Category: សង្គម និងសេដ្ឋកិច្ច

  • គឹម លីហ្សា និងប្អូនស្រី ហ៊ានបោះទុនអស់ជាង10 ម៉ឺនដុល្លារ បន្ទាប់ពីលើកពានឆ្នើមនៅថៃ

    គឹម លីហ្សា និងប្អូនស្រី ហ៊ានបោះទុនអស់ជាង10 ម៉ឺនដុល្លារ បន្ទាប់ពីលើកពានឆ្នើមនៅថៃ

    ភ្ញាក់ផ្អើលមែនទែន ខណៈតារាចម្រៀងនិងសម្ដែង អ្នកនាង គឹម លីហ្សា និងប្អូនស្រីបង្កើត គឺ កញ្ញា អេនីយ៉ា ប្រកាសថា មុខជំនួញដែលបានបង្កើតរួមគ្នាកើនដល់ជាង10ម៉ឺនដុល្លារមកហើយ ខណៈដែលអ្នកចែកចាយក៏មានស្ទើរតែទូទាំងប្រទេស។ យ៉ាងណាមិញ នៅថ្ងៃរៀបចំពិធីជួបជុំតំណាងចែកចាយរបស់ក្រុមហ៊ុន ផលិតផលថែរក្សាសម្រស់ Anniya Cosmetics Trading Co.,Ltd របស់អ្នកនាង តារាស្រីរូបបានប្រាប់ឡារ៉ែនថា ការងារសិល្បៈគឺនៅតែមិនចោល តែសូមដកឃ្លាប្រលូករឿងរកស៊ីមួយរយៈសិន ព្រោះនៅពេលនេះកំពុងតែកាក់កបខ្លាំង។

    អ្នកនាង គឹម លីហ្សា និយាយថា ដោយសារក្រុមហ៊ុន Anniya Cosmetics Trading Co.,Ltd បានក្លាយជាក្រុមហ៊ុនចូលផលិតផលម៉ាក Anniya និង Jesse នាំមុខធំមួយនៅកម្ពុជា ទើបអ្នកនាង និងប្អូនស្រីសម្រេចចិត្តធ្វើពិធីជួបជុំតំណាងចែកចាយ ដើម្បីប្រកាសឱ្យស្គាល់ផលិតផលអនឡាញរបស់ខ្លួនផង និងដើម្បីអបអរអ្នកនាង និងប្អូនស្រី ដែលទើបទទួលបានពានជាCEO ឆ្នើមផង។ អ្នកនាងថា ក្រុមហ៊ុននាងបានបើកដំណើការយូរមកហើយ ប៉ុន្តែក្រោយពេលអ្នកនាងចេញទៅរស់ប្រទេសអូស្ត្រាលី ក៏បានបន្ថែមការនាំចូលផលិតផលម៉ាក Jesse ថែមមួយប្រភេទទៀត ដើម្បីឱ្យមុខជំនួញនេះកាន់តែរីកធំជាងមុន។

    តារាស្រីសាច់សខ្ចីដូចបណ្ដូលចេកនេះបានប្រាប់ទៀតថា មុខរបររបស់ខ្លួនដ្បិតថាជាមុខរបរអនឡាញ ប៉ុន្តែសម្រាប់ដើមទុនបានកើនដល់ជាង10 ម៉ឺនដុល្លារហើយ។ ក្នុងនោះ អ្នកនាង និងប្អូនស្រីក៏រកបានអ្នកចែកចាយផលិតផលស្ទើរតែគ្រប់បណ្ដាខេត្តក្រុង ដែលកាន់តែធ្វើអោយមុខជំនួញរបស់អ្នកនាងកាន់តែធំជាងមុន។ អ្នកនាងថាផលិតផលទាំង2ម៉ាក ជាការនាំចូលមកពីក្រៅប្រទេស ហើយក៍មានការធានាពីគុណភាពផងដែរ ទើបធ្វើឱ្យអ្នកនាងហ៑ានបោះទុនដល់ជាង10 ម៉ឺនដុល្លារ ធ្វើឱ្យមុខរបរនេះឈានឡើង។ អ្នកនាងក៏ប្រកាសថា នឹងមិនបោះបង់សិល្បៈនោះដែរ ប្រសិនបើមានការគាំទ្រ នៅពេលអ្នកនាងបង្ហាញខ្លួនមកកម្ពុជាម្ដងៗដូចគ្នានេះ។ អ្នកនាងថាខ្លួននៅឡើងចុះអូស្ត្រាលី ហើយបើអោយអ្នកនាងចុះមកនៅកម្ពុជាតែម្ដងចោលស្វាមី និងកូន គឺមិនទាន់នោះឡើយ៕

  • ​រឿង​ ​«​ឯណា​ខ្មោច​» ពីផលិតករឆ្នើម ចាន់​ណា​ ​រ៉ូ​ណាន់ ធ្វើឱ្យអ្នកទស្សនាសើចឡើងចង់ដាច់ខ្យល់

