Category: សង្គម និងសេដ្ឋកិច្ច

  • ទំនើបណាស់! សូម្បីស្រោមអនាម័យ ក៏មានបច្ចេកវិទ្យាអាចវាស់ល្បឿននៃការវាយលុកដែរ

    ទំនើបណាស់! សូម្បីស្រោមអនាម័យ ក៏មានបច្ចេកវិទ្យាអាចវាស់ល្បឿននៃការវាយលុកដែរ

    i.Con Smart Condom គឺ​ជា​ស្រោម​អនាម័យ​ឆ្លាត​វៃ​ដំបូង​គេ​ក្នុងពិភព​លោក​ដែល​បាន​ប្រកាស​ចេញ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​2017 កន្លង​ទៅ។ ​ស្រោម​អនាម័យនេះមានបើក​ទទួល​ការ​កុម្ម៉ង់​ទិញ​​លើ​វេបសាយ​ British Condoms ដែល​មាន​តម្លៃ​​ប្រហែល​ 79ដុល្លារ ដោយ​រំពឹងថានឹងចេញលក់នៅអំឡុងត្រីមាសទី3 ឆ្នាំ​2019 នេះ។

    ដោយ​ឡែក​មុខងារ​​​របស់ ​i.Con ​គឺ​វា​នឹង​កត់​ត្រា​នូវ​ទិន្នន័យ​ដូច​ខាង​ក្រោម​៖

    • ចំនួន​កាឡូរី​ដែល​បាន​ដុត​បំផ្លាញ​នៅ​ពេល​រួម​ភេទ
    • ល្បឿន​នៃ​ការ​វាយលុក និងចំនួន​សរុប​នៃ​ការវាយ​លុក​
    • ចលនា​នៃ​វគ្គ​នីមួយៗ
    • រយៈពេល​សរុប​នៃ​វគ្គ​នីមួយៗ
    • ល្បឿន​មធ្យម​នៃ​ការវាយ​លុក
    • សីតុណ្ហភាព​ជា​មធ្យម​របស់​ស្បែក ​និងទិន្នន័យ​ដទៃ​ទៀត។

    ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​នេះ​នៅ​មិន​ទាន់​ប្រាប់​ពី​ថ្ងៃ​ខែ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ យោង​តាម​វេបសាយ​ទទួល​ការ​កុម្ម៉ង់​ទិញ​បាន​ឱ្យដឹង​ថា ​i.Con ​មិន​មែន​ជា​ស្រោម​អនាម័យ​មែន​ទែន​ឡើយ​ វា​គឺ​កង​ដែល​​ពាក់​​លើ​​ផ្នែក​គល់​នៃ​ស្រោម​អនាម័យដែល​អាច​ប្រើ​បាន​ម្ដង​ហើយ​ម្ដង​ទៀត៕

  • តារាឆ្នើមកូរ៉េខាងត្បូង Park ឈ្នះពាន HSBC Women’s World Championship

    តារាឆ្នើមកូរ៉េខាងត្បូង Park ឈ្នះពាន HSBC Women’s World Championship

    កីឡា​ការិនី​វាយកូន​​គោល Park Sung-hyun ដែល​មាន​ចំណាត់​ថ្នាក់​លេខ​2 ​ក្នុង​ពិភព​លោក បាន​​វាយ​កូន​គោល​យ៉ាង​​ល្អ​បំផុត​ប្រចាំ​សប្តាហ៍ ដើម្បី​រក​បាន​ 64​ពិន្ទុ កាលពីថ្ងៃ​អាទិត្យ និង​ដើម្បី​ឈ្នះពាន HSBC Women’s World Championship តាម​រយៈ​ការនាំមុខ​ 2​ឈើ​​។

    កីឡា​ការិនី​របស់​កូរ៉េ​ខាង​ត្បូង​វ័យ​ 25ឆ្នាំ​រូបនេះ បាន​ផ្តួល​​កីឡា​ការិនី​អូ​ស្ត្រាលី Minjee Lee តាម​រយៈ​ការ​វាយ​កូន​​គោល​យ៉ាងល្អ​ចំនួន​​ 4លើក នៅលើ​រន្ធ​ទី​9 ដើម្បី​ឈ្នះ​​ពាន​ដែល​មាន​ប្រាក់​រង្វាន់​ 1.5​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល Lee រក​បាន​ 69​ពិន្ទុ​នៅ​ថ្ងៃ​ចុង​ក្រោយ​។

    Park បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំពិត​ជា​រីក​រាយ​ណាស់ និង​រំភើប​ជាមួយ​នឹង​ការ​លេង​របស់​ខ្ញុំ​នៅថ្ងៃនេះ ហើយ​ខ្ញុំ​គិត​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​មួយ​ក្នុង​ចំណោម​​ថ្ងៃ​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ និងក្នុង​ចំណោម​ការ​លេង​​ក្នុង​កម្មវិធី LPGA Tour មក​ទល់​ពេលនេះ​»​។

    កីឡាការិនី​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​គិត​ថា វា​នឹង​មិន​ទទួល​ជ័យជម្នះ​យ៉ាង​លឿន​បែប​នេះ​ឡើយ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​។ ខ្ញុំ​ធ្លាប់​មាន​ការ​ចាប់​ផ្តើម​ដ៏តាន​តឹង ​កាលពីឆ្នាំ​មុន ហើយ​ការ​ឈ្នះ​ជាលើក​ទី​ 1​នេះ ពិត​ជា​លឿនមែនទែន​​។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹងលេង​យ៉ាងល្អ​ក្នុង​ការ​ប្រកួត​បន្ទាប់​ទៀត​​នៃ​រដូវកាល​នេះ​»​។

    ការ​ប្រជែង​របស់​កីឡា​​​ការិនីមាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុង​ពិភព​លោក Lee បាន​ជួប​ការ​ខក​ចិត្ត ក្រោយ​ពី​​ការ​វាយ​មិន​បាន​ល្អ​លើ​រន្ធ​ទី​14​​។

