Category: សង្គម និងសេដ្ឋកិច្ច

  • ខ្លាំង​! ​Honor​ 10i​ ត្រៀម​លក់​នៅ​ចិន​ ៖ RAM​ 6GB​ កាមេរ៉ា​ក្រោយ​ 3គ្រាប់​

    ខ្លាំង​! ​Honor​ 10i​ ត្រៀម​លក់​នៅ​ចិន​ ៖ RAM​ 6GB​ កាមេរ៉ា​ក្រោយ​ 3គ្រាប់​

    បន្ទាប់ពី​មានដំណឹង​លេចឮ​ថា​ ស្មា​តហ្វូ​ន Honor​ 10i​ លក់​នៅ​ប្រទេស​រុស្ស៊ី​មាន​ RAM​ 4GBរួចមក​ ថ្មី​ៗនេះ​នៅ​ឯទីផ្សារ​ប្រទេស​ចិន​ គេ​រំពឹង​ថា​នឹង​មានការ​បញ្ចេញ​លក់​ស្មា​តហ្វូ​ននេះ​ក្នុង​ជម្រើស​ RAM​ 6GB​ លេខ​ម៉ូដែល​ HRY​-TL00T​ និង​ HRY​-AL00Ta​ ដែល​មានតម្លៃ​ខ្ទង់​ 300ដុល្លារ​។

    ខាងក្រោម​នេះ​ជា​លក្ខណ​សម្បត្តិ​របស់​ Honor​ 10i​ ៖

    មាន​ជម្រើស​ RAM​ 4GB​ ​ និង​ 6GB​ មេ​ម៉ូ​រី​ 64GB​ និង​ 128GB​ ​

    កាមេរ៉ា​មុខ​ 32MP​ ឯកា​មេ​រ៉ា​ក្រោយ​ 24MP​(F/1.8​) + 8MP​ ប្រភេទ​ Ultra​ wide​ angle​ F/2.4​+ 2MP​ ប្រភេទ​ Depth​។ កាមេរ៉ា​ទាំង​ 3 គ្រាប់​នេះ​អាច​ថត​វីដេអូ​បាន​ 1080p​។ ​

    បំពាក់​បន្ទះ​ឈីប​ Kirin​ 710​ Octa​-core​ ល្បឿន​ 2.2Ghz​

    មាន​ថាមពល​ថ្ម​ 3320mAh​ ​

    មាន​ 3ពណ៌​គឺ​ ខៀវ​ ក្រហម​ និង​ខ្មៅ​

    និង​មា​នក​ន្លែងស្គែ​នក្រ​យៅ​ដៃ​លឿន​ផ្នែក​ខាងក្រោយ​៕

  • ក្រុមហ៊ុន​បច្ចេកវិទ្យា​ក៏​រងគ្រោះ​ព្រោះ​ថ្ងៃ​ April​ Fool’s​ Day​ ដែរ​ ​

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ក៏​រងគ្រោះ​ព្រោះ​ថ្ងៃ​ April​ Fool’s​ Day​ ដែរ​ ​

    នៅ​ថ្ងៃទី1​ ខែមេសា​ ជា​រៀងរាល់​ឆ្នាំ​ នៅ​ប៉ែក​អឺរ៉ុប​ត្រូវ​បាន​គេដាក់​ឈ្មោះថា​ ជា​ថ្ងៃ​កុហក​(April’s​ Fool​ Day​) ដែល​មានកំណើត​ឡើង​ពី​ប្រទេស​បារាំង​ តាំងពី​សតវត្សរ៍​ទី15​ អំឡុង​ឆ្នាំ1583​ ប៉ុន្តែ​ទើបតែ​ល្បីល្បាញ​នៅ​អំឡុង​ឆ្នាំ1962​ និង​បន្ត​រាលដាល​ទៅ​គ្រប់​ប្រទេស​ និង​ជាពិសេស​បាន​ឆ្លង​ចូល​មក​ក្នុង​ទ្វីបអាស៊ី​ផង​ដែរ​។

    នៅ​ឆ្នាំ2019​ ថ្ងៃ​កុហក​នេះ​ក៏​មិន​ខុសគ្នា​ពី​ឆ្នាំ​កន្លង​ៗទៅ​ដែរ​ ពោល​គឺ​នៅតែ​រក្សា​របៀប​នៃ​ការ​ប្រារព្ធ​ដដែល​ ដោយ​បាន​បន្ត​កុហក​តៗ​គ្នា​ រហូតដល់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​នៅ​លើ​ពិភពលោក​ក៏បាន​ចូលរួម​ផង​ដែរ​។

    ខាងក្រោម​នេះ​ គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​បាន​បង្ហាញ​ផលិតផល​របស់​ខ្លួន​ ក្នុង​ថ្ងៃ​កុហក​នោះ​ ដែល​មាន​ទាំង​រឿង​ល្អ​ និង​មិនល្អ​ ដែល​ផលិតផល​ខ្លះ​ មិន​គួរ​មាន​សោះ​ តែ​ក៏​ក្រុមហ៊ុន​ប្រកាស​ដែរ​ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ដែល​មិនបាន​ដឹង​អ្វី​នោះ​ បាន​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​៖

