Category: សង្គម និងសេដ្ឋកិច្ច

  • លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា ខ្នះខ្នែងនាំភាពយន្ដកម្ពុជាចូលទីផ្សារអន្ដរជាតិនៅហុងកុង

    លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា ខ្នះខ្នែងនាំភាពយន្ដកម្ពុជាចូលទីផ្សារអន្ដរជាតិនៅហុងកុង

    ពេលថ្មីនេះបណ្ដារប្រទេសរហូតដល់ជាង180ប្រទេសចូលរួមតាំងស្ដង់ផកិតកម្មភាពយន្ដក្នុងពិព័រណ៍ភាពយន្តអន្តរជាតិនៅហុងកុង ឬ Filmart ។ នៅក្នុងនោះ ផលិតករខ្មែរក៏បានអញ្ជើញចូលរួម មាន៖ អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត លោកហ៊ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រ និង ម្ចាស់ផលិតកម្មកងចក្រជាដើម..ក្នុងការខ្នះខ្នែងយ៉ាងសកម្មដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ។

    លោក ព្រំ សិលា គេដឹងថាលោកឡើងតំណែងជាប្រធានសមាគមភាពយន្តកម្ពុជាមិនទាន់បានប៉ុន្មានក៏ពិតមែន តែលោកបានបំពេញបេសកម្មដ៏ធំនេះដើម្បីភាពយន្ដខ្មែរ និងធ្វើអ្នកគាំទ្ររឿងខ្មែរចាប់អារម្មណ៍ពីសកម្មភាពលោកយ៉ាងខ្លាំង។ លោកប្រាប់សារព័ត៌មានឡារ៉ែនថា ក្នុងព្រឹត្តិការណ៍ Filmart នៅហុងកុង ថា ក្រោយពីលោកបានឡើងជាប្រធានសមាគមភាពយន្តកម្ពុជា ទើបតែលើកដំបូងប៉ុណ្ណោះ ដែលលោកបានដឹកនាំផលិតករ និងក្រុមការងារសមាគមចូលរួមក្នុងព្រឹត្តិការណ៍តាំងស្ដង់ ដើម្បីដាក់លក់ភាពយន្តមួយនេះ។ លោកថា គឺជាមោទនភាពធំមួយ ដែលវេទិកាដាក់លក់ភាពយន្តដ៍ធំប្រចាំឆ្នាំរបស់ពិភពលោកមួយនេះ ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ចំពោះភាពយន្តខ្មែរ ក្នុងពេលដែលលោកយល់ថាក្រុមផលិតករកម្ពុជា និងសមាគមទទួលបានផ្លែផ្កា។ លោកថាវត្តមានរបស់សមាគម និងបណ្ដាផលិតករដែលបានតាំងស្ដង់ដាក់លក់ភាពយន្ត ក្នុងព្រឹត្តិការណ៍នៅហុងកុងលើកនេះ គឺទទួលបានសញ្ញាណជាវិជ្ជមានល្អប្រសើរ។

    លទ្ធផលដែលលោកសំលឹងឃើញនោះគឺដោយសារតែមានបណ្ដាភ្ញៀវអន្តរជាតិ ជាក្រុមផលិតករមកពីប្រទេសផ្សេងៗច្រើនក្រុម បង្ហាញការចាប់អារម្មណ៍ចំពោះផលិតផលភាពយន្តរបស់ខ្មែរ ដោយលោកមើលឃើញថា ក្រៅពីចាប់អារម្មណ៍ចង់ទិញសាច់រឿងមួយចំនួនរបស់ខ្មែរ ដើម្បីយកទៅដាក់បញ្ចាំងនៅក្នុងប្រទេសរបស់ពួកគេ ផលិតករទាំងនោះក៏ប្រកាសចាប់ដៃជាមួយផលិតករខ្មែរ ដើម្បីផលិតរឿងនៅកម្ពុជាផងដែរ។ លោកថាគឺជាមោទនភាព ដែលភាពយន្តរបស់ខ្មែរ ត្រូវបានគេអនុញ្ញាតិឱ្យតាំងស្ដង់ក្នុង Zone ភាពយន្តហូលីវូត ហើយមិនខុសពីជួយឱ្យភាពយន្តរបស់ខ្មែរ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

    ប្រធានសមាគមភាពយន្តកម្ពុជាថ្មីរូបនេះ បង្ហាញការរំពឹងយ៉ាងខ្លាំងថា ផលិតករបរទេសនឹងចាប់អារម្មណ៍ចុះមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសពីគោលការណ៍លើកលែងពន្ធក្នុងការផលិតភាពយន្តរហូតដល់ឆ្នាំ2023 ដែលមិនខុសពីការបើកផ្លូវឱ្យផលិតករទាំងក្នុង និងក្រៅស្រុក បង្កើនការផលិតស្នាដៃព្រោះលែងមានការស្មុគស្មាញជាងមុន។ លោកថាវត្តមានតាំងស្តង់នៅក្នុងទីក្រុងហុងកុងចាប់ពីថ្ងៃទី18 រហូតដល់ថ្ងៃទី20 មីនា កម្ពុជាមិនរំពឹងច្រើនពីការលក់ភាពយន្តបានច្រើននោះទេ ប៉ុន្តែអ្វីដែលសមាគមសំលឹងឃើញគឺ ការទំនាក់ទំនងពីផលិតករបរទេសដើម្បីផលិតរឿងនៅកម្ពុជា ដែលនឹងជួយឱ្យវិស័យភាពយន្តខ្មែរ មានការឈានឡើង។ ក្នុងនោះ ផលិតករហ្វីលីពីន និងសហរដ្ឋអាមេរិក ហាក់ចាប់អារម្មណ៍ខ្លាំង នៅពេលដឹងថាកម្ពុជា ក៏មានធនធានផលិតករ ដែលមានសមត្ថភាពអាចចាប់ដៃផលិតភាពយន្តប្រកបដោយស្ដង់ដារបានយ៉ាងល្អដែរនោះ។