    ដោយ​​ឡែក កីឡា​ការិនី KoJin-young របស់​កូរ៉េ​ខាង​ត្បូង និង Zahara Munoz របស់​អេ​ស្ប៉ាញ សុទ្ធ​សឹង​បាន​បញ្ចប់​ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​ដូច​គ្នា ក្រោយពី​រក​បាន​ 69​ពិន្ទុ ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​ដូចគ្នា​៕

  • លោក Klopp នៅតែជឿជាក់លើ Liverpool ទោះបីបាត់បង់ការនាំមុខលើតារាង

    លោក Klopp នៅតែជឿជាក់លើ Liverpool ទោះបីបាត់បង់ការនាំមុខលើតារាង

    ក្រុម Liverpool បាន​ជួប​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ដ៏ល្អ​ចំនួន​ 2លើក ពីសំណាក់​ខ្សែ​ប្រយុទ្ធ Mohamed Salah ខណៈ​ដែលក្រុម Everton បាន​​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ Merseyside កាលពីថ្ងៃ​អាទិត្យ​។

    បច្ចុប្បន្ន​ក្រុម​របស់​លោក Jurgen Klopp ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​​ការពារ​តំណែង​ជើង​ឯក Manchester City ចំនួន​ 1​ពិន្ទុ​ នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​នៅ​សល់​ការ​ប្រកួតត្រឹម​តែ​ 9លើក​ទៀត​ប៉ុណ្ណោះ​។

    ការ​ស៊ុត​បាល់​របស់ Salah ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Jordan Pickford របស់ Everton ខណៈ​ដែលក្រុម Liverpool បាន​បាត់​បង់​ពិន្ទុ​ជាលើក​ទី​4 ក្នុង​ចំណោម​ការ​ប្រកួត​លីក​ 4លើក​ចុងក្រោយ​របស់​ពួក​គេ​។

    លោក Klopp បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​​មិន​ចាំ​បាច់​ត្រូវ​ផ្តល់​ដំបូន្មាន​​ដល់​កីឡាករ​របស់​ខ្ញុំ​ឡើយ ព្រោះ​ពួក​គេ​​ដឹង​រួច​ទៅ​ហើយ​។ ពួក​គេ​មិន​មែន​​នៅ​ក្មេង​ទៀត​ឡើយ​»​​។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ជឿ​ជាក់​ 100​ភាគ​​រយ​​ទៅលើ​ឱកាស​របស់​យើង​។ ខ្ញុំ​ដឹង​ថា ពី​ការ​ប្រកួត​ 1​លើក​ ទៅ​ការ​ប្រកួត​ 1លើក​ទៀត អារម្មណ៍​របស់​ខ្ញុំ​កាន់​តែ​ល្អ​ប្រសើរ​អំពី​​កីឡាករ ពីព្រោះ​ពួកគេ​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​»​។

    ដោយ​ឡែក ការមិន​ស្គាល់​ឈ្នះ​របស់​ក្រុម Everton ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់​​តែ​​មួយ បាន​បន្ត​រហូត​ដល់​ 19​​ប្រកួត បើ​គិត​ចាប់​តាំងពីឆ្នាំ​2010​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​អប​អរ​ផ្សេង​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​នៃ​ក្រុមម្ចាស់​ផ្ទះ​ ក្នុង​ពេល​បញ្ចប់​ការ​ប្រកួត​បាន​បង្ហាញ​ថា ពួកគេ​ជឿជាក់​ថា ពួកគេ​បាន​​កម្ទេច​ក្តីសង្ឃឹម​របស់ Liverpool ក្នុង​ការ​ឈ្នះពាន​លីក​ជាលើក​ទី​1 ​ក្នុង​រយៈ​ពេល​ 29​ឆ្នាំ​​៕

  • រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ត្រូវ​បាន​ដាក់​បង្ហាញ​!

    រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ត្រូវ​បាន​ដាក់​បង្ហាញ​!

    រូប​គំរូ​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-ព្រះសីហនុ​ ប្រវែង​ជាង​ 190​គីឡូម៉ែត្រ​ ត្រូវ​បាន​ដាក់​បង្ហាញ​ដោយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នៅ​ថ្ងៃទី​4 ខែមីនា​ ឆ្នាំ​2019​ នេះ​ ខណៈ​ដែល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​22​ ខែមីនា​ ឆ្នាំ​2019​ ខាងមុខនេះ​។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ​នឹង​រួមចំណែក​កាន់តែ​ខ្លាំង​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ព្រោះថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុ​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់2​ គឺ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។

    ជាពិសេស​ការ​ដឹកទំនិញ​ពី​បណ្តា​រោងចក្រ​នានា​ទៅកាន់​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ សម្រាប់​ការនាំចេញ​ទៅក្រៅ​ប្រទេស​ ក៏ដូចជា​ការ​ដឹកទំនិញ​ពី​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​មក​តំបន់​ដទៃទៀត​ក្នុង​កម្ពុជា​ដែរ​។

    គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​ ឆ្លងកាត់​ 4រាជធានី​-ខេត្ត​ រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្ត​កំ​ពង់​ស្ពី​ ខេត្ត​ព្រះសីហនុ​ ក្នុង​នោះ​គឺ​ឆ្លងកាត់​ 6ស្រុក​ 1ខណ្ឌ​ 2ក្រុង​ 31​ឃុំ​/សង្កាត់​ និង​110​ភូមិ​។

    ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ 190​.365​គីឡូម៉ែត្រ​។ សាងសង់​ជា​ 4គន្លង​ផ្លូវ​ សម្រាប់​រថយន្ត​ (2ទៅ​ 2មក​) និង​ 2គន្លង​សម្រាប់​ម៉ូតូ​ (1ទៅ​ 1មក​)។ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ​ (AC​) កម្រាស់​ 10​ស.ម​ និង​ថ្ម​លាយ​កៅស៊ូ​ (ATB​)12​ស.ម​។ ពង្រីក​ទទឹង​ផ្លូវ​ដល់​ 24.5​ម៉ែត្រ​ ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ​ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ ការពារ​សត្វ​ ឬមនុស្ស​ឆ្លងកាត់​។ មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន​ 4កន្លែង​ និង​ស្ថានីយ​ប្រេងឥន្ធនៈ​ 3កន្លែង​។ រយៈពេល​សាងសង់​ 48​ខែ​។

