​លក់​ជា​សាធារណៈ​ និង​បាន​ចុះបញ្ជី​ជួញដូរ​មូលបត្រ​នៅ​ទីផ្សារ​មូលបត្រ​ ។

    លោក​ អ៊ុន​ សុធន​ តំណាង​ក្រុមហ៊ុន​មក​ពី​ខេត្តព្រៃវែង​បាន​មាន​ចំណាប់​អារម្មណ៍​ថា​៖ “ទី1​- រដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​ពន្ធ​រយៈពេល​ 3ឆ្នាំ​ ​; ដូច្នេះ​បើ​មានការ​អនុ​គ្រោះ​ផ្សេង​ៗទៀត​ ជាការល្អ​ ហើយ​ខ្ញុំ​ត្រូវការ​ការ​គាំទ្រ​ឱ្យ​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ ប្រសិនបើ​រដ្ឋាភិបាល​អាច​សម្រេច​បាន​។ ទី2​- ក្រុមហ៊ុន​ដែល​មាន​សក្តា​នុ​ពល​មក​ចុះបញ្ជី​ គាត់​មើលឃើញ​អត្ថ​ប្រយោជន៍​នៃ​ការ​មិន​យកពន្ធ​ គាត់​នឹង​ព្យាយាម​ពង្រីក​វិស័យ​ហិរញ្ញវត្ថុ​របស់​គាត់​ ដោយ​ងាក​មក​លើ​ទីផ្សារ​មូលបត្រ​ឱ្យ​បាន​ច្រើន​។ ទី3​-នៅពេល​ណា​ដែល​ស្រុក​យើង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​នៅក្នុង​ផ្សារ​របស់​យើង​ច្រើន​ ប្រជា​ពល​ររដ្ឋ​របស់​យើង​មានឱកាស​ក្នុង​ការ​វិនិយោគ​ ការ​លេង​ភាគហ៊ុន​ក្នុង​ទីផ្សារ​មូលបត្រ​ គ្រប់​វិស័យ​ណា​ដែល​គាត់​ចូលរួម​ទិញ​ភាគហ៊ុន​”។

    លោក​ សុធន​ បាន​បន្ថែម​ថា​៖ “ដូច្នេះ​ចំណុច​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ងាក​មក​មើល​វិស័យ​មូលបត្រ​ហើយ​គាត់​នឹង​ធ្វើការ​វិនិយោគ​ ទៅតាម​វិស័យ​ដែល​គាត់​ប្រកប​អាជីវកម្ម​បច្ចុប្បន្ន​។ ជីវភាព​គាត់​នឹង​កើន​ ឡើង​បន្តិច​ម្តង​ៗ ព្រោះ​គាត់​មាន​ប្រាក់​តិចតួច​មែន​តែ​គាត់​មានឱកាស​វិនិយោគ​ គាត់​មិនបាន​ទុក​លុយ​ចោល​ក្នុង​ផ្ទះ​ទេ​ នេះ​គឺជា​ចំណុច​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកទឹកចិត្ត​ផ្សារ​មូលបត្រ​កម្ពុជា​”។

    លោក​ យុន​ សុវណ្ណា​ នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដល់​កាសែត​ ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ នេះ​ជា​ការជំរុញ​វិស័យ​ឯកជន​យើង​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ទីផ្សារ​ គឺ​ដើម្បី​ ទី1​-ទាញ​យក​ផលប្រយោជន៍​ពីទី​ផ្សារ​បំណុល​ និង​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​របស់​ខ្លួន​ ពង្រីក​អាជីវកម្ម​។ ទី2​-ដើម្បី​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​ឱ្យ​កាន់តែ​រឹងមាំ​និង​មាន​ភាព​ទូលំទូលាយ​ ដោយ​យើង​ឃើញថា​ បច្ចុប្បន្ន​មានតែ​ស្ថាប័ន​ធនាគារ​ប៉ុណ្ណោះ​ដែល​សកម្ម​។