  • តារាហ្វេសប៊ុក Love Riya បញ្ចេញខ្សែកពេជ្រតម្លៃជាង 10 ម៉ឺនដុល្លារក្នុងថ្ងៃមង្គលការ

    តារាហ្វេសប៊ុក Love Riya បញ្ចេញខ្សែកពេជ្រតម្លៃជាង 10 ម៉ឺនដុល្លារក្នុងថ្ងៃមង្គលការ

    នៅយប់ថ្ងៃទី18 ខែ មីនា ឆ្នាំ 2019 តារាហ្វេសប៊ុក Love Riya ដែលគេស្គាល់អ្នកនាងជាអ្នកលក់អនឡាញល្បីឈ្មោះ បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនិងស្វាមីស្រស់សង្ហារវ័យក្មេងមិនចាញ់តារាឈ្មោះ ហេនឌ្រី សារី ដែលមានវត្តមានតារាល្បីៗ ដូចជា កញ្ញា សុភ័ក្ត្រ កុសុម៉ា កញ្ញារ៉ូលីន និង កញ្ញា ម៉ាក់សែន សូនីតា ជាដើម ។

    អ្នកនាង Love Riya និង លោក ហេនឌ្រី សារី បានអះអាងថា បានចំណាយមិនតិចម៉ឺនៗដុល្លារនោះទេដើម្បីរៀបចំមង្គលការនេះ ដោយសារតែយល់ថាខ្លួន និងស្វាមី ក៏រកលុយបានរួមគ្នាមុនពេលសម្រេចចិត្តរៀបការ។ អ្នកនាងមិនច្បាស់ពីខ្ទង់ចំណាយឱ្យពិតប្រាកដនោះ ដោយគ្រាន់តែដឹងត្រឹមថា ស្ទើរអ្វីចំណាយហ្នឹងគឺមិនបានឆិនឆៃៗ ដោយរួចតែពិធី។ យ៉ាងណាមិញ អ្នកនាង Love Riya ប្រកាសថា មង្គលការដែលបានចំណាយច្រើនម៉ឺននោះ មិនមែនដើម្បីចង់ល្បី និងចង់ឱ្យមានការចាប់អារម្មណ៍នោះទេ គឺគ្រាន់តែចង់រៀបចំពិធីមង្គលការមួយ ឱ្យបានពេញមុខពេញមាត់ប៉ុណ្ណោះ។

    យ៉ាងណាមិញ គេមើលឃញថា រៀបអាពាហ៍ពិពាហ៍តារាហ្វេសប៊ុករូបនេះអធឹកអធមនៅអគារកោះពេជ្រស្ទើរតែមិនចាញ់ពិធីមង្គលកូនអ្នកសំបូរទ្រព្យ ឬ មង្គលការតារាល្បីនោះទេ។ អ្នកនាងក៏បានបង្ហើបប្រាប់ដែលថា នារាត្រីដ៏សែនមានន័យក្នុងជីវិតនេះ អ្នកនាងសូមបញ្ចេញកាដូពិសេសដែលស្វាមី បានប្រើប្រាស់កម្លាំងញើសឈាមក្នុងការរកស៊ី ហើយសន្សំលុយទិញជូនអ្នកនាង គឺ ខ្សែកពេជ្រសុទ្ធតម្លៃជាង ១០ ម៉ឺនដុល្លារ។

    សូមជម្រាបផងដែរថា អ្នកនាង Love Riya បានប្រែក្លាយជានារីលេងខ្លួន ស្រស់ស្អាត និងនាំមុខម្នាក់ក្នុងការចរាចរលក់ដូរផលិតផលថែរក្សាសម្រស់ ហើយថែមទាំងបានគូស្នេហ៍ជាបុរសវ័យក្មេងតួកុនមិនដូរ។
    ក្នុងនោះអ្នកនាង និងស្វាមី ក៏ប្រកាសជំហរបន្តអាជីពលក់ផលិតផលអនឡាញឱ្យកាន់តែធំ ដើម្បីពង្រីកមុខជំនួញផងដែរ បើទោះជាអ្នកនាង និងស្វាមី សុទ្ធតែមានលទ្ធភាពបើកមុខរបរថ្មី ក្រោយពេលរៀបការ៕

  • ខាងក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន បញ្ជាក់ឡើងវិញប្រតិកម្មផ្សេងៗដែលយកនាយចឺមជាគោលដៅ

    ខាងក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន បញ្ជាក់ឡើងវិញប្រតិកម្មផ្សេងៗដែលយកនាយចឺមជាគោលដៅ