    លោក​ វ៉ា​ ស៊ី​មសូរិ​យា​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី22​ ខែមីនា​ខាងមុខនេះ​។

    លោក​បាន​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​នេះ​មាន​ប្រវែង​ជាង​ 190​គីឡូម៉ែត្រ​(190​.365​គ.ម​) ដែល​ចេញពី​ម្តុំ​ផ្លូវ​រថភ្លើង​នៃ​តំបន់​ទំនប់​កប់​ស្រូវ​ ស្ថិតនៅ​ខាងស្តាំ​ដៃ​ផ្លូវជាតិ​លេខ​4 និង​សាងសង់​ស្របគ្នា​នឹង​ផ្លូវជាតិ​នេះ​ រហូត​ជិតដល់​ទីរួមខេត្ត​កំពង់ស្ពឺ​ ទើប​ផ្លូវ​នេះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4ងាក​មក​ខាងឆ្វេង​ដៃ​វិញ​ ហើយ​បន្ត​រហូតដល់​ស្រុក​ព្រៃនប់​ ទើប​ផ្លូវ​នេះ​ងាក​មក​ស្តាំ​ដៃ​ រហូតដល់​មាត់សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ​តែម្ដង​។

    អ្នកនាំពាក្យ​រូប​នេះ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មានការ​ធ្វើ​របង​អម​សងខាង​ផ្លូវ​ លើកលែងតែ​ចំណុច​ឆ្លងកាត់​មួយចំនួន​ដែល​មាន​ស្ពាន​អាកាស​ និង​ស្ថានីយ​ឈប់​សំចត​ ព្រោះ​វា​ជា​ផ្លូវ​លឿន​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​ពី​120​ ទៅ​160​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ហេតុនេះ​ទើប​ផ្លូវ​នេះ​មិន​តម្រូវ​ឱ្យ​មាន​ចំណុច​ឆ្លងកាត់​ច្រើន​ទេ​៕

  • ទឹកប្រាក់​ 36​លាន​ដុល្លារ​ជា​ជំនួយ​របស់​ជប៉ុន​ ជួយ​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​

    ទឹកប្រាក់​ 36​លាន​ដុល្លារ​ជា​ជំនួយ​របស់​ជប៉ុន​ ជួយ​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​

    គម្រោង​សាងសង់​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី​4 ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ហើយ​ នៅ​ព្រឹ​ថ្ងៃ​ចន្ទ​ 13​រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​2562​ ត្រូវ​នឹង​ថ្ងៃទី​4 ខែមីនា​ ឆ្នាំ​2019​ ក្រោម​អធិ​តី​ភាព​ សម្តេច​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ជាមួយ​លោក​ HORINOUCHI​ Hidehisa​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

    ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំហាន​ទី​4នេះ​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ 36​លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

    គម្រោង​នេះ​រួមមាន​ ការ​ដាក់​បណ្តាញ​លូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ប្រវែង​ 8.2​គីឡូម៉ែត្រ​ ដាក់​បណ្តាញ​លូ​មេ​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង​ 4.4​គីឡូម៉ែត្រ​ សាងសង់​អាងស្តុកទឹក​ក្រោម​ដី​ និង​សាងសង់​ស្ថានីយ​បូមទឹក​ នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ ដំឡើង​របារ​មេកានិច​ស្វ័យប្រវត្តិ​ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គម្លង់​1 ព្រះ​គម្លង់​2 និង​ផ្សារចាស់​ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន​ 2គ្រឿង​។

    ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ទៀត​ថា​ ​គម្រោង​សាងសង់​សំ​ណង់​ផ្សេង​ៗក្នុង​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​4នេះ​ ប្រើ​រយៈពេល​ប្រមាណ​ជា​ 36​ខែ​ ដោយ​ចាប់ផ្តើម​គម្រោង​ពី​ថ្ងៃទី​1 ខែធ្នូ​ ឆ្នាំ​2018​ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​31​ ខែតុលា​ ឆ្នាំ​2021​។ ឯកឧត្តម​បាន​បង្ហាញ​ក្តី​សង្ឃឹមថា​ គម្រោង​នេះ​នឹង​រួមចំណែក​ស្តារ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ ក៏ដូចជា​ធ្វើ​ឱ្យ​បរិស្ថាន​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​ 2លាន​នាក់​ល្អ​ប្រសើរ​ឡើង​ដែរ​។

    ឯកឧត្ដម​បាន​បន្ថែម​ទៀត​ថា​ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​សាលា​រាជធានី​ ភ្នំពេញ​ ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ ជាពិសេស​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ ជប៉ុន​(JICA​) ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នោះ​ បាន​អនុវត្ត​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-លូ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ 3លើក​រួចមក​ហើយ​ ដែល​តាមរយៈ​គម្រោង​ទាំង​3 កន្លងមក​បាន​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ​គេច​ផុត​ពី​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់​ និង​បាន​ជួយ​កសាង​ប្រព័ន្ធ​លូ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​។

    ឯកឧត្តម​ Hidehisa​ HORINOUCHI​ ឯកអគ្គ​រដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ បន្ទាប់ពី​ការអនុវត្ត​ដ៏​ជោគជ័យ​នូវ​ជំហាន​ទី​1 ជំហាន​ទី​2 និង​ជំហាន​ទី​3 នៃ​គម្រោង​នៅក្នុង​ឆ្នាំ​2004​ ឆ្នាំ​2010​ និង​ឆ្នាំ​2015​ ​; ក្រោម​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ ដើម្បី​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​ភាគ​និរតី​ ភាគ​ឦសាន​ និង​ភាគ​អាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ​រួចមក​ ការ​ជន់​លិច​នៅ​តំបន់​ទាំងនោះ​ត្រូវ​បាន​កាត់បន្ថយ​យ៉ាងច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

    ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ទោះជាយ៉ាងណា​ក៏​នៅ​មាន​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ នៅតែ​ទទួលរង​ការខូចខាត​ដោយ​ទឹកជំនន់​ តែ​រដ្ឋាភិបាល​ ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ការអនុវត្ត​ជំហាន​ទី​4 នៃ​គម្រោង​ដែល​គ្រប​ដណ្តប់​ភាគច្រើន​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។ ឯកឧត្ដម​ឯកអគ្គ​រដ្ឋទូត​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ការ​បញ្ចប់​គម្រោង​នេះ​ដោយ​ជោគជ័យ​ នឹង​រួមចំណែក​ដល់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ក៏ដូចជា​ពង្រឹង​ថែមទៀត​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​៕

  • លោក​ ​Klopp​ ​នៅតែ​ជឿជាក់​លើ​ ​Liverpool​ ​ទោះបី​បាត់បង់​ការ​នាំមុខ​លើ​តារាង​

    លោក​ ​Klopp​ ​នៅតែ​ជឿជាក់​លើ​ ​Liverpool​ ​ទោះបី​បាត់បង់​ការ​នាំមុខ​លើ​តារាង​

    ​ក្រុម​ ​Liverpool​ ​បាន​ជួប​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខ្ជះខ្ជាយ​ឱកាស​ដ៏​ល្អ​ចំនួន​ ​2លើក​ ​ពីសំណាក់​ខ្សែប្រយុទ្ធ​ ​Mohamed​ ​Salah​ ​ខណៈ​ដែល​ក្រុម​ ​Everton​ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​ត្រឹម​លទ្ធផល​ស្មើ​ ​០​-​០​ ​ក្នុង​ការប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​ ​Merseyside​ ​កាលពី​ថ្ងៃអាទិត្យ​។​

    ​បច្ចុប្បន្ន​ក្រុម​របស់​លោក​ ​Jurgen​ ​Klopp​ ​ដេញ​តាម​ពីក្រោយ​ក្រុម​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​ ​Manchester​ ​City​ ​ចំនួន​ ​1ពិន្ទុ​ ​នៅ​លើកំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ខណៈ​ដែល​នៅសល់​ការប្រកួត​ត្រឹមតែ​ ​9លើក​ទៀត​ប៉ុណ្ណោះ​។​

    ការ​ស៊ុត​បាល់​របស់​ ​Salah​ ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​អ្នកចាំទី​ ​Jordan​ ​Pickford​ ​របស់​ ​Everton​ ​ខណៈ​ដែល​ក្រុម​ ​Liverpool​ ​បាន​បាត់បង់​ពិន្ទុ​ជា​លើក​ទី4​ ​ក្នុងចំណោម​ការប្រកួត​លី​ក​ ​4លើក​ចុងក្រោយ​របស់​ពួកគេ​។​

    លោក​ ​Klopp​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​មិន​ចាំបាច់​ត្រូវ​ផ្តល់​ដំបូន្មាន​ដល់​កីឡាករ​របស់ខ្ញុំ​ទេ​ ​ព្រោះ​ពួកគេ​ដឹង​រួច​ទៅ​ហើយ​។​ ​ពួកគេ​មិនមែន​នៅក្មេង​ទៀត​ទេ​»​។​ ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​ជឿជាក់​ ​100ភាគរយ​ទៅលើ​ឱកាស​របស់​យើង​។​ ​ខ្ញុំ​ដឹង​ថា​ ​ពី​ការប្រកួត​ ​1លើក​ទៅ​ការប្រកួត​ ​1លើក​ទៀត​ ​អារម្មណ៍​របស់ខ្ញុំ​កាន់តែ​ល្អ​ប្រសើរ​ចំពោះ​កីឡាករ​ ​ពីព្រោះ​ពួកគេ​ហាក់ដូចជា​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។​

    ដោយឡែក​ ​ការ​មិន​ស្គាល់​ឈ្នះ​របស់​ក្រុម​ ​Everton​ ​ក្នុង​ការប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​តំបន់​តែមួយ​ ​បាន​បន្ត​រហូតដល់​ ​19ប្រកួត​ ​បើ​គិត​ចាប់តាំងពី​ឆ្នាំ2010​ ​មក​។​ ​ប៉ុន្តែ​ ​ទោះបីជា​យ៉ាងណា​ ​ការ​អប​អរ​ផ្សេង​ៗ​ពីសំណាក់​អ្នកគាំទ្រ​នៃ​ក្រុម​ម្ចាស់ផ្ទះ​ក្នុង​ពេល​បញ្ចប់​ការប្រកួត​បាន​បង្ហាញថា​ ​ពួកគេ​ជឿជាក់​ថា​ ​ពួកគេ​បាន​កម្ទេច​ក្តី​សង្ឃឹម​របស់​ ​Liverpool​ ​ក្នុង​ការ​ឈ្នះ​ពាន​លី​កជា​លើក​ទី1​ ​ក្នុងរយៈពេល​ ​29ឆ្នាំ​៕​


  • ក្រសួងការងារ​ចាប់ផ្តើម​ប្រើ​រថយន្ត​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ទីផ្សារ​ការងារ​នៅ​តំបន់​ឆ្ងាយ​ៗ

    ក្រសួងការងារ​ចាប់ផ្តើម​ប្រើ​រថយន្ត​ចល័ត​ដើម្បី​ផ្សព្វផ្សាយ​ទីផ្សារ​ការងារ​នៅ​តំបន់​ឆ្ងាយ​ៗ

