Category: សង្គម និងសេដ្ឋកិច្ច

  • ខានស្អែក​នេះ​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​

    ខានស្អែក​នេះ​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​

    ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​ ​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​រយៈពេល​ ​2ថ្ងៃ​ទៀត​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​ ​

    ​នៅ​ថ្ងៃទី​ ​31​ ​ខែមីនា​ ​ម្សិល​ម៉ិញ​នេះ​ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចុះ​ត្រួតពិនិត្យ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​ដើម្បី​ត្រៀម​សម្ពោធ​ដាក់​ដំណើរការ​នៅ​ថ្ងៃទី03​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​ខ្មែរ​អាច​ឆ្លងកាត់​មុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​ ​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ផ្តល់​ថវិកា​ប្រមាណ​ ​30លាន​ដុល្លារ​ ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ឡើងវិញ​ ​តែ​កម្ពុជា​ប្រើប្រាស់​អស់​ត្រឹមតែ​ជាង​ ​20លាន​ដុល្លារ​តែប៉ុណ្ណោះ​ ​ដោយ​លុយ​សល់​ទាំងអស់​នឹង​យក​ទៅ​រៀបចំ​សួន​ ​និង​សោភ័ណ្​ឌ​ភាព​ឱ្យ​កាន់តែ​ប្រសើរ​។​ ​ឯកឧត្តម​រំពឹង​ទុក​ថា​ ​ក្រោយពេល​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ប្រជាជន​អាច​បើកបរ​បាន​រហូតដល់​ទៅ​ ​4គន្លង​លើ​ស្ពាន​ទាំងសងខាង​ ​ហើយ​បាន​បែងចែក​ផ្លូវ​ម៉ូតូ​ ​និង​រថយន្ត​ដាច់ដោយឡែក​ ​ដែល​អាច​នឹង​កាត់បន្ថយ​ការ​កកស្ទះ​ ​ហើយ​ធ្វើ​ឱ្យ​ចរាចរណ៍​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពេល​បុណ្យទាន​ ​និង​ពេល​ធម្មតា​៕​ ​

  • តើ​ស្ត្រី​មានគភ៌​ធ្វើការ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​មាន​គ្រោះថ្នាក់​ដល់​កូន​ឬទេ​?

    តើ​ស្ត្រី​មានគភ៌​ធ្វើការ​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​មាន​គ្រោះថ្នាក់​ដល់​កូន​ឬទេ​?

    បច្ចុប្បន្ន​កុំព្យូទ័រ​មាន​តួនាទី​ជាមួយ​ជីវិត​របស់​មនុស្ស​ស្ទើរតែ​គ្រប់​ផ្នែក​ និង​ប្រាកដ​ណាស់​ស្ត្រី​មានគភ៌​ជាច្រើន​នាក់​ត្រូវ​ធ្វើការងារ​ដោយមាន​កុំព្យូទ័រ​ជា​ឧបករណ៍​ប្រើការ​ក្បែរ​កាយ​ និង​ត្រូវ​នៅជា​មួយ​វត្ថុ​មួយ​នេះ​ជាច្រើន​ម៉ោង​ជាប់​ៗគ្នា​ក្នុង​មួយថ្ងៃ​។

    ស្ត្រី​មានគភ៌​មួយចំនួន​ចាប់ផ្ដើម​នឹក​បារម្ភ​ក្នុងចិត្ត​ថា​ តើ​កុំព្យូទ័រ​ដែល​កំពុង​ប្រើការ​នេះ​នឹង​មានផល​អាក្រក់​អ្វី​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​ឬទេ​? ដែល​តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មក​ជា​យូរ​របស់​អ្នក​វិទ្យាសាស្ត្រ​ និង​គ្រូពេទ្យសម្ភព​មក​ពីគ្រប់ទិស​ទី​ក្នុង​ពិភពលោក​បាន​ផ្ដល់​នូវ​ចម្លើយ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ទាំងឡាយ​បាន​សប្បាយចិត្ត​ថា​ កុំព្យូទ័រ​មិន​មាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​កូនតូច​ក្នុង​ផ្ទៃ​ឡើយ​… តែ​ការ​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​រយៈពេល​យូរ​ទៅវិញ​ទេ​ដែល​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ ដែល​រឹតតែ​ត្រូវ​អង្គុយ​ធ្វើការ​យូរ​ប៉ុនណា​ ប្រព័ន្ធ​ឈាម​រត់​នឹង​ហូរ​បញ្ច្រាស់​ត្រឡប់​ឡើង​ទៅ​ផ្នែក​ខាងលើ​ ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​រាងកាយ​យឺតយ៉ាវ​ ដែល​អាច​ធ្វើ​ឱ្យ​ហើមជើង​ ងាយ​វិលមុខ​ ឆាប់​ហត់​ និង​ឈាម​ដែល​ហូរ​ត្រឡប់​ចូល​បេះដូង​ទៅ​ចិញ្ចឹម​កូនតូច​ក៏​នឹង​ថយ​ចុះ​។

    ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ត្រូវ​អង្គុយ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​គួរ​មើលថែ​ទាំ​ខ្លួនឯង​ដូចតទៅ​នេះ​…