    ​រឿង​ ​«​ឯណា​ខ្មោច​» ពីផលិតករឆ្នើម ចាន់​ណា​ ​រ៉ូ​ណាន់ ធ្វើឱ្យអ្នកទស្សនាសើចឡើងចង់ដាច់ខ្យល់

    រឿង​ ​«​ឯណា​ខ្មោច​»​ ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​អ្នកដឹកនាំ​រឿង​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​ដែល​បាន​សម្ញំ​ខ្លួន​អស់​មួយ​រយៈ​ ​កំពុងតែ​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​ ​នឹងគ្រោង​ស្រូប​បាន​អ្នក​ចូល​ទស្សនា​ ​ច្រើន​កុះករ​នៅពេល​ចាក់​បញ្ចាំង​ខាងមុខ​ ​ព្រោះតែ​ភាពយន្ត​នេះ​ស្ថិតនៅ​ ​ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​មិនចាញ់​ភាពយន្ដ​កន្លងទៅ​ក្នុង​វិស័យ​ភាពយន្ត​ផ្ទុះសំណើច​ដូចជា​រឿង​ ​«​កំណត់ហេតុ​នាងនាថ​»​ ​រឿង​ ​«​សសរកន្លោង​»​ ​ជាដើម​។​

    ​នៅថ្ងៃដាក់សម្ពោធភាពយន្ដស្នាដៃទី7 របស់ផលិតករ និងអ្នកដឹកនាំរឿងនេះ លោក​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​បាន​បញ្ជាក់​ថា​ មកទល់ពេលនេះ លោកមិនទាន់ចំណាយទុនបង្កើតផលិតកម្មរបស់ខ្លួនតាមក្ដីស្រម៉ៃនោះទេ ដោយសារទី1នៅខ្វះដើមទុន និងទី2នៅខ្វះក្រុមការងារផលិតអោយគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យលោកមើលឃើញពីហានិភ័យនៅឡើយ។ លោកថាខ្លួនសព្វថ្ងៃគឺជាផលិតករឯករាជ្យ ដោយបានចាប់ដៃជាមួយគ្រប់ផលិតកម្ម ដែលចង់ឱ្យលោកផលិតភាពយន្តឱ្យមិនប្រកាន់នោះទេ ពោលគឺអោយតែមានលក្ខណ្ឌសមស្របគឺលោកនឹងធ្វើរឿងឱ្យ។

    ជាក់ស្ដែងសម្រាប់ភាពយន្តរឿង”ឯណាខ្មោច” ដែលលោកប្រកាសបើកសម្ពោធ គឺជាភាពយន្តខ្នាតធំដែលលោកផលិតអោយផលិតកម្ម LD ខណៈដែលភាពយន្តនេះលោកថាចំណាយពេលមិនក្រោម3សប្ដាហ៍ដើម្បីផលិត និងចំណាយការថតអស់ច្រើនខែ។ ភាពយន្តនេះ លោកថាបង្កប់សំណើច និងឈុតភ័យរន្ធត់ ដោយសាច់រឿងទាំងមូលក៏លោករំពឹងយ៉ាងខ្លាំងថានឹងជោគជ័យខ្លាំង។ ភាពយន្តនេះប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី21 មីនា នៅគ្រប់រោងភាពយន្តទំនើប ដោយក្រោយប្រកាសបញ្ចាំងរឿងនៅភ្នំពេញ ក៏នឹងឡើងទៅសម្ពោធនៅខេត្តព្រះសីហនុ ព្រមជាមួយនឹងការនាំទៅឱ្យអ្នកគាំទ្របានថតដោយផ្ទាល់។

    លោក ចាន់ ណារ៉ូណាន់ បញ្ជាក់ថាក្នុងចំណោមស្នាដៃដែលលោកផលិតឡើង លោកពេញចិត្តស្នាដៃរឿង”ឯណាខ្មោច”ជាងគេ ដោយសារតែភាពយន្តនេះមានសាច់រឿងភ័យរន្ធត់ កំប្លែង ហើយប្រទាក់ក្រឡា តាំងពីក្នុងពេលនិពន្ធនៅឡើយ។

    សូម​បញ្ជាក់​ថា​ ​ភាពយន្ត​រឿង​ ​«​ឯណា​ខ្មោច​?​»​ ​មាន​ចូលរួម​សម្តែង​ដោយ​តារា​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​មាន​ ​ដូចជា​ ​លោក​ ​ទ្រី​ ​តារា​វុធ​,​ ​កញ្ញា​ ​សួង​ ​ស៊ី​ធឿន​,​ ​លោក​ ​ភី​ ​ម៉ៃ​,​ ​កញ្ញា​ ​យេ​យេ​,​ ​លោក​ ​សា​តាន់​,​ ​លោក​ ​ដូ​ ​រី​កូ​ ​ជាដើម​។​ ​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ ​ក្នុង​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី21មីនា​ ​ឆ្នាំ2019​ ​តទៅ​ ​នៅ​គ្រប់​រោង​ភាព​ ​យន្ត​ទាំងអស់​៕​