    តាមរយៈផេកហ្វេសប៊ុកផ្លូវការណ៍របស់ លោក គង្គ ប៊ុនឈឿន ដែលគេបានដឹងថា កូនលោកជាអ្នកកាន់ និងបង្ហោះនោះ ខណៈថ្មីៗបានជម្រាបពីព័ត៌មានច្បាស់ការណ៍បន្ថែមអំពីរឿងរ៉ាវប្ដឹងផ្ដល់ជាមួយតារាចម្រៀងនាយ ចឺម ។ សារដ៏វែងនោះ បានរៀបរាប់ថា ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសុំបញ្ជាក់នូវរឿងមួយ ដែលភាគច្រើនក្នុងការចុះផ្សាយថាគឺក្រុមគ្រួសារខ្ញុំកំពុងទៅប្ដឹងនាយចឹម… ប្រតិកម្មផ្សេងៗដែលយកនាយចឹមជាគោលដៅ.. ។

    តាមពិតមិនមែនសំខាន់ចំពោះនាយចឹម ទាំងស្រុងនោះទេ អ្នកចមៀងទូទៅគឺច្រៀងតាមផលិតកម្មតម្រូវ.. ដែលអ្នកម្ដាយខ្ញុំមកដល់ស្រុកខ្មែរគឺជាគម្រោងទុកយូរមកហើយ គឺមកដើរកម្សាន្តលំហែកាយ ជួបជុំកូនចៅ និងស្នាក់នៅរយៈពេលយូរ បូកផ្សំនឹងមានរឿងនេះកើតឡើង ក៏បានតម្រូវឱ្យម៉ាក់មកដោះស្រាយបញ្ហាជាមួយនិងរឿងកម្មសិទ្ធបញ្ញានេះជាមួយផលិតកម្មសាន់ដេក៏ដូចជាផលិតកម្មផ្សេងៗដែលកន្លងមកតែងតែបានលួចយកស្នាដៃរបស់លោកប៉ាខ្ញុំនិងអ្នកនិពន្ធជំនាន់មុន ទុកជាគំរូ..កុំឱ្យចេះតែមានអ្នកលួចបន្លំយកស្នាដៃមិនថាតែជាស្នាដៃរបស់លោកប៉ាខ្ញុំឬក៏ជាស្នាដៃអ្នកនិពន្ធក្នុងផលិតកម្មផ្សេងៗទៀតត្រូវបានទទួលនូវសិទ្ធិបញ្ញាយ៉ាងពិតប្រាកដ ។ ល។

    ខាងក្រសួងគាត់មានវិធានការរបស់គាត់ហើយ ចំណែកក្រុមគ្រួសារខ្ញុំតាំងពីដើមទីមកក៏មិនដែលចង់មានបញ្ហាអីវែងឆ្ងាយឬការប្ដឹងផ្ដល់អីដែរទេពីព្រោះនេះមិនមែនជាលើកដំបូងទេគឺវាមានជាហូរហែកន្លងមករាប់សិបឆ្នាំទៅហើយ, ពេលដែលលោកប៉ាខ្ញុំនៅមានជីវិតគឺគាត់តែងតែប្រៀនប្រដៅឲ្យពួកយើងចេះស្រឡាញ់រាប់អានគ្នាក្នុងនាមជាខ្មែរដូចគ្នា..គាត់បានដឹងរឿងនេះពីយូរណាស់មកហើយប៉ុន្តែគាត់មិនដែលចង់មានបញ្ហាអីទេ..ទោះបីជាគាត់ឈឺធ្ងន់រស់នៅស្រុកគេគេងពេទ្យហើយក៏គាត់នៅតែព្យាយាមសរសេរអត្ថបទប្រលោមលោកផ្សេងៗដើម្បីបន្សល់ទុកនូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយៗដែរ។ ពួកខ្ញុំមិននិយាយចំពោះតែបុគ្គលម្នាក់ទេគឺខ្ញុំនិយាយចំពោះបុគ្គលទូទៅដែលតែងតែបានផលចំណេញពីញើសឈាមអ្នកដទៃ.. លោកប៉ានាងខ្ញុំគាត់តែងនិយាយថាគាត់មានការសោកស្តាយដែលបានចាកចេញពីស្រុកកំណើតជាទីស្រឡាញ់របស់គាត់រួមទាំងមិនដែលបានបង្ហាត់បង្រៀនដល់កូនខ្មែរជំនាន់ក្រោយឱ្យបានទទួលនូវចំណេះដឹងផ្ទាល់អំពីការនិពន្ធបទភ្លេងនិងសរសេរសៀវភៅរបស់គាត់.. ដូច្នេះសូមកុំចេះតែចោទប្រកាន់ថាក្រុមគ្រួសារនាងខ្ញុំចូលចិត្តចង់ផ្ដឹងផ្ដល់ខ្មែរគ្នាឯងនោះ..។