    ការ​អង្គុយ​
    ស្ត្រី​មានគភ៌​គួរ​អង្គុយ​ឱ្យ​ត្រូវ​តាមវិធី​ ដោយ​ឥរិយាបទ​អង្គុយ​ដែល​ត្រឹមត្រូវ​បំផុត​ក៏​គឺ​ អង្គុយ​ចូល​ទៅ​ក្នុង​ឱ្យ​ពេញ​កៅអី​ និង​ខ្នង​ពឹង​នឹង​បង្អែក​កៅអី​ ចន្លោះ​រវាង​ភ្លៅ​ និង​កៅអី​គួរ​នៅសល់​ចន្លោះ​ប៉ុន​ម្រាមដៃ​អាច​ស៊ក​ចូល​ទៅ​បាន​ ដើម្បី​កាត់បន្ថយ​សង្កត់​ និង​ឱ្យ​ឈាម​ហូរ​វិល​បាន​ស្រួល​ឡើង​។ បើស្ត្រី​មានគភ៌​ស្ថិត​ក្នុង​អំឡុង​ត្រីមាស​ចុងក្រោយ​ ទំហំ​ក្បាលពោះ​ដែល​ធំ​ខ្លាំង​នោះ​នឹង​ធ្វើ​ឱ្យ​ផ្ទៃពោះ​ហុច​លយ​មក​ខាងមុខ​ ស្ត្រី​មានគភ៌​អាច​ប្រើ​ខ្នើយ​មក​ដាក់​កល់​ខ្នង​ ក៏អាច​ជួយ​កាត់បន្ថយ​ភាព​តឹង​របស់​សាច់ដុំ​បាន​ដែរ​។

    ថែទាំ​កែវភ្នែក​
    ស្ត្រី​មានគភ៌​គួរ​សម្រួល​រយៈ​ចម្ងាយ​ និង​កម្ពស់​របស់​អេក្រង់​កុំព្យូទ័រ​ឱ្យ​ស័ក្តិសម​ល្មម​នឹង​កម្រិត​កម្ពស់​ខ្សែភ្នែក​របស់​អ្នកផង​។ គួរ​ឱ្យ​អេក្រង់​កុំព្យូទ័រ​ស្ថិត​ក្នុង​កម្ពស់​ទាប​ជាង​កម្រិត​ខ្សែភ្នែក​ប្រមាណ​ជា​ 10​ – 20អង្សា​ សម្រួល​ភាព​ភ្លឺ​របស់​អេក្រង់​ឱ្យ​សម​ល្មម​ នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មិន​ឈឺភ្នែក​ អាន​អក្សរ​បាន​កាន់តែ​ងាយស្រួល​ឡើង​។ មិន​គួរ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ក្នុងរយៈពេល​យូរ​ និង​គួរ​សាកល្បង​សម្រាក​ខ្សែភ្នែក​ប្រមាណ​ជា​ 10នាទី​ក្នុងរយៈពេល​ 1ម៉ោង​នៃ​ការ​ធ្វើការ​ នឹង​កាត់បន្ថយ​អាការ​ឈឺ​កែវភ្នែក​របស់​ស្ត្រី​មានគភ៌​បាន​ច្រើន​។

    ដូច្នេះ​ស្ត្រី​មានគភ៌​ដែល​ត្រូវ​ធ្វើការ​នៅមុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ​នោះ​ កុំ​ភ្លេច​ផ្លាស់ប្ដូរ​ឥរិយាបថ​ឱ្យ​បាន​ញឹកញាប់​ កុំ​សម្លឹង​អេក្រង់​កុំព្យូទ័រ​យូរ​ៗពេក​ គួរ​ងាក​ ឬបែរ​ទៅ​មើល​អ្វី​ផ្សេង​ខ្លះ​ផង​ និង​មិន​គួរ​អង្គុយ​ក្នុង​ឥរិយាបថ​ដដែល​យូរ​ពេក​ឡើយ​ គួរ​ក្រោក​ដើរទៅ​នេះ​ទៅ​នោះ​ឱ្យ​យឺតសរសៃ​សរ​សូង​រៀងរាល់​ម៉ោង​ខ្លះ​ផង​ទើប​ជា​ការ​ប្រសើរ​បំផុត​៕

  • វីឡាដ៏ស្កឹមស្កៃរបស់នាយ ចឺម ជិតរួចរាល់ទាំងស្រុងហើយ

    វីឡាដ៏ស្កឹមស្កៃរបស់នាយ ចឺម ជិតរួចរាល់ទាំងស្រុងហើយ

    ប្រិយមិត្តស្គាល់ច្បាស់មកហើយនាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលមានមហាជនគាំទ្រច្រើន ហើយនាយបានផ្អាកពីកំប្លែងអស់រយៈកាលធំ ហើយងាកមកចាប់អាជីពតារាចម្រៀងជាប់ និងកើកលុយបានខ្លាំងជាងមុនគួរឱ្យកត់សម្គាល់។​ ដោយឡែកថ្មីៗនេះស្រាប់តែនាយ ចឺម បានបង្ហោះរូបភាពជាច្រើនគណនីអ៊ីនស្តារក្រាម ផ្លូវការរបស់នាយ ស្ដែងឱ្យយប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពផ្ទះវីឡាដ៏ធំស្ទើរតែមិនគួរឱ្យជឿ ខណៈលេចចេញរូបរាងបាន 95 ភាគរយហើយ។

    សូមរំឭកដែរថា វីឡាថ្មីប្រណីតនេះមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង។

    ចំពោះការងារសិល្បៈបច្ចុប្បន្ននេះ នាយ ចឺម បានចេញបទចម្រៀងប្រជាប្រិយ និងកន្ទ្រាក់អារម្មណ៍ត្រៀមសម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុន​នេះ ជាច្រើនបទផងដែរ ជាក់ស្ដែងដូចជាបទ « ទៅគេសុំទោស » កំពុងតែមានការផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

    ចង់ដឹងថា វីឡានាយចឺម ប្រណីត និងស្កឹមស្កៃប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