    #ផ្នែក​ល្អ​ ​

    **1) Google​ Tulip​**

    **2) Shutterstock​ stock​ IRL​**

    **3) Spotify​ Discocover​ Weekly​**

    **4) Duolingo​ Push​**

    **5) Google​ Maps​ Snake​**

    **6) ProductHunt​ IPO​**

    **7) Waymo​ Pet​**

    #ផ្នែក​មិនល្អ​

    **8) Adobe​ Capture​**

    **9) General​ Cat​-A-List​**

    **10​) Google​ Files​ Screen​ Cleaner​:**

    **11​) NVIDIA​ GeForce​ RTX​ R.O.N​.**

    **12​) 1Password​**

    **13​) OnePlus​ Warp​ Car​**

    **14​) Razr​ Ping​**

    **15​) Roblox​ Console​**

    **16​) Roku​ PressPaws​ Remote​**

    **17​) SodaStreamME​**

    **18​)Stack​ Overflow​**

    **19​)Tinder​ Height​ Verification​ Badge​**

    **20​)T-Mobile​ Phone​ BoothE​**

    ក្រៅពីនោះ​ នៅ​មានរឿង​រ៉ាវ​ជាច្រើន​ទៀត​ ដែល​ត្រូវ​បាន​គេ​កុហក​នៅ​ថ្ងៃ​ April’s​ Fool​ Day​ ដែល​រួម​ទាំង​បុគ្គល​ជំនាញ​បច្ចេក​វិទ្យា​ល្បី​ៗជាច្រើន​នាក់​ទៀតផង​៕

  • តារា​ស្រី​ បៃ​ ហ្វឺ​ន បង្ហាញ​មុខនៅ​កម្ពុជា​ជាលើកដំបូង​

    តារា​ស្រី​ បៃ​ ហ្វឺ​ន បង្ហាញ​មុខនៅ​កម្ពុជា​ជាលើកដំបូង​

    កញ្ញា​ បៃ​ ហ្វឺ​ន បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ហើយ​ ក៏ដូចជា​ត្រៀមខ្លួន​ជួប​ជាមួយ​កញ្ញា​និង​អ្នកដឹកនាំ​រឿង​ទាំងអស់គ្នា​នៅរសៀល​ថ្ងៃនេះ​។

    សូមជម្រាប​ថា​ កម្ម​វី​ធី​ Fan​ Meeting​ របស់​ រឿង​ Friend​ Zone​ នៅ​ផ្សារ​ទំនើប​ Sovanna​ ជាន់ទី៤​ ដើម្បី​ប្រកាស​ពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ល្បីល្បាញ​រឿង​”Friend​ Zone​”នៅក្នុង​ថ្ងៃ​នោះ​ ចាប់ពី​វេលា​ម៉ោង​ 11​:40​ រសៀល​តទៅ​ ដើម្បី​ឱ្យភ្ញៀវ​កិត្តិយស​ និង​តា​រាៗ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យបាន​ទស្សនា​។ ពិធី​នោះ​ត្រូវ​បាន​ប្រកាស​ថា​ មាន​កា​រអញ្ជើញ​ចូលរួម​ពី​កញ្ញា​ Baifern​ ដែល​ជា​តួឯកស្រី​ក្នុង​រឿង ​”Friend​ Zone​” និង​អ្នកដឹកនាំ​រឿង​តែម្ដង​ ដែល​ធ្វើអោយ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា​ វត្តមាន​របស់​អ្នក​ទាំងពីរ​ពិតជា​កក្រើក​អ្នកគាំទ្រ​ដែល​ជា​ហ្វេ​នៗ​មិន​តិច​នោះ​ទេ​។

    គាប់​ជួនជា​ភាពយន្ត​នេះ​ល្បីល្បាញ​ខ្លាំងក្លា​មុន​មកដល់​កម្ពុជា​ផង​ គឺ​រឹតតែ​ធ្វើអោយ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​មាន​អ្នក​ទៅ​គាំទ្រ​និង​ចង់​ថតរូប​ជាមួយ​តួអង្គ​សំខាន់​រូប​នេះ​។ លើ​ផេ​ករបស់​ រោងភាពយន្ត​ Prime​ Cineplex​ បាន​ប្រកាស​ថា​ខ្លួន​នឹង​រៀបចំ​ពិធី​ទទួល​តារា​ស្រី​រូប​នេះ​ ក៍​ដូចជា​ដើម្បី​បើក​សម្ពោធ​ភាពយន្ត​រឿង​”Friend​ Zone​” នេះ​អោយ​ធំដុំ​ផង​ ដោយ​ក្នុង​ពិធី​នោះ​ផលិតករ​ និង​តារា​ខ្មែរ​ច្រើន​នាក់​ ក៍​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​។

    គួ​រប​ញ្ជាក់ដែរ​ថា​ រោងភាពយន្ត​ Prime​ Ceneplix​ ​ មាន​ពីរ​សាខា​រួចមក​ហើយ​ គឺ​នៅ​ផ្សារ​សុវណ្ណា​ជាន់ទី៤​ និង​នៅ​បុរី​វិមាន​ភ្នំពេញ​ផ្លូវ​ជា​សុ​ផា​រា​ជាន់ទី៣​។ រោងភាពយន្ត​នេះ​ នឹង​បើក​សាខា​ទី៣ថ្មី​មួយទៀត​នៅ​ចោមចៅ​ ទើប​កម្មវិធី​សម្ពោធ​ភាពយន្ត​រឿង​”Friend​ Zone​” ដោយ​បាន​ទាំង​អញ្ជើញ​តួសម្ដែង​ និង​ផលិតករ​ អោយ​មក​ចូលរួម​ ក៍​ជា​ការពង្រីក​រោងភាពយន្ត​ទាំងមូល​ អោយ​កាន់តែ​មានការ​ទទួលស្គាល់​។