    ដើម្បី​ជំរុញ​ការ​ផ្តល់​ព័ត៌មាន​ផ្នែក​ទីផ្សារ​ការងារ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​ដល់​និស្សិត​ និង​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​ ដែល​មាន​សេវា​ប្រឹក្សា​ និង​បច្ចេកវិទ្យា​សម្រួល​ដល់​ការ​ដាក់ពាក្យ​ធ្វើការងារ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើង​ថា​ រថយន្ត​ដែល​ជា​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ទីផ្សារ​ការងារ​នៅ​តាម​តំបន់ជនបទ​ និង​ខេ​ត្ត​ឆ្ងាយ​ៗដែល​មិនទាន់​មាន​មណ្ឌល​ការងារ​។ តាមរយៈ​សកម្មភាព​នេះ​ យុវជន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​បាន​យ៉ាង​ឆាប់រហ័ស​ ចំណេញពេលវេលា​ និង​ចំណាយ​តិច​។ សកម្មភាព​នេះ​ជា​គម្រោង​ដែល​មាន​កិច្ចសហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (SIDA​) និង​ទីភ្នាក់ងារ​ផ្តល់​សេវា​សាធារណៈ​ស៊ុយអែត​ (SPES​)ដែល​ស្របតាម​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ខិតខំ​បង្កើត​ឱកាស​ការងារ​ឱ្យ​កាន់តែ​ច្រើន​ និង​បង្ខិត​សេវា​ស្វែងរក​ការងារ​ឱ្យទៅ​ដល់​តំបន់​ជន​បទ​ឆ្ងាយ​ៗនៅ​ទូទាំង​ប្រទេស​កម្ពុជា​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖“ក្រសួងការងារ​បាន​ខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​ និង​ជួយ​បែងចែក​ឱកាស​ទាំងនេះ​ឱ្យ​បាន​ទៅដល់​ប្រជាជន​គ្រប់រូប​ប្រកបដោយ​តម្លាភាព​ និង​សមធម៌​ សំដៅ​ប្រែក្លាយ​ឱកាស​ការងារ​ដែល​មាន​ទាំងអស់​ឱ្យទៅ​ជាមុ​ខរ​បរ​កាន់តែ​ល្អ​សម្រាប់​ប្រជាជន​គ្រប់រូប​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ អ្នក​ដែល​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​អំពី​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​គឺ​ យុវជន​ និស្សិត​ ជន​ពិការ​ រួម​ទាំង​ស្ត្រី​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​ជំនាញ​ និង​ទទួល​បាន​ឱកាស​ការងារ​។ កន្លងមក​គម្រោង​នេះ​ធ្លាប់​បាន​ធ្វើការងារ​បណ្តុះបណ្តាល​ជំនាញ​ទន់​ និង​សហគ្រិនភាព​ដល់​អ្នកចូលរួម​ប្រមាណ3,450នាក់​ និង​ទទួល​បាន​អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ប្រមាណ​ 90,000នាក់​ ដោយ​ក្នុង​នោះ​អ្នក​ដែល​ទទួល​បានការ​ងារ​ធ្វើ​ប្រមាណ​ 2ម៉ឺន​នាក់​ និង​យុវជន​ដែល​បាន​ចុះ​ធ្វើ​កម្មសិក្សា​ផ្ទាល់​ចំនួន​ 749នាក់​ក្នុង​ទីផ្សារ​ការងារ​។

    បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី​ រថយន្ត​មជ្ឈមណ្ឌល​ការងារ​ចល័ត​នេះ​ជា​ប្រភេទ​រថយន្ត​វ៉ែន​ (ven​) ដែល​មានមុខ​ងារ​ផ្តល់​សេវាកម្ម​សំ​ខាន់​ៗដូចជា​មជ្ឈមណ្ឌល​ការងារ​ សម្រាប់​ជួយ​ដល់​សេវា​ស្វែងរក​ការងារ​ ការ​ចុះឈ្មោះ​ស្វែងរក​ការងារ​ទាំង​លើ​ឯកសារ​ (off​ line​) និង​លើ​អុីន​ធើ​ណិ​ត (online​) សេវា​ទទួល​ប្រឹក្សា​យោបល់​ការងារ​ និង​មាន​ផ្តល់​ជូន​នូវ​បណ្ណាល័យ​ការងារ​ថែមទៀត​ផង​៕

  • បួន​ថ្ងៃ​ប៉ុន​ណោះ​ ​ទារុណកម្ម​ខ្មោច​ ​ធ្វើ​ឱ្យ​យុវវ័យ​ផ្អើល​លោះព្រលឹង​

    បួន​ថ្ងៃ​ប៉ុន​ណោះ​ ​ទារុណកម្ម​ខ្មោច​ ​ធ្វើ​ឱ្យ​យុវវ័យ​ផ្អើល​លោះព្រលឹង​

    ​ថ្មី​ៗ​នេះ​ភាពយន្ត​ខ្មែរ​រឿង​ទារុណកម្ម​ខ្មោច​បាន​ដាក់​បញ្ចាំង​ពេញ​រោងកុន​ទីក្រុង​ភ្នំពេញ​និង​សៀមរាប​ ​ចាប់ពី​ថ្ងៃ28​ ​រហូតមកដល់​ថ្ងៃនេះ4ថ្ងៃ​ពេញ​ ​រោងភាពយន្ត​ពេញ​លក់​សំបុត្រ​គ្មាន​សល់​ ​ពិសេស​យុវវ័យ​ផ្អើល​ទះដៃ​អបអរសាទរ​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ​ដែល​ដឹកនាំ​ដោយ​កូនខ្មែរ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​(​មាតុ​ចក្រ​)​ ​ដែល​យុវវ័យ​តែង​សម្គាល់​ឃើញថា​ភាពយន្ត​អ្នកដឹកនាំ​ម្នាក់​នេះ​តែង​នាំ​ភាពយន្ត​ខ្មែរ​ទៅក្រៅ​ប្រទេស​ ​ពិ​សេស​ថ្មី​ៗ​នេះ​លោក​ទើបតែ​នាំ​ភាពយន្ត​ខ្មែរ​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​បារាំង​និង​សហរដ្ឋអាមេរិក​ហើយ​ដែរ​។​