  • រកឃើញម្ចាស់មកុដ Miss Universe Cambodia 2019

    រកឃើញម្ចាស់មកុដ Miss Universe Cambodia 2019

    ពីតជាកក្រើកខ្លាំងមែនទែន ខណៈដែលកម្មវិធី Miss Universe Cambodia 2019 បានរកឃើញម្ចាស់មកុដតំណាងប្រទេសកម្ពុជាកាលពីយប់មិញនេះ ។ ជារៀងរាល់ឆ្នាំ កម្មវិធីលំដាប់អន្ដរជាតិមួយនេះ តែងតែប្រកាស និងស្វែងរកបេក្ខភាពស្រីៗដែលមានរូបសម្បតិ្តស្រស់ស្អាត ផ្គួបផ្សំនឹងចំណេះដឹង សមត្ថភាពដ៏ល្អរបស់ពួកគេ ដើម្បីធ្វើការគ្រងមកុដ បន្តទៅប្រកួតនៅក្នុងកម្មវិធីមួយនេះ ដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើន។

    យប់មិញនេះ ក្រោយពីបានធ្វើការឆ្លងកាត់ការប្រលងជម្រុះនៅក្នុងប្រទេសរួចមក ពេលនេះក៏រកឃើញម្ចាស់មកុដហើយ ដែលបានទៅលើ កញ្ញាសំណាង អេលីណា ដែលនឹងត្រូវទៅចូលរួមប្រកួត នៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។

    ដោយមើលឃើញពីសមត្ថភាពដ៏ល្អឥតទាស់ បូករួមនឹងសម្រស់ស្រស់ស្អាតបែបធម្មជាតិ ធ្វើឱ្យមហាជនជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ដែលនាងពិតជាសាកសមជាមួយនឹងម្ចាស់ម្កុជតែម្តង។ តាមរយៈដំណឹងដ៏ល្អមួយនេះ អ្នកគាំទ្រជាច្រើន ក៏បានធ្វើការចូលរួមអបអរសាទរដល់នាង ដែលទទួលបានជ័យលាភីបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានការជូនពរ ដល់បវរកញ្ញារូបនេះកាន់តែជោគជ័យនៅពេលឡើងឆាកអន្ដរជាតិថែមទៀតផងដែរ៕

    សូមទស្សនារូបភាពខាងក្រោមនេះ៖

  • Samsung​ ​ចេញ​ឆ្នាំង​សាក​ឥត​ខ្សែ​ ​ដែល​សាក​បាន​ទាំង​ ​Samsung​,​ ​iPhone​ ​និង​កាស​ ​AirPods​

    Samsung​ ​ចេញ​ឆ្នាំង​សាក​ឥត​ខ្សែ​ ​ដែល​សាក​បាន​ទាំង​ ​Samsung​,​ ​iPhone​ ​និង​កាស​ ​AirPods​

    ​បន្ទះ​សាក​ភ្លើង​ ​Wireless​ ​Charger​ ​Duo​ ​របស់​ក្រុមហ៊ុន​ ​Samsung​ ​ដែល​បាន​ប្រកាស​ចេញ​ដំបូង​ ​កាលពី​ជំនាន់​ ​Galaxy​ ​Note​ ​9​ ​អាច​គាំទ្រ​គ្រប់​ស្មា​ត​ហ្វូ​នដែ​លមា​នប​ង្កប់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​នៅ​ខាង​ខ្នង​ទាំងអស់​ ​មិនថា​តែ​ ​Samsung​,​ ​iPhone​ ​និង​កាស​ ​AirPods​ ​នោះ​ទេ​។​ ​

    ​ដំបូង​ឡើយ​កាលពី​ជំនាន់​កាលពី​ជំនាន់​ ​Galaxy​ ​Note​ ​9​ ​វា​មាន​មានតម្លៃ​ដល់ទៅ​ ​119ដុល្លារ​ ​តែម​ក​ដល់​ជំនាន់​ ​Galaxy​ ​S10​ ​វា​បាន​ធ្លាក់​ថ្លៃ​នៅ​ត្រឹមតែ​ ​64ដុល្លារ​ប៉ុណ្ណោះ​លើ​វិប​សាយ​ ​Amazon​។

    ​ចំពោះ​សមត្ថភាព​បន្ទះ​សាក​ភ្លើង​ ​Wireles​ ​នេះ​គឺ​ ​ជា​ប្រភេទ​បន្ទះ​សាក​ថ្ម​លឿន​(​Fast​ ​Charge​)​ ​ដែល​ចែកចាយ​ថាមពល​អគ្គិសនី​ ​2ក្នុង​បន្ទះ​តែមួយ​ ​ហើយ​ម្ខាង​មាន​ផ្ទុក​កម្លាំង​សាក​ ​12វ៉ាត់​(​w​)​ ​ឯ​ម្ខាងទៀត​ ​7.5វ៉ាត់​៕​

  • គ្រួសារតារាកម្ពុជាកាន់តែធ្វើឱ្យកក្រើកខណៈបង្ហាញឈុតបុរាណនិងឈុតធម្មជាតិយ៉ាងប្រណីត

    គ្រួសារតារាកម្ពុជាកាន់តែធ្វើឱ្យកក្រើកខណៈបង្ហាញឈុតបុរាណនិងឈុតធម្មជាតិយ៉ាងប្រណីត

    នៅក្នុងពិធីខួបប្រចាំឆ្នាំរបស់ទូរទស្សន៍អប្សរាកាលពីយប់ថ្ងៃទី៣០ មីនា គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងរូបសម្រស់ដ៍ស្រស់ផូរផង់របស់សមាជិកក្នុងពេលតារាទាំងនោះ គ្រងឈុតបុរាណ និង Fashion នៅលើវេទិកាដែលកុះករដោយភ្ញៀវកិត្តិយស និងតារាសិល្ប:។ ទាំងឈុតបុរាណ និងសម័យ សុទ្ធតែធ្វើឲ្យគ្រួសារតារាកម្ពុជា ដែលតំណាងដោយតារាទាំងនោះលេចធ្លោរ និងដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាគ្រប់គ្នា។