  • ដឹងតែរាំ​ផ្អើល​ភូមិ​ហ្មង​..! បទ​«ស្អា​តចឹង​ធ្វើ​ងាប់​»របស់​ផុន​ ផា​និ​តនិង​ថៅកែ​ស្រី​

    ដឹងតែរាំ​ផ្អើល​ភូមិ​ហ្មង​..! បទ​«ស្អា​តចឹង​ធ្វើ​ងាប់​»របស់​ផុន​ ផា​និ​តនិង​ថៅកែ​ស្រី​

    ប្រិយមិត្ត​ទាំងអស់គ្នា​ប្រាកដជា​ធ្លាប់​បាន​ស្ដាប់​ និង​ឮបទចម្រៀង​ «ស្អា​តចឹង​ធ្វើ​ងាប់​» ជា​អូ​ឌី​យោ​ ( សំឡេង​ ) នៅ​លើ​តាម​បណ្ដាញ​សង្គម​ វទ្យុ​ និង​ស្ដ​ង់​ផលិតផល​តាមកម្ម​វិធី​នានា​ តែ​នៅពេល​នេះ​ បទចម្រៀង​កំពុងតែ​ចាក់ដោត​និង​ស៊ី​អារម្មណ៍​ បាន​ផលិត​ជា​វីដេអូ​ចម្រៀង​បែប​កំប្លែង​គួរ​ឱ្យ​ចង់​ទស្សនា​។

    ស្រប​ពេល​ដែល​បណ្តា​បទចម្រៀង​រាំវង់​រាំក្បាច់​ឡាំ​លាវ​កំពុង​វាយលុក​មុន​ពេល​បុណ្យចូលឆ្នាំ​មកដល់​តារាចម្រៀង​ ផុន​ ផា​និត និង​ថៅកែ​ហាង​មី​ស៊ុប​កូនកាត់​បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​មានឈ្មោះ​ថា​«ស្អា​តចឹង​ធ្វើ​ងាប់​» ដោយបទ​នេះ​ត្រៀម​ផ្ទុះ​ចូលឆ្នាំ​តែម្ដង​។ អ្វី​ដែល​ប្លែក​គឺ​ការ​ស្តាប់​ចង្វាក់ភ្លេង​មាន​ភាព​កន្ត្រាក់​បាន​ស្តាប់​ឭហើយ​ទាក់ចិត្ត​ចង់​រាំ​។

    បទចម្រៀង​ខាងលើ​នេះ​ត្រូវ​បាន​អ្នកស្រី​ គង់​ វណ្ណា​ ថៅកែ​មី​ស៊ុប​កូនកាត់​ផ្តល់​ជំនួយ​ទ្រទ្រង់​ថត​សម្តែង​ដោយ​អ្នកស្រី​ រមែងតែងតែ​ជួយ​ដល់​សិល្បករ​ដែល​មាន​សំ​ឡង​ល្អ​ គ្មាន​ថវិកា​គ្រប់គ្រង​ផលិត​ចម្រៀង​អ្នកស្រី​តែងតែ​ចុះ​ជួយ​ដោយ​បើក​ចិត្តទូលាយ​។ លើស​ពីនេះ​បទ​ខាងលើ​ច្រៀង​ដោយ​តារាចម្រៀង​ ផុន​ ផា​និ​ត មាន​វត្តមាន​អ្នកស្រី​ជួយ​ថត​សម្តែង​មើលទៅ​ពិតជា​សម​សួន​គួរ​ឱ្យចូលចិត្ត​។ មានន័យថា​អ្នកស្រី​ពិតជា​ចូលចិត្ត​សិល្បៈ​ដោយសារ​រវល់​មមាញឹក​ជំនួញ​ពេញដៃ​បែប​ណា​នៅតែ​ងាក​មក​លើកស្ទួយ​សិល្បៈ​មិន​ឱ្យ​បាត់បង់​។

    លោក​ ផុន​ ផា​និ​ត ដែល​ជានិច្ចកាល​បាន​បទ​ច្រៀង​ថត​សម្តែង​នៅ​លើ​យូ​ធូប​បានឱ្យ​ដឹង​ថា​ខ្លួន​ពិតជា​ដឹងគុណ​ដល់​លោកស្រី​ថៅកែ​ហាង​មី​ស៊ុប​កូនកាត់​ ដែល​បាន​ជួយ​លោក​រហូត​មក​ខ្វះខាត​ថវិកា​ធ្វើ​ចម្រៀង​គឺ​រមែង​ផ្តល់​ជួយ​រហូត​មិនថា​តែ​រូបលោក​ឬសិល្បករ​ផ្សេង​ឡើយ​។ ជាក់ស្តែង​បទចម្រៀង​ខាងលើ​គាត់​ជួយ​ហើយ​ថត​សម្តែង​ឱ្យ​ទៀត​ពិតជា​ពិសេស​។ លោក​រំពឹង​ថា​ ហ្វេ​នទាំងអស់​ជួយ​គាំទ្រ​បទ​របស់​លោក​និង​ការ​សម្តែង​របស់​លោកស្រី​គង់​ វណ្ណា​។

    លោកស្រី​គង់​ វណ្ណា​ក្រៅពី​ជួយ​សិល្បករ​លោក​ស្រី​ក៍​ជួយ​ដល់​ចាស់ជរា​កុមារ​កំព្រា​និង​មន្ទីរ​ពេទ្យ​គន្ឋ​បុ​ប្ឋា​ផង​ដែរ​ ដោយសារ​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ទើប​លោកស្រី​ចេះ​ចែករំលែក​មនុស្សធម៌​ក្នុង​សង្គម​។

    https://youtu.be/4QzY1ThlPe4

  • ដំណើរការ​ និង​ទី​បញ្ចប់​នៃ​ខ្សែ​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​កែសម្រួល​ជាថ្មី​