    លោក​បាន​បន្ដ​ថា​៖ ការ​មានការ​ចូលរួម​ច្រើន​ពិ​វិស័យ​ឯកជន​នៅក្នុង​ទីផ្សារ​មូលបត្រ​ និង​ការ​លក់​មូលបត្រ​បំណុល​ គឺជា​ការចាប់អារម្មណ៍​ពី​ការ​លើកទឹកចិត្ត​ ការ​ផ្តល់​ជូន​សម្រាប់​គ្រឹះស្ថាន​ និង​ក្រុមហ៊ុន​នានា​ដែល​បាន​ចូលរួម​ក្ន​ងការ​បោះផ្សាយ​សញ្ញាណ​ប័ណ្ណ​ ឬមូលបត្រ​បំណុល​។

    លោក​ សុវណ្ណា​ បាន​បញ្ជា​ក់​ដែរ​ថា​៖ “ការចូលរួម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​ផ្សារ​មូល​បត្រ​នេះ​ វា​អាស្រ័យ​លើ​មូលនិធិ​(ថ្លៃដើម​)ពោល​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​យើង​ នៅ​មាន​ចំណុច​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នានា​ផ្សេងទៀត​(ដោយ​មិន​គិតដល់​ប្រទេស​អភិវឌ្ឍន៍​ទេ​)ដោយ​ថ្លៃដើម​របស់​យើង​មានតម្លៃ​ 8% ទៅ11​% និង​ប្រែប្រួល​អាស្រ័យ​លើ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​។ ដូច្នេះ​ការចូលរួម​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​(ដែល​ជា​ស្ថាប័ន​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ធនាគារ​)ទៅ​ក្នុង​ទីផ្សារ​មូលបត្រ​ ជា​ឆន្ទៈ​ យើង​គិតថា​ ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​មានច្បាប់​ បទប្បញ្ញត្តិ​ ប្រទាក់ក្រឡា​គ្នា​ដែល​តម្រូវ​ឱ្យ​មានការ​ជជែកគ្នា​ច្រើន​ទៀត​”។

    លោកនាយក​ប្រតិបត្តិ​បាន​បញ្ជា​ក់​ទៀត​ថា​៖“ប៉ុន្តែ​កត្តា​ដែល​ជំរុញ​ខ្លាំង​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ចូលរួម​ គឺ​ការ​ទាក់ទាញ​ និង​ការ​មើលឃើញ​គឺ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត ដែល​ទើបតែ​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ5​ ខែធ្នូ​ ឆ្នាំ2018​ ថ្មី​ៗនេះ​ បាន​ក្លាយជា​បុគ្គល​លក់​មូលបត្រ​បំណុល​លើ​ផ្សារ​មូលបត្រ​កម្ពុជា​។ ដូច្នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត​ក៏​នឹង​ពិចារណា​សិក្សា​អំពី​តម្រូវការ​ និង​ស្វែងរក​នីតិវិធី​ ដើម្បី​ឈាន​ដល់​ការចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ​នេះ​”។

    ជាមួយគ្នា​នេះ​ដែរ​ CSX​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ចុះបញ្ជី​ជា​សាធារណៈ​ទាំងអស់​បាន​បង្ហាញ​ពី​ការអនុវត្ត​អាជីវកម្ម​ដ៏​រឹងមាំ​ក្នុង​ឆ្នាំ2018​។ មូលធន​បត្រ​ទីផ្សារ​សរុប​ បាន​កើនឡើង​ 86,2​% ពី​ 303,8លាន​ដុល្លារ​កាលពី​ថ្ងៃទី2​ ខែមករា​ ឆ្នាំ2018​ ដល់​ 565,6លាន​ដុល្លារ​នៅ​ថ្ងៃទី7​ ខែកុម្ភៈ​ ឆ្នាំនេះ​។