    វេទិកាជប់លៀង និងមានការប្រគំតន្ត្រីជាទ្រង់ទ្រាយធំនោះរួមមាន តារាល្បីៗយ៉ាងច្រើនកុះករចូលរួមទាំងការបង្ហាញវត្តមានជាភ្ញៀវកិត្តិយស និងច្រៀងរាំ។ យ៉ាងណាមិញ គេនៅតែកត់សម្គាល់ឃើញថា សកម្មភាពដើរម៉ូដដែលរៀបចំដោយគ្រួសារតារាកម្ពុជា នៅតែលេចធ្លោរខ្លាំងក្លារជាងគេ ក្នុងក្រសែភ្នែកអ្នកទស្សនា និងភ្ញៀវកិត្តិយសទាំងរាប់រយនាក់នារាត្រីនោះ។

    តារាៗ មិនថាគ្រងឈុតសម័យ Fashion និង ឈុតក្នុងសម័យបុរាណ គឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ទាំងលើឆាក និងក្រៅឆាក គួរឲ្យកត់សម្គាល់។ តារាដែលបានគ្រងឈុតចម្រុះសម័យកាលនៅក្នុងវេទិកានោះរួមមាន លោក រុន ណាកូ ម្ចាស់ពានឈុតបុរាណដៃគូរបស់កញ្ញា បេប៊ី កាលពីឆ្នាំមុន គ្រងឈុតព្រះបាទជ័យវរ្ម័នទី៧, អ្នកនាងចាន់ ផល្លារ អតីតពិធីការិនីប៉ុស្តិ៍លេខ៩ គ្រងឈុតព្រះនាងឥន្ទ្រទេវី, លោក ឆាលី និង តារាកូនកាត់លោក អេឡិក គ្រងឈុតសេនាក្នុងសម័យអង្គរ, លោក សន សុវណ្ណារ៉ា ពិធីករ គ្រងឈុតព្រះមហាក្សត្រក្នុងសម័យចតុមុខ, កញ្ញា កែ ច័ន្ទកេសី តារាបង្ហាញម៉ូដ គ្រងឈុតអគ្គមហេសីក្នុងសម័យចតុមុខ, លោក ឃីម រតន: តារាសម្ដែងដែលគេស្គាល់ភាគច្រើនជាតួបងធំ គ្រងឈុតសម័យឩដុង្គ, កញ្ញា ស្រីកា RA គ្រងឈុតសម័យឧដុង្គ, អ្នកនាង ឯក សុវណ្ណរ័ត្ន តារាសម្ដែង គ្រងឈុតអគ្គមហេសីសម័យឧដុង្គ, លោក សុវណ្ណ ដុល្លារ តារាចម្រៀង និងជាតារាសម្ដែង គ្រងឈុតមហាក្សត្រក្នុងសម័យឧដុង្គ។

    ដោយឡែកសម្រាប់តារាដែលគ្រងឈុតFashion និងសម័យទំនើបវិញរួមមាន កញ្ញា ភី សម័យ តារាសម្ដែងភេទទី៣ដែលសម្រស់នារីពិតខ្លះមិនដូរ បានគ្រងដោយរ៉ូបរំលេចដោយវល្លិ៍បង្ហាញពីធម្មជាតិ, កញ្ញា វ៉ាន់ លីលី តារាសម្ដែង គ្រង់ឈុតរំលេចដោយរុក្ខជាតិ បង្ហាញពីការស្រលាញ់ព្រៃឈើ, កញ្ញា ណាតាហ្សា តួឯកស្រីរឿង”កំណត់ហេតុនាងនាថ” គ្រងឈុតបង្ហាញពីបរិស្ថានបៃតង និងការស្រលាញ់ធម្មជាតិដូចគ្នា ខណ:ដែលកញ្ញា ភីយ៉ា តារាសម្ដែងកំពុងឡើងកូដ គ្រងឈុតផ្កាចម្រុះ បង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ ដែលឈុតFashion ទាំងនេះ កែច្នៃដោយបូរ៉ានិកកាត់ដេរ។ សម្រាប់បុរសសង្ហារ៤រូបដែលចូលរួមបង្ហាញឈុតសម័យលូយឆាយនារាត្រីនោះដែររួមមាន លោក ព្រហស្បតិ៍ថារ៉ូត តារាសម្ដែង, លោក ឯករាវ័ន្ត, លោក Peter Prince, និង ព័ន្ធរត្ននី។

    ចង់ដឹងថា តារាៗដែលបានគ្រងឈុតបុរាណ និងសម័យបែបFashion ទាំងនោះមានសម្រស់ស្រស់ស្អាតយ៉ាងណាតោះទស្សនារូបភាព៖