  • ប្អូនថ្លៃអ្នកដឹកនាំសម្ដែងនៅថោន រិទ្ធ អូមេហ្កា ឡើងកូដជាតួឯកក្នុងបទ«ម៉ែជេរ»

    ប្អូនថ្លៃអ្នកដឹកនាំសម្ដែងនៅថោន រិទ្ធ អូមេហ្កា ឡើងកូដជាតួឯកក្នុងបទ«ម៉ែជេរ»

    ប្អូនថ្លៃរបស់អ្នកដឹកនាំសម្ដែងល្បីនៅផលិតកម្មថោន រិទ្ធ អូមេហ្កា ត្រូវគេបង្ហើបប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា បានទទួលតំណែងសម្ដែងជាតួឯកក្នុងបទ«ម៉ែជេរ» ដែលជាបទផ្ទុះរបស់តារាចម្រៀង រ៉ាប៊ី។ តារាឯកប្រុសរូបនេះ គឺជាតារាសម្ដែងវ័យក្មេងមានឈ្មោះ វណ្ណ វឌ្ឍនៈ ហៅ Ellex កំពុងទទួលបានការចាប់អារម្មណ៍មិនតិចនោះទេពីសំណាក់មហាជន ជាពិសេសលើរូបសម្បត្តិ មុខមាត់ និងសមត្ថភាពសម្ដែង។

    ជុំវិញការបកស្រាយប្រាប់ពីអាថ៌កំបាំងប្អូនប្រុសថ្លៃ លោក រិទ្ធ អូមេហ្កា ប្រាប់ឡារ៉ែនថា លោក វណ្ណ វឌ្ឍនៈ (Ellex) ពិតជាប្អូនរបស់ភរិយាលោក ដែលលោកយកមកជំរុញ និងបណ្ដុះនៅក្នុងសិល្បៈសិល្បៈ។ យ៉ាងណាមិញលោកថា ប្អូនថ្លៃរបស់ខ្លួនមិនមែនលោកយកមកលើកដោយមិនមានសមត្ថភាពនោះទេ ដោយលោកថាប្អូនថ្លៃរបស់ខ្លួនមានទាំងរូបសម្បត្តិ សមត្ថភាព និងត្រេមុខត្រូវតាមការចង់បានក្នុងបទចម្រៀងដែលលោកផលិត។

    លោកបន្ដថា មុននឹងជ្រើសយកតារាវ័យក្មេង វណ្ណ វឌ្ឍនៈ (Ellex) សុទ្ធតែមានឯកភាពពីសំណាក់ផលិតករ និងក្រុមការងាររបស់ថោន ហើយអ្វីដែលលោកកាន់តែមានកម្លាំងចិត្តគឺផលិតករផ្សេងទៀតសុទ្ធតែសរសើរនៅពេលយកប្អូនថ្លៃមកសម្ដែង។ លោកថាតារាមួយចំនួនមិនប្រាកដថាមានសមត្ថភាពសម្ដែងបានខ្លាំងជាងប្អូនថ្លៃរបស់លោកនោះទេ ទើបលោកសម្រេចជ្រើសយកប្អូនថ្លៃអោយសម្ដែងក្នុងបទ”ម៉ែជេរ” ដើម្បីផ្ដល់ឱកាសឱ្យកាន់តែមានកេរ្តិ៍បោះសំលេងតែម្ដង។ ស្របជាមួយគ្នានេះ លោកបន្ថែមទៀតថា ការលើកស្ទួយរបស់លោក មិនរំពឹងថាប្អូនថ្លៃនឹងក្លាយជាតារាល្បីនោះទេ ក្នុងពេលដែលគ្រួសារក៏គ្រាន់តែចង់ឱ្យគេប្រឡូកលេងៗមុនពេលរៀនចប់តែប៉ុណ្ណោះ។

    សូមបញ្ជាក់ផងដែរថា ប្អូនថ្លៃរបស់លោក រិទ្ធ អូមេហ្កា ត្រូវគេឃើញបង្ហាញមុខលើកដំបូងក្នុងផលិតកម្មថោន ក្នុងបទ«មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត » របស់តារាចម្រៀង អេនី កាលពីកន្លងទៅផងដែរ តែមិនត្រូវបានទម្លាយពីអត្តសញ្ញាណជាប្អូនថ្លៃអ្នកដឹកនាំនោះឡើយ៕

  • Xioami ប្រកាសចេញកាស Bluetooth ស្រដៀងកាស AirPods ដែរ តែតម្លៃ 15$

    Xioami ប្រកាសចេញកាស Bluetooth ស្រដៀងកាស AirPods ដែរ តែតម្លៃ 15$

    Redmi AirDots ជា​ផលិត​ផល​កាស​ឥត​ខ្សែ​ជំនាន់1 របស់​ក្រុមហ៊ុន Xioami ​បាន​ប្រកាស​ចេញលក់​ជា​ផ្លូវការ​ហើយ។

    កាស Bluetooth ​នេះ​មាន​មុខងារ​ និង​អត្ថប្រយោជន៍​ជាច្រើន ​មិន​ចាញ់​កាស AirPods ​របស់ Apple ប៉ុន្មានឡើយ។ ​ជាង​នេះ​ទៀត រូបសណ្ឋាន និងរូប​រាង​ក៏​មានភាព​ស្រដៀង​គ្នា​ខ្លាំង​ផង​ដែរ។