    តម្លៃ​ភាគហ៊ុន​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ ជាពិសេស​គឺ​ កើនឡើង​ 96,5​% និង161,4​ %។តម្លៃ​ភាគហ៊ុន​នៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​កើនឡើង​ជាង59​% ខណៈ​តំបន់​សេដ្ឋកិច្ច​ ពិសេស​ Grand​ Twins​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​កំណើន​តិចតួច​ជាមួយ​តម្លៃ​ភាគហ៊ុន​កើន​ ឡើង​ 5,1​% និង14,8​ %។ បើ​តាម​ CSX​ បានឱ្យ​ដឹង​ទៀត​ថា​ ជាមធ្យម​តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​ 66​% ។

    តម្លៃ​ភាគហ៊ុន​ឆ្លុះបញ្ចាំង​ពី​តម្លៃ​របស់​ក្រុមហ៊ុន​ ហើយ​តម្លៃ​នេះ​ជួយ​បង្កើន​ស្ថានភាព​ និង​កិត្តិនាម​របស់​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​មូលបត្រ​។ ដោយសារតែ​តម្លៃ​របស់​វា​បន្ត​កើនឡើង​ ក្រុមហ៊ុន​មួយ​អាច​បង្កើន​ប្រាក់ចំណូល​កាន់តែ​ច្រើន​ ពេល​ដែល​ការ​ផ្តល់​ភាគហ៊ុន​កាន់តែ​តិច​។

    ទីផ្សារ​មូលបត្រ​ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ការ​ផ្តល់​មូលនិធិ​សម្រាប់​កំណើន​រយៈពេល​វែង​សម្រាប់​ក្រុមហ៊ុន​ភាគច្រើន​។ មិន​ដូច​ការខ្ចី​ប្រាក់​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទេ​ ការចូលរួម​ក្នុង​ផ្សារហ៊ុន​ មិន​តម្រូវ​ឱ្យ​មានការ​បង់ប្រាក់​តាមកាល​កំណត់​ ការធានា​ ឬកាតព្វកិច្ច​ណាមួយ​ឡើយ​។ លោក​ សុវណ្ណា​ បន្ត​ថា​“អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​ក្រុមហ៊ុន​ដែល​ទើបបាន​ចុះបញ្ជី​ថ្មី​ អាច​ទទួល​បានការ​លើកទឹកចិត្ត​ពន្ធ​រយៈពេល3ឆ្នាំ​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្ដីពី​ការ​លើកទឹកចិត្ត​ពន្ធ​សម្រាប់​វិស័យ​មូលបត្រ​ ដែល​មានប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី4​ ខែមករា​ ឆ្នាំ2019​ រហូត​មក​”។ជា​រួម​ វិស័យ​មូលបត្រ​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​អភិវឌ្ឍ​បាន​ លឿន​ដូច្នេះ​ការចូលរួម​ពី​ក្រុមហ៊ុន​/សហ​គ្រា​សស​ក្តានុ​ពល​ ក៏ដូចជា​វិនិយោគិន​សាធារណៈ​ ជា​កត្តាចាំបាច់​ មិន​អាច​ខ្វះ​បាន​សម្រាប់​អភិវឌ្ឍ​វិស័យ​មូលបត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • លោក​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ ​Fulham​ ​ក្រោយពី​ដឹកនាំ​បាន​ ​16ប្រកួត​ ​

    លោក​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ ​Fulham​ ​ក្រោយពី​ដឹកនាំ​បាន​ ​16ប្រកួត​ ​