    ​ហើយ​ភាពយន្ត​ក្រោយ​របស់​លោក​រឿង​ទារុណកម្ម​ខ្មោច​ដែល​កំពុង​បញ្ចាំង​បាន4ថ្ងៃនេះ​ ​កំពុងតែ​កក្រើក​ទស្សនិកជន​យ៉ាង​ខ្លាំង​ហើយ​អ្នកទស្សនា​ក្រោយ​ទស្សនា​ចប់​ទះដៃ​និង​កោតសរសើរ​គាំទ្រ​ពេញទំហឹង​តែម្តង​ ​កូនខ្មែរ​ភាពយន្ត​ខ្មែរ​កំពុង​ទៅមុខ​ហើយ​ ​ដូចនេះ​អ្នក​ដែល​មិនទាន់​ទស្សនា​សូម​ទៅ​ទស្សនា​ដើម្បី​គាំទ្រ​ភាពយន្ត​ខ្មែរ​មួយ​នេះ​ ​ដែល​កំពុង​គ្រង​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ផង​ដែរ​ ​ក្នុង​នោះ​លោក​ហ៊ុយ​យ៉ា​ឡេង​បាន​ប្រាប់​ថា​ ​ថ្ងៃទី17​ ​ខែមីនា​ ​លោក​និង​នាំ​យក​រឿង​ទារុណកម្ម​ខ្មោច​ទៅ​ចូល​ទីផ្សារ​លក់​ភាពយន្ត​ពិភពលោក​នៅ​ទីក្រុង​ហុង​លោក​ ​បន្ទាប់មក​ទៀត​ចូល​ទៅ​មហោស្រព​ភាពយន្ត​នៅ​ម៉ា​ឡេ​ ​បន្ទាប់មក​ទៀត​ចូល​ទៅ​សាកល្បង​ទីផ្សារ​ថ្មី​នៅ​ប្រទេស​ភូមា​និង​វៀតណាម​ផង​ដែរ​៕​

  • អ៊ឹម​ ​ជីវ៉ា​ ​បកស្រាយ​ក្រោយ​ផ្ទុះ​មតិ​រិះគន់​រឿង​ស្លៀក​សា​រ៉ុ​ងរាំ​នៅ​ត្រពាំង​ឈូក​

    អ៊ឹម​ ​ជីវ៉ា​ ​បកស្រាយ​ក្រោយ​ផ្ទុះ​មតិ​រិះគន់​រឿង​ស្លៀក​សា​រ៉ុ​ងរាំ​នៅ​ត្រពាំង​ឈូក​

    ​ក្រោយ​មានការ​រិះគន់​ខ្លាំង​រហូតដល់​ថា​លោក​កើត​ជម្ងឺ​ ​Depression​ ​លើ​បទចម្រៀង​មួយ​បទ​របស់​លោក​ ​អ៊ឹម​ ​ជីវ៉ា​ ​ចំណងជើង​ ​«​ពាក់​ពណ៌​ដិត​ ​ៗៗៗ​»​ ​នោះ​ ​ពេលនេះ​លោក​អ៊ឹម​ ​ជីវ៉ា​ ​បាន​បកស្រាយ​ទៅ​មហាជន​វិញ​ថា​ ​«​ ​សិល្បៈ​ត្រូវ​រក​គំនិត​អ្វី​ដែល​ថ្មី​ហើយ​ទាក់ទាញ​ ​បើ​និយាយ​អោយ​ចំ​ប្លែក​ខុសពី​គេ​ក៏​មិនមែន​បានន័យ​ថា​ថត​រហូត​អោយ​ចេញ​ក្បាលដោះ​នោះ​ទេ​ ​ធៀប​ទៅ​នឹង​បច្ចឹ​ម​ប្រទេស​វិញ​គេ​រាំ​នៅ​មាត់សមុទ្រ​ពាក់​វាល​ជាង​ហ្នឹង​ផង​ម៉េច​នៅ​គាំទ្រ​គេ​ម្លេះ​ ​?​?​?​ ​គេ​ថត​បទចំរៀង​គឺ​គេ​យក​ចង្វាក់​មក​រាំ​ ​មិនមែន​ថត​មក​អោយ​ចង​ពង់​រាំ​តាម​ទេ​កុំ​ច្រលំ​ ​.​.​!​!​ ​ចុះ​បទ​ត្រពាំងពាយ​អើយ​ ​ថត​ចង​ពង់​អោយ​រិត​គ្នា​ក្នុងទឹក​ ​ដែល​ជា​ចង្វាក់រាំ​ក្បាច់​ម៉េច​មិន​ចង់​ពង់​រាំ​ក្នុងទឹក​ដែរ​ទៅ​ ​ដូចនេះ​គឺ​គេ​មិនមែន​យក​ការសំដែង​មក​រាំ​ទេ​គឺ​គេ​យក​ចង្វាក់​មក​រាំ​ ​,​ ​ការ​ស្លៀកខោ​ខ្លី​ ​ចង​ពង់​សា​រ៉ុ​ងរាំ​កម្សាន្ត​បែប​លេប​ខាយ​ ​គឺ​ជាច​រិក​ពិត​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​គឺ​គាត់​សប្បាយ​រី​កា​រាយ​ច្រៀងរាំ​លេង​នៅ​មា​ង់​បឹង​ ​ត្រពាំង​ឬ​កំពង់ទឹក​ ​.​.​!​ ​អ្នកខ្លះ​រាំច្រៀង​លេង​លេង​នៅ​ក្រោម​ដើមឈើ​ ​លើ​ភ្លឺស្រែ​ ​ក្នុង​វាលស្រែ​ ​.​.​ល​.​។​