    ដំណើរការ​ និង​ទី​បញ្ចប់​នៃ​ខ្សែ​ផ្លូវ​រថភ្លើង​ ត្រូវ​បាន​កែសម្រួល​ជាថ្មី​

    រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចប់​កិច្ចសន្យា​សម្បទាន​ សម្រាប់​ការគ្រប់គ្រង​ផ្លូវដែក​ ជាមួយ​ក្រុម​ ហ៊ុន​ Royal​ Railway​ (Cambodia​) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Royal​ Group​ នៃ​ កម្ពុជា​ដោយ​បាន​លើកឡើង​ ពី​ប្រតិបត្តិ​ការ​មិនល្អ​របស់​ខ្លួន​ក្នុងរយៈពេល​ 10ឆ្នាំ​មកនេះ​។

    ការសម្រេច​ចិត្ត​នេះ​ ត្រូវ​បាន​ធ្វើឡើង​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៅក្នុង​វេទិកាសាធារណៈ​ និង​ឯកជន​ លើក​ទី18​ នៅ​វិមាន​សន្តិភាព​ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​វិស័យ​ឯកជន​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ដឹកជញ្ជូន​ និង​ភ័ស្តុភារ​នៅក្នុង​ប្រទេស​។

    រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ លើ​កិច្ច​ព្រមព្រៀង​សម្បទាន​ រយៈពេល​ 30ឆ្នាំ​ក្នុង​ឆ្នាំ2009​ ជាមួយ​ក្រុម​ហ៊ុន​ថូល​ Toll​ កម្ពុជា​ដើម្បី​គ្រប់គ្រង​ប្រតិបត្តិ​ការ​ផ្លូវដែក​។ នៅក្នុង​ឆ្នាំ​ 2014​ ក្រុមហ៊ុន​ Toll​ Holding​ លីមីត​ធី​ត ដែល​ជា​ក្រុមហ៊ុនមេ​ របស់​ក្រុមហ៊ុន​ថូ​លក​ម្ពុ​ជា​ បានសម្រេច​ចិត្ត​ផ្ទេរ​ភាគហ៊ុន​ របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​ Royal​ Railway​ (Cambodia​)។

    សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​សន្និសីទ​ថា​ គាត់​បាន​ផ្អែកលើ​ការសម្រេច​ចិត្ត​របស់​គាត់​ដែល​ថា​នៅពេល​រថភ្លើង​ត្រូវការ​ការ​ជួសជុល​ ឬថែ​ទាំ​មិន​មាន​លុយ​ទេ​ គ្មាន​ការ​វិនិយោគ​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​កែ​លម្អ​ស្ថានភាព​នោះ​ទេ​ ហើយ​ការ​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ គឺ​មិន​ទៀងទាត់​។

    ដើម្បី​ទទួល​បាន​ជោគជ័យ​ ក្នុង​ការគ្រប់គ្រង​ផ្លូវដែក​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បញ្ចប់​កិច្ច​ សន្យា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ប្រតិបត្តិ​ការ​ផ្លូវដែក​។ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ ប្រគល់​កិច្ចការ​គ្រប់គ្រង​ផ្លូវដែក​ដល់​ក្រសួងសាធារណការ​ដឹកជញ្ជូន​ខ្សាច់​ជា​បណ្តោះអាសន្ន​។

    ការ​បញ្ចប់​នេះ​នឹង​អនុញ្ញាត​ឱ្យ​ក្រសួង​កែ​លម្អ​ នីតិវិធី​គ្រប់គ្រង​មុន​ពេល​ការ​ដេញថ្លៃ​ជា​សា​ធារ​ ណៈ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមហ៊ុន​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ និង​មាន​បទ​ពិសោធ​ដែល​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​។

    ប្រទេស​កម្ពុជា​បាន​ចំណាយ​ 226.6​ លាន​ដុល្លារ​ ដើម្បី​ជួសជុល​ខ្សែ​ផ្លូវដែក​ភាគ​ខាងត្បូង​ និង​ ខាងលិច​។ ទឹកប្រាក់​ជិត​ 85លាន​ដុល្លារ​អាមេរិក​មក​ពី​ថវិកាជាតិ​ និង​ 141លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​។

    ជាមួយគ្នា​នេះ​ដែរ​ សម្ដេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​បាន​ប្រកាស​នៅ​វេទិកា​រដ្ឋាភិបាល​ – ផ្នែកឯកជន​ (G-PSF​)ឱ្យ​ពលរដ្ឋ​ជិះ​រថភ្លើង​ ដោយ​ឥតគិតថ្លៃ​ទៅកាន់​តំបន់​ខេត្ត​ព្រះសីហនុ​ និង​ប៉ោយប៉ែត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​(Khmer​ New​ Yesr​ KNY​) ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ រយៈពេល​ 3ថ្ងៃ​ចាប់ពី​ថ្ងៃទី14​ ដល់​ថ្ងៃទី16​ ខែមេសា​ ហើយ​ក្នុងអំឡុងពេល​នោះ​ប្រជាជន​កម្ពុជា​ ដែល​ធ្វើការ​ ឬរស់នៅ​ឆ្ងាយ​ពី​ផ្ទះ​ ជាទូទៅ​បាន​ទៅលេង​សាច់ញាតិ​នៅ​ស្រុកកំណើត​របស់​ពួកគេ​។