    ​លោក​ ​Claudio​ ​Ranieri​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្លិប​ ​Fulham​ ​ក្រោយពី​ប្រធាន​ក្លិប​ ​និង​អ្នកគាំទ្រ​បាន​បាត់បង់​ការ​ជឿជាក់​លើ​រូបលោក​។​​ ​ចំណុច​កាត់សេចក្តី​ចុងក្រោយ​សម្រាប់​អ្នកចាត់ការ​ទូទៅ​រូប​នេះ​ ​បាន​កើតឡើង​ក្នុង​ការប្រកួត​ដើម្បី​គេច​ឱ្យ​ផុត​ពី​តំបន់​កាត់ចោល​នៅ​លើទឹក​ដី​ក្រុម​ ​Southampton​ ​កាលពី​ថ្ងៃពុធ​ ​ដែល​នៅពេល​នោះ​ពួកគេ​បាន​ចាញ់​ក្នុង​លទ្ធផល​ ​2​-​០​ ​ហើយ​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ភ្ញៀវ​បាន​ស្រែកច្រៀង​ទៅកាន់​លោក​ ​Ranieri​ ​ថា​ ​«​អ្នក​មិនដឹង​ពី​អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​ឡើយ​»​។​

    ​វា​គឺជា​ការ​បរាជ័យ​លើក​ទី7​ ​ក្នុងចំណោម​ការប្រកួត​ ​8លើក​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​។​ ​លោក​ ​Scott​ ​Parker​ ​គ្រូបង្វឹក​បង្គោល​ក្រុម​ជម្រើស​ទី1​ ​ត្រូវ​បាន​តែងតាំង​ឱ្យ​ដឹកនាំ​ក្នុង​តួនាទី​បណ្ដោះអាសន្ន​។​​លោក​ ​Shahid​ ​Khan​ ​ម្ចាស់​ក្លិប​ ​Fulham​ ​បានឱ្យ​ដឹង​ថា​៖​ ​«​លោក​ ​Claudio​ ​Ranieri​ ​បាន​យល់ស្រប​ជាមួយនឹង​ការសម្រេច​ចិត្ត​របស់ខ្ញុំ​ថា​ ​ការ​ផ្លាស់​ប្តូរ​ ​គឺជា​ការ​ផ្តល់​ផលប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​គ្រប់គ្នា​។​ ​វា​គ្មានអ្វី​ដែល​ខ្ញុំ​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ ​ខណៈ​ដែល​លោក​ ​Claudio​ ​គឺជា​សរុប​ភាពបុរស​ម្នាក់​។​ ​គាត់​មិនមែន​ជា​មនុស្ស​តែម្នាក់​ដែល​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការដែល​យើង​កំពុងតែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​មិនល្អ​នៅពេល​នេះ​ឡើយ​»​។​

    ​ ​លោក​ ​Ranieri​ ​បាន​ដឹកនាំ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​ត្រឹមតែ​ ​16ប្រកួត​ ​ប៉ុន្តែ​បាន​ទទួល​ជ័យជម្នះ​ត្រឹមតែ​ ​3ប្រកួត​គត់​ ​ហើយ​ការ​រង​បរាជ័យ​កាលពី​ថ្ងៃពុធ​ក្រោម​ស្នាដៃ​ក្រុម​ ​Southampton​ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ2​ ​នៅ​បាត​តារាង​ ​ដោយ​ដេញ​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​តំបន់​សុវត្ថិភាព​ដល់ទៅ​ ​10ពិន្ទុ​ ​ខណៈ​ដែល​នៅសល់​ការប្រកួត​ត្រឹមតែ​ ​10លើក​ទៀត​ប៉ុណ្ណោះ​៕





  • Federer​ ​ត្រូវការ​ឈ្នះ​តែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ ​ដើម្បី​លើក​ពាន​ទី100​ ​ក្រោយ​ទៅដល់​វគ្គ1​/​2នៅ​ឌូ​បៃ​

    Federer​ ​ត្រូវការ​ឈ្នះ​តែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ ​ដើម្បី​លើក​ពាន​ទី100​ ​ក្រោយ​ទៅដល់​វគ្គ1​/​2នៅ​ឌូ​បៃ​