    គ្រួសារខ្ញុំមិនមែនជាប្រភេទមនុស្សជាន់ពន្លិចឬក៏មិនទុកឱកាសឱ្យនរណាម្នាក់ដែរ..ចំពោះបងប្អូនខ្លះដែលគាត់បានប្រើពាក្យមិនសមរម្យជាខ្លាំងចំពោះអ្នកម្ដាយវ័យជរារបស់ខ្ញុំដែលថាដូចបងប្អូនឃើញខាងក្រោមនេះស្រាប់.. ខ្ញុំមិនចង់ប្រកាន់ទោសវែងឆ្ងាយទាំងតារាចម្រៀង រឺ អ្នកគាំទ្រ អីនោះទេ ប៉ុន្តែសូមមេត្តាគិតពិចារណាឡើងវិញផង មុននិងប្រើពាក្យអសុរោះទាំងនេះចំពោះគាត់.. ហើយជាចុងក្រោយនេះផងដែរ ក្រុមគ្រួសារនាងខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនខ្មែរទូទៅនៅក្នុងពិភពលោកនេះដែលតែងតែបានគាំទ្រនូវស្នាដៃនិពន្ធរបស់លោកប៉ាខ្ញុំរួមទាំងការលើកទឹកចិត្តនិងជំរុញឱ្យពួកខ្ញុំបានដើរទៅរកនូវភាពយុត្តិធម៌សម្រាប់ការថែរក្សាស្នាដៃរបស់លោកប៉ាខ្ញុំ ក៏ដូចជាលោកអ្នកនិពន្ធផ្សេងទៀតដែលត្រូវបានគេលួចបន្លំយកស្នាដៃយកមកកែច្នៃតាមរូបភាពផ្សេងៗ..ពួកខ្ញុំសុទ្ធតែជាអ្នកស្រឡាញ់និងគាំទ្រសិល្បៈយើងខ្លាំងណាស់ ពិសេសគឺស្នាដៃកូនខ្មែរយើង៕


  • អស់​ទាស់!  ​Qualcomm ​បង្ហើប​ឱ្យដឹងថា ទូរស័ព្ទ​កាមេរ៉ា 192MP ​នឹង​ចេញក្នុង​ឆ្នាំ​នេះ​

    អស់​ទាស់!  ​Qualcomm ​បង្ហើប​ឱ្យដឹងថា ទូរស័ព្ទ​កាមេរ៉ា 192MP ​នឹង​ចេញក្នុង​ឆ្នាំ​នេះ​

    ​ទូរស័ព្ទ​កាមេរ៉ា​ទំហំ 64មេហ្គាភិកសែល និង 192មេហ្គាភិកសែល​អាច​​នឹង​បង្ហាញ​​វត្តមាន​នៅ​ឆ្នាំ​នេះ។​ នេះបើតាម​ប្រភព​ព័ត៌មានពី​ក្រុមហ៊ុន Qualcomm។

    ប្រភព​ដដែល​បាន​បន្ថែម​ថា ​ក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ជា​ច្រើន​កំពុង​ដំឡើង​គុណភាព​កាមេរ៉ា​ទូរស័ព្ទ​ឱ្យ​ខ្លាំងដើម្បី​ផ្គាប់​ចិត្ត​អ្នក​ប្រើ​ប្រាស់​ ក៏​ដូច​ជា​ការប្រកួត​ប្រជែង​លើ​ទីផ្សារដែរ។ ដោយ​ឡែក​ថ្មីៗ ​មាន​ក្រុមហ៊ុន​ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ​មួយ កំពុងធ្វើ​តេស្ត​សមត្ថភាព​គុណភាព​កាមេរ៉ា​បំពាក់​លើ​ស្មាតហ្វូនឱ្យ​ឡើង​ដល់ 192មេហ្គាភិចសែល។

    ស្មាតហ្វូន​ជា​ទូទៅ​មាន​គុណភាព​កាមេរ៉ា​ត្រឹមតែ 12 ទៅ 24មេហ្គាភិចសែល​ប៉ុណ្ណោះ។ ដូច្នេះ មាន​តែ​រង់​ចាំ​មើលខ្សែ​ស្រឡាយ​បន្ទះឈីប​ខ្លាំង​របស់ Qualcomm ដែល​មាន​ដូច​ជា Snapdragon — 660, 670, 675, 710, 845 និង​ 855 ដែលសុទ្ធ​តែជា​ឈីប​ខ្លាំងៗដែលអាច​គាំទ្រ​គុណភាព​កាមេរ៉ា​​ដ៏​មហិមា​នេះ ​ព្រម​ទាំង​សមត្ថភាព​ផ្សេងៗទៀត​ ​ដូច​ជា 5G នៅ​ឆ្នាំ2019 ទៅ 2020 ខាង​មុខ​នេះប៉ុណ្ណោះ៕

  • ​អីយ៉ា! Samsung ​នឹងធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​អេក្រង់ AMOLED ឱ្យ Huawei P30 Pro

    ​អីយ៉ា! Samsung ​នឹងធ្វើ​ជា​អ្នក​ផ្គត់​ផ្គង់​អេក្រង់ AMOLED ឱ្យ Huawei P30 Pro

    ​មានដំណឹង​លេច​ឮមក​ថា ក្រុមហ៊ុន Huawei បាន​កុម្ម៉ង់​ទិញ​អេក្រង់ AMOLED ​ពី​ក្រុមហ៊ុន Samsung ដែលជា​គូ​ប្រជែងយកមក​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ P30 និង P30 Pro របស់ខ្លួន ដែលនេះជាព័ត៌មានល្បី​ល្បាញ​មួយនៅពេញ​​​បណ្ដាញ​សង្គម​ចិនWeibo នាពេល​ថ្មីៗ​នេះ។

    មិន​ខុស​ពី​គូ​ប្រជែង​ដទៃទៀត ​ដូច​ជា Apple និង Qualcomm ប៉ុន្មានទេ ​ប៉ុន្តែពួកគេ​អាច​បញ្ជា​ទិញ​ឈីប​ ឬ​ដោះដូរ​គ្នា​ជា​ញឹក​ញាប់ដើម្បី​ឱ្យទាន់​តម្រូវ​ការរបស់​ទីផ្សារនាពេល​បច្ចុប្បន្ន។ ​ម្យ៉ាង​ទៀតនរណា​ៗក៏​ដឹង​ដែរថា ​Samsung គឺ​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​អេឡិច​ត្រូនិក​ល្បីៗ​ដែលរួម​ទាំង​ទូរទស្សន៍ និង​ស្មាតហ្វូនទៀតផង។