    សម្តេច​បាន​មានប្រសាសន៍​ថា​៖«ប្រជាពលរដ្ឋ​ទាំងអស់​ នឹងអាច​ជិះ​រថភ្លើង​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ ឬប៉ោយប៉ែត​ និង​ត្រឡប់មកវិញ​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃទី13​ ​;- 17​ ខែមេសា​ ឆ្នាំ​ 2019​ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ឆ្នាំ​ថ្មី​ខ្មែរ​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗនេះ​ ហើយ​ខ្ញុំ​បាន​ស្នើសុំ​ ដោយសារ​ខ្ញុំ​សន្យា​ថា​ យើង​នឹង​មិន​យក​លុយ​ពី​កម្មករ​ និង​អ្នកដទៃ​សម្រាប់​ការ​ធ្វើដំណើរ​របស់​ពួកគេ​ទេ​»។

    សម្ដេច​នាយក​រដ្ឋមន្ត្រី​តែងតែ​យកចិត្ត​ទុកដាក់​ លើ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅផ្ទះ​ ក្នុងអំឡុងពេល​ពិធី​បុ​ណ្យ​ធំៗ​ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ​ និង​បុណ្យភ្ជុំបិណ្ឌ​ជាដើម​។

    កាលពី​ឆ្នាំ​ថ្មី​ ឆ្នាំ2018​ សម្ដេច​នាយក​រដ្ឋមន្រ្តី​បាន​ផ្តល់​ឡានក្រុង​ឥតគិតថ្លៃ​ចំនួន​ 60​ គ្រឿង​ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ និង​ធ្វើដំណើរ​ទៅ​ និង​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ​ ហើយ​នៅ​ឆ្នាំ​ថ្មី2019​ នេះ​ សម្ដេច​នឹង​ផ្តល់​រថយន្តក្រុង​ឥតគិតថ្លៃ​ចំនួន​ 200​ គ្រឿងក្នុង​ថ្ងៃឈប់​សម្រាក​យូរថ្ងៃ​នា​ពេល​ខាងមុខនេះ​៕

  • យុវជន​នៃ​ឈុត​ U23​ កម្ពុជា​ជាច្រើន​រូប​អាច​ជាប់​ជម្រើសជាតិ​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​

    យុវជន​នៃ​ឈុត​ U23​ កម្ពុជា​ជាច្រើន​រូប​អាច​ជាប់​ជម្រើសជាតិ​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​

    លោក​ Felix​ G.Dalmas​ គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ការប្រកួត​វគ្គ​ជម្រុះ​បឋម​ នៃ​ការប្រកួត​ពានរង្វាន់​ World​ Cup​ ដែល​នឹង​ធ្វើការ​ប្រកួត​ក្នុង​ខែមិថុនា​ខាងមុខនេះ​ អាច​នឹង​មាន​សមាជិក​នៃ​ឈុត​យុវជន​អាយុ​ក្រោម២៣ឆ្នាំ​របស់​កម្ពុជា​ចូលរួម​ជាមួយ​ដែរ​។

    លោក​បាន​បន្ថែម​ថា​ លោក​នៅតែ​តាមដាន​រាល់​ការប្រកួត​នី​មួយ​ៗរបស់​កីឡាករ​ទាំងអស់​នៃ​លី​កកំពូល​របស់​កម្ពុជា​ ប្រសិនបើ​ពួកគេ​រីកចម្រើន​ និង​មានកម្រិត​អាច​ប្រកួតប្រជែង​ជាមួយនឹង​រៀមច្បង​បាន​នោះ​ ច្បាស់​ណាស់​លោក​នឹង​ជ្រើស​យក​កីឡាករ​ដែល​ជា​យុវជន​ហើយ​ ដោយសារតែ​គេ​នៅ​មានកម្រិត​អភិវឌ្ឍន៍​ការ​លេង​ច្រើនជាង​រៀមច្បង​ដែល​មាន​អាយុ​ច្រើន​ហើយ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុងរយៈពេល​ 2ខែ​ខាងមុខនេះ​ ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​កោះហៅ​កីឡាករ​ និង​ប្រមូល​ផ្តុំ​ ដើម្បី​ត្រៀមខ្លួន​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ការប្រកួត​ពានរង្វាន់​ World​ Cup​ ឆ្នាំ2022​ នៅ​ប្រទេស​កាតារ​ ដោយ​រើស​យក​តែ​កីឡាករ​ល្អ​បំផុត​សម្រាប់​ជម្រើសជាតិ​កម្ពុជា​ប៉ុណ្ណោះ​៕

  • ណា​ហ្គាវើល​ដ៏​ ត្រៀមខ្លួន​ទទួល​ក្រុម​ខ្លាំង​មក​ពី​សិង្ហបុរី​ Tampines​ Rovers​ ក្នុង​ពានរង្វាន់​ AFC​ CUP​

    ណា​ហ្គាវើល​ដ៏​ ត្រៀមខ្លួន​ទទួល​ក្រុម​ខ្លាំង​មក​ពី​សិង្ហបុរី​ Tampines​ Rovers​ ក្នុង​ពានរង្វាន់​ AFC​ CUP​