    ​កីឡាករ​វាយ​កូន​បាល់​ ​Roger​ ​Federer​ ​ត្រូវការ​ជ័យជម្នះ​ត្រឹមតែ​ ​2លើក​ទៀត​ប៉ុណ្ណោះ​ក្នុង​ការ​ឈ្នះ​ពាន​ជា​លើក​ទី100​ ​ក្នុង​អាជីព​របស់​គេ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រោយពី​បាន​ឆ្លងផុត​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​ ​MartonFucsovics​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​Dubai​ ​Championships​។​

    ម្ចាស់​ជើងឯក​ ​7សម័យកាល​រូប​នេះ​ ​បាន​ផ្តួល​គូប្រកួត​សញ្ជាតិ​ហុងគ្រី​របស់​គេ​ក្នុង​លទ្ធផល​ ​7​-​6​ ​(​8​/​6​)​ ​និង6​-​4​ ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​ ​ដោយសារតែ​មាន​ខ្យល់បក់​ខ្លាំង​ ​និង​ការ​ពន្យារពេល​ដោយសារតែ​ភ្លៀង​។​ ​Federer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​អ្នក​ត្រូវតែ​ប្រកួត​នៅ​ទីនោះ​ ​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់​អ្នក​។​ ​ពេលខ្លះ​ ​អ្នកទទួល​បាន​ពិន្ទុ​នាំមុខ​ ​ពេលខ្លះ​អ្នក​មិន​ដណ្តើម​បាន​ពិន្ទុ​នាំមុខ​។​ ​វា​ពិតជា​សំខាន់ណាស់​ក្នុង​ការ​មិនចាញ់​យ៉ាង​ឆាប់រហ័ស​»​។​

    កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា​៖​ ​«​វា​ជា​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​។​ ​ការ​ពន្យារពេល​ដោយសារតែ​ភ្លៀង​ ​2លើក​ ​ជាពិសេស​ ​ខ្ញុំ​ត្រូវ​វិល​ទៅ​ប្រកួត​ភ្លាម​ៗ​ ​ដោយ​មិន​មាន​ពេល​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ​ឡើយ​»​។​ ​Federer​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ថាមពល​ក្នុង​រាងកាយ​ ​ការ​រំភើប​ ​បច្ចេកទេស​ ​សុទ្ធសឹង​បាន​ធ្លាក់ចុះ​ដោយសារតែ​បញ្ហា​ពន្យារពេល​ដោយសារតែ​ភ្លៀង​ធ្លាក់​។​ ​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ ​ហើយ​ការប្រកួត​ពិតជា​ស្វិតស្វាញ​មែន​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​បាន​រក​ឃើញ​ផ្លូវ​មួយ​ក្នុង​ការ​ឆ្លងផុត​ការប្រកួត​នោះ​។​ ​វា​ជា​ការប្រកួត​ដ៏​រំភើប​មួយ​»​។​

    ​ម្ចាស់​ជើងឯក​ពាន​ ​Grand​ ​Slam​ ​20សម័យកាល​រូប​នេះ​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ ​BornaCoric​ ​នៅ​ជុំ​បន្ទាប់​ ​ក្រោយពី​ ​Coric​ ​តារា​ឆ្នើម​របស់​ក្រូ​អាស៊ី​រូប​នេះ​ ​បាន​ផ្តួល​កីឡាករ​ ​NikolozBasilashvili​ ​របស់​ហ្ស៊​ក​ហ្ស៊ី​ ​ក្នុង​លទ្ធផល​ ​4​-​6​ ​6​-​2​ ​និង7​-​6​ ​(​7​/​1​)​៕​