    ដូច្នេះការ​បញ្ជា​ទិញ​បែប​នេះ ​មិនមែនជារឿង​អាក្រក់​មើល​នោះ​ទេ ​ទាល់តែ​លួច​ចម្លង​គ្នា ​ឬ​លួច​ប៉ាតង់​កម្មសិទ្ធិ​បញ្ញា ទើបធ្ងន់ធ្ងរ និង​ពាក់​ព័ន្ធ​ដល់​ផ្លូវ​ច្បាប់​អន្តរជាតិ៕

  • McIlroy ផ្តួល Furyk ដើម្បី​ឈ្នះពាន Players Championship

    McIlroy ផ្តួល Furyk ដើម្បី​ឈ្នះពាន Players Championship

    កីឡាករ​វាយកូន​គោល Rory McIlroy បាន​អប​អរ​ទិវា Saint Patrick’s Day តាម​រយៈ​ការ​ឈ្នះ​ដោយ​ការ​នាំមុខ​ 1​ឈើ​ក្នុងព្រឹត្តិការណ៍ The Players Championship កាលពីថ្ងៃ​អាទិត្យ ក្រោយ​​ពី​រក​បាន​ 70ពិន្ទុ ដើម្បី​ឈ្នះ​ពាន​ជាលើក​ទី​1 ​របស់​គេ​ក្នុងឆ្នាំ​2019​។

    កីឡាករ​វាយកូន​គោល​សញ្ជាតិ​អៀរ​ឡង់​ខាង​ជើង​វ័យ​ 29ឆ្នាំ​រូបនេះ ចាប់​ផ្តើម​​មិន​បានល្អ​ឡើយ​នៅ​លើ​ទីលាន TPC Sawgrass មុន​នឹង​វិល​ទៅ​រក​ទម្រង់​លេង​យ៉ាងល្អ​របស់​គេ​តាម​រយៈ​ការ​បញ្ជូន​​កូនគោល​បញ្ចូល​រន្ធ​ជា​បន្ត​បន្ទាប់ ដើម្បី​ផ្តួល​កីឡាករ​ជើង​ចាស់​អាមេរិក Jim Furyk​។

    Furyk ធ្វើ​បានយ៉ាងល្អ​ក្នុងការ​ប្រកួត​នៅជុំ​ចុងក្រោយ តាម​រយៈ​ការ​រក​បាន​ 67​ពិន្ទុ ក្រោយពី​​បាន​វាយ​កូនគោល​បញ្ចូល​រន្ធ​ចំនួន​ 5​លើក​ជាប់​ៗ​គ្នា​។

    ជ័យ​ជម្នះ​នេះបាន​ជួ​យ​ឱ្យ​កីឡាករ McIlroy ឈ្នះ​ប្រាក់រ​ង្វាន់​សរុប​ចំនួន ​2.25​លា​ន​ដុល្លារ​អាមេរិក ហើយ​នេះ​​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​បាន​យ៉ាងល្អ​ឥ​តខ្ចោះ​របស់​គេ​សម្រាប់​ព្រឹត្តិការណ៍ The Masters នៅ Augusta នា​ខែក្រោយ​នេះ ខណៈ​រូប​គេ​មាន​​បំណង​ចង់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ​ទាំង​4 ​របស់​​កីឡា​វាយកូន​គោល​។

    វា​​បាន​ក្លាយ​ជា​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​មួយ​ផ្សេង​ទៀត​ពីសំណាក់ McIlroy ដែល​​អាច​ជម្នះ​រាល់​ឧប​សគ្គ​ផ្សេង​ៗ​ក្នុង​ដំណាក់​កាល​ដ៏សំខាន់​កាលពីថ្ងៃអាទិត្យ​ ដើម្បី​រក្សា​សិទ្ធិក្នុងការ​ប្រជែង​​ពាន​។

    ក្រោយពី​ដណ្តើម​បាន​ជ័យជម្នះ McIlroy បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា រាល់​បទពិសោធ​ទាំង​អស់​ដែល​ខ្ញុំ​​មាន​នៅ​ដើម​​​ឆ្នាំ​នេះ បាន​ជួយ​ដល់​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​កាន់​តែ​ជឿជាក់​ក្នុង​ពេល​ប្រកួត​។ ខ្ញុំ​បាន​ចាប់​ផ្តើម​ការ​ប្រកួត​ទាំង​ភាព​អត់​ធ្មត់​តាម​ដែល​ខ្ញុំ​អាច​។ ខ្ញុំ​សង្ឃឹម​ថា ប្រសិន​បើ​ខ្ញុំ​បាន​រក្សា​ភាព​អត់​ធ្មត់​គ្រប់គ្រា និង​រង់​ចាំ​ឱកាស​របស់​ខ្ញុំ នោះ​អ្វី​ៗ​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយណាស់​​»​៕ ប្រភព​ពី៖ Channel News Asia