    ​អ្វី​ដែល​សំខាន់​កុំ​អោយ​តែ​ខ្ញុំ​យក​យក​ការ​មេ​រ៉ា​ទៅ​ថត​ដើមទ្រូង​ឬZoomដើមទ្រូង​តួ​ស្រី​ឬ​បញ្ចេញ​វិ​ដេ​អូ​ស្រើបស្រាល​ទៅ​បាន​ហើយ​.​.​!​ ​ថត​ចង់​ពង់​រាំ​ខុស​ ​ចុះគេ​ថតកុន​ឈុត​បឺត​មាត់​ ​ឈុត​ចាប់រំលោភ​ ​និង​ឈុត​ស្រើបស្រាល​ដាក់​តាម​រោងកុន​ឬ​ទូរទស្សន៍​ម៉េច​មិន​មើល​ផង​ ​…​,​ ​វប្បធម៌​រលាយ​មិនមែន​ដោយសារ​មនុស្ស4​ ​,​10នាក់​ទៅ​រាំ​ចង់​ពង់​នោះ​ទេ​ ​អស់លោក​ ​!​!​ ​ម្នា​ក់ៗ​ថា​ស្រលាញ់​វប្បធម៌​ណាស់​តែ​មិនសូវ​ឃើញ​អ្នកណា​ ​ហើយ​យក​បទចំរៀង​ខ្មែរ​មក​ចាក់​ស្តាប់​ផង​ ​យក​បទ​គេ​មក​ស្តាប់​ហើយ​ចាក់​ផ្សាយ​ទៀត​ ​ជា​ពិ​សេ​ខ្សែភាពយន្ត​ខ្មែរ​ ​សួ​ថា​មាន​មនុ​សក​សប៉ុន្មា​ននា​ក់​ដែល​គាំទ្រ​?​?​?​។​

    ​បទចំរៀង​មិនទាន់​ចេញ​ផង​វាយតម្លៃ​គេ​បាត់​ហើយ​ ​នេះ​ហើយ​គេ​ហៅថា​រិះគន់​ជាន់ពន្លិច​ ​បើ​រិះគន់​ដើម្បី​ស្ថាបនា​គេ​មិនមែន​ប្រើ​ភាសា​បែបនេះ​ឡើយ​ ​…​ ​អស់លោក​អើយ​ ​ប្រទេស​គេ​ដើ​ដល់ណា​ហើយ​…​ ​ឆាប់​ភ្ញាក់​ពី​ដំណេក​ឡើង​.​.​!​ ​កុំ​យប់យន់​សុ​បិន្​ត​ច្រើនពេក​ ​…​ ​បើ​មិនដែល​ទៅ​បច្ចឹ​ម​ប្រទេស​គួ​មើល​ប្រទេសជិតខាង​ផង​ថា​ ​វិស័យ​សិល្បៈ​បទចំរៀង​ ​និង​ភាពយន្ត​គេ​ដើរ​ដល់ណា​ ​រីក​ចំរើន​បែប​ណា​ហើយ​ ​…​,​ ​!​!​ ​សូម​ជំរាប​មួយ​ផង​ ​ខ្ញុំ​មិនមែន​ផលិតMV​ ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ផលិតកម្ម​ណា​ឬ​ប្រកួត​ជាមួយ​តារា​ណា​នោះ​ទេ​គឺ​ធ្វើអ្វី​តាម​ចំ​នង់​ចូលចិត្ត​របស់ខ្ញុំ​ដែល​ខ្ញុំ​ស្រលាញ់​ ​ហើយ​ខ្ញុំ​ធ្វើMV​ ​នេះ​ក៏​មិនបាន​ទៅ​ផ្គាប់ចិត្ត​អ្នកណា​ទេ​ ​គឺ​ធ្វើ​សំរាប់​ខ្លួនឯង​និង​សំ​រាន់​មនុស្ស​មួយចំនួន​ដែល​គាត់​ចូលចិត្ត​ខ្ញុំ​ ​មិនមែន​ធ្វើ​មក​អោយ​ពួក​លោក​ឯង​មើល​នោះ​ទេ​ ​…​ ​អ្នកមើល​បាន​មើលទៅ​.​.​អ្នកមើល​មិនបាន​អូ​សំ​លង​ទៅ​ចប់ហើយ​ ​…​ហើយ​ខ្ញុំ​ក៏​មិនបាន​វៃ​ខ្នោះ​យក​អស់លោក​មក​គាំទ្រ​ខ្ញុំ​ឯណា​…​ ​សំខាន់​កុំ​អោយ​តែ​ខ្ញុំ​ចេញ​វិ​ដេ​អូ​អាសអាភាស​ស្រើបស្រាល​ទៅ​បាន​ហើយ​ ​។​

    ​ត្រូវ​ចាំ​ផង​កុំ​មើលរូប​ភាព​ ​ប្រៀបធៀប​និង​វិ​ដេ​អូ​វា​មិន​ដូចគ្នា​ទេ​.​.​ ​កុំ​អាន​តែ​ចំ​នង​ជើង​ដោយ​មិន​មើល​អត្ថបទ​ណា​…​!​!​ ​ដោយ​ក្តី​គោរព​អំពីខ្ញុំ​បា​ទៈ​អ៊ឹម​ ​ជីវ៉ា​ ​»​ ​៕​

  • កញ្ញាឯក​ភពផែន​ដី​ទាំង​ ​5​ ​រូប​ ​សន្យា​នាំ​យក​ប្រពៃណី​ ​វប្បធម៌​ ​និង​ជួយ​ផ្សាយ​ពី​អង្ករ​កម្ពុជា​ទៅដល់​ពិភពលោក​

    កញ្ញាឯក​ភពផែន​ដី​ទាំង​ ​5​ ​រូប​ ​សន្យា​នាំ​យក​ប្រពៃណី​ ​វប្បធម៌​ ​និង​ជួយ​ផ្សាយ​ពី​អង្ករ​កម្ពុជា​ទៅដល់​ពិភពលោក​