  • ខ្មែរ​-​ថៃ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​

    ខ្មែរ​-​ថៃ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​

    ​តាម​ការ​បញ្ជាក់​របស់​ទំព័រ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​ ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​វិទ្យាស្ថាន​បណ្ឌិ​ត​ប៉ាតា​ណា​សិល្បៈ​ ​(​Bunditpatanasilpa​ ​Institute​)​ ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដោយ​ផ្តោត​លើ​វិស័យ​មួយចំនួន​ដូចជា​ ​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​វប្បធម៌​ ​របាំ​ ​តូ​រ្យ​តន្រ្តី​ ​និង​វិចិត្រ​សិល្បៈ​ ​ការបង្កើត​ពិព័រណ៍​រួមគ្នា​ ​ការបង្កើត​សិក្ខាសាលា​និង​សន្និសីទ​រួមគ្នា​ ​ការ​ផ្លាស់​ប្តូរ​និស្សិត​និង​ ​សាស្ត្រា​ចារ្យ​ ​ការ​ផ្លាស់​ប្តូរ​គម្រោង​ស្រាវជ្រាវ​ផេ្សង​ទៀត​ ​និង​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ផ្នែក​បណ្ណាល័យ​។​

    ​សូមជម្រាប​ថា​ ​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​សោម​ ​សុគន្ធ​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ ​ជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ឯកឧត្តម​ ​Panyarak​ ​Poolthup​ ​ឯកអគ្គ​រាជទូត​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​លោក​បណ្ឌិត​ ​ហេង​ ​សុ​ផា​ឌី​ ​សាកល​វិទ្យា​ធិការ​ស្តីទី​ ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​និង​លោកស្រី​សាស្ត្រា​ចារ្យ​ ​Nipha​ ​Sophasamrith​ ​នាយក​វិទ្យាស្ថាន​បណ្ឌិ​ត​ប៉ាតា​ណា​សិល្បៈ​៕​

  • រឿង​«​ផ្កាយ​មារ​»​ ​ភាពយន្ដ​ភាគ​បុរាណ​ខ្មែរ​សម័យ​លង្វែក​ ​ត្រៀម​បញ្ចាំង​ក្នុង​ខែមីនា​ ​

    រឿង​«​ផ្កាយ​មារ​»​ ​ភាពយន្ដ​ភាគ​បុរាណ​ខ្មែរ​សម័យ​លង្វែក​ ​ត្រៀម​បញ្ចាំង​ក្នុង​ខែមីនា​ ​

    ស្នាដៃ​ថ្មី​មួយទៀត​«​ផ្កាយ​មារ​»​ជា​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​ផលិតករ​និង​ក្រុមការងារ​ផ្នែក​ភាពយន្ត​នៅ​ស៊ី​ធី​អិន​យកចិត្ត​ទុកដាក់​ខ្ពស់​ដោយ​សង្ឃឹម​មុតមាំ​ថា​ពិតជា​រឿង​ភាគ​បែប​រុ​រា​ណ​ទាក់ទាញ​នៅដើម​ខែមីនា​នេះ​។​ ​រឿង​«​ផ្កាយ​មារ​»​ត្រូវ​បាន​ផលិតករ​លើកឡើង​ថា​ ​ពិតជា​ល្អមើល​ក្រោយ​ការចូលរួម​ពី​តារា​មាន​ទេពកោសល្យ​ខ្ពស់​ឆ្អិនឆ្អៅ​លើ​របៀប​សម្តែង​។​

    ​វណ្ណកម្ម​ថ្មីនេះ​បាន​រៀបចំ​ធ្វើពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពីយប់មិញ​ក្នុង​បរិវេណ​រោងភាពយន្ត​លេ​ជេន​អេ​ដិន​បឹងកក់​រាជធានី​ភ្នំពេញ​។​ ​ក្រៅពី​ផលិតករ​អ្នកដឹកនាំ​រឿង​ ​គេ​ឃើញ​មាន​វត្តមាន​តារា​សិល្បៈ​មួយចំនួន​ចូលរួម​សម្តែង​ការផលិត​ដូចជា​ ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​រ៉ូ​លីន​ ​តូ​តា​ ​ញ៉ែម​ ​សុ​គន្ឋ​ ​ប៉ែន​ ​សា​រ៉ាវ​ ​លោក​ ​ដា​ស៊ី​ធី​អិន​ ​លោ​ក​ជុន​ ​ណា​រ៉ា​ ​លោក​សាក់​សា​ឌី​ ​កញ្ញា​នី​ឡា​ ​លោក​ម៉ា​ដូ​ណា​ ​លោក​ឆា​លី​ ​កញ្ញា​កែវ​ ​ធីតា​ ​លោក​ស៊ូ​ ​រតនៈ​ ​លោក​សុខ​ ​ដែន​ ​ពិធីករ​សា​ហា​រ៉ា​។​