    ​វាមាន​ថាមពល​ថ្ម 300មិល្លីអំពែរ​ម៉ោង អាច​ស្តាប់​ចម្រៀង​បាន 12ម៉ោង ​អាច​សាក​ភ្លើង​ក្នុង​ប្រអប់បាន​ពេញដោយ​ប្រើ​ពេល 2ម៉ោង។

    ចំពោះ​តម្លៃ​កាស Bluetooth ​ដ៏​តូច​ច្រឡឹង​នេះ​ គឺ 99.9យន់ ឬ​ប្រមាណ​ជា 15ដុល្លារ​ប៉ុណ្ណោះ​។ ​លោកអ្នក​អាច​រក​ទិញ​បាន​នៅលើ​វេបសាយ​ផ្លូវ​ការរបស់ Xioami (មាន​តែ​ពណ៌​ខ្មៅ​មួយ​គត់) និង​នៅ​​តាម​វេបសាយ​លក់រាយអនឡាញ​ធំៗ​ដូច​ជា Amazon, Aliexpress, Alibaba បាន​ហើយ៕

  • Black shark 2 ទូរស័ព្ទ Gaming ខ្លាំង ចេញជំនាន់ទី2 តម្លៃខ្ទង់ 500$

    Black shark 2 ទូរស័ព្ទ Gaming ខ្លាំង ចេញជំនាន់ទី2 តម្លៃខ្ទង់ 500$

    ស្មាតហ្វូន Gaming ​ម៉ូដែល Black Shark របស់​ក្រុមហ៊ុន Xioami ដែល​ទទួល​បាន​ជោគជ័យ​តាំង​ពី​ជំនាន់ទី1នោះ ​ពេល​នេះ​បាន​ប្រកាស​ចេញ​ជំនាន់ទី2 មួយ​ទៀត​ដែល​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ជាង​មុនទៅ​ទៀត។

    ស្មាតហ្វូន​ជំនាន់ទី2 នេះ​បំពាក់​ដោយ​អេក្រង់ AMOLED ទំហំ 6.39អ៊ិញ ​ជា​ប្រភេទ Sensative touch(ស្រួល​គ្រវាស​ដៃបញ្ជានៅ​ពេល​លេង​) ​​បំពាក់​ដោយ RAM 12GB ​និង​មេម៉ូរី 128GB។ ​

    Black Shark 2 ​ប្រើ​ឈីប Snapdragon 855 ​មាន​ប្រព័ន្ធ​បញ្ចុះ​កម្តៅ Liquid Cooling 3.0 ​នៅ​ផ្នែក​ខាង​ក្រោយ។

    ឯ​ផ្នែក​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ ​48+ 12 ​មេហ្គាភិកសែល​ប្រភេទ ​AI Camera។ ​ឯ​កាមេរ៉ា​មុខ​ទំហំ 20-megapixel ក្នុង​កម្រិត Apeture f/2.0។ វា​មាន​ថាមពល​ថ្ម 4000មិល្លីអំពែរ។

    ​ចំពោះ​តម្លៃ​ដែលដាក់​លក់​នៅប្រទេស​ចិនក្នុង​ជម្រើស RAM  6GB+ Memory 128GB តម្លៃប្រមាណ 3,200 យន់ ឬ​ប្រមាណ​ជា US$ 475។ ឯ​​ជម្រើស RAM 12GB+ Memory 256GB តម្លៃប្រហែល​ 4,200 ឬUS$ 625៕

  • តួឯកប្រុស ស្រេន វុធថា ដាច់យប់ជួយសម្អាតសំរាមនៅលូទឹកស្អុយបឹងត្របែក

    តួឯកប្រុស ស្រេន វុធថា ដាច់យប់ជួយសម្អាតសំរាមនៅលូទឹកស្អុយបឹងត្របែក

    រយៈពេល4ឆ្នាំហើយ ដែលអតីតហ្វ្រេសស៊ី​ប៊យ ស្រេន វុធថា បានបោះជំហានក្នុងសិល្បៈ។ 4ឆ្នាំនេះ តារាប្រុសរូបនេះ បាន​ពុះពារច្រើនឆ្លងកាត់ការងារពីតួសម្តែងតូចៗរហូតដល់បានតួលេចធ្លោក្នុងបណ្តាស្ថានីយទូរទស្សន៍ល្បីៗ។ បើទោះបីជាខណៈនេះលោកជាតារាសម្ដែងល្បីឈ្មោះមួយរូប លោកមិនប្រកាន់ខ្លួននោះទេ លោកបានចូលរួមរើសសំរាមនៅលូទឹកស្អុយបឹងត្របែកជាមួយក្រុមយុវជនស្ម័គ្រចិត្ត ដែលដឹកនាំដោយលោក សាន់ ដារ៉ាវីត។