  • ចិន​ ​ប្រកាស​ត្រៀម​ចេញ​រថយន្ត​វ៉ែន​ម៉ាក​ ​Lexus​ ​នៅ​ខែក្រោយ​នេះ​

    ចិន​ ​ប្រកាស​ត្រៀម​ចេញ​រថយន្ត​វ៉ែន​ម៉ាក​ ​Lexus​ ​នៅ​ខែក្រោយ​នេះ​

    ​ក្រុមហ៊ុន​រថយន្ត​ ​Lexus​ ​បាន​ប្រកាស​ថា​នឹង​ចេញ​រថ​យន្ត​ម៉ូ​ឌែល​ថ្មី​នា​ខែក្រោយ​នេះ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ ​Shanghai​ ​Motor​ ​Show​ ​ឆ្នាំ2019​ ​ហើយ​គេហទំព័រ​ព័ត៌មាន​រថយន្ត​ ​Lexus​ ​Enthusiast​ ​បង្ហាញ​ជំនឿ​ជាក់​ថា​រថយន្ត​ចេញ​ថ្មីនេះ​អាច​ជា​ប្រភេទ​រថយន្ត​ ​Minivan​។​

    ​មានហេតុ​ផល​ជាច្រើន​ដែល​នាំ​ឱ្យ​គេហទំព័រ​ខាងលើ​ជឿជាក់​ថា​រថយន្ត​ ​Lexus​ ​ម៉ូ​ឌែល​ថ្មី​ជា​ប្រភេទ​រថយន្ត​ ​Minivan​។​ ​ហេតុផល​ដំបូង​គឺ​ ​មានតែ​ក្រុមហ៊ុន​ ​Lexus​ ​ប្រទេស​ចិន​ ​និង​ ​Lexus​ ​នៃ​កោះ​តៃវ៉ាន់​តែប៉ុណ្ណោះ​ ​ដែល​ប្រកាស​ពី​ការ​បញ្ចេញ​រថ​យន្ត​ម៉ូ​ឌែល​ថ្មីនេះ​ ​ខណៈ​ពេល​ដែល​រថយន្ត​ប្រភេទ​ ​Minivan​ ​កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅ​ប្រទេស​ចិន​ ​រួម​ទាំង​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។​

    ​ហេតុផល​មួយទៀត​គឺ​ ​ការប្រកាស​របស់​ ​Lexus​ ​នៃ​កោះ​តៃវ៉ាន់​ ​មាន​អម​ដោយ​ពាក្យ​ថា​ ​”​The​ ​Luxury​ ​of​ ​Space​”​ ​ដែល​ពាក្យ​ ​”​Space​”​ ​ប្រហែលជា​ចង់​សំដៅលើ​រថយន្ត​ដែល​មាន​ទំហំ​ធំ​ទូលាយ​ ​ស៊ីគ្នា​នឹង​រថយន្ត​ ​Minivan​ ​ផ្ទាល់​តែម្ដង​។​

    ​គេហទំព័រ​រថយន្ត​ ​Lexus​ ​Enthusiast​ ​ក៏បាន​រំឭក​ថា​ ​Lexus​ ​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​លើ​ម៉ូ​ឌែល​ ​LM​ ​350​ ​និង​ ​LM​ ​300h​ ​កាលពី​ឆ្នាំមុន​ ​ហើយ​ពាក្យ​ពេញ​នៃ​ពាក្យ​ ​LM​ ​នេះ​អាច​ជា​ ​”​Lexus​ ​Minivan​”​ ​ឬ​ ​”​Luxury​ ​Minivan​”​ ​ក៏​ថា​បាន​៕​

  • កាន់តែ​កក្រើក​ទៀតហើយ​ កំពូល​តារា​សិល្បៈ​ល្បី​ៗប៉ះ​គ្នា​នៅ​សង្ក្រាន្ដ​វិទ្យាល័យ​ព្រែកឯង​

    កាន់តែ​កក្រើក​ទៀតហើយ​ កំពូល​តារា​សិល្បៈ​ល្បី​ៗប៉ះ​គ្នា​នៅ​សង្ក្រាន្ដ​វិទ្យាល័យ​ព្រែកឯង​

    ដើម្បី​អបអរ​សារ​ទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំកុរ​ឯកស័ក​ដែល​កាន់តែ​ខិត​ជិត​មកដល់​យើង​សង្កេតឃើញ​ថា​បណ្តា​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​ព្រមទាំង​ស្ថាប័ន​ផ្សេង​បាន​រៀបចំផែនការ​ជាបន្តបន្ទាប់​ទាក់ទិន​និង​សង្រ្កាន្ត​។មិន​ខុសពី​គេ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៃ​វិទ្យាល័យ​ព្រែកឯង​និង​បុគ្គលិក​ក្រោម​ឱវា​ទក៍​បាន​ប្រកាស​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​ផង​ដែរ​ដោយ​នោះ​ជា​ការ​ចូលខ្លួន​លើក​ទី១ពុំ​ធ្លាប់​មាន​ឡើយ​ទើប​កាន់តែ​ពិសេស​សម្រាប់​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​អាជ្ញាធរ​នៅ​តំបន់​នោះ​។

    រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយដែល​គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រែកឯង​ព្រមទាំង​អតីត​សិស្ស​វិទ្យាល័យ​និង​សិស្ស​កំពុង​សិក្សា​បាន​រួបរួម​គ្នា​រៀបចំ​ប្លង់​នៃ​កន្លែង​ទីតាំង​កម្មវិធី​ក្នុង​បរិ​វេ​នវិទ្យាល័យឲ​មាន​សោភ័ណភាព​។ទោះបី​មាន​ភាព​ហត់នឿយ​បែប​ណា​ក៍​មិន​គិតជា​គំ​នៀ​បធំ​អ្វី​ឡើយ​។នោះ​ជា​លើក​ទី១បំផុត​ដែល​វិទ្យាល័យ​ព្រែកឯង​បា​នប្រារព្ឋ​ធ្វើឡើង​ក្នុង​ន័យ​ចូលរួម​ថែរក្សា​ប្រពៃណី​ជាតិខ្មែរ​ពិសេស​បុណ្យជាតិ​ដែល​មាន​លក្ខណៈ​ធំ​ក្នុងចំណោម​បុ​ណ្យ​ធំៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