  • Everton ផ្តួល Chelsea ដើម្បី​ផ្តល់​ការ​​​បារម្ភ​ដល់​លោក Sarri

    Everton ផ្តួល Chelsea ដើម្បី​ផ្តល់​ការ​​​បារម្ភ​ដល់​លោក Sarri

    លោក Maurizio Sarri បាន​ជួប​ការខក​ចិត្តកាលពីថ្ងៃ​អាទិត្យ ខណៈ​​ដែល​ការ​បង្ហាញពី​ទម្រង់​លេង​​មិន​បានល្អ​នៅ​តង់​ទី​២​​របស់​ក្រុម Chelsea ​របស់​លោក បាន​ធ្វើ​​​ឱ្យពួក​គេរ​ង​បរាជ័យ​ក្នុងលទ្ធផល 2-០ លើ​ទឹក​ដីក្រុម Everton ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League​។

    ខ្សែ​បម្រើ​ប្រយុទ្ធ Richarlison និង​ Gylfi Sigurdsson សុទ្ធ​សឹង​រក​បាន​គ្រាប់​បាល់​នៅ​តង់​ទី​2 នា​កីឡដ្ឋាន Goodison Park កាលពីថ្ងៃ​អាទិត្យ ដើម្បី​​បញ្ចប់​ការ​វិល​​ទៅ​រក​ភាព​ខ្លាំង​វិញ​របស់​ក្រុម Chelsea នា​ពេលថ្មី​ៗ​នេះ និង​​​ជួយ​ឱ្យ​ក្រុម Everton ដណ្តើម​​បាន​ជ័យ​ជម្នះ​ជាលើក​ទី​1 ​របស់​ពួក​គេ​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម​​ខ្លាំង​ទាំង​6 ក្នុង​ចំណោម​ការ​ប្រកួត​ 26​លើក បើ​គិត​ចាប់​តាំងពី​ខែមករា ឆ្នាំ​2017​។

    តារាឆ្នើម​ប្រេស៊ីល Richarlison បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅនាទីទី​49 នៅ​មុន​ពេល Sigurdsson បានបន្ថែម​គ្រាប់​បាល់​ 1​គ្រាប់​ទៀត ដើម្បី​បំពេញ​ជ័យជម្នះ​សម្រាប់​ក្រុម​ខ្លួន​លើក្រុម​ខ្លាំង​ទាំង​ 6​ ជា​លើកទី​1 បើគិត​ចាប់​តាំងពី​ខែមករា ឆ្នាំ​2017 មក​។

    លោក Sarriបាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​បារម្ភពី​ស្មារតី​ប្រកួត​។ ខ្ញុំ​គិត​ថា ស្ថាន​ភាព​​មាន​ភាព​ច្បាស់​លាស់​។ យើង​​លេង​បាន​យ៉ាងល្អនៅ​រយៈ​ពេល​ 45​នាទីដំបូង ប៉ុន្តែភ្លាម​ៗ​ នៅ​ដើម​តង់​ទី​2 សុខៗស្រាប់តែយើង​បាន​ឈប់​លេង​។ ខ្ញុំ​មិន​ដឹង​ថា មកពីហេតុ​អ្វី​ឡើយ​»​។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះ​បាន​​បន្ថែម​ទៀត​ថា៖ «យើង​លេង​បាន​យ៉ាងល្អ​​រហូត​ដល់​នាទី​ចុងក្រោយ​នៃ​តង់​ទី1 ហើយ​បន្ទាប់​មក ស្រាប់តែលេង​​យ៉ាង​អន់​ភ្លាម​ៗតែម្ដង​នៅ​នាទី​ដំបូង​នៃ​តង់​ទី​2​»​​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Liverpool បាន​ឡើង​ឈរ​ពី​លើ​ក្រុម Manchester City នៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League ប៉ុន្តែត្រូវ​ការ​​គ្រាប់​បាល់​ប៉េណាល់​ទី​ 1​គ្រាប់​ពីសំណាក់​ខ្សែ​បម្រើ James Milner នៅ​រយៈ​ពេល​ 9នាទី​ចុង​ក្រោយ ដើម្បី​ផ្តួល​ក្រុម Fulhamក្នុងលទ្ធ​ផល 2-1នៅ​លើ​ទឹកដីក្រុម Craven Cottage កាលពីថ្ងៃ​អាទិត្យ​​៕

  • ដេននី ក្វាន់ គ្រោងយកលុយបានពីកម្លាំងញើសឈាម សង់ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារ

    ដេននី ក្វាន់ គ្រោងយកលុយបានពីកម្លាំងញើសឈាម សង់ម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារ

    ភ្ញាក់ផ្អើលណាស់ ខណៈម៉ូតែលតម្លៃរាប់ម៉ឺនដុល្លារនិងចេញជារូបរាល់ឆាប់ៗក្នុងទឹកដីខេត្តព្រះវិហារ ដែលគ្រោងសាងសង់ចេញពីទឹកប្រាក់កម្លាំងញើសឈាមរបស់តារាសម្ដែងស្រី ដេននី ក្វាន់ ក្រោយត្អូញថា គ្មានលទ្ធភាពទិញគ្រឿងពេជ្រ និងរថយន្ដ 570 សម្រាប់ជិះនោះ។

    តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកបញ្ជាក់ថា មនុស្សដូចខ្ញុំគេដៀលថាអន់ គេថាខ្ញុំក្រត្រូវហើយ ព្រោះខ្ញុំគ្មានលទ្ធភាពឯណាទៅទិញពេជ្រតម្លៃរាប់ម៉ឺនដុល្លា ទិញឡាន570តម្លៃថ្លៃៗដូចគេទេ សម្រាប់ខ្ញុំគឺមានលទ្ធភាពត្រឹមបើក ម៉ូតែលផ្ទាល់ខ្លួននៅខេត្តដែលជាលុយចេញពីកំលាំងញើសឈាមផ្ទាល់មិនបានទៅពឹងផ្អែកលើនរណាម្នាក់…សម្រាប់ដេនីខ្វាន់គឺរស់នៅក្នុងភាពជាការពិត មិនមែនក្លែងក្លាយ ក្រដឹងក្រ មានដឹងមាន អរគុណសំរាប់ការមើលងាយ ព្រោះតែពាក្យមើលងាយរបស់អ្នកនឹងហើយដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ!!!។

    ដេននី ក្វាន់ បានបង្ហោះបន្ដនៅពេលថ្មីៗនេះទៀតថា ធ្វើជាមនុស្សកុំមើលគេតែសម្រកក្រៅ មុនមើលងាយគេថាគេក្រមិនដល់ខ្លួន ត្រូវសួរខ្លួនឯងសិនថារាល់ថ្ងៃនេះមានជាងគេកំរិតណាហើយ ដើម្បីជៀសវាងការខ្មាស់គេដូចលើកនេះណាមីនាង ខ្ញុំចូលចិត្តតែអ្វីៗដែលពិតៗ មិនមែនក្នុងខ្លួនមានដប់អួតប្រាប់គេដល់មួយពាន់នោះទេ ធ្វើជាមនុស្សត្រូវរស់ក្នុងការពិត ! ៕

  • ក្រុមបង្ហាញម៉ូដ TOP TEN Models បោះជំហ៊ាននាំមុខក្នុងកម្មវិធីធំៗលំដាប់VIP

    ក្រុមបង្ហាញម៉ូដ TOP TEN Models បោះជំហ៊ាននាំមុខក្នុងកម្មវិធីធំៗលំដាប់VIP

    នៅរាត្រីថ្ងៃទី17 មិនា ឆ្នាំ2019 ក្រុមបង្ហាញម៉ូដ«TOP TEN Models»បានបង្ហាញសមត្ថភាពចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលាមួយដែលរៀបចំដោយISBP Products&Services នាសណ្ឋាគារសុខាត្រើយម្ខាង។ មួយក្រុមនេះត្រូវបានគេមើលឃើញថា ជាក្រុមលំដាប់ដែលឡើងកូដគ្រប់កម្មវិធីក្រុមហ៊ុននិងកម្មវិធីភ្ញៀវលំដាប់ៗជាច្រើនថែមទៀតផង។

    កម្មវិធីទាំងមូលប្រព្រឹត្តិទៅដោយមានការចូលរួមពីភ្ញៀវជាច្រើនបានរាំលេងកម្សាន្តក្រោយបានទស្សនាការដើរបង្ហាញម៉ូដពីតារាម៉ូដែលដ៍ស្រស់សោភាមួយក្រុមនេះ។ នាពេលនោះគេឃើញតារាម៉ូដែលទាំងអស់បានបង្ហាញកម្មវិធីដើរបង្ហាញម៉ូដចំនួន3ឈុតនៅលើវេទិកាធ្វើឱ្យភ្ញៀវមានការទាក់ទាញច្រើនពេញពិធី។

    ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក កៅ វិទូ ប្រធានគ្រប់គ្រងនិងដឹកនាំបានប្រាប់ឱ្យដឹងថា ក្រុមម៉ូដែលខាងលើរមែងរំលេចការដើរបង្ហាញម៉ូដលំដាប់ៗហើយយើងមានក្រុមបង្ហាញម៉ូដល្អៗត្រូវតាមបែបស្តង់ដារគ្រប់ប្រភេទ។ យ៉ាងណាលោកនៅមានកម្មវិធីបញ្ជូនក្រុមដើរបង្ហាញម៉ូដច្រើនទៀតសម្រាប់កម្មវិធីផ្សេងៗ។

    លោក Jonh តារាសម្តែងនិងជាតារាបង្ហាញម៉ូដប្រចាំក្រុម TOP TEN Models បានលើកឡើងថា ក្រុមរបស់លោកទទួលការចាប់អារម្មណ៍ដើរបង្ហាញរាងច្រើនកម្មវិធីមកហើយធ្វើឱ្យក្រុមទាំងមូលពិតជាមានមោទនភាពបំផុត។ លោកថានិងខិតខំព្យាយាមដើរបង្ហាញសកម្មភាពម៉ូដឱ្យកាន់តែល្អនិងរិះរកគន្លឹះប្លែកៗសម្រាប់ចេញជាក្រឡាដើរបង្ហាញម៉ូដ។

    លោក កែ សុភា តំណាងឱ្យ ISBP ក៏ប្រាប់ឱ្យដឹងដែរថា ខាងស្ថាប័នលោកដែលដើរតួជាអ្នកប្រឹក្សាយោបល់គ្រប់វិស័យជំនួញរមែងរំលេចក្រុមតារាបង្ហាញម៉ូដខាងលើជាប្រចាំព្រោះឃើញថាស្រស់ស្អាតការងារយល់ច្រើន។ ជាពិសេសធ្វើឱ្យភ្ញៀវជាច្រើនគាត់សរសើរប្រសិនបើគាត់ធ្វើមិនបានល្អយើងក៏មិនបន្តទទួលឱ្យក្រុមនេះចូលមកបំពេញការងារជាមួយឡើយ៕