    ស្រេន វុធថា បានប្រាប់ឱ្យដឹងថា « ពេលនេះក្បូនធ្វើរួចខ្លះហើយតែនៅខ្វះអ្នកជួយនិងខ្វះសំភារៈមួយចំនួន បងប្អូនអាចចូលរួមជាមួយពួកខ្ញុំបាន យើងរួមគ្នាដើម្បីទីក្រុងរបស់យើង #ទីក្រុងស្អាតផ្ដើមពីយើងទាំងអស់គ្នា »។

    គួររំឭកដែរថា តារាប្រុសរូបនេះមានស្រុកកំណើតនៅឧត្តរមានជ័យ លោកបានការងារសិល្បៈមមាញឹក ទើបតែជិត2ឆ្នាំនេះប៉ុណ្ណោះ ដោយបានសម្តែងជារឿងភាគ ថតស្ពត ថតសម្អាងការ និងរឿងដុំមួយចំនួន។ ការដើរមកដល់ចំណុ​ចនេះ វាពិបាកណាស់ តែមកពីចិត្តស្រឡាញ់ ទើបព្យាយាម​ឆ្លងកាត់បានដល់គោលដៅ។យ៉ាងណាក៏ដោយលោកនឹង​ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសិល្បៈ ហើយលោកនឹងធ្វើបែបណាឲ្យ​ល្អជាងនេះ។ ជាពិសេសលោកក៏​សប្បាយចិត្តនូវអ្វី ដែលជាផ្លៃផ្កាទទួលបាន ព្រោះនេះជាទេពកោសល្យ។

    សូមជម្រាបបន្ថែមថា ស្រេន វុធថា ក្រោយពីប្រឡងកម្មវិធីហ្វ្រេសស៊ី បានចំណាត់ថ្នាក់លេខ3 ក្នុងឆ្នាំ2011មក លោកបានរត់មកកាន់ពិភពសម្តែងយ៉ាងពេញទំហឹង ទោះគ្មានទំនាក់ទំនងជាមួយផលិតករណាកាលពីមុនក៏ដោយ។ ក្រោយសាកល្បងការងារមក ធ្វើឲ្យ​ផលិតករតាមផលិតកម្មនានាហៅរូបលោកទៅសម្តែង ហើយសរសើរថា លោក​មានទេពកោសល្យល្អ។ ចាប់តាំងពីនោះមក ស្រេន វុធថា កាក់កបនិងការងារសិល្បៈជាបន្តបន្ទាប់រហូតលេចធ្លោគួរឱ្យ​កត់សម្គាល់៕

  • Alaphilippe ឈ្នះ​​ការ​ប្រណាំង​កង់ Tirreno-Adriatico ដំណាក់​កាល​ទី​6​

    Alaphilippe ឈ្នះ​​ការ​ប្រណាំង​កង់ Tirreno-Adriatico ដំណាក់​កាល​ទី​6​

    កីឡាករ​ប្រណាំង​កង់ Julian Alaphilippe របស់​បារាំង បាន​ឈ្នះ​ការ​ប្រណាំង​កង់​ល្បឿនលឿន​ដំណាក់​កាលទី​6 ក្នុង​ព្រឹត្តិ​ការណ៍ Tirreno-Adriatico លើ​ផ្លូវ​ចម្ងាយ​ 195​គីឡូម៉ែត្រ ពី​តំបន់ Matelica ទៅកាន់ Jesi​។
    កីឡាករ​វ័យ​ 26​ឆ្នាំ​រូបនេះ បាន​​ទៅដល់​ទីមុនគេ​តាមរយៈ​ការនាំមុខ​លើ​កីឡាករ​អ៊ី​តាលី Davide Cimolai របស់​ក្រុម Israel Cycling Academy និង​កីឡាករ Elia Viviani ដែលជា​មិត្ត​រួម​ក្រុម Deceuninck-QuickStep របស់​គេ​ ខណៈ​ដែលកីឡាករ​ទាំង2នេះ ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 និង​លេខ​4​ តាមលំដាប់។

    ក្រោយ​ពី​ដណ្តើម​បាន​ជ័យជម្នះ​ជាលើក​ទី​2 ​របស់​គេ និងបន្ទាប់​ពី​ឈ្នះ​ក្នុង​ដំណាក់​កាល​​ទី​2 កីឡាករ Alaphilippe​ បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិនមែន​ជា​​អ្នក​ប្រណាំង​កង់​ល្បឿនលឿ​នឡើយ ប៉ុន្តែ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ប្រើប្រាស់​ល្បឿន​បានយ៉ាងល្អ​នៅ​ថ្ងៃ​ដ៏លំបាក​បែបនេះ​។ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ 1​​ជុំ​ទៀត Elia Viviani បាន​សួរ​ខ្ញុំ​ថា ​ខ្ញុំ​ចង់​បន្ត​​ប្រកួត​ក្នុង​ល្បឿន​លឿន ឬ​អត់​»​។

