Category: សង្គម និងសេដ្ឋកិច្ច

  • ស្ងាត់ៗXiaomi បង្ហាញ​បច្ចេកវិទ្យា​ថ្មី​​ឈ្មោះ Super Charge Turbo សាក​17នាទី​បាន 100%

    ស្ងាត់ៗXiaomi បង្ហាញ​បច្ចេកវិទ្យា​ថ្មី​​ឈ្មោះ Super Charge Turbo សាក​17នាទី​បាន 100%


    បច្ចុប្បន្ន​បច្ចេកវិទ្យា SuperVOOC របស់​ក្រុមហ៊ុន Oppo ត្រូវ​បាន​រាប់​បញ្ចូល​ថា​អាច​សាក​ថ្ម​ស្មាតហ្វូនបានរហ័ស​បំផុតជាមួយ​កម្លាំង 10V/5A ​ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​គូ​ប្រជែង​ក្នុង​ស្រុក Xiaomi បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយ​​ឈ្មោះ Super Charge Turbo ដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូន។

    តាមការ​ផ្សាយ​របស់គេហទំព័រ
    Weibo បាន​បញ្ជាក់​ថា​បច្ចេកវិទ្យា​នោះ​ប្រើប្រាស់​ដុំ​សាក​កម្លាំង 100វ៉ាត់ ប្រភេទ 20V/5A យក​ឈ្នះ​លើ​ដុំ​សាក​កម្លាំង 50វ៉ាត់​របស់ Oppoបាន។


    តាមការធ្វើតេស្ត​ប្រៀបធៀប​ដោយ​ផ្ទាល់ Xiaomi ប្រើ​ពេល​ត្រឹម 17នាទី​ ប៉ុណ្ណោះ​ដើម្បី​សាក​ឡើង​ពី ០ ដល់ 100ភាគរយ ខណៈ​ក្នុង​ថេរវេលា​ដដែល​ដុំ​សាក​ Oppo អាច​បញ្ចូល​ថ្ម​ត្រឹមតែ 65ភាគរយប៉ុណ្ណោះ។


    បច្ចេកវិទ្យា
    Super Charge Turbo ​ធ្វើ​បាន​រហ័ស​ជាង ទាំង​ជាមួយ​ការ​សាកល្បង​លើ​ស្មាតហ្វូន​មាន​ថាមពល​ថ្ម​ 4,000mAh ខណៈ SuperVOOC ដំណើរការ​តេស្ត​លើ​ឧបករណ៍​មាន​ថ្ម 3,700mAh។ ជាង​នេះ​បើ​យើង​ធៀប​នឹង Super Charge របស់ Huawei កម្លាំង 55វ៉ាត់ លើ Mate X ទាមទារ​ថេរវេលា​ដល់​ទៅ 35នាទី​ឯ​ណោះ៕


    សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

  • ​Samsung ចេញទូរស័ព្ទ A70 មួយ​ទៀត​តម្លៃ​សម​រម្យ កាមេរ៉ា​មុខ​ទំហំ 32MP

    ​Samsung ចេញទូរស័ព្ទ A70 មួយ​ទៀត​តម្លៃ​សម​រម្យ កាមេរ៉ា​មុខ​ទំហំ 32MP

    ក្រុមហ៊ុន Samsung បាន​បន្ត​ចេញ​ផ្សាយ​នូវ​ត្រកូល A មួយ​ម៉ូឌែល​ទៀត គឺ Galaxy A70 ដែល​មាន​ការ​វិវដ្ដ​អេក្រង់​កាន់​តែ​ធំរហូត​ដល់ 6.7អ៊ីញ ប្រភេទ Super AMOLED ជា​រចនា​ប័ទ្ម​អេក្រង់ Infinity-U បង្កប់​កាមេរ៉ា​មុខ​ទំហំ 32MP

    កាមេរ៉ា​ 3 គ្រាប់​ខាង​ក្រោយ​ដោយ​មួយ​ទំហំ 32MP មាន Aperture f/1.7 ខណៈ​គ្រាប់​ទី​ពីរមាន​ទំហំ 8MP ប្រភេទ Ultra-Wide Angle (123 ដឺក្រេ) និង​គ្រាប់​ទី​បី​ប្រភេទ Depth Sensor ទំហំ 5MP។ ទូរស័ព្ទដៃប្រភេទនេះមាន​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព​ពីរ រួម​មាន​ជម្រើស​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ឬ​ស្កេន​មុខ​ដោះ​សោ។

    A70 មាន​ថាមពល​ថ្ម​ធំ​ដល់ 4,500mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង 25 វ៉ាត់ ដែល​ធំ​ជាង​ត្រកូល Galaxy ដទៃៗ​ទៀត ពោល​ដូច​ជា Galaxy S10 5G ត្រឹម 18វ៉ាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ទូរស័ព្ទ​កម្រិត​មធ្យម ​អត់​មាន​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging ​ឡើយ។ 


    ស្ថិត​ក្នុង​ជម្រើស RAM 6GB 8GB អមដោយ​អង្គ​ផ្ទុក (memory) ​ក្នុង​ម៉ាស៊ីន​ទំហំ 12GB អាច​បន្ថែម microSD Card ដល់​ទំហំ 512GB នៅ​អម​នឹង​ប្រអប់​ស៊ីម​កាត​ចំនួន​ពីរ។
     

    អេក្រង់ 6.7 អ៊ីញ​អាច​មើលទៅ​ធំ​ពេក ប៉ុន្តែ​ក្រុមហ៊ុន Samsung បាន​រចនា​តួ​ខ្លួន​ជា​រាង​ទ្រវែង​ដែល​មាន​បណ្តោយ 76.7 មីលីម៉ែត្រ ពោល​គឺ​កាន់​ពេញ​ដៃ​សម​ល្មម ឬ​អាច​ប្រើប្រាស់​មុខងារ​ដៃ​ម្ខាង One Handed Navigation ក៏​បាន។  


    ទូរស័ព្ទដៃ Samsung A70 មាន 4 ពណ៌​គឺ Coral, Blue, Black និង White ប៉ុន្តែ​ចំពោះ​តម្លៃ​ និង​ការ​ចេញ​លក់​លម្អិត ខាង​ក្រុមហ៊ុន​សុំ​លាក់​សិន ដោយ​អាច​នឹង​បញ្ជាក់​​បន្ថែម​នា​ថ្ងៃ​ទី10 មេសា​ខាង​មុខ៕

  • ស៊ូ​ ស៊ីរី​កា​ រាសីឡើងខ្ពស់​ ស្រូប​យក​អ្នកគាំទ្រ​នៅ​អាមេរិក​បាក់ទឹកបាក់ដី​ ឥឡូវ​ផ្ទុះ​បទ​ថ្មី​ៗត្រៀម​ចូលឆ្នាំ​ទៀត​

    ស៊ូ​ ស៊ីរី​កា​ រាសីឡើងខ្ពស់​ ស្រូប​យក​អ្នកគាំទ្រ​នៅ​អាមេរិក​បាក់ទឹកបាក់ដី​ ឥឡូវ​ផ្ទុះ​បទ​ថ្មី​ៗត្រៀម​ចូលឆ្នាំ​ទៀត​

    ថ្មីៗនេះ ស៊ូ​ ស៊ីរី​កា​ ទើបតែ​មានឱកាស​សម្ដែង​ជាលើកដំបូង​នៅ​លើទឹក​ដី​អាមេរិក​ប៉ុណ្ណោះ​ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​កញ្ឆក់​យក​បេះដូង​អ្នកគាំទ្រ​គួរ​ឱ្យ​សរសើរ​ បើ​ទោះបី​ការសម្ដែង​ទើបតែ​បញ្ចប់​។ ប្រភព​ពី​អ្នកគ្រប់គ្រង​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា​ តារា​ស្រី​នៅ​ផលិតកម្ម​ថោ​នរូ​បនេះ​ មានសន្ទុះ​ខ្លាំង​មិនធម្មតា​ឡើយ​ ព្រោះថា​ ទាំង​ខ្មែរ​នៅ​ទីនោះ​ ទាំង​បរទេស​ ទាំង​មន្ត្រី​ស្ថានទូត​ប្រចាំ​សហរដ្ឋអាមេរិក​ សម្រុក​ទិញ​សំបុត្រ​ទស្សនាការ​សម្ដែង​របស់​នាង​យ៉ាង​ភ្លូកទឹកភ្លូកដី​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​គឺ​ ធ្លាយ​ដំណឹង​មក​ថា​ មាន​កន្លង់​រូប​សង្ហា​ កំពុងតែ​ចែចង់​រូប​នាង​ ហើយ​នាង​ក៏​កំពុង​ពិចារណា​ដែរ​។

    ប្រភព​ដដែល​អះអាង​ថា​ ការ​បកស្រាយ​សម្ដែង​រាំច្រៀង​ត្រឹមតែ​ 6 Shows​ តែ​ហ្វេ​ននៅ​លើទឹក​ដី​អាមេរិក​ សុទ្ធតែ​លាន់មាត់​សរសើរ​ថា​ នាង​ជាតា​រា​ចម្រៀង​ខ្មែរ​ ដែល​អាចប​កស្រាយ​បាន​លន្លង់លន្លោច​ទាំង​បទ​មនោសញ្ចេតនា​ជា​ភាសាខ្មែរ​ និង​បរទេស​ ខណៈ​ដែល​បទចម្រៀង​ជា​ចង្វា​ក់​រាំ​ៗដែល​នាង​បកស្រាយ​ក៏​ពោរពេញ​ដោយ​ស្ទីល​ក្រ​ម៉ិ​ចក្រ​ម៉ើម​ ធ្វើ​ឱ្យ​អ្នកទស្សនា​ដោយ​ផ្ទាល់​ជាប់ចិត្ត​។ អ្នកគ្រប់គ្នា​ថា​ ស៊ូ​ ស៊ីរី​កា​ ពិតជា​មាន​ប្រជាប្រិយ​ភាព​នៅ​លើទឹក​ដី​ស៊ីវិល័យ​នោះ​មិនធម្មតា​មែន​ ដោយ​អ្នកធានា​យក​នាង​ឱ្យទៅ​ច្រៀង​នៅ​ទីនោះ​ញញឹម​បិទមាត់​មិន​ជិត​ និង​សរសើរ​ថា​នាង​គឺជា​តារា​ល្បី​មក​ពី​កម្ពុជា​តែម្នាក់​គត់​ ដែល​ចេះ​សម្រប​តាម​បរិ​យាស​ដោយ​តស៊ូ​ច្រៀង​បំពេញ​តាម​សំណូម​ពរ​អ្ម​កគាំទ្រ​ ដោយ​មិនកំណត់​ចំនួន​បទ​ និង​ម៉ោង​ពេល​ ធ្វើ​ឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​រស់រវើក​នោះ​ផង​។

    សូមជម្រាប​ដែរ​ថា​ ស្រប​ពេល​ដែល​ទទួល​បានការ​ជោគជ័យ​សម្ដែង​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ ខណៈនេះ​ បទចម្រៀង​ថ្មី​របស់​នាង​ “ម៉ា​ឌីហ្សុន​ឈូស​ស្បែកជើង​” របស់​នាង​ក៏​ត្រូវ​គេ​ចាក់​បន្លឺ​យ៉ាង​កងរំពង​មិន​អន់​ដែរ​ គ្រប់ទិសទី​កន្លែង​ តាម​ហាងទំនិញ​ ផ្សារ​ទំនើប​ និង​ក្នុង​វេទិកា​រាំ​លេង​ក្នុង​មង្គលការ​ ស្របគ្នា​ដែល​បទចម្រៀង​នេះ​ ក៏​មាន​អ្នក​ចូល​ស្ដាប់​ច្រើន​មិនធម្មតា​នៅ​លើ​បណ្ដាញ​យូ​ធូប​។ មិន​ត្រឹមតែ​កន្ត្រាក់​អ្នក​និយម​ទឹកដម​សំឡេង​របស់​នាង​ក្នុង​បទ​ “ម៉ា​ឌីហ្សុន​ឈូស​ស្បែកជើង​” នោះ​តែមួយ​បទ​ទេ​ សូម្បីតែ​បទ​ប្រភេទ​មរតក​ដើម​ ដូចជា​បទ​ “ចាស់ហើយ​លោក​ប្ដី​” ដែល​នាង​បកស្រាយ​រួមគ្នា​ ជាមួយ​លោក​ ម៉ៅ​ ហា​ជី​ ក៏​ត្រូវ​គេ​បន្លឺ​តាមវិទ្យុ​ និង​ទី​សាធារណៈ​ ដែល​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​ ត្រូវ​គេ​កត់សម្គាល់​ថា​ ខ្លាំង​ក្នុង​ការក្រ​សោប​ការ​គាំទ្រ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុកក្នុង​រយៈពេល​នេះ​ផង​ដែរ​៕

  • Sterling អំពាវ​នាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន ក្រោយមាន​ការ​រើស​អើង ក្នុង​ពេលអង់​គ្លេស ផ្តួល ម៉ុង​តេ​ណេ​ហ្គ្រោ

    Sterling អំពាវ​នាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន ក្រោយមាន​ការ​រើស​អើង ក្នុង​ពេលអង់​គ្លេស ផ្តួល ម៉ុង​តេ​ណេ​ហ្គ្រោ

    ខ្សែ​ប្រយុទ្ធ Raheem Sterling ជឿជាក់​ថា សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុបហៅ​កាត់ថា​ UEFA គួរ​តែ​ដាក់​ទណ្ឌ​កម្ម​ លើការ​ច្រៀង​ចម្រៀង​បែប​​រើស​អើង ទៅកាន់កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះ​ក្នុង​លទ្ធ​ផល 5-1​ កាលពីថ្ងៃ​ចន្ទ លើក្រុម​ជម្រើស​ជាតិម៉ុង​តេ​ណេ​ហ្គ្រោ ក្នុង​ទីក្រុង Podgorica តាម​រយៈ​ការ​បិទ​កីឡដ្ឋាននៅ​ទីក្រុង Podgorica​។​


    តារា​ឆ្នើម​របស់​ក្លិប Manchester City រូបនេះ​បាន​អប​អរ​ការ​រក​បាន​គ្រាប់​បាល់​ទី​5 របស់​​​គេ​តាម​រយៈ​ការ​យក​​ដៃ​បាំង​ត្រចៀក​របស់​គេ ឆ្ពោះ​ទៅកាន់​​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ នៅ​រាត្រីមួយ​ដែលនៅពេល​នោះ​ការ​ដណ្តើម​បាន​ជ័យជម្នះមួយ​ផ្សេង​ទៀត​ក្នុង​យុទ្ធនាការ​ជម្រុះ Euro ឆ្នាំ​2020 របស់​ក្រុម​អង់គ្លេស ត្រូវ​បាន​បាំង​បិទ​ដោយ​ការ​រើស​អើង​។
    Sterling បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ឱ្យ​ពួកគេ​ឃើញ​ថា អ្នក​ត្រូវ​​ការ​​លទ្ធផល​​ល្អ​ប្រសើរ​ជាង​នេះ ក្នុង​ការ​ធ្វើ​ឱ្យ​យើង​ខក​ចិត្ត​ និង​បញ្ឈប់​យើង​​។ ពេល​នេះ​ឆ្នាំ2019​ហើយ ខ្ញុំ​នៅ​តែរក្សា​ការ​និយាយ​បែបនេះ​។ វា​ជា​រឿង​អាម៉ាស់​មួយ​​ក្នុងការ​ឃើញ​សកម្ម​ភាព​បែបនេះ​បន្ត​កើត​ឡើង ហើយ​យើង​​ត្រឹម​តែ​អាច​ដឹង​ពីស្ថាន​ភាពនេះ​»​។
    ស្រប​ពេល​ជាមួយ​គ្នានេះ Gareth Southgate អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិអង់​គ្លេស បាន​​និយាយ​ថា លោក​បាន​ឮការ​ស្រែក​​ច្រៀង​ការ​រើស​អើង​ជាតិ​សាសន៍ ​ដោយ​មាន​បំណង​ទៅលើ Danny Rose​។ លោក Southgate បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​បាន​ឮពី​ការ​រើស​អើង​ទៅលើ Danny Rose នៅពេល​ដែល​រូប​គេ​បាន​រង​ពិន័យ​កាតលឿង​ក្នុង​ពេល​ជិត​បញ្ចប់​ការ​ប្រកួត​។ វា​ពិត​ជា​គ្មាន​ការ​សង្ស័យ​ក្នុង​ចិត្ត​ខ្ញុំ​ឡើយ​ដែល​បញ្ហា​នោះ​បានកើតឡើង​។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា បញ្ហា​​នោះ​​នឹង​ត្រូវ​រាយ​ការណ៍​ទៅកាន់ UEFA ដោយ​សា​រតែ​​វាមិន​អាច​ទទួល​យក​បាន​ឡើយ​»​​។ បច្ចុប្បន្ន​ ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​​ឈរ​យ៉ាង​រឹង​មាំ​នៅលើ​កំពូល​តារាង​នៃ​ពូល A ដោយ​មាន​6ពិន្ទុ និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី10​គ្រាប់ ​ពីការ​ប្រកួត​បើកឆាក2លើក​ដំបូង​របស់​ពួកគេ​​៕

  • ក្រុម​តារា​ហ្វេ​សប៊ុ​ក យាយ​សំ​ យាយ​សយ​ ត្រៀម​បង្ហាញ​ឃ្លី​បថ្មី​ជាមួយ​នាយ​ ក្រូច​

    ក្រុម​តារា​ហ្វេ​សប៊ុ​ក យាយ​សំ​ យាយ​សយ​ ត្រៀម​បង្ហាញ​ឃ្លី​បថ្មី​ជាមួយ​នាយ​ ក្រូច​

    កន្លងមក​លោកអ្នក​ធ្លាប់​ផ្ទុះសំណើច​ខ្លាំង​ជាមួយ​ក្រុម​សម្តែង​ចាស់​ៗពូ​កែ​ញិ​កញក់​គឺ​ យាយ​សំ​ យាយ​សយ​ ដែល​មាន​សមាជិក​សរុប4នាក់​ រួមមាន​លោកយាយ​ អ៊ី​វ ស៊ាន​ (ហៅ​យាយ​សំ​) លោកយាយ​ អ៊ី​វ ស៊ន​ (ហៅ​យាយ​សយ​) លោកតា​ ព្រៃ​ ឃឹម​ (ហៅ​តា​សុច​) និង​លោក​ មាន​ ហ៊​ (ហៅ​នាយ​តយ​) ហើយ​ក្នុង​នោះ​លោក​ ង៉ុង​ សាន់​ ជា​អ្នកដឹកនាំ​ក្រុម​ផ្ទាល់​។

    នៅក្នុង​ឆ្នាំ​ 2019នេះ​ ក្រុម​សម្តែង​វ័យ​ចំណាស់​មួយ​នេះ​ បាន​នឹង​កំពុង​រៀប​គម្រោង​ក្នុង​ការ​បំផុសឃ្លីបវីដេអូ​កំប្លែង​របស់​ខ្លួន​ជាថ្មី​ម្ដងទៀត​ហើយ​ ដោយ​មាន​ផេ​ចនិង​ឆា​នែ​លល្បីៗ​ជាច្រើន​ដើម្បី​គាំទ្រ​ បូក​ផ្សំ​ជាមួយ​និង​សាច់រឿង​ រួម​ទាំង​ការ​សំ​រិត​សម្រាំង​លើ​បច្ចេកទេស​ផលិត​ឱ្យ​លើស​មួយ​កម្រិត​ទៀតផង​ដែរ​។ នេះ​បើ​តាម​ការ​បង្ហើប​របស់​អ្នកដឹកនាំ​ក្រុម​។

    សូមជម្រាប​ថា​ កន្លងមក​ទល់​ពេលនេះ​ក្រុម​សម្តែង​យាយ​សំ​ យាយ​សយ​ បា​នប​ញ្ជេញ​ឃ្លីបខ្លី​ៗរបស់​ខ្លួន​បាន​ប្រមាណ​ជាង20ឃ្លីបម​កហើយ​ ហើយ​ឃ្លីបដែល​ផ្ទុះ​បន្ទាប់​ពី​ខ្លី​បដំបូង​នោះ​គឺ​ វគ្គ​ នារី​អូ​តេស​ ដែល​ធ្វើ​ឱ្យ​អ្នកមើល​ផ្ទុះសំណើច​ព្រោះ​នឹកស្មាន​មិនដល់​ ជាពិសេស​រូបភាព​របស់​គាត់​ក្នុង​ឈុត​ជា​អ្នកបម្រើ​ការ​លើ​យន្តហោះ​ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ រហូត​មាន​ផេ​ចល្បីៗ​ជាច្រើន​យក​ទៅ​ត្រូល​ និង​ផ្សាយ​ចេញ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​។ ការ​វិលត្រឡប់​មក​សាជាថ្មី​នេះ​ ជា​ការសម្ដែង​ជាមួយ​តារា​កំប្លែង​ស៊ី​ធី​អិន​គឺ​ នាយ​ក្រូច​ គេ​រំពឹង​ថា​ ក្រុម​យាយ​សំ​ យាយ​សយ​ និង​ស្រូប​យក​អ្នកទស្សនា​កាន់តែ​ច្រើនជាង​មុន​ និង​រកចំណូល​បាន​បន្ថែម​ទៀតផង​ដែរ​៕

  • Schulz​ ជួយ​ឱ្យ​អាល្លឺម៉ង់​ សងសឹក​លើ​ក្រុ​មហូ​ឡង់​

    Schulz​ ជួយ​ឱ្យ​អាល្លឺម៉ង់​ សងសឹក​លើ​ក្រុ​មហូ​ឡង់​

    ខ្សែបម្រើ​ Nico​ Schulz​ បាន​រក​ឃើញ​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ចុងក្រោយ​ ខណៈ​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ បាន​បំពេញ​ការសងសឹក​របស់​ពួកគេ​លើ​ក្រុម​ជម្រើស​ជា​តិ​ហូ​ឡង់​ តាមរយៈ​ការ​យកឈ្នះ​យ៉ាងរំភើប​ក្នុង​លទ្ធផល​ 3-2 ក្នុង​ការប្រកួត​ជម្រុះ​សម្រាប់​ Euro​ ឆ្នាំ2020​ ក្នុង​ទីក្រុង​ Amsterdam​ កាលពី​ថ្ងៃអាទិត្យ​។

    ក្រុម​ជម្រើស​ជា​តិ​ហូ​ឡង់​ បាន​ឈាន​ទៅ​ប្រកួត​ក្នុង​យុទ្ធនាការ​ Nations​ League​ ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ក្នុង​ចន្លោះ​ពេល​ 5នាទី​កាលពី​ខែវិច្ឆិកា​ ឆ្នាំមុន​ ដើម្បី​ទម្លាក់​ក្រុម​អាល្លឺម៉ង់​ឱ្យទៅ​លេង​ក្នុង​ពូល​ B។

    វា​បាន​ក្លាយជា​ការ​ដណ្តើម​បាន​ជ័យជម្នះ​ជា​លើក​ទី1​ របស់​ក្រុម​អាល្លឺម៉ង់​ក្នុង​ការប្រកួត​ផ្លូវការ​មួយ​ បើ​គិត​ចាប់តាំងពី​យុទ្ធនាការ​ World​ Cup​ កាលពី​ឆ្នាំមុន​ ហើយ​ជ័យជម្នះ​នេះ​បាន​កើតឡើង​ ក្រោយពី​ការប្រកួត​មួយ​ដែល​ក្រុម​របស់​លោក​ Loew​ បាន​បង្ហាញ​ពី​ភាពរឹងមាំ​ និង​ភាព​មុត​ស្រួច​ក្នុង​តំបន់​ប្រយុទ្ធ​។

    អាល្លឺម៉ង់​ លេង​បាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត​រយៈពេល​ 45នាទី​ដំបូង​ ក្នុង​ទីក្រុង​ Amsterdam​ ប៉ុន្តែ​បាន​ធ្លាក់​ចូលក្នុង​សម្ពាធ​វិញ​ក្នុង​តង់​ទី2​ ខណៈ​ដែល​ក្រុម​ជម្រើស​ជា​តិ​ហូ​ឡង់​ បាន​វាយបក​ពី​ការ​ដេញ​តាម​ពីក្រោយ​ 2-០។

    ក្រុម​ដែល​ប្រជុំ​ដោយ​កីឡា​ករថ្មីៗ​ អាល្លឺម៉ង់​បាន​នាំមុខ​យ៉ាង​ឆាប់រហ័ស​ក្នុង​លទ្ធផល​ 2-០ ក្នុង​ទីក្រុង​ Amsterdam​ តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ពីសំណាក់​ Leroy​ Sane​ និង​ Serge​ Gnabry​ ប៉ុន្តែ​ ក្រុម​ម្ចាស់ផ្ទះ​បាន​វាយបក​វិញ​នៅ​តង់​ទី2​ តាមរយៈ​គ្រាប់​បាល់​ពីសំណាក់​កីឡាករ​ Matthijs​ De​ Ligt​ នៅមុន​ពេល​ខ្សែបម្រើ​ស្លាប​ Memphis​ Depay​ រកបាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី​ 63​។

    ស្រប​ពេល​ជាមួយគ្នា​នេះ​ ក្រុម​ម្ចាស់​ជើងឯក​រង​ World​ Cup​ ក្រូ​អាស៊ី​ បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ 2-1 នៅ​លើទឹក​ដី​ក្រុមជម្រើសជាតិ​ហុងគ្រី​៕

     

  • Herta​ ក្លាយជា​អ្នកឈ្នះ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ IndyCar​

    Herta​ ក្លាយជា​អ្នកឈ្នះ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ IndyCar​

    Colton​ Herta​ បាន​ក្លាយជា​ម្ចាស់​ជើងឯក​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កីឡា​ប្រណាំង​រថយន្ត​ IndyCar​ កាលពី​ថ្ងៃអាទិត្យ​ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អាមេរិក​វ័យ​ 18ឆ្នាំ​រូប​នេះ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​ជា​ស៊េរី​ ជា​លើក​ទី3​ របស់​គេ​ក្នុង​ព្រឹត្តិ​ការណ៍​ IndyCar​ Classic​។

    កូនប្រុស​របស់​អតីត​កីឡាករ​ Brian​ Herta​ រូប​នេះ​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​ចំនួន​ 60ជុំ​ លើ​ចម្ងាយផ្លូវ​ 3.41ម៉ាល​ (ស្មើនឹង​ 5.48គីឡូម៉ែត្រ​) នៅ​លើ​ទីលាន​ដែល​មានផ្លូវ​បត់​ចំនួន​ 20កន្លែង​ក្នុង​ការ​ប្រណាំង​ជា​ស៊េរី​នៅ​លើ​ទីលាន​ Circuit​ of​ the​ Americas​ ក្នុង​ទីក្រុង​ Austin​ រដ្ឋ​ Texas​។

    Herta​ បាន​និយាយ​ថា​៖ «វា​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​។ ខ្ញុំ​ធ្វើ​បាន​យ៉ាង​ល្អ​។ ខ្ញុំ​ត្រូវការ​ការសម្រាក​បន្តិច​នៅពេល​នេះ​» ។Herta​ ដែល​ជា​សហ​ម្ចាស់​ជើងឯក​ក្នុង​ការប្រកួត​មួយ​នា​ព្រឹត្តិ​ការណ៍​ 24​ Hours​ of​ Daytona​ កាលពី​ខែមករា​នោះ​ បាន​បំបែក​កំណត់ត្រា​អាយុ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កីឡាករ​អាមេរិក​ដូចគ្នា​គឺ​ Graham​ Rahal​។

    Rahal​ ដែល​ជា​អ្នក​ប្រណាំង​រថយន្ត​ IndyCar​ ស្នង​ពី​ឪពុក​របស់​ខ្លួន​ម្នាក់ទៀត​មាន​វ័យ19ឆ្នាំ​ និង​ 3ខែ​ ក្នុង​ពេល​រូបគេ​បាន​ទទួល​ជ័យជម្នះ​កាលពី​ឆ្នាំ2008​ នៅ​ទីក្រុង​ St​. Petersburg​ រដ្ឋ​ Florida​។

    Herta​ ដែល​នឹង​ឈាន​ចូល​វ័យ​ 19ឆ្នាំ​នៅ​ថ្ងៃសៅរ៍​នេះ​ បាន​ឈប់​ប្តូរ​កង់​លើក​ចុងក្រោយ​របស់​គេ​នៅ​ក្បែរ​បង្អួច​កន្លែង​ចាក់សាំង​ចុងក្រោយ​ និង​បាន​ដណ្តើម​យក​ការ​នាំមុខ​ នៅពេល​ដែល​ការ​ប៉ះទង្គិច​គ្នា​មួយ​បាន​បង្ខំ​ឱ្យ​កីឡាករ​ Will​ Power​ និង​ Alexander​ Rossi​ ពន្យារពេល​ការ​ឈប់​ប្តូរ​កង់​ជា​លើក​ចុងក្រោយ​របស់​ពួកគេ​ដែរ​។

    Rahal​ បានឱ្យ​ដឹង​ថា​៖ «វា​ពិតជា​យុទ្ធសាស្ត្រ​ដ៏​ល្អឥតខ្ចោះ​មែន​ យើង​មិនបាន​រំពឹង​ទុក​បែប​នោះ​ឡើយ​។ យើង​ពិតជា​មាន​ល្បឿន​ដ៏​ល្អ​ខ្លាំង​ណាស់​ ហើយ​យើង​ក៏​មាន​ល្បឿន​លឿន​ក្នុង​ពេល​ចាប់ផ្តើម​ដែរ​»៕

  • លោក​ Southgate​ សរសើរ​ Stertling​ ក្រោយ​រកបាន​ 3គ្រាប់​ឱ្យ​អង់គ្លេស​

    លោក​ Southgate​ សរសើរ​ Stertling​ ក្រោយ​រកបាន​ 3គ្រាប់​ឱ្យ​អង់គ្លេស​

    លោក​ Gareth​ Southgate​ អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ បាន​កោតសរសើរ​ទៅលើ​ភាព​ចាស់ទុំ​របស់​ខ្សែប្រយុទ្ធ​ Raheem​ Sterling​ ក្នុង​ការប្រកួត​អន្តរជាតិ​ ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3គ្រាប់​ឱ្យ​ក្រុម​ដែល​មាន​រហស្សនាម​ថា​ តោ​កំណាច​ទាំង3​ មួយ​នេះ​ ក្នុង​ពេល​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 5-០ លើ​ក្រុមជម្រើសជាតិ​សាធារណរដ្ឋ​ឆែក​ កាលពី​រាត្រី​ថ្ងៃសុក្រ​។

    ក្រុម​ប្រជុំ​ដោយ​កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​ក្រុម​របស់​លោក​ Southgate​ បាន​បង្ហាញ​ពី​សមត្ថភាព​ ខណៈ​ដែល​កីឡាករ​ Jadon​ Sancho​ វ័យ​ 18ឆ្នាំ​ និង​ Callum​ Hudson​-Odoi​ បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ ក្នុង​ក្រុមជម្រើសជាតិ​អង់គ្លេស​ ដោយ​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​យុទ្ធនាការ​នៃ​ការប្រកួត​ជម្រុះ​ Euro​ ឆ្នាំ2020​។

    Sterling​ វ័យ​ 24ឆ្នាំ​ បាន​រង​នូវ​ការរិះគន់​ជា​រឿយ​ៗ ខណៈ​ដែល​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ត្រឹមតែ​ 2គ្រាប់​គត់​ក្នុង​ការ​បង្ហាញខ្លួន​ជា​អន្តរជាតិ​ចំនួន​ 45លើកដំបូង​របស់​គេ​។

    ប៉ុន្តែ​ ខ្សែបម្រើ​ស្លាប​របស់​ក្លិប​ Manchester​ City​ រូប​នេះ​ បច្ចុប្បន្ន​រកបាន​ 5គ្រាប់​ក្នុង​ការប្រកួត​ 3លើក​ចុងក្រោយ​របស់​គេ​សម្រាប់​ក្រុម​អង់គ្លេស​ ក្រោយពី​រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ក្នុង​ពេល​អង់គ្លេស​យកឈ្នះ​លើ​ក្រុម​អេស្ប៉ាញ​ 3-2 ក្នុង​ការប្រកួត​ Nations​ League​ កាលពី​ខែវិច្ឆិកា​ ឆ្នាំមុន​។

    លោក​ Southgate​ បានឱ្យ​ដឹង​ថា​៖ «ខ្ញុំ​បាន​គិតថា​ រូបគេ​ពិតជា​មាន​ភាព​មុត​ស្រួច​មែន​នៅ​រាត្រី​នោះ​។ ខ្ញុំ​ពិតជា​ពេញចិត្ត​រូបគេ​ចំពោះ​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បែបនេះ​។ យើង​មិន​អាច​លាក់បាំង​ការពិត​បាន​ថា​ រូបគេ​បាន​ជួប​ពេលវេលា​ដ៏​លំបាក​មួយ​ជាមួយនឹង​ក្រុម​អង់គ្លេស​ឡើយ​ ហើយ​រូបគេ​បាន​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ទាំងស្រុង​ហើយ​»។

    គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «ខ្ញុំ​ក៏​គិត​ផង​ដែរ​ថា​ គ្រាប់​បាល់​នៅ​លើទឹក​ដី​ក្រុម​អេស្ប៉ាញ​ ពិតជា​ពេលវេលា​ដ៏​សំខាន់ណាស់​សម្រាប់​រូបគេ​»៕ ​

  • Ronaldo​ រង​ពិន័យ​ពី​ UEFA​ ក្រោយ​ធ្វើត្រាប់​តាម​ការ​អបអរ​របស់​លោក​ Simeone​

    Ronaldo​ រង​ពិន័យ​ពី​ UEFA​ ក្រោយ​ធ្វើត្រាប់​តាម​ការ​អបអរ​របស់​លោក​ Simeone​

    ខ្សែប្រយុទ្ធ​ Cristiano​ Ronaldo​ របស់​ក្លិប​ Juventus​ ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ 2ម៉ឺន​អឺ​រ៉ូ​ (ស្មើនឹង​ 22.7ម៉ឺន​ដុល្លារ​អាមេរិក​) ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ ហៅ​កាត់​ថា​ UEFA​ សម្រាប់​ការ​អបអរ​ខុសទំនង​នៅពេល​រកបាន​គ្រាប់​បាល់​ 1គ្រាប់​ ក្នុង​ពេល​ដែល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម​ Atletico​ Madrid​ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ Champions​ League​ វគ្គ​ 16ក្រុម​ចុងក្រោយ​ កាលពី​សប្តាហ៍​មុន​។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​ វ័យ​ 34ឆ្នាំ​រូប​នេះ​ ហាក់​បាន​ធ្វើត្រាប់​តាម​គ្រូបង្វឹក​របស់​ក្រុម​ Atletico​ លោក​ Diego​ Simeone​ ដែល​បាន​បែរ​ទៅកាន់​អ្នកគាំទ្រ​ និង​បាន​យកដៃ​ក្តោប​ក្រលៀន​របស់​លោក​ ក្នុង​ពេល​ក្រុម​របស់​លោក​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ 2-០ កាលពី​ក្រុម​ទាំង​ 2 ប្រកួត​គ្នា​នៅ​ជើង​ទី1​។

    Ronaldo​ បាន​ធ្វើកាយវិការ​បែប​នោះ​ នៅពេល​ដែល​រូបគេ​បាន​បំពេញ​ការ​រកបាន​គ្រាប់​បាល់​ 3គ្រាប់​តែម្នាក់ឯង​ ក្នុង​ការប្រកួត​ជើង​ទី2​ ដែល​ធ្វើ​ឱ្យ​ក្រុម​ Juventus​ បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 3-០ ដើម្បី​ឈាន​ទៅ​វគ្គ​ 8ក្រុម​ចុងក្រោយ​ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ 2ជើង​ក្នុង​លទ្ធផល​ 3-2។

    គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​លោក​ Simeone​ ក៏បាន​រង​ការ​ពិន័យ​ជា​ទឹកប្រាក់​ 2ម៉ឺន​អឺ​រ៉ូ​ផង​ដែរ​ពី​ UEFA​ សម្រាប់​ការ​អបអរ​របស់​លោក​នៅពេល​នោះ​ ខណៈ​ដែល​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​មួយ​នេះ​ បាន​ដាក់​ពិន័យ​ដូចគ្នា​ក្នុងករណី​របស់​ Ronaldo​ ដែរ​។

    លោក​ Simeone​ បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា​៖ «រូបគេ​ប្រាកដជា​បានឃើញ​ពី​របៀប​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​កីឡដ្ឋាន​ Wanda​ Metropolitano​ ហើយ​មិន​ខុសពី​ខ្ញុំ​ឡើយ​ រូបគេ​បាន​ព្យាយាម​បង្ហាញ​ពី​ឥរិយាបថ​របស់​គេ​»។

    Ronaldo​ ដែល​បាន​វិល​ទៅ​ចូលរួម​ក្នុង​ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​វិញ​ ក្រោយពី​អវត្តមាន​ 9ខែ​ កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 24គ្រាប់​ឱ្យ​ក្រុម​ Juventus​ ចាប់តាំងពី​ផ្ទេរ​មក​ពី​ក្លិប​ Real​ Madrid​ សម្រាប់​តម្លៃ​ខ្លួន​ 100លាន​អឺ​រ៉ូ​ កាលពី​ឆ្នាំមុន​៕

  • ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​កីឡាការិនី​អាមេរិក​ ទាត់​កីឡាការិនី​កូរ៉េ​ខាងត្បូង​

    ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើឡើង​ ក្រោយ​កីឡាការិនី​អាមេរិក​ ទាត់​កីឡាការិនី​កូរ៉េ​ខាងត្បូង​

    អង្គភាព​គ្រប់គ្រង​កីឡា​ជិះ​ស្គី​នឹង​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទ​ប្រកាន់​ផ្សេង​ៗថា​ កីឡាការិនី​អាមេរិក​ Mariah​ Bell​ បាន​ធ្វើ​ឱ្យ​កីឡាការិនី​កូរ៉េ​ខាងត្បូង​ Lim​ Eun​-soo​ រង​របួស​ដោយចេតនា​ អំឡុង​ពេល​នៃ​ការ​កម្តៅ​សាច់ដុំ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក​នៅក្នុង​ប្រទេស​ជប៉ុន​។

    មន្ត្រី​កីឡា​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពួកគេ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​មួយ​ ក្រោយពី​ហេតុការណ៍​នេះ​កើតឡើង​ ខណៈ​ដែល​ភ្នាក់ងារ​ចាត់ការ​ទូទៅ​របស់​ Lim​ បាន​ចោទប្រកាន់​ថា​ Bell​ បាន​ទាត់​កីឡាការិនី​(Lim​)របស់​ពួកគេ​ ដែល​បណ្ដាល​ឱ្យ​នាង​ដាច់​រលាត់​ជើង​ ក្នុង​ពេល​កម្តៅ​សាច់ដុំ​សម្រាប់​កម្មវិធី​ប្រកួត​លើ​វិញ្ញាសា​នារី​ កាលពី​រាត្រី​ថ្ងៃពុធ​។

    មន្ត្រី​កីឡា​ទាំងនោះ​បាន​បដិសេធ​ក្នុង​ការ​បញ្ជាក់​ពី​សកម្មភាព​ក្នុងករណី​នោះ​ ស្រប​ពេល​ដែល​សហព័ន្ធ​កីឡា​ជិះ​ស្គី​អន្តរជាតិ​ហៅ​កាត់​ថា​ ISU​ អាច​នឹង​ចាត់វិធានការ​ ប៉ុន្តែ​បាន​ទទួលស្គាល់​ថា​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​បង្ហាញថា​ Bell​ មានបំណង​ធ្វើបែប​នោះ​។

    ក្នុង​ពេល​បន្ថែម​ថា​ ឪពុក​ម្តាយ​របស់​ Lim​ ក៏បាន​គិតថា​ ការ​ប៉ះទង្គិច​នេះ​គឺជា​រឿង​ចេតនា​ដែរ​នោះ​ មន្ត្រី​ម្នាក់​របស់​សហព័ន្ធ​កីឡា​ជិះ​ស្គី​របស់​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ថា​៖ «ក្នុង​ដំណាក់កាល​នេះ​ យើង​មិន​អាច​សរុប​បាន​ថា​ Bell​ បាន​បង្ក​ឱ្យ​ Lim​ មានរបួស​ដោយចេតនា​ឡើយ​ វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ប្រាប់​ដោយ​គ្រាន់តែ​មើលរូប​ភាព​វីដេអូ​លើ​ករណីនេះ​»។

    កីឡាការិនី​ Lim​ វ័យ​ 16ឆ្នាំ​ ដែល​កំពុងតែ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ជើងឯក​ជិះ​ស្គី​ពិភពលោក​ជា​លើក​ទី1​ របស់​នាង​បាន​រុំ​ជើងការ​ពារ​ នៅមុន​ពេល​រកបាន​ 72.91ពិន្ទុ​ ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ5​ ពីលើ​កីឡាការិនី​ Bell​៕