    ​អ្នកនាង​ ​យុគ​ ​ចិន្តា​ ​បានឱ្យ​ដឹង​ថា​ខ្សែភាពយន្ត​ភាគ​រឿង​«​ផ្កាយ​មារ​»​និង​ចាក់​បញ្ចាំង​នា​ដើមខែ​មីនា​នេះ​ ​ដែល​តាម​អ្នកនាង​ដឹង​គឺ​ ​ត្រូវ​ក្រុមការងារ​ខំ​រៀបចំ​ទាំង​តួ​សម្តែង​ទាំង​បច្ចេកទេស​ព្រមទាំង​សាច់រឿង​ ​គឺ​ត្រូវ​មើលឃើញ​ថា​ព្យាយាម​ច្រើនណាស់​។​ ​អ្នកនាង​បន្ត​ថា​ ​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​សម្រេច​យក​ម៉ោង7យប់​ដល់9យប់​ចាក់​ផ្សាយ​កុន​ខ្មែរ​ ​អ្នកនាង​ចង់ឱ្យ​បងប្អូន​ទស្សនិកជន​ទាំងអស់​ជួយ​គាំទ្រ​កុន​ភាគ​ខ្មែរ​កម្មវិធី​ខ្មែរយើង​ផលិត​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​។​ ​យើង​កំពុងតែ​ឃើញថា​ ​រលក​ក្រោយ​បាន​ព្យាយាម​កសាង​ភាពយន្ត​ខ្មែរ​ជាបន្តបន្ទាប់​ ​ដើម្បី​ទស្សនិកជន​ខុសឆ្គង​បែប​ណា​ ​ហើយ​ជួយ​កែតម្រូវ​ឱ្យ​កាន់តែ​រក​ឃើញ​នូវ​ភាព​វិជ្ជមាន​បន្ត​ទៀត​។​

    ​តាម​ការ​ឱ្យដឹង​ពី​ខាង​អ្នក​ផលិត​ក៏ដូចជា​អ្នកដឹកនាំ​រឿង​រឿង​«​ផ្កាយ​មារ​»​នេះ​បាន​សម្រិតសម្រាំង​ខ្លាំង​ឆាក​ទាំងអស់​សុទ្ឋ​តែ​សម្រិតសម្រាំង​ជាទីបំផុត​ដោយសារតែ​ជា​រឿង​បែប​បុរាណ​ឈុត​សម្លៀកបំពាក់​បែប​សម័យ​លង្វែក​។​ ​ជាពិសេស​មាន​រំលេច​ក្បាច់គុន​ភ្លេងបុរាណ​ចូលរួម​ដោយ​គ្រូ​ភ្លេង​ល្បី​ៗ​មាន​ជំនាញ​។​ ​រយៈពេល​តាំងពី​ក្រុង​ពលី​រឿង​នេះ​មាន​រយៈពេល24ខែ​គិតជា​រយៈពេល​ថ្ងៃ​ថត​ចំនួន168ថ្ងៃ​។​ ​រឿង​នេះ​កំណត់​ភាព​ច្បាស់លាស់​ដូចជា​រើស​តួ​សរសេរ​អត្ថបទ​គឺ​គិត​ច្រើនលើកច្រើនសា​រធ្វើ​យ៉ាងណា​ឱ្យ​សាច់រឿង​មាន​កំហុស​តិច​បំផុត​តា​មល​ទ្ឋ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​៕​