    កីឡាករ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចង់និយាយ​ថា ខ្ញុំ​នឹង​​ក្លាយ​ជា​មនុស្ស​ចុងក្រោយ​គេ​ក្នុង​ការ​នាំមុខ​​។ Max Richeze បាន​ខិត​ខំព្យា​យាម​យ៉ាង​ខ្លាំង ហើយ​​ខ្ញុំ​បាន​​រក្សា​ការ​នាំមុខ​លើ​រូប​គេរហូត​ដល់​ខ្សែ​បន្ទាត់​ទី​ចុងក្រោយ​​។ ខ្ញុំ​ពិត​ជា​រីក​រាយណាស់​ជាមួយ​នឹង​ការ​ដណ្តើម​បាន​ជ័យជម្នះ​ដ៏មិន​គួរ​ឱ្យ​ជឿ​នេះ​»​។

    កីឡាករ​ចក្រ​ភព​អង់គ្លេស Adam Yates របស់​ក្រុម Mitchelton-Scott កំពុង​តែ​មានពិន្ទុ​នាំមុខគេនៅលើ​តារាងពិន្ទុ​រួម មុន​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​លើ​ដំណាក់កាល​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​នេះ​។ Yates វ័យ​ 26​ឆ្នាំ បាន​ឱ្យ​ដឹង​ថា៖ «1​គីឡូ​ម៉ែត្រ​ចុងក្រោយ ពិត​ជា​​មាន​ការ​លំបាក​​ណាស់​។ យើង​ដឹង​ថា Alaphilippe អាច​ប្រើ​ប្រាស់​ល្បឿន​យ៉ាងលឿន​លើផ្លូវ​បែបនេះ​។ កាលពី​រយៈពេល​ 2​ឆ្នាំ​មុន ខ្ញុំ​ក៏​អាច​ធ្វើ​បាន​បែប​នេះ​ផងដែរ​»​៕

  • UEFA ស៊ើប​អង្កេត​លើ Ronaldo ជុំ​វិញ​ការ​អប​អរ​មិន​សមរម្យ

    UEFA ស៊ើប​អង្កេត​លើ Ronaldo ជុំ​វិញ​ការ​អប​អរ​មិន​សមរម្យ

    សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ប្រចាំ​ទ្វីប​អឺ​រ៉ុប​ហៅកាត់​ថា UEFA បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​កាលពីថ្ងៃ​ចន្ទ ទៅលើ​ការ​អប​អរ​ក្នុងការរក​បាន​​គ្រាប់បាល់​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ក្នុង​ពេលដែលក្រុម Juventus បាន​បំពេញការ​វាយ​​បក​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ដើម្បី​យ​​ក​ឈ្នះលើក្រុម Atletico Madrid កាលពី​សប្តាហ៍មុន​។

    អង្គ​ភាព​​គ្រប់គ្រង​កីឡា​បាល់​ទាត់​​ទ្វីប​អឺ​រ៉ុប បាន​បញ្ជាក់​ថា Ronaldo នឹង​ប្រឈម​មុខនឹងការ​ចោទ​ប្រកាន់​​ផ្សេង​ៗ ទៅលើ​ការ​ប្រព្រឹត្ត​​មិនស​មរម្យ ក្រោយពី​រូប​គេ​​បាន​ធ្វើ​ត្រាប់​តាម​កាយ​វិការ​ក្តោប​ពង​របស់​លោក Diego Simeone ក្នុង​ពេល​ក្រុមខ្លួន​បាន​យកឈ្នះ 3-០ កាលពីថ្ងៃ​អង្គារ ដែលនាំ​ឱ្យក្រុម Juventus ឈ្នះ​ទាំង​ 2​ជើង​ក្នុងលទ្ធ​ផល 3-2​។

    ក្រោយ​ពី​​បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្តី​​នៅ​រយៈ​ពេល​ 4​នាទី​ចុងក្រោយ Ronaldo បាន​បែរ​ទៅ​កាន់​អ្នកគាំទ្រ​របស់ Atletico និង​ធ្វើ​ត្រាប់​តាម​កាយ​វិកា​រ​របស់​លោក Simeone ដែល​បាន​យក​ដៃ​ក្តោប​របស់​សំខាន់ ក្នុង​ពេលដែល​ក្រុម​ខ្លួនយកឈ្នះ​ 2-០ កាលពី​​ការ​ប្រកួត​ជើង​ទី​1 នៅ​អេ​ស្ប៉ាញ​។

    សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុ​បហៅ​កាត់ថា UEFA នឹង​ចេញ​សេចក្តី​សម្រេច​របស់​ខ្លួន​លើ​ករណីនេះ នៅថ្ងៃ​ទី​21 ខែមីនា​។ លោក Simeone បាន​រង​ពិន័យ​ជា​ទឹក​ប្រាក់​ 2​ម៉ឺន​អឺ​រ៉ូ (ស្មើ​នឹង​ 2.26​ម៉ឺន​ដុល្លារ​អាមេរិក) សម្រាប់​ការ​​អប​អរ​របស់​លោក​។