    ​កញ្ញាឯក​ភពផែន​ដី​ដែល​បាន​ជាប់​លំដាប់ថ្នាក់​ទាំង5​ ​បាន​បង្ហាញខ្លួន​ជាថ្មី​ម្ដង​ ​ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​ ​ដែល​ក្នុង​នោះ​រួមមាន​ ​កញ្ញា​ ​Monique​ ​Best​ ​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ជា​ម្ចាស់​ជ័យលាភី​លេខ1​ ​កញ្ញា​ ​Marisa​ ​Phon​ ​Thirat​ ​មក​ពី​ប្រទេស​ថៃ​ ​ជាប់​ជ័យលាភី​លេខ2​ ​កញ្ញា​ ​Viviana​ ​Lin​ ​Ak​ ​Winfton​ ​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ​ជាប់​ចំណាត់ថ្នាក់​លេខ3​ ​កញ្ញា​ ​Nicole​ ​Cano​ ​មក​ពី​ប្រទេស​ប៉ារ៉ាហ្គាយ​ ​ចំណាត់ថ្នាក់​លេខ4​ ​និង​កញ្ញា​ ​Nicole​ ​Vargas​ ​មក​ពី​ប្រទេស​ហ្វីលីពីន​ ​ចំណាត់ថ្នាក់​លេខ5​ ​សុទ្ធតែ​បាន​កោតសរសើរ​ពី​ការរៀបចំ​ការប្រកួត​ ​Miss​ ​Planet​ ​International​ ​ក្រោម​ការចាត់ចែង​របស់​កម្ពុជា​ ​ខណៈ​ដែល​ព្រឹត្តិ​ការណ៍​នេះ​ជា​ការប្រកួត​កម្រិត​អន្តរជាតិ​ ​ប៉ុន្តែ​កម្ពុជា​នៅតែ​រៀបចំ​បាន​ល្អ​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​កញ្ញាឯក​ទាំង5បាន​ទាំង​ប្រកាស​ថា​ ​នឹង​នាំ​យក​ប្រពៃណី​ ​វប្បធម៌​ ​និង​របៀបរបប​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ ​ទៅ​ផ្សព្វផ្សាយ​ដល់​ជាតិសាសន៍​របស់​ខ្លួន​ ​និង​ពិភពលោក​ឱ្យ​កាន់តែ​ទូលំទូលាយ​នោះ​ផង​។​ ​ក្រោយ​ជាប់លេខ១ខាង​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង​ ​និង​បន្ត​បេសកកម្ម​មួយចំនួន​ទៀត​ក្នុង​ការងារ​របស់​ខ្លួន​ដូចជា​ ​ជួប​សំណេះសំណាល​ជាមួយ​មណ្ឌលកុមារ​កំព្រា​ជាដើម​។​

    ​បើ​តាម​ការ​អះអាង​របស់​ម្ចាស់​មកុដ​បាន​បញ្ជាក់​នា​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី3​ ​មិនា​ ​ឆ្នាំ2019មុន​នេះ​ ​នាង​បាន​ប្រាប់​ថា​នាង​បាន​មកដល់​កម្ពុជា​ក្រៅ​មាន​ភាព​អស្ចារ្យ​ ​លើ​ប្រាសាទអង្គរវត្ត​ ​និង​តំបន់​ផ្សេងទៀត​នាង​ពិតជា​សរសើរ​ពី​របៀប​ធ្វើ​ស្រូវ​អង្ករ​កម្ពុជា​ផលិត​ចេញ​មក​គឺ​មាន​ភាព​ស្អាត​អនាម័យ​ល្អ​។​ ​បេសកកម្ម​របស់​នាង​ដើម្បី​កម្ពុជា​ជួយ​ផ្សាយ​ពី​អង្ករ​កម្ពុជា​ព្រមទាំង​អាហារ​នៅ​លើ​ពិភពលោក​។​ ​នាង​នឹង​បន្ត​ឱ្យ​គេ​ដឹង​គេ​ស្គាល់​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​នាង​ក៏ដូចជា​ពិភពលោក​ទាំងមូល​ ​ហើយ​ចង់និយាយ​នាង​ពិតជា​ចូលចិត្ត​របៀប​ធ្វើ​ស្រូវ​អង្ករ​កម្ពុជា​មើលទៅ​អនាម័យ​ល្អ​។​

    ​សូមជម្រាប​បន្ថែម​ថា​ ​កញ្ញា​ ​Marisa​ ​Phon​ ​Thirat​ ​មក​ពី​ប្រទេស​ថៃ​ ​ជាប់​ជ័យលាភី​លេខ2​ ​ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​អ្វី​ដែល​នាង​បាន​សង្កេត​ ​និង​សិក្សា​អំពី​ប្រទេស​កម្ពុជា​ ​ក្នុងអំឡុងពេល​មក​ប្រកួត​នេះ​ ​គឺ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​ជាមួយ​ ​វប្បធម៌​របស់​ខ្មែរយើង​។​ ​នាង​ថា​ ​បើ​ទោះបីជា​មាន​ភាព​ស្រដៀងគ្នា​បន្ដិច​មែន​ ​តែ​នាង​ស្រឡាញ់​វប្បធម៌​ខ្មែរ​ដ៏​ផូ​ផង់​។​ ​នាង​ថា​ ​នាង​ក៏​ជា​ម្នាក់​ដែល​ជួយ​ផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​ផង​ដែរ​ ​ព្រោះថា​ ​នាងរស់​នៅក្នុង​តំបន់ភូមិភាគ​ឥសាន​ ​ដែល​មាន​ទំនៀម​ទំ​លាប់​មួយចំនួន​ដូច​ប្រទេស​កម្ពុជា​ដែរ​។​ ​ការ​ធ្វើដំណើរ​មកកាន់​កម្ពុជា​នេះ​ ​នាង​បាន​ទុក​ប្រទេស​កម្ពុជា​ ​ជា​ផ្ទះ​ទី2​ ​របស់​នាង​ ​ដែល​មាន​ភាព​កក់ក្ដៅ​បំផុត​៕​