    តាម​គម្រោងការ​រៀបចំ​នោះ​ឃើញ​មាន​យក​មក​នូវ​ទម្រង់​ល្បែង​របាំ​កេរ្តី៍​ពី​ដូនតា​មក​សម្តែង​ព្រមទាំង​មាន​វត្តមាន​តារា​ប្រុសស្រី​ល្បីឈ្មោះ​ទាំង​ចម្រៀង​សម្តែង​កំប្លែង​ផ្តុំគ្នា​ឡើង​ឆាក​សម្តែង​ចែករំលែក​ភាព​សប្បាយរីករាយ​ទទួល​អំណរ​ឆ្នាំ​ថ្មី​ដែល​ខិតចូល​មក​ដល់​ឆាប់​ៗខាងមុខ​។

    កម្មវិធី​ទាំងមូល​រៀបចំ​រំលេច​ឡើង​នៅ​ថ្ងៃទី៤​ មេសា​ ឆ្នាំ២០១៩វត្តមាន​តារា​ចូលរួម​មាន​៖

    ១.លោក​ពៅ​ សូ​រ៉ែ​ន ហៅ​ ម៉ា​ដូ​ណា​(តារា​កំប្លែង​និង​ចម្រៀង​)

    ២.លោក​ណុប​ ហេង​ទ្រី​ ​

    ៣.កញ្ញា​បេ​ប៊ី​

    ៤.កញ្ញា​ឆោម​ ច័ន្ទ​នេត​ ហៅ​ ស៊ូ​ ដា​ណេ​(តារាចម្រៀង​)

    ៥.អ្នក​នាង​ឆ័យ​លី​ ដា​ឡែន​ (តារាចម្រៀង​)

    ៦.អ្នកនាង​កែវ​ បូរ៉ា​ (តារាចម្រៀង​)

    ៧.លោក​ អ៊ឹម​ ជីវ៉ា​ (ពិធីករ​និង​សម្តែង​)

    ៨.លោក​គន់​ រៀម​រតនៈ​ (តារា​សម្តែង​)

    ៩.កញ្ញា​ហេង​ ស្រីពេជ្រ​ (តារា​សម្តែង​)

    ១០​ លោក​យូ​ឌីស្កូ​ តារា​សម្តែង​និង​ចម្រៀង​

    ១១កញ្ញាឯក​ សុ​វណ្ណា​រត្ន័​ (តារា​សម្តែង​)

    ១២លោ​កស៊ឹម​ សុវណ្ណ​ដូ​ឡា​ (តារា​សម្តែង​និង​ចម្រៀង​ ​

    ១៣​ លោក​ ស៊ី​ម ស៊ី​ណាត​ (តារាចម្រៀង​) ​

    ១៤​ លោក​ ម៉ែ​ន អម្រុ​ងរ​ត្ន័​ (តារា​សម្តែង​)

    ១៥​ លោក​ យន​ សុ​ភ័ក្រ (តារា​សំដែង​ និង​ចំរៀង​)

    ១៦​ កញ្ញា​ ម៉ា​រ៉ា​ ស្ទី​ណា​ (អតីត​បេក្ខនារីThe​ Voice​ Kid​ រដូវ​កាល​ទី1​)

    ១៧​ លោក​ ជ័យ​ សុ​វ៉ា​ត តារាចម្រៀង​សាន់​ដេរ​

    ១៨​ កញ្ញា​ ចែម​ ស្រី​លក្ខណ៍​ តារាចម្រៀង​

    ១៩​ លោក​ អ៊ុង​ សុ​វណ្ណ​រិទ្ឋ​ តារាចម្រៀង​

    ២០​ ​លោក​ជួន​ អមរិទ្ឋ​ តារាចម្រៀង​

    ២១​ លោ​កយ៉េប​ រ៉ូ​ហ្វា​ត ​២២​ លោក​ឡោ​ សុ​វណ្ណ​រត្ន័​ ហៅJonh​(តារា​សម្តែង​និង​ដើរ​ម៉ូដ​)

    ២៣​ លោកKey​ Mo​ (តារា​សម្តែង​និង​តន្ត្រីករ​)

    ២៤​ លោក​សន​ សុវណ្ណារ៉ា​ (ពិធីករ​)

    ២៥​ លោ​កខែម​ ច័ន្ទ​តូ​ណា​ (Peter​ Prince​)

    ២៦​ អ្នកនាង​ នី​ ម៉ាលី​ណា​ (តារា​សម្តែង​)

  • ទម្ងន់​ខ្លួន​ទារក​ក្នុង​គភ៌​ក្នុង​ត្រីមាស​នី​មួយ​ៗដែល​ម្ដាយ​គួរ​ដឹង​…

    ទម្ងន់​ខ្លួន​ទារក​ក្នុង​គភ៌​ក្នុង​ត្រីមាស​នី​មួយ​ៗដែល​ម្ដាយ​គួរ​ដឹង​…

    ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​ម្ដាយ​ នឹង​បញ្ជាក់​ប្រាប់​ថា​ តើ​កូន​នៅក្នុង​ផ្ទៃ​ម្ដាយ​នោះ​បរិបូរ​ឥត​ខ្ចោះ​ប៉ុនណា​? និង​គួរ​បន្ថែម​ការ​បំប៉ន​គភ៌​យ៉ាងណា​ដើម្បី​ឱ្យ​ទារក​ក្នុង​គភ៌​មាន​ទម្ងន់​ខ្លួន​ដែល​ល្អ​បរិបូរ​ត្រូវ​តាម​ក្បួន​។ ដូច្នេះ​ទើប​រឿង​ទម្ងន់​ខ្លួន​របស់​ទារក​ក្នុង​គភ៌​ គឺជា​រឿង​សំខាន់​មួយ​ដែល​ស្ត្រី​មានគភ៌​ទាំងឡាយ​គួរតែ​ជ្រាប​…។