    ប៉ុន្តែ លោក Massimiliano Allegri គ្រូ​បង្វឹក​របស់​ក្រុម Juventus បាន​និយាយ​ថា លោក​ជឿជាក់​ថា Ronaldo នឹង​មិន​រង​ពិន័យ​ជា​ប្រាក់ ឬ​ក៏​ជាប់​ពិន័យ​ព្យួរ​ឡើយ​។
    លោក Allegri បាន​ឱ្យដឹងថា៖ «ខ្ញុំ​គិត​ថា គ្រប់​គ្នា​បាន​អប​អរ​តាម​របៀប​របស់​ពួកគេ​នៅលើ​ទីលាន និង​នៅ​កន្លែង​អង្គុយ​។ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ដែល​ខុស​ប្លែក​ឡើយ ប៉ុន្តែគ្រាន់​តែ​ជា​ការអប​អរ​ប៉ុណ្ណោះ​។ វា​នឹង​មិនមា​នការ​ពិន័យ​ព្យួរអ្វី​ឡើយ​»​។
    Juventus ត្រូវ​បាន​ចាប់​ឆ្នោត​ឱ្យ​ប្រកួត​ជា​មួយ​នឹងក្រុម​ហូឡង់ Ajax ក្នុង​វគ្គ​ 8ក្រុម​ចុងក្រោយ ដោយ​ត្រូវ​ប្រកួត​ 2​ជើង ហើយ​ជើង​ទី​1 ​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​10 ខែមេសា ក្នុង​ទីក្រុង Amsterdam មុន​​នឹង​ប្រកួត​ជើង​ទី​2 នៅថ្ងៃ​ទី​16 ខែមេសា ក្នុង​ទីក្រុង Turin​​៕
    ប្រភព​ពី៖ Channel News Asia

  • ការខ្វះខាត​ភ្លើងក្នុង​រដូវក្តៅនេះ កម្ពុជាគ្រោង​ប្រើប្រាស់​អគ្គិសនី​ចេញពីនាវាផ្ទុក​ម៉ាស៊ីនភ្លើង​របស់​តួកគី

    ការខ្វះខាត​ភ្លើងក្នុង​រដូវក្តៅនេះ កម្ពុជាគ្រោង​ប្រើប្រាស់​អគ្គិសនី​ចេញពីនាវាផ្ទុក​ម៉ាស៊ីនភ្លើង​របស់​តួកគី

    ក្នុងពេលដែល​ភ្លើងអគ្គិសនីនា​រដូវក្តៅមានការដាច់ជាញឹកញាប់​ ខណៈដែលតម្រូវការមានរហូតដល់ 400មេហ្គាវ៉ាត់ រាជ​រដ្ឋាភិបាល​កម្ពុជាកំពុង​រង់ចាំ​ការ​ឆ្លើយតប​ពី​សាធារណរដ្ឋ​តួកគី ដើម្បី​បញ្ជូន​នាវា​ដែល​ផ្ទុក​ម៉ាស៊ីន​ភ្លើង​ដ៏ធំ ​សម្រាប់​ផ្តល់​ចរន្តអគ្គិសនី​ប្រើប្រាស់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​នេះ។ នេះបើយោងតាម​ការ​ថ្លែង​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ពិធី​បើក​បុណ្យ​ទន្លេ​ នៅខេត្ត​កំពង់ឆ្នាំង កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ​2019។

    សម្តេច​បាន​លើកឡើង​ថា កត្តា​ប្រែប្រួល​អាកាសធាតុ​ បាន​ធ្វើឱ្យ​កម្ពុជា​ជួបប្រឈម​នឹង​បញ្ហា​គ្រោះ​រាំងស្ងួត​ ដែលមាន​រយៈពេល​វែងរហូត​ដល់ខែ​មិថុនា ឆ្នាំ​2019។ ទន្ទឹមនឹង​នេះដែរ កម្ពុជា​ក៏​កំពុង​ជួប​បញ្ហា​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​រហូត​ដល់ 400មេហ្គាវ៉ាត់ ដែល​ទំហំ​នេះ​អាចនឹង​កើនឡើង​ថែមទៀតផង។

    សម្តេចនាយករដ្ឋមន្រ្តីបានបន្តថា នៅពេលនេះរាជ​រដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​បន្ថែម​ម៉ាស៊ីន​ភ្លើង​ជាច្រើន​គ្រឿងទៀត​ដើម្បីផលិត និង​ចែកចាយ​ភ្លើងអគ្គិសនី។ វិធានការ​ជាបន្ទាន់​នៅពេល​នេះ គឺដើម្បី​ជំរុញ​ឱ្យ​ចង្វាក់​ផលិតកម្ម​ទាំងអស់ ពិសេស​ផលិតកម្ម​ម៉ាស៊ីន​កិនស្រូវឱ្យអាច​បន្ត​ដំណើរការ​កែច្នៃ​ផលិតផល​ស្រូវអង្ករ​ទៅបាន ចៀសវាង​ទទួល​រងនូវ​ផល​ប៉ះពាល់​នានា។