    ណា​ហ្គាវើល​ដ៏​ ដែល​ជា​ជើងឯក​លី​កកំពូល​កម្ពុជា​ប្រចាំឆ្នាំ2018​ ត្រូវ​មាន​ភារកិច្ច​ទទួល​ក្រុម​ក្តាន់​ព្រៃ​សិង្ហបុរី​ Tampines​ Rovers​ ក្នុង​ពានរង្វាន់​ AFC​ CUP​ ជើង​ទី3​ នា​ថ្ងៃទី2​ ខែមេសា​ ឆ្នាំ2019​ នេះ​ នៅ​លើ​ទីលាន​វាលស្មៅ​សិប្បនិម្មិត​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ នៅ​វេលា​ម៉ោង​ 5ល្ងាច​។

    ក្នុង​ជំនួប​នេះ​ផង​ដែរ​ គឺជា​ឱកាស​របស់​ក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយ​នេះ​ឡើង​ទៅ​ឈរ​នៅ​លេខ2​ ឬកំពូល​តារាង​ ដ្បី​តអី​កំពុង​មាន​ 3ពិន្ទុ​ ក្រោយ​ឈ្នះ1​ និង​ចាញ់1​ ប្រដំប្រសង​ជាមួយនឹង​ក្រុម​លេខ1​ Hanoi​ FC​ (វៀតណាម​) តែ​ 1ពិន្ទុ​ប៉ុណ្ណោះ​។ ចំណែក​ឯក្រុម​ជើងឯក​លី​កកំពូល​សិង្ហបុរី​ Tampines​ Rovers​ វិញ​មាន​ 4ពិន្ទុ​ឈរ​នៅ​លេខ2​ ដោយ​ប្រកួត​ឈ្នះ1​ និង​ស្មើ1​ (ចាញ់​គ្រាប់​ចំណេញ​ក្រុម​លេខ1​)។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុ​មណាហ្គាវើលដ៍​ ឆ្លងកាត់​ 2ប្រកួត​កន្លងមក​ ចាញ់​ក្រុម​ Hanoi​ FC​ (វៀតណាម​) នៅ​លើទឹក​ដី​វៀតណាម​ ដោយ​លទ្ធផល10​ ទល់នឹង0​ និង​ឈ្នះ​ក្រុម​ Yangon​ United​ នៅក្នុង​ទឹកដី​ខ្លូន​ឯង​ ក្នុង​លទ្ធផល2​ ទល់នឹង1​៕

  • លី​កកំពូល​កម្ពុជា​សប្តាហ៍​ទី2​ កម្រិត​ប្រកួតប្រជែង​មាន​ប្រហាក់​ប្រហែលគ្នា​

    លី​កកំពូល​កម្ពុជា​សប្តាហ៍​ទី2​ កម្រិត​ប្រកួតប្រជែង​មាន​ប្រហាក់​ប្រហែលគ្នា​

    លី​កកំពូល​កម្ពុជា​បាន​បិទ​បញ្ចប់​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី2​ របស់​ខ្លួន​ហើយដែល​ជា​លទ្ធផល​ មិនទាន់​មាន​ក្រុម​ណាមួយ​មាន​ពិន្ទុ​ដាច់គេ​នៅឡើយ​ទេ​ មានតែ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​តែមួយគត់​ដែល​មាន​ 6ពិន្ទុ​ ខណៈ​ក្រុម​ដទៃទៀត​មាន​ត្រឹម4ពិន្ទុ​ប៉ុណ្ណោះ​។

    អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​សប្តាហ៍​ទី2​ នេះ​គឺ​ ក្រុម​ខ្លាំង​បឹង​កេត​ដែល​ឈ្នះ​ភ្នំ​ពេញ​ក្រោ​នដ​ល់​ផ្ទះ​កាលពី​សប្តាហ៍​មុន​ បែរជា​ភ្លាត់ស្នៀត​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុងអំឡុងពេល​ចុង​ម៉ោង​ក្នុង​លទ្ធផល1​ ទល់នឹង0​។ ចំណែក​ឯក្រុម​ជើងឯក​លី​កកំពូល​កម្ពុជា​ ណា​ហ្គាវើលដ៍​ បែរជា​ចាញ់​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល4​ ទល់នឹង2​។ ហើយ​ក្រុម​អង្គ​រថា​យហ្គឺរ​ លត់​ក្រុម​កំពង់ចាម​ក្នុង​លទ្ធផល11​ ទល់នឹង0​។

    ជា​លទ្ធផល​សម្រាប់​សប្តាហ៍​ទី២នេះ​ គេ​មើលឃើញ​ថា​ ក្រុម​ទាំងអស់​ហាក់​មានកម្រិត​ប្រកួតប្រជែង​គ្នា​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយសារតែ​ក្រុម​ទាំងអស់​មាន​ពិន្ទុ​ប្រហាក់​ប្រហែលគ្នា​ លើកលែងតែ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ និង​ក្រុម​អាស៊ី​អឺរ៉ុប​ ប៉ុណ្ណោះ​ដែល​មិនទាន់​មាន​ពិន្ទុ​រាប់​នឹងគេ​ ឯក្រុម​ខេត្ត​កំពង់ចាម​ គឺជា​ក្រុម​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​ គឺ​ 11គ្រាប់​៕

  • ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ហេតុ​អី​បាន​ជា​ទារក​ចូលចិត្ត​គេង​លើកជើង​?

    ធ្លាប់​នឹក​ឆ្ងល់​ទេ​ថា​ហេតុ​អី​បាន​ជា​ទារក​ចូលចិត្ត​គេង​លើកជើង​?