  • ប៉ុស្តិ៍លេខ៥ ប្រកាសបិទភាពយន្ដភាគ«មិត្តឫស្យា» យ៉ាងជោគជ័យប្រកបដោយស្នាមញញឹម

    ប៉ុស្តិ៍លេខ៥ ប្រកាសបិទភាពយន្ដភាគ«មិត្តឫស្យា» យ៉ាងជោគជ័យប្រកបដោយស្នាមញញឹម

    នៅរាត្រីថ្ងៃទី16 ខែមីនា ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំកម្មវិធីប្រកាសបិទភាពយន្ដភាគទូរទស្សន៍រឿង «មិត្តឫស្យា» ដែលបានបញ្ចប់ការចាក់ផ្សាយ ហើយត្រូវបានប្រកាសការជប់លៀង ក្រោយទទួលបានភាពជោគជ័យជាស្ថាពរ។ នៅក្នុងនោះវត្តមានតារាចូលរួមមាន ឆ័យលី ដាឡែន សុធា ពិសិដ្ឋ វ៉ាន់ លីលី នីតា វរវង្ស ម៉ានីកា យន សុភ័ក្រ សាធារ៉ា តារាវឌី និងតារាមួយចំនួនទៀតផងដែរ។

    អ្នកដឹកនាំរឿងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥លោក ថៈនៈគ្រីត ស៊ីនបួ ហៅភីមូ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ប៉ុស្តិ៍លេខ៥មិនត្រឹមតែផលិតភាពយន្ដភាគឱ្យមហាជនបានទស្សនាកម្សាន្ដក្នុងអារម្មណ៍នោះទេ តែបានបង្កប់តម្លៃអប់រំ និងជាសារទៅកាន់មហាជនឱ្យត្រិះរិះពិចារណាគ្រប់ជ្រុងជ្រោយ និងដើម្បីឱ្យមហាជនបានប្រាប់ចំណេះគិតក្នុងផ្លូវត្រូវ មានតែចិត្តសប្បុរសមិនច្រណែនឈ្នានីស មិត្តទ្រុសមិត្ត នៅក្នុងសង្គមដែលប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ លោកបន្ដថា ក្រុមការងារយើងខ្ញុំហត់នឿយយ៉ាងណា ក៏ត្រូវតែពុះពារដើម្បីផលិតរឿងអប់រំនេះជួយដល់សង្គមជាតិផងដែរ។

    យ៉ាងណាមិញលោក ហួង តារាមុនី នាយកផលិតកម្មវិធី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់ក្រុមផលិតរឿង”មិត្តប្ញស្យា” ដែលមានផលិតករថៃជាអ្នកទទួលខុសត្រូវយ៉ាងជោគជ័យ ទើបប៉ុស្តិ៍លេខ៥ នៅបើកពិធីជប់លៀងដដែលមួយ ដើម្បីជួបជុំផលិតករ និងតួសម្ដែង ក្រោយពីភាពយន្តនេះបានបញ្ចប់សកម្មភាព។ លោកថា នេះជាភាពយន្តដែលក្រុមអ្នកផលិត និងតួសម្ដែងប្រឹងប្រែងធ្វើឡើងយ៉ាងអស់ពីសមត្ថភាព ដោយលោកបានទាំងហៅភាពយន្តនេះថា ជាស្នាដៃដែលនឹងក្លាយជារសជាតិល្អមួយ នៅពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍នោះផង។ លោកថាមួយរឿងនេះទាំងផលិតករ និងតួសម្ដែងសុទ្ធតែពិបាក ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានភាពយន្តមួយ ដែលមានស្តង់ដារគ្រប់គ្រាន។ លោកថារឿងនេះ ត្រូវបានថតបានចប់តាមការគ្រោងទុក ប៉ុន្តែនៅមិនទសន់ដឹងថារហូតដល់ពេលណាទើបប៉ុស្តិ៍លេខ៥ នឹងកំណត់ថ្ងៃចាក់ផ្សាយនោះទេ ក្នុងពេលដែលរឿងចាស់ក៍មិនទាន់បានចប់ ហើយភាពយន្តរឿង”មិត្តប្ញស្យា” បើទោះជាបានថតចប់ ក៏នៅត្រូវការកែព័ណ៌ និងកាត់តបន្តទៀត ដើម្បីឱ្យមានគុណភាព។

    សូមជម្រាបផងដែរថា ជាទូទៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែរំលេចកម្មវិធីល្អៗ ដូចជាសិល្បៈភាពយន្ត វិស័យកីឡា និងសុខភាព ព្រមទាំងកម្មវិធីផ្សេងៗទៀត ជាដើម។ ប៉ុស្តិ៍លេខ៥ បានគិតគូដល់ការលើកកម្ពស់វិស័យភាពយន្តខ្មែរ ហើយតែងគិតបង្កើតថ្មីៗ ដើម្បីឱ្យតារាទាំងអស់ បង្ហាញសមត្ថភាពមានការគាំទ្រពីមហាជន ព្រមទាំងបង្កើតកម្រិតជីវភាពរស់នៅឲ្យកាន់តែប្រសើរជាបន្តទៀត តាមរយៈការមានឱកាសសម្តែង។ ចុងបញ្ចប់នៃកម្មវិធីបិទសកម្មភាពនេះ តារាដែលចូលរួមសុទ្ធតែសប្បាយរីករាយ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ ដែលបានបង្កើតបរិយាកាសស្និតស្នាលជួយដល់តារាសម្តែងទាំងអស់ ឱ្យមានការងារធ្វើ៕