    ត្រីមាស​ដំបូង
    ​ចាប់ផ្ដើម​តាំងពី​ 8សប្ដាហ៍​ – 12សប្ដាហ៍​ ទម្ងន់​ខ្លួន​ទារក​នឹង​ស្ថិត​ក្នុង​ទម្ងន់​ប្រមាណ​ជា​ 1 – 15ក្រាម​ហើយ​ទម្ងន់​របស់​ទារក​នឹង​ចាប់ផ្ដើម​កើនឡើង​ជា​រឿយ​ៗរហូតដល់​សប្ដាហ៍​ទី16​។

    ត្រីមាស​ទី2​
    ចាប់ពី​អំឡុង​សប្ដាហ៍​ទី17​ – 20​ ទម្ងន់​របស់​ទារក​នឹង​កើន​ឡើង​ម្ដង​ៗ 50ក្រាម​ និង​នៅពេល​ចប់​ត្រីមាស​នេះ​ ទារក​នឹង​មាន​ទម្ងន់​ប្រមាណ​ជា​ 600ក្រាម​។

    ត្រីមាស​ទី3​
    ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​ការ​តាំង​គភ៌​នេះ​ ទម្ងន់​ខ្លួន​របស់​ទារក​នឹង​ចាប់ផ្ដើម​កើនឡើង​ច្រើន​គឺ​ 6ដង​ពី​ត្រីមាស​ទី2​ ដោយ​ទម្ងន់​ខ្លួន​របស់​ទារក​នឹង​កើនឡើង​ក្នុង​មួយ​សប្ដាហ៍​ 200ក្រាម​ និង​កើនឡើង​ជា​រឿយ​ៗរហូតដល់​ប្រមាណ​ជា​ 3,400​ – 3,700ក្រាម​ នៅពេល​គ្រប់​កំណត់​ប្រសូត​។

    ទម្ងន់​ខ្លួន​ទារក​ច្រើន​ ឬតិច​ជ្រុល​ពេក​ អាច​បញ្ជាក់​ប្រាប់​ពី​ភាព​ខុសប្រក្រតី​របស់​ទារក​បាន​ដូច​ខាងក្រោម​នេះ​៖
    ទម្ងន់​ខ្លួន​របស់​ទារក​តិច​ជ្រុល​ពេក​
    អាច​បណ្ដាលមកពី​ភាព​ខុសប្រក្រតី​របស់​ក្រូម៉ូ​ហ្សូម​ ឬទងសុក​មាន​បញ្ហា​ ឬអាច​កើត​ពី​ទារក​ខ្លួនឯង​ អាច​ធ្វើ​ឱ្យ​ការ​បញ្ជូន​អុក​ស៊ី​ហែ្ស៊ន​ឬសារ​ធាតុ​អាហារ​ទៅ​ឱ្យ​ទារក​ខុសប្រក្រតី​ ធ្វើ​ឱ្យ​ទារក​បាន​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​នឹង​តម្រូវការ​ ជាហេតុ​បណ្ដាល​ឱ្យ​ទារក​មាន​ទំហំ​ខ្លួន​តូច​ ទម្ងន់​តិច​ ដែល​ចំណុច​នេះ​បើ​មិនបាន​ទទួលការ​រក្សា​ព្យាបាល​យ៉ាង​ត្រូវ​វិធី​ទេ​នោះ​ អាច​ធ្វើ​ឱ្យ​ទារក​ស្លាប់​បាត់បង់ជីវិត​បានតែ​បើ​បណ្ដាល​ពី​ខ្លួន​អ្នកម្ដាយ​វិញ​ អាច​ដោយសារតែ​អ្នកម្ដាយ​មាន​អាការ​គភ៌​មាន​ជាតិពុល​ លើសឈាម​ ឬទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់​ ជាពិសេស​ប្រូ​តេ​អុីន​។

    ទារក​មាន​ទម្ងន់​ខ្លួន​ច្រើនជ្រុល​ពេក
    ​បញ្ហា​ច្រើនតែ​បណ្ដាលមកពី​ការដែល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើនជ្រុល​ពេក​ ធ្វើ​ឱ្យ​កូន​ក្នុង​គភ៌​មាន​ទម្ងន់​ខ្លួន​ច្រើន​ ហើយ​ស្ត្រី​មានគភ៌​ថែមទាំង​ប្រថុយប្រថាន​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​ខណៈ​ពេល​តាំង​គភ៌​ទៀតផង​។ ក្រៅពី​នេះ​ពេល​ដល់​វេលា​ប្រសូត​អាច​ធ្វើ​ឱ្យ​ពិបាក​ប្រសូត​ អាច​នឹង​ត្រូវ​ប្រើ​ឧបករណ៍​ខាង​វេជ្ជសាស្ត្រ​ជួយ​សម្រាល​ ឬបើ​ទារក​មានខ្លួន​ធំ​ជ្រុល​ពេក​អាច​នឹង​ធ្វើ​ឱ្យ​ស្បូន​រហែក​ ឬអាច​ត្រូវ​ធ្វើការ​វះកាត់​សម្រាល​បុត្រ​។ ក្មេង​ដែល​កើតមក​មាន​ទម្ងន់​ខ្លួន​ច្រើន​តាំងពី​ពេល​ប្រសូត​នឹង​មានឱកាស​កើតរោគ​ធាត់​នា​ពេល​អនាគត​បាន​ ព្រោះ​កោសិកា​ខ្លាញ់​ក្នុង​រាងកាយ​មាន​ខ្នាត​ធំ​តាំងពី​ពេល​ប្រសូត​ដំបូង​ហ្នឹងឯង​៕