    ហេតុ​អី​បាន​ទារក​ចូលចិត្ត​គេង​លើកជើង​ ហើយ​ការ​លើកជើង​ឡើង​បែបនេះ​បានន័យ​ថាម៉េច​? ឬក៏​កូនតូច​កំពុង​មាន​អារម្មណ៍​ឈឺចាប់​អ្វី​ម្យ៉ាង​ទេ​ដឹង​?… ឥឡូវ​សូមអ្នក​ម្ដាយ​ថ្មោងថ្មី​ទាំងអស់​នាំគ្នា​មក​មើល​ពី​មូលហេតុ​ដែល​កូនតូច​ចូលចិត្ត​គេង​លើកជើង​មកដល់​ទ្រូង​ថា​ តើ​ហេតុ​អី​បានកូន​តូច​សម្លាញ់​របស់​អ្នកលើ​កជើង​?

    1. មូលហេតុ​ដែល​ទារក​ចូលចិត្ត​លើកជើង​ឡើង​មកដល់​ទ្រូង​ ព្រោះថា​…ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​ ទីធ្លា​នៅក្នុង​ផ្ទៃ​មានកំណត់​ ឥរិយាបថ​នេះ​ ជា​ឥរិយាបថ​ដែល​ទារក​ធ្វើ​ញឹកញាប់​បំផុត​ពេល​នៅក្នុង​ពោះ​ម្ដាយ​ ដូច្នេះហើយ​ទើប​កូន​ចូលចិត្ត​លេង​ចាប់​ចុងជើង​ខ្លួនឯង​ និង​លើក​មកដល់​ទ្រូង​ដោយសារ​ការ​ស៊ាំ​ធ្លាប់​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ ក្មេង​ខ្លះ​លើកជើង​មក​ហើយ​ ដាក់​ម្រាមជើង​មកដល់​មាត់​ រួច​បឺត​លេង​យ៉ាង​សប្បាយ​អារម្មណ៍​ទៀតផង​។

    2. អាច​បណ្ដាលមកពី​អាការ​ឈឺពោះ​ការ​លើកជើង​របស់​កូនតូច​ អាច​ធ្វើ​ឱ្យ​កូន​បាន​បញ្ចេញ​ខ្យល់​ហ្គាស​ចេញ​មក​តាម​រន្ធ​ទ្វារធំ​ ព្រោះ​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើនពេក​ ដែល​ការ​លើកជើង​ឡើង​នេះ​អាច​ធ្វើ​ឱ្យ​កូន​មាន​អាការ​ធូរស្រាល​ និង​ស្រួលខ្លួន​ឡើង​។ បើ​កូនតូច​លើកជើង​ឡើង​ដោយសារតែ​អាការ​ឈឺពោះ​ព្រោះ​មាន​ខ្យល់​នៅក្នុង​ក្រពះ​ច្រើន​នោះ​ ចូរ​អ្នកម្ដាយ​សាក​ស្ទាបអង្អែល​ក្បាលពោះ​របស់​កូន​ និង​សង្កត់​ចុះ​តិច​ៗ ថ្នម​ៗ ហើយ​លុញ​ជា​រាង​រង្វង់​មូល​(ដូច​ទ្រនិចនាឡិកា​ដើរ​) ឬចាប់​កូន​ដាក់​ឱ្យ​គេង​ផ្កាប់​ ដើម្បី​បណ្ដេញ​ខ្យល់​ចេញ​ក៏បាន​។ ទង្វើ​ទាំង2​ យ៉ាងនេះ​នឹង​ធ្វើ​ឱ្យ​ខ្យល់​ចេញពី​ក្នុង​ពោះ​កូន​បាន​ស្រួល​ និង​ធ្វើ​ឱ្យ​កូនតូច​បាន​ធូរស្រាល​ពី​អាការ​ឈឺពោះ​បាន​ច្រើន​ទៀតផង​។

    3. អាការ​ឈឺពោះ​បែប​ខ្លាំងក្លា​ដូចជា​ ពោះវៀន​ព័ន្ធ​គ្នា​ ឬមាន​ដំបៅ​នៅក្នុង​ក្រពះ​ ចូរ​សង្កេតមើល​អាការ​ ដូចជា​ ស្រែកយំ​យ៉ាង​ខ្លាំង​ បន្ទោបង់​មក​មាន​ឈាម​ ឬមួល​ គ្រុនក្ដៅ​ខ្លួន​ ក្អួត​ ស្រែកយំ​ខ្លាំង​ឡើង​ជា​រឿយ​ៗ… បើ​ឃើញ​មាន​អាការ​បែបនេះ​ ចូរ​អ្នកម្ដាយ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​កុំ​បង្អង់​យូរ​។

    តែ​ភាគច្រើន​ ការដែល​ក្មេង​តូច​ចូលចិត្ត​លើកជើង​ទាំង2ខាង​ឡើង​មកដល់​ទ្រូង​ គឺ​គ្រាន់តែ​ជា​ប្រឡែង​លេង​ជាមួយ​ខ្លួនឯង​ ដើម្បី​សប្បាយរីករាយ​ និង​ជា​ទម្លាប់​ ឬភាព​ស៊ាំ​ធ្លាប់​តាំងពី​ពេល​នៅក្នុង​ពោះ​ម្ដាយ​ប៉ុណ្ណោះ​ឯង​… មាន​ភាគតិច​ណាស់​ដែល​បង្ហាញ​ពី​អាការ​ឈឺពោះ​ ហើយ​លើកជើង​ទាំង2ឡើង​នោះ​៕

  • ដឹង​ទេ​…ម្តាយ​ដែល​បំបៅ​ដោះ​កូន​ ហាម​ញ៉ាំ​អ្វីខ្លះ​?