    សូមបញ្ជាក់​ថា វារី​អគ្គិសនី​ដែល​កម្ពុជា​មាន​សព្វថ្ងៃ​នេះ គឺ​ដំណើរការ​បានដោយ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ដូច្នេះ​ប្រសិន​បើមិន​មាន​ទឹក​គ្រប់គ្រាន់​ទេ គឺវារី​អគ្គិសនីទាំងនោះ​នឹង​ប្រឈម​បញ្ហា​ផលិត​ថាមពល​អគ្គិសនី​ជាមិនខាន។ យើងបានដឹងហើយថា ក្នុងពេលនេះ គឺជាការចាប់ផ្តើមរដូវក្តៅហើយ បើតាមការប្រកាសរបស់ក្រសួងឧតុនិយម ដូច្នេះទឹកបឹង ស្ទឹង ព្រែក ទន្លេនឹងរីងស្ងួត ចរន្តទឹកទាបមិនមានល្បឿនសម្រាប់ផ្តល់ការដល់ផលិតចរន្តអគ្គិសនីបានខ្លាំងទេ នេះជាហេតុផល។

    ជាមួយ​គ្នានេះ សម្តេចនាយករដ្ឋមន្រ្តី​ក៏បាន​អំពាវនាវផងដែរថា៖ «សូមបងប្អូន​ជួយ​បញ្ចេញ​ម៉ាស៊ីន​ភ្លើង និង​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​ប្រើប្រាស់​បន្ត​សិន ដើម្បី​ឱ្យ​ការងារ​ដំណើរការ​ទៅមុខ​ទាន់​ពេលវេលា»។ សូមឱ្យ​ប្រជាពលរដ្ឋទូទាំង​ប្រទេស និង​អាជីវករ​ទាំងអស់យោគយល់ អធ្យាស្រ័យ​ក្នុង​ករណី​ដែលនៅ​ទីកន្លែងខ្លះ​មានដាច់​ភ្លើង និងការ​ខ្វះភ្លើងអគ្គិសនី​ប្រើ ព្រមទាំងស្នើឱ្យពលរដ្ឋ​ប្រើប្រាស់​ភ្លើង​ដោយលក្ខណៈ​សន្សំសំចៃ៕

  • ខេមរៈ សិរីមន្ត ផ្ដល់​ឱកាស​ចំណេញ​ច្រើនដល់អ្នកគាំទ្រនូវគម្រោងដីឡូតិ៍ក្បែរព្រំដែនថៃ

    ខេមរៈ សិរីមន្ត ផ្ដល់​ឱកាស​ចំណេញ​ច្រើនដល់អ្នកគាំទ្រនូវគម្រោងដីឡូតិ៍ក្បែរព្រំដែនថៃ

    កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ បានប្រាស់ក្នុងសន្និសីទកាសែត​នៅ​សណ្ឋាគារ​សូហ្វីតែល​នៅព្រឹក​ថ្ងៃ​ទី​19 ខែ មីនា ឆ្នាំ 2019 ថា លោកបាន​ទិញ​ដី​នោះបាន​ចំនួនជាង10ហិតា ដោយ​នៅ​លោក​និង​វិនិយោគ​ទៅ​ជា គម្រោងដីឡូតិ៍ និង​គម្រោង​ជា​ច្រើន​ទៀត។

    តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ បញ្ជក់​ថា ខ្លួន​អាទិភាព​​ពិសេស​លើ​គម្រោង​វិនិយោគ​នេះ​ជាង អ្នក​វិនិយោគ​ផ្សេង​ទៀត ដោយ​នៅ​ក្នុង​នោះ គឺ​លោក​អាច​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គម្រោង​មេបាន ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះរួមមាន អាគារខុនដូរ មន្ទីរពេទ្យ សាលា​រៀនអន្តរជាតិ និង​តំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង។ លោកបន្ដថា សក្ដានុពល​វិនិយោគដីធ្លីក្នុងគម្រោងដីឡូតិ៍​របស់លោក គឺ​ស្ថិត​ក្នុង​ដំបន់​ China Poipet Satellite City និង​មាន​ឱកាស​ចំណេញ​ច្រើន ដោយ​ប្រើ​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ តារា​ចម្រៀង ខេមរៈ សិរីមន្ត ថាគ្រោង​បើក​លក់​នៅ​​ថ្ងៃ​ទី​23 ខែ មីនា ឆ្នាំ 2019 ខាង​មុខ​នេះ ដោយ​លក់​ក្នុង​1ឡូតិ៍​ ចាប់​ពី 2950 ដុល្លារ​ឡើង​ទៅ។

    ចុងក្រោយលោកបានបញ្ជាក់បន្ថែមជូនអ្នកគាំទ្រ និងមហាជនថា តំបន់ China Poipet Satellite City​ ជាការអភិវឌ្ឈន៍ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ អាចមាន អាគាខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែរស្ងួត​ សំណង់បុរី លំនៅដ្ឋាន​ លាតសន្ធឹងលើ​ផ្ទៃដីសរុបជាង 1 ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ 59 ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ3kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ ងាយស្រួលសម្រាប់បងប្អូនទាំងអស់ដែលមានបំណងចង់ធ្វើការរកស៊ីនៅក្បែរតំបន់ព្រំដែនថៃ៕