  • Sterling​ អំពាវនាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន​ ក្រោយ​មានការ​រើសអើង​ក្នុង​ពេល​អង់គ្លេស​ផ្តួល​ម៉ុង​តេ​ណេហ្គ្រោ​

    Sterling​ អំពាវនាវ​ឱ្យ​ព្យួរ​កីឡដ្ឋាន​ ក្រោយ​មានការ​រើសអើង​ក្នុង​ពេល​អង់គ្លេស​ផ្តួល​ម៉ុង​តេ​ណេហ្គ្រោ​

    ខ្សែប្រយុទ្ធ​ Raheem​ Sterling​ ជឿជាក់​ថា​ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា​ UEFA​ គួរតែ​ដាក់ទណ្ឌកម្ម​លើ​ការ​ច្រៀង​ចម្រៀង​បែប​រើសអើង​ទៅកាន់​កីឡាករ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស​ ក្នុង​ពេល​ក្រុម​របស់​ពួកគេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 5-1 កាលពី​ថ្ងៃ​ចន្ទ​ លើ​ក្រុមជម្រើសជាតិ​ម៉ុង​តេ​ណេហ្គ្រោ​ក្នុង​ទីក្រុង​ Podgorica​ តាមរយៈ​ការ​បិទ​កីឡដ្ឋាន​នៅ​ទីក្រុង​ Podgorica​។

    តារា​ឆ្នើម​របស់​ក្លិប​ Manchester​ City​ រូប​នេះ​បាន​អបអរ​ការ​រកបាន​គ្រាប់​បាល់​ទី5​ របស់​គេ​តាមរយៈ​ការ​លើកដៃ​បាំង​ត្រចៀក​របស់​គេ​ទៅកាន់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​នៅ​រាត្រី​មួយ​ដែល​នៅពេល​នោះ​ការ​ដណ្តើម​បាន​ជ័យជម្នះ​មួយផ្សេងទៀត​ក្នុង​យុទ្ធនាការ​ជម្រុះ​ Euro​ ឆ្នាំ2020​ របស់​ក្រុម​អង់គ្លេស​ត្រូវ​បាន​បាំងបិទ​ដោយ​ការរើសអើង​។

    Sterling​ បាន​ប្រាប់​ទូរទស្សន៍​ Sky​ Sports​ ថា​៖ «ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ឱ្យ​ពួកគេ​ឃើញថា​ អ្នក​ត្រូវការ​លទ្ធផល​ល្អ​ប្រសើរ​ជាង​នេះ​ក្នុង​ការ​ធ្វើ​ឱ្យ​យើង​ខកចិត្ត​ និង​បញ្ឈប់​យើង​បាន​។ ពេលនេះ​ឆ្នាំ2019ហើយ​ ខ្ញុំ​នៅតែ​រក្សា​ការ​និយាយ​បែបនេះ​។ វា​ជា​រឿង​អាម៉ាស់​មួយ​ក្នុង​ការ​ឃើញ​សកម្មភាព​បែបនេះ​បន្ត​កើតឡើង​ ហើយ​យើង​ត្រឹមតែ​អាច​ដឹងពី​ស្ថានភាព​នេះ​»។

    ស្រប​ពេល​ជាមួយគ្នា​នេះ​ Gareth​ Southgate​ អ្នកចាត់ការ​ទូទៅ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស​ បាន​និយាយ​ថា​ លោក​បានឮ​ការ​ស្រែកច្រៀង​ការរើសអើង​ជាតិសាសន៍​ ដោយមាន​បំណង​ទៅលើ​ Danny​ Rose​។

    លោក​ Southgate​ បានឱ្យ​ដឹង​ថា​៖ «ខ្ញុំ​ពិតជា​បានឮ​ពី​ការរើសអើង​ទៅលើ​ Danny​ Rose​ នៅពេល​ដែល​រូបគេ​បាន​រង​ពិន័យ​កាត​លឿង​ក្នុង​ពេល​ជិត​បញ្ចប់​ការប្រកួត​។ វា​ពិតជា​គ្មាន​ការសង្ស័យ​ក្នុងចិត្ត​ខ្ញុំ​ឡើយ​ដែល​បញ្ហា​នោះ​បាន​កើតឡើង​។ យើង​នឹង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ បញ្ហា​នោះ​នឹង​ត្រូវ​រាយការណ៍​ទៅកាន់​ UEFA​ ដោយសារតែ​វា​មិន​អាច​ទទួលយក​បាន​ឡើយ​»។

    បច្ចុប្បន្ន​ ក្រុមជម្រើសជាតិ​អង់គ្លេស​ បាន​ឈរ​យ៉ាង​រឹងមាំ​នៅ​លើកំពូល​តារាង​នៃ​ពូលA​ ដោយមាន​ 06ពិន្ទុ​ និង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី10គ្រាប់​ពី​ការប្រកួត​បើកឆាក​ 2លើកដំបូង​របស់​ពួកគេ​៕