    ដឹង​ទេ​…ម្តាយ​ដែល​បំបៅ​ដោះ​កូន​ ហាម​ញ៉ាំ​អ្វីខ្លះ​?

    ក្នុងអំឡុងពេល​ដែល​អ្នកម្ដាយ​បំបៅ​ដោះ​កូន​ ការ​ទទួលទាន​អាហារ​របស់​អ្នកម្ដាយ​ជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ព្រោះ​សារធាតុ​អាហារ​ប្រភេទ​ខ្លះ​អាច​បញ្ជូន​បន្ត​ទៅ​ក្នុងទឹក​ដោះ​ម្ដាយ​ដែល​អាច​ធ្វើ​ឱ្យ​ទឹកដោះ​របស់​អ្នកម្ដាយ​មាន​រសជាតិ​ប្រែប្រួល​ ឬអាច​មាន​សារ​ធាតុគីមី​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​របស់​កូន​តូច​បាន​ ដូច្នេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​ម្ដាយ​ដែល​បំបៅ​ដោះ​កូន​ គេ​ហាម​ញ៉ាំ​អ្វីខ្លះ​?

    1. ថ្នាំ​ឱសថ​បុរាណ​មួយចំនួន​ ឬថ្នាំចិនសែ​ប្រភេទ​ខ្លះ​ និង​ស្រាថ្នាំ​…
    មិន​គួរ​ទទួលទាន​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូនតូច​ឆ្អល់​ពោះ​ រាក​ យំ​រករឿង​ ឬបន្ទោបង់​ខុសប្រក្រតី​។

    2. ហាម​ទទួលទាន​អាហារ​ជ្រក់​ត្រាំ​ ឬគ្រឿង​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​…
    តែបើ​ចាំបាច់​ត្រូវតែ​ទទួលទាន​មិន​អាច​ខាន​បាន​ ដូចជា​ទៅ​ចូលរួម​កម្មវិធី​ក្នុង​សង្គម​ជាដើម​នោះ​ ចូរ​ទទួលទាន​ក្រោយពេល​បំបៅ​កូន​រួចហើយ​ និង​បញ្ឈប់​បំបៅ​ដោះ​កូន​មួយ​ពេល​ដើម្បី​ច្របាច់​ ឬបឺត​បញ្ចេញចោល​មុននឹង​ឱ្យ​កូន​បៅ​លើក​បន្តបន្ទាប់​ទៅទៀត​ ព្រោះ​ជាតិ​អាល់កុល​ហុច​ផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូន​។

    3. អាហារ​ដែល​មាន​រស​ជា​តិ​ហិ​រខ្លាំង​ គួរ​តម​សិន​…
    ព្រោះ​នឹង​ហុច​ផល​ឱ្យ​កូនតូច​បាន​ទទួល​រសជាតិ​ហិ​រពី​ទឹកដោះ​ម្ដាយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​ឈឺពោះ​បាន​ដូចគ្នា​ តែបើ​សិន​ជា​អាហារ​ដែល​ប្រកប​ដោយ​ឱសថ​បុរាណ​ ដូចជា​ ស្លឹក​ម្រះព្រៅ​ ខ្ញី​ ម្រេច​ ជាដើម​ ម្ដាយ​បំបៅ​ដោះ​កូន​អាច​ទទួលទាន​បាន​ ព្រោះ​ជា​អាហារ​ដែល​មាន​រសជាតិ​ក្ដៅ​ ដែល​ខុស​ពី​រស​ជា​តិ​ហិរ​ ហើយ​អាហារ​ឱសថ​បុរាណ​ដែល​មាន​រសជាតិ​ក្ដៅ​ទាំងនោះ​ថែមទាំង​ជួយ​បំប៉ន​ទឹកដោះ​ម្ដាយ​ទៀតផង​។

    4. បន្លែ​ដែល​មាន​ជា​តិ​ហ្គាស​ច្រើន​…
    ដូចជា​ស្ពៃក្ដោប​ ផ្កា​ខាត់ណា​ ឬបន្លែស្រស់​ប្រភេទ​ខ្លះ​ គួរ​តម​ទទួលទាន​សិន​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូនតូច​កើត​អាការ​ឆ្អល់​ និង​ហើមពោះ​បាន​ ឬបើ​ត្រូវការ​ទទួលទាន​បន្លែ​ទាំងនោះ​ដោយ​ខាន​មិនបាន​ ក៏​គួរ​ទទួលទាន​បន្លែ​ដែល​ចម្អិន​ឆ្អិន​ហើយ​ប្រសើរ​ជាង​។

    5. ថ្នាំ​ប្រភេទ​ខ្លះ​មានផល​ប៉ះពាល់​ដល់​កូន​តាមរយៈ​ទឹកដោះ​…
    ដូច្នេះ​បើ​អ្នកម្ដាយ​កើត​អាការ​ឈឺថ្កាត់​ និង​ត្រូវការ​ប្រើ​ថ្នាំ​ ចូរ​ប្រឹក្សា​ជាមួយ​ឱសថការី​ ឬវេជ្ជបណ្ឌិត​ជាមុន​សិន​គ្រប់ពេល​ ហើយ​បើ​ទិញថ្នាំ​ពី​ឱសថការី​ ត្រូវ​ប្រាប់​ជាមុន​ជានិច្ច​ថា​ កំពុង​ស្ថិត​ក្នុង​អំឡុង​ពេល​បំបៅ​